សត្វព្រៃជាច្រើនប្រភេទ ត្រូវបានគេព្យួរតាំងលក់ជាចំហ នៅតាមចិញ្ចើមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ដ្រ ខេត្ដកំពង់ឆ្នាំង

កំពង់ឆ្នាំង: សត្វព្រៃ​ជាច្រើន​ប្រភេទ មានដូចជា ប្រភេទ​សត្វចតុប្បាទ សត្វ​បក្សី និង ប្រភេទ​សត្វ​ល្មូ​ន ជាដើម ត្រូវបាន​គេ​ព្យួរ​តាំង​លក់​ជា​ចំហ នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ដ្រ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង ។

 

ថ្ងៃទី 14 ឧសភា 2013
ដោយ: បរិបូរណ៍
CEN

​ពីមុន​នេះ គេ​ឃើញ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ប៉ុន្ដែ​ឥឡូវនេះ ក្នុង​មួយថ្ងៃៗ ចំនួន​សត្វព្រៃ ដែល​គេ​ព្យួរ​តាំង​លក់ កាន់​តែមាន​ចំនួន​ច្រើនឡើង រហូត​ក្លាយទៅជា​ផ្សារ​លក់​សត្វព្រៃ​មួយ​របស់​ខេត្ដ​កំពង់ឆ្នាំង​ទៅហើយ បន្ទាប់ពី​គ្មាន​ការបង្ក្រាប​។
​    ​
​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ បានអោយដឹងថា សត្វព្រៃ​ដែល​គេ​សម្លាប់​យក​ដាក់តាំង​លក់​នេះ មួយចំនួន អ្នកភូមិ​ចេញទៅ​ប្រមាញ់​ដោយ​ខ្លួនឯង និង​មួយចំនួនទៀត ត្រូវបាន​គេ​ប្រមូល​ទិញ យក​មកពី​តំបន់​ផ្សេងៗ​។ ពីមុន ការលក់​សត្វព្រៃ មិនមាន​ច្រើន​ទេ តែ​បន្ទាប់ពី​អ្នករកស៊ី​មុខរបរ​នេះ​កាក់កប ហើយ​មិនមាន​ការបង្ក្រាប ធ្វើអោយ​អ្នក​ផ្សេងទៀត​ឃើញ ក៏​រកស៊ី​តាម​គ្នា ច្រើន​ទៅៗ រហូត​ក្លាយទៅជា​ទីផ្សារ​សត្វព្រៃ​មួយ​តែម្ដង​។​
​    ​
​ប្រជាពលរដ្ឋ បាន​អោយដឹងទៀតថា គេ​ឃើញ​មាន​មន្ដ្រី និង​អ្នកមាន​លុយ​មួយចំនួន​ដែល​ត្រ​លាន់​នឹង​សាច់ជ្រូក សាច់គោ បាន​ជិះ​រថយន្ដ មករក​ទិញ​សត្វព្រៃ​នៅទីនេះ (​ទឹក​ហូត​) ជា​រៀងរាល់ថ្ងៃ ហើយ​មាន​អ្នកខ្លះ បានក្លាយ​ទៅជា​ម៉ូយ​ពិសេស មាន​លេខ​ទូរស័ព្ទ​អ្នកលក់ គេ​ចង់​ហូប​សត្វ​អី គេ​អាច​ទូរស័ព្ទ​មក​កុម្ម៉ង់​មុន​បាន​។ អ្នកលក់​និង​អោយគេ​ទៅ រក​តាម​តម្រូវការ​របស់​អតិថិជន មិនអោយ​ខុស​បំណង​ឡើយ​។
​    ​
​ទីតាំង​លក់​សត្វព្រៃ​មួយកន្លែង​នេះ ស្ថិត​នៅក្បែរ​ប៉ុស្ដិ៍​ប៉ូលិស និង​សាលាឃុំ​ទឹក​ហូត​តែម្ដង ហើយ​ការ​ដាក់លក់ ជា​ចំហ​ទៀត ហេតុ​អី​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ទីនោះ មិន​ព្រម​ទប់ស្កាត់ ទុកអោយ​ជនខិលខូច​សម្លាប់សត្វ​ព្រៃ រាប់សិប​ក្បាល ក្នុង​មួយថ្ងៃៗ​យ៉ាងនេះ​។ ករណីនេះ គួរតែ​មន្ដ្រី​ថ្នាក់​ក្រសួងកសិកម្ម និង​អាជ្ញាធរ​ខេត្ដ​កំពង់ឆ្នាំង ជួយ​មាន​វិធានការ​ជាបន្ទាន់ ដើម្បី​កុំអោយ​សត្វព្រៃ ដ៍​កម្រ​ទាំងនេះ វិនាស​ហិនហោច​តទៅទៀត​៕

 

What Next?

Recent Articles

10 Responses to "សត្វព្រៃជាច្រើនប្រភេទ ត្រូវបានគេព្យួរតាំងលក់ជាចំហ នៅតាមចិញ្ចើមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ដ្រ ខេត្ដកំពង់ឆ្នាំង"

  1. Khmer Family says:

    តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នា​រវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា​ នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈ​ដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី

    .

  2. Khmer Family says:

    ដំណឹងល្អ ដំណឺងល្អ ពលរដ្ឋដែលមានបញ្ហាដីធ្លី នៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃជាយូរមកហើយនោះ នឹងទទួលបានការដោះស្រាយពីឯកឧត្តម អភិបាលរាជធានីភ្នំពេញថ្មី​ ដែលទើបនឹងឡើងកាន់តំណែង នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ សូមចូលរួមរីករាយ និងអបអរសាទរ ជាមួយពលរដ្ឋនៅតំបន់បឹងកក់ទាំងនោះផង ហើយជាបន្តបន្ទាប់ ពលរដ្ឋនៅតំបន់បូរីកីឡា នឹងទទួលបានដំណោះស្រាយដូចគ្នា

  3. cheath says:

    Khmer Family អាបក្សពីរសមរង្សី-កឹមសុខាបូកបញ្ចូលគ្នានេះមិនមែនបាត់៥ទៅ៦ អាសនៈទេ តាមតួរលេខពិតប្រាកដ គឺ ១០ អសនៈ
    គឺ CPP ប្រមូលទាំងអស់ហ្នឹង ហើយ ៣អាសនៈទៀត ហ្វុនស៊ីនប៉ិចជាអ្នកយក ។ ម៉្យាងបើអាមន្ត្រីល្ងីល្ងើបក្សប្រឆាំងសមរង្សី-កឹមសុខាមិនសុខចិត្កនិងការអះអាងរបស់ខ្ញុំ អោយវាចេញមុខមកតវ៉ាចុះ

  4. Cambodia National Rescue Partie says:

    អណត្ត នេះទោះប្បីជា cpp របស់ ជាតិ ខំចំណាយលុយ ជះ ទេៅលើប្រជាពលរដ្ឋ យ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញទឹកចិត្តរាស្រ្តកដោយ កកេៅអី cpp នឹងដាំក្បាលពី 90 ចុះក្រោម…. ព្រោះថា
    1- ដែលថា ជាសមាជិក របស់ខ្លួន ទាំងអស់ នោះ គេមិនប្រាកដថាបោះឆ្នោតអោយ ខ្លួនទាំងអស់នោះទេ មានតែតួរលេខទេ… អ្មកខ្លះមិនប្រកដថា ស្រលាញ់ចូលចិត្ត លោក ហុន សែនទាំងអស់នោះទេ ដូចជាមន្រ្តីរាជការ ទាហាន ប៉ូលីស កម្មក ពួកគេ អ្នកណាមួយ កចង់បានប្រាក់ខែសមរម សាំងចុះថ្លៃ …. បូករួមទាំ លោក Cheat . Khmer family ព្រមទាំង បងប្អូន ក្រុមគ្រួសាររបស់លោកដែរ…
    2- អ្នកខ្លះគេចេះតែហៃអើទើ គេកសហរលាញ់គ្រួសារគេដែរ ហើយ កមិនចូលចិត្ត ឃើញយួនអន្តោប្រវេស ខុសច្បាប់ នេៅស្រុកខ្មែរកាន់តែមានចំនួនច្រើនឡើង ការបោះបង្កោលព្រុំដែនធ្វើអោយវាត់ដី …. អំណោយដែលអោយ គេចេះតែយកទេៅ តែគេមិនប្រកដថាបោះឆ្នោតអោយនោះទេ …
    3- ពួកអ្នកដែលត្រូវគេរំលោភយកដី ប្រពលរដ្្ឋខ្លះដែលត្រូវ អ្នកធំ អ្នកមានធ្វើបាន… គេរួមគ្នាបោះអោយ CNRP …..

  5. cheath says:

    សមាជិក គណបក្សសង្គ្រោះជាតិ ៤៤២ នាក់ នៅស្រុកបាណន់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន
    Tuesday, 14 May 2013 14:20 ដោយដើមអម្ពិល៖ ID-015
    បាត់ដំបង ៖ យ៉ាងហោចណាស់ សមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ។ សមាជិកទាំង ៤៤២ នាក់នេះ គឺជា អតីត សមាជិកគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលសព្វថ្ងៃ បញ្ចូលគ្នា ជាគណបក្សសង្គ្រោះជាតិ ។

    លោក កែវ ជា ក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ខេត្ដបាត់ដំបង បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ឲ្យដឹងថា ពិធីទទួលសមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ហើយបញ្ចូលជាសមាជិក គណបក្សប្រជាជន នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ប្រព្រឹត្ដធ្វើឡើង នៅទី ស្នាក់ការ គណបក្សប្រជាជន ស្រុកបាណន់ ក្រោមអធិបតីភាព លោកសុខ ផល ប្រធានក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ។

    លោកកែវ ជា ដែលជាអតីត ប្រធានក្រុមការងារ គណបក្សសម រង្ស៊ីដែរនោះ បានបញ្ជាក់ទៀតថា ក្នុង ចំណោម សមាជិកគណបក្សសង្គ្រោះជាតិ ទាំង ៤៤២ នាក់នោះ មានម្នាក់ ជាក្រុមប្រឹក្សា ឃុំចែង មានជ័យ ស្រុកបាណន់ផងដែរ ។ លោកបញ្ជាក់ទៀតថា អ្នកដែលដើរចេញ ពីគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយ គណបក្សប្រជាជននេះ ដោយសារតែពួកគេឃើញ ភាពអយុត្ដិធម៌នៅក្នុងបក្ស មាន ជម្លោះទាស់ទែងគ្នា និងពាក់ព័ន្ធ នឹងអំពើពុករលួយជាដើម ដូចជាការរៀបចំ បេក្ខភាពតំណាងរាស្ដ្រ អាណត្ដិទី៥ នេះជាដើម គឺអ្នកមានឥទ្ធិពល រៀបចំឲ្យ បេក្ខភាពម្នាក់ឈ្មោះ ឡុង បូតា ដែលមានដុល្លារ មិនធ្វើការសោះ ឈរជាលេខរៀងទី២ ៕

  6. Cheat/JML says:

    This is totally out of topic. They are talking about illegal wild life trading, not political rival parties, Ah Cheat toy !

  7. chourn says:

    I strongly encourage to continue to kill them more until those wildlife are extinct from Cambodia territory very soon because
    Cambodia is a Kingdom of wonder very skillful in destroying everything.

  8. Anonymous says:

    Ffh

  9. Khmer Family says:

    ប្អូនប្រុស បង្កើត របស់លោក កឹម សុខា ប្រាប់ពលរដ្ឋ កុំឱ្យបោះឆ្នោតជូន គណបក្ស សង្គ្រោះជាតិ
    .កណ្ដាល ៖ លោក កឹម សុខុន ដែលជា ប្អូនប្រុសបង្កើត របស់លោក កឹម សុខា បច្ចុប្បន្ន ជាអនុប្រធាន គណបក្ស សង្គ្រោះ ជាតិ បានទម្លាយប្រាប់ប្រជាពលរដ្ឋភាគ ច្រើនជាមនុស្សចាស់ជរា ពីគោលនយោ បាយមិនច្បាស់លាស់ និងតែងតែឃោសនា បំប៉ោងការពិត ពីសំណាក់បងប្រុសរបស់ខ្លួន ហើយអំពាវនាវ ឱ្យប្រជាពលរដ្ឋ ទាំងអស់កុំ ចាញ់បោក និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ដោយសារតែមិនអាចដឹកនាំ ប្រទេសជាតិបាននោះទេ ។

    អមដំណើរ ជាមួយលោក ស៊ុន ចាន់ថុល ចុះទៅសំណេះសំណាល ជាមួយចាស់ជរា ប្រមាណ ៧០០នាក់ ស្ថិតនៅ ឃុំកោះធំក ស្រុកកោះធំ ខេត្ដកណ្ដាល នាព្រឹកថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០១៣ លោក កឹម សុខុន ដែលបច្ចុប្បន្ន ជាសមាជិកពេញសិទ្ធិ និងបាន មកនៅជាមួយ គណបក្សប្រជាជនកម្ពុជាជា យូរណាស់មកហើយនោះ បានមាន ប្រសាសន៍ថា សូម្បីតែរូបលោកជាប្អូន បង្កើតក៏មិនអាចរស់នៅ ជាមួយលោក កឹម សុខាបានដែរ ចុះទម្រាំឱ្យទៅ ដឹកនាំប្រទេសជាតិ តើទៅរួចយ៉ាងម៉េចទៅ ។

    លោក កឹម សុខុន បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋទៀតថា បច្ចុប្បន្ន គោលនយោបាយ របស់គណបក្ស សង្គ្រោះ ជាតិ គ្មានច្បាស់លាស់ និងជាក់លាក់នោះ ឡើយ ពោលថ្នាក់ដឹកនាំរបស់គណបក្ស មួយនេះ តែងតែដើរ បោកប្រាស់ប្រជាជន និងភូតកុហក ដើម្បីចង់បានសន្លឹកឆ្នោតតែ ប៉ុណ្ណោះ ។

    ប្អូនប្រុសអនុប្រធាន គណបក្សសិទ្ធិ មនុស្សរូបនេះបានទទួលស្គាល់ថា ក្រុម គ្រួសាររបស់ខ្លួនទាំងមូល ទាំងឪពុក-ម្ដាយ ៍បានរួចផុតពីសម័យប៉ុលពត ដោយសារតែ ថ្ងៃ ៧ មករា ដឹកនាំដោយមន្ដ្រីជាន់ខ្ពស់នៃ គណបក្សប្រជាជន ។

    សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៣ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់រោងចក្រជៀរ កៅស៊ូឯកជនមួយ នៅស្រុកសេសាន ខេត្ដស្ទឹងត្រែង សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ ដោយមិនសំដៅឈ្មោះ អ្នកនយោបាយម្នាក់ថា ធ្វើការនៅបក្ស ផ្សេង តែប្អូនប្រុស ២នាក់ បម្រើការងារ នៅគណ បក្សប្រជាជន ហើយសម្ដេចបាន លើកឡើងថា ប្អូនប្រុសបានសួរទៅបងខ្លួន ឯងថា ហេតុអ្វីឃោសនាភូតប្រជា ពលរដ្ឋ ម្ល៉េះ ? ជាការឆ្លើយតបអ្នកនយោបាយ ដែលជា បងប្រុសរូបនោះ ឆ្លើយវិញថា ចេះ តែឃោសនាទៅ បើសិន គេជឿគេបោះ ឆ្នោតជូន តែបើសិនមិនជឿ ក៏មិនបោះ ឆ្នោតឱ្យទៅ ។

    តាមរយៈការអះអាង របស់លោក កឹម សុខុន ដែលជាសាច់ឈាមបង្កើតរបស់ លោក កឹម សុខា ទៅកាន់ប្រជាពល រដ្ឋអ្នក ស្រុកកោះធំ ខាងលើនេះ ពិតជាបង្ហាញឱ្យ ឃើញយ៉ាងច្បាស់ថា លោក កឹម សុខា ជា មនុស្សម្នាក់ មិនអាច ឱ្យប្រទេសជាតិទាំង មូល និងប្រជាពលរដ្ឋខ្មែរទាំងមូលផ្ញើ វាសនាបានឡើយ ៕