ប្រជាពលរដ្ឋប្រមាណ ៨០នាក់ មកពីឃុំចំនួន៤ នៃស្រុកក្រគរ បាននាំគ្នាធ្វើការតវ៉ានៅមុខសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីទាមទារឲ្យតុលាការដោះលែងសកម្មជនដីធ្លីម្នាក់ដែលត្រូវតុលាការចេញដីកាចាប់ខ្លួនបញ្ជូនមកដាក់ពន្ធនាគារពីបទឆបោក។
ដោយ មណ្ឌល កែវ
2013-05-21
RFA
«សំឡេងស្រែកតវ៉ារបស់ប្រជាសហគមន៍»
ការតវ៉ារបស់តំណាងសហគមន៍ប្រមាណ ៨០នាក់ មកពីឃុំចំនួន៤ គឺឃុំអន្លង់ត្នោត ឃុំឈើតុំ ឃុំត្នោតជុំ និងឃុំក្បាលត្រាច នៃស្រុកក្រគរ នៅមុខសាលាដំបូងរយៈពេល ១ថ្ងៃ គឺទី២១ ឧសភា ពុំបានទទួលលទ្ធផលអ្វីឡើយ។
តំណាងសហគមន៍ឃុំឈើតុំ លោក ម៉េង ប៊ុនរឿន បានឲ្យដឹងពីគោលបំណងនៃការតវ៉ានេះថា គឺដើម្បីទាមទារឲ្យតុលាការធ្វើការស៊ើបអង្កេតឡើងវិញចំពោះបណ្ដឹងចោទប្រកាន់លោក គុជ វេង ពីបទឆបោក។ លោកថា ប្រជាសហគមន៍ទាំងអស់ធ្លាប់បានដឹងពីអត្តចរិត និងការរស់នៅរបស់លោក គុជ វេង ដោយពួកគេអះអាងថា លោក គុជ វេង ជាមនុស្សល្អពុំមែនជាប្រភេទមនុស្សឆបោកគេនោះទេ៖ «គេចោទប្រកាន់ពីបទឆបោកនោះ ពួកខ្ញុំអត់ជឿទេ។ គេមួលបង្កាច់គាត់ទេ។ លោក គុជ វេង នេះគាត់ជាមនុស្សស្មោះត្រង់ណាស់។ គាត់ធ្វើការបម្រើប្រជាពលរដ្ឋដោយស្មោះ ហើយគាត់ពុំដែលធ្វើអ្វីមួយដើម្បីផលប្រយោជន៍បុគ្គលខ្លួនគាត់តែម្នាក់នោះទេ»។
ប្រធានសហគមន៍ព្រៃឈើ និងជាសកម្មជនការពារដីធ្លីនៅសហគមន៍ភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺលោក គុជ វេង ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់បញ្ជូនទៅពន្ធនាគារកាលពីថ្ងៃអាទិត្យ ទី១៩ ឧសភា ពីបទឆបោក។ ដើមបណ្ដឹង គឺអ្នកស្រី អ៊ុំ ធារី បានអះអាងប្រាប់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃទី២១ ឧសភា ថា អ្នកស្រីពិតជាបានដាក់បណ្ដឹងទៅសាលាដំបូងខេត្ត ចោទលោក គុជ វេង ថាបានឆបោកប្រាក់ពីអ្នកស្រីមែន៖ «គាត់បោកថា គាត់ឲ្យប្ដីខ្ញុំធ្វើប៉ូលិស ដល់ចុងក្រោយអត់។ គាត់បោកខ្ញុំធ្វើអាប្រវត្តិរូបអីរួចអស់ហើយ អស់ ៤ពាន់ ៥រយ តែអត់បានការអីទាំងអស់ រឿងនេះខ្ញុំបានប្ដឹងយូរហើយ»។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា លោក គុជ វេង គឺប្រធានសហគមន៍ព្រៃឈើ និងជាសកម្មជនការពារដីធ្លីសហគមន៍ម្នាក់ដែលជាទីគោរពរាប់អានរបស់អ្នកភូមិ។ ថ្មីៗនេះលោកបានជួយអ្នកភូមិក្នុងការតវ៉ាពីបញ្ហាដីដែលមានប័ណ្ណសម្គាល់អចលនទ្រព្យ ឬហៅថាប័ណ្ណកម្មសិទ្ធិដែលវាស់វែងដោយក្រុមនិស្សិតស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងទៅនោះ ត្រូវបានក្រុមហ៊ុនភាពីម៉ិច រំលោភយក។ ស្រាប់តែលោកបានត្រូវចាប់ខ្លួនដោយចោទពីបទឆបោក។ តែសង្គមស៊ីវិល និងអ្នកភូមិ យល់ស្របគ្នាថា ជារឿងមានភាពមិនប្រក្រតី។ ទន្ទឹមគ្នានេះ ក៏មានកាសែតបរទេសខ្លះបានផ្សាយថា ការចាប់ខ្លួននេះទំនងជាពាក់ព័ន្ធទៅនឹងការតស៊ូមតិរបស់លោក ដើម្បីជួយអ្នកភូមិក្នុងបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភាពីម៉ិច៖ «”សំឡេងស្រែកតវ៉ារបស់ប្រជាសហគមន៍” សូមឲ្យតុលាការដោះលែងលោក គុជ វេង ជាបន្ទាន់ ព្រោះគាត់គ្មានកំហុសទេ តុលាការអយុត្តិធម៌ណាស់…»។
យ៉ាងនេះក្ដី ការតវ៉ារបស់អ្នកភូមិតាំងពីព្រឹករហូតដល់ម៉ោង៥ និង៣០នាទីថ្ងៃដដែលនេះ ពុំមានមន្ត្រីតុលាការណាចេញមកធ្វើការសាកសួរ និងរកដំណោះស្រាយឡើយ។ អ្នកភូមិក៏សម្រេចនាំគ្នារំសាយការតវ៉ាដោយសន្យាថានឹងតវ៉ាជាថ្មីនៅព្រឹកថ្ងៃទី២២ ឧសភា ជាបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
.ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។
ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្ស ប្រឆាំង ៕
…………………………………………………………………………………………………………………………
ហា ហា ហា ហា តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?
.