Global​ Witness​ ចោទប្រកាន់​ថា​ក្រុមហ៊ុន​វៀតណាម​បង្ក​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​ និង​ឡាវ​

ក្រុមហ៊ុនផលិត​កៅស៊ូ​របស់វៀតណាម​ចំនួន​២​ត្រូវបាន​ចោទប្រកាន់ដោយ​អង្គការ​ Global Witness ថា​បាន​បង្ក​អោយ​មាន​វិបត្តិ​ដីធ្លី ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ពិសេស​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ។ Global Witness បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​ថា រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ទំហំដី​ដ៏​ធំសម្បើ​ម ​អោយ​ក្រុមហ៊ុន​ផលិត​កៅស៊ូ​របស់​វៀតណាម​ ដោយ​មិន​បាន​ខ្វល់​នឹង​បញ្ហា​សិទ្ធិមនុស្ស​​ឡើយ។ ហើយថា គឺ​ក្រុម​ជនជាតិ​​ភាគតិច​ដែល​ជា​អ្នករងគ្រោះ​មុន​ដំបូង​គេ។

 

ថ្ងៃ ចន្ទ 13 ឧសភា 2013
ដោយ លាង ដឺលុច
RFI

ការ​ធ្វើ​ដី​សម្បទាន​បង្ក​ជា​ជម្លោះ​ដីធ្លីជាមួយ​សហគមន៍ជនជាតិ​ភាគតិច (© សុវណ្ណារ៉ា/RFI)

សេចក្តីរាយការណ៍​របស់​ លាង ដឺលុច

(02:29)

អង្គការ​ Global Witness​បាន​ចោទប្រកាន់​ក្រុមហ៊ុន​វៀតណាម​ចំនួន​២​ថា ​បាន​បង្ក​អោយ​មាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ពោលគឺ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ។ ក្រុមហ៊ុនវៀតណាម​ទាំងពីរ​ដែល​បាន​ថវិកា​មក​ពីធនាគារ​ពិភពលោក និង​ធនាគារ​របស់​អាល្លឺម៉ង់​នោះ មាន​ឈ្មោះ Hoang Anh Gia Lai (HAGL) និង​ក្រុមហ៊ុន Vietnam Rubber Group (VRG)។

វៀតណាម​គឺ​ជា​ប្រទេស​ធំទី៣​ក្នុង​ពិភពលោក​ក្នុង​វិស័យ​ផលិត​កៅស៊ូ ពិសេស​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​របស់​ប្រទេស​ចិន​​ក្នុង​ការ​ផលិត​សំបកកង់រថយន្ត និង​ផលិតផល​ជាច្រើន​ទៀត​ដែល​ធ្វើ​ពី​កៅស៊ូ។
 
ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​ បានផ្សាយ​អោយ​ដឹង​នៅ​ថ្ងៃ​នេះថា អង្គការ​Global Witnessបាន​ចោទប្រកាន់​ក្រុមហ៊ុន​វៀតណាម​ទាំងពីរ​នេះ​ថា បាន​បង្ក​អោយ​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ដោយសារ​តែ​ក្រុមហ៊ុនទាំងនេះមាន​ទំនាក់ទំនង​ជាមួយ​អ្នកសិ្នទ្ធិ​​នឹង​​​រដ្ឋាភិបាល​កម្ពុជា​ និង​ឡាវ។ ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​គេស្គាល់​ថា ជា​ប្រទេស​ដែល​មាន​បញ្ហា​ពុករលួយ​ធ្ងន់ធ្ងរ។ AFP​បាន​បន្ត​ស្រង់​របាយការណ៍​របស់​Global Witness ដែល​និយាយថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នេះ​បាន​សម្រេច​ផ្តល់ដី​ទំហំ​ធំធេងដល់​ក្រុមហ៊ុន​វៀតណាម​ទាំងនេះ ​ដោយ​មិន​បាន​ខ្វាយខ្វល់​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើយ។ ហើយ​ក្រុមជនជាតិ​ដើម​ភាគតិច​​គឺ​ជាអ្នក​រងគ្រោះ​មុន​គេ។
 
បើយោងតាម​របាយការណ៍​របស់Global Witness ដែល​ស្រង់​ដោយ​ទីភ្នាក់ងារ​បារាំង​ដដែល ទំហំដី​ជាង​១លាន​២សែន​ហិចតា​ត្រូវបាន​ប្រើប្រាស់​ក្នុង​ដំណាំ​កៅស៊ូ។ ជាមួយ​ទំហំ​ដី​ដំណាំកៅស៊ូនេះ មនុស្ស​៤សែន​នាក់​ត្រូវបាន​បណ្តេញ​ចេញដោយ​បង្ខំ​ពី​លំនៅ​ដ្ឋាន​របស់​ពួកគេ​ នេះ​បើគិត​ពីឆ្នាំ​២០០៣​មក។
 
Global Witness​ បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ទាំងពីរ កម្ពុជា និង​ឡាវ​បញ្ឈប់​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ទាំងពីរ ហើយ​ក៏​អំពាវនាវ​អោយ​ប្រភព​ទុន​ទាំងពីរ គឺ​ធនាការ​អាល្លឺម៉ង់ និងធនាគារ​ពិភព​ដក​ថវិកា​របស់​ពួកគេ​ចេញ​ពី​ក្រុមហ៊ុន​ទាំងពីរ​នេះ​វិញ ប្រសិន​បើ​ក្នុង​អំឡុងពេល​៦​ខែ​ទៅមុខ​នេះ ក្រុមហ៊ុន​ទាំងពីរ​មិន​បាន​ដោះស្រាយ​បញ្ហា​អោយ​បាន​ប្រសើរ​ឡើងវិញ​ទេ​នោះ។
 
ពាក់ព័ន្ធ​នឹង​របាយការណ៍​របស់ Global Witness​នេះ ធនាគារ​អាល្លឺម៉ង់​​បាន​​ឆ្លើយ​តប​ថា​ ក្រុមការងារ​​ជំនាញ​របស់​ធនាគារ​បាន​ពិនិត្យ​គម្រោង​របស់​ក្រុមហ៊ុន​វៀតណាម​នោះហើយ មុន​នឹង​ធនាគារ​នេះ​សម្រេច​សហការ​នោះ។ ចំណែក​ឯ​ខាង​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​របស់​ធនាគារ​ពិភពលោក​វិញ មន្ត្រី​របស់​ស្ថាប័ន​នេះ​មិន​បាន​អត្ថាធិប្បាយ​ឆ្លើយ​តប​អ្វី​ឡើយ ដោយ​និយាយ​ថា ពួកគេ​មិន​ទាន់​បាន​ឃើញ​របាយការណ៍​ពេញលេញ​នៅ​ឡើយ។
 
បើតាម​AFP ក្រុមហ៊ុន​វៀតណាម​ទាំងពីរ​វិញ​បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​​ថា ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​​សកម្មភាពខុស​ច្បាប់ឡើយ ហើយ​ថា​ពួកគេ​បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ ដូចជា​ការ​បង្កើត​ការងារ និង​បង់ពន្ធ​អស់​ជាច្រើន៕

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

5 Responses to "Global​ Witness​ ចោទប្រកាន់​ថា​ក្រុមហ៊ុន​វៀតណាម​បង្ក​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​ និង​ឡាវ​"

  1. cheath says:

    ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
    ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
    លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
    ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
    មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
    ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
    ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕

  2. Ly Seanteur says:

    ស្តេចមួយអង្គសោជរាជ្យនគរបីមកដល់ហើយ នេះបើតាមពុទ្ធទំនាយ។​ តែស្តេចនោះគឺ វៀតណាម ឯនគរទាំងបីនេះគឺ វៀតណាម ឡាវ ខ្មែរ។

    យើងជាខ្មែរសូមអបអរនូវគំនិតនៃការបង្រួបបង្រូមទឹកដីរបស់ ហូជីមិញ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចហ៊ុន សែន។ ខ្មែរចងចាំនូវគុណបំណាច់ដ៏ធំធេង ដែលបានលើកដៃទាំងទ្វេប្រគល់ដីអោយវៀតណាមគ្រប់គ្រង។

  3. សំឡាញ់ says:

    លោក​ Cheath បើមិនជេរគេទេនោះប្រហែលជាលោក ដេកមិនលក់ទេមើលទៅ ? ក្រែងលោក សម រង្សី លោក គិម សុខា សម្តេច ហ៊ុន សែន ….សុទ្ធតែជាខ្មែរដូចគ្នាទេតើ ?
    ម្តេចក៏លោក គ្មានសតិសម្បជញ្ញៈបន្តិចសោះអញ្ចឹង?

  4. Cambodia National Rescue Partie says:

    កាលពីពេលមុន global witness បានបង្ហាញពីរបាយការណ ស្តីពី ខ្សែស្រឡាយ អ្នកលួចជាតិ ធ្វើអោយមនុស្សមួយចំនួនធំបានភ្លឺភ្នែក តែធ្វើអោយលោក ហុន សែន និងមន្រ្តីគ្រាគ់ គ្រាក់ របស់គាត់មិបសប្បាយចិត្ត ព្រោះនិយាយចំចំពេក
    ហើយកធ្វើអោយលោក Cheat មិនសប្បាយចិត្តដែរ ពេលនេះទៀតហើយ ពួកហុនយួន ដែលបានយល់ព្រមដោយ រដ្ឋាភិបា់ល កំពុងតែបំផ្លិចបំផ្លាញព្រៃឈើខ្មែរ បូករួមទាំងក្រុមហុនខ្មែរ មួយចំនួនផងមានអ្នកកាង នេៅតែបន្តកាប់បំផ្លាញព្រៃឈើ
    ជិតបោះឆ្នោះតហើយ របាយការណនេះធ្វើអោយ cpp មិន សប្បាយចិត្តទេ ប៉ុន្តែវាជារឿងល្អដើម្បីអាយប្រជាពលរដ្ឋបើកភ្នែកអោយបានធំ ហើយ ឈប់ឆ្នោត អោយ cpp ទោះប្បី ជាទទួលបាន សំនូក ជាលុយ សារុង ក្រមា៉ ចេះតែយកទេៅ

    ប្រជាពលរដ្ឋខេត្តសៀមរាប គាំទ្រ​​គោលនយោបាយគណបក្សសង្រ្គោះជាតិ

    ក្រុមការងារគណបក្សសង្រ្គោះជាតិខេត្តសៀមរាប ដឹកនាំដោយលោកស្រី កែ សុវណ្ណរតន៍ សមាជិកព្រឹទ្ធសភា រួមជាមួយថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត បាននិងកំពុងមមាញឹកចុះចែកខិតប័ណ្ណ ស្តីពីគោលនយោបាយទាំង ៧ចំណុច និងបញ្ជាក់ជំហរគណបក្សសង្រ្គោះជាតិ អំពីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាធំៗរបស់ជាតិ។ សកម្មភាពការងារនេះត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី០១ ខែឧសភា រហូតមកដល់ពេលនេះ ដោយគេសង្កេតឃើញថាប្រជាពលរដ្ឋនៅតាមភូមិនីមួយៗ ចេញមកទទួលស្វាគមន៍ និងគាំទ្រ គណបក្សសង្រ្គោះជាតិ យ៉ាងផុលផុស ។ ជាក់ស្តែងនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែឧសភា លោកស្រី កែ សុវណ្ណរតន៍ បានដឹកនាំក្រុមការងារចុះទៅភូមិអូពីរ ភូមិល្វា និងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង និងភូមិបាលង្គ ភូមិអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដោយត្រូវបានកសិកររាប់រយនាក់ចេញមកទទួលស្វាគមន៍ ពិសេសគាំទ្រគោលនយោបាយទាំង៧ចំណុចរបស់គណបក្សសង្រ្គោះជាតិ ៕

    កោះត្រល់ត្រូវបានលើកជាប្រធានបទ​​ក្នុងវេទិកាគណបក្សសង្រ្គោះជាតិ​​ខេត្តកែប

    គណបក្សសង្រ្គោះជាតិខេត្តកំពតបានរៀបចំវេទិកា​​សាធារណៈនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១៣ ខែឧសភានេះ និងនៅពេលរសៀល នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ដោយក្នុងនោះ​​គេសង្កេតឃើញមានប្រជាពលរដ្ឋចូលរួមរាប់ពាន់នាក់ ។ ថ្លែងក្នុងវេទិកា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្រ្គោះជាតិ នឹងប្ដឹងអន្តរជាតិទាមទារយកកោះត្រល់មកវិញ។ ថ្លែងក្នុងវេទិកានេះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយល់ស្របតាមប្រសាសន៍លោក កឹម សុខា ដោយអ្នកអង្គម្ចាស់បានបន្ថែមថា បើពិនិត្យតាមផ្លូវច្បាប់ កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ដើម្បីប្តឹងអន្តរជាតិទាមទារយកកោះរបស់យើងមកវិញ ៕

    The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
    Get Involved
     0 0