លោក ឱម យ៉ិនទៀង៖ ព្រះអង្គម្ចាស់ ធម្មិកោ មើលស្រាល​ព្រះរាជក្រម

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ប្រតិកម្ម​តប​ចំពោះ​បន្ទូល​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជុំវិញ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ។

 

ដោយ វណ្ណ វិចារ
2013-05-22
RFA


ស្តាប់សំឡេង ថតសំឡេង

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ជា​ទេសរដ្ឋមន្ត្រី លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​២២ ឧសភា ឆ្នាំ​២០១៣។ RFA/Van Vichar

ការ​ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​ព្រះសីហនុ ព្រះអង្គម្ចាស់ ធម្មិកោ បដិសេធ​តាម​រយៈ​ការ​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​ថា ព្រះអង្គ​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ​ទេ ហើយ​ចាត់​ទុក​បញ្ហា​នេះ​ជា​រឿង​នយោបាយ។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រកាន់​ជំហរ​មិន​អត់​ឱន​ឲ្យ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឡើយ បើ​សិន​ណា​សែ​រាជវង្ស​រូប​នេះ​នៅ​តែ​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ តាម​លិខិត​ព្រមាន​របស់​អង្គភាព​នេះ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ជា​ទេសរដ្ឋមន្ត្រី លោក ឱម យ៉ិនទៀង នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ចាត់​បន្ទូល​ព្រះអង្គម្ចាស់ ធម្មិកោ ជា​បន្ទូល​បង្កាច់​បង្ខូច និង​លាប​ពណ៌​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ភ្ជាប់​ទៅ​ជា​រឿង​នយោបាយ និង​ចោទ​ថា អង្គភាព​នេះ​ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច។ លោក​បន្ត​ថា ព្រះអង្គម្ចាស់ ធម្មិកោ កំពុង​ព្យាយាម​ជាន់​ឈ្លី​រាជ​បល្ល័ង្ក​តាម​រយៈ​ការ​បដិសេធ​មិន​គោរព​ច្បាប់​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ។

លោក ឱម យ៉ិនទៀង បាន​ដាក់​សំណួរ​ទៅ​ព្រះអង្គ ធម្មិកោ ថា បើ​ច្បាប់​មិន​ត្រូវ ហេតុអ្វី​បាន​ជា​ព្រះអង្គ​ធ្លាប់​បាន​ប្រកាស​ទ្រព្យ​កាល​ពី​លើក​ទី​១? ហេតុ​អ្វី​បាន​ជា​ពេល​នេះ​មិន​ប្រកាស? ឬ​ឲ្យ​តែ​ចូល​គណបក្ស​ប្រឆាំង​ហើយ​មិន​គោរព​ច្បាប់​បាន​ស្រេច​តែ​នឹង​ចិត្ត?

លោក ឱម យ៉ិនទៀង៖ «លោក​មើល​ងាយ​មហាក្សត្រ​ត្រង់ៗ​តែម្ដង​ទៅ​ល្អ​ជាង កុំ​យក ឱម យ៉ិនទៀង ធ្វើ​ឈ្នាន់ បើ​ខ្ញុំ​មិន​ជួយ គឺ​ធ្វើ​បែប​បទ​ទៅ​តុលាការ។ ប៉ុន្តែ​យើង​ខ្ញុំ​ធ្វើ​លិខិត​មួយ​ទៅ​គាត់​ប្រធាន​ក្រុម​ជន​បង្គោល ធ្វើ​លិខិត​ពីរ​ដង​ជូន​លោក​ទៅ​ហើយ។ ឥឡូវ​នេះ​យើង​ខ្ញុំ​មាន​ភស្តុតាង​កាន់​តែ​រឹងមាំ​ហើយ គាត់​ផ្សាយ​កាសែត​ថា មិន​ប្រកាសៗ ខ្ញុំ​ថត​ទាំង​អស់​យក​ទៅ​ជូន​តុលាការ។ ដំណាក់កាល​ប្រមូល​ភស្តុតាង​បន្ថែម​ទៀត ទុក​ពេល​មួយ​អាទិត្យ។ ព្រឹក​ថ្ងៃ​អង្គារ ដាក់​សំណុំ​រឿង​ជូន​តុលាការ»

លោក ឱម យ៉ិនទៀង ចំអក​ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បំណង​ចង់​ជាប់​គុក​ដើម្បី​ក្លាយ​ខ្លួន​ជា​វីរបុរស និង​ដើម្បី​ឲ្យ​រាស្ត្រ​ស្គាល់​ព្រះអង្គ​កាន់​តែ​ច្រើន។

ឆ្លើយ​តប​នឹង​ការ​ព្រមាន​បែប​នេះ ព្រះអង្គម្ចាស់  ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​តប​ថា ព្រះអង្គ​មិន​ចុះញ៉ម ឬ​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ​ឡើយ ព្រោះ​ព្រះរាជវាំង​ជា​ទី​ដែល​ព្រះអង្គ​គង់​បំពេញ​ការងារ​នោះ មិន​មែន​ជា​កន្លែង​ដែល​អាច​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដូច​ស្ថាប័ន​រដ្ឋាភិបាល ឬ​តុលាការ​នោះ​ទេ។ ព្រះអង្គ​រំលឹក​ថា តាម​ពិត​ព្រះអង្គ​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ​តាំង​ពី​លើក​ទី​១​មក​ម្ល៉េះ ប៉ុន្តែ​ព្រះ​មហា​វីរក្សត្រ​ដាស់​តឿន ទើប​ព្រះអង្គ​ព្រម​ប្រកាស​ទ្រព្យ។ ព្រះអង្គ​បញ្ជាក់​ថា ទ្រង់​សុខ​ចិត្ត​ជាប់​គុក តែ​មិន​មែន​ដើម្បី​ឲ្យ​ល្បី​ឈ្មោះ​ឡើយ គឺ​ជាប់​គុក​ដើម្បី​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​មិន​អាច​បំពាន​ស្ថាប័ន​ព្រះមហាក្សត្រ​បាន​ទេ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅ​សល់​រយៈពេល ៤​ទៀត ដើម្បី​បំពេញ​បែបបទ​ប្រកាស​ទ្រព្យ។ បើ​មិន​ដូច​នេះ​ទេ ព្រះអង្គម្ចាស់​អង្គ​នេះ​នឹង​ត្រូវ​ប្រឈម​នឹង​ផ្លូវ​តុលាការ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ជូន​ដំណឹង​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ចាប់​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៣ ហើយ​មាន​មន្ត្រី​ជាប់​កាតព្វកិច្ច​ជិត ៣​ម៉ឺន​នាក់ ដែល​បាន​ប្រកាស​ទ្រព្យ។

កន្លង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បាន​ចេញ​លិខិត​ព្រមាន​តំណាងរាស្ត្រ​គណបក្ស សម រង្ស៉ី លោក ជា ប៉ូច ថា​ព្យាយាម​រារាំង​ការ​ស៊ើប​អង្កេត​ករណី​ពុករលួយ​នៅ​ខេត្ត​កំពត។ ដោយ​កាល​ណោះ មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​ចោទ​មន្ត្រី​រដ្ឋបាល​ស្រុក​ឈូក ខេត្ត​កំពត ថា​បាន​លក់​ពាក្យ​ប្រកាស​ទ្រព្យ​សម្បត្តិ ឬ​សង្ស័យ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

6 Responses to "លោក ឱម យ៉ិនទៀង៖ ព្រះអង្គម្ចាស់ ធម្មិកោ មើលស្រាល​ព្រះរាជក្រម"

  1. cheath says:

    Sok An
    says:
    May 22, 2013 at 10:15 pm ប្រម៉ាណជាមួយខែមុននេះ ក្រសួង អប់រំ យវជន នឹង កីឡា មានចុះមកខេត្តសៀមរាបចូលទៅ

    សាលាមួយក្នុងខេត្តនេះដែលជាកន្លែងមិត្តរបស់ខ្ញុំបង្រៀននៅទីនោះ​ ពួកគេបានប្រាប់គ្រូថាបើ CPP

    ជាប់ឆ្នោតនោះ ប្រាក់ពូកគ្រូនឹងឡើងបាន——————————>
    *************************************************************************************************
    ម៉េច! អាកូនមីចោរកញ្ចុយកន្តួយស្អុយ ។ អាចុយម៉្រាយ អាពូជពូជថោកបក្សប្រឆាំង
    អាចុយម៉្រាយអ្ហែងហ្នឹង ឆ្ងាញ់ណាស់ទៅឫុ អាខាងយកឈ្មោះគេទៅប្រើហ្នឹង ។
    អាឆ្កែពូជថោក !ម៉េច កន្តួយម៉ែអាចុយម៉្រាយអ្ហែងហ្នឹង កន្តួយមីចោរកញ្ចុយហ្នឹង ក្តវបុកកន្តួយវាចងបាច់ច្រើនពេកឫុអី បានជាមីចោរកញ្ចុយកន្តួយស្អុយ ម៉ែអាចុយម៉្រាយអ្ហែងហ្នឹង វារកឈ្មោះដាក់អោយអាចុយម៉្រាយអ្ហែងមិនបាន ។
    អាចុយម៉្រាយអ្ហែងហ្នឹង សួរមីចោរកញ្ចុយកន្តួយស្អុយម៉ែអ្ហែងហ្នឹងមើល អាចុយម៉្រាយ ! ថាវាយ៉ាងម៉េចបានជាអាពូជថោក អាចុយម៉្រាយអ្ហែងហ្នឹងអត់មានឈ្មោះ
    **********************************************************************
    * ចរិតថោករបស់ពួកអាមន្ត្រីបក្សប្រឆាំង របស់អាតិរិច្ឆានកឹមសុខា-អាតិរិច្ឆានសមរង្សី *
    ***********************************************************************
    ពួកអាតិរិច្ឆានបក្សប្រឆាំង – ថាពិតមិនខឹងសុទ្ធជាអា
    មន្ត្រីចោលម្សៀតពាលបាតផ្សារ- ខ្លាំងតែវោហារជើងរមៀត ។
    ក្នុងcamnews នេះវាមិនតូច- សក្តិវាមិនស្តួចសុទ្ធអ្នកធំ
    អាខ្លះមេបក្សតាមខេត្ត ខណ្ឌ- អាខ្លះធំគ្រាន់ ព្រឹទ្ធ-រដ្ខសភា ។
    ប៉ុន្តែទ្រឹស្តីសុទ្ធចោលម្សៀត – រឿងពិត ធ្វើល្អអត់និយាយ
    ចេះត្រឹមភរភូត បោកប្រាស់ច្នៃ- រឿងត្រូវក្រឡៃបោកថាខុស ។
    ដល់គេតបត្រូវវាផ្តើមជេរ – ម៉្រាយជាហូរហែដៀលឆ្កែឆ្មា
    អាយួនអាក្បត់ជាតិសាសនា- ស្តាប់ហើយក្តៅផ្សាទើបតវិញ ។
    ល្អដែរយើងតូចជេរវាធំ – ពិតច្បាស់វាងំក្តៅទ្រូងស្ទេញ
    ដេកលក់មិនបានចិត្តក្តៅជ្រេញ- ខឹងរកមុខបាញ់ស្រាយកំហឹង ។
    អាឆ្កែអញប្រាប់អ្ហែងស្តាប់អញ- បើអ្ហែងនៅជ្រេញខាងភូតភរ
    កុហកបោកប្រាស់អញមិនឈរ- អោយអ្ហែងអួតល្អតែអ្ហែងទេ ។
    អញនិងបកស្រាយអោយដឹងពិត- អ្ហែងជេរអញយិតម៉្រាយអ្ហែងដែរ
    អោយអស់បងប្អូនដែលជាខ្មែរ- រស់ស្រុកក្រៅទ្វេរលោកដឹងរឿង ។
    ឈប់ចាញ់បោកអាតិរិច្ឆានបោកប្រាស់- រឿងពិតឃើញច្បាស់លក់កន្តួយប្រពន្ធវា
    ដូរសក្តិស្រមោលបានវិញស្បែកយារ- ក្រស្អុយគរឃារតែអួតហួសឃ្លាន ។
    ពិតណាស់ពួកវាគ្មានពាក្យថ្លែង- ពាក្យវាប្រើវែងគឺពាក្យជេរ
    ពាក្យពិតរឿងជាតិវាគ្មានទេ – ពាក្យព្រសដូចឆ្កែសម្បូរណាស់ ។
    ចេះច្បាស់ជាងគេជេរលោកជាតិ- ពេលដែលគាត់ជ្រៀតថាវាច្បាស់
    រឿងរ៉ាវបក្សវាថោកទាបណាស់- ជេរគាត់ផ្តាំចាស់បំបិទមាត់ ។
    វាខឹងព្រោះអីស្តីប្រាប់ត្រង់- ខ្ញុំមិនលាក់លៀមរឿងវាខឹង
    ព្រោះខ្ញុំប្រាប់អស់រឿងវាមាន- បក្សវាដាច់ស្ពានអត់មានប្រាក់ ។
    អ្នកនៅអាមេរិក-កាណាដា- ហ្វាំងឡង់ផងណាអូស្ត្រាលី
    ប៉ារីសសោតក្តីគេលែងជឿ-ឈប់អោយលុយវាមកច្រាសច្រំ ។
    បោកគេលែងបានវាខឹងណាស់ – ខឹងខ្ញុំអ្នកច្បាស់អ្នករាយការណ៏
    ពីរឿងអាសោចន៏ក្នុងបក្សវា- ផ្តាច់ផ្លូវរកស៊ីពួកវាសូន្យ ។
    ធ្វើអ្វីមិនបានមានតែជេរ- ថាខ្ញុំហូរហែរម្តងសុខអាន
    ម្តងកញ្ញារិទ្ធម្តងហ៊ុនសែន- ស្មាននោះអើយស្មានស្មានផ្លូវខុស ។
    ឥឡុវដាច់ហើយលុយបោកគេ- គេមិនអោយទេព្រោះគេដឹង
    វាខ្វល់ខ្លាំងណាស់រឿងលុយហ្នឹង- ឥឡូវខំប្រឹងទារ កូនចៅ ។
    ពិតណាស់អាមន្ត្រីឆ្កែបក្សប្រឆាំង–អាអម្បូរថោកអន់ពូជគម្រក់
    អួតចេះជាងគេតែពិតស្ទក់–ភរបោកស្រស់ស្រស់អ្នកមិនដឹង ។
    ភរភូតដូចវាទេវតាដឹង–ដាក់ទំនាយវឹងអោយវាជួបគ្រោះ
    បើវាចុះទឹក ក្រពើគោះ–បើវាជិះយន្តហោះ ផ្ទុះធ្លាក់ដី ។
    រស់នៅឱ្យជួប តែទុក្ខធំ-ទាំងពូជវាព្រមធ្លាក់អវចី
    ឡានបុក រន្ទះ បាញ់កណ្តាលថ្ងៃ–ពស់ចឹកឱ្យក្ស័យ ក្របីវ័ធ ។
    ក្នុងផ្ទះដើរជល់ គ្រែធុងឡាំង–បើកឡានបុកក្តាំង ឱ្យប្រាសព្រាត់
    ព្រះកាច់បាក់ក បើចូលវត្ត–ឈើបាក់សង្កត់ ទាំងអត់ខ្យល់ ។
    ឱ្យក្តៅរោលរាល ដូចម្ទេសទុំ– ឱ្យឆេះក្តៅងំ វិនាសខ្វល់
    ឱ្យខ្លោចចម្រុះ កុំមានសល់–ឱ្យព្យុះវាតឈ្មុល គួចកំទេច ។
    កុំឱ្យបានសុខនៅក្នុងចិត្ត–រស់ដូចរួតរឹត អំបិលម្រេច
    ជិះកប៉ាល់ទូក ទឹកគួចលិច–គោក ឪមាល់ទិចឱ្យខ្ទេចខ្លួន ។
    បើដើរទេសចរណ៍តាមផ្លូវជើង–ត្រូវគ្រាប់កាំភ្លើង គេបាញ់លេង
    ដើរជួបចោរប្លន់អស់រលីង–ឱ្យងាប់ហ្នឹងស្កន់ អាសន្នរោគ ។
    មន្ត្រីប្រឆាំងសុទ្ធពូជថោក- សុទ្ធជាអាមោគអត់បានការ
    ចេះត្រឹមភ្លើឆ្កួតស្រែកឡូឡា- ឯរឿងសាច់ការសូន្យតាផ្លាក ។
    អួតសុទ្ធខ្លួនចេះតែឆ្អេះង៉ោង- ចេញចេះមកឆ្គងអន់ជាងផេះ
    ចេះរបេះក្បាច់អួតខ្លួនចេះ- ចុងចប់ចំណេះជិះ ក ឯង ។
    ប៉ិនណាស់ភរភូតប្រូបោកប្រាស់-អុចអាលចេះច្បាស់មិនបាច់គ្រូ
    ឯរឿងលិទ្ធក្តិតចេះរិតធូរ- ជាប់គុគវ័ណ្ឌ ក សុំលិទ្ធក្តិត ។
    សុំលិទ្ធសុំពិតយករួចខ្លួន- ទោះធាក់ក្បាលផ្ទួនក៏មិនខឹង
    ង៉េសៗដូចឆ្កែលូនក្រោមជើង-ខ្លួនរួចឫុកឆ្មើងតម្លើងធ្មុង ។
    អួតភ្លាមឯងខ្លាំងគ្មានអ្នកស្មើ- អញរៀនមានគ្រូPHD
    បរិញ្ញាអញខ្ពស់ហួសប្រថពី – សាច់ការគ្រាន់ជាឆ្កែចោលម្សៀត៕
    ពួកអាប្រឆាំងពូជថោកទាប- ពួជកណ្តុរល្មេះពួនក្នុងលូ
    ពូជឈាមអាក្រក់មិនថ្លៃថ្នូរ- ពូជអត់អម្បូរពូជតិរិច្ឆាន ។
    អួតណាស់ខ្លាំងណាស់ពាក្យសម្តី- តែចរិតព្រៃពូជបាតផ្សារ
    ហ៊ានខ្ជាក់សម្តីស្រែកមុសារ- តែក្បាលវិញណាត្បុលគូថអាចម៏ ។
    លាក់មុខលាក់ឈ្មោះពូជត្រកូល-កញ្ជ្រោលយកឈ្មោះអ្នកដ៏ទៃ
    ពាក់ស្រោបមុខខ្លួនស្រែកជេរស្តី-ខ្លាចក្រៃគេវ៉ៃជេរតបវិញ ។
    អួតស្រែកខ្លួនខ្លាំងតែកំសាក- ក្បាលអោនអាចម៏រាគតក់ស្លុតក្រៃ
    ពេលគេជេរតបបាត់ទ្រឹស្តី -បោកប្រាស់រាល់ថ្ងៃក្បាលជាប់គូថ ។
    តបដែរតែតបបែបចោលម្សៀត- តបទាំងអស់ស្នៀតយកឈ្មោះគេ
    មកជេរតបតអត់ខ្មាស់ឆ្កែ- សត្វតិរិច្ឆានដែរខាំចេញមុខ ។

    ​​​​

  2. *** says:

    After communist regime all Cambodian people poor the whole country.
    Om yin tieng , How come a lot of goverment stuff become richest fast ?…….
    Pay high salary or Corruption ?………… example like Mr. Chom prasith gets richest and has a lot of money , Luxury car, Mansion cost more than million dollars , How come he gets money from ?…….

  3. ការពិត says:

    លោក​ Cheath ពូកែជេរ ម៉្លេះ ?​ ប្រើពាក្យ អសុរស ក្រែងលោកក៏កើតពី កន្តួយ និង ក្ត ម្តាយឪពុកលោកដែរមែនទេ ? ម​នុស្សមិនប្រើពាក្យបែបនេះទេ តែបើសត្វវាប្រើ ​ហើយជាសត្វឆ្កែទៀតដែលប្រើពាក្យអសើទាំងនេះ

  4. កូនខ្មែរសុទ្ធសាធ says:

    លោក​ ឪម យិនទៀងនិយាយគួរអោយពីរោះស្តាប់ ប៉ុន្តែប្រកបដោយពិសពុល លោកនិយាយថា ការ
    ព្រមានអោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ទៅប្រកាសទ្រព្យសម្បត្តិមិនមែនជារឿងនយោបាយ
    លោកនិយាយនេះដូចជាកុហកពេកហើយ ព្រោះថាបើមិនមែនជារឿងនយោបាយ ម៉េចលោកមិន
    ព្រមានទៅគាត់មុនពេលគាត់ទៅចូលរួមគណបក្សប្រឆាំងទៅហេតុអ្វីទាល់តែគាត់ចូលគណបក្សប្រ
    ឆាំងហើយទើបលោកព្រមាន តើនេះមិនមែនជារឿងនយោបាយទេឬ? ហើយលោកថាគាត់មើលងាយ
    ព្រះរាជាក្រម ប៉ុន្តែខ្ញុំគិតថាអ្នកដែលមើលងាយព្រះរាជក្រម គឺលោកផ្ទាល់តែម្តង ព្រះរាជក្រមបាន
    ចែងថារាល់មន្ត្រីដែលប្រព្រឹត្តិអំពើរពុករលួយ អង្គភាពប្រឆាំងអំពើរពុករលួយត្រូវតែចាប់ខ្លួននិងបញ្ជូន
    ទៅតុលាការដើម្បីកាត់ទោសជាដាច់ខាត ប៉ុន្តែខ្ញុំជឿថាលោក ឪម យិនទៀង ប្រហែលមិនទាន់ភ្លេចទេ
    ដែលរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង អតីតយុទ្ធជន អសមត្ថភាពធ្វើអោយមានអំពើពុករលួយរហូតដល់
    ធ្វើអោយបាត់បង់ប្រាក់ដល់ទៅជាង៥០លានដុល្លារ ប៉ុន្តែអង្គភាពរបស់លោកមិនបានយករដ្ឋមន្រ្តី
    ក្រសួងនេះទៅតុលាការទេ បែរជាគ្រាន់តែបា្រប់ទៅរដ្ឋមន្រ្តីក្រសួងនេះជាដំណឹងទៅវិញ តើនេះមិន
    មែនជាការមើលងាយច្បាប់ទេឬ? ហើយប្រាក់ដែលបាត់នោះត្រូវបានក្រសួងនេះបង្វិលចូលរដ្ឋ
    វិញឬនៅ?តើអង្គភាពរបស់លោកជាអង្គភាពប្រឆាំងអំពើរពុករលួយ ឬក៏អង្គភាពសំរបសំរួលអំពើ
    ពុករលួយដើម្បីកេងផលប្រយោជន៍របស់ពួកមន្រ្តីមកពីគណបក្សកាន់អំណាចរបស់ពួកលោកទេ?
    ពីព្រោះថាតាំងពីកើតអង្គភាពនេះមកមិនដែលឃើញអង្គភាពនេះចាប់ពួកមន្រ្តីពួករលួយណា
    បញ្ជូនទៅតុលាការទេ ទោះបីគេដឹងថាអំពើរពុករលួយកើតស្ទើរពាសពេញក្រសួង និង ផ្ទែប្រទេស
    ទៅហើយនោះ ក្រៅតែពីចាប់ព្រះរាជ្ញាខេត្តពោធិ័សាត់ដ៏តូចមួយរូបប៉ុណ្ណោះ។ បើនៅតែបែបនេះ
    អង្គភាពនេះគួរតែដូរឈ្មោះទៅជាអង្គភាពសំរបសំរួលអំពើរពុករលួយគណបក្សកាន់អំណាចទៅ
    ល្អជាង។

  5. Khmer Family says:

    ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!

    តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា

  6. Khmer Family says:

    សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!