គ.ជ.ប.៖​ ៨​ គណបក្ស​ ចុះឈ្មោះ​​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នា​ខែ​កក្កដា​

មកដល់​ព្រលប់​ថ្ងៃ​ទី​១៣​ឧសភា​នេះ ជា​ថ្ងៃ​ផុតកំណត់​រយៈពេល​១៥​ថ្ងៃ គិតចាប់ពី​ថ្ងៃទី២៩​មេសា​ដែល​ជា​ដំណើរការ​ចុះឈ្មោះ​គណបក្ស​នយោបាយ និង​ចុះបញ្ជី​បេក្ខជន​​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​​តំណាងរាស្ត្រ នីតិកាល​ទី​៥។ ក្នុង​សន្និសីទ​កាសែត នៅ​ប៉ុន្មាន​នាទី​មុន​នេះ គ.ជ.ប. បាន​ប្រកាស​ថា មាន​ ៨​គណបក្ស ​បាន​ចុះឈ្មោះ​ដាក់​បេក្ខជន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃ​ទី​២៨​កក្កដា។ មកដល់​ថ្ងៃនេះ គ.ជ.ប.​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ ៥ គណបក្ស ឲ្យ​កែតម្រូវ​១ និង​២​គណបក្ស​ទៀត គ.ជ.ប. កំពុង​ពិនិត្យ​សំណុំ​ឯកសារ។

 

ថ្ងៃ ចន្ទ 13 ឧសភា 2013
ដោយ លី ម៉េងហួរ
RFI

សន្និសីទ​កាសែត​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត នៅថ្ងៃ​ចន្ទ​នេះ

សន្និសីទ​កាសែត​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត នៅថ្ងៃ​ចន្ទ​នេះ (RFI/Ly Menghour)

សេចក្តីរាយការណ៍​របស់​ លី ម៉េងហួរ

(02:56)

ម៉ោង ៥​ និង​៣០​នាទី ល្ងាច​ថ្ងៃ​ចន្ទ ទី​១៣​ ខែឧសភា​ ឆ្នាំ២០១៣ ជាពេលវេលា​ផុតកំណត់​រយៈ​ពេល ១៥​ថ្ងៃ គិតចាប់ពីថ្ងៃទី២៩​ខែមេសា ឆ្នាំ២០១៣ នៃ​ដំណើរ​ការចុះឈ្មោះ​គណបក្ស​នយោបាយ និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​​តំណាងរាស្ត្រ នីតិកាល​ទី៥។ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣ គ.ជ.ប. បាន​ប្រកាស​ថា មាន​គណបក្ស​នយោបាយ ចំនួន ៨ គណបក្ស​ ​បាន​ចុះឈ្មោះ​និង​ដាក់​​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត។ ​

ក្នុង​សន្និសីទ​កាសែត កាលពី​ព្រលប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣​ លោក សោ សុភរី សមាជិក គ.ជ.ប. បាន​ប្រកាស​ថា ​គណបក្សនយោបាយ​ទាំង ៨ ដែលបាន​ចុះឈ្មោះ​ចូល​រួម​ការបោះឆ្នោត រួមមាន​៖ ទី១-គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី ទី២-គណបក្ស​សញ្ជាតិ​កម្ពុជា ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី ទី៣-គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី ទី៤-គណបក្ស​ហ៊្វុនស៊ិនប៉ិច ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី ទី៥-គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដាក់​បេក្ខជន ២២ មណ្ឌល ដោយ​២​មណ្ឌល​ទៀត ត្រូវ​គ.ជ.ប.​បដិសេធ ព្រោះ​បញ្ជី​ឈ្មោះ មិន​បំពេញ​តាម​ល័ក្ខ័ខណ្ឌ ទី៦-គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី ទី៧-គណបក្ស​ខ្មែរ​ឈប់​ក្រ និងទី៨-គណបក្សខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។
 
លោក សោ សុភរី បាន​បន្ត​ថា​ មកដល់​ថ្ងៃ​ផុតកំណត់​ចុងក្រោយ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​រួចហើយ​នូវ​គណបក្ស​នយោបាយ​​​ចំនួន ៥ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ ចំណែក​គណបក្ស​​​សង្គ្រោះ​ជាតិ ត្រូវ​បានគ​.​ជ​.​ប​. ឲ្យ​ធ្វើការ​កែតម្រូវ​ចំណុចខ្វះខាត។ រីឯ​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​ខ្មែរអភិវឌ្ឍន៍​សេដ្ឋកិច្ច​ ដែល​ទើបតែ​ចុះបញ្ជី​ឈ្មោះ​នៅ​ថ្ងៃ​ចុងក្រោយ ថ្ងៃ​ទី​១៣​ឧសភា​នេះ ត្រូវ​បានគ​.​ជ​.​ប​. កំពុង​​ពិនិត្យ​លើ​សំណុំ​ឯកសារ​នៅឡើយ។
 
គ​.​ជ​.​ប មាន​រយៈពេល ៧ ថ្ងៃ ដើម្បី​ពិនិត្យ​សំណុំ​ឯកសារ​របស់​គណបក្ស​​នីមួយៗ បន្ទាប់ពី​ការ​ដាក់​​ពាក្យសុំ​ចុះបញ្ជី មុននឹង​គ​.​ជ​.​ប​. ត្រូវ​ទទួលស្គាល់​ជា​ផ្លូវការ ឬក៏​ឲ្យ​កែតម្រូវ​លើ​ឯកសារ​ណា​មួយ​។​
 
សមាជិក គ.ជ.ប. លោក សោ សុភរី បាន​បញ្ជាក់​ថា គិតត្រឹម​បំណាច់​ឆ្នាំ​២០១២ មាន​គណបក្ស​នយោបាយ​ចំនួន ៤២ ​បាន​ចុះឈ្មោះ​ផ្លូវការ នៅ​ក្រសួង​មហាផ្ទៃ។​ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​​តំណាងរាស្ត្រ អាណត្តិ​ទី​៤ កាលពី​ឆ្នាំ​២០០៨ មាន ១១ គណបក្ស បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​។ តែ​ជា​លទ្ធផល មានតែ​គណបក្ស ៥ ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​សរុប ១២៣ នៅ​រដ្ឋសភា រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា ៩០ អាសនៈ គណបក្ស​សមរង្ស៊ី ២៦ អាសនៈ គណបក្ស​សិទ្ធិមនុស្ស ៣ អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២ អាសនៈ និង​គណបក្ស នរោត្តម រណឫទ្ធិ (គណបក្ស​ជាតិនិយម) ២ អាសនៈ៕

 

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

4 Responses to "គ.ជ.ប.៖​ ៨​ គណបក្ស​ ចុះឈ្មោះ​​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នា​ខែ​កក្កដា​"

  1. cheath says:

    ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
    ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
    លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
    ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
    មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
    ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
    ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕

  2. កសិករ says:

    ដំណឹងបន្ទាន់​ សូមឲ្យសម្តេចមេត្តាជួយដល់ប្រជារាស្រ្តនៅតាមដងទន្លេមេគង្គផង!!!

    ចាប់តាំងពីថ្នាក់លើបានបង្កើតអាជ្ញាធរផ្សោតមក វាហាក់បីដូចបានបង្កើតក្រុមបង្ករ

    ទំនាស់ជាមួយប្រជាជន និងបំផ្លិចបំផ្លាញធនធានជលផល(ត្រីនិងវារីសត្វ) ឲ្យផុតពូជពីទន្លេមេគង្គ

    នៃយើង។ ព្រោះថា មានឆ្មាំទន្លេចំនួនជាង៧០នាក់ បានពាក់អាវពោងដើរគំរាមប្រជាជនមិនឲ្យធ្វើ

    នេសាទចាប់ត្រីយកមកផ្គត់ផ្គង់ជីវភាពចិញ្ចឹមជីវិតរាល់ថ្ងៃ។ ប៉ុន្តែពួកឆ្មាំទាំងនេះ បានអនុញាតឲ្យ

    ជនល្មើសប្រើឧបករណ៍ឆក់ត្រីធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យទាំងយប់ទាំងថ្ងៃ។

    ចំណែកពួកសហគមន៍នេសាទដែលបានបង្កើតហើយគឺគ្មានសិទ្ធិការពារបានទេ ព្រោះពួកឆ្មាំទាំង

    នេះវាមានកាំភ្លើង។ ពួកវាថា មិនឲ្យប្រជានេសាទសហគមន៍ដាក់មងចាប់ត្រីទេ វាថាមងបានត្រូវ

    គេហាមឃាត់ បើឆក់ត្រីគឺអត់មានខុសអីទេ ព្រោះឯកឧត្តមអាជ្ញាធរផ្សោតបានប្រកាសដូចនេះ។

    ប្រជាជននៅតាមដងទន្លេក្រោយឡើងមកពីធ្វើស្រែចំការហេវហត់អស់កម្លាំនិងឆ្លៀតពេលទៅដាក់

    មងបង់សំណាញ់ចាប់ត្រី គ្រាន់យកមកចំអិនធ្វើម្ហូបចិញ្ចឹមប្រព្ធកូន បានត្រូវពួកឆ្មាំទាំងនេះប្រើអាវុធ

    ភ្ជង់គំរាម និងចា​ប់ប្រមូលសារមងរបស់ប្រជាជនអស់ដោយគ្មានធម៍មេត្តាបន្តិច។​ សកម្មភាពនេះ

    ពួកឆ្មាំបានធ្វើចាប់ពីខេត្តក្រចេះទៅដល់ខេត្តស្ទឹងត្រែង។ យើងខ្ញុំជាប្រជាជនជាម្ចាស់ធនធានធម្ម

    ធមជាតិ សូមប្ដឹងដល់សម្ដេច និងស្ថាបន័គ្រប់ផ្នែកជួយប្រជាជនយើងខ្ញុំផង។ បើមិនឆាប់លុបបំ

    បាត់ពួកឆ្មាំទន្លេមិនបានការទាំងនេះទេ គឺពួកយើងខ្ញុំប្រាកដជាជួបប្រទះភាពក្រីក្រអត់អាហាររូប

    ថមពិសេសត្រី សូមបីសត្វផ្សោតក៏វាចិញ្ចឹមជីវិតដោយសារត្រីដែរ។

    ចំណុចដែលវាធ្វើសកម្មភាពបទល្មើសខ្លាំងជាងគេគឺនៅប៉ុស្តិខ្សាច់ម្កាក់ឋិតក្នុងស្រុកសំបូរ

    ខេត្តក្រចេះ ។ មេធ្វើសកម្មភាពប្រឆាំងនិងប្រកាស់លេខ០២របស់រាជរដ្ឋាភិបាល

    ស្ដី ពីការលុបបំបាត់ចោលឧបករណ៍នេសាទឆក់ត្រី និងស្បៃមុង ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០០៣

    មានឈ្មោះថា យស់ សីជាមេប៉ូលីស ប្រចាំប៉ុស្តិខ្សាច់ម្កាក់ជាប់មាត់ទន្លេមេគង្គ ក្នុងឃុំបឹងចារ ស្រុក

    សំបូរ ខេត្តក្រចេះ។ ពួកឆ្មាំនេះ ប្រើកាំភ្លើងភ្ជង់គំរាមប្រជាជន ដកយកមងសំណាញ់ប្រជាជនបាន

    ហើយវាយកទៅលក់ឲ្យជនល្មើសមកពីខាងក្រៅសហគមន៍ធ្វើសកម្មភាពដាក់ក្នុងអន្លង់អភិរក្ស

    របស់សហគមន៍នេសាទ ។ ពួកវាយកលុយពីជនល្មើសហើយឲ្យជនល្មើសប្រើអាំងវ័កទរឆក់ត្រី

    និងសោចចំអកឲ្យពួកសហគមន៍នេសាទ និងប្រជាជនយើងខ្ញុំយ៉ាងគឃ្លើន។​ ប្រជាជនយើង ខ្ញុំនៅ

    តាមដងទន្លេ រស់កន្លងតកូនតចៅច្រើនជំនាន់មកគឺអាស្រយ័ស្រូវត្រីនិងច្បារដំណាំបន្តិបន្តួចនេះ។

    ពួកឆ្មាំទាំងនេះមិនខ្លាចសម្ដេចហុនសេនទេ ព្រោះពួកវាហ៊ានប្រឆាំងសេចក្ដីប្រកាស់ រដ្ឋាភិបាល

    ស្ដី ពីការប្រើអាវុធមិនស្របច្បាប់ អាណាធិបតេយ្យ និងការប្រើឧបករណ៍ឆក់ត្រីយ៉ាងរីករាយ។​

    តើប្រជាជន រស់នៅតាមដងទន្លេរស់ដោយសារត្រី ឬរស់ដោយសារផ្សោត?

    ប្រជាជនយើងខ្ញុំកន្លងមកធ្លាប់មានប្រពៃណីការពារនិងអភរក្សត្រីនិងត្រីផ្សោតរួចមកហើយៗ ការ

    ពារបាលយ៉ាងល្អជាងពូកឆ្មាំនេះទៅទៀត។ បើមិនបានការពារនោះ ធ្វើម្តេចទើបមានមកឲ្យពួកឆ្មាំ

    នេះដែលទើបតែមានពីប៉ុន្មានថ្ងៃមុនមកប្រព្រិត្តិបទល្មើសធនធានយើងខ្ញុំដូចសព្វថ្ងៃនេះ។

    ពួកយើងខ្ញុំមានទុក្ខមិនសុខចិត្តសូមប្ដឹងដល់សម្ដេច និងថ្នាក់លើគ្រប់ស្ថាបន័ ជូយធ្វើយ៉ាងណាឲ្យ

    ពួកយើងខ្ញុំដែលជាកសិករ ជាសហគមន៍នេសាទរស់នៅតាមដងទន្លេមានសិទ្ធិធ្វើនេសាទចិញ្ចឹម

    គ្រួសារផង!!! ក្នុងរដូវធ្វើស្រែចំការនេះ ពួកយើងខ្ញុំត្រុវការរស់ផង!!! ក្រោយឡើងមកពីស្រែចំការ

    អស់កម្លាំងហត់ហេវ ត្រូវការត្រីធ្វើម្ហូបណាលោកណា!!!

  3. យកដៃ គ ជ ប មកប្រើ នេះ ជា ល្បិច អន់អំផុត ។ សរ បញ្ជាក់អោយ​ឃើញ ថា ស៊ីភីភី កាន់តែជរា

    ណាស់ទៅ ហើយ ។ យើង ក៏ ជូន​ទៅ ស៊ី ភី ភី វិញ នៅ អ្វី ដែល គេ បាន ធ្វើ រុញ ទូក បណ្តោយ

    ទឹក នឹង ធ្វើ អោយ ស៊ី ភី ភី ស្ទះ បំពង់ករ ខ្លួន អែង ជាមិនខាន ។

    យកល្អ បើទោះ ជាលុប គណះបក្ស ប្រឆាំចេញ ចេញ ពីបញ្ជី ឬ ទទួលស្គាល់ គណះបក្សក្នុង បញ្ជី

    ក៏ដោយ​ក៏ ស៊ី ភី ភី មិនអាច ជម្រះ សុបិន្ត អាក្រក់នេះ ចេញ ដែរ ពីព្រោះ ស៊ី ភី ភី បាន ចង ជើង

    ចង ដៃ ខ្ឡួន អែង ជាប់រួច ទៅហើយ មាន តែ សុំ ជំនួយ ពី គណះបក្សប្រឆាំងតែ ប៉ុណ្ណោះទេ ទើប

    អាច ដោះស្រាយ ចំនង ដ៏រឹងម៉ាំ របស់ខ្លួន​អែង បាន ។ គណះបក្ស ស៊ី ភី ភី ត្រេក អរ បំផុត នៅ

    ពេល ដែល បើសិនគណះបក្សប្រឆាំង មានប្រតិកម្ម ទៅ គេ យ៉ាង ខ្លាំង វិញ ប៉ុន្តែ ពេលនេះ

    មេដឹកនាំ គណះបក្ស ប្រឆាំង គឺ លោក សម រង្ស៊ី នៅ តែ រក្សាភាព នឹង ហ្ន នឹ ង ស្ងៀម ស្ងាត់ ​វា

    ជាចំនុច ដែលធ្វើ អោយ គណះបក្ស ស៊ី ភី ភី រឹត្ធ តែ ព្រួយ បារម្ភ ។ ពីព្រោះ គណះបក្ស ស៊ី ភី ភី

    នឹង លែង បាន ស្វែង យល់ ពីចំនុច ខ្សោយ របស់ គណះបក្ស ប្រឆាំង ទៀត ហើយ ។

  4. Khmer Family says:

    តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នា​រវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា​ នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈ​ដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី