Written by ភ្នំពេញដេលីញូវ
Tuesday, 14 May 2013
ការត្រួតពិនិត្យ ផ្នែកខាងក្នុង ដែលមាន ៣ ចំណុច អាចធ្វើ ឱ្យស្ត្រីនៅលីវ ទាំងឡាយ ឈប់មាន ទស្សនៈថាការត្រួត ពិនិត្យនេះ គេ ធ្វើឡើង ចំពោះតែស្ត្រី ដែលមានគ្រួសារ ហើយប៉ុណ្ណោះ ។
១-ពីព្រោះ… វ័យជំទង់សម័យនេះ ឆាប់មាន ការរួមភេទ
+ មូលហេតុ ៈ ឆ្លងតាមការ សិក្សាស្រាវជ្រាវ ចុងក្រោយមួយ បានឱ្យដឹងថា នៅប្រទេសថៃ បច្ចុប្បន្ននេះ ក្មេងស្រី ចាប់ផ្តើម មានការ រួមភេទ លើកដំបូង នៅអាយុ តាំងតែ ១៤-១៥ ឆ្នាំ ។ តួលេខនេះ បង្ហាញថា ក្មេងៗទាំងនោះ នឹងមានការ ប្រឈមមុខ ចំពោះការ ចម្លង ជំងឺតាម រយៈការ រួមភេទ ច្រើនជាងក្មេង ដែលមិនបាន ប្រព្រឹត្ត ។
២-ពីព្រោះ… បច្ចុប្បន្ននេះ គេសង្កេតឃើញថា ជំងឺមហារីក ដែលកើតច្រើន ជាងគេនៅថៃ គឺមហារីក មាត់ស្បូន
(ជាមធ្យមក្នុងមួយឆ្នាំ មានអ្នកកើត ជំងឺមហារីក មាត់ស្បូន ៦.០០០ នាក់ ហើយពាក់កណ្តាល នៃអ្នកដែល កើតជំងឺនេះ គឺស្លាប់ ព្រោះមិនបាន មកព្យាបាល ឱ្យបានទាន់ ពេលវេលា) ។
+ មូលហេតុ ៈ ការដែលឆាប់មាន ការរួមភេទ ទាំងអាយុនៅក្មេង នៅឡើយ នោះ អត្រាប្រឈមមុខ ចំពោះការឆ្លង មេរោគវីរុស HPV ក៏នឹងកើនឡើង ជាលំដាប់ ។ (វីរុស HPV ជាមេរោគម៉្យាង ដែលបង្កឱ្យកើត ជំងឺមហារីក មាត់ស្បូន) ជាមធ្យមវីរុស ប្រភេទនេះ វាមានរយៈពេល កកើតពី ៥-១០ ឆ្នាំ ទើបវាបញ្ចោញ រោគសញ្ញា ។ ដូច្នេះប្រសិនបើ គេត្រួតពិនិត្យ ឆាប់ឃើញ គឺមានផលល្អ ចំពោះការព្យាបាល ឱ្យឆាប់ជា ទៅតាម ហ្នឹងដែរ ។
៣-ពីព្រោះ… រោគកំណាចផ្សេងៗ កើតបាន សូម្បីតែមិនដែលមា នការរួមភេទ ក៏ដោយ
(ដូចជា អាការធ្លាក់ស ប្រែពណ៌ មានក្លិនស្អុយ មានលាយឈាម ឬ មានអាការ រមាស់)
+ មូលហេតុ ៈ អាការដូច ខាងលើនេះ គឺបណ្តាលមកពី ការឆ្លងមេរោគ ទាំងប៉ារ៉ាសិត បាក់តេរី ឬ ផ្សិត (mycelium) ដែលមេរោគ អស់ទាំងនេះ ស្ត្រីនៅលីវ ក៏ឆ្លងបានដែរ ព្រោះវាមិនមាន ចំណងទាក់ទង អ្វីទៅនឹងការ រួមភេទឡើយ ។
. ត្រួតពិនិត្យ ផ្នែកខាងក្នុង ៈ ពេលមានអាការ ខុសប្រក្រតី (ដូចចំណុចទី ៣) បើយើងអាច ដឹងលទ្ធផល ក្នុងរយៈពេល មួយថ្ងៃថា វាឆ្លងមេរោគ អ្វីនោះ គឺយើងងាយ នឹងរកថ្នាំ សង្កូវ មកព្យាបាល អាការឱ្យ ជាដាច់បាន ។
. ត្រួតពិនិត្យ ភាផ ម្ថរោ ៈ ដើម្បីរកមើល មហារីក មាត់ស្បូន ។ ស្ត្រីដែលធ្លាប់ ឆ្លងកាត់ការ រួមភេទ កន្លងមក ប្រមាណជា ៣ ឆ្នាំ គួរតែទៅ ត្រួតពិនិត្យ ភាផ ម្ថរោ រកមេរោគ ភ្ហ្វ មួយឆ្នាំម្តង ដើម្បីរក មធ្យោបាយ ការពារឱ្យបាន ទាន់ពេលវេលា ប្រសិនបើ ឃើញថា ឆ្លងមេរោគ ប្រភេទ នេះ ។ ចំណែកឯ ស្ត្រីនៅលីវ រហូតដល់ អាយុ ២៥-៣០ ឆ្នាំ ក៏គួរតែទៅ ពិនិត្យ Pap smear មួយឆ្នាំម្តង ដូចគ្នាដែរ ព្រោះ មហារីក មាត់ស្បូន វាមិនមែន កើតចំពោះតែ ស្ត្រីដែល រៀបការហើយ ប៉ុណ្ណោះទេ ។
. ថ្ងៃត្រួតពិនិត្យ ៈ បើត្រួតពិនិត្យ ផ្នែកខាងក្នុង ធម្មតា តម្លៃមិន លើសពី ៣០ ដុល្លារ ក្នុងពេល ពិនិត្យម្តងៗ ។ បើពិនិត្យទាំង ភាផ ម្ថរោ ផង តម្លៃប្រមាណ ជា ៤០ ដុល្លារប៉ុណ្ណោះ ក្នុងពេល ពិនិត្យម្តងៗ ។
*** តើត្រូវត្រៀមខ្លួន ដូចម្តេច មុននឹងទៅ ពិនិត្យផ្នែក ខាងក្នុង ?
១-ត្រូវស្លៀកខោ ឬ សំពត់ដែលងាយស្រាត
២-មិនត្រូវធ្វើអ្វីឡើយ ដូចជា កុំលាងទ្វារមាស មុនជួបគ្រូពេទ្យ ព្រោះវាធ្វើឱ្យភាព ខុសប្រក្រតី ត្រូវបង្វែ រោគសញ្ញា ។
៣-បើខ្វល់ខ្វាយច្រើនពេក អ្នកអាចប្រើ ទឹកធម្មតា លាងជម្រះផ្នែក ខាងក្រៅ រួចជូតឱ្យស្ងួត ជាការ គ្រប់គ្រាន់ហើយ ។
៤-គួរតែរង់ចាំឱ្យរដូវអស់ប្រហែល ២-៣ ថ្ងៃ សិន ។
៥-ត្រូវចាំទុកថា ការពារប្រសើរជាងព្យាបាល ។
*** ការត្រួតពិនិត្យផ្នែកខាងក្នុង… មិនមែនជារឿងគួរឱ្យភ័យខ្លាចដូចដែលយើងគិតឡើយ ៈ
សិល្ប៍វិធីក្នុងការ រំងាប់ភាព អៀនខ្មាស ដែលទទួលបាន ផលល្អ គឺយើងត្រូវដឹង អំពីដំណាក់កាល នៃការត្រួត ពិនិត្យផ្នែក ខាងក្នុង តាំងពីដើម រហូតដល់ចប់ ។
* ការត្រួតពិនិត្យចែកចេញ ជាពីរដំណាក់កាល ៖
១-ត្រួតពិនិត្យដោយភ្នែក
គ្រូពេទ្យនឹងពិនិត្យមើលលក្ខណៈខុសប្រក្រតី ផ្នែកខាងក្រៅ ដូចជា សាច់ដុះ កន្ទួល ឬ ដំបៅ ។ បន្ទាប់មក គេប្រើ ឧបករណ៍ម៉្យាង ដែលមាន លក្ខណៈ ស្រដៀង នឹងមាត់ទា (ផ្ថច៉េលុម) ដើម្បីបើក ទ្វារមាស ពិនិត្យមើល ភាពខុស ប្រក្រតី ផ្នែកខាងក្រៅ ។ គេអាចប្រើ ឈើរុំចុង សំឡីបៀកយក ធ្លាក់ស ដែលគេគិតថា ខុសប្រក្រតី យកទៅពិនិត្យ ដោយអតិសុខុម ទស្សន៍ ។ នៅក្នុង ដំណាក់កាលនេះ បើអ្នកណាចង់ ពិនិត្យរកមើល មេរោគមហារីក ផងនោះ គ្រូពេទ្យនឹង ប្រើឧបករណ៍ ពិនិត្យ pap smear ស៊កបញ្ចូល ទៅបៀកយក កោសិកានៃ មាត់ស្បូន ទាំងផ្នែក ខាងក្នុង និង ផ្នែកខាងក្រៅ ដើម្បីយកមក ធ្វើកោសល្យវិច័យ រកមេរោគ មហារីក ដែលគេអាច ដឹងលទ្ធផល ក្នុងរយៈពេលពី ៣-៧ ថ្ងៃ ។
២-ត្រួតពិនិត្យដោយដៃ
នៅក្នុងដំណាក់កាលនេះ គេនឹងធ្វើការ ពិនិត្យមើល នូវភាពខុស ប្រក្រតី នៃរូបរាង និង ទំហំរបស់ស្បូន អូវែរដោយ គេស៊កម្រាមដៃ បញ្ចូលទៅក្នុង រួចហើយយក ម្រាមដៃ មួយទៀត សង្កត់ថ្ងាសភេទ ៕
