លោក វណ្ណ មូលីវណ្ណ ទទួល​ពាន​រង្វាន់​ផ្នែក​វប្បធម៌​ពី​ជប៉ុន

ស្ថាបត្យករ​ជើង​ចាស់​ដ៏​ល្បី​មួយ​រូប​នៅ​កម្ពុជា គឺ​លោក វណ្ណ មូលីវណ្ណ បាន​ទទួល​ពាន​រង្វាន់ ណៃគី (Nikkei) ប្រចាំ​ឆ្នាំ​២០១៣ ខាង​ផ្នែក​វប្បធម៌​ពី​ប្រទេស​ជប៉ុន។

 

ដោយ ទេព សុរ៉ាវី
2013-05-12
RFA

ប្រភព​ព័ត៌មាន​ពី​ប្រទេស​ជប៉ុន តាម​គេហទំព័រ e.nikkei.com បង្ហាញ​ថា បេក្ខជន ៣​រូប រួម​មាន​លោក វណ្ណ មូលីវណ្ណ ជា​ស្ថាបត្យករ​មក​ពី​ប្រទេស​កម្ពុជា សហគ្រិន​ឆ្នើម​មក​ពី​ប្រទេស​វៀតណាម លោក ត្រឿង យ៉ាប៊ិន (Truong Gia Binh) និង​មួយ​រូប​ទៀត​ជា​សាស្ត្រាចារ្យ​ជនជាតិ​ឥណ្ឌា លោក តេចរ៉ាច អាមីណាផាវី (Tejraj Aminabhavi) បាន​ទទួល​រង្វាន់ ណៃគី ប្រចាំ​ឆ្នាំ​២០១៣។ ពាន​រង្វាន់​ដែល​ត្រូវ​ទទួល​បាន​នេះ ត្រូវ​ផ្តល់​ជូន​ជា​លក្ខណៈ​បុគ្គល ស្ថាប័ន ឬ​អង្គការ​ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​រស់​នៅ​របស់​មនុស្ស​ជាតិ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល។

លោក វណ្ណ មូលីវណ្ណ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា លោក​ភ្ញាក់​ផ្អើល និង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​ទទួល​រង្វាន់​ពី​ប្រទេស​ជប៉ុន ដោយ​លោក​មិន​បាន​ទាំង​ដាក់​ជា​បេក្ខភាព​ជ្រើសរើស​ទាល់​តែ​សោះ។

លោក​ប្រៀប​ប្រដូច​រង្វាន់​នេះ​ជា​រង្វាន់​ធ្លាក់​ពី​លើ​មេឃ ដែល​ទេវតា​ប្រទាន​ឲ្យ​លោក៖ «ខ្ញុំ​មិន​ដឹង​ខ្លួន​ទេ គឺ​ថា រង្វាន់​នឹង​ធ្លាក់​មក​លើ​ខ្ញុំ ដូច​ជា​ធ្លាក់​ពី​លើ​មេឃ​អ៊ីចឹង ខ្ញុំ​អត់​ដឹង​ខ្លួន។ គេ​ចាប់​អារម្មណ៍​លើ Decor ដែល​ខ្ញុំ​រៀបចំ​ខាង​ស្ថាបត្យកម្ម​នៅ​ស្រុក​ខ្មែរ​ជាមួយ​នឹង​ព្រះករុណា នរោត្តម សីហនុ លោក​បាន​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង ហើយ​បាន​ស្ថាបនា​ឯករាជភាព​របស់​ខ្មែរ​យើង​នេះ។ ការ​ដែល​បាន​សង់​ហ្នឹង គឺ​វិមាន​ឯករាជ្យ​នៅ​ភ្នំពេញ ពហុកីឡាដ្ឋាន​នៅ​ភ្នំពេញ និង​សមិទ្ធិ​ច្រើន ហើយ​សព្វថ្ងៃ​ហ្នឹង​ទុក​ជា​កេរមរតក​នៃ​ព្រះករុណា នរោត្តម ព្រះសីហនុ ចំពោះ​ការ​ពង្រឹង​ឯករាជភាព​នៅ​ស្រុក​ខ្មែរ»

លោក វណ្ណ មូលីវណ្ណ វ័យ ៨៦​ឆ្នាំ ត្រូវ​បាន​ជ្រើសរើស​ជា​បិតា​ស្ថាបត្យករ​ខ្មែរ​ដ៏​កំពូល ដែល​ទទួល​ពាន​រង្វាន់​ផ្នែក​វប្បធម៌។ អ្វី​ដែល​ជា​ស្នាដៃ​លេច​ធ្លោ​របស់​លោក រហូត​ទទួល​បាន​រង្វាន់ ណៃគី ប្រចាំ​ឆ្នាំ​២០១៣ នេះ គឺ​សំណង់​ស្តាត​អូឡាំពិក និង​វិមាន​ឯករាជ្យ​ដែល​សំណង់​ទាំង​នេះ បាន​រំលេច​ឡើង​ពី​គំនិត​ច្នៃប្រឌិត​បញ្ចូល​គ្នា​រវាង​ទំនើប​កម្ម និង​វប្បធម៌​ខ្មែរ​យ៉ាង​ល្អ​ឥត​ខ្ចោះ។

លោក វណ្ណ មូលីវណ្ណ ធ្លាប់​ទទួល​រង្វាន់​ជា​ច្រើន​ពី​ប្រទេស​ជប៉ុន លើ​ផ្នែក​ស្ថាបត្យកម្ម​ពី​ប្រទេស​បារាំង និង​ប្រទេស​អូស្ត្រាលី។ តាម​គម្រោង​លោក​នឹង​ចេញ​ដំណើរ​ទៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដើម្បី​ទទួល​រង្វាន់ ណៃគី នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ហើយ​នឹង​ត្រឡប់​មក​កម្ពុជា វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

14 Responses to "លោក វណ្ណ មូលីវណ្ណ ទទួល​ពាន​រង្វាន់​ផ្នែក​វប្បធម៌​ពី​ជប៉ុន"

  1. គិម says:

    គិតថា មានតែលោក កែវ ជុតិម៉ាទេ ដែលមិនអោយតំលៃគាត់! គួរអោយខ្មាស់គេណាស់ដែលខ្មែរមាន មនុស្សដូចលោកជក់ម៉ានេះ!

  2. សំណូមពរ says:

    គ្មានឡើយក្នុងក្រសែភ្នែករាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ឬមួយលោកមិនមែនមកពីគណៈបក្សកាន់ អំណាច?៦
    សូមរដ្ឋាភិបាលមេត្តាឲតំលៃខ្មែរដែលមានស្នាដែឆ្នើមផងទោះមិនមែននៅក្នុងបក្សខ្លួនក៍ដោយចុះ។

  3. Anonymous says:

    Kim you are right, Cambodia in HS era never recognize knowlegeable, they are working only with unknowledgeable.
    That brings country crazy like now.

  4. Anonymous says:

    បើតាមការសង្កេត​ ស្នាដៃទាំងលាយមុន79 CPP​នឹងកំទេចចោលទាំងអស់គ្រាន់តែមុន ឬក្រោយ
    ប៉ុណ្ណោះ ក្រោមលេសអភិវឌ្ឍន័ គឺពួកវាចង់បន្លប់ក្មេងជំនាន់ក្រោយឲ្យយល់ថាអ្វីៗទាំងអស់
    ជាសមិទ្ធផលរបស់CPPក្រោយ79 .

  5. CPP says:

    អាល្ងង់! វណ្ណ មូលីវណ្ណ, ការបញ្ចេញមតិរបស់ឯង រកប្រយោជន៍មិនឃើញសោះ,

  6. ឆៃ says:

    ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោកពូ ម៉ូលីវណ្ណ ហើយខ្ញុំក៏មានមោទនភាពខ្ពង់ខ្ពស់បំផុត ដែលកើតមកទាន់គាត់បានបន្តិចដែរ។
    សូមកូនខ្មែរជំនាន់នេះ និងក្រោយ ខិតខំកសាងកេរ្តិ៍ឈ្មោះបន្ត កុំគិតតែបក្សពួក។

  7. អ្នកដែល ល្ងង់មិនមានចំនេះវិជ្ជា មិនចេះថែរក្សាស្នាដៃរបស់ខ្មែរខ្លួនហ្អែងនោះ

    គឺក្រុមបនអាយ៉ងកញ្ចេះយួនដាច់ថ្លៃ CPP ហ្នឹងឯង នេះជាអ្វីដែលពួកអាល្ងង់ងោះងាប់ផ្កាប់មុខនិង

    អំណាចបុណ្យសក្ក័នោះគឺ ៖

    – ក្រោយឆ្នាំ៧៩ ស្នាដៃសិល្បៈទំនើបបែបខ្មែរត្រូវបានបក្សអាយ៉ងយួនCPPបំផ្លាញចោល ក្រោមរូប

    ភាពអភិវឌ្ឍន៍ កំទិចរបស់ចាស់ បង្កើតរបស់ថ្មីបែបបរទេស ដែលផ្ទុយពីទស្សនៈរបស់អ្នកប្រាជ្ញ

    បង្វក់យុវជនយុវនារីខ្មែរអោយនិយមតែវប្បធម៌បរទេស បើធ្វើខ្លួនឯងវិញ ចេះត្រឹមតែចំឡងពីគេ

    ទាំងដុលយ៉ាងងឹតងងល់ បាត់បង់តម្លៃនៃព្រលឹងជាតិក្នុងស្នាដៃរបស់ខ្លួន ។

  8. សរុបមកវិញ ពួកបនក្បត់ជាតិអាយ៉ងយួន បើវាអភិវឌ្ឍន៍នៅទីណារាស្រ្តយំទីនោះ ហើយបើមានស្មាដៃ

    អ្នកជំនាន់មុននៅទីនោះទៀតត្រូវតែកំទិចចោលដែរ ជាក់ស្តែងដូចជា ពហុកីឡាដ្ឋានជាតិអូឡាំពិច មិន

    ដឹងជាពួកវាយកទ្រឹស្តីរៀបចំក្រុងពីណាមកទេ បានជាវាហ៊ានសង់អគាធំៗជំវិញនោះ ហើយសារៈមន្ទីក្លែងឯក

    កំពុងវាយកំទេចចោលសង់អគារតាវាកំពស់ណាណីខ្ពស់ជាងរដ្ឋសភាទៅទឿត ហើយ១វិញទៀតអគារស

    របស់គាត់ ( វណ្ណ មូលីវណ្ណ) បាកែជាប្រអប់ឈើគុស បាត់បង់ទំរង់ដើមទាំងស្រុង ។ ល ។ អូយច្រើនណាស់

    និយាយមិនអស់ទេ ​ទុកអោយអ្នកដទៃគេវាយតម្លៃថែមទៅចុះ !។

    ជយោសម័យដែកជោរ សិល្បៈខ្មែរទំនើបរលាយអស់ហើយ ជយោមហាមិត្តវៀតណាម !

  9. ស្ថាដៃរបស់គាត់ត្រូវបានជនជាតិអាមេរិចកាំងម្នាក់ ឈ្មោះ បៀល ចងក្រងជាឯកសារដាក់លក់នៅលើទិផ្សារ

    ពីភពលោក ក្រោយពីបានទទួលការអនុញ្ញាតិ ក្នុងពេលបរិភោគអាហារថ្ងៃត្រង់មួយក្នុងផ្ទះលោកបណ្ឌិត

    វណ្ណ មូលីវណ្ណ ផ្ទាល់ ដែលរួមមានទាំងក្រុមនិសិ្សតជំនាន់ទី១៨ នៃសកលវិទ្យាល័យភូមិវិចិត្រសិល្បៈផ្នែកស្ថាបក្យកម្ម

    ឆ្នាំទី៤ ដែលជាមិត្តភក្រ្ត័របស់ខ្ញុំ កាលពីឆ្នាំ ២០១០ ។

  10. វាជាការអាម៉ាស់មុខមួយ របស់រដ្ឋាភិបាលចោតម្សៀត ដែលមិនអោយតម្លៃជាតិសាសន៍ឯង បែជាត្រូវបរទេសលើក

    តំកើនជំនួសទៅវិញ ! ។

  11. វុធ says:

    សូមអបអរសាទរ គោរព កោតសរសើរខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ

  12. ចៅចេក says:

    អ្នកដែលជេរមកពីcpp ប្រហែលជាយួនក៏មិនដឹង

  13. wwe says:

    អាល្ងង់! CPP, ការបញ្ចេញមតិរបស់ឯង រកប្រយោជន៍មិនឃើញសោះ,

  14. សូមកុំប្រមាថមើលងាយគ្នាបែបនេះ ហាក់ដូចជាមិនសមសោះ ។ សូមរកពាក្យណាដែលល្អជាងនេះមកប្រើឲ្យបានសមរម្យ។