ភ្នំពេញ: ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ចំនួន ១១ រូប ត្រូវបានលោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ធ្វើលិខិតទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣ ដើម្បីសុំគោលការណ៍ បង្កកប្រាក់ខែអ្នកតំណាងរាស្ត្រ។
ថ្ងៃទី 13 ឧសភា 2013
ដោយ: មុនីរាជ
CEN
លោក ជាម យៀប សំអាងថា អ្នកតំណាងរាស្ត្របក្សប្រឆាំងទាំងនោះ បានលាចេញពីគណបក្សដើមរបស់ខ្លួន នៅរដ្ឋសភា ទៅចូលគណបក្សថ្មី គឺគណបក្សសង្គ្រោះជាតិ ដែលមិនមានឈ្មោះនៅក្នុងរដ្ឋសភា។
ប៉ុន្តែមកត្រឹមត្រូវថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ នៅមិនទាន់មានការឆ្លើយតបបែបណាពីសម្តេចប្រធានសភានៅឡើយទេ។
លោក ជាម យៀប បានមានប្រសាសន៍ឲ្យដឹងកាលពិរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ថា ក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ចំនួន ១១ រូប ដែលលោកបានស្នើសុំគោលការណ៍ ពីសម្តេចប្រធានរដ្ឋសភា បង្កកប្រាក់ខែ រួមមាន៖
១-លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ( សិទ្ធិមនុស្ស )
២-លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ ( សមរង្ស៊ី )
៣-លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាល ( សិទ្ធិមនុស្ស )
៤-លោកស្រី មូរ សុខហួរ អគ្គនាយកទំនាក់ទំនងសាធារណៈ ( សមរង្ស៊ី )
៥-លោក ឃី វណ្ណដារ៉ា អគ្គនាយកហិរញ្ញវត្ថុ ( សមរង្ស៊ី )
៦-លោក គួយ ប៊ុនរឿន អគ្គនាយករងរដ្ឋបាល ( សមរង្ស៊ី )
៧-លោក អ៊ូ ច័ន្ទឫទ្ធិ អគ្គនាយករងទំនាក់ទំនងសាធារណៈ ( សិទ្ធិមនុស្ស )
៨-លោកស្រី ជូឡុង សូមួរ៉ា ( សមរង្ស៊ី )
៩-លោក គីមសួរ ភីរិទ្ធ ( សមរង្ស៊ី )
១០-លោក សុន ឆ័យ ( សមរង្ស៊ី )
១១-លោក ជាម ច័ន្ទនី ( សមរង្ស៊ី )
លោក ជាម យៀប បានបញ្ជាក់ថា នៅក្នុងសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស សង្គ្រោះជាតិ ដែលមានចំនួន ២៦ រូប គឺក្នុងនោះ មាន ១១ រូប ជាសមាជិករដ្ឋសភា។
លោក ជាម យៀប បានលើកឡើង យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញ យោងទៅតាមច្បាប់ ស្តីពី គណបក្សនយោបាយ ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (មាត្រា១២០ថ្មី) យោងទៅតាមច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ និងយោងទៅតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលសភាអនុម័ត២ភាគ៣ ស្មើរដ្ឋធម្មនុញ្ញ គឺគាត់សុំលាលែងពីសភាហើយ ដូច្នេះអស់សមាជិកភាព ជាតំណាងរាស្ត្រតទៅទៀតហើយ ហើយមិនអាចបើកលុយបានទៀតទេ ហេតុដូច្នេះហើយ ទើបលោកសុំបង្កកប្រាក់ខែ។
យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្ររបស់គណបក្សសិទ្ធិមនុស្ស បានចាត់ទុកការប៉ុនប៉ងបង្កកប្រាក់ខែរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ថាជារូបភាពគំរាមកំហែងថ្មីមួយទៀត ដើម្បីគាបសង្កត់លើបក្សប្រឆាំង។
លោក កឹមសុខា បានបញ្ជាក់ថា ការស្នើឲ្យបង្កកប្រាក់ខែតំណាងរាស្ត្រប្រាក់ប្រឆាំង ដែលទទួលបាន ១០ លានរៀល ស្មើប្រមាណ ២៥០០ ដុល្លារ ក៏ជារំលោភច្បាប់រដ្ឋធម្មនុញ្ញ ត្បិតអីអ្នកតំណាងរាស្ត្រ របស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានទៅចូលរួមក្នុងគណបក្សសង្គ្រោះជាតិ ក្នុងពេលសមាជបក្សលើកដំបូង កាលពីថ្ងៃទី៧មេសា។ ពោលគឺនៅចន្លោះជារយៈពេល ៦ ខែមុនដល់ថ្ងៃបោះឆ្នោត នាថ្ងៃទី២៨កក្កដា។
រដ្ឋធម្មនុញ្ញ មាត្រា ៩៥ កំណត់ថា ក្នុងករណីមានសមាជិករដ្ឋសភា ទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើង ៦ ខែ យ៉ាងតិច មុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួស សមាជិកនោះ តាមលក្ខខណ្ឌកំណត់ ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោត៕

លោកស្រី ជូឡុង សូមួរ៉ា

លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ

លោកស្រី មូរ សុខហួរ អគ្គនាយកទំនាក់ទំនងសាធារណៈ

លោក អ៊ូ ច័ន្ទឫទ្ធិ អគ្គនាយករងទំនាក់ទំនងសាធារណៈ

លោក សុន ឆ័យ
10,000,000.R = 2,500$ salary / Month for 1 Khmer Representative .
Look at the people work in showing factory , the Salary 80$ starting in June.
we calculate 80×12=960/year . They working for three years = One government stuff working one month.
****_ Government have to rethink about less pay for labor !!!!!
វិភាគៈ
ពួកអាបោកប្រាស់ ។
រដ្ឋធម្មនុញ្ញ មាត្រា ៩៥ កំណត់ថា ក្នុងករណីមានសមាជិករដ្ឋសភា ទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើង ៦ ខែ យ៉ាងតិច មុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួស សមាជិកនោះ តាមលក្ខខណ្ឌកំណត់ ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោត៕
សូមអាន មាត្រា ទី ៩៥ អោយ ច្បាស់ ផង អា ភ្នែក អាប ចៀម យ៉ាប់ ។
តាមកញ្ចក់ទូរទស្សន៍សុទ្ធតែចោតគេថាធ្វើនយោបាយចងគំនុំ ចុះឥឡូវតើអាឆ្កែណាប្រើអំណាចគំរាមគេ ! និយាយមិនឈ្នះគេ ចង់បង្កកប្រាក់ខែគេ !
កុំចេះ! ស្អីរដ្ឋធម្មនុញ្ញ តាមលក្ខខណ្ឌកំណត់ ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោតស្អី នៅតែក្រោមអនុសាសន៍ទែ
តាសំដាច ឬអគ្គបនឌីតយៀប ខ្ញុំថាខុសគឺខុសហើយ សម្ដី (អនុសាន៍) ខ្លាំងជាងច្បាប់។
បើចង់ឲ្យស្រុកខ្មែរឆាប់ក្លាយជាស្រុកអាណាធិបតេយ្យ ត្រូវបោះឆ្លោតឲ្រ CPP .
ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕
ស្តេចមួយអង្គសោជរាជ្យនគរបីមកដល់ហើយ នេះបើតាមពុទ្ធទំនាយ។ តែស្តេចនោះគឺ វៀតណាម ឯនគរទាំងបីនេះគឺ វៀតណាម ឡាវ ខ្មែរ។
យើងជាខ្មែរសូមអបអរនូវគំនិតនៃការបង្រួបបង្រូមទឹកដីរបស់ ហូជីមិញ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចហ៊ុន សែន។ ខ្មែរចងចាំនូវគុណបំណាច់ដ៏ធំធេង ដែលបានលើកដៃទាំងទ្វេប្រគល់ដីអោយវៀតណាមគ្រប់គ្រង។
កាលពីពេលមុន global witness បានបង្ហាញពីរបាយការណ ស្តីពី ខ្សែស្រឡាយ អ្នកលួចជាតិ ធ្វើអោយមនុស្សមួយចំនួនធំបានភ្លឺភ្នែក តែធ្វើអោយលោក ហុន សែន និងមន្រ្តីគ្រាគ់ គ្រាក់ របស់គាត់មិបសប្បាយចិត្ត ព្រោះនិយាយចំចំពេក
ហើយកធ្វើអោយលោក Cheat មិនសប្បាយចិត្តដែរ ពេលនេះទៀតហើយ ពួកហុនយួន ដែលបានយល់ព្រមដោយ រដ្ឋាភិបា់ល កំពុងតែបំផ្លិចបំផ្លាញព្រៃឈើខ្មែរ បូករួមទាំងក្រុមហុនខ្មែរ មួយចំនួនផងមានអ្នកកាង នេៅតែបន្តកាប់បំផ្លាញព្រៃឈើ
ជិតបោះឆ្នោះតហើយ របាយការណនេះធ្វើអោយ cpp មិន សប្បាយចិត្តទេ ប៉ុន្តែវាជារឿងល្អដើម្បីអាយប្រជាពលរដ្ឋបើកភ្នែកអោយបានធំ ហើយ ឈប់ឆ្នោត អោយ cpp ទោះប្បី ជាទទួលបាន សំនូក ជាលុយ សារុង ក្រមា៉ ចេះតែយកទេៅ
ប្រជាពលរដ្ឋខេត្តសៀមរាប គាំទ្រគោលនយោបាយគណបក្សសង្រ្គោះជាតិ
ក្រុមការងារគណបក្សសង្រ្គោះជាតិខេត្តសៀមរាប ដឹកនាំដោយលោកស្រី កែ សុវណ្ណរតន៍ សមាជិកព្រឹទ្ធសភា រួមជាមួយថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត បាននិងកំពុងមមាញឹកចុះចែកខិតប័ណ្ណ ស្តីពីគោលនយោបាយទាំង ៧ចំណុច និងបញ្ជាក់ជំហរគណបក្សសង្រ្គោះជាតិ អំពីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាធំៗរបស់ជាតិ។ សកម្មភាពការងារនេះត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី០១ ខែឧសភា រហូតមកដល់ពេលនេះ ដោយគេសង្កេតឃើញថាប្រជាពលរដ្ឋនៅតាមភូមិនីមួយៗ ចេញមកទទួលស្វាគមន៍ និងគាំទ្រ គណបក្សសង្រ្គោះជាតិ យ៉ាងផុលផុស ។ ជាក់ស្តែងនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែឧសភា លោកស្រី កែ សុវណ្ណរតន៍ បានដឹកនាំក្រុមការងារចុះទៅភូមិអូពីរ ភូមិល្វា និងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង និងភូមិបាលង្គ ភូមិអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដោយត្រូវបានកសិកររាប់រយនាក់ចេញមកទទួលស្វាគមន៍ ពិសេសគាំទ្រគោលនយោបាយទាំង៧ចំណុចរបស់គណបក្សសង្រ្គោះជាតិ ៕
កោះត្រល់ត្រូវបានលើកជាប្រធានបទក្នុងវេទិកាគណបក្សសង្រ្គោះជាតិខេត្តកែប
គណបក្សសង្រ្គោះជាតិខេត្តកំពតបានរៀបចំវេទិកាសាធារណៈនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១៣ ខែឧសភានេះ និងនៅពេលរសៀល នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ដោយក្នុងនោះគេសង្កេតឃើញមានប្រជាពលរដ្ឋចូលរួមរាប់ពាន់នាក់ ។ ថ្លែងក្នុងវេទិកា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្រ្គោះជាតិ នឹងប្ដឹងអន្តរជាតិទាមទារយកកោះត្រល់មកវិញ។ ថ្លែងក្នុងវេទិកានេះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានយល់ស្របតាមប្រសាសន៍លោក កឹម សុខា ដោយអ្នកអង្គម្ចាស់បានបន្ថែមថា បើពិនិត្យតាមផ្លូវច្បាប់ កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ដើម្បីប្តឹងអន្តរជាតិទាមទារយកកោះរបស់យើងមកវិញ ៕
The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved
0 0
ជាម យៀប ជាមេរោគមួយដ៏គួរអោយខ្លាចនៅក្នុងសភាខ្មែរ មនុស្សបែបនេះគួរខ្លាច គួរអោយខ្ពើមខ្លាំងណាស់។
វាឈ្លក់វង្វេងនិងបុណ្យសកិ្ត និងលាភសក្ការៈ យកខួរក្បាលរបស់វាទៅបំរើអោយបរទេស វាភ្លេចអស់ជាតិសាសន៍ខ្លួនឯង។
ល្មមភ្ញាក់ខ្លួនឡើង ដីខ្មែរគេយកអស់ប៉ុន្មានហើយជាម យៀប កុំចង់សាងអំពើអាក្រក់ខ្លាំងពេក។
ជាម យៀប អើយបើយួនយកដីខ្មែរទាំងស្រុង ខ្ញុំប្រាប់លោកទៅចុះ លោកឯងនេះរស់ដូចជាសត្វចៀមអញ្ចឹង គេចង់យកទៅកាប់ស៊ីពេលណាក៍បានដែរ។
កុំខំខាំខ្មែរគ្នាឯងពេក លោក ជាម យៀបអើយដីខ្មែរយួនយកអស់ប៉ុន្មានហើយ?
បើសិនយួនយកអស់ទាំងស្រុងប្រហែលជាលោកឯងរស់ដូចសត្វចៀមអញ្ចឹង អញប្រាប់អោយហើយទៅ កុំជួរជាតិពេក។
តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នារវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី
Khmer Family អាបក្សពីរសមរង្សី-កឹមសុខាបូកបញ្ចូលគ្នានេះមិនមែនបាត់៥ទៅ៦ អាសនៈទេ តាមតួរលេខពិតប្រាកដ គឺ ១០ អសនៈ
គឺ CPP ប្រមូលទាំងអស់ហ្នឹង ហើយ ៣អាសនៈទៀត ហ្វុនស៊ីនប៉ិចជាអ្នកយក ។ ម៉្យាងបើអាមន្ត្រីល្ងីល្ងើបក្សប្រឆាំងសមរង្សី-កឹមសុខាមិនសុខចិត្កនិងការអះអាងរបស់ខ្ញុំ អោយវាចេញមុខមកតវ៉ាចុះ
A Cheat&Khmer Familyជាកូនត្រីសម្អុយដែលសម្តេចហ៊ុនសែនគួរតែចាត់ការ
A Cheat,Khmer Family&ជាម យៀប ជាកូនត្រីសម្អុយ3ដែលសម្តេចហ៊ុនសែនគួរតែចាត់ការ
បាត់កៅអីវាប្រសើរជាងបាត់កោះត្រល់ទាំងមូល ស្រុកខ្មែរលក់ឆ្នោតជាតិឲ្យយួន សម្បទានដីរាប់ពាន់ហិកតារដែលមានកុងត្រាជាង៩០ឆ្នាំ ទំរាំដាច់កុងត្រាដីសម្បទាននោះនឹងក្លាយទៅជាដីយួនដោយស្វ័យប្រវត្តិ នេះគ្រាន់តែចំណុចតូចមួយនៃកំហុសរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុនសែន។ មានអាសនៈច្រើននៅក្នុងសភាតែមិនបានថែរក្សាបូរណភាពដែនដីនោះក៏វាគ្មានប្រយោជន៍ដែរ។ គ្របអាណត្តិនៃការបោះឆ្នោតទាំងអស់តែងតែប្រើ មធ្យោបាយថោកទាបគ្រប់រូបភាព រហូតដល់សម្លាប់ជីវិតមនុស្សដើម្បីជាការគំរាម…..។ល។ សង្ឃឹមថាឲ្យតែខ្លាំងៗមិនយូរទេយួនច្បាមដូចកម្ពុជាក្រោមមិនខាន ដល់ពេលនោះបើចង់រើពិតជាហួសពេលហើយ។