លេង​កន្ទុយ​លេខ​ប៉ូលិស​ចាប់​ តែ​ឆ្នោត​វៀតណាម​លក់​ម៉ា​សេរី

ល្បែង ស៊ី​សង​ស្រប​ច្បាប់​ស្រុក​ខ្មែរ​មាន​តែ​ពីរ​ប្រភេទ​ទេ​គឺ​កាស៊ីណូ​និង​ឆ្នោត​ជាតិ​។ ចុះ​ហេតុ​អ្វី​បាន​ជា​ឆ្នោត​ផលិត​នៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​ដាក់​លក់​ព្រោង​ព្រាត​នៅ​ស្រុក​ខ្មែរ​ទៅ​វិញ?

 

Monday, 13 May 2013
តុង​ សុប្រាជ្ញ
ភ្នំពេញ ប៉ុស្តិ៍

សន្លឹក​ឆ្នោត​វៀតណាម ផលិត​នៅ​វៀត​ណាម ដែល​ត្រូវ​បាន​គេ​ដាក់លក់ ឬកាន់​ដើរ​លក់​ព្រោង​ព្រាត​នៅ​រាជ​ធានី​ភ្នំ​ពេញ​​​។ រូបថត តុង សុប្រាជ្ញ

សន្លឹក​ឆ្នោត​វៀតណាម ផលិត​នៅ​វៀត​ណាម ដែល​ត្រូវ​បាន​គេ​ដាក់លក់ ឬកាន់​ដើរ​លក់​ព្រោង​ព្រាត​នៅ​រាជ​ធានី​ភ្នំ​ពេញ​​​។ រូបថត តុង សុប្រាជ្ញ

មិន​មែន​ទើប​តែ​ថ្ងៃ​នេះ​ទេ ដែល​ឆ្នោត​វៀតណាម (ដែល​គេ​និយម​ហៅ​ថា ឆ្នោត​យួន) យក​មក​ដាក់​លក់​នៅ​ស្រុក​ខ្មែរ​នោះ​គឺ​លក់​ខួប​ប្រាំង​ខួប​វស្សា​យូរ​ឆ្នាំ​មក​ហើយ​ដែល​ឆ្នោត​វៀតណាម​នោះ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​តាម​ច្រក​ព្រំដែន បាវិត ជ្រៃធំ គិរីវង់ កំពង់ត្រាច ជាដើម​។ ចំណែក​ឯ​នៅ​រាជធានី​ភ្នំពេញ មាន​គេ​លក់​ឆ្នោត​វៀតណាម​នេះ យ៉ាង​ព្រោង​ព្រាត​ដែរ​ដូចជា​នៅ​ផ្សារ​កណ្តាល​មុខ​អតីត​គុក​តេបី ផ្សារ​តូច ស្វាយ​ប៉ាក ផ្សារ​ថ្មី ផ្សារ​នាគ​មាស ក្រោយ​រោងកុន​គីរីរម្យ ផ្សារ​ច្បារ​អំពៅ និយាយ​ឲ្យ​ចំ​គឺ​ឲ្យ​តែ​មាន​បេន​ឡាន ពី​ភ្នំពេញ​ទៅ​ហូជីមិញ​និង​ហាង​កាហ្វេ​ដែល​និគម​ជនជាតិ​វៀតណាម​នៅ​ជុំៗ​គ្នា​គឺ​មាន​លក់​ឆ្នោត​វៀតណាម​នោះ​ហើយ​។

ប្រសិន​បើ​យើង​សាក​សួរ​នាំ​អ្នក​លក់​ឆ្នោត​វៀតណាម​ដែល​និយាយ​ខ្មែរ​ប៉ៃឡាំៗ​មិន​ច្បាស់​ខ្លះ​ទៀត​មិន​ចេះ​ភាសា​ខ្មែរ​តែ​ម្តង​ពួក​គេ​នឹង​ប្រាប់​ពី​តម្លៃ និង​ពីរ​បៀប​លេង​។ ឆ្នោត​វៀតណាម ដែល​កំពុង​លេង​នៅ​ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន​ធំៗ​ពីរ​ហើយ​ឆ្នោត​វៀតណាម​នោះ​មួយ​ថ្ងៃ​ចេញ​២ ដង ពេល​ថ្ងៃ​ម្តង និង​ពេល​យប់​ម្តង​រីឯ​តម្លៃ​វិញ​គឺ​មួយ​សន្លឹក​តម្លៃ​១ ម៉ឺន​ដុង គិត​ជា​លុយ​ខ្មែរ​ប្រហែល​ជា ២០០០​រៀល​តែ​គេ​លក់​តម្លៃ ២៥០០ រៀល ហើយ​ដូរ​ម៉ូដ​សន្លឹក​ឆ្នោត​ខុស​គ្នា​រាល់​ថ្ងៃ​។ នៅ​ពេល​ដែល​សួរ​ពួក​គេ​ទៀត​ថា​បើ​ត្រូវ​តើ​បើក​លុយ​នៅ​ទី​ណា​? គេ​ថា​បើក​កន្លែង​ធំ នៅ​បឹង​ត្របែក តែ​បើ​ត្រូវ​លេខ​តូចៗ​ទេ​គឺ​បើក​នៅ​កន្លែង​ហាង​កាហ្វេ ឬ​កន្លែង​ទិញ​ហ្នឹង​បាន​ហើយ​ហើយ​ស៊ី​សង​គិត​ជា​លុយ​រៀល​ទេ មិន​ចាំ​បាច់​យក​លុយ​ដុង​វៀតណាម​ទេ​។​រង្វាន់​ធំ​មាន​ដល់​ទៅ ១.៥០០.០០០.០០០ ដុង គិត​ជា​ដុល្លារ​ជាង ៧ ម៉ឺន​ដុល្លារ​អាមេរិក​។​រីឯ​អ្នក​លេង​ឆ្នោត​នេះ​គឺ​មាន​ជនជាតិ​វៀតណាម និង​ជនជាតិ​ខ្មែរ​ក៏​លេង​ដែរ​។

សំណួរ​សួរ​ថា ស្ថាប័ន​ណា​អនុញ្ញាត​ឲ្យ​លក់​ឆ្នោត​វៀតណាម​នេះ​លក់​នៅ​ក្នុង​ទឹក​ដី​ព្រះ​រាជា​ណាចក្រ​កម្ពុជា​? តើ​ក្រុមហ៊ុន​ឆ្នោត​វៀតណាម​មាន​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ដែរ​ឬ​ទេ​? ឬ​ក៏​ស្រុក​ខ្មែរ​ចង់​អ្នក​ណា​យក​ឆ្នោត​ពី​ស្រុក​ណា​ស្រុក​ណី​ដែល​ជា​ល្បែង​ស៊ីសង​ដាក់​លក់​ស្រេច​តែ​ហ្នឹង​ចិត្ត​? បើ​និយាយ​ពី​ច្បាប់​វិញ​ការ​លក់​ឆ្នោត​វៀតណាម​នេះ​មក​លក់​នៅ​ស្រុក​ខ្មែរ​គឺ​ខុស​ច្បាប់​ទាំង​ស្រុង ពី​ព្រោះ​វា​មិន​មែន​ជា​ឆ្នោត​ជាតិ​ផលិត​នៅ​ក្នុង​ស្រុក​នោះ​ទេ​គឺ​ផលិត​នៅ​ប្រទេស​វៀតណាម​យក​មក​លក់​ស្រុក​ខ្មែរ​។ ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​បណ្តោយ​ឲ្យ​គេ​យក​មក​លក់​តាម​ទំនើង​ចិត្ត​អ៊ីចឹង​?

តែ​ផ្ទុយ​ទៅ​វិញ អ្នក​បើក​និង​អ្នក​លេង​កន្ទុយ​លេខ​ដែល​យក​លទ្ធផល​ឆ្នោត​វៀតណាម​នៅ​ប្រទេស​វៀតណាម​មក​ស៊ីសង​គ្នា​បែរ​ជា​ប៉ូលិស​ចាប់​ដូច​ព្យុះ​ហើយ​បញ្ជូន​ទៅ​តុលាការ​ទៅ​វិញ​។ ដូច​កាល​ពី​សប្តាហ៍​មុន​នេះ មាន​ការ​ចាប់​អ្នក​លេង​និង​អ្នក​លក់​កន្ទុយ​លេខ​ឆ្នោត​វៀតណាម​នោះ​នៅ​ខេត្ត​បាត់ដំបង​សុទ្ធ​តែ​ក្រោម​បទ​បញ្ជា​លោក​ស្នងការ​ខេត្ត និង​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ក៏​ដូច​គ្នា​ដែរ​ក្រោម​បទ​បញ្ជា​លោក​ស្នងការ​រង ជួន ណារិន ដើម្បី​ចុះ​ចាប់​ប្រមូល​អ្នក​បើក​និង​លេង​កន្ទុយ​លេខ​ទាំង​នោះ​ហើយ​បញ្ជូន​ទៅ​តុលាការ​យក​ស្នាដៃ​ដ៏​សម្បើម​អស្ចារ្យ​ណាស់​។ តែ​អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​គឺ​នៅ​ពេល​មើល​រូបថត​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​ដែល​ចាប់​បាន​ទាំង​មនុស្ស​និង​សម្ភារ​ឃើញ​សុទ្ធ​តែ​លុយ​ក្រដាស ១០០​រៀល កញ្ចាស់ៗ​។ ហើយ​ការ​ចាប់​នោះ​ដោយ​លើក​ហេតុ​ផល​ពី​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​។

មើល​ទៅ​ការ​ចាប់​នេះ​ហាក់​បី​ដូចជា​យក​កាំបិត​ប៉័ង​តោ កាត់​ក.កូន​មាន់​អ៊ី​ចឹង​។ នេះ​មក​ពី​លេង​មួយ​រយ​រៀលៗ​គេ​ចាប់​តែ​ដល់​ពេល​គេ​លេង​រាប់​ម៉ឺន​រាប់​លាន​រៀល​បែរ​ជា​គេ​មិន​ចាប់​ទៅ​វិញ​? លេង​ឆ្នោត​វៀតណាម​ដូច​គ្នា​មួយ​លេង​តែ​លេខ មួយ​ទៀត​លេង​ជាមួយ​សន្លឹក​ឆ្នោត​ផលិត​នៅ​ប្រទេស​វៀតណាម​នេះ​មក​ពី​អ្នក​លេង​លេខ​គឺជា​អ្នក​លេង​ឆ្នោត​ក្លែង​ក្លាយ​បាន​ជា​ត្រូវ​ប៉ូលិស​ចាប់​? ដើម្បី​សុវត្ថិភាព​ភូមិ-ឃុំ ដូច​គ្នា​ហេតុ​អ្វី​ចាប់​តែ​អ្នក​បើក​និង​អ្នក​លេង​កន្ទុយ​លេខ ឯ​អ្នក​យក​ឆ្នោត​វៀតណាម​ពី​ស្រុក​គេ​ខុស​ច្បាប់​មក​លក់​ស្រុក​ឯង​ឯណេះ​បែរ​ជា​មិន​ចាប់​ទៅ​វិញ​?

ជា​ការ​ពិត​ណាស់​កាល​ណា​លេង​ល្បែង​ស៊ី​សង​មិន​ស្រប​ច្បាប់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុវត្ថិភាព​សង្គម​ដូចជា ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​មាន​ចោរ​លួច ចោរ​ប្លន់​។ ដូច​គ្នា​នេះ​ដែរ​សមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​តែ​ឆ្នោត​វៀតណាម​នេះ​គឺ​ខុស​ច្បាប់​ទាំង​ស្រុង ដែល​ត្រូវ​តែ​បិទ​ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ​យក​លុយ​ក្នុង​ស្រុក ទៅ​ឲ្យ​ប្រទេស​គេ​ដែល​ផលិត​ទៅ​វិញ​។ បើ​សិន​ជា​ត្រូវ​លេខ​ធំ​មេ​រត់​បាត់​ក៏​មិន​ដឹង​ទៅ​រក​ខុស​រក​ត្រូវ​ឯណា​ដែរ​ព្រោះ​វា​ខុស​ច្បាប់​ស្រាប់​ទៅ​ហើយ ហើយ​ឆ្នោត​វៀតណាម​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ ទៅ​លើ​ការ​រក​ស៊ី​ស្រប​ច្បាប់​របស់​សាជីវកម្ម​ឆ្នោត​ជាតិ​ដូច​ជា​៖ ឆ្នោត​កីឡា​អូឡាំពិក និង​ឆ្នោត​ស្ថាបនា ដែល​មាន​អាជ្ញាប័ណ្ណ និង​បង់​ពន្ធ​ជូន​រដ្ឋ​ត្រឹម​ត្រូវ​គឺ​ត្រូវ​បាន​បិទ​ទ្វារ​ជា​ស្ថាពរ​ដោយ​សារ​គ្មាន​អ្នក​ទិញ​លេង​ដូច​ឆ្នោត​វៀតណាម​នេះ​។ ហ្នឹង​ហើយ​ការ​រក​ស៊ី​ស្រុក​ខ្មែរ​យើង​អ៊ីចឹង​បើ​រក​ស៊ី​តាម​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​គឺ​មិន​ងាយ​ធ្វើ​ជា​អ្នក​មាន​ទេ​ឬ​ក៏​រលាយ​ក្រុមហ៊ុន​ឯង​តែ​បើ​រក​ស៊ី​ខុស​ច្បាប់​វិញ​គឺ​ធ្វើ​សេដ្ឋី​ឬ​ក៏​ឡើង​ឧកញ៉ា​លឿន​ណាស់​៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

 

What Next?

Recent Articles

10 Responses to "លេង​កន្ទុយ​លេខ​ប៉ូលិស​ចាប់​ តែ​ឆ្នោត​វៀតណាម​លក់​ម៉ា​សេរី"

  1. ទ្រពងCPP says:

    ហ្នឹងហើយរបបដែកជោរ ក្រោមអំណាចយួន បើមេកន្ទុយលេខជាយួនក៏គ្មានអាណាហ៊ានប៉ះដែរ
    ហើយបើចង់បិទឆ្នោតយួនហ្នឹង ចាំរំលងខ្មោច ដែកជោរ សិន។

    បើរីករាយ ពេញចិត្ត ឲ្យយួនជាន់ក្បាលខ្មែរ ត្រូវបោះឆ្នោតឲ្យ CPP ។

  2. សំនៀងការសរសេរ ស្រដៀងនឹងឈ្មោះមនុស្ស។ ឧិ ! លោក ម៉ាសេរី នៅ CTN អឺយ !

    ឆ្នោតវៀតណាម វាអាក្រក់ខ្លាំងណាស់ !។

  3. រាស្រ្តរងកម្ម says:

    ស្រុកអាន់​ អាន់ចង់លក់អី​ ជាសិទ្ធិអាន់ នេះជាទីសារ​សេរី

  4. cheath says:

    សភាវៈនៃជនកំសាក–ជជុះអស់ថ្នាក់ នៅក្នុងទ្វីបលោក
    ភ័យខ្លាចចាញ់ឆ្នោត ប្រើល្បិចស្មោគគ្រោក–ដើម្បីឆរបោករាស្រ្តខ្មែរប្រុសស្រី ។
    ប៉ិនណាស់ភូតភរកុហកបោកប្រាស់–ហេតុតែចង់ឈ្នះបូរបាច់ទ្រឹស្តី
    តែគួរអាម៉ាស់ភូតក្រៃនោះក្រៃ–សម្តីអត់ន័យភរភូតអត់ខ្នាត ។
    ចង់ថ្កើងអស់យ៉ាង តែសាងអាក្រក់–ចិត្តប្រេតនរក កំណាចយង់ឃ្នង
    ខំតម្កើងខ្លួន មិនសមទំនង–អាមាត្យទាំងកង ជួយបើកក្តោងអោយ។
    អាមាត្យប្រឆាំងស្រែកទាំងមុខស្លាំងស្លើតស្លក់អនេក
    ប្រឹងស្រែកខុសក្បួនកកាកភ្លេចដេក-យល់សប្តិក៏ស្រែក-ព្រោះចង់ធ្វើធំ។
    ធំម៉្រាយវាស្អីព្រោះបីអាណត្តិ–បៀមអាចម៏ជាប់មាត់ននៀលដេកដី
    ប្រពន្ធក៏ជេរខ្ញុំថាអត់ច្នៃ–រឿងពិតទើបស្តីប្រាប់អស់អ្នកផង ។
    ថ្លង់ណាស់ថ្លង់ណាស់ពួកប្រឆាំង -ម៉្ងៃៗស្រែកច្បាំងប្តីប្រពន្ធ
    ជេរម៉្រាយកប់មាត់ព្រោះយ៉ាកស៊ុន-ស្តាប់់ឮទ្រលាន់ធុញទ្រាន់ណាស់ ។
    ប្រពន្ធជេរប្តីថាអាបាញ់ទា-ម៉្ងៃៗច្រាស់បាយនាំបង្ហិន
    ការមិនគឹតធ្វើដើរគឹតកិន-ប្រពន្ធ-កូនចងក្បិនស៊ីឈ្នួលគេ ។
    ប៉ិនណាស់ខាងអួតធ្វើមេស្រុក-ផ្ទះដូចសំបុកមិនគឹតទេ
    ដីស្រែដីភូមិដីកេរ្តិ៏៏ម៉ែ-លក់អស់ព្រោះតែចង់ធ្វើធំ ។
    ធំម៉្រាយអ្ហែងអីជើងខោខើច- ខ្លួនក្រទាំងពូជប្រឹងស្រែកអួត
    កូនឈប់ទៅរៀនចំណេះស្តួច- គួចជុំរើសខ្យងដូរអង្ករ ។
    ច្បាស់ប៉ុណ្ណឹងហើយអ្ហែងនៅខ្លាំង- ម៉្ងៃៗត្រេងត្រាងស្រែកសន្ធោរ
    អួតអាងខ្លួនធំមិនចេះមើល-សក្តិធំស្រមោលអួតខ្មោចអី ។
    អាឆ្កែចុយម៉្រាយអ្ហែងថោកណាស់- កិច្ចការក្នុងផ្ទះមិនជួយអ្វី
    អត់លុយសូកគេអ្ហែងចង់ច្នៃ – យកអញទៅលៃដូរសក្តិអ្ហែង ។
    នែអាពូជឆ្កែល្មមភ្ញាក់ខ្លួន – ផ្ទះធំយ៉ាកស៊ុនធ្លាក់ដល់ខ្ទម
    សរសរឫុស្សីវាសមល្មម- អ្ហែងប្រែប្រឈមដឹងខុសត្រូវ ។
    កុំដើរបោកប្រាស់ប្រូភរភូត- គេស្តាប់ចង់ក្អួតព្រោះឮ អា
    ភរភូតប្រាប់គេអោយវីឡា- បើស្មោះស្ម័គ្រជួយបក្សប្រឆាំង ។
    ចុះខ្លួនអ្ហែងវិញយ៉ាងម៉េចដែរ- សម្រាមជាងគេម៉េចមិនយក
    អួតដូចអ្ហែងនេះអួតស្មោគគ្រោក- អួតដូចត្រដោកទេអាអើយ ។
    ប្រពន្ធជេរឆ្អែតអាបាញ់ទាឆ្លើយ – មីហងកុំឈ្លើយអញអ្នកធំ
    ចៅហ្វាយស្រុកណា !មីហងកុំ- បំពានអ្នកធំដូចអញវ៉ើយ ។
    អញក្រដូចនេះមិនទាន់ឈ្នះ- ពេលឈ្នះអញបូមអោយដឹងដៃ
    កុំថាផ្ទះមួយអញអោយម្ភៃ- តែសុំហងច្នៃជឿតាមអញ ។
    ឥឡូវអត់លុយកាងទុកសក្តិ- ហងកុំថ្នាំងថ្នាក់ជឿតាមអញ
    ដូរដោះខ្លួនហងម្តងម្តេចវិញ- មិនខាតចំណេញនៅដូចដើម ។
    មេអញវាថាបើអត់លុយ- អោយអញប្រថុយយកហងដូរ
    បើហងមិនព្រមអញច្បាស់ថ្ងូរ- សក្តិអញកាន់យូររលាយបាត់ ។
    អាណិតអញទៅពៅព្រលឹង- សក្តិយសធំម្លឹងមិនងាយរក
    ហងប្រថុយម្តងប្រៀបដូចជោគ-សម៏យសៀមចាប់បំពានកាយ ។
    ម៉្យាងហងស្គាល់ដែររស់ជាតិប្លែក- ដូចអញធ្លាប់បែកដើរចូលបារ
    ប្លែកក្លិនប្លែកខ្លួនស្រើបតណ្ហា- ជឿអញទៅណាមិនខាតទេ ។
    ប្រពន្ធស្តាប់ហើយជេរដៀលពូជ- អាចុយម៉្រាយពូជអ្ហែងពូជបាតផ្សារ
    ពូជសត្វពីងពាងពូជអ្ហែងណា- ពូជអញល្អជាពូជថ្លៃថ្នូរ ។
    តើកម្មពៀរអ្វីអោយអញជួប- ពូជពាលពូជថោកពូជពួកអ្ហែង
    ពូជយកប្រពន្ធធ្វើជាល្បែង-អញលែងក្បាលអ្ហែងហើយអាឡប់ ។
    អ្ហែងឈប់ចេញចូលនៅខ្ទមអញ- អាឆ្កែអញជ្រេញអ្ហែងទៅចុះ
    ជួបជុំបក្សពាលគ្នាអ្ហែងនោះ-បក្សអ្ហែងដូរមនុស្សចុយគ្នាលេង ៕
    ហាស! ហាស ការពិតរឿងផស់អាឆ្នុកទេ តែអ្ហែងអាបាញ់ទា ក្នុងគ្រួសារអ្ហែងក៏វាអញ្ចឹងដែរ !
    ហាស! ហាស ពួកអ្ហែង មេហើយនិងកូនឌៀរតែខ្នូច ពុម្ពតែមួយ ថោកតែប៉ុណ្ណឹងពួកអាតិរិច្ឆានបក្សប្រឆាំង

  5. ក្រុងព្រះសីហនុ says:

    ក្រុងព្រះសីហនុ (ស្រុកស្ទឹងហាវ) : បើនិយាយពីល្បែង ស៊ីសងនៅស្រុកខ្ញុំវិញ មិនខ្វះទេ មានដូចជា លេងបៀរ ​​ ចាក់កន្ទុយលេខ និង ជល់មាន់ ប៉ុន្តែគ្មានសម្ថកិច្ចណាចុះចាប់ ទេ មានតែបើដៃអោយ លេង ព្រោះដោយសារតែមេល្បែង
    ទាំងនោះបានយកលុយកាក់ទៅសូក មន្ត្រីសម្ថកិច្ច ដើម្បីជាធ្វើមិនដឹងមិនលឺ ។
    សូមនូមពរ : សូមអោយមន្រ្តីថា្នក់លើ ចុះមកត្រួតពិនិត្រ នឹង មានវិធានការផង ។ ហើយបើមក
    ត្រួតពិនិត្រ មិនឃើញមានអ្នកលេងនោះខ្ញុំអោយកាត់ក្បាលខ្ញុំចោលចុះ ៕

    បញ្ជាក់ : កន្លែងដែលលេងល្បែងស៊ីសងទាំងនោះ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
    សូមជួយ ផ្សព្វផ្សាយផង

  6. យុវជនខ្មែរ says:

    ហេតុអ្វីបានជាឆ្ងល់ បើលោកហ៊ុន សែននិយាយសារភាពថាគាត់ ជាអាយ៉ងវៀតណាមទៅហើយ

    គឺមានន័យថា គាត់ស្ថិតនៅក្រោមអំណាចវៀតណាម ដូននេះ ជនជាតិវៀតណាមអាចធ្វើអ្វីៗ បាន​ទាំង

    អស់ មិនហ៊ានជំទាស់ទេ បើហ៊ានជំទាស់និងមានវាសនាដូចលោក ប៉ែន សុវណ្ណជាមិនខាន។​

    សូមអស់លោកមេត្តាកុំប្រកាន់ខឹងលោកជាតិ ព្រោះគាត់គ្រាន់តែជាសត្វអាវង (​សារិកា) និយាយតាម

    ម្ចាស់វាតែប៉ុណ្ណាះ។

  7. Neak ta says:

    នេះគឺជា​ព័ត៌មាន​ឆោតល្ងង់​បំផុត។ ព័ត៌មាន​ឆោតល្ងង់​គឺ​សម្រាប់មនុស្ស​ឆោតល្ងង់​​ស្តាប់។ អ្នកត្រូវតែ​យល់ថា ​ឆ្នោត​ជាតិ​គឺ​ស្របច្បាប់ កន្ទុយ​ឆ្នោត​គឺមិន​ស្របច្បាប់។ តើ​អ្នកយល់​ទេ?​ មនុស្ស​ឡប់មែន​?

  8. Anonymous says:

    មានអាឡប់អាចម៍ឆ្កែសារភាពថាឆ្នោតជាតិយួនហ្នឹងស្របច្បាប់នៅស្រុកខ្មែរ ព្រោះខ្មែរជាជាតិយួនឬ
    អាឡប់!

  9. អា Neak ta ហ្អែងហ្នឹងក៏វាភ្លើដែរ បើជ្រុស! និយាយចេះទៅថាកម្ពុជាជារដ្ឋចំនុះយួន ចឹងឆ្នោតជាតិយួនក៏ដូចជាឆ្នោតជាតិរបស់ខ្មែរដែរ ហើយមានយួនច្រើនណាស់ដែលចេញចូលស្រុកខ្មែរម៉ាសេរី
    ចឹងក៏មិនចេះនិយាយដែរពិតជាល្ងង់មែន ។

  10. Som Rien Sey says:

    If you said Vietnamese lottery is sold free in Cambodia, do you want ឆ្នោត​កន្ទុយ can sale free in Cambodia too? A stupid news.