នៅក្នុងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ មានកំហុសថ្ងៃខែឆ្នាំកំណើត និងឈ្មោះរបស់បេក្ខជនខ្លះ ដែលនៅមិនទាន់អាចទទួលស្គាល់ជាផ្លូវការបាន ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រី គ.ជ.ប ។
ដោយ៖ ខេវីន
Monday 13 May 2013
The Free Press Magazine
លោក ទេព នីថា អគ្គលេខាធិការ នៃគណកម្មាធិការនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយថា បញ្ជីឈ្មោះរបស់គណបក្សសង្គ្រោះជាតិ ដែលបានដាក់ជូនគ.ជ.ប កាលពីថ្ងៃពីរសៀលថ្ងៃសុក្រកន្លងទៅ នៅមានការសរសេរថ្ងៃខែឆ្នាំកំណើតរបស់បេក្ខជនខុស ពោលគឺបេក្ខជនតែម្នាក់ មានលិខិតស្នាមផ្នែករដ្ឋបាល ដែលមានសរសេរថ្ងៃខែឆ្នាំកំណើតខុសគ្នា ហើយក៏មានកំហុសអក្ខរាវិរុទ្ធ នៃការសរសេរឈ្មោះបេក្ខជន ដែរ ។
លោកថា ករណីបែបនេះ បានកើតឡើងទៅលើឈ្មោះបេក្ខជនមួយចំនួននៃគណបក្សសង្គ្រោះជាតិ ហើយដែល គជប នឹងបញ្ជូនត្រឡប់ទៅគណបក្សនេះវិញ ដើម្បីធ្វើការកែតម្រូវអោយបានទាន់ពេល ។
ទាក់ទងនឹងកំហុសថ្ងៃខែឆ្នាំកំនើតរបស់បេក្ខជននេះ លោក ញ៉ែម ប៉ុញ្ញរិទ្ធ បានទទូចអោយ គជប ប្រញ៉ាប់ប្រញ៉ាល់ផ្ញើឈ្មោះបេក្ខជនដែល គជប បានរក ឃើញថាមានកំហុសថ្ងៃខែឆ្នាំកំណើតនោះ ដោយសារពួកគេនៅសល់ពេលវេលាតិច សំរាប់ការដាក់បញ្ជីនេះជូនគជប ជាថ្មី ។ នេះបើយោងតាមការផ្សាយរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ VOD ។
យោងតាមប្រតិទិនរបស់ គជប កាលបរិច្ឆេទបិទឈប់ទទួល ការដាក់បញ្ជីបេក្ខជនតំណាងរាស្ត្រនៃការបោះឆ្នោតអាណត្តិទី៥ ជូន គជប គឺនៅវេលា ម៉ោង ៥.០០ ល្ងាច នៃថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ។
គួរជំរាបផងដែរថា ករណីស្នើអោយមានការកែតម្រូវបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រនេះ ក៏ធ្លាប់កើតមានចំពោះគណបក្សពីរផ្សេងទៀត ដែរ គឺគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ប៉ុន្តែរហូតមកដល់ពេល គណបក្សទាំងពីរបានធ្វើការកែតម្រូវអោយ មានលក្ខណៈត្រឹមត្រូវតាមច្បាប់ រួចរាល់ ហើយ គជប ក៏បានទទួលស្គាល់រួចរាល់ហើយ ។
យោងតាមគេហទំព័ររបស់គជប រហូតមកទល់ពេលនេះ មានគណបក្សចំនួន ៧ ដែលបានចុះបញ្ជី ហើយគណបក្សចំនួន៦ បានត្រូវ គជប ប្រកាស បញ្ជីឈ្មោះជាផ្លូវការហើយ ។
គណបក្សទាំងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ្វ៊ុន សិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សសម្ព័ន្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ។
ដោយឡែក គណបក្សសង្គ្រោះជាតិ នៅត្រូវធ្វើការកែតម្រូវដោយប្រើពេលមួយថ្ងៃនេះទៀត ដោយហេតុថា គណបក្សនេះ ដាក់បញ្ជីឈ្មោះបេក្ខជន យឺតយ៉ាវ គឺដាក់នៅរសៀលថ្ងៃសុក្រ ដែលថ្ងៃបន្ទាប់ឈានចូលដល់ថ្ងៃចុងសប្តាហ៍ ។
កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីអាថ៌កំបាំងនៃការដាក់បញ្ជីឈ្មោះបេក្ខជនរបស់គណបក្សសង្គ្រោះជាតិនេះថា មានសេចក្តីរាយការណ៍សំងាត់ពីផ្ទៃក្នុងគណបក្សសង្គ្រោះជាតិមកថា មានការខ្វែងគំនិតគ្នា ក្នុងការដាក់បេក្ខជននៅខេត្តខ្លះ ដែលធ្វើអោយពួកគេ មិនអាចដាក់ចេញនូវបញ្ជីឈ្មោះដែលមានការឯកភាពទាំងស្រុង ដូចគណបក្សដ៏ទៃ ៕
គ្រាន់តែបានតែខួបកំណើតគឺខុសរួចហើយ។ តើមានអ្វីទៀតកើតឡើងនៅក្នុង ប្រទេសកម្ពុជាប្រសិនបើពួកគេឈ្នះការបោះឆ្នោត?ការងាររបស់រដ្ឋាភិបាល?។
ចចក កំពុង ចូលទ្រុង ហើយហាស ហា ហាស ហាស ។ សូមមេត្តា យក ចាំ យក ដំបង មក សំបង វា ដោយក្តី ថ្នាក់ថ្នម ផង ។
ចចក កំពុង ចូលទ្រុង ហើយហាស ហា ហាស ហាស ។ សូមមេត្តា យក ចាំ យក ដំបង មក
សំបង វា ដោយក្តី ថ្នាក់ថ្នម ផង ។
.
ចចក កំពុង ចូលទ្រុង ហើយហាស ហា ហាស ហាស ។ សូមមេត្តា យក ចាំ យក ដំបង មក
សំពង វា ដោយក្តី ថ្នាក់ថ្នម ផង ។
.
សុទ្ធតែពួកអាយ៉ាប់ បង្កបញ្ហាមិនចេះចប់ ខុសត្រូវតិចតួចមិចមិនសំរួលគ្នាទៅ ខ្មែរដូចគ្នាតើ !
ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕
គ្មានប្រយោជន៏មែន គជប។
យកដៃ គ ជ ប មកប្រើ នេះ ជា ល្បិច អន់អំផុត ។ សរ បញ្ជាក់អោយឃើញ ថា ស៊ីភីភី កាន់តែជរា
ណាស់ទៅ ហើយ ។ យើង ក៏ ជូនទៅ ស៊ី ភី ភី វិញ នៅ អ្វី ដែល គេ បាន ធ្វើ រុញ ទូក បណ្តោយ
ទឹក នឹង ធ្វើ អោយ ស៊ី ភី ភី ស្ទះ បំពង់ករ ខ្លួន អែង ជាមិនខាន ។
យកល្អ បើទោះ ជាលុប គណះបក្ស ប្រឆាំចេញ ចេញ ពីបញ្ជី ឬ ទទួលស្គាល់ គណះបក្សក្នុង បញ្ជី
ក៏ដោយក៏ ស៊ី ភី ភី មិនអាច ជម្រះ សុបិន្ត អាក្រក់នេះ ចេញ ដែរ ពីព្រោះ ស៊ី ភី ភី បាន ចង ជើង
ចង ដៃ ខ្ឡួន អែង ជាប់រួច ទៅហើយ មាន តែ សុំ ជំនួយ ពី គណះបក្សប្រឆាំងតែ ប៉ុណ្ណោះទេ ទើប
អាច ដោះស្រាយ ចំនង ដ៏រឹងម៉ាំ របស់ខ្លួនអែង បាន ។ គណះបក្ស ស៊ី ភី ភី ត្រេក អរ បំផុត នៅ
ពេល ដែល បើសិនគណះបក្សប្រឆាំង មានប្រតិកម្ម ទៅ គេ យ៉ាង ខ្លាំង វិញ ប៉ុន្តែ ពេលនេះ
មេដឹកនាំ គណះបក្ស ប្រឆាំង គឺ លោក សម រង្ស៊ី នៅ តែ រក្សាភាព នឹង ហ្ន នឹ ង ស្ងៀម ស្ងាត់ វា
ជាចំនុច ដែលធ្វើ អោយ គណះបក្ស ស៊ី ភី ភី រឹត្ធ តែ ព្រួយ បារម្ភ ។ ពីព្រោះ គណះបក្ស ស៊ី ភី ភី
នឹង លែង បាន ស្វែង យល់ ពីចំនុច ខ្សោយ របស់ គណះបក្ស ប្រឆាំង ទៀត ហើយ ។
តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នារវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី
បាត់កៅអីវាប្រសើរជាងបាត់កោះត្រល់ទាំងមូល ស្រុកខ្មែរលក់ឆ្នោតជាតិឲ្យយួន សម្បទានដីរាប់ពាន់ហិកតារដែលមានកុងត្រាជាង៩០ឆ្នាំ ទំរាំដាច់កុងត្រាដីសម្បទាននោះនឹងក្លាយទៅជាដីយួនដោយស្វ័យប្រវត្តិ នេះគ្រាន់តែចំណុចតូចមួយនៃកំហុសរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុនសែន។ មានអាសនៈច្រើននៅក្នុងសភាតែមិនបានថែរក្សាបូរណភាពដែនដីនោះក៏វាគ្មានប្រយោជន៍ដែរ។ គ្របអាណត្តិនៃការបោះឆ្នោតទាំងអស់តែងតែប្រើ មធ្យោបាយថោកទាបគ្រប់រូបភាព រហូតដល់សម្លាប់ជីវិតមនុស្សដើម្បីជាការគំរាម…..។ល។ សង្ឃឹមថាឲ្យតែខ្លាំងៗមិនយូរទេយួនច្បាមដូចកម្ពុជាក្រោមមិនខាន ដល់ពេលនោះបើចង់រើពិតជាហួសពេលហើយ។