ភ្នំពេញ: បន្ទាប់ពីមានហេតុការណ៍បាក់រលំធ្នើផ្ទុកឥវ៉ាន់ ក្នុងរោងចក្រស្បែកជើង Wing Star Shoes នៅខេត្តកំពង់ស្ពឺ ដែលបានបណ្តាលឲ្យកម្មករស្លាប់ ៣ របួស ៦ នាក់ នាព្រឹកព្រលឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ អាជ្ញាធរសមត្ថកិច្ច បានចាប់ខ្លួនបុរសអ្នកមើលការខុសត្រូវ ខាងសំណង់ ឈ្មោះ សម្បត្តិ អាយុជាង ៣០ ឆ្នាំ។ នេះបើតាមបុគ្គលិកបម្រើការងារនៅរោងចក្រផលិតស្បែកជើង Wing Star Shoes។
ថ្ងៃទី 16 ឧសភា 2013
ដោយ: លី សិលា
CEN
បុគ្គលិកដដែលនោះ បានឲ្យដឹងថា ក្រៅពីការឃាត់ខ្លួនអ្នកទទួលខុសត្រូវជនជាតិខ្មែរនោះ គឺមិនមានការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ដែលជាអ្នកបញ្ជាឲ្យមានការដាក់ផ្ទុកនូវកេសស្បែកជើង ដែលលើសទំងន់ នាំឲ្យបាក់រលំប្លង់សេ ធ្នើដាក់ឥវ៉ាន់នោះឡើយ។
អាជ្ញាធររដ្ឋាភិបាលកម្ពុជា បានចាត់ទុកហេតុការណ៍បាក់រលំនោះ បណ្តាលមកពីការសាងសង់អគារ ខុសលក្ខណៈបច្ចេកទេស។ រដ្ឋាភិបាលក៏បានប្រកាស ផ្តើមធ្វើអធិការកិច្ច លើអគាររោងចក្រកាត់ដេរ នៅទូទាំងប្រទេស ក្រោយពីមានហេតុការណ៍នៅថ្ងៃនេះ។
រោងចក្រផលិតស្បែកជើងនោះ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ជិតផ្សារត្រាំខ្នា ក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីប៉ូលិស និងទាហាន រុកអស់ពេលពេញមួយព្រឹក នៅគំនរបាក់បែក ក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes ក្នុងខេត្តកំពង់ស្ពឺ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា មានកម្មករ ៣ នាក់ បានស្លាប់ និង ៦ នាក់ទៀត បានរងរបួស។
លោករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកកាសែត នៅរោងចក្រកើតហេតុ កាលពីព្រឹកថ្ងៃទី១៦ឧសភាថា ហេតុការណ៍បាក់ធ្នើផ្ទុកឥវ៉ាន់ ក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes បណ្តាលមកពីការសាងសង់អគារបន្ថែម ខុសលក្ខណៈបច្ចេកទេស ហើយផ្ទុកលើសទម្ងន់។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ថា បេឡាជាតិរបបសន្តិសុខសង្គម ជាអ្នកទទួលខុសត្រូវ រ៉ាប់រង លើការចំណាយទាំងស្រុង ទាំងការព្យាបាល និងទាំងការរៀបចំបុណ្យសព ចំពោះកម្មករស្លាប់ និងរបួស។
ចំពោះការចោទសួរលើវិធានការផ្តន្ទាទោស ទៅលើក្រុមហ៊ុនរោងចក្រផលិតស្បែកជើង ដែលបានសាងសង់អគារខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានកម្មករស្លាប់ និងរបួសដូច្នេះ ត្រូវបានលោក អ៊ិត សំហេង គូសបញ្ជាក់ប្រាប់អ្នកកាសែតថា ក្រសួងនិងអាជ្ញាធរពាក់ព័ន្ធ នឹងធ្វើការអង្កេតចំពោះឧបទ្ទវហេតុនោះ ហើយរដ្ឋាភិបាល នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនរោងចក្រផលិតស្បែកជើង។
តំណាងរោងចក្រផលិតស្បែកជើង របស់ចិនតៃវ៉ាន់ Wing Star Shoes បានទទួលស្គាល់ថា ឧបទ្ទវហេតុ បាក់រលំធ្នើនោះ ដោយសារតែការផ្ទុកលើសទម្ងន់ នាំឲ្យរលំសង្កត់កម្មករ ស្លាប់ និងរបួស។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានគូសបញ្ជាក់ថា ឧបទ្ទវហេតុ បាក់រលំធ្នើផ្ទុកឥវ៉ាន់ក្នុងរោងចក្រផលិតស្បែកជើងនោះ ជាហេតុការណ៍មួយ ដែលទាញអារម្មណ៍របស់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាបច្ចេកទេស នៃការសាងសង់អគាររោងចក្រនៅកម្ពុជា។
តាមលោករដ្ឋមន្ត្រី រដ្ឋាភិបាល នឹងបង្កើតគណៈកម្មការមួយ ដើម្បីអង្កេតករណីនេះ ឲ្យម៉ត់ចត់ ហើយចាត់វិធានការតាមច្បាប់។ ក្នុងនោះ ក្រសួងសង្គមកិច្ច ក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់ នឹងឲ្យមានការធ្វើអធិការកិច្ចទៀងទាត់ ប្រចាំខែ ប្រចាំត្រីមាស និងអធិការកិច្ចចៃដន្យ ចំពោះអគាររោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងទាំងអស់ ដែលកំពុងដំណើរការរាល់ថ្ងៃ នៅកម្ពុជា។ ក្នុងករណីមានការសង្ស័យ រដ្ឋាភិបាលនឹងធ្វើការណែនាំឲ្យមានការកែប្រែ៕
សងគេហើយមិនទាន់រួចខ្លួនទេ ត្រូវចាប់ថៅកែ អ្នកម៉ៅការសាងសង់ ជំនាញសូរិយោដី គ្រប់លំដាប់ថ្នាក់ មន្រ្តី សង្កាត់ ខណ្ឌ័ និង សាលារាជធានីភ្នំពេញ យកមកឡើងតុលាការផ្តន្ទាទោសដាក់គុកទទួលខុសត្រូវចំពោះមុខច្បាប់ នេះជារឿងព្រហ្មទន្តមិនអាចលើកលែងអោយបានឡើយ បើគ្មានការឃុបឃិតគ្នាទេ សំណង់ខុសច្បាប់គ្មានគុណភាពនេះក៏មិនអាចកើតឡើងបានឡើយ
ពិតហើយវាជារឿងព្រហ្មទណ្ឌ័តែកុំភ្លេចចាប់លោកឈូកបណ្ឌឹតយកមកដាក់គុកផងព្រោះបានបាញ់ កម្មករដោយហឹង្សារ។
១..ជប៉ុនផ្តល់ជំនួយឥណទាន សម្បទាន ចំនួន ៩០.៤៧លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជា សំរាប់សាងសង់ផ្លូវជាតិលេខ ៥ ។២. អូស្រ្តាលី ផ្តល់ជំនួយ ចំនួន ជាង ៩៦.១លានដុល្លា ដល់កម្ពុជា នេះសរបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាលបានប្រើប្រាស់លុយដែលបានមកពីជំនួយពីបណ្តាប្រទេសនានា ប្រកបដោយតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ ស្អាតស្អំ និងចំទិសដៅ ធ្វើអោយមានការទុកចិត្តពីម្ចាស់ជំនួយ ថែមទាំងផ្តល់ជំនួយបន្ថែមជាច្រើនទៀតដល់រាជរដ្ឋាភិបាលទៀតផង មិនដូចការចោទប្រកាន់ទាំងអគតិ របស់បក្សប្រឆាំងនិង សង្គមស៊ីវិលមួយចំនួននោះទេ ដែលខិតខំបំប៉ោងបំភ្លៃការពិត ភូតភរកុហកបោកប្រាស់មតិជាតិ អន្តរជាតិ ឥឡូវជាក់ស្តែងឃើញស្រាប់ហើយ បើរដ្ឋាភិបាលប្រើប្រាស់លុយជំនួយមិនបានត្រឹមត្រូវ ប្រាកដជាគ្មានម្ចាស់ជំនួយណាផ្តល់មកអោយរដ្ឋាភិបាលកម្ពុជាទៀតនោះទេ
What have they done to over 300 victims at Koh Pich incident ?
That is right, who ever constructed Koh Pich bridge including its owner at the resort should be brought to justice as well…