“ក្រុមហ៊ុន​វៀតណាម​​បង្ក​វិបត្តិ​ដីធ្លី​ធ្ងន់ធ្ងរ​នៅ​កម្ពុជា”

អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ធំ​ពីរ​របស់​វៀតណាម កំពុង​បង្ក​វិបត្តិ​ដីធ្លី​យ៉ាង​ធ្ងន់ធ្ងរ បំផ្លាញ​ធនធាន​ធម្មជាតិ រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស​ដោយ​គ្មាន​ទោសពៃរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដើម​កៅស៊ូ។

 

ដោយ ជី វិតា
2013-05-13
RFA


ស្តាប់សំឡេង ថតសំឡេង

កុម្ភៈ-២០១៣៖ ដើម​ឈើ​ច្បោះ ឬ​ដើម​ឈើ​របស់​ពលរដ្ឋ​ផលិត​ជ័រ​ទឹក​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ដែល​ប្រភព​ពី​ពលរដ្ឋ​អះអាង​ថា ត្រូវ​កាប់​ដោយ​ក្រុមហ៊ុន ហ្វាង អាន់ លំផាត់ (Hoang Anh Lumphat) ដែល​ជា​សាខា​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (HAGL)។

កុម្ភៈ-២០១៣៖ ដើម​ឈើ​ច្បោះ ឬ​ដើម​ឈើ​របស់​ពលរដ្ឋ​ផលិត​ជ័រ​ទឹក​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ដែល​ប្រភព​ពី​ពលរដ្ឋ​អះអាង​ថា ត្រូវ​កាប់​ដោយ​ក្រុមហ៊ុន ហ្វាង អាន់ លំផាត់ (Hoang Anh Lumphat) ដែល​ជា​សាខា​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (HAGL)។ រូប​ផ្ដល់​ឲ្យ​ដោយ​សហគមន៍​ឃុំ​ស្រែអង្គ្រង

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០១៣ នេះ បង្ហាញ​ថា ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​របស់​វៀតណាម ពីរ ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG) ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឡាវ កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​​រដ្ឋាភិបាល ពាណិជ្ជករ និង​ឧកញ៉ា​ពុករលួយ​ បំពាន​ច្បាប់ បង្ក​មហន្តរាយ​ដល់​បរិស្ថាន និង​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។

លទ្ធផល​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ដែល​មាន​កម្រាស់ ៤៩​ទំព័រ របស់​អង្គការ​ឃ្លាំមើល​ពិភពលោក បន្ត​ថា សម្រាប់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ តាម​រយៈ​ការ​កាប់​រាន​ព្រៃ​ឈើ​ដើម្បី​ដាំ​កៅស៊ូ បាន​បង្ក​ផលវិបាក​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់។

មន្ត្រី​គ្រប់គ្រង​យុទ្ធនាការ​ដីធ្លី​នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ពឹង​ពាក់​អាស្រ័យ​ផល​ពី​ធនធាន​ធម្មជាតិ កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន៖ «រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ប្រមាណ ៤​សែន​នាក់ រង​ផល​ប៉ះពាល់​ពី​ការ​ច្បាម​យក​ដី។ ចំនួន​នេះ​គឺ​សម្រាប់​តែ ១២​ខេត្ត​ប៉ុណ្ណោះ មិន​មែន​ទូទាំង​កម្ពុជា នោះ​ទេ។ នៅ​តាម​សហគមន៍​នានា ដែល​យើង​ចុះ​សាកសួរ ពួកគេ​កំពុង​ជួប​បញ្ហា​ច្រើន​ណាស់។  ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ដោយសារ​តែ​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ គឺ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប។ វត្តមាន​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ បណ្ដាល​ឲ្យ​ប្រជា​សហគមន៍​ទាំង​នោះ​បាត់​បង់​ដី​ស្រែ​ចម្ការ​របស់​ខ្លួន បាត់បង់​លទ្ធភាព​ចូល​ទៅ​ក្នុង​ព្រៃ និង​ប្រភព​ទឹក។ ពួកគេ​ជួប​ការ​លំបាក​ទទួល​ទាន​ដោយសារ​តែ​ចំណូល​ត្រូវ​បាន​ធ្លាក់​ចុះ ហើយ​បញ្ហា​ផ្សេង​ទៀត​ដែល​គេ​ប្រឈម​នោះ គឺ​ការ​គំរាម​កំហែង​អាយុ​ជីវិត ឬ​ការ​ចាប់​ខ្លួន​នៅ​ពេល​ពួក​គេ​ព្យាយាម​តវ៉ា​រឿង​ដីធ្លី»

កាប់​ឈើ Global Witness
សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។ Global Witness Photo

របាយការណ៍​បាន​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង​ជា​ចំណែក​មួយ​នៃ​បញ្ហា​ទាំង​នេះ។ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​អាជ្ញាប័ណ្ណ​សម្បទាន​ដីធ្លី​ទាំង​បំពាន​ច្បាប់ ហើយ​ក៏​មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​នៅ​ពេល​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ បំពាន​ច្បាប់​កម្ពុជា ដោយ​បើក​ចំហ។

ការ​ទទួល​ដី​សម្បទាន​លើស​ចំនួន​ច្បាប់​កំណត់​ដែល​ជា​ទង្វើ​បំពាន​ច្បាប់​របស់​មន្ត្រី​ពុករលួយ​ជា​រឿង​មួយ។ ប៉ុន្តែ​ការ​កាប់​រាន​ច្បាម​យក​ដី​បន្ថែម​លើស​កំណត់​ក្នុង​កិច្ចសន្យា​តាម​តែ​អំពើ​ចិត្ត ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ភ្នាក់ងារ​រដ្ឋ គឺ​ជា​បញ្ហា​មួយ​ផ្សេង​ទៀត។

យោង​តាម​ច្បាប់​កម្ពុជា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​មួយ មិន​អាច​ឲ្យ​លើស​ពី​មួយ​ម៉ឺន​ហិកតារ​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ទទួល​បាន​ជិត ៥​ម៉ឺន​ហិកតារ (៤៧.៣៧០)។ ចំណែក​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួល​បាន​ជាង ១.៦​សែន​ហិកតារ (១៦១.៣៤៤)។

ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀតណាម ហ្វាង អាន់ យ៉ាឡាយ គឺ​លោក ដន ង្វៀន ឌឹក (Doan Nguyen Duc) ត្រូវ​បាន​អង្គការ​ឃ្លាំមើល​ពិភពលោក ដក​ស្រង់​សំដី​ដោយ​និយាយ​ថា៖ “ខ្ញុំ​គិត​ថា ធនធាន​ធម្មជាតិ​មាន​កំណត់ ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​ច្បាម​យក​ធនធាន​ទាំង​នោះ​មុន​ពេល​វា​បាត់បង់​អស់”

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់ និង​ឧកញ៉ា​គ្រាក់ៗ​នៅ​កម្ពុជា៖ «សម្រាប់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ខេត្ត​រតនគិរី និង​ប្រភព​ពី​អ្នក​ស្រុក​នៅ​ទី​នោះ បាន​ឲ្យ​យើង​ដឹង​ថា ក្រុមហ៊ុន​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឧកញ៉ា ទ្រី ភាព ក្នុង​របរ​កាប់​រាន​ព្រៃ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​សម្បទាន។ ការ​ផ្ដល់​ដី​សម្បទាន​នៅ​ទី​តំបន់​ព្រៃ​អភិរក្ស ជា​ព្រៃឈើ​ដែល​មាន​តម្លៃ​ខ្ពស់ គឺ​ជា​អំពើ​ខុស​ច្បាប់។ ដូច្នេះ​ប្រការ​ដែល​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ អាច​មាន​កិច្ច​សន្យា​កាប់​រាន​ព្រៃ​ជាមួយ​ឧកញ៉ា ទ្រី ភាព ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ដែល​អាជ្ញាធរ​កម្ពុជា ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់»

សម្រាប់​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ត្រូវ​បាន​អង្គការ​ឃ្លាំមើល​ពិភពលោក សង្ស័យ​ថា កំពុង​រក​ស៊ី​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន សេង គាង (Seng Keang Company) នៅ​ខេត្ត​រតនគិរី ។ ម្ចាស់​ក្រុមហ៊ុន សេង គាង គឺ​​​អ្នកស្រី សេង គាង ជា​អតីត​ភរិយា​របស់​លោក ឌី ចូច ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

កាល​ពី​ឆ្នាំ​២០០៧ អង្គការ​ឃ្លាំមើល​ពិភពលោក ធ្លាប់​បាន​រាយការណ៍​អំពី​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន សេង គាង នេះ នៅ​ខេត្ត​កំពង់ធំ។ សាខា​ក្រុមហ៊ុន​ពីរ​របស់​ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប ក៏​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម ដែរ។

ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប បាន​ទទួល​ថវិកា​កម្ចី​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Financial Corporation) និង​ធនាគារ ឌុចឆឺ (Deutsche Bank) ដើម្បី​ធ្វើ​វិនិយោគ​ដាំ​ដើម​កៅស៊ូ​នៅ​ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ បាន​ចាប់​ផ្ដើម​វិនិយោគ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១១។ ចំណែក​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ផ្ដើម​វិនិយោគ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០៦។ ក្រុមហ៊ុន​ទាំង​ពីរ​មាន​សាខា​ក្រុមហ៊ុន​ច្រើន​ទៀត​នៅ​កម្ពុជា។ ទីផ្សារ​ធំ​របស់​ផលិតផល​កៅស៊ូ​នៃ​ក្រុមហ៊ុន​ធំ​ទាំង​ពីរ​នេះ គឺ​ប្រទេស​ចិន។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក មាន​ប្រសាសន៍​បន្ត​ថា ទាក់ទង​នឹង​ការ​កាប់​ព្រៃ​ឈើ​ធម្មជាតិ​ចោល ហើយ​ដាំ​ជំនួស​មក​វិញ​នូវ​ដំណាំ​កៅស៊ូ ​យ៉ាង​ហោច​ណាស់​មាន​ហេតុផល​មិន​ល្អ​បី៖ «ហេតុផល​ទី​១ គឺ​ថា ព្រៃឈើ​នៅ​កម្ពុជា ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ មិន​មែន​ចេះ​តែ​ត្រូវ​កាប់​តាម​អំពើ​ចិត្ត​នោះ​ទេ។ កម្ពុជា​មាន​ច្បាប់​ព្រៃ​ឈើ ច្បាប់​ភូមិបាល និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ទៀត។ ដូច្នេះ ប្រសិន​បើ​ក្រុមហ៊ុន​ណា​មួយ​ទទួល​បាន​ដី​សម្បទាន មាន​ព្រៃឈើ​ដែល​ត្រូវ​ការពារ ហើយ​ក្រុមហ៊ុន​កាប់​រាន​ព្រៃ​ឈើ​នោះ វា​គឺ​ជា​ការ​រំលោភ​ច្បាប់​ជា​ច្រើន​មាត្រា។ ហេតុផល​ទី​២ ប្រជា​សហគមន៍​ដែល​រស់​នៅ​ជុំវិញ​ព្រៃ​ឈើ​ទាំង​នោះ ត្រូវ​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ខ្លួន។ ពួកគេ​ប្រមូល​ជ័រ បេះ​ស្លឹក​ឈើ ឫស​ឈើ​ធ្វើ​ជា​ថ្នាំ​ព្យាបាល និង​ប្រមូល​អនុផល​ផ្សេងៗ​ទៀត ធ្វើ​ជា​ម្ហូប​អាហារ។ ដូច្នេះ នៅ​ពេល​ដែល​ក្រុមហ៊ុន​ចូល​មក​កាប់​បំផ្លាញ​ព្រៃ​ទាំង​នោះ មិន​បាន​គិតគូរ​អំពី​ផល​អវិជ្ជមាន​ដែល​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍ ក៏​វា​ជា​ការ​រំលោភ​ច្បាប់​កម្ពុជា ផង​ដែរ។ ហេតុផល​ទី​បី ការ​កាប់​ព្រៃ​ធម្មជាតិ​ចោល ហើយ​ដាំ​ជំនួស​មក​វិញ​នូវ​ចម្ការ​កៅស៊ូ គឺ​ពិត​ជា​មិន​មាន​គុណភាព​ដូច​គ្នា​ទេ។ ព្រៃ​ធម្មជាតិ​ពិត​ជា​មាន​គុណភាព និង​តម្លៃ​ខ្ពស់​ឆ្ងាយ​ដាច់​ពី​ដើម​កៅស៊ូ មិន​អាច​ប្រៀប​ធៀប​គ្នា​បាន​ទេ»

គោល​បំណង​មួយ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ការ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជា​សហគមន៍។ ប៉ុន្តែ​បើ​តាម​អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​មូលដ្ឋាន​មិន​បាន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ​នោះ​ទេ៖ «យើង​បាន​ចំណាយ​ពេល​ច្រើន​ស្វែង​យល់​ពី​ប្រជា​សហគមន៍​ដែល​រស់​នៅ​ជិត​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប។ យើង​មិន​បាន​សួរ​នាំ​ពួកគាត់ ដោយ​រក​តែ​ចំណុច​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សួរ​គាត់​អំពី​ចំណុច​ល្អៗ​ដែល​ពួកគាត់​អាច​ទទួល​បាន​ពី​ក្រុមហ៊ុន​ទាំង​ពីរ​ផង​ដែរ។ ប្រជាជន​មូលដ្ឋាន​ដែល​យើង​សាកសួរ​ទាំង​អស់ សុទ្ធតែ​បាន​ប្រាប់​យើង​ដូចៗ​គ្នា​ថា ពួកគេ​មិន​ទទួល​បាន​ការងារ​ពី​ក្រុមហ៊ុន​ទេ ហើយ​ប្រសិន​បើ​អ្នក​ខ្លះ​ទទួល​បាន​មែន ប៉ុន្តែ​ក៏​មិន​សប្បាយ​ចិត្ត​នឹង​ការងារ​នោះ​ឡើយ ដោយសារ​តែ​លក្ខខណ្ឌ​ការងារ​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប នោះ​មិន​ល្អ។ ឧទាហរណ៍៖ ការងារ​ក្នុង​ចម្ការ​កៅស៊ូ​នោះ មិន​មាន​កិច្ចសន្យា​ប្រាក់​ខែ​បើក​យឺត ពេល​ខ្លះ​បាត់​ប្រាក់​ខែ​តែម្ដង ក្រុមហ៊ុន​មិន​ផ្ដល់​សម្ភារៈ​ការពារ​សុវត្ថិភាព​ដល់​កម្មករ​ពេល​ធ្វើ​ការ ដូច​ជា​សម្លៀក​បំពាក់​ការពារ​ជាតិ​គីមី មិន​មាន​ជំនួយ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​កាន់​ចម្ការ​កៅស៊ូ និង​មិន​បាន​ផ្ដល់​ការ​ព្យាបាល​សុខភាព​ជាដើម»

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​កម្ពុជា ព័ត៌មាន​ទាក់ទង​នឹង​ការ​ផ្ដល់​ដី​សម្បទាន ពុំ​ត្រូវ​បាន​រដ្ឋាភិបាល​លាតត្រដាង​ឲ្យ​ដឹង​ជា​សាធារណៈ​ឡើយ។ ឧទាហរណ៍៖ ព័ត៌មាន​អំពី​តំបន់​ណា​ដែល​រដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ព័ត៌មាន​អំពី​ការ​ចរចា​ដេញ​ថ្លៃ​ជួល​ដី ព័ត៌មាន​អំពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ជាដើម មិន​ត្រូវ​រដ្ឋាភិបាល​បញ្ចេញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ដឹង​​ឯង​ឡើយ។ ហេតុ​ដូច្នេះ​ហើយ មធ្យោបាយ​តែ​មួយ​គត់​ដែល​ពលរដ្ឋ​មូលដ្ឋាន​អាច​ដឹង​ទៅ​បាន​ថា ដី​និង​ព្រៃ​ដែល​ខ្លួន​កំពុង​រស់​នៅ​អាស្រ័យ​ផល ត្រូវ​រដ្ឋាភិបាល​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន គឺ​នៅ​ពេល​ណា​ដែល​ពួកគេ​ឃើញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចូល​មក​ឈូស​ឆាយ។

ក្រសួង​កសិកម្ម​មាន​ប្រព័ន្ធ​ទិន្នន័យ អនឡាញ (Online) អំពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែរ។ ប៉ុន្តែ​មិន​មាន​ទិន្នន័យ​គ្រប់គ្រាន់ មិន​សូវ​ធ្វើ​បច្ចុប្បន្នភាព និង​មិន​មាន​ព័ត៌មាន​លំអិត​អំពី​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើយ។ ការ​លាក់បាំង​ព័ត៌មាន​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ (ពី​ការ​ច្បាម​យក​ដី) បាត់បង់​លទ្ធភាព​តវ៉ា​ទៅ​រដ្ឋាភិបាល និង​ក្រុម​ឈ្មួញ​វិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ទម្លាប់ ឬ​ជា​វប្បធម៌​លាក់លៀម​សេចក្ដី​សម្រេច​ចិត្ត​ច្បាម​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ​ទៀត​ផង។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក មាន​ប្រសាសន៍​ថា ការ​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក និង​អង្គការ​ដទៃ​ទៀត បាន​រក​ឃើញ​ថា ជា​យូរ​មក​ហើយ កម្ពុជា​មាន​បញ្ហា​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ឲ្យ​បាន​ល្អ៖ «ជាក់​ស្ដែង​ទី​មួយ យើង​ឃើញ​ចំណាត់​ការ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មិន​ល្អ​នោះ កើត​មាន​ចំពោះ​ព្រៃ​ឈើ។ ទី​២ គឺ​សម្បទាន​រ៉ែ ឧស្មាន់ និង​ប្រេង។ ឥឡូវ​យើង​ឃើញ​វិបត្តិ​នេះ​បាន​កើត​ឡើង​ចំពោះ​ដី​សម្បទាន​សេដ្ឋកិច្ច​ទៀត។ មន្ត្រី​ធំៗ​ខិតខំ​ប្រឹងប្រែង​ច្បាម​យក​ដី គឺ​ដី​ដែល​ពលរដ្ឋ​កំពុង​រស់​នៅ​លើ​បង្កបង្កើន​ផល និង​ពឹង​ពាក់​អាស្រ័យ​ផល​ដើម្បី​រស់។ អ្វី​ដែល​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង​នោះ គឺ​នៅ​កម្ពុជា មាន​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល ៥​រូប បាន​ច្បាម​យក​ដី​មក​កាន់​កាប់​ផ្ទាល់​ខ្លួន​ច្រើន​ហួស​មិន​គួរ​ឲ្យ​ជឿ។ បើ​បូក​បញ្ចូល​គ្នា ពួកគេ​ទាំង ៥​នាក់​នោះ មាន​ជាង ៥​សែន​ហិកតារ (៥០០.០០០) នៅ​ខណៈ​ច្បាប់​កម្ពុជា អនុញ្ញាត​ឲ្យ​មាន​ត្រឹមតែ ១​ម៉ឺន​ហិកតារ (១០.០០០) ប៉ុណ្ណោះ សម្រាប់​ក្រុមហ៊ុន​មួយ»

គិត​មក​ដល់​ចុង​ឆ្នាំ​២០១២ ​រដ្ឋាភិបាល​កម្ពុជា បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ២.៦​លាន​ហិកតារ ដែល​ក្នុង​ចំនួន​នេះ​មាន ១.២​លាន​ហិកតារ​សម្រាប់​ដំណាំ​កៅស៊ូ។ ទោះ​ជា​រដ្ឋ​បាន​ជួល​ដី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ក៏​ដោយ ក៏​គេ​មិន​ដឹង​ថា​បាន​ប្រាក់​ចំណូល​ប៉ុន្មាន និង​ទៅ​ទីណា​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទាក់ទង​នឹង​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប អង្គការ​ឃ្លាំមើល​ពិភពលោក បាន​ទទូច​ដល់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ធនាគារ ឌុចឆឺ ដែល​បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ ចាត់​វិធានការ​នានា​ជា​បន្ទាន់ ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ​នេះ គោរព​តាម​គោល​ច្បាប់​របស់​សាជីវកម្ម​របស់​ខ្លួន ក្នុង​ការពារ​បរិស្ថាន តម្រូវការ​សង្គម​កិច្ច​ដែល​រង​ផល​ប៉ះពាល់ និង​គោរព​គោលការណ៍​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាដើម។ អង្គការ​ឃ្លាំមើល​ពិភពលោក ក៏​បាន​ទទូច​រដ្ឋាភិបាល​កម្ពុជា ផ្អាក​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ ហើយ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​រាល់​សកម្មភាព​បំពាន​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Related Articles

41 Responses to "“ក្រុមហ៊ុន​វៀតណាម​​បង្ក​វិបត្តិ​ដីធ្លី​ធ្ងន់ធ្ងរ​នៅ​កម្ពុជា”"

  1. សំឡាញ់ says:

    ជនជាតិខ្មែរពូកែណាស់រឿងឈ្លោះគ្នាឯង!!!

  2. Neak ta says:

    We are so lucky that we have the neighbor who comes to create work for Cambodia. This can bring a lot of jobs for the civilians and a lot of income for our country.

  3. lolo says:

    So, this can provide 1000’s of jobs to our people. Good news!

  4.   says:

    Mr. Hun Sen support Vietnamese Company!

  5. Som Rien Sey says:

    នេះគឺជាការ​ធ្វើឱ្យប្រសើរឡើង​ក្នុងគោលបំណង​ដើម្បីធ្វើការអភិវឌ្ឍ​ប្រទេសយើង។

  6. The Man With No Name says:

    វៀតណាម​ធ្វើឱ្យខ្មែរពី​ស្លាប់ទៅរស់​ ពី​គ្មានអ្វី​ទាំងអស់ទៅឱ្យមានគ្រប់គ្រាន់ទាំងអស់។

  7. Anonymous says:

    បើចូលចិត្ត​ បើរីករាយ​ បើពេញចិត្ត​ ឲ្យអាពួកយួនវាបំផ្លាញខ្មែរតទៅទៀត
    ត្របោះឆ្នោតឲ្យCPP ។

  8. នែ វើយ ! អាឆ្ចៀតតើហ្អែងមានកំណាព្យនិយាយពីបញ្ហាហឹង អត់ហាស ?

  9. នេះជាសម្មភាពបំផ្លាញជាតិដ៏ធំរបស់យួន មកលើខ្មែរ ដែលមានមេដឹងនាំចោរម្សៀតជាយ៉ងដាច់ថ្លៃរបស់វា ។

  10. Som Rien Sey
    May 13, 2013 at 9:25 am

    នេះគឺជាការ​ធ្វើឱ្យប្រសើរឡើង​ក្នុងគោលបំណង​ដើម្បីធ្វើការអភិវឌ្ឍ​ប្រទេសយើង។

    នេះជាសំដីជនក្បត់ជាតិ១រូប ដែលចេញពីបក្សអាយ៉ងយួន រឺជាកូនយួនកើតស្រុកខ្មែរ !

  11. Srok yeung says:

    ក្រុមហ៊ុន​វៀតណាម​​បង្ក​វិបត្តិ​ដីធ្លី​ធ្ងន់ធ្ងរ​នៅ​កម្ពុជា>>>>>>

  12. Khmer says:

    If Cambodian government considers about Cambodian employment, there are many method to create the job for them. Don’t choose land concession by contract with vietnam to help people. The most income is flow to Vietnam much more than our country. Onemore thing, if government conserve the forest for tourist is better than this.

    Vietnam always take advantage on our country.

  13. Farerie says:

    មិនមែនសុទ្ធតែអាក្រក់ដូចរបាយការណ៍លើកឡើងទាំងស្រុងនោះទេ ក្រុមហ៊ុនវៀតណាមរ៉ាប់ប៊ឺគ្រូប គេបានផ្ដល់ឳកាសការងារឲ្យប្រជាជនសហគមន៍នៅជុំវិញតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនប៉ុន្តែប្រជាសហគមន៍ទាំងនោះមួយចំនួនគាត់មិនយល់ព្រមទទួល។ ដោយសារតែ១ចំនួនគាត់ធ្លាប់ទៅបរបាញ់សត្វ កាប់ឈើលក់១ដងបានច្រើនហើយគាត់ដេកស៊ីរ​​​យៈពេលយូរ។ គាត់មិនទំលាប់ធ្វើការឲ្យគេ។ មួយទៀតគឺគេប៉ុស្ត៍សុខភាពសំរាប់ព្យាបាលជំងឺ១ចំនួនដោយមិនគិតថ្លៃជូនកម្មករនិយោជិត។ គេមានសាលារៀន មានវត្តអារាម។ គេមានខោអាវឯកសណ្ឋាន អាវភ្លៀងសំរាប់កម្មករនិយោជិតធ្វើការ។
    ចំណុចដែលត្រូវគឺរដ្ឋាភិបាលមិនសុទ្ធតែផ្ដល់ដីសម្បទានដែលជាដីព្រៃរិចរិលឲ្យទៅក្រុមហ៊ុននោះទេ គឺមានដីសម្បទានមួយចំនួនជាដីព្រៃស្រោង និងពាក់កណ្ដាលស្រោង និងមានក្រុមហ៊ុនមួយចំនួនចូលកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃរក្សាទុក ដែលធ្វើឲ្យហិនហោចដល់សម្បត្តិធម្មជាតិដ័មានតំលៃរបស់ខ្មែរ។ នេះដោយសារតែការមិនទទួលខុសត្រូវក្នុងការងាររបស់មន្រ្តីមួយចំនួន។
    ថ្វីត្បិតតែវាបានផ្ដល់ការងារជាច្រើនដល់ប្រជាជនខ្មែរ ប៉ុន្តែការទទួលបានមិនស្មើរនឹងអ្វីដែលបាត់បង់។

  14. Bangkoek Victims says:

    Soon your grand kids will have no land to bury their dead bodies, the way you are so ignorant about Khmer – yuon history.

  15. Cambodia National Rescue Partie says:

    កសិកររាប់ពាន់នាក់ចូលរួមវេទិកា​​គណបក្សសង្រ្គោះជាតិ

    កាលពីព្រឹកថ្ងៃទី១២ ខែឧសភានេះ គណបក្សសង្រ្គោះជាតិ​​ខេត្តកំពតបានរៀបចំវេទិកាសាធារណៈក្នុងឃុំតានី ស្រុកអង្គរជ័យ​​ដែលមានប្រជាពលរដ្ឋជាកសិករ​​ចូលរួមប្រមាណ​​ជិត១០០០នាក់ និងនៅពេលរសៀល​​ធ្វើឡើងក្នុងឃុំសត្វពង ស្រុកឈូក ដែលមានប្រជាពលរដ្ឋ​​ចូលរួម​ប្រមាណ២០០០នាក់។ លោក កឹម សុខា ប្រធាន​​ស្តីទីគណបក្សសង្រ្គោះជាតិ ដែលបានអញ្ជើញចូលរួម​​ក្នុងវេទិកាទាំងនេះបានថ្លែងថា ការផ្លាស់ប្តូរមេដឹកនាំនឹងកើតមានក្នុងពេលបោះឆ្នោតខាងមុខ ព្រោះថាចរន្តនៃការគាំទ្រគណបក្ស​សង្រ្គោះជាតិបានចាប់ផ្តើមកក្រើកឡើងនៅគ្រប់ភូមិឃុំនៃប្រទេសកម្ពុជា ជាក់ស្តែងការចូលរួមដ៏ច្រើកុះកររបស់ប្រជាកសិករនៅឃុំតានី ស្រុកអង្គរជ័យ និងនៅឃុំសត្វពង ស្រុកឈូក ជាភស្តុតាងបង្ហាញអំពីការគាំទ្រយ៉ាងផុលផុសចំពោះគណបក្សសង្រ្គោះជាតិ ៕  

    The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
    Get Involved
     0 0

  16.   says:

    ហូយ! យួនជួយខ្មែរ!? ចុះខ្មែរជួយយួន ពីមុនមកនោះ! អាភ្លើ!
    ហ្ហែងមិនលឺថា យួនជាក្រពើទេហ្ហី? នែ៎..ការពិត! យួនដុតផ្ទះខ្មែរ ហើយ
    មកធ្វើជាពន្លត់ទេវ៉ើយ! សព្វថ្ងៃនយោបាយយួនដូចជាឈ្លានពានខ្មែរដដែល!


    Som Rien Sey
    May 13, 2013 at 9:25 am
    នេះគឺជាការ​ធ្វើឱ្យប្រសើរឡើង​ក្នុងគោលបំណង​ដើម្បីធ្វើការអភិវឌ្ឍ​ប្រទេសយើង។
    The Man With No Name
    May 13, 2013 at 9:37 am
    វៀតណាម​ធ្វើឱ្យខ្មែរពី​ស្លាប់ទៅរស់​ ពី​គ្មានអ្វី​ទាំងអស់ទៅឱ្យមានគ្រប់គ្រាន់ទាំងអស់។

  17. Strey Khmer says:

    In the Cambodia has alot of land, but the government lack ability to develope the country by it own. Unfortunely, the government hand it to spit the profit with Vietman to use it on Cambodian . For this reason, we have to change the new government who is intelligion and know how to manage powerfully for developing in the Cambodia very well.

  18. ប្រជាជន says:

    ម៉េចបាននាំគ្នាភ្ញាក់ផ្អើលម៉្លេះ!!!បើកុំតែបានពួកយើងមករំដោះទាន់​ ប្រហែលស្លាប់អស់ហើយទេដឹង?ធ្វើប៉ុណ្ណឹងមិនស្មើសសៃសក់ដែលគ្នាយើងខំលះបង់ដើម្បីបាន7មករា ដែលជាថ្ងៃកំណើតទី2របស់ប្រជាជនខ្មែរឡើយ។ឱ,អញ្ចឹងឬបង!!ឲ្យខ្ញុំដឹងគុណបងប៉ុន្មានជំនាន់ ប៉ុន្មានដំណទៀតបង?គឺដឹងគុណទាល់តែពួកឯងគ្មានសល់អីណឹងណា​ ប៉ុណ្ណឹងក៏ចាំសួរដែរវើយ!!!!

  19. cheath says:

    សភាវៈនៃជនកំសាក–ជជុះអស់ថ្នាក់ នៅក្នុងទ្វីបលោក
    ភ័យខ្លាចចាញ់ឆ្នោត ប្រើល្បិចស្មោគគ្រោក–ដើម្បីឆរបោករាស្រ្តខ្មែរប្រុសស្រី ។
    ប៉ិនណាស់ភូតភរកុហកបោកប្រាស់–ហេតុតែចង់ឈ្នះបូរបាច់ទ្រឹស្តី
    តែគួរអាម៉ាស់ភូតក្រៃនោះក្រៃ–សម្តីអត់ន័យភរភូតអត់ខ្នាត ។
    ចង់ថ្កើងអស់យ៉ាង តែសាងអាក្រក់–ចិត្តប្រេតនរក កំណាចយង់ឃ្នង
    ខំតម្កើងខ្លួន មិនសមទំនង–អាមាត្យទាំងកង ជួយបើកក្តោងអោយ។
    អាមាត្យប្រឆាំងស្រែកទាំងមុខស្លាំងស្លើតស្លក់អនេក
    ប្រឹងស្រែកខុសក្បួនកកាកភ្លេចដេក-យល់សប្តិក៏ស្រែក-ព្រោះចង់ធ្វើធំ។
    ធំម៉្រាយវាស្អីព្រោះបីអាណត្តិ–បៀមអាចម៏ជាប់មាត់ននៀលដេកដី
    ប្រពន្ធក៏ជេរខ្ញុំថាអត់ច្នៃ–រឿងពិតទើបស្តីប្រាប់អស់អ្នកផង ។
    ថ្លង់ណាស់ថ្លង់ណាស់ពួកប្រឆាំង -ម៉្ងៃៗស្រែកច្បាំងប្តីប្រពន្ធ
    ជេរម៉្រាយកប់មាត់ព្រោះយ៉ាកស៊ុន-ស្តាប់់ឮទ្រលាន់ធុញទ្រាន់ណាស់ ។
    ប្រពន្ធជេរប្តីថាអាបាញ់ទា-ម៉្ងៃៗច្រាស់បាយនាំបង្ហិន
    ការមិនគឹតធ្វើដើរគឹតកិន-ប្រពន្ធ-កូនចងក្បិនស៊ីឈ្នួលគេ ។
    ប៉ិនណាស់ខាងអួតធ្វើមេស្រុក-ផ្ទះដូចសំបុកមិនគឹតទេ
    ដីស្រែដីភូមិដីកេរ្តិ៏៏ម៉ែ-លក់អស់ព្រោះតែចង់ធ្វើធំ ។
    ធំម៉្រាយអ្ហែងអីជើងខោខើច- ខ្លួនក្រទាំងពូជប្រឹងស្រែកអួត
    កូនឈប់ទៅរៀនចំណេះស្តួច- គួចជុំរើសខ្យងដូរអង្ករ ។
    ច្បាស់ប៉ុណ្ណឹងហើយអ្ហែងនៅខ្លាំង- ម៉្ងៃៗត្រេងត្រាងស្រែកសន្ធោរ
    អួតអាងខ្លួនធំមិនចេះមើល-សក្តិធំស្រមោលអួតខ្មោចអី ។
    អាឆ្កែចុយម៉្រាយអ្ហែងថោកណាស់- កិច្ចការក្នុងផ្ទះមិនជួយអ្វី
    អត់លុយសូកគេអ្ហែងចង់ច្នៃ – យកអញទៅលៃដូរសក្តិអ្ហែង ។
    នែអាពូជឆ្កែល្មមភ្ញាក់ខ្លួន – ផ្ទះធំយ៉ាកស៊ុនធ្លាក់ដល់ខ្ទម
    សរសរឫុស្សីវាសមល្មម- អ្ហែងប្រែប្រឈមដឹងខុសត្រូវ ។
    កុំដើរបោកប្រាស់ប្រូភរភូត- គេស្តាប់ចង់ក្អួតព្រោះឮ អា
    ភរភូតប្រាប់គេអោយវីឡា- បើស្មោះស្ម័គ្រជួយបក្សប្រឆាំង ។
    ចុះខ្លួនអ្ហែងវិញយ៉ាងម៉េចដែរ- សម្រាមជាងគេម៉េចមិនយក
    អួតដូចអ្ហែងនេះអួតស្មោគគ្រោក- អួតដូចត្រដោកទេអាអើយ ។
    ប្រពន្ធជេរឆ្អែតអាបាញ់ទាឆ្លើយ – មីហងកុំឈ្លើយអញអ្នកធំ
    ចៅហ្វាយស្រុកណា !មីហងកុំ- បំពានអ្នកធំដូចអញវ៉ើយ ។
    អញក្រដូចនេះមិនទាន់ឈ្នះ- ពេលឈ្នះអញបូមអោយដឹងដៃ
    កុំថាផ្ទះមួយអញអោយម្ភៃ- តែសុំហងច្នៃជឿតាមអញ ។
    ឥឡូវអត់លុយកាងទុកសក្តិ- ហងកុំថ្នាំងថ្នាក់ជឿតាមអញ
    ដូរដោះខ្លួនហងម្តងម្តេចវិញ- មិនខាតចំណេញនៅដូចដើម ។
    មេអញវាថាបើអត់លុយ- អោយអញប្រថុយយកហងដូរ
    បើហងមិនព្រមអញច្បាស់ថ្ងូរ- សក្តិអញកាន់យូររលាយបាត់ ។
    អាណិតអញទៅពៅព្រលឹង- សក្តិយសធំម្លឹងមិនងាយរក
    ហងប្រថុយម្តងប្រៀបដូចជោគ-សម៏យសៀមចាប់បំពានកាយ ។
    ម៉្យាងហងស្គាល់ដែររស់ជាតិប្លែក- ដូចអញធ្លាប់បែកដើរចូលបារ
    ប្លែកក្លិនប្លែកខ្លួនស្រើបតណ្ហា- ជឿអញទៅណាមិនខាតទេ ។
    ប្រពន្ធស្តាប់ហើយជេរដៀលពូជ- អាចុយម៉្រាយពូជអ្ហែងពូជបាតផ្សារ
    ពូជសត្វពីងពាងពូជអ្ហែងណា- ពូជអញល្អជាពូជថ្លៃថ្នូរ ។
    តើកម្មពៀរអ្វីអោយអញជួប- ពូជពាលពូជថោកពូជពួកអ្ហែង
    ពូជយកប្រពន្ធធ្វើជាល្បែង-អញលែងក្បាលអ្ហែងហើយអាឡប់ ។
    អ្ហែងឈប់ចេញចូលនៅខ្ទមអញ- អាឆ្កែអញជ្រេញអ្ហែងទៅចុះ
    ជួបជុំបក្សពាលគ្នាអ្ហែងនោះ-បក្សអ្ហែងដូរមនុស្សចុយគ្នាលេង ៕
    ហាស! ហាស ការពិតរឿងផស់អាឆ្នុកទេ តែអ្ហែងអាបាញ់ទា ក្នុងគ្រួសារអ្ហែងក៏វាអញ្ចឹងដែរ !
    ហាស! ហាស ពួកអ្ហែង មេហើយនិងកូនឌៀរតែខ្នូច ពុម្ពតែមួយ ថោកតែប៉ុណ្ណឹងពួកអាតិរិច្ឆានបក្សប្រឆាំង

  20. Khmer Family says:

    ដំណឹងល្អ ដំណឺងល្អ ពលរដ្ឋដែលមានបញ្ហាដីធ្លី នៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃជាយូរមកហើយនោះ នឹងទទួលបានការដោះស្រាយពីឯកឧត្តម អភិបាលរាជធានីភ្នំពេញថ្មី​ ដែលទើបនឹងឡើងកាន់តំណែង នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ សូមចូលរួមរីករាយ និងអបអរសាទរ ជាមួយពលរដ្ឋនៅតំបន់បឹងកក់ទាំងនោះផង ហើយជាបន្តបន្ទាប់ ពលរដ្ឋនៅតំបន់បូរីកីឡា នឹងទទួលបានដំណោះស្រាយដូចគ្នា

  21. cheath says:

    Cambodia National Rescue Partie
    says:
    May 13, 2013 at 12:57 pm កសិកររាប់ពាន់នាក់ចូលរួមវេទិកា​​គណបក្សសង្រ្គោះជាតិ

    កាលពីព្រឹកថ្ងៃទី១២ ខែឧសភានេះ គណបក្សសង្រ្គោះជាតិ​​ខេត្តកំពតបានរៀបចំវេទិកាសាធារណៈក្នុងឃុំតានី ស្រុកអង្គរជ័យ​​ដែលមានប្រជាពលរដ្ឋជាកសិករ​​ចូលរួមប្រមាណ​​ជិត១០០០នាក់ និងនៅពេលរសៀល​​ធ្វើឡើងក្នុងឃុំសត្វពង ស្រុកឈូក ដែលមានប្រជាពលរដ្ឋ​​ចូលរួម​ប្រមាណ២០០០នាក់។
    ពួកអាសាងគ្រោះជាតិ មេបោក !
    ************************************
    បើអញ្ចេះបានត្រឹមត្រូវ !
    Cambodia National Rescue Partie
    says:
    May 13, 2013 at 12:57 pm មានមនុស្សជិតនាក់ចូលរួមវេទិកា​​គណបក្សសង្រ្គោះជាតិ

    កាលពីព្រឹកថ្ងៃទី១២ ខែឧសភានេះ គណបក្សសង្រ្គោះជាតិ​​ខេត្តកំពតបានរៀបចំវេទិកាសាធារណៈក្នុងឃុំតានី ស្រុកអង្គរជ័យ​​ដែលមានប្រជាពលរដ្ឋជាកសិករ​​ចូលរួមប្រមាណ​​ជិត១០០នាក់ និងនៅពេលរសៀល​​ធ្វើឡើងក្នុងឃុំសត្វពង ស្រុកឈូក ដែលមានប្រជាពលរដ្ឋ​​ចូលរួម​ប្រមាណជាង២០នាក់។
    អាមេបោកធ្វើមើលតែមិនដឹង ពួកអាមន្ត្រីបក្សប្រឆាំងគឺអញ្ចឹង កុំថាខ្ញុំនិយាយលេង
    ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
    ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
    អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
    ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
    លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
    ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
    អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
    ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
    តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
    មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆានដែរខាំចេញមុខ ។
    ពួកអាតិរិច្ឆានបក្សប្រឆាំង – ថាពិតមិនខឹងសុទ្ធជាអា
    មន្ត្រីចោលម្សៀតពាលបាតផ្សារ- ខ្លាំងតែវោហារជើងរមៀត ។
    ក្នុងcamnews នេះវាមិនតូច- សក្តិវាមិនស្តួចសុទ្ធអ្នកធំ
    អាខ្លះមេបក្សតាមខេត្ត ខណ្ឌ- អាខ្លះធំគ្រាន់ ព្រឹទ្ធ-រដ្ខសភា ។
    ប៉ុន្តែទ្រឹស្តីសុទ្ធចោលម្សៀត – រឿងពិត ធ្វើល្អអត់និយាយ
    ចេះត្រឹមភរភូត បោកប្រាស់ច្នៃ- រឿងត្រូវក្រឡៃបោកថាខុស ។
    ដល់គេតបត្រូវវាផ្តើមជេរ – ម៉្រាយជាហូរហែដៀលឆ្កែឆ្មា
    អាយួនអាក្បត់ជាតិសាសនា- ស្តាប់ហើយក្តៅផ្សាទើបតវិញ ។
    ល្អដែរយើងតូចជេរវាធំ – ពិតច្បាស់វាងំក្តៅទ្រូងស្ទេញ
    ដេកលក់មិនបានចិត្តក្តៅជ្រេញ- ខឹងរកមុខបាញ់ស្រាយកំហឹង ។
    អាឆ្កែអញប្រាប់អ្ហែងស្តាប់អញ- បើអ្ហែងនៅជ្រេញខាងភូតភរ
    កុហកបោកប្រាស់អញមិនឈរ- អោយអ្ហែងអួតល្អតែអ្ហែងទេ ។
    អញនិងបកស្រាយអោយដឹងពិត- អ្ហែងជេរអញយិតម៉្រាយអ្ហែងដែរ
    អោយអស់បងប្អូនដែលជាខ្មែរ- រស់ស្រុកក្រៅទ្វេរលោកដឹងរឿង ។
    ឈប់ចាញ់បោកអាតិរិច្ឆានបោកប្រាស់- រឿងពិតឃើញច្បាស់លក់កន្តួយប្រពន្ធវា
    ដូរសក្តិស្រមោលបានវិញស្បែកយារ- ក្រស្អុយគរឃារតែអួតហួសឃ្លាន ។
    ពិតណាស់ពួកវាគ្មានពាក្យថ្លែង- ពាក្យវាប្រើវែងគឺពាក្យជេរ
    ពាក្យពិតរឿងជាតិវាគ្មានទេ – ពាក្យព្រសដូចឆ្កែសម្បូរណាស់ ។
    ចេះច្បាស់ជាងគេជេរលោកជាតិ- ពេលដែលគាត់ជ្រៀតថាវាច្បាស់
    រឿងរ៉ាវបក្សវាថោកទាបណាស់- ជេរគាត់ផ្តាំចាស់បំបិទមាត់ ។
    វាខឹងព្រោះអីស្តីប្រាប់ត្រង់- ខ្ញុំមិនលាក់លៀមរឿងវាខឹង
    ព្រោះខ្ញុំប្រាប់អស់រឿងវាមាន- បក្សវាដាច់ស្ពានអត់មានប្រាក់ ។
    អ្នកនៅអាមេរិក-កាណាដា- ហ្វាំងឡង់ផងណាអូស្ត្រាលី
    ប៉ារីសសោតក្តីគេលែងជឿ-ឈប់អោយលុយវាមកច្រាសច្រំ ។
    បោកគេលែងបានវាខឹងណាស់ – ខឹងខ្ញុំអ្នកច្បាស់អ្នករាយការណ៏
    ពីរឿងអាសោចន៏ក្នុងបក្សវា- ផ្តាច់ផ្លូវរកស៊ីពួកវាសូន្យ ។
    ធ្វើអ្វីមិនបានមានតែជេរ- ថាខ្ញុំហូរហែរម្តងសុខអាន
    ម្តងកញ្ញារិទ្ធម្តងហ៊ុនសែន- ស្មាននោះអើយស្មានស្មានផ្លូវខុស ។
    ឥឡុវដាច់ហើយលុយបោកគេ- គេមិនអោយទេព្រោះគេដឹង
    វាខ្វល់ខ្លាំងណាស់រឿងលុយហ្នឹង- ឥឡូវខំប្រឹងទារ កូនចៅ ។

    ពិតណាស់អាមន្ត្រីឆ្កែបក្សប្រឆាំង–អាអម្បូរថោកអន់ពូជគម្រក់
    អួតចេះជាងគេតែពិតស្ទក់–ភរបោកស្រស់ស្រស់អ្នកមិនដឹង ។
    មន្ត្រីប្រឆាំងសុទ្ធពូជថោក- សុទ្ធជាអាមោគអត់បានការ
    ចេះត្រឹមភ្លើឆ្កួតស្រែកឡូឡា- ឯរឿងសាច់ការសូន្យតាផ្លាក ។
    អួតសុទ្ធខ្លួនចេះតែឆ្អេះង៉ោង- ចេញចេះមកឆ្គងអន់ជាងផេះ
    ចេះរបេះក្បាច់អួតខ្លួនចេះ- ចុងចប់ចំណេះជិះ ក ឯង ។
    ប៉ិនណាស់ភរភូតប្រូបោកប្រាស់-អុចអាលចេះច្បាស់មិនបាច់គ្រូ
    ឯរឿងលិទ្ធក្តិតចេះរិតធូរ- ជាប់គុគវ័ណ្ឌ ក សុំលិទ្ធក្តិត ។
    សុំលិទ្ធសុំពិតយករួចខ្លួន- ទោះធាក់ក្បាលផ្ទួនក៏មិនខឹង
    ង៉េសៗដូចឆ្កែលូនក្រោមជើង-ខ្លួនរួចឫុកឆ្មើងតម្លើងធ្មុង ។
    អួតភ្លាមឯងខ្លាំងគ្មានអ្នកស្មើ- អញរៀនមានគ្រូPHD
    បរិញ្ញាអញខ្ពស់ហួសប្រថពី – សាច់ការគ្រាន់តែជាជន្លេន ។
    ប្រៀបដូចអំបៅ- ស្លាបពណ៏ឆើតឆ្លៅ- ដឹតជាប់លើស្លាប
    ហិចហើរលើសួន-បង្អួតដាក់បុផ្ផា- ធាតុពិតខ្លួនវា
    ជាសត្វដង្កូវ ។
    ដង្កូវជាសត្វចង្រៃឯក- វាបំផ្លាញខ្ទេចគ្រប់រុក្ខា
    សត្វមិនចម្រើនប្រៀបដូចជា-មន្ត្រីពាលាបក្សប្រឆាំង ។
    ប៉ិនខាងបំផ្លាញក្តីសុខសាន្ត- ប្រជាដែលមាននាសព្វថ្ងៃ

    ក្រោមការដឹកនាំឯកល្អក្រៃ- ហ៊ុនសែនអធិបតីរដ្ឋបុរស ។
    បំណងវាធំត្រឹមអំណាច- មិនបានវាវាចអោយវិនាស
    អោយរលាយរដ្ឋទៅជាផេះ- អត់វារដ្ឋនេះគ្មានបានការ ។
    នេះហើយគំនិតបំផ្លាញជាតិ- បំផ្លាញក្តីសុខជាតិខេមរា
    បក្យពាលប្រឆាំងស៊ី-សុខា-បក្សពាលឫស្យាបំផ្លាញជាតិ ៕

  22. Cheat/JML says:

    Ah Cheat is not a traitor, but a Yuon infiltrator with 100% Yuon national origin for sure !

  23. Cheat/JML says:

    Hun Xen and his cronies are terribly frustrated in running electoral campaign due to more and more people are losing hope from the repeating conspiracy and exploitation without transparency.

  24. lolo says:

    It deosn’t matter Yuon or Khmer, we discuss about right or wrong. Some body always said: you are Yuon, You are Yuon,.. That prove that guy deosn’t care about right or wrong, he care about racist. He is not a human.

  25. cheath says:

    ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
    ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
    លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
    ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
    មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
    ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
    ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕

  26. Anonymous says:

    Mr. Cheath talks too much with nonsense like an idiot, as a man who has a physically appearing very short man in the society. A man like him has never known the right or wrong behavors at all.

  27. farmers says:

    ដំណឹងបន្ទាន់​ សូមឲ្យសម្តេចមេត្តាជួយដល់ប្រជារាស្រ្តនៅតាមដងទន្លេមេគង្គផង!!!
    ចាប់តាំងពីថ្នាក់លើបានបង្កើតអាជ្ញាធរផ្សោតមក វាហាក់បីដូចបានបង្កើតក្រុមបង្ករ
    ទំនាស់ជាមួយប្រជាជន និងបំផ្លិចបំផ្លាញធនធានជលផល(ត្រីនិងវារីសត្វ) ឲ្យផុតពូជពីទន្លេមេគង្គ
    នៃយើង។ ព្រោះថា មានឆ្មាំទន្លេចំនួនជាង៧០នាក់ បានពាក់អាវពោងដើរគំរាមប្រជាជនមិនឲ្យធ្វើ
    នេសាទចាប់ត្រីយកមកផ្គត់ផ្គង់ជីវភាពចិញ្ចឹមជីវិតរាល់ថ្ងៃ។ ប៉ុន្តែពួកឆ្មាំទាំងនេះ បានអនុញាតឲ្យ
    ជនល្មើសប្រើឧបករណ៍ឆក់ត្រីធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យទាំងយប់ទាំងថ្ងៃ។
    ចំណែកពួកសហគមន៍នេសាទដែលបានបង្កើតហើយគឺគ្មានសិទ្ធិការពារបានទេ ព្រោះពួកឆ្មាំទាំង
    នេះវាមានកាំភ្លើង។ ពួកវាថា មិនឲ្យប្រជានេសាទសហគមន៍ដាក់មងចាប់ត្រីទេ វាថាមងបានត្រូវ
    គេហាមឃាត់ បើឆក់ត្រីគឺអត់មានខុសអីទេ ព្រោះឯកឧត្តមអាជ្ញាធរផ្សោតបានប្រកាសដូចនេះ។
    ប្រជាជននៅតាមដងទន្លេក្រោយឡើងមកពីធ្វើស្រែចំការហេវហត់អស់កម្លាំនិងឆ្លៀតពេលទៅដាក់
    មងបង់សំណាញ់ចាប់ត្រី គ្រាន់យកមកចំអិនធ្វើម្ហូបចិញ្ចឹមប្រព្ធកូន បានត្រូវពួកឆ្មាំទាំងនេះប្រើអាវុធ
    ភ្ជង់គំរាម និងចា​ប់ប្រមូលសារមងរបស់ប្រជាជនអស់ដោយគ្មានធម៍មេត្តាបន្តិច។​ សកម្មភាពនេះ
    ពួកឆ្មាំបានធ្វើចាប់ពីខេត្តក្រចេះទៅដល់ខេត្តស្ទឹងត្រែង។ យើងខ្ញុំជាប្រជាជនជាម្ចាស់ធនធានធម្ម
    ធមជាតិ សូមប្ដឹងដល់សម្ដេច និងស្ថាបន័គ្រប់ផ្នែកជួយប្រជាជនយើងខ្ញុំផង។ បើមិនឆាប់លុបបំ
    បាត់ពួកឆ្មាំទន្លេមិនបានការទាំងនេះទេ គឺពួកយើងខ្ញុំប្រាកដជាជួបប្រទះភាពក្រីក្រអត់អាហាររូប
    ថមពិសេសត្រី សូមបីសត្វផ្សោតក៏វាចិញ្ចឹមជីវិតដោយសារត្រីដែរ។
    ចំណុចដែលវាធ្វើសកម្មភាពបទល្មើសខ្លាំងជាងគេគឺនៅប៉ុស្តិខ្សាច់ម្កាក់ឋិតក្នុងស្រុកសំបូរ
    ខេត្តក្រចេះ ។ មេធ្វើសកម្មភាពប្រឆាំងនិងប្រកាស់លេខ០២របស់រាជរដ្ឋាភិបាល
    ស្ដី ពីការលុបបំបាត់ចោលឧបករណ៍នេសាទឆក់ត្រី និងស្បៃមុង ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០០៣
    មានឈ្មោះថា យស់ សីជាមេប៉ូលីស ប្រចាំប៉ុស្តិខ្សាច់ម្កាក់ជាប់មាត់ទន្លេមេគង្គ ក្នុងឃុំបឹងចារ ស្រុក
    សំបូរ ខេត្តក្រចេះ។ ពួកឆ្មាំនេះ ប្រើកាំភ្លើងភ្ជង់គំរាមប្រជាជន ដកយកមងសំណាញ់ប្រជាជនបាន
    ហើយវាយកទៅលក់ឲ្យជនល្មើសមកពីខាងក្រៅសហគមន៍ធ្វើសកម្មភាពដាក់ក្នុងអន្លង់អភិរក្ស
    របស់សហគមន៍នេសាទ ។ ពួកវាយកលុយពីជនល្មើសហើយឲ្យជនល្មើសប្រើអាំងវ័កទរឆក់ត្រី
    និងសោចចំអកឲ្យពួកសហគមន៍នេសាទ និងប្រជាជនយើងខ្ញុំយ៉ាងគឃ្លើន។​ ប្រជាជនយើង ខ្ញុំនៅ
    តាមដងទន្លេ រស់កន្លងតកូនតចៅច្រើនជំនាន់មកគឺអាស្រយ័ស្រូវត្រីនិងច្បារដំណាំបន្តិបន្តួចនេះ។
    ពួកឆ្មាំទាំងនេះមិនខ្លាចសម្ដេចហុនសេនទេ ព្រោះពួកវាហ៊ានប្រឆាំងសេចក្ដីប្រកាស់ រដ្ឋាភិបាល
    ស្ដី ពីការប្រើអាវុធមិនស្របច្បាប់ អាណាធិបតេយ្យ និងការប្រើឧបករណ៍ឆក់ត្រីយ៉ាងរីករាយ។​
    តើប្រជាជន រស់នៅតាមដងទន្លេរស់ដោយសារត្រី ឬរស់ដោយសារផ្សោត?
    ប្រជាជនយើងខ្ញុំកន្លងមកធ្លាប់មានប្រពៃណីការពារនិងអភរក្សត្រីនិងត្រីផ្សោតរួចមកហើយៗ ការ
    ពារបាលយ៉ាងល្អជាងពូកឆ្មាំនេះទៅទៀត។ បើមិនបានការពារនោះ ធ្វើម្តេចទើបមានមកឲ្យពួកឆ្មាំ
    នេះដែលទើបតែមានពីប៉ុន្មានថ្ងៃមុនមកប្រព្រិត្តិបទល្មើសធនធានយើងខ្ញុំដូចសព្វថ្ងៃនេះ។
    ពួកយើងខ្ញុំមានទុក្ខមិនសុខចិត្តសូមប្ដឹងដល់សម្ដេច និងថ្នាក់លើគ្រប់ស្ថាបន័ ជូយធ្វើយ៉ាងណាឲ្យ
    ពួកយើងខ្ញុំដែលជាកសិករ ជាសហគមន៍នេសាទរស់នៅតាមដងទន្លេមានសិទ្ធិធ្វើនេសាទចិញ្ចឹម
    គ្រួសារផង!!! ក្នុងរដូវធ្វើស្រែចំការនេះ ពួកយើងខ្ញុំត្រុវការរស់ផង!!! ក្រោយឡើងមកពីស្រែចំការ
    អស់កម្លាំងហត់ហេវ ត្រូវការត្រីធ្វើម្ហូបណាលោកណា!!!

  28. នៅទីនេះហេតុអីសំបូរខ្មែរក្បាលយួនម្ល៉េះ ? តើខ្មែរអត់ចេះដាំកៅស៊ូខ្លួនឯងទេរឺ មិចចាំអោយអាតិរិច្ឆាន

    យួនមកដាំលើដីខ្មែរហើយនាំគ្នាគាំទ្រអោយខ្មែរធ្វើខ្ញុំយួនទៀត ? ពួកអាខ្វាក់ ពួកអាយ៉ងយួន ពួកអាពុលរលួយ

    ពួកអាលក់ជាតិ ហ្អែងខ្លាំងនាំឆ្លើយមើល ?

    បើថាគ្នាមិនចេះដាំតាមបច្ចេកទេសស្តង់ដាពិភពលោកមិចមិនបង្កើតសាលាបង្ហាត់បង្រៀនជាវគ្គខ្លីៗវិញទៅ

    រឺ ក៏ពួកអាកញ្ចេះយួនអស់ឯងចេះត្រឹមតែជួលដីអោយគេ៩៩ឆ្នាំរួចអោយរាស្រ្តឯងចាំធ្វើខ្ញុំគេចឹងរហូតទៅ ហេស ?

  29. x says:

    illegal action!

  30. b says:

    ដំណឹងបន្ទាន់​ សូមឲ្យសម្តេចមេត្តាជួយដល់ប្រជារាស្រ្តនៅតាមដងទន្លេមេគង្គផង!!!
    ចាប់តាំងពីថ្នាក់លើបានបង្កើតអាជ្ញាធរផ្សោតមក វាហាក់បីដូចបានបង្កើតក្រុមបង្ករ
    ទំនាស់ជាមួយប្រជាជន និងបំផ្លិចបំផ្លាញធនធានជលផល(ត្រីនិងវារីសត្វ) ឲ្យផុតពូជពីទន្លេមេគង្គ
    នៃយើង។ ព្រោះថា មានឆ្មាំទន្លេចំនួនជាង៧០នាក់ បានពាក់អាវពោងដើរគំរាមប្រជាជនមិនឲ្យធ្វើ
    នេសាទចាប់ត្រីយកមកផ្គត់ផ្គង់ជីវភាពចិញ្ចឹមជីវិតរាល់ថ្ងៃ។ ប៉ុន្តែពួកឆ្មាំទាំងនេះ បានអនុញាតឲ្យ
    ជនល្មើសប្រើឧបករណ៍ឆក់ត្រីធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យទាំងយប់ទាំងថ្ងៃ។
    ចំណែកពួកសហគមន៍នេសាទដែលបានបង្កើតហើយគឺគ្មានសិទ្ធិការពារបានទេ ព្រោះពួកឆ្មាំទាំង
    នេះវាមានកាំភ្លើង។ ពួកវាថា មិនឲ្យប្រជានេសាទសហគមន៍ដាក់មងចាប់ត្រីទេ វាថាមងបានត្រូវ
    គេហាមឃាត់ បើឆក់ត្រីគឺអត់មានខុសអីទេ ព្រោះឯកឧត្តមអាជ្ញាធរផ្សោតបានប្រកាសដូចនេះ។
    ប្រជាជននៅតាមដងទន្លេក្រោយឡើងមកពីធ្វើស្រែចំការហេវហត់អស់កម្លាំនិងឆ្លៀតពេលទៅដាក់
    មងបង់សំណាញ់ចាប់ត្រី គ្រាន់យកមកចំអិនធ្វើម្ហូបចិញ្ចឹមប្រព្ធកូន បានត្រូវពួកឆ្មាំទាំងនេះប្រើអាវុធ
    ភ្ជង់គំរាម និងចា​ប់ប្រមូលសារមងរបស់ប្រជាជនអស់ដោយគ្មានធម៍មេត្តាបន្តិច។​ សកម្មភាពនេះ
    ពួកឆ្មាំបានធ្វើចាប់ពីខេត្តក្រចេះទៅដល់ខេត្តស្ទឹងត្រែង។ យើងខ្ញុំជាប្រជាជនជាម្ចាស់ធនធានធម្ម
    ធមជាតិ សូមប្ដឹងដល់សម្ដេច និងស្ថាបន័គ្រប់ផ្នែកជួយប្រជាជនយើងខ្ញុំផង។ បើមិនឆាប់លុបបំ
    បាត់ពួកឆ្មាំទន្លេមិនបានការទាំងនេះទេ គឺពួកយើងខ្ញុំប្រាកដជាជួបប្រទះភាពក្រីក្រអត់អាហាររូប
    ថមពិសេសត្រី សូមបីសត្វផ្សោតក៏វាចិញ្ចឹមជីវិតដោយសារត្រីដែរ។
    ចំណុចដែលវាធ្វើសកម្មភាពបទល្មើសខ្លាំងជាងគេគឺនៅប៉ុស្តិខ្សាច់ម្កាក់ឋិតក្នុងស្រុកសំបូរ
    ខេត្តក្រចេះ ។ មេធ្វើសកម្មភាពប្រឆាំងនិងប្រកាស់លេខ០២របស់រាជរដ្ឋាភិបាល
    ស្ដី ពីការលុបបំបាត់ចោលឧបករណ៍នេសាទឆក់ត្រី និងស្បៃមុង ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០០៣
    មានឈ្មោះថា យស់ សីជាមេប៉ូលីស ប្រចាំប៉ុស្តិខ្សាច់ម្កាក់ជាប់មាត់ទន្លេមេគង្គ ក្នុងឃុំបឹងចារ ស្រុក
    សំបូរ ខេត្តក្រចេះ។ ពួកឆ្មាំនេះ ប្រើកាំភ្លើងភ្ជង់គំរាមប្រជាជន ដកយកមងសំណាញ់ប្រជាជនបាន
    ហើយវាយកទៅលក់ឲ្យជនល្មើសមកពីខាងក្រៅសហគមន៍ធ្វើសកម្មភាពដាក់ក្នុងអន្លង់អភិរក្ស
    របស់សហគមន៍នេសាទ ។ ពួកវាយកលុយពីជនល្មើសហើយឲ្យជនល្មើសប្រើអាំងវ័កទរឆក់ត្រី
    និងសោចចំអកឲ្យពួកសហគមន៍នេសាទ និងប្រជាជនយើងខ្ញុំយ៉ាងគឃ្លើន។​ ប្រជាជនយើង ខ្ញុំនៅ
    តាមដងទន្លេ រស់កន្លងតកូនតចៅច្រើនជំនាន់មកគឺអាស្រយ័ស្រូវត្រីនិងច្បារដំណាំបន្តិបន្តួចនេះ។
    ពួកឆ្មាំទាំងនេះមិនខ្លាចសម្ដេចហុនសេនទេ ព្រោះពួកវាហ៊ានប្រឆាំងសេចក្ដីប្រកាស់ រដ្ឋាភិបាល
    ស្ដី ពីការប្រើអាវុធមិនស្របច្បាប់ អាណាធិបតេយ្យ និងការប្រើឧបករណ៍ឆក់ត្រីយ៉ាងរីករាយ។​
    តើប្រជាជន រស់នៅតាមដងទន្លេរស់ដោយសារត្រី ឬរស់ដោយសារផ្សោត?
    ប្រជាជនយើងខ្ញុំកន្លងមកធ្លាប់មានប្រពៃណីការពារនិងអភរក្សត្រីនិងត្រីផ្សោតរួចមកហើយៗ ការ
    ពារបាលយ៉ាងល្អជាងពូកឆ្មាំនេះទៅទៀត។ បើមិនបានការពារនោះ ធ្វើម្តេចទើបមានមកឲ្យពួកឆ្មាំ
    នេះដែលទើបតែមានពីប៉ុន្មានថ្ងៃមុនមកប្រព្រិត្តិបទល្មើសធនធានយើងខ្ញុំដូចសព្វថ្ងៃនេះ។
    ពួកយើងខ្ញុំមានទុក្ខមិនសុខចិត្តសូមប្ដឹងដល់សម្ដេច និងថ្នាក់លើគ្រប់ស្ថាបន័ ជូយធ្វើយ៉ាងណាឲ្យ
    ពួកយើងខ្ញុំដែលជាកសិករ ជាសហគមន៍នេសាទរស់នៅតាមដងទន្លេមានសិទ្ធិធ្វើនេសាទចិញ្ចឹម
    គ្រួសារផង!!! ក្នុងរដូវធ្វើស្រែចំការនេះ ពួកយើងខ្ញុំត្រុវការរស់ផង!!! ក្រោយឡើងមកពីស្រែចំការ
    អស់កម្លាំងហត់ហេវ ត្រូវការត្រីធ្វើម្ហូបណាលោកណា!!!

  31. lolo + Farerie + Neak ta + Som Rien Sey + ចោរ The Man With No Name +Cheat = Puppet Youn

    You should study khmer history since 16ce with Youn again ! in order to don’t become a dumn

    person like this !

    ពួកអាខ្មែរខួរយួនទាំងអស់គ្នានេះគួរតែបើកភ្នែកអានប្រវត្តសាស្រ្តខ្មែរចាប់តាំងពី ស.ត ទី១៦ ជាមួយយួនម្តងទៀត

    ទៅថាអាជាតិសាសន៍តិរិច្ឆាន១ហ្នឹងវាឈប់មានគំនិតលេបត្របាក់និងបំផ្លាញជាតិខ្មែរហើយរឺនៅ ដើម្បីកុំអោយភ្លើ

    ដូចគ្រានេះទៀត ។

  32. នាយ ឡេវ says:

    អាចៀត អាកំពូជថោក អាប៉ិនបោក ប៉ិនបូរបាច់ ប៉ិនខាងលើកជើងបក់កន្ទុយ ផង ប៉ិននោះហៅល្មោមអាពូជថោក។

  33. K says:

    មិនមែនត្រឹមតែដីធ្លីនោះទេ តាមពិតប្រហែលជាជៀបចូលពេញសួតខ្មែរបាត់ហើយដឹង?

  34. Strey khmer says:

    We wanted Rainforests to be apart of our children and grandcgildren inheritance. But Hun Sen’s government had being sold to Viets. Take to the countryside, and you’ll learn that our country is disaster loss, and our people lives are miserable. And we all lives in hopeless of the tragic loss country by Hun Sen’s accessory with the Viets.

  35. Som Rien Sey says:

    យើងនិយាយ​អំពីរឿង​នេះ​ឥឡូវនេះ។ យើងមិន​ចាំបាច់ត្រូវ​មើល​ត្រឡប់ទៅសតវត្សទី 16 មកវិញ​​ទេ។ ឧទហរណ៍ បើសិនជា​ជីតា​របស់អ្នក​គឺជា​ឃាតករ​ ​តើរដ្ឋាភិបាល​​ឥឡូវដាក់​​គុក​អ្នកឬទេ?
    ឥឡូវគឺនិយាយ​រឿង​ឥឡូវ.

  36. cheath says:

    ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
    ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
    លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
    ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
    មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
    ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
    ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ។

    ដូច្នេះផ្លូវដើររបស់អាតិរិច្ឆានសមរង្សីមានជម្រើសតែមួយ គឺចង-ក ធ្វើអត្តឃាត ! ព្រោះអ្វី ?
    ទី១-មានឈ្មោះជាទណ្ឌឹត ត្រូវជាប់គុកជាង១០ឆ្នាំ ។ បើជាប់គុកក៏ងាប់ក្នុងគុកដែរ
    ទី២-តំណែងមេបក្សសាងគ្រោះជាតិត្រូវបានអាតិរិច្ឆានកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែន
    ដណ្តើមយកបាត់ហើយ បើមានឈ្មោះថាជាមេបក្ស គឺគ្រាន់តែជាមេបក្សខ្យល់ប៉ុណ្ណោះ
    ទី៣-គណបក្សសមរង្សី ថ្វីបើវាមានឈ្មោះអាតិរិច្ឆានសមរង្សីជាប់នៅគណបក្ស តែអាក្រពើគង់គាំ
    ក៏វាបានលេបលែងខ្ជាក់វិញរួចហើយដែរឯឈ្មោះបក្សគ្រាន់តែទៅដូរនៅក្រសួងមហាផ្ទៃជាការ
    ស្រេច
    ទី៤- ការធ្វើនយោបាយបែបស្វាផុតស្នួរយ៉ាងនេះ វិធីដែលល្អបំផុត មានតែអាតិរិច្ឆានសមរង្សី
    ចង-ក សម្លាប់ខ្លួនតែប៉ុណ្ណោះក្រែងលោស្តារបានកិត្តិយសវិញខ្លះ ព្រោះថាការអួតអាងខ្លួន
    សុទ្ធតែមហាបរិញ្ញាបណ្ឌឹតសេដ្ឋកិច្ច ហើយដែលមកធ្វើនយោបាយចាញ់បោកអាកម្ទេច
    មនុស្សដូចអាតិរិច្ឆានកឹមសុខាបែបនេះ វាអាម៉ាស់ខ្លាំងណាស់ ព្រោះបរិញ្ញាក្នុងសាលា
    វាថោកពេក មកចាញ់អាសន្យាខ្យល់ខ្ចប់ ទៅវិញ ? អ៊ួក គួរអោយខ្ពើម !

  37. cheath says:

    គួររម្លឹកឡើ្វងវិញកាលពីការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្ដិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២កន្លងទៅ ដែលកាលណោះជិតឈានមកដល់នោះ ថ្នាក់ដឹកនាំគណបក្ស សមរង្ស៊ី និងសមាជិក គណបក្ស នេះ នៅតាមបណ្ដាខេត្ដ មួយចំនួន បានងាកមក ចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជា យ៉ាងគំហុក ។ បើយើងចាំមិនភ្លេចទេកាលណោះនៅនា រសៀលថ្ងៃទី០៩ ខែឧសភាឆ្នាំ២០១២ ថ្នាក់ដឹកនាំគណ បក្សសមរង្ស៊ី នៅខេត្ដព្រៃវែងជាច្រើននាក់ រួមនឹងសមាជិកជាច្រើនពាន់ថ្នាក់ បានសម្រេច ចិត្ដចូលរួមជាមួយ គណបក្ស ប្រជាជនកម្ពុជា ហើយទទួលបាននូវការស្វាគមន៍ពីឯកឧត្តមអ៊ុង សាមី អភិបាលខេត្ដព្រៃវែង ។ តាមថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ខេត្ដព្រៃវែង ដែលងាក មកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា សមាជិកដែលចាកចេញនោះ សរុបមាន ៦៣០២នាក់ ដែលមានតាំងពីសមាជិកថ្នាក់ភូមិ រហូតដល់គណៈ កម្មាធិការ នាយក ។ ប្រការនេះ ដោយសារតែថ្នាក់ដឹកនាំនិងសមាជិកគណបក្សសមរង្ស៊ី ក្នុងខេត្ដព្រៃវែង អស់ ជំនឿលើថ្នាក់ដឹកនាំ ដែលមានវប្បធម៌បក្ខពួកនិយម គ្រួសារនិយមហួសហេតុ ។
    ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ខេត្ដព្រៃវែង ដែលនាំសមាជិកទៅចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា ពួកគេអស់ជំនឿនិងអស់ទឹកចិត្ដតស៊ូ ជាមួយ គណបក្សសម រង្ស៊ី តទៅទៀតហើយ ដោយសារតែមានការបែកបាក់ផ្ទៃក្នុង និងវប្បធម៌បក្ខពួកនិយម គ្រួសារនិយមរាលដាល យ៉ាងពេញបន្ទុក ។ អ្នកខ្លះតស៊ូអស់ រយៈពេល១៧ឆ្នាំហើយ ពុំបាន ទទួលលទ្ធផលអ្វីទាំងអស់ ក្រៅពីស្គាល់តែការឈឺចាប់ ការចំណាយទ្រព្យសម្បត្ដិ និងការ ចំណាយពេលវេលាបម្រើគណបក្សសមរង្ស៊ី ដោយឥតប្រយោជន៍ ។ ដូច្នេះពួកគេត្រូវ សម្រេច ចិត្ដចាកចេញ ពីគណបក្សសមរង្ស៊ី ព្រោះក្រុមមេដឹកនាំនៃគណបក្សនេះ មិនបានអនុវត្ដន៍ ស្របតាមបាវចនា សីលធម៌ សច្ចធម៌ និងយុត្ដិធម៌នោះទេ ។ ការចូលរួមគាំទ្រគណបក្ស ប្រជាជនកម្ពុជា នៅពេលនេះ គឺជាការស្ម័គ្រចិត្ដ មិនមែនដើម្បី លុយកាក់ឬតំណែង ដូច ដែលក្រុមមេដឹកនាំគណបក្សសមរង្ស៊ី ចោទប្រកាន់ដោយខ្វះ ការពិតនោះទេ ។
    តាមការអះអាងរបស់ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ខេត្ដព្រៃវែង ដែលសម្រេចចិត្ដចូល រួមជាមួយគណបក្សប្រជាជនកម្ពុជា បានលើកឧទាហរណ៍ថា គង់ គាំ ប្រធានស្ដីទី គណបក្សសមរង្ស៊ី គឺជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគព្រៃវែង ហើយកូនប្រុសរបស់ គង់ គាំឈ្មោះគង់ បូរ៉ា គឺជាតំណាងរាស្ដ្រមណ្ឌលព្រៃវែង ហើយ កូន ប្រុសរបស់គង់ គាំម្នាក់ទៀត ជាសមាជិកក្រុមប្រឹក្សាខេត្ដព្រៃវែង ។ នេះជាភស្ដុតាងបញ្ជាក់យ៉ាងច្បាស់ពីវប្បធម៌ បក្ខពួក និយម គ្រួសារនិយម នៅក្នុងគណបក្ស សមរង្ស៊ី ហើយបច្ចុប្បន្នផ្ទៃក្នុងនៃគណបក្សសមរង្ស៊ី បច្ចុប្បន្នមានការបែងចែកជាច្រើនពួកច្រើនក្រុម ដូចជាក្រុមរបស់ អេង ឆៃអ៊ាង និង ក្រុមរបស់យឹម សុវណ្ណ ជាដើម ។ ក្រុមទាំងអស់នេះ តែងប្រជែងឥទ្ធិពលគ្នា ប្រខាំគ្នាដណ្តើមអំណាច ប្រព្រឹត្តអំពើរពុករលួយ បូកផ្សំនិងអំពើពាលាអាវ៉ាសែអសីលធម៏ ដែលប្រព្រឹត្តដោយពួកទាំងនោះទៀតនោះ បញ្ហានេះ កំពុងធ្វើឱ្យមន្ដ្រី សកម្មជន និងសមាជិកនៅថ្នាក់មូលដ្ឋាន អស់ ជំនឿនូវលើការដឹកនាំរបស់សមរង្ស៊ី ដែលជាប្រធានគណបក្សចេះត្រឹមងក់ក្បាលស្របតាមទង្វើរចោលម្សៀតរបស់ពួក អេង ឆៃអ៊ាង និងយឹមសុវណ្ណនេះតែប៉ុណ្ណោះ ។
    សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ថ្នាក់ដឹកនាំនិងមន្ដ្រីជាន់ខ្ពស់ គណបក្ស សមរង្ស៊ី និងបក្សសិទ្ធិមនុស្សរបស់កឹមសុខាតាមបណ្ដាខេត្ដនានា ដូចជាខេត្ដបាត់ដំបង ពោធិ៍សាត់ព្រៃវែង និងកំពង់ចាម ជាដើម បាននាំគ្នាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា យ៉ាងគំហុក ដោយសារតែអស់ ជំនឿលើថ្នាក់ ដឹកនាំគណបក្សសមរង្ស៊ី ។ ចរន្ដនៃ លំហូរចេញនោះ ត្រូវបានក្រុមអ្នកវិភាគ នយោបាយ វាយ តម្លៃថា ឈាមរបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សកឹមសុខា ដែលបច្ចុប្បន្នរួមគ្នាបង្កើតបក្សសង្គ្រោះជាតិកំពុងបន្តហូរ ហើយហូរទាល់តែខ្សោះពីខ្លួន ក្នុងខណៈ ដែលប្រធានគណ បក្សនេះ កំពុងដើរទាត់ខ្យល់នៅឯបរទេសឯក្នុងប្រទេសវិញដឹកនាំដោយអាកម្ទេចមនុស្សកឹមសុខា ដែលជាអាយ៉ងរបស់សម្តេចហ៊ុនសែន។ ម្យ៉ាងទៀត ទោះបីក្រុមមេដឹក នាំគណបក្សសង្ក្រោះជាតិខំប្រឹងឃោសនាវាយប្រហារលើថ្នាក់ដឹកនាំ គណបក្សប្រជាជន កម្ពុជា យ៉ាងណាក៏ដោយ ក៏ជារឿងឥតប្រយោជន៍ដែរ ព្រោះប្រជាពលរដ្ឋ ទូទាំងប្រទេស បានដឹង ការពិតរួចពីល្បិចកលភូតភរបោកប្រាស់ញុះញង់អុចអាលរបស់ពួកនេះអស់ទៅហើយ ។ ម្យ៉ាងទៀត ការដែលមន្ដ្រីជាន់ខ្ពស់ សកម្មជន និងសមាជិកគណបក្ស សមរង្ស៊ី និងបក្សសិទ្ធិមនុស្សកឹមសុខាងាកទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ មិនមែនដោយសារ ការទិញទឹកចិត្ដឬការប្រើ តំណែងអូសទាញទេ ប៉ុន្ដែគឺដោយសារពួកគេអស់ជំនឿលើការដឹក នាំរបស់សមរង្ស៊ី របស់កឹមសុខានិងបក្ខពួករបស់អាតិរិច្ឆានទាំងពីរនេះតែប៉ុណ្ណោះ ។
    នៅក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ក្រុមអ្នកសង្កេតការណ៍នយោបាយ បានវាយតម្លៃ រួចជាស្រេចថា គណបក្សសង្ក្រោះជាតិ មិន អាចទទួលបានជ័យជំនះ តាមមហិច្ឆតារបស់ខ្លួនទេ ព្រោះឈាមរបស់គណបក្សសមរង្ស៊ី និងឈាមគណបក្សសិទ្ធិមនុស្សនៅ ថ្នាក់មូលដ្ឋាន កំពុងហូរស្ទើរ ខ្សោះ ពីខ្លួនទៅហើយ ។ មានន័យថា កិច្ចខិតខំប្រឹងប្រែងរបស់ គណបក្សសង្គ្រោះជាតិកំពុងប្រឈមនឹងភាពបរាជ័យ ព្រោះបច្ចុប្បន្នផ្ទៃក្នុងគណបក្សនេះ កំពុងបែក បាក់ ហើយវប្បធម៌ពាលាអាវ៉ាសែ បក្ខពួកនិយម គ្រួសារនិយម គឺជាមូលហេតុ ដែលធ្វើឱ្យសមាជិកនិងមន្ដ្រីថ្នាក់ ក្រោមអស់ជំនឿ ៕

  38. កាលណាបានពូជពង្សអាពួកបំផ្លាញជាតិ បំផ្លាញសង្គម បំផ្លាញសម្បត្តិធម្មជាតិ វិនាសអន្តរាយ ??? កាលណាបានទេវតាប្រហារមុខពួកអាអ្នកដឹកនាំគ្មានឧត្តមគតិ គិតតែប្រយោជន៍ផ្ទាល់ខ្លួន​ ????

  39. ជាការពិតណាស់ ខ្មោចដូនយួនរបស់លោកឯង(អាSom Rien Sey ក្លាងក្លាយ)

    វាជាចោរបំផ្លាញជាតិខ្មែរនិងប្លន់យកទឹកដីខ្មែរដោយល្បិចស្មោកគ្រោក

    ហើយយួនឥឡូវវាក៏នៅប្រើអាល្បិចដដែលនេះមកបំផ្លាញខ្មែរដដែលសំរាប់

    បោកពួកខ្មែរក្បាលយួនដូចក្រុមអាចោរម្សៀតឯងហ្នឹងហើយ ។

  40. Cheat/JML says:

    Ah Cheat himself, can never distinguish between good and evil. His street rats languages came up with allegation of racism. Let me tell you what, we are not prejudice nor racially motivated, but we care so much of our mother land which is being swallowed up by the Yuons intruder. We already knew that you are one of them. Following is your words mentioned from your previous comment : ( Khmer girls are black and dirty, but Vietnamese girls are clean and know how satisfy men with good pleasure ). Real Khmer intellectuals would never insult their own people like what you did, Ah Cheat Plot Snoy !

  41. cheath says:

    Cheat/JML
    says:
    May 15, 2013 at 1:20 pm Ah Cheat himself, ……………………………………………
    អាឆ្កែ បាញ់ ទា អាកញ្ចាស់ឡប់