ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ បើកសវនាការជំនុំជម្រះករណីកូនប្រុសពីរនាក់របស់លោកឧកញ៉ា ឌួង ងៀប និងអង្គរក្សរបស់ពួកគេឈ្មោះ លី រ៉ាយុទ្ធ។
Monday, 20 May 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍
លោក សេង នាងចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ ឌួង ឆាយ និងប្អូនប្រុសរបស់គាត់ឌួង គឹមឡុង និងលោក លី រ៉ាយុទ្ធ ត្រូវបានតុលាការចោទប្រកាន់បីករណី ពីបទហឹង្សាដោយចេតនា បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងកាន់កាប់អាវុធខុសច្បាប់ដោយមិនមានការអនុញ្ញាត ទាក់ទងនឹងការប្រើហឹង្សាលើជនរងគ្រោះឈ្មោះ មុំ ឌីណា អាយុ ២៨ ឆ្នាំ ប្រព្រឹត្តកាលពីរាត្រីថ្ងៃ ១៣ មេសា ២០១៣ ឈានចូលថ្ងៃ ទី១៤ មេសា២០១៣នៅខណ្ឌចំការមន រាជធានីភ្នំពេញ។
ឈ្មោះ ឌួង គឹមឡុង និងឈ្មោះ លី រ៉ាយុទ្ធ ត្រូវបានចាប់ខ្លួនដោយកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅខណ្ឌ ដូនពេញកាលពីថ្ងៃទី១៤ ខែមេសា រីឯលោក ឌួង ឆាយ ត្រូវចាប់ខ្លួនដោយប៉ូលិសកាលពីថ្ងៃទី១៨ ខែមេសា។ លោក ឌួង ឆាយ និងលោក លី រ៉ាយុទ្ធ ឥឡូវនេះត្រូវបានឃុំខ្លួននៅពន្ធនាគារ PJ ដែលស្ថិតនៅក្នុងស្នងការប៉ូលិសរាជធានីភ្នំពេញ។

ពលរដ្ឋឥណ្ឌូនេស៊ី៖ សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជន នយោបាយ ដ៏គួរឲ្យគោរពស្រឡាញ់
.ភ្នំពេញៈ មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជានោះទេ ដែលបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជារដ្ឋបុរស ជាមេដឹកនាំប្រកបដោយភាពប៉ិនប្រសប់នោះ ប្រជាពលរដ្ឋឥណ្ឌូនេស៊ី នៅខេត្តស៊ូឡាវេស៊ី ដែលជាជាតិ សាសន៍ដទៃ ក៏បានចាត់ទុក សម្តេចជាពលរដ្ឋកិត្តិយសរបស់ពួកគេ ជាឥស្សរជននយោបា ដ៏គួរឲ្យគោរពស្រឡាញ់ ជាមួយនិងគុណបំណាច់ សេចក្តីគោរពស្រ ឡាញ់ ចំពោះការដឹកនាំរបស់សម្តេចកសាងសន្តិភាព និងអភិវឌ្ឍន៍ កម្ពុជា ចេញផេះផង់រហូតមានការអភិវឌ្ឍន៍ ជឿនលឿនគ្រប់វិស័យ។
នៅក្នុងពិធីលាងសាយភោជន៍នារាត្រីថ្ងៃទី១៩ ឧសភា នៅឯប្រទេសឥណ្ឌូនេស៊ី លោក Syahrul Yasin Limpo អភិបាលខេត្តស៊ូឡាវេស៊ីខាងត្បូង មានប្រសាសន៍ថា ថ្ងៃនេះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តស៊ូឡាវេស៊ី ខាងត្បូង មានមហាកិត្តិយសខ្លាំងណាស់ ក្នុងការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល រាក់ទាក់បំផុត ចំពោះវត្ត មានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមក ចូលរួមមហាសន្និបាត លើកទី២ របស់មហាសន្និបាត លើកទី២ នៃអង្គការអ្នក ប្រជាធិបតេយ្យ និយមកណ្តាល អន្តរជាតិអាស៊ីប៉ាស៊ីហ្វីក ( CAPDI ) នៅទីក្រុងម៉ាកាសា ដែលជាទីក្រុងដ៏ស្រស់ប្រិមប្រិយ របស់ខេត្តស៊ូឡាវេស៊ី ខាងត្បូង នៃសាធារណរដ្ឋ ឥណ្ឌូណេ ស៊ី។
បើតាមគេហទំព័រទូរទស្សន៍ជាតិកម្ពុជា បានដកស្រង់ប្រសាសន៍អភិបាលខេត្តស៊ូឡាវេស៊ី ទៀតថា សម្តេចតេជោ គឺជាឥស្ស រជននយោបាយ ដ៏គួរឲ្យគោរពស្រឡាញ់ ខ្លាំងណាស់ និងជាភ្ញៀវដ៏ពិសេសបំផុតរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ខេត្តស៊ូឡាវេស៊ីខាងត្បូង។
អភិបាលខេត្តរូបនេះ មានប្រសាសន៍សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ សូមស្វាគមន៍ជានិច្ច ចំពោះវត្តមាន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការអញ្ជើញមកកាន់ខេត្តស៊ូឡាវេស៊ីខាងត្បូង គ្រប់ពេលវេលាទាំងអស់។
បន្ទាប់ពីការបញ្ចប់សុន្ទរកថា រលោក Syahrul Yasin Limpo អភិបាលខេត្តស៊ូឡាវេស៊ីខាងត្បូង បានបំពាក់មួក ដំបងដាវ និងវត្ថុអនុស្សាវរីយ៍ តាមបែបប្រពៃណី នៃជនជាតិដើម របស់ខេត្តស៊ូឡាវេស៊ីខាងត្បូង ជូនសម្តេចតេជោ ហ៊ុន សែន។
តាមរយៈការស្រឡាញ់ពេញចិត្តមិនត្រឹមតែប្រជាពលរដ្ឋកម្ពុជា ដែលទទួលបាននូវគុណបំណាច់ដ៏ធំធេងរបស់ សម្តេចនោះ រហូតដល់ឆាកអន្តរជាតិ ក៏សម្តេចទទួលបាននូវការគោរពកោតសរសើរផងដែរ ពីសំណាក់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែលនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា សម្តេចតេជោ ជារដ្ឋបុរសនៅកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយក្នុងការដឹក នាំ និងស្ថាបនាវាកម្ពុជា ឲ្យរីកចម្រើន និងនាំមកនូវសុខសន្តិភាពបរិបូរណ៍ជូនប្រជាពលរដ្ឋរបស់ខ្លួន។
សូមបញ្ជាក់ដែរថា ខេត្តស៊ូឡាវេស៊ី ខាងត្បូង គឺជាខេត្តមួយរបស់សាធារណរដ្ឋឥណ្ឌូណេស៊ី ស្ថិតនៅប៉ែកខាងលិច នៃប្រជុំកោះខាងត្បូង ដោយត្រូវបែងបែកជា ២៦តំបន់ និងមាន ៣ទីក្រុង។ មានផ្ទៃក្រឡាជាង ៤៦ពាន់ ៧១៧ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋ រស់នៅជាង ៨លាននាក់។ ដោយឡែកម៉ាកាសា គឺជាទីក្រុងកំពង់ផែមាន ការតភ្ជាប់ ការដឹកជញ្ជូន ទាំងក្នុងស្រុក និងអន្តរជាតិ៕
“ខ្ញុំបានស្រាវជ្រាវរោងចក្រមួយ ដែលមានកម្មករ ៤០០នាក់ ថៅកែថា គ្រាន់តែចាប់ផ្ដើមបើករោងចក្រ ត្រូវសូកគេអស់ ១៨,៥ម៉ឺនដុល្លារ ជាថ្លៃតភ្លើងតទឹក សុំអាជ្ញាប័ណ្ណមុននឹងបើករោងចក្របាន។ សួរថា ថៅកែយកលុយមកពីណា? យកលុយដែលបម្រុងបើកឲ្យកម្មករមកចាយ ហ្នឹងគ្រាន់តែសុំបើកទេ។ ពេលបើកហើយ ក្នុងមួយខែត្រូវឲ្យគេទៀត ពេលដឹកវត្ថុធាតុដើមមកធ្វើខោអាវ ត្រូវសូកគេ ៧៥០ដុល្លារក្នុងមួយកុងទីន័រ។ ពេលបានទំនិញនាំចេញសូកគេមួយកុងទីន័រអស់ ១៥០០ដុល្លារទៀត បូកថែមឲ្យមេប៉ូលីសមេទាហានជើងបាវក្នុងមួយខែ ១០០០ដុល្លារទៀត។ ក្នុងមួយខែៗ អស់៨៣០០០ដុល្លារ បើយើងយក៨៣០០០ដុល្លារមកចែកឲ្យកម្មករ ៤០០នាក់ក្នុងរោងចក្រហ្នឹង កម្មករម្នាក់ៗទទួលបាន ២០៧,៥ ដុល្លារ ដូច្នេះប្រាក់ខែ១៥០ដុល្លារ យើងអាចធ្វើបាន” ។ ចំណែក កម្មករចំការកៅស៊ូនឹងទទួលបានប្រាក់ខែលើសពី១៥០ដុល្លារពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ” កឹម សុខា ថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៣ ខេត្តកំពង់ចាម។ — in Kâmpóng Cham, Kampong Cham.
សហរដ្ឋអាមេរិក កោតសរសើរសេដ្ឋកិច្ចកម្ពុជាថា រីកចំរើនខ្លាំង ក្នុងរយៈពេល ១០ឆ្នំាចុងក្រោយនេះ
.ភ្នំពេញ៖ ថ្លែងក្នុងគេហទំពរប្លក់របស់ខ្លួន កាលពីកន្លងទៅថ្មីៗនេះ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាលោក William E. Todd បានកោតសរសើរដល់ ព្រះរាជា ណាចក្រកម្ពុជាថា បានរីកចំរើនគួរជាទីមោទនភាព ផ្នែកខាងសេដ្ឋកិច្ច ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដែលការរីកចំរើននោះ មានវិស័យកាត់ដេរ ទេសចរណ៍ និងកសិកម្ម។
លោក William E. Todd បានលើកឡើងថា ក្រៅតែវិស័យខាងលើនេះ ប្រទេសកម្ពុជាក៏បានកំពុង រីកចំរើនខ្លាំងក្លាផងដែរ នៅបច្ចេកវិទ្យា ដែលតួលេខបានបញ្ជាក់ថា កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ អ្នកប្រើប្រាស់ប្រព័ន្ធដ៏ទំនើបនេះ។
លោក Todd បានបញ្ជាក់ថា “ការរីកចម្រើននូវបច្ចេកវិទ្យា គឺលូតលាស់លឿនបំផុត នៅក្នុងប្រទេសកម្ពុជា។ បច្ចេកវិទ្យា គឺត្រូវបានចូលរួម រួចទៅហើយ សម្រាប់ផ្តល់ប្រយោជន៍ដល់ជាតិកម្ពុជា”។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងទៀតថា “ក្នុងចំណោមបច្ចេកវិទ្យា ដែលប្រទេសកម្ពុជាបានកំពុង រីកចំរើននេះគឺទូរស័ព្ទ ចល័ត និងប្រព័ន្ធអ៊ីនធើណែត គឺបានឈានមុខគេ នេះបើតាមការពិភាក្សារបស់ខ្ញុំ ទៅលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយ កាលពីកន្លងទៅ”។
បើយោងតាមតួលេខ របស់ក្រសួងប្រៃសណី និងទូរគមនាគមន៍ បានឲ្យដឹងកាលពីពេលកន្លងទៅថា ក្នុងរយៈពេលពេញមួយឆ្នាំ ២០១២ ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់ទូរស័ព្ទ មានចំនួន ១៩ លាននាក់ កើនឡើងជាងឆ្នាំ ២០១១ ដែលមានត្រឹមតែ ១៦ លាននាក់តែប៉ុណ្ណោះ ។
តួលេខបានបន្តថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទសរុប (អចល័ត និងចល័ត) បានកើនឡើង រហូតដល់ជាង ១៩ លាននាក់ ស្មើអត្រា ១៣៣,៥៦ ក្នុងប្រជាជន ១០០នាក់ កើនខ្ពស់ជាងឆ្នាំ២០១១ ដែលមានជាង ១៦ លាននាក់។ អត្រានៃអ្នកប្រើប្រាស់ទូរស័ព្ទ និងអ៊ីនធឺណេត មានការកើនឡើងយ៉ាងលឿន ជាពិសេសនៅតាមតំបន់ជនបទ អ្នកប្រើប្រាស់ កុំព្យូទ័រ អ៊ីម៉ែល និងបច្ចេកវិទ្យាអ៊ីនធឺណេត កំពុងមានការកើនឡើង នៅទូទាំងប្រទេស។
ថ្លែងជាបន្តក្នុងវេបសាយប្លក់របស់ខ្លួន លោក William E. Todd បានលើកឡើងទៀតថា បច្ចេកវិទ្យាបានធ្វើឲ្យប្រជាជន រស់នៅរៀនសូត្រ និងការ ទំនាក់ទំនងខ្លាំង។ ការកែលម្អ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានគេអនុញ្ញាតឱ្យ បុគ្គលជាសហគមន៍ និងគ្រួសារអាជីវកម្មកាន់តែប្រសើរឡើង ក្នុងការតភ្ជាប់ជាមួយគ្នាទៅវិញទៅមក។
ឧទាហរណ៍មនុស្សកាន់តែច្រើនឡើង ត្រូវបានទំនាក់ទំនង និងការទទួលព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសនៅ ក្នុងប្រទេសកម្ពុជាជាដើម។ បច្ចេកវិទ្យាក៏ជាស្ពានដ៏អស្ចារ្យ សម្រាប់មនុស្សជាតិទាំងមូលផងដែរ។ ហើយសហរដ្ឋអាមេរិក បានទទួលស្គាល់ការរួមចំណែក ថាបច្ចេកវិទ្យាអាចធ្វើឱ្យឆ្ពោះទៅកាន់ ភាពរីកចំរើនរបស់ប្រទេសកម្ពុជា៕
…?
តាមរយ:លទ្ធផល បោះឆ្នោតឃុំ សង្កាត់2012
– នេៅ កំពុងចាម
cpp: 390464 សម្លេង
SR: 164672 សម្លេង
HRP: 137187 សម្លេង
> CNRP: 301859
ដូច្នេះ CNRP ចាញ់ cpp តែ 88605
ប៉ុណ្ណោះ ចំពោះ ការបោះឆ្នោតខាង មុខ CNRP ជាមួយគោលនយោបាយច្បាស់លាស់ អាចប្រមូលសម្លេង ពី cpp និង funcinpec ហើយ អ្នកបោះឆ្នោត ថ្មី អាចឈ្នះ cpp ក្នុងខែតកំពុងចាម ហើយអាចទទួលបាន 9 អសន: ហើយ cpp : 9 អាសន:?
– ព្រៃវេង
cpp: 258716 សម្លេង
SR: 92964
HRP: 117245
> CNRP: 21009
ដូច្នេះ CNRP ចាញ់ cpp តែ 48507 សម្លេង
សំរាប់ 2013 CNRP អាចស្មើរ រឺ ឈ្នះ cpp ហើយអាចទទួលបាន 5 អសន: ហើយ cpp 6 អសន:?
នេះជាការវិភាគ តាមលទ្ធផល នៃការបោះឆ្នោតឃុំសង្កាត់2012 ហើយ ចំពោះការបោះឆ្នោត 2013 នឹងមានការប្រែប្រួល ….