អ្នក​ចូល​រួម​ខក​ចិត្ត​ការ​លើក​ពេល​សវនាការ ​ឈូក បណ្ឌិត

ស្វាយរៀងៈ ជន​រងគ្រោះ និង​អ្នក​សង្កេត​ការណ៍​នានា រួម​ទាំង​តំណាង​ក្រុមហ៊ុន​អន្តរជាតិ​ល្បី​ឈ្មោះ​ដែល​ជា​អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា បាន​សម្តែង​នូវ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​តុលាការ​ខេត្ត​ស្វាយរៀង ដែល​បាន​ប្រកាស​លើក​ពេល​សវនាការ​សំណុំ​រឿង លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ដែល​រង​ការ​ចោទ​ថា បាន​ប្រើ​កាំភ្លើង​បាញ់​កម្មករ ៣ នាក់​ឲ្យ​រង​របួស​ធ្ងន់ ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន។

 

Wednesday, 22 May 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ស្ត្រី​កម្មការិនី​រង​គ្រោះ​ពីរ​នាក់ ក្នុង​ចំណោម ៣ នាក់និយាយ​ទៅ​កាន់​អ្នក​កា​សែត​ នៅ​មុខ​សា​លា​ដំបូង​ខេត្ត​ស្វាយ​រៀង ​កាល​ពី​ម្សិល​មិញ​​​។ រូបថត ម៉ៃ វីរៈ

ស្ត្រី​កម្មការិនី​រង​គ្រោះ​ពីរ​នាក់ ក្នុង​ចំណោម ៣ នាក់និយាយ​ទៅ​កាន់​អ្នក​កា​សែត​ នៅ​មុខ​សា​លា​ដំបូង​ខេត្ត​ស្វាយ​រៀង ​កាល​ពី​ម្សិល​មិញ​​​។ រូបថត ម៉ៃ វីរៈ

លោក លាង សួ ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដែល​កាន់​រឿង​ក្តី​ដ៏​ចម្រូង​ចម្រាស​មួយ​នេះ​បាន​ប្រកាស​នៅ​ក្នុង​អង្គ​សវនាការ​ដែល​មាន​ការ​ចូល​រួម​ពី​ជន​រងគ្រោះ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រួម​ទាំង​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​អន្តរជាតិ​កាល​ពី​ព្រឹក​ម្សិលមិញ​ថា សវនាការ​នេះ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ទី១២​ខែ​មិថុនា វេលា​ម៉ោង​៨​ព្រឹក​វិញ​ដោយ​សារ​មេធាវី​របស់​លោក ឈូក បណ្ឌិត បាន​ដាក់​លិខិត​សុំ​ពន្យារ​ដោយ​សារ​មេធាវី​ម្នាក់​ជាប់​ទៅ​បំពេញ​បេសកកម្ម នៅ​ប្រទេស​ជប៉ុន.និង​ម្នាក់​ទៀត​ជាប់​ទៅ​ការពារ​ក្តី នៅ​ឯ​ខេត្ត​កំពង់ចាម​។ លោក​ចៅក្រម បាន​ថ្លែង​ថា​៖ «យើង​មិន​អាច​ដំណើរ​ការ​សវនាការ​បាន​ទេ​ដោយ​យើង​គោរព​សិទ្ធិ​មេធាវី​ទាំង​ពីរ​របស់​គាត់​(ឈូក បណ្ឌិត​)សុំ​ពន្យារ ពេល ហើយ​តួ​អង្គ​សំខាន់​នៅ​ក្នុង​រឿង​ក្តី​នេះ​គឺ​លោក​ឈូក បណ្ឌិត ក៏​អវត្តមាន​ផង​ដែរ»។

ប៉ុន្តែ កញ្ញា សារី បុត្រចរិយា មេធាវី​ការពារ​ក្តី​ឲ្យ​ជន​រងគ្រោះ មក​ពី​អង្គការ​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ស្នើ​សូម​ឲ្យ​តុលាការ​បន្ត​បើក​សវនាការ​ទៅ​តាម​ពេល​កំណត់ បើ​ទោះ​បី​ជា​មាន​តែ​សាក្សី​ជា​មន្ត្រី​ប៉ូលិស​ចំនួន ១៨ នាក់ និង​ពុំ​មាន​សាក្សី​របស់​ជន​រងគ្រោះ​ក៏​ដោយ។ កញ្ញា បុត្រចរិយា បាន​ថ្លែង​ថា៖ «​បើ​ទោះ​បី​លោក ឈូក បណ្ឌិត ដែល​ជា​តួ​អង្គ​សំខាន់​អវត្តមាន​ក៏​ដោយ​ក៏​គាត់​ធ្លាប់​បាន​ចូល​សាលា​ឧទ្ធរណ៍​ផ្តល់​ចម្លើយ​រួច​ហើយ​ដែរ​ដូច្នេះ​ទោះ​បី​ជា​គាត់​មិន​មក​ក៏​ដោយ​បើ​តាម​នីតិវិធី​ច្បាប់​គឺ​តុលាការ​អាច​បន្ត​សវនាការ​បាន»។

កម្លាំង​កង​រាជ​អាវុធហត្ថ និង​ប៉ូលិស​ជាច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ នៅ​ជុំវិញ​បរិវេណ​តុលាការ​ខេត្ត​ស្វាយរៀង​កាល​ពី​ម្សិលមិញ។

បន្ទាប់​ពី​តុលាការ បាន​ប្រកាស​លើក​ពេល​សវនាការ អ្នក​នាង​កែវ នា កម្មករ​រង​របួស​ម្នាក់​ក្នុង​ចំណោម ៣នាក់ បាន​ថ្លែង​នៅ​ខាង​មុខ​តុលាការ ខណៈ​កម្លាំង​ប៉ូលិស​និង​កង​រាជ​អាវុធហត្ថ នៅ​ឈរ​ពី​ក្រោយ​នាង​ថា តុលាការ​មិន​មាន​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ដល់​ពួក​នាង​ទាំង​បី​នាក់​នោះ​ទេ ពី​ព្រោះ​លោក ឈូក បណ្ឌិត តែង​តែ​សូម​ពន្យារ​ពេល​រហូត​នៅ​ពេល​ដែល​តុលាការ​កំណត់​ពេល​ឲ្យ​ចូល​ខ្លួន​។ នាង​បាន​ថ្លែង​ថា​ ៖​«​ទោះ​យ៉ាង​ណា ខ្ញុំ​ត្រូវ​តែ​តស៊ូ ដើម្បី​ស្វែង​រក​យុត្តិធម៌ បើ​ទោះ​បី​ជា​ដឹង​ថា លោក ឈូក បណ្ឌិត មាន​លុយ​និង​មាន​ឥទ្ធិពល​ក៏​ដោយ​»។ ដោយ​មាន​ទឹក​មុខ​ក្រហម ដោយ​សារ​តែ​ខក​ចិត្ត​នឹង​ការ​ប្រកាស​ពន្យារ​ពេល​របស់​តុលាការ​អ្នក​នាង កែវ នា បាន​និយាយ​ទៀត​ថា សព្វ​ថ្ងៃ​នេះ​នាង​រស់​នៅ​ទាំង​ភាព​ភ័យ​ខ្លាច ខណៈ​ដែល​លោក ឈូក បណ្ឌិត នៅ​ក្រៅ​ឃុំ​ហើយ​ថា​ប្រសិន​បើ​ពួក​នាង​មាន​រឿង​អ្វី​កើត​ឡើង​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​លោក ឈូក បណ្ឌិត​ធ្វើ​ឡើយ។

អ្នក​នាង​ប៊ុត ចិន្តា ដែល​ជា​ជន​រងគ្រោះ​ម្នាក់​ទៀត បាន​ថ្លែង​ថា​នាង​នៅ​តែ​ទទូច​រក​យុត្តិធម៌​បើ​ទោះ​បី​ជា​នាង​ដឹង​ថា យុត្តិធម៌​នៅ​សែន​ឆ្ងាយ​ពី​នាង​ក៏​ដោយ។ នាង​បាន​ថ្លែង​ថា​៖ «រឿង​ក្តី​នេះ បាន​អូស​បន្លាយ​យូរ​ណាស់​មក​ហើយ​តែ​ពុំ​មាន​អ្វី​វិវត្ត​នោះ​ទេ។ ពួក​ខ្ញុំ​ខ្លះ​រៀបការ​មាន​កូន​អស់​ទៅ​ហើយ​តែ​លោក​ឈូក បណ្ឌិត នៅ​តែ​គ្មាន​ទោស​ហើយ​រស់​នៅ​យ៉ាង​មាន​សេរីភាព»។




កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ ២០១៣ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​សា​ជា​ថ្មី​ទៅ​លើ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ដែល​បាន​បាញ់​កម្មការិនី​រោងចក្រ​នៅ​ក្រុង បាវិត ៣ នាក់​ឲ្យ​រង​របួស​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ហើយ​បង្វិល​សុំណុំ​រឿង​នេះ​ទៅ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង បើក​សវនា​សា​ជា​ថ្មី​ឡើង​វិញ។

ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ខេត្ត​ស្វាយរៀង បាន​សម្រេច​លើក​ចោល​មិន​ចាត់​ការ​លើ​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស​មួយ​នេះ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

លោក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ឲ្យ​រង​របួស​ធ្ងន់​៣ នាក់ នៅ​ក្នុង​ការ​តវ៉ា​មួយ កាល​ពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​នៅ​ក្រុង​បាវិត​ថា លោក ឈូក បណ្ឌិត គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់ ដែល​បាន​ធ្វើ​ការ​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​។ ប៉ុន្តែ​យោង​ទៅ​តាម​ដីកា​ដំណោះស្រាយ ចុះ​ហត្ថលេខា​ដោយ​លោក​ប៉ិច ឈឿត ចៅក្រម​សាក​សួរ សាលា​ដំបូង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ ២០១២ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ៩ ព្រឹក ដោយ​ឃើញ​ស្ថានភាព​ហ្វូង​បាតុករ​ឃាត់​មិន​ស្តាប់ ឈ្មោះ ស ចន្ថា នាយ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​បាវិត​ដែល​ស្ថិត​នៅ​ពី​មុខ​អគារ​ទី២​ទល់​មុខ​បន្ទប់​ទឹក​ស្រ្តី​ក្នុង​រោងចក្រ​កៅវ៉េ បាន​ដក​កាំភ្លើង​ខ្លី ម៉ាក​ឡុក​ចិន បាញ់​ចំនួន​ពី ២ ទៅ ៣ គ្រាប់ ក្នុង​ហ្វូង​បាតុករ ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា។ ស្រប​ពេល​នោះ​លោក​ឈូក បណ្ឌិត បាន​ចុះ​ពី​លើ​រថយន្ត​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ចំណោម​កម្មករ​ដើម្បី​រក​ដំណោះស្រាយ​បញ្ឈប់​សកម្មភាព​ហិង្សា​ក៏​ត្រូវ​ហ្វូង​កម្មករ​នាំ​គ្នា​ស្រែក​និង​សម្រុក​ចូល​ដោយ​មាន​កាន់​ដំបង​ដុំ​ថ្ម​បាន​វាយ​គប់​ទៅ​លើ​រោងចក្រ​និង​វាយ​មក​លើ​ឈូក បណ្ឌិត លោក​ក៏​បាន​ដក​កាំភ្លើង​ខ្លី ម៉ាក​ឡុក​ចិន កាន់​លើក​កាណុង​ឡើង​លើ​គំរាម​ដាក់​កូដករ ទើប​បណ្តាល​ឲ្យ​អាវុធ​កាន់​នៅ​ក្នុង​ដៃ​ផ្ទុះ​គ្រាប់​ឡើង​។

ប៉ុន្តែ​លោក ស ចន្ថា បាន​បញ្ជាក់​នៅ​ក្នុង​បរិវេណ​តុលាការ​ខេត្ត​ស្វាយរៀង​កាល​ពី​ម្សិលមិញ​ថា លោក​ពុំ​បាន​នៅ​ក្នុង​កន្លែង​កើត​ហេតុ​នោះ​ទេ ក្នុង​ថ្ងៃ​ដែល​មាន​ការ​ផ្ទុះ​អាវុធ​នោះ​ពី​ព្រោះ​លោក​ប្រចាំការ​នៅ​កន្លែង​ផ្សេង​តែ​បែរ​ជា​ត្រូវ​គេ​ចោទ​ប្រកាន់​ទៅ​វិញ​។ លោក​បាន​បញ្ជាក់​ថា​៖ «​ថ្ងៃ​ក្រោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ធ្វើ​ការ​អី​ទៀត​នោះ​ទេ​បើ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​តែ​បែរ​ជា​ចោទ​គេ​ឯង​ទៅ​វិញ​ពីព្រោះ​ប៉ូលិស បាន​យាម​នៅ​កន្លែង​ហ្វូង​បាតុកម្ម​នោះ​បួន​ថ្ងៃ​មក​ហើយ ពុំ​មាន​រឿង​អ្វី​កើត​ឡើង​សោះ​ស្រាប់​តែ​គាត់​(​ឈូក បណ្ឌិត)​មក​ដល់​ភ្លាម​មាន​រឿង​កើត​ឡើង​តែ​ម្តង»។

លោក ឡុង ភន នាយ​រង​ប៉ុស្តិ៍​នគរបាល សង្កាត់​ប្រាសាទ ជា​សាក្សី​ដែល​ហ៊ាន​និយាយ​នៅ​សាលា​ឧទ្ធរណ៍​ថា លោក ឈូក បណ្ឌិត​គឺ​ជា​អ្នក​បាញ់​កម្មករ​ឲ្យ​រង​របួស បាន​ថ្លែង​នៅ​ខាង​មុខ​តុលាការ​ខេត្ត​កាល​ពី​ម្សិលមិញ​ដែរ​ថា លោក​នៅ​តែ​រក្សា​ពាក្យ​ដែល​លោក​បាន​ឆ្លើយ​ប្រាប់​សាលា​ឧទ្ធរណ៍​ដដែល​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ខ្ញុំ​នៅ​តែ​រក្សា​ពាក្យ​ថា ឈូក បណ្ឌិត បាន​បាញ់​សំដៅ​ក្រុម​អ្នក​តវ៉ា​គឺ​គាត់​ពុំ​បាន​បាញ់​ទៅ​លើ​អាកាស​ទេ​ពីព្រោះ​ខ្ញុំ​នៅ​ចម្ងាយ​ប្រមាណ​ជា ៧ ម៉ែត្រ ពី​លោក ឈូក បណ្ឌិត»។

លោក Reiner Hengstmann, Global Director of Safe SupplyChain របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់ Puma ដែល​បាន​ជិះ​យន្តហោះ ពី​ប្រទេស​អាល្លឺម៉ង់ ដើម្បី​មក​តាម​ដាន​ដំណើរ​ការ​សវនាការ​របស់​តុលាការ​ខេត្ត​ស្វាយរៀង​កាល​ពី​ម្សិលមិញ បាន​សម្តែង​ការ​ខក​ចិត្ត ខណៈ​ដែល​តុលាការ​បាន​ប្រកាស​លើក​ពេល។ លោក​បាន​និយាយ​ថា​៖«​ខ្ញុំ​ខក​ចិត្ត​ចំពោះ​ការ​លើក​ពេល​សវនាការ​នេះ​ប៉ុន្តែ​យើង​នៅ​តែ​បន្ត​តាម​ដាន​ករណី​នេះ​ទៀត​ពី​ព្រោះ​យើង​មក​ទី​នេះ ដើម្បី​ស្វែង​រក​យុត្តិធម៌»។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ហៅ​ការ​លើក​ពេល​បើក​សវនាការ​នេះ​ថា​ជា​ល្បែង​មួយ​របស់​តុលាការ​នៅ​ប្រទេស​កម្ពុជា​។ លោក​បាន​ថ្លែង​ថា​៖ «ឈូក បណ្ឌិត គឺជា​ជន​ល្មើស​ទៅ​ហើយ ដូច្នេះ​ជន​ល្មើស​ដែល​មិន​នៅ​ក្នុង​ពន្ធនាគារ​បែរ​ជា​អាច​ធ្វើ​ឲ្យ​ការ​ដំណើរ​ការ​ក្តី​វា​មិន​ប្រក្រតី​ដូច​នៅ​ថ្ងៃ​នេះ​»។

លោក ណៃ វណ្ណដា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា ការ​ពន្យារ​ពេល​សវនាការ​នេះ គឺ​ហាក់​ដូច​ជា​មិន​សម​ហេតុផល។ មេធាវី និង​ជន​ជាប់​ចោទ គួរ​តែ​ធ្វើ​ការ​ជូន​ដំណឹង​មក​តុលាការ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏​២​សប្តាហ៍​ជា​មុន​ដើម្បី​ឲ្យ​តុលាការ​អាច​ធ្វើ​ការ​សម្រេច​ប្រកាស​លើក​ពេល​ជា​មុន មិន​មែន​ដល់​ថ្ងៃ​ត្រូវ​បើក​សវនាការ ទើប​ធ្វើ​ការ​ប្រកាស​លើក​ពេល​ដូច្នេះ​ទេ​។ លោក​បាន​និយាយ​ថា ៖ «​ចំពោះ​ករណី​នេះ​គឺ​ឃើញ​ថា​ខ្វះ​នីតិវិធី​ច្រើន​ក្នុង​ដំណើរ​ការ​សវនាការ​វា​គ្មាន​ហេតុ​ផល​ណា​មួយ​ដើម្បី​ពន្យារ​ពេល​នោះ​ទេ​គឺ​តុលាការ​អាច​ដំណើរ​ការ​ដោយ​កំបាំង​មុខ​»។

ចំណែក​លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ក៏​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង របស់​លោក ណៃ វណ្ណដា ដែរ ហើយ​បាន​គូស​បញ្ជាក់​បន្ថែម​ថា តុលាការ​ហាក់​ដូច​ជា​ពុំ​មាន​ចេតនា​ពិត​ប្រាកដ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នោះ​ទេ ខណៈ​ដែល​លោក ឈូក បណ្ឌិត នៅ​តែ​អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ​។ លោក​សំអាត​ថ្លែង​ថា​៖ «ការ​ពន្យារ​ពេល​សវនាការ​នៅ​ថ្ងៃ​នេះ​គឺ​ហាក់​ដូច​ជា​ផ្តល់​ផល​ប្រយោជន៍​មួយ​ដល់​លោក ឈូក បណ្ឌិត ពីព្រោះ​ការ​ពន្យារ​ពេល​នេះ​គឺ​បាន​បង្ហាញ​ថា​លោក ឈូក បណ្ឌិត មាន​ចេតនា មិន​ចង់​ចូល​ក្នុង​សវនាការ​នេះ​ទេ»៕


 

What Next?

Recent Articles

19 Responses to "អ្នក​ចូល​រួម​ខក​ចិត្ត​ការ​លើក​ពេល​សវនាការ ​ឈូក បណ្ឌិត"

  1. អំណាច លុយ ធ្វើឲ្យមនុស្សក្បត់ឧត្តមគតិ (តុលាការ) ឯណាទៅយុត្តិធម៌??? ឯណាទៅដែលហៅថា ធ្វើការបំរើប្រជាជន????? វាល្មមដល់ពេលភ្ញាក់ខ្លួនហើយខ្មែរប្រុសស្រី។

  2. Anonymous says:

    ការកំណត់ពេលបើកសាវនាការភ្លឹបភ្លែតៗដូចអំពិលអំពែកយូរៗទៅទាំងដើមចោទ ទាំង
    អ្នកសង្កេតការធុញ លួចបើកសាវនាការភ្លែត អាត្រីហើមរួចខ្លួនបាត់ ។ ព្រោះមានឧទាហរណ៍ស្រាប់
    ករណីជះទឹកអាស៊ីត តាត ម៉ារីណា ចុងក្រោយទាំងតុលាការ ទាំងក្រសួងយុត្តិធមថាចប់ហើយ
    ជនដៃដល់កាត់ទោសហើយ តែជនរងគ្រោះថាអត់បានដឹងអីផង ។

  3. តេជះ says:

    ដុល្លា​ការ សម័យសុំដាច់ ដែកជោ (អ្នករើសអេតចាយ) ជា………………………………………………….!

    សូមជួយរកពាក្យដាក់ផង ព្រោះមិនដឹងជារកពាក្យអ្វីដាក់អោយសមទេ?

  4. Khmer Family says:

    តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
    .ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។

    ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្សប្រឆាំង …………………………………………………………………………………………………………………………
    ហា ហា ហា ហា​ តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?

    .

  5. Poor People says:

    តុលាការឆ្កួត។ កាត់វាមិនងាយចេញចឹងហើយ ព្រោះអា ឈូកបណ្ឌឹតណឹង ជាជំនិត ម៉ែន សំអន។ បងប្អូនខ្មែរប្រុសស្រី ប្តូររដ្ឋាភិបាលនេះចោលទៅ៕

  6. 18 Mars says:

    គ្រាន់តែហៅលោកគ្រូអ្នកគ្រូទៅប្រជុំស្តាប់ពីផែនការបក្សក៏ម្នាក់ៗទទួលបាន ១០០០០រៀលដែរ ។
    វាមិនជាងគ្នាទេ ថាកំហុសគេមួយកំហុស​ខ្លួនឯង…មិនដឹងប៉ា​ម៉ានទេណ៎……ទីនះ​ភាគច្រើន​អ្នកដឹងរឿងដូចនះកុំប្រូខុសរឿង ជួយណែនាំងាឆ្កួ​តមួយផងអានោះសម្តីអសីលធម៌ដូចមេសែន អាហ្នុងបើបានធើធំលើសហ៊ុនសែន១០ដង។ តែតាមហុងស៊ុយដែលចិនសែម៉ិ ថាជាតិនះងាប់​តែ​គេប្រើហ្នឹង…….យូរៗរវល់ជេរគេចង់ភ្លេចឆ្នាំង…….

  7. ប្រជាជន says:

    កុំហៅពួកគាត់ថាតុលាការ សូមហៅថាដុល្លាការវិញ។កុំស្រែករកយុត្តិធម៌ពីពួកគាត់ តែត្រូវសួរថាអស់ប៉ុន្មានបានខ្ញុំរួចខ្លួនទាន?

  8. 18 Mars says:

    អ្នកស្រីម៉ែន សំអន ៖ « ឈូកបណ្ឌិតគ្រាន់តែបាញ់ឲ្យរបួសរឿងអីត្រូវជាប់គុក ចុះត្រង់អា នឹម ពិសី ក្មួយលោកហ៊ុនសែនបាញ់គេដល់ងាប់ម៉េចរួចខ្លួន»។ ដូចសមម្យ៉ាងដែរ……………

  9. ហស ចាប់ជាតិ says:

    ចុះលោកហុនសែនហេតុអីក៏ធ្វើមិនដឹងមិនឮអីចឹង???

    បើសិនជាប៉ះចំលើបងប្ងូនគាត់វិញគឺច្បាស់ជា

    លោតកន្ទុយអូងភ្លាម! នោះបានន័យថាការនិយមបក្សពួកនិងការរើអើងពូជអ្នកមានអ្នកក្រ!

    គិតទៅជីវិតប្រជាជនថោកណាស់! តើពេលណាទៅទើបប្រទេសខ្មែរមានអ្នកដឹកនាំមានស្មារតី

    ជួយរាស្ត្រ ការពារយុត្តិធម៌ឲ្យរាស្ត្រ??? គ្រាន់តែប៉ុន្នេះអាចជាសូចនាករឆ្លុះបញ្ចាំងឲ្យដឹងថា

    ប្រទេសមានអ្នកដឹកនាំបែបណាហើយ។​

  10. cheath says:

    ហាស!ហាស យ៉ាងម៉េចហើយ អាបាញ់ទា អាឆ្កែស៊ូប៊ែរឌីសម្ពាយធំអ្នកទេសចរណ៏ឆ្ងាយ ចាយលុយអង្គការសហប្រជាជាតិ មកបំពេញបេសកកម្មមហាប្រមឹក ដឹកស្រីបោយដៃ
    យកទៅដោះកូយ ឪមហាសិទ្ធមនុស្សការពារចោរអ្ហែងហ្នឹង វាយ៉ាងម៉េចហើយ ក្រោយពី
    និស្សិតខ្មែរដាក់សំណួរប៉ុន្មានអន្លូងចំកណ្តាលក្បាលវា អោយស្រងល់បើកភ្នែក សព្រាតនោះអ្ហា៎
    ហាស! ហាស អានេះមកប្រូបូរបត់សុទ្ធពីច្បាប់វិនិយោគអន្តរជាតិ អួតសុទ្ធតែជួយប្រមូល
    អ្នកវិនិយោគបរទេសអោយមកវិនិយោគនៅកម្ពុជា ប៉ុន្តែដល់គេសួរថា អោយគេហ៊ានមកវិនិយោគ
    យ៉ាងម៉េចទៅ បើលោកឯងសរសេររបាយការណ៏ដេលមិនបង្ហាញពីការពិត សរសេរតែតាមរបាយការណ៏ពួគសិទ្ធិមនុស្សការពារចោរ និងរបាយការណ៏អាបក្សប្រឆាំងចោលម្សៀតនៅស្រុកខ្មែរ តើរបាយណ៏ការដែលបង្ហាញតែភាពអវិជ្ជមានបែបនេះ តើមានអ្នកវិនិយោគទុនណាហ៊ានមកបណ្តាក់ទុនរកស៊ីនោះ ? អាឆ្កែសម្ពាយធំនោះឆ្លើយអត់រួចធ្វើមាត់ស្ញេញ
    បើកភ្នែកសព្រាត នេះបានហៅថា អាឆ្កែទេសចរណ៏ផ្លូវឆ្ងាយ ច្រាសច្រំបាយបង្ហិនមែន
    ហាស! ហាស សមមុខហើយអ្ហែង

  11. Pay fee for service is not bad like travel fee, food fee is, o.k.

  12. Cheat/JML says:

    Fuck you, Ah Cheat ! shut the FUCK UP !

  13. cheath says:

    Sok An
    says:
    May 22, 2013 at 10:15 pm ប្រម៉ាណជាមួយខែមុននេះ ក្រសួង អប់រំ យវជន នឹង កីឡា មានចុះមកខេត្តសៀមរាបចូលទៅ

    សាលាមួយក្នុងខេត្តនេះដែលជាកន្លែងមិត្តរបស់ខ្ញុំបង្រៀននៅទីនោះ​ ពួកគេបានប្រាប់គ្រូថាបើ CPP

    ជាប់ឆ្នោតនោះ ប្រាក់ពូកគ្រូនឹងឡើងបាន——————————>
    *************************************************************************************************
    ម៉េច! អាកូនមីចោរកញ្ចុយកន្តួយស្អុយ ។ អាចុយម៉្រាយ អាពូជពូជថោកបក្សប្រឆាំង
    អាចុយម៉្រាយអ្ហែងហ្នឹង ឆ្ងាញ់ណាស់ទៅឫុ អាខាងយកឈ្មោះគេទៅប្រើហ្នឹង ។
    អាឆ្កែពូជថោក !ម៉េច កន្តួយម៉ែអាចុយម៉្រាយអ្ហែងហ្នឹង កន្តួយមីចោរកញ្ចុយហ្នឹង ក្តវបុកកន្តួយវាចងបាច់ច្រើនពេកឫុអី បានជាមីចោរកញ្ចុយកន្តួយស្អុយ ម៉ែអាចុយម៉្រាយអ្ហែងហ្នឹង វារកឈ្មោះដាក់អោយអាចុយម៉្រាយអ្ហែងមិនបាន ។
    អាចុយម៉្រាយអ្ហែងហ្នឹង សួរមីចោរកញ្ចុយកន្តួយស្អុយម៉ែអ្ហែងហ្នឹងមើល អាចុយម៉្រាយ ! ថាវាយ៉ាងម៉េចបានជាអាពូជថោក អាចុយម៉្រាយអ្ហែងហ្នឹងអត់មានឈ្មោះ
    **********************************************************************
    * ចរិតថោករបស់ពួកអាមន្ត្រីបក្សប្រឆាំង របស់អាតិរិច្ឆានកឹមសុខា-អាតិរិច្ឆានសមរង្សី *
    ***********************************************************************
    ពួកអាតិរិច្ឆានបក្សប្រឆាំង – ថាពិតមិនខឹងសុទ្ធជាអា
    មន្ត្រីចោលម្សៀតពាលបាតផ្សារ- ខ្លាំងតែវោហារជើងរមៀត ។
    ក្នុងcamnews នេះវាមិនតូច- សក្តិវាមិនស្តួចសុទ្ធអ្នកធំ
    អាខ្លះមេបក្សតាមខេត្ត ខណ្ឌ- អាខ្លះធំគ្រាន់ ព្រឹទ្ធ-រដ្ខសភា ។
    ប៉ុន្តែទ្រឹស្តីសុទ្ធចោលម្សៀត – រឿងពិត ធ្វើល្អអត់និយាយ
    ចេះត្រឹមភរភូត បោកប្រាស់ច្នៃ- រឿងត្រូវក្រឡៃបោកថាខុស ។
    ដល់គេតបត្រូវវាផ្តើមជេរ – ម៉្រាយជាហូរហែដៀលឆ្កែឆ្មា
    អាយួនអាក្បត់ជាតិសាសនា- ស្តាប់ហើយក្តៅផ្សាទើបតវិញ ។
    ល្អដែរយើងតូចជេរវាធំ – ពិតច្បាស់វាងំក្តៅទ្រូងស្ទេញ
    ដេកលក់មិនបានចិត្តក្តៅជ្រេញ- ខឹងរកមុខបាញ់ស្រាយកំហឹង ។
    អាឆ្កែអញប្រាប់អ្ហែងស្តាប់អញ- បើអ្ហែងនៅជ្រេញខាងភូតភរ
    កុហកបោកប្រាស់អញមិនឈរ- អោយអ្ហែងអួតល្អតែអ្ហែងទេ ។
    អញនិងបកស្រាយអោយដឹងពិត- អ្ហែងជេរអញយិតម៉្រាយអ្ហែងដែរ
    អោយអស់បងប្អូនដែលជាខ្មែរ- រស់ស្រុកក្រៅទ្វេរលោកដឹងរឿង ។
    ឈប់ចាញ់បោកអាតិរិច្ឆានបោកប្រាស់- រឿងពិតឃើញច្បាស់លក់កន្តួយប្រពន្ធវា
    ដូរសក្តិស្រមោលបានវិញស្បែកយារ- ក្រស្អុយគរឃារតែអួតហួសឃ្លាន ។
    ពិតណាស់ពួកវាគ្មានពាក្យថ្លែង- ពាក្យវាប្រើវែងគឺពាក្យជេរ
    ពាក្យពិតរឿងជាតិវាគ្មានទេ – ពាក្យព្រសដូចឆ្កែសម្បូរណាស់ ។
    ចេះច្បាស់ជាងគេជេរលោកជាតិ- ពេលដែលគាត់ជ្រៀតថាវាច្បាស់
    រឿងរ៉ាវបក្សវាថោកទាបណាស់- ជេរគាត់ផ្តាំចាស់បំបិទមាត់ ។
    វាខឹងព្រោះអីស្តីប្រាប់ត្រង់- ខ្ញុំមិនលាក់លៀមរឿងវាខឹង
    ព្រោះខ្ញុំប្រាប់អស់រឿងវាមាន- បក្សវាដាច់ស្ពានអត់មានប្រាក់ ។
    អ្នកនៅអាមេរិក-កាណាដា- ហ្វាំងឡង់ផងណាអូស្ត្រាលី
    ប៉ារីសសោតក្តីគេលែងជឿ-ឈប់អោយលុយវាមកច្រាសច្រំ ។
    បោកគេលែងបានវាខឹងណាស់ – ខឹងខ្ញុំអ្នកច្បាស់អ្នករាយការណ៏
    ពីរឿងអាសោចន៏ក្នុងបក្សវា- ផ្តាច់ផ្លូវរកស៊ីពួកវាសូន្យ ។
    ធ្វើអ្វីមិនបានមានតែជេរ- ថាខ្ញុំហូរហែរម្តងសុខអាន
    ម្តងកញ្ញារិទ្ធម្តងហ៊ុនសែន- ស្មាននោះអើយស្មានស្មានផ្លូវខុស ។
    ឥឡុវដាច់ហើយលុយបោកគេ- គេមិនអោយទេព្រោះគេដឹង
    វាខ្វល់ខ្លាំងណាស់រឿងលុយហ្នឹង- ឥឡូវខំប្រឹងទារ កូនចៅ ។
    ពិតណាស់អាមន្ត្រីឆ្កែបក្សប្រឆាំង–អាអម្បូរថោកអន់ពូជគម្រក់
    អួតចេះជាងគេតែពិតស្ទក់–ភរបោកស្រស់ស្រស់អ្នកមិនដឹង ។
    ភរភូតដូចវាទេវតាដឹង–ដាក់ទំនាយវឹងអោយវាជួបគ្រោះ
    បើវាចុះទឹក ក្រពើគោះ–បើវាជិះយន្តហោះ ផ្ទុះធ្លាក់ដី ។
    រស់នៅឱ្យជួប តែទុក្ខធំ-ទាំងពូជវាព្រមធ្លាក់អវចី
    ឡានបុក រន្ទះ បាញ់កណ្តាលថ្ងៃ–ពស់ចឹកឱ្យក្ស័យ ក្របីវ័ធ ។
    ក្នុងផ្ទះដើរជល់ គ្រែធុងឡាំង–បើកឡានបុកក្តាំង ឱ្យប្រាសព្រាត់
    ព្រះកាច់បាក់ក បើចូលវត្ត–ឈើបាក់សង្កត់ ទាំងអត់ខ្យល់ ។
    ឱ្យក្តៅរោលរាល ដូចម្ទេសទុំ– ឱ្យឆេះក្តៅងំ វិនាសខ្វល់
    ឱ្យខ្លោចចម្រុះ កុំមានសល់–ឱ្យព្យុះវាតឈ្មុល គួចកំទេច ។
    កុំឱ្យបានសុខនៅក្នុងចិត្ត–រស់ដូចរួតរឹត អំបិលម្រេច
    ជិះកប៉ាល់ទូក ទឹកគួចលិច–គោក ឪមាល់ទិចឱ្យខ្ទេចខ្លួន ។
    បើដើរទេសចរណ៍តាមផ្លូវជើង–ត្រូវគ្រាប់កាំភ្លើង គេបាញ់លេង
    ដើរជួបចោរប្លន់អស់រលីង–ឱ្យងាប់ហ្នឹងស្កន់ អាសន្នរោគ ។
    មន្ត្រីប្រឆាំងសុទ្ធពូជថោក- សុទ្ធជាអាមោគអត់បានការ
    ចេះត្រឹមភ្លើឆ្កួតស្រែកឡូឡា- ឯរឿងសាច់ការសូន្យតាផ្លាក ។
    អួតសុទ្ធខ្លួនចេះតែឆ្អេះង៉ោង- ចេញចេះមកឆ្គងអន់ជាងផេះ
    ចេះរបេះក្បាច់អួតខ្លួនចេះ- ចុងចប់ចំណេះជិះ ក ឯង ។
    ប៉ិនណាស់ភរភូតប្រូបោកប្រាស់-អុចអាលចេះច្បាស់មិនបាច់គ្រូ
    ឯរឿងលិទ្ធក្តិតចេះរិតធូរ- ជាប់គុគវ័ណ្ឌ ក សុំលិទ្ធក្តិត ។
    សុំលិទ្ធសុំពិតយករួចខ្លួន- ទោះធាក់ក្បាលផ្ទួនក៏មិនខឹង
    ង៉េសៗដូចឆ្កែលូនក្រោមជើង-ខ្លួនរួចឫុកឆ្មើងតម្លើងធ្មុង ។
    អួតភ្លាមឯងខ្លាំងគ្មានអ្នកស្មើ- អញរៀនមានគ្រូPHD
    បរិញ្ញាអញខ្ពស់ហួសប្រថពី – សាច់ការគ្រាន់ជាឆ្កែចោលម្សៀត៕
    ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
    ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
    អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
    ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
    លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
    ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
    អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
    ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
    តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
    មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆានដែរខាំចេញមុខ ។

    ​​​​

  14. *** says:

    Oh a chit , U write for whom read your text.
    Your text curse by yourself . I think ” you’re a silly dog “.

  15. Khmer Family says:

    ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!

    តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា

  16. Khmer Family says:

    សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!

  17. donjeyu says:

    តុលាការគ្រាន់តែជាcushionរបស់របប បក្សពួកនិយមនឹងគ្រួសារនិយមតែប៉ុនណ្ណោះ!

  18. *** says:

    បើស្តេចអាក្រក់ ហេតុអី្វក៏រាស្រ្ដទាំងពីរនាក់ប្តីប្រពន្ធស្រឡាញ់តំណែងស្តេចម្ល៉េះ Khmer Family????