គណបក្ស​សង្គ្រោះជាតិ​ ធ្វើបាតុកម្ម​ហែក្បួន​តវ៉ា​នឹង​ គ.ជ.ប.

នៅព្រឹកថ្ងៃចន្ទ ទី២០ឧសភា​នេះ គណបក្ស​សង្គ្រោះជាតិ ដែល​កើតចេញ​ពី​ការ​រួមបញ្ចូលគ្នា រវាង​​​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ធ្វើបាតុកម្ម​អហិង្សា ដើរហែក្បួន ដើម្បី​ដាក់​ញត្តិ ជូន​លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស របស់​អ.ស.ប. និង​លោក Jean François Cautain ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប ប្រចាំ​កម្ពុជា។ ក្បួនបាតុកម្ម​របស់​បក្ស​ប្រឆាំង ដែល​មាន​សកម្មជន​ចូលរួម​ប្រមាណ ៥០០០នាក់ ដឹកនាំ​ដោយ​លោក កឹម សុខា ត្រូវ​ប៉ូលិស​រារាំង​បន្តិចបន្តួច តែ​មិនមាន​អំពើហិង្សា​អ្វីទេ។

 

ថ្ងៃ ចន្ទ 20 ឧសភា 2013
ដោយ លី ម៉េងហួរ
RFI

បាតុករ​គណបក្ស​សង្រ្គោះជាតិ​​ប្រឈមមុខ​ជាមួយ​នឹង​កងកម្លាំង​ប៉ូលិស (RFI/Channa Siv)

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

(03:37)

ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ដឹកនាំ​ដោយ​លោក កឹមសុខា និង​ថ្នាក់ដឹក​នាំជា​ច្រើន​ទៀត របស់​គណបក្ស​ប្រឆាំងរួបរួម​មួយនេះ បាន​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ធ្វើ​សេចក្តី​ថ្លែងការណ៍ មុននឹង​ដើរហែក្បួន តាមផ្លូវលេខ៥១ ឬ​ផ្លូវប៉ាស្ទ័រ ឆ្ពោះទៅ​ដាក់ញត្តិ នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប នៅ​ខាង​ជើង ជិតវិមានឯករាជ្យ និង​នៅ​ការិយាល័យ​ឧត្តមស្នងការ​អ.ស.ប. ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ខាងត្បូង​វិមានឯករាជ្យ។
 
ញត្តិ ស្តីពី សុឆន្ទៈមហាជន របស់​គណបក្ស​សង្គ្រោះជាតិ ជូន​លោក ស៊ូប៊ែឌី (Surya Prasad Subedi) និង​លោក Jean François Cautain ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប ប្រចាំកម្ពុជា មាន​អត្ថន័យ​ដូចគ្នា។ ញត្តិនោះ ដូចគ្នា​នឹង​ញត្តិ​លើកមុន​របស់​បក្សប្រឆាំង ដាក់ទៅកាន់ គ.ជ.ប. និង​រដ្ឋាភិបាល ដែល​រួមមាន ការទាមទារ ៤ ចំណុច មានជាអាទិ៍ ជំរុញឲ្យ​គ.ជ.ប. ទទួល​អនុវត្ត​នូវ​អនុសាសន៍​របស់​លោក ស៊ូប៊ែឌី និង​សង្គមស៊ីវិល ជុំវិញ​ការ​សើរើ ឬ​ធ្វើឡើងវិញ​នូវ​បញ្ជីឈ្មោះ​បោះឆ្នោត និង​ការ​ដោះដូរ​សមាសភាព គ.ជ.ប. ជាដើម។
 
ដំបូងឡើយ ប៉ូលិស​បានព្យាយាម​រារាំង​ក្រុមបាតុករ​របស់​គណបក្ស​ប្រឆាំង នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ ដោយសារតែ​អាជ្ញាធរ​សមត្ថកិច្ច តម្រូវឲ្យ​ការ​ដើរ​ហែក្បួន​នោះ ត្រឹមតែ​មនុស្ស ១០០ នាក់ ប៉ុន្តែ​សកម្មជន​បក្សប្រឆាំង ដឹកនាំ​ដោយ​លោក កឹម សុខា បាន​ដើរហែក្បួន​បាតុកម្ម នៅ​ព្រឹកមិញ រហូតដល់​ប្រមាណ ៥០០០ នាក់។
 
រហូត​ដល់​ផ្លូវ​តូច ខាង​ជើង​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ ទើប​ប៉ូលិស​ដាក់​របាំងដែក និង​ពង្រាយ​កម្លាំង​បង្ក្រាប​បាតុកម្ម ប្រដាប់ដោយ​ខែលឆក់ និង​ដំបង រាំងខ្ទប់​ក្រុមបាតុករ​របស់​បក្ស​ប្រឆាំង។ ក៏ប៉ុន្តែ នៅក្នុងការ​ប្រឈមមុខ​ដាក់គ្នា​នេះ មិនមាន​ការ​វាយដំ ឬ​ចាប់ខ្លួន​បាតុករទេ។ ប៉ូលិស​អនុញ្ញាត​ឲ្យតែ​លោក កឹម សុខា និង​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ជាង ១០នាក់​ប៉ុណ្ណោះ ដើម្បី​យក​ញត្តិ​ទៅដាក់​នៅ​សហភាពអឺរ៉ុប។
 
ក្រុមបាតុករបន្តហែក្បួន​ទៅកាន់​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​​សិទ្ធិ​មនុស្ស ដើម្បី​ដាក់ញត្តិ​ជូន​លោក​ស៊ូយ៉ា ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស របស់​អង្គការ​​សហប្រជាជាតិ ដែល​កំពុង​បំពេញទស្សនកិច្ច​នៅ​កម្ពុជា។
 
នៅមុខទីស្នាក់ការ​​អង្គការ​​សហប្រជាជាតិ ដែល​ស្ថិតនៅ​ផ្លូវលេខ ៣០២ ខាងត្បូង​វិមានឯករាជ្យ បែរ​ជា​មាន​ក្រុម​អ្នករត់ម៉ូតូឌុប និង​ម៉ូតូរ៉ឺម៉កកង់បី ប្រមាណ ៥០ នាក់ នៅ​ចាំ​លើកបដា តវ៉ា​ពាក់ព័ន្ធ​ករណី​អ្នកស្រី យ៉ោម បុប្ផា ដើម្បី​សុំអន្តរាគមន៍​ពី​លោក ស៊ូប៊ែឌី។ រីឯ​ស្ត្រី​អ្នកភូមិ​បឹងកក់ ក៏​បាន​ចូល​ស្រែកយំ​ចំពោះមុខ​ក្រុមអ្នករត់ម៉ូតូឌុប ខណៈ​ដែល​បក្សប្រឆាំង លោក​កឹម សុខា និង​ថ្នាក់ដឹកនាំ​បក្ស យកញត្តិ ចូលជួប​លោក ស៊ូប៊ែឌី។
 
យ៉ាងណាក៏ដោយ រាល់ការ​ប្រឈមមុខ​ទាំងអស់​នេះ មិនមាន​អំពើហិង្សា​កើតឡើង​នោះទេ គ្រាន់តែ​មាន​ការ​តបត​ដោយ​ពាក្យសម្តី​បន្តិចបន្តួច​ប៉ុណ្ណោះ៕

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

25 Responses to "គណបក្ស​សង្គ្រោះជាតិ​ ធ្វើបាតុកម្ម​ហែក្បួន​តវ៉ា​នឹង​ គ.ជ.ប."

  1. ក្មេងវត្ត says:

    កំណត់មនុស្សតែ១០០នាក់ឲ្យដើរហែរ តែទីបំផុត ជាង៥០០០នាក់ សូមចូលរួមស្វាគមន៍ចំពោះបង
    ប្អូនជនរួមជាតិរួមឈាមខ្មែរអ្នកស្នេហាជាតិដ៍អង់អាចក្លាហាន។

  2. គាំទ្រ ! បាតុកម្មអហឹង្សា​ហែក្បួន​តវ៉ា​នឹង​ គ.ជ.ប.ដែលមានហ៊ុនសែនជាមេខ្លោង និងយួនហាណូយជាចៅហ្វាយធំ !

  3. Poor People says:

    សាទរក្រៃលែង

  4. cheath says:

    ទស្សនៈ ជូនចំពោះលោក Surya Subedi៖ ប្រសិនបើវា មិនខូចផង តើជួសជុសវាធ្វើអ្វី?
    ដោយផ្អែកលើមូលដ្ឋានព័ត៌មានដែលគាត់បានទទួលក្នុងអំឡុងពេលបេសកកម្មរបស់ គាត់មកកាន់ ប្រទេសកម្ពុជានោះហើយ ដែលលោក Surya Subedi អ្នកធ្វើរបាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិ មនុស្សក្នុងប្រទេសកម្ពុជា នឹងធ្វើការវាយតម្លៃរបស់ខ្លួន។ ព័ត៌មានបានត្រូវរៀបចំរួចរាល់ហើយសម្រាប់គាត់ ដោយ NGOs ដែលមានហិរញ្ញប្បទានរឹងមាំ ដូចជាគណៈកម្មាធិការសម្រាប់ការបោះឆ្នោតសេរី និងយុត្តិធម៌ ក្នុងប្រទេសកម្ពុជា (COMFREL) វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)កម្ពុជា ដោយរួមសហការជាមួយនឹង គណៈកម្មាធិការអព្យាក្រឹត និងមិនលំអៀងសម្រាប់ការបោះឆ្នោតសេរី និងយុត្តិធម៌ក្នុងប្រទេសកម្ពុជា (NICFEC) និងអង្គការ សិក្សាជាន់ខ្ពស់កម្ពុជា (CAS) ដែលត្រូវបានស្គាល់ដោយសារព័ត៌មានភាសាអង់គ្លេស ក្នុងប្រទេសកម្ពុជាថា ជា «អ្នកពិនិត្យមើលការបោះឆ្នោត» ដែលបាននិយាយជិត២ខែមុនពេលការមកដល់ របស់លោក Subedi ដែលគ្រោងថានឹងមកដល់នៅថ្ងៃអាទិត្យទី១៩ ខែឧសភា ឆ្នាំ២០១៣ នោះ ថា ដំណើរ ការបោះឆ្នោត «មានពេញដោយភាពមិនប្រក្រតីជាច្រើន»។ តើលោក Subedi នឹងសំអាងទៅលើព័ត៌មាន បែបនោះ ដោយគ្មានការពិនិត្យមើលថា តើមានភាពខុសគ្នាដែរ ឬ អត់រវាងរបាយការណ៍ខុសៗគ្នាទាំងនោះ ដែរឬទេ? តើគាត់នឹងជ្រើសរើសយកលទ្ធផលសំខាន់តែមួយគត់ក្នុងរបាយការណ៍មួយ ដែលបំរើឱ្យគោល បំណងរបស់គាត់ ហើយទាត់ចោលផលប្រយោជន៍ពីរបាយការណ៍ផ្សេងទៀតដែលនឹងក្លាយជាស្មុគស្មាញ និង គួរឱ្យរំខានដែរឬទេ?

    ការធ្វើសវនកម្មការចុះឈ្មោះបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៣ ពី NDI, NICFEC, CAS បង្ហាញថា «៨២,៩%នៃពលរដ្ឋមានសិទ្ធិបោះឆ្នោត ត្រូវបានចុះឈ្មោះ» ខណៈពេលដែលការស្ទង់មតិឆ្នាំ២០១៣របស់ COMFREL បង្ហាញថា «៩៧,៧%នៃអ្នកមានសិទ្ធិបោះឆ្នោត បានចុះឈ្មោះដើម្បីបោះឆ្នោត»។ NGOs ដែល គ្មានសីលធម៌ខ្លះបានទទួលស្គាល់ថា វាគឺខុសគ្នា ប៉ុន្តែគ្រាន់តែខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ១៤,៨% គឺពិត ជា មិនមែនជាការខុសគ្នាបន្តិចនោះទេ ហើយនៅពេលដែលគណនា ដោយផ្អែកលើអ្នកមានសិទ្ធិបោះ ឆ្នោតចំនួន ៩ ៦៧៥ ៤៥៣ នាក់នោះ ការខុសគ្នាគឺ មួយលានបួនសែនបីម៉ឺនមួយពាន់ប្រាំបួនរយហុកសិប ប្រាំពីរ (១ ៤៣១ ៩៦៧) នាក់។ វាងាយស្រួលក្នុងការសន្និដ្ឋានថា ការស្ទង់មតិមួយ ឬមួយទៀត គឺមិនអាចជឿ ទុកចិត្តបាន និងមិនគួរឱ្យជឿបាន។ ហើយវាក៏មិនពិបាកក្នុងការសន្និដ្ឋានថា ការស្ទង់មតិទាំងពីរ មិនអាចជឿ ទុកចិត្តបាន និងមិនគួរឱ្យជឿបាន។ ដូច្នេះ តើលទ្ធផលផ្សេងទៀតនៃការស្ទង់មតិទាំងពីរនេះមានអត្ថន័យយ៉ាង ណា? ចំណុចនេះ ចម្លើយគឺសាមញ្ញណាស់៖ លទ្ធផលសវនកម្មទាំងពីនោះគឺ មិនអាចជឿ ទុកចិត្តបាន និង មិនគួរឱ្យជឿបាន។
    វាច្បាស់ណាស់ថា «អ្នកពិនិត្យមើលការបោះឆ្នោត» ទាំងនោះ ដែលនិយាយថា ដំណើរការបោះឆ្នោត «ពេញទៅដោយភាពមិនប្រក្រតីជាច្រើន» ត្រូវតែខំប្រឹងពន្យល់ធ្វើឱ្យលោក Subedi ជឿថា ព័ត៌មានរបស់ ពួកគេ គឺល្អបំផុតក្នុងប្រទេសកម្ពុជាដែលគាត់អាចរកបាន។ វា គឺជាអភ័យឯកសិទ្ធិផ្ទាល់ខ្លួនរបស់លោកSubediដែលជាអ្នកធ្វើឱ្យខ្លួនគាត់ជឿទៅលើលទ្ធផលដែលមិនអាចជឿទុកចិត្តបាន និងមិនគួរឱ្យជឿបាន ប្រសិនបើ គាត់សម្រេចធ្វើយ៉ាងនោះ។

    ទាក់ទងនឹងការបោះឆ្នោត និងដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជាខាងក្រោម គឺជាការដកស្រង់ពី ការសរសេរផ្ទាល់របស់លោក Subedi ៖

    «កម្ពុជាសម្រេចបាននូវការរីកចំរើនយ៉ាងធំធេង ចាប់តាំងពីមានកិច្ចព្រមព្រៀងនានា ដោយឆ្លងកាត់ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផ្សេងៗក្នុងការពង្រឹងប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ កម្ពុជាបានរៀបចំការ បោះឆ្នោតជាតិ ឬសភាចំនួន៤លើក និងការបោះឆ្នោតមូលដ្ឋាន ឬឃុំ-សង្កាត់ចំនួន៣លើក។ ការបោះឆ្នោត ឃុំ-សង្កាត់ចុងក្រោយបំផុត ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២»។…..
    «ទូទៅជាងនេះទៀត ចាប់តាំងពីការបោះឆ្នោតលើកទី១ក្នុងឆ្នាំ១៩៩៣ រដ្ឋាភិបាល និងស្ថាប័នបោះ ឆ្នោត បង្កើនចំណេះដឹងរបស់ខ្លួនយ៉ាងធំធេង និងបានពង្រឹងសមត្ថភាពដើម្បីរៀបចំការបោះឆ្នោតដែលអ្នក ធ្វើរបាយការណ៍មានសេចក្តីរីករាយក្នុងការរាយការណ៍ថា មន្ត្រីរាជការស៊ីវិលដែលធ្វើការងារក្នុងក្រសួងរដ្ឋា ភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថាប័នរដ្ឋដទៃទៀត និងសង្គមស៊ីវិល ទាំងអស់បង្ហាញអំពី ការយល់ដឹងដ៏ល្អក្រៃលែងនៃច្បាប់និងការអនុវត្តន៍ដែលគ្រប់គ្រងដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា»។
    យោងទៅលើការវាយតម្លៃដូចនេះ ហើយដោយសារប្រជាជនកម្ពុជាក្នុងចំនួនកាន់តែច្រើនឡើងៗ មានការអប់រំកាន់តែល្អប្រសើរជាងមុន មានជីវភាពល្អប្រសើរចាកចេញផុតពីភាពក្រីក្រពីមួយឆ្នាំទៅមួយឆ្នាំ ហេតុអ្វីបានជាលោក Subedi មិនបោះបង់ចោលនូវរបៀបវារៈដែលហាក់ដូចជាគំនិតនយោបាយរបស់គាត់ ដើម្បីបង្កឱ្យមានភាពមិនចុះសម្រុងគ្នាក្នុងសង្គមកម្ពុជា រួចហើយអនុញ្ញាតឱ្យដំណើរការបោះឆ្នោតវិវត្តន៍ទៅ តាមធម្មជាតិឆ្ពោះទៅកាន់ប្រជាធិបតេយ្យពេញលេញទៅ? ប្រសិនបើវាមិនខូចផង តើជួសជុសវាធ្វើអ្វី?

    ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣
    ចម្លងតាមច្បាប់ដើមរបស់ សាស្ត្រាចារ្យ ប៉ែន អឿន

  5. ក្រុមអាជ្ញាធរ មិនហ៊ាន ធ្វើអ្វើ អោយ លើស ពីនេះ នោះ ឡើយ ពីព្រោះ ការ ធ្វើ បាតុកម្មនេះ គឺ ស្ថិត

    នៅ ក្រោម ការ ឃ្លាំមើល ពី ក្រសែភ្នែកមនុស្ស ដ៏ច្រើន លើស លប់ រួម ទាំង អន្តរជាតិ ផង​ដែរ ។

    និយាយ រួមទៅ បើគេ (បក្សកាន់អំនាច ) ធ្វើការបង្រ្កាបដោយ អំពើ ហឹង្សា ណាមួយទៅលើហ្វូង ក្រុម បាតុករ នោះ គឺ មាន ន័យ ថា គេ កំពុង តែ កាយទំនប់​ដ៏ធំមួយ ដែល រៀប កំពុង បាក់ទៅហើយ ដោយមិនចាំបាច់ទឹកបុកទាន់នោះទេ ។

  6. យើង សង្កេត មើល ឃើញថា ក្រុមអាជ្ញាធរ ហាក់ដូចជាមិនមាន ប្រតិកម្មអ្វីធំដុំនោះឡើយ និង

    មិនហ៊ាន ធ្វើអ្វើ អោយ លើស ពីនេះ នោះ ឡើយ ពីព្រោះ ការ ធ្វើ បាតុកម្មនេះ គឺ ស្ថិត

    នៅ ក្រោម ការ ឃ្លាំមើល ពី ក្រសែភ្នែកមនុស្ស ដ៏ច្រើន លើស លប់ រួម ទាំង អន្តរជាតិ ផង​ដែរ ។

    និយាយ រួមទៅ បើគេ (បក្សកាន់អំនាច ) ធ្វើការបង្រ្កាបដោយ អំពើ ហឹង្សា ណាមួយទៅលើហ្វូង ក្រុម បាតុករ នោះ គឺ មាន ន័យ ថា គេ កំពុង តែ កាយទំនប់​ដ៏ធំមួយ ដែល រៀប កំពុង បាក់ទៅហើយ ដោយមិនចាំបាច់ទឹកបុកទាន់នោះទេ ។

    .

  7. នយោបាយ រលកស្ងប់ មុន ព្យុះ មកដល់។ សូម គណះបក្សប្រឆាំង មេត្តា ប្រុង ប្រយ័ត្ត ចំពោះល្បិច របស់គេនេះ ផង ។

  8. tokee says:

    ត្ត​ព្រះ​វិហារ​ ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២០​ ឧសភា​ ស្ថាន​ការ​ណ៍​នៅ​ច្រក​ទ្វារ​ព្រំ​ដែន​អាន​សេះ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​​ លើ​បញ្ហា​អណ្តូង​ទឹក​ពីរ​នៅ​លើ​ខ្នង​ភ្នំ​ដងរ៉ែ​ក​ដែល​បង្ក​ឡើង​ដោយ​ទាហាន​ឈុត​ខ្មៅ​សៀម​ជា​ច្រើន​នាក់​បាន​បិទ​ផ្លូវ​ និង​ហ៊ុម​ព័ទ្ធ​យក​អណ្តូង​ទឹក​ចំនួន​ពីរ​ដែល​ភាគី​ខ្មែរ​ធ្លាប់​តែ​បាន​កាន់​កាប់​ និង​ប្រើ​ប្រាស់​អណ្តូង​នេះ​គឺ​តាំង​ពី​យូរ​ណាស់​មក​ហើយ​ មិន​ទាន់​រក​ដំណោះ​ស្រាយ​ឱ្យ​វិល​ត្រឡប់​​មក​ប្រក្រតី​ឡើង​វិញ​នៅ​ឡើយ​ទេ​ ដោយ​សារ​ភាគី​សៀម​នៅ​តែ​បន្ត​ចោទ​ភាគី​កម្ពុជា​ថា​បានរំលោភ​ MOU ឆ្នាំ​២០០០​ ។

  9. tokee says:

    Mr Cheat ,y dont you go to protect at border, Hun Sen-soldiers no water for using ………..y dont go there and protect for ur peoples ?

  10. មេទ័ព-បាញ់ទា says:

    ប្រយ័ត្នភ្លាត់ស្នៀត… ជាតិលែងប្រណី!
    ១- ជនល្អចិត្តកាយ សប្បាយធ្វើបុណ្យ–ត្រកូលសែនហ៊ុន សប្បាយធ្វើបាប
    សប្បាយបានចោទ ចាប់ចងបង្រ្កាប–សប្បាយចាក់កាប់ អ្នកដែលទន់ខ្សោយ ។
    ២- ជនល្អចិត្តកាយ សប្បាយធ្វើទាន–ឃើញក្រអត់ឃ្លាន យើងជូនអំណោយ
    ឃើញខ្មែរទុរគត ស្លុតចិត្តឥតស្បើយ–ត្រូវមេជម្លើយ ជិះជាន់លួចប្លន់ ។
    ៣- ជនល្អចិត្តកាយ សប្បាយជួយជាតិ–ហ៊ុន សែនខ្ញុំវៀត សប្បាយជួយយួន
    ខ្មែរអើយក្រោកឆាប់ ប្រញាប់ជួយខ្លួន–ឈប់ជឿសែន ហ៊ុន មុនយើងស្តាយក្រោយ!
    ៤- យើងឃើញផ្ទួនៗ យួនចូលរាល់ថ្ងៃ–ហ៊ុន សែនឱបដៃ មិចភ្នែកបណ្តោយ
    ទូកយួនបណ្តែត ត្រៀបត្រាណែនហើយ–ខ្យល់បក់រំភើយ ដោយក្លិនអាចម៍វៀត ។
    ៥- ជនល្អចិត្តកាយ សប្បាយជួយខ្លួន–ទប់ស្កាត់ខ្ញុំយួន កុំឱ្យក្បត់ទៀត
    ប៉ុណ្ណឹងបានហើយ ឈប់បំផ្លាញជាតិ–ប្រយ័ត្នភ្លាត់ស្នៀត ជាតិលែងប្រណី!

  11. cheath says:

    ក្រោយពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១២ រួចមក លទ្ធផលដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជន កម្ពុជា បានទទួលសម្លេងគាំទ្រ ដ៏ច្រើនលើសលប់ ដល់ទៅជាង ៣លាន ៦សែនសម្លេង បើប្រៀបធៀបទៅនឹងគណបក្ស សម រង្ស៊ី ប្រមាណត្រឹមតែ ១លាន ២សែនសម្លេង ដែលចំនួននេះមានគម្លាតឆ្ងាយ ណាស់បើធៀបទៅនឹងគណ បក្ស ប្រជាជនកម្ពុជា។ ចំណែកគណបក្ស សិទិ្ធមនុស្ស ឃើញថាទទួលបានសម្លេងគាំទ្រត្រឹមតែចំនួន ៥សែន ៧ម៉ឺនសម្លេង គឺនៅ មានគម្លាតឆ្ងាយពី គណបក្សសមរង្ស៊ីឆ្ងាយណាស់កុំថាឡើយមកចង់ធ្វើការប្រៀបធៀប ជាមួយនឹងគណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្លេងគាំទ្រលើសដល់ទៅជាង ៦ដង នោះ ។
    ចំណុចខាងលើហ្នឹងហើយ ដែលធ្វើឲ្យគណបក្សប្រឆាំងទាំងពីររត់រកគ្នាចងសម្ព័ន្ធភាព ដែលសម្ព័ន្ធភាពនេះ ត្រូវបានអ្នកវិភាគនយោបាយវាយតម្លៃថា ជាសម្ព័ន្ធភាពដើម្បី កេងយកផលចំណេញរៀងៗខ្លួន ព្រោះគណបក្សប្រឆាំងទាំងពីរដឹងច្បាស់ថា ទោះបីបូកចូលគ្នាបានប្រហែលតែ ១លាន ៨សែន សម្លេងប៉ុណ្ណោះគឺនៅចាញ់គណបក្សប្រជាជនកម្ពុជាឆ្ងាយដាច់ ។ ការលេងល្បិចទាញយកសម្លេង គាំទ្រពីគណបក្សប្រឆាំងគ្នាឯងយ៉ាងដូច្នេះ បើសង្ឃឹមទាញសម្លេងគាំទ្រពីគណបក្សប្រជាជនកម្ពុជា គឺ មិនអាច ទៅរួចទេ ពីព្រោះប្រជាពលរដ្ឋបានគាំទ្រយ៉ាងពេញទំហឹងទៅលើគោលនយោបាយអភិវឌ្ឍន៍ មូលដ្ឋាន ក៏ដូចជាការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទូទៅ ដោយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ។
    ឈរលើកត្តាសត្យានុម័ត ដែលអនុវត្តន៏ដោយរាជរដ្ឋាភិបាល ហើយដែលមានការគាំទ្រដ៏រឹងមាំ ពីសំណាក់ប្រជាជនកម្ពូជាដ៏ច្រើនលើសលប់នោះ អ្នកវិភាគនយោបាយបាននិយាយដោយសង្កត់ធ្ងង់ថា. ពាក្យថាចងសម្ព័ន្ធភាព ឬ ការរួបរួមអ្នកប្រជាធិបតេយ្យរវាងគណបក្សសមរង្សីនិងគណបក្សសិទ្ធិមនុស្សកឹមសុខា ជាផ្លូវការដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីនថ្ងៃ១៥កក្តដា ហើយបង្កើតជាគណបក្សសាងគ្រោះជាតិយ៉ាងណាក្តី ក៏វាមិនអាចមានវាសនាឈ្នះក្នុងការបោះឆ្នោតសកលរើសតំណាងរាស្ត្រអាណត្កិទី៥ឆ្នាំ២០១៣នេះបានដែរ។ វាមានទឡ្ហីករណ៏ច្រើនណាស់ ចំពោះការឆ្ពោះទៅមុខមិនរួច សំរាប់ការទទួលនូវភាពបរាជ័យរបស់បក្សសាងគ្រោះជាតិនេះ។
    ទឡ្ហីករណ៏នេះវាផ្តើមចេញពីការប្រើល្បិចយុទ្ធសាស្រ្តសម្រាប់ការកេងចំណេញផ្នែក
    នយោបាយ សំរាប់ក្រុមគណបក្សប្រឆាំងនិមួយៗ ការភូតភរ កុហកបោកប្រាស់ សន្យាខ្យល់ ញុះញង់អុចអាល ការប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ពិសេសវប្បធម៏អាវ៉ាសែអសីលធម៏ បៀរអាប៉ោង ផិតក្បត់ សាហាយស្មន់ របស់ក្រុមមេដឹកនាំបក្សប្រឆាំងនេះតែម្តង។
    ពេលនេះកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែនកំពុងឈរធ្វើជាមេបក្សសាងគ្រោះជាតិ ហើយដែលអត្តសញ្ញាណគណបក្សសមរង្សី កំពុងរលាយខ្សុល ជាបណ្តើរៗដូចអំបិលត្រូវទឹក។ពិតណាស់ជិវិតនយោបាយរបស់ សមរង្សីបានរលត់តាមដីការតុលាការរួចទៅហើយ ហើយអាសនះបច្ចុប្បន្នក្នុងរដ្ឋសភា របស់គណបក្សសមរង្សី ជាស្វ័យប្រវត្តិកំពុងរលាយដោយខ្លួនឯងហើយដែរ ។ តើទាំងនេះមិនមែនជាលទ្ធផលនៃភាពបរាជ័យឫុ ? ។ សរុបសេចក្តីមក យើងហ៊ានសន្និដ្ឋានបានថាលទ្ធផលសំរាប់ជោគជ័យរបស់គណបក្សសាងគ្រោះជាតិគឺ zero ៕

  12. neth hort says:

    ហ៊ន សែន ក្បត់ជាតិ ខ្មែរ កាត់ដី ខ្មែរ ឲ្យ យួន ពិតៗ…..
    ហ៊ុន សែន បំផ្លាញ ខ្មែរ ពិតៗ…………..
    ហ៊ុន សែន គឹជាមេក្លោងនៃអំពើពុករលួយ………….
    ហ៊ន សែន គឺជាមេឃាដករ សំលាប់ ខ្មែរ ទិតៗ…………

    ល្បិចកល់ដ៏លាមករ៏ ថោកទាបរបស់ គណបក្ស ប្រជាជន ដែលកំពុងបំរើឲ្យ មហិឆ្ឆតា របស់ យួន ឈ្លានបច្ចុបន្ប កំពុងប្រើល្បិចកល់គ្រប់រូបភាព ដើម្បីបំផ្លិចបំផ្លាញ ខ្មែរ ដូចជា ការប្រព្រឹត្តអំពើ ពុករលួយ បក្សពួកនិយម គ្រួសារនិយម ពិសេសវប្បធម៏អាវ៉ាសែអសីលធម៏ បៀរប៉ោង ផិតក្បត់ សាហាយស្មន់ បំផ្លាញជាតិ ខ្មែរ សំលាប់ ខ្មែរ បំបាត់ពូជសាសន៏ ខ្មែរ………………
    Mr.Cheath គឺជាឆ្កែ យួនំ មួយក្បាល តែប៉ណ្ណោះ………..

  13. cheath says:

    តាមរយ:លទ្ធផល បោះឆ្នោតឃុំ សង្កាត់2012 
    – នេៅ កំពុងចាម 
    cpp: 390464 សម្លេង 
    SR: 164672 សម្លេង
    HRP: 137187 សម្លេង 
    > CNRP: 301859 
    ដូច្នេះ CNRP ចាញ់ cpp តែ 88605 
    ប៉ុណ្ណោះ ចំពោះ ការបោះឆ្នោតខាង មុខ CNRP ជាមួយគោលនយោបាយច្បាស់លាស់ អាចប្រមូលសម្លេង ពី cpp និង funcinpec ហើយ អ្នកបោះឆ្នោត ថ្មី អាចឈ្នះ cpp ក្នុងខែតកំពុងចាម ហើយអាចទទួលបាន 9 អសន: ហើយ cpp : 9 អាសន:?
    – ព្រៃវេង
    cpp: 258716 សម្លេង
    SR: 92964
    HRP: 117245 
    > CNRP: 21009 
    ដូច្នេះ CNRP ចាញ់ cpp តែ 48507 សម្លេង
    សំរាប់ 2013 CNRP អាចស្មើរ រឺ ឈ្នះ cpp ហើយអាចទទួលបាន 5 អសន: ហើយ cpp 6 អសន:? 
    នេះជាការវិភាគ តាមលទ្ធផល នៃការបោះឆ្នោតឃុំសង្កាត់2012 ហើយ ចំពោះការបោះឆ្នោត 2013 នឹងមានការប្រែប្រួល ….

  14. neth hort says:

    …@**ប្រវត្តិថ្ងៃ ៧ មករា ១៩៧៩ យួន ចូលមកឈ្លាន
    ពាន ខ្មែរ ពិតៗ…………………………
    ***នៅ១៩៤៥សង្គ្រាមលោកលើកទី ២ ត្រូវបានបញ្ចប់
    ក្រុម សន្តិសុខ អង្គការ សហប្រជាជាតិ មួយត្រូវបាន
    បង្កើតឡើង នៅលើពិភពលោកគ្មានដែនដីអាណានិគមន៏
    ច្បាប់នេះ មិនអនុញ្ញាត្តិឲ្យមានការ ឈ្លានពាន ពីប្រទេស
    មួយទៅប្រទេសមួយទៀត ឡើយ……
    ***មានតែ ក្រុមសន្តិសុខ អង្គការ សហប្រជាជាតិ
    ប៉ុណ្ណោះ ដែលមានសិទ្ធសំរេច ចុះធ្វើអន្តរាគមន៏ លើ
    ប្រទេស ដែលជាសមាជិក របស់ខ្លួន នៅពេលនោះ
    កម្ពុជា បានចូលជាសមាជិកអង្កការ សហប្រជាជាតិរួច
    ទៅហើយ យួន គ្មានសិទ្ធចូលឈ្លានពាន កម្ពុជា ទេមាន
    សិទ្ធត្រឹមរាយការណ៏ ជូនទៅ អង្កការ សហប្រជាជាតិ
    ពីបទឧក្រិដ្ឋ របស់ ប៉ុលពត តែប៉ណ្ណោះ…………………
    ***ដោយសាតែ មហិឆ្ឆតា ឈ្លានពាន របស់ យួន យួន
    អត់រាយការណ៏ទៅ អង្គការ សហប្រជាជាតិទេ យួនស៊ី
    ដាច់ អង្គការ សហប្រជាជាតិ យួន មិនមែនចូលមករំដោះ
    ខ្មែរទេគឺលួចចូលមកប្លន់ទ្រព្យ សម្បត្តិ ខ្មែរ ស្ងាត់ៗ ដោយ
    មិនឲ្យ អង្គការ សហប្រជាជាតិ ដឹង ………………
    ***មានតែកងកំលាំង រក្សាសន្តិសុខរបស់ អង្គការ សហ
    ប្រជាជាតិ តែប៉ុណ្ណោះដែលមានសិទ្ធ ចូលមករំដោះ
    កម្ពុជា……………
    ***នៅពេលនោះ អង្គការ សហប្រជាជាតិ បានទទួល
    របាយការណ៏ពី ខ្មែរ ភៀសខ្លួននៅប្រទេសថៃ ១៩៧៨
    ពីការកាប់សំលាប់របស់ ប៉ុល ពត ហើយ កងកំលាំងរបស់
    អង្គការ សហប្រជាជាតិ បានត្រៀម ខ្លួនរួចជាស្រេច រងចាំ
    តែបញ្ជារ ប៉ុណ្ណោះ…………………
    ***យួនបានទទួលដំណឹងខាងលើនេះហើយ យួន ក៏ប្រ
    ញ្ញាប់ប្រញ្ញាល់វាយលុកចូល កម្ពុជា ឲ្យបានមុន កងកំ
    លាំង រក្សាសន្ដិសុខ អង្កការ សហប្រជាជាតិ មកដល់
    ប្រទេស កម្ពុជា……
    ***សរុបសេចក្ដីមក ថ្ងៃ ៧ មករា ១៩៧៩ គឺ យួន ចូលមក
    ឈ្លានពាន ខ្មែរ គឺ យួន ចូលមកប្លន់ ទ្រព្យសម្បត្តិ ខ្មែរ តែ
    ប៉ុណ្ណោះ……
    ***សូមបញ្ជាក់ថា កំលាំង យួន បានបង្កប់ខ្លួនក្នុងជួរ
    កម្មាភិបាល ក្នុងរបប ប៉ុល ពត រាប់ពាន់នាក់ ពួកនេះ
    មានតួនាទី សំលាប់ ខ្មែរ ផ្ដាច់ពួជ យកដី ……

  15. neth hort says:

    ***បើ ពាក្សសម្បថ៏ និង ការសន្យាពិតជាសក្ដិសិទ្ទ្ធពិតៗ នោះ
    ហ៊ុន សែន បានសន្យានៅ ចំពោះមុខពលរដ្ឋ ខ្មែរទូទាំង
    ប្រទេសថាបើបង្ក្រាប ការកាប់ រានព្រៃឈើ មិនបាន
    ហ៊ុន សែន សុខចិត្តកាត់ក្បាល ក្រវ៉ាត់ចោល ឥឡូវនេះ
    ព្រៃឈើនៅតែកាប់រានបំផ្លាញដដែល ឥឡូវ ហ៊ុន សែន
    អត់កាត់ក្បាលវាទេ ដល់ពេល ហើយ អា សែន ពលរដ្ឋ
    ខ្មែរ និងកាត់ក្បាល អា សែន ក្រវ៉ាត់ចោលនៅពេលខាង
    មុខនេះឲ្យបាន ដើម្បីបំពេញនូវការសន្យារបស់វា………
    *** ខ្មែរ ត្រូវតែរួមសាមគ្គីគ្នា ស្រោចស្រង់ ទឹកដីជាតិ
    សាសន៏ ប្រពៃណីយ៏ ទំលៀមទំលាប់ វប្បធម៏កេរ្ត៏ពីដូន
    តា របស់យើងឲ្យបាន ជាពិសេសកាត់ក្បាលអា សែន
    ក្រវ៉ាត់ចោលឲ្យបានទៅតាមការ សន្យារបស់វា នៅចំ
    ពោះមុខពលរដ្ឋ ខ្មែរ ទូទាំងប្រទេស…………….…………
    និង សូមដល់ អំណាច និង ឬទ្ធីសេស្ដារបារមី ដ៏ខ្លាំងខ្លា
    នៃទឹកដីអាណាចក្រ អង្គរ នៃយើង កំចាត់ក្រុមជនក្បត់
    ហ៊ន សែន ឲ្យពួកវាវិនាសអន្តរាយ និង រលាយសាបសូន្ស
    អស់ពីលើទឹកដី នៃ អាណាចក្រ អង្គរ នៃយើង នៅពេល
    ឆាប់ៗ ខាងមុខនេះ……………………………………………

  16. neth hort says:

    Mr.Cheath វាគ្រាន់តែជាឆ្កែអង្គាស៊ីរបស់ យួន មួយក្បាល តែប៉ណ្ណោះ………..
    សូមបងប្អូន ខ្មែរ កុំចាញ់ ល្បិចកល់ថោកទាបរបស់ យួន តទៅទៀត…………..

  17. Khmer Family says:

    លោក ខា អ៊ើយ លោក ខា គ្រប់គ្រងតែក្រុមគ្រួសារ ខ្លួនឯងមិនបានផង ចង់គ្រប់គ្រងប្រទេសជាតិយ៉ាងម៉េចកើត?????????????????????

    នេះជាវិធី លុបលាង ការអាម៉ាសជាបណ្តើរៗរបស់បក្សប្រឆាំង ដោយយកឡេះមកចោទលើ គជប ពីព្រោះដឹងខ្លួនថា ចាញ់រួចទៅហើយ គេដឹងមាយាទអស់ហើយ! គ្មានបក្សប្រឆាំងណា ថោក ជាងបក្សប្រឆាំងស្រុកខ្មែរនោះទេ

    .

  18. ចុះគណះបក្ស ប្រជាជន​វិញ ថ្លៃថ្នូរ យ៉ាង ម៉េច ខ្លះដែរ ? សូម និយាយ អោយ ពឹត ។

  19. Khmer Family
    says:
    May 21, 2013 at 12:04 pm នេះជាវិធី លុបលាង ការអាម៉ាសជាបណ្តើរៗរបស់បក្សប្រឆាំង

    ដោយយកឡេះមកចោទលើ គជប ពីព្រោះដឹងខ្លួនថា ចាញ់រួចទៅហើយ

    គេដឹងមាយាទអស់ហើយ! ” គ្មានបក្សប្រឆាំងណា ថោក ជាងបក្សប្រឆាំងស្រុកខ្មែរនោះទេ”

    ……………………………………………………………………………………………………………………………………

    មនុស្ស ជាង រាប់លាន នាក់ ដែល រស់នៅស្រុកខ្មែរ ហើយ ពួកគេ កំពុង គាំទ្រ គណះបក្សប្រឆាំង

    នៅស្រុកខ្មែរ សុទ្ធតែ ជាជន ថោក​ឬ ? ។ យើង អាច វាយ ប្រហារតាមពាក្សសំដី យ៉ាង ម៉េច

    ក៏បានចំពោះតែបុគ្គល តួយ៉ាង គណះបក្សប្រឆាំង មិនធ្លាប់ និង មិនដែលទាល់តែសោះ​ក្នុងប្រមាថ​

    មើលងាយដោយប្រើពាក្យសំដីទាំងនេះ ទៅលើ មនុស្សគណះបក្ស ប្រជាជន ទាំងអស់នោះទេ

    យើង រិះគន់ និង ធ្វើការវាយតំលៃ ទៅលើ បុគ្គល ឬ ក្រុម មួយក្តាប់តូចរបស់គណះបក្ស ប្រជាជន

    ដែល ប្រព្រឹត្ត នៅ អំពើខុសឆ្គងប៉ុណ្ណោះ ។

    ប៉ុន្តែ ហេតុអ្វី បាន ជា លោក ចាត់ទុកជាតិសាសន៏ខ្លួន អែងស្ទើរតែទាំងមូល ជា

    ជនថោកទាបជាងជាតិសាសន៏ដ៏ទៃដូច្នេះ ទៅវិញ ? ។

  20. Khmer Family says:

    សម្តេចតេជោ ហ៊ុន សែន ក្លាយជាពលរដ្ឋ កិត្តិយសរបស់ ខេត្តស៊ូឡាវេស៊ី ខាងត្បូង នៃប្រទេស ឥណ្ឌូនេស៊ី
    .ឥណ្ឌូនេស៊ី៖ លោក Syahrul Yasin Limpo អភិបាល ខេត្តស៊ូឡាវេស៊ី ខាងត្បូង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានបំពាក់មួក ដំបងដាវ និងជូនវត្ថុ អនុស្សាវរីយ៍ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ជាសក្ខីភាពនៃការ ផ្តល់នូវឋានៈ ជាពលរដ្ឋ កិត្តិយសរបស់ ខេត្តស៊ូឡាវេស៊ីខាងត្បូង នៅក្នុងពិធីលាង សាយភោជន៍ នារាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅទីក្រុងម៉ាកាសា ។

    យោងតាមការចុះផ្សាយ របស់គេហទំព័រ AKP បានឲ្យដឹងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្លាយ ជាពលរដ្ឋកិត្តិយស របស់ខេត្ត ស៊ូឡាវេស៊ី ខាងត្បូង នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ជាមួយនឹងគុណ បំណាច់ និងសេចក្តីគោរព ស្រឡាញ់របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ខេត្តស៊ូឡាវេស៊ី ចំពោះការដឹកនាំប្រកបដោយ បញ្ញាញាណរបស់ សម្តេចនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្លងផុតពីដំណាក់កាល សង្រ្គាម មកកាន់ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសមានការរីកចម្រើន គួរឲ្យគោរពនិងកោតសរសើរបំផុត។

    ជាមួយគ្នានេះ យោងតាមការចុះផ្សាយ របស់គេហទំព័រទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅក្នុងសុន្ទរកថា ដ៏មានសារៈសំខាន់នោះដែរ បណ្តាមេដឹកនាំ ទាំងអស់ បានចាត់ទុកថា កាបឌី បានឈានមុខគេ ដោយនាំមកនូវជម្រើស ដំណោះ ស្រាយ ដើម្បីសន្តិភាព និងការបង្រួប បង្រួមជាតិ សម្រាប់ ប្រជាធិបតេយ្យ និងសិទ្ធមនុស្ស ហើយបញ្ចប់ សង្រ្គាមសម័យ ទំនើបនៃសតវត្សទី២១ តាមរយៈការផ្តល់ នូវកិច្ចពិភាក្សា ដ៏មានខ្លឹមសារ រវាងថ្នាក់ដឹកនាំ និងរដ្ឋបុរស នៅជុំវិញពិភពលោក ។

    ជាមួយនិងសុន្ទរកថា នៅក្នុងមហាសន្និបាត លើកទី៤ របស់កាបឌី នោះដែរ បណ្តាមេដឹកនាំកាបឌី ក៏ដូចជា មេដឹកនាំគណបក្ស នយោបាយ នៃអ្នកប្រជាធិបតេយ្យ និយម កណ្តាល អាស៊ីប៉ាស៊ីហ្វីក អន្តរជាតិ បានសំដែង នូវការវាយតំលៃខ្ពស់ និងកោតសរសើរ ចំពោះតួនាទីស្នូល នៃការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ ប្រទេសជាតិ ឆ្លងកាត់ពីភ្នក់ភ្លើង នៃសង្រ្គាម ឈានឆ្ពោះមក កាន់ប្រជាជាតិមួយ មានសុខសន្តិភាព យ៉ាងពេញលេញ ពិសេសការប្រកាន់យក នូវដំណោះស្រាយផ្សះ ផ្សា បង្រួបបង្រួមជាតិ និងដឹកនាំស្តារអភិវឌ្ឍន៍ ប្រទេសកម្ពុជា មានការរីកចំរើន យ៉ាងឆាប់រហ័ស ពីមួយថ្ងៃ ទៅមួយថ្ងៃ។

    ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យកាប់ឌី បញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីមកតាមដាន ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។

    សូមបញ្ជាក់ថា មហាសន្និបាតលើកទី៤ នៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាល អាស៊ីប៉ាស៊ីហ្វីកអន្តរជាតិ (CAPDI) ក្រោមប្រធានបទ រដ្ឋាភិបាល គណបក្សនយោបាយ និងសង្គមស៊ីវិល រួមគ្នាជំរុញ ឲ្យមានសន្តិភាព ការផ្សះផ្សា និងរួមគ្នាប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ នៅអាស៊ី បានប្រារព្វ ពិធីបើកជាផ្លូវការ នៅសណ្ឋាគារ Sahid Jaya Makassar ទីក្រុងម៉ាកាសា ខេត្តស៊ូឡាវេស៊ី ខាងត្បូង នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២០ ឧសភា៕

  21. Khmer Family says:

    អ្នកលេង
    says:
    May 21, 2013 at 12:35 pm Khmer Family
    says:
    May 21, 2013 at 12:04 pm នេះជាវិធី លុបលាង ការអាម៉ាសជាបណ្តើរៗរបស់បក្សប្រឆាំង

    ដោយយកឡេះមកចោទលើ គជប ពីព្រោះដឹងខ្លួនថា ចាញ់រួចទៅហើយ

    គេដឹងមាយាទអស់ហើយ! ” គ្មានបក្សប្រឆាំងណា ថោក ជាងបក្សប្រឆាំងស្រុកខ្មែរនោះទេ”

    ……………………………………………………………………………………………………………………………………

    មនុស្ស ជាង រាប់លាន នាក់ ដែល រស់នៅស្រុកខ្មែរ ហើយ ពួកគេ កំពុង គាំទ្រ គណះបក្សប្រឆាំង

    នៅស្រុកខ្មែរ សុទ្ធតែ ជាជន ថោក​ឬ ? ។ យើង អាច វាយ ប្រហារតាមពាក្សសំដី យ៉ាង ម៉េច

    ក៏បានចំពោះតែបុគ្គល តួយ៉ាង គណះបក្សប្រឆាំង មិនធ្លាប់ និង មិនដែលទាល់តែសោះ​ក្នុងប្រមាថ​

    មើលងាយដោយប្រើពាក្យសំដីទាំងនេះ ទៅលើ មនុស្សគណះបក្ស ប្រជាជន ទាំងអស់នោះទេ

    យើង រិះគន់ និង ធ្វើការវាយតំលៃ ទៅលើ បុគ្គល ឬ ក្រុម មួយក្តាប់តូចរបស់គណះបក្ស ប្រជាជន

    ដែល ប្រព្រឹត្ត នៅ អំពើខុសឆ្គងប៉ុណ្ណោះ ។

    ប៉ុន្តែ ហេតុអ្វី បាន ជា លោក ចាត់ទុកជាតិសាសន៏ខ្លួន អែងស្ទើរតែទាំងមូល ជា

    ជនថោកទាបជាងជាតិសាសន៏ដ៏ទៃដូច្នេះ ទៅវិញ ? ។

    ……………………………………………………………………………………………………………………………….អ្វីដែលខ្ញុំចង់និយាយថា ពាក្យថោក នៅទីនេះ គឺសំដៅទៅលើមេដឹកនាំគណបក្សប្រឆាំង ដែលចេះតែដើរភូតភរ កុហកបោកប្រាស់​ប៉ុន្មានតំបរស្វានោះប៉ុណ្ណោះ សូម្បីតែប្អូនបង្កើតរបស់មេដឹកនាំគណបក្សប្រឆាំងក៏ចេញមកបកអាក្រាតលាតត្រដាងការពិតដែរ មិនសំដៅលើអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ទេ សូមកុំយល់ច្រឡំ! រីឯអ្នកគាំទ្រគណបក្សប្រឆាំង គឺសុទ្ធតែជាជនរងគ្រោះ ដ៏គួរអោយអាណិត!

  22. Khmer Family says:

    យើងក៏ធ្លាប់ឮគណបក្សប្រឆាំង ធ្លាប់ប្រមាថមើលងាយប្រជាជនកម្ពុជា​ដែលបោះឆ្នោតអោយគណបក្សប្រជាជនថា ជាមនុស្សល្ងង់ដែរ មែនទេ! កុំធ្វើភ្លេចអោយសោះ !ហើយកុំថាមិនដឹងអោយសោះ! ខ្ញុំអាចយកមកចាក់ជូនអោយមើលឡើងវិញបានទាំងអស់………

  23. Real Khmerologist says:

    Only an imposter who is looking down on our Khmer people. Read Ah Cheat’s previous comments : ( Khmer girls are black and ugly, but Vietnamese girls are clean and beautiful ). Would real Khmer men ever insulted their own people like he did ?

  24. cheath says:

    cheath
    says:
    May 21, 2013 at 5:04 pm លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេស្គាល់ថាជាមេខ្មែរក្រហម​ថ្នាក់​មធ្យមកាលពីជំនាន់ ប៉ុល ពត ត្រូវបានយួនបំពាក់អាវុធឱ្យក្លាយជា​ទ័ពព្រៃ​សម្រាប់វាយប្រយុទ្ធជាមួយកង ទ័ព លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។ ​ក្រោយថ្ងៃរដ្ឋប្រហារ ១៨ មិនា ឆ្នាំ១៩៧០ ដែល​ដឹកនាំ ដោយលោកសេនាប្រមុខ លន់ នល់ ទម្លាក់អតីតព្រះប្រមុខរដ្ឋខ្មែរព្រះបាទ នរោត្តម សីហនុ ។ លោកមានស្នាដៃបានរួមវាយ ផ្តួលរំលំរបប លន់ នល់ ព្រមទាំងចក្រព័ត្រអាមេរិកឱ្យដួលរលំ នៅថ្ងៃ ១៧ មេសាឆ្នាំ១៩៧៥ គួរឱ្យកោតសរសើរ ពិសេសលោក​មានស្នាដៃរត់ទៅពឹងយួនឱ្យជួយប្រយុទ្ធប្រឆាំងច្បាំងឈ្នះរបបខ្មែរក្រហមយួនបង្កើតនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គួរឱ្យកោតសរសើរ​ផង​ដែរ…………………………………………..->
    **************************************************************************************************************

    ម៉េច! អាកូនមីចោរកញ្ចុយកន្តួយស្អុយ ។ អាចុយម៉្រាយ អាពូជពូជថោកបក្សប្រឆាំង
    អាចុយម៉្រាយអ្ហែងហ្នឹង ឆ្ងាញ់ណាស់ទៅឫុ អាខាងយកឈ្មោះគេទៅប្រើហ្នឹង ។
    អាឆ្កែពូជថោក !ម៉េច កន្តួយម៉ែអាចុយម៉្រាយអ្ហែងហ្នឹង កន្តួយមីចោរកញ្ចុយហ្នឹង ក្តបុកកន្តួយវាចងបាច់ច្រើនពេកឫុអី បានជាមីចោរកញ្ចុយកន្តួយស្អុយ ម៉ែអាចុយម៉្រាយអ្ហែងហ្នឹង វារកឈ្មោះដាក់អោយអាចុយម៉្រាយអ្ហែងមិនបាន ។
    អាចុយម៉្រាយអ្ហែងហ្នឹង សួរមីចោរកញ្ចុយកន្តួយស្អុយម៉ែអ្ហែងហ្នឹងមើល អាចុយម៉្រាយ ! ថាវាយ៉ាងម៉េចបានជាអាពូជថោក អាចុយម៉្រាយអ្ហែងហ្នឹងអត់មានឈ្មោះ

  25. Khmer Family says:

    តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
    .ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។

    ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្សប្រឆាំង …………………………………………………………………………………………………………………………
    ហា ហា ហា ហា​ តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?