សម្តេច​សង្ឃរាជ​ទាំងពីរ​គណៈ ជា​អ្នកសម្រេច​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​ទាំង​៨ លើ​សន្លឹកឆ្នោត

ភ្នំពេញ: សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​សង្ឃ​រាជនៃ​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហាសង្ឃរាជ​រាជាធិបតី បួ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និមន្ត​ជា​ព្រះរាជអធិបតីភាព​ក្នុង​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​ទាំង ៨ លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣​។​

 

ថ្ងៃទី 23 ឧសភា 2013
ដោយ: មុនីរាជ
CEN

​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀងគណបក្សនយោបាយ​ទាំង ៨ លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​ ២៣ ​ខែឧសភា​ឆ្នាំ​២០១៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប.​) ។​

​គណបក្សនយោបាយ​ទាំង ៨ ដែល​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ត្រូវបាន​សម្តេច​សង្ឃរា​ជ​ទាំងពីរ​គណៈ យាង​ចាប់ឆ្នោត​ដោយផ្ទាល់​ព្រះ​ហ​ស្ដ​។​

​លំដាប់​លេខ​រៀងគណបក្សនយោបាយ​ទាំង ៨ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ មាន​ដូចខាងក្រោម​នេះ​៖

១-​គណបក្ស​សញ្ជាតិ​កម្ពុជា
២-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច
៣-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ
៤-​គណបក្ស​ប្រជាជន​កម្ពុជា
៥-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​
៦-​គណបក្ស​ខ្មែរ​ឈប់​ក្រ​
៧-​គណបក្ស​សង្គ្រោះ​ជាតិ​
៨-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ  

 លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​មានប្រសាសន៍​ក្នុង​ពិធី​ចាប់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា​នេះ​ថា ៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៅពេល​ខាងមុខនេះ គ​.​ជ​.​ប​. ត្រូវ​ផលិត​សន្លឹកឆ្នោត​តាម​មណ្ឌល​នីមួយៗ សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត ដែល​មណ្ឌល​ទាំង​២៤ រាជធានី ខេត្ត ត្រូវការ​លេខ​រៀង និង​ឈ្មោះ​គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​ឆ្នោត​។​

​លោក​បាន​បន្តថា ៖ លទ្ធផល​នៃ​ការចាប់យក​លេខ​រៀង​គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​មាន​សារសំខាន់​ណាស់សម្រាប់គណបក្សនយោបាយ​ទាំងអស់ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​។ ការកំណត់​លេខ​រៀង​គណបក្សនយោបាយ​នីមួយៗ​លើ​សន្លឹកឆ្នោត នឹង​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្សនយោបាយក្នុងការ​ឃោសនាបោះឆ្នោត ការបោះឆ្នោត និង​ជួយ​ឲ្យ​អ្នកបោះឆ្នោត អាច​ស្គាល់​បាន​ដោយ​ងាយស្រួលនូវ​គណបក្សនយោបាយដែល​ពួកគាត់​ស្រឡាញ់ និង​ពេញចិត្ត​៕ S

 

What Next?

Recent Articles

24 Responses to "សម្តេច​សង្ឃរាជ​ទាំងពីរ​គណៈ ជា​អ្នកសម្រេច​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​ទាំង​៨ លើ​សន្លឹកឆ្នោត"

  1. Poor People says:

    លេខ ៧​ ជាលេខល្អ តាមភាសាបាលី និងជំនឿគឺសំបូរលេខ ៧៕

  2. នោះជាការពិត! មានតែ 5 លាននៃការរស់នៅប្រទេសវៀតណាមនៅក្នុងប្រទេសកម្ពុជាក្នុងពេលឥឡូវនេះ។ មួយរយៈពេលជាច្រើននៃគណបក្សប្រជាជនវៀតណាមនឹងបង្កើនចំនួនប្រជាជន 7 លាននាក់។ ចំនួនប្រជាជនខ្មែរគឺរីកលូតលាស់យឺតដោយសារតែក្រទៅ។ យើងគួរតែបោះឆ្នោតឱ្យកឹមដើម្បីជួយសង្គ្រោះប្រទេសកម្ពុជាពីប្រទេសវៀតណាមដែលត្រូវបានលេបប្រទេសកម្ពុជា។ ភ្ញាក់ឡើង! ក្រោកឡើង!
    សូមអរគុណ

  3. Khmer Family says:

    គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!

  4. Khmer Family says:

    តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា

  5. លេខ៤ជួននឹងយួនចូលស្រុកឯលេខ៧ក៍ជាថ្ងៃកំនើតយួនស្រុកទៀតហាហាខ្មែរអើយងាកទៅណាក៍យួនដែរតើអ្នកដែលស្រែកយំថាយួនចូលស្រុកនិងទៅ
    ខាងណា?

  6. តេជះ says:

    បោះអោយលេខ​៤​ យួនយកខ្ទេច លេខរៀងទី៤ដដែល ដូចលើកមុន ខ្ទេចដដែល ខ្ទេចទៀតហើយ

    សូមកុំបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!

  7. lyseanteur says:

    លេខ រៀងទី៧ និង ទី ៨​ មួយណាឈ្នះក៏បាន លើកលែងតែ លេខ ៤។

  8. Stop! Stop! 7 million of immigration from VN.

    Jayvorman V7 is here!

    Look out for number 7 on the ballot! CNRP is randomly selected as number 7 on the ballot among 8 parties competing!Lucky 7!!!

    នោះជាការពិត! មានតែ 5 លាននៃការរស់នៅប្រទេសវៀតណាមនៅក្នុងប្រទេសកម្ពុជាក្នុងពេលឥឡូវនេះ។ មួយរយៈពេលជាច្រើននៃគណបក្សប្រជាជនវៀតណាមនឹងបង្កើនចំនួនប្រជាជន 7 លាននាក់។ ចំនួនប្រជាជនខ្មែរគឺរីកលូតលាស់យឺតដោយសារតែក្រទៅ។ យើងគួរតែបោះឆ្នោតឱ្យ CNRP v7 ដើម្បីជួយសង្គ្រោះប្រទេសកម្ពុជាពីប្រទេសវៀតណាមដែលត្រូវបានលេបប្រទេសកម្ពុជា។ ភ្ញាក់ឡើង! ក្រោកឡើង!
    សូមអរគុណ

  9. Khmer Family says:

    សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!

  10. ដឹង says:

    តាមពិតលេខ៥ទេដែលល្អ អ្នកចាំមើលទៅ

  11. cheath says:

    សូមស្តាប់ ហោរាជាតិទាយ ពីរលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោត ២៨កក្កដា​២០១៣
    ****************************************************************************************************************************

    ទំនាយបូរាណបានចារទុក – ចាប់លេខផ្សងនឹកជោគជតា
    ឡើងចុះខ្ពស់ទាបក្នុងពេលា- ថ្ងៃឈមជែងគ្នាយកសំណាង ។
    ២៨កក្កដាគឺជាថ្ងៃ – ប្រជែងជោគជ័យតាមកំណត់
    ចាប់ផ្សងលេខគាប់ទេវតាកត់ – ស្តាប់កុំរន្ធត់តាមទំនាយ ។
    លេខ១ទាយថាទន់ខ្សោយណាស់- ចង់ប្រឹងយកឈ្នះមិនងាយទេ
    ព្រោះកម្លាំងទ្រស្តួចស្តើងទ្វេរ-តែបើធ្វើល្អបានផលខ្លះ ។
    លេខ២ ជាលេខមិនសូវគាប់ – ខ្ញុំទាយមិនស្អប់ច្បាស់ទើបថា
    កម្មនៅចងជាប់រឹតអង្គា -តែមានលេខជាជួយទ្រទ្រង់ ។
    លេខជាប្រៀបបានឪពុកម្តាយ-ជួយថ្នមរូបកាយអោយផូរផង់
    ច្នេះត្រូវស្គាល់គុណកុំលះបង់-ពេលខ្លួនឈរត្រង់តម្រង់ចិត្ត ។
    ផ្ចង់កាយវាចារតាំងសម្មាធិ – ផ្តាច់ចោលកិលេសល្មើសលោភលន់
    នោះថ្ងៃក្រោយល្អថ្លាត្រចង់ – ក្នុងវង់គ្រប់គ្រងលេខផ្តល់ជោគ ។
    លេខ៣ប្រាប់ច្បាស់លេខអ្នកតា- ពួកអឺរ៉ុបរអារខ្លាចគ្រប់គ្នា
    ពេលជួបលេខនេះកោរពានា-ក្រម៉ាវន្ទារព្រះទើបសុខ ។
    លេខ៤ច្បាប់ក្បួនលោកបានចែង – លេខល្អក្រៃលែងល្បីនាមា
    ជាលេខអវតាឋានសួគ៌ា- ចារក្នុងគម្ពីរពិភទ្ទកប្ប ។
    លេខ៥ផ្តាំទុកមិនទាន់ល្អ – ប្រាប់ដោយយ៉ៗនូវអត្ថន័យ
    ប៉ងជោគឆ្ងាយណាស់កុំប៉ងអី- តិថីលេខជោគនៅលើសូន្យ ។
    លេខ៦លេខព្រួយខ្លាចរឿងក្រ – ជាលេខមិនល្អត្រដរខ្យល់
    ឈប់ក្រតែមាត់កាយសោតសល់- នៅយល់តែក្រត្រដររស់ ។
    លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតដូចលេខ៣
    ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
    ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
    អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
    លេខ៨គួរសមរណ្តំគ្នា -និងលេខ២ដែរតែកុំភ្លេច
    ច្បាប់ប្រុសធ្លាប់ប្រាប់ចាំអោយស្រេច – បុណ្យឡើងរំលេចព្រោះប្រណិបត្ត ៕

  12. Ah Chlonh says:

    7 represents a rusty ax. 7 is a bad luck number. The party will be vanished shortly after the coming general election! Help, help………..

  13. កូនអ្នកស្រែ ភ្ជូដីស្ទូងស្រូវ says:

    គេច្រើននិមន្តព្រះសង្ឃ ៧ អង្គ ទៅសូត្រមន្ត នៃពិធីបុណ្យតាមប្រណៃណីទំនៀមទំលាប់ខ្មែរពីបុរាណ្យ ប្រជាជនខ្មែរច្រើនយកវត្ត ៧

    វត្តដើម្បីស្រោចទឹកជំរះឧប្បទ្រពចង្រៃ និងមន្ទិលសង្សៃនានា​ ឲ្យចេញចាកពីខ្លួនប្រាណ និងសតិស្មារតីរបស់គេ សប្តាហ៍នីមួយៗមានថ្ងៃត្រឹមតែ ៧ គឺច័ន្ទ

    អង្គារ ពុធ ព្រហស្ស សុក្រ សៅរ៍ និងអាទិត្យ មិនមានថ្ងៃឯណាចូលមកប្របូកច្របល់ទៀតឡើយ នេះហើយជាលេខល្អ។ ថ្ងៃ ៧ មករា ១៩៧៩

    ក៏ជាថ្ងៃល្អដែរ ត្រង់ថាជីវិតខ្មែរបានរួចពីសេចក្តីវិនាសទាំងហ្វូង ទាំងខ្សែ ដោយពួកខ្មែរករហម តែចង្រៃត្រង់ថា

    អ្នកដែលមានឱកាសហើយ មិនយកថ្ងៃនោះធ្វើជាថ្ងៃសិរីសួស្តី ជ័យមង្គល បែរជាយកថ្ងៃនេះធ្វើជាឈ្នាន់សម្រាប់បន្តកាប់សម្លាប់រាស្រ្ត លួចឆកប្លន់

    ជិះជាន់ សង្កតសង្កិន រិតត្បិតសិទ្ធិសេរីភាព នរណាតវ៉ាមិនបាន ដោយគឹតថាអញជាព្របាទធម្មិក ដែលធ្វើឲ្យរាស្រ្តស្អប់ខ្ពើមថែមពីលើពលពតទៅទៀត។

    អីចឹងយើងចាំមើលថា តើនរណាមានសំណាងអាចឡើងកាន់ដំណែងដឹកនាំប្រទេស និងផ្លាស់ប្តូរជីវភាពប្រជាជនបាន

    កុំឲ្យប្រជាជនបង្ខំចិត្តចំណាកស្រុកទាំងហ្វូងៗបន្តទៀត​ ឲ្យមហានិសិត្សមានការងារធ្វើបន្ទាប់ពីបញ្ចបការសិក្សា។

    ព្រោះតែលាភសការៈ និងអំណាចដែលដឹងថាអសម្ថភាពដឹកនាំហើយមិនព្រទុកឲ្យគេដឹកនាំម្តងតែប៉ណ្ណោះ។

  14. Zz says:

    ជាសំណាងឬហៅបានថាជាលាភ គណបក្សសង្រោះជាតិ រូបព្រះអាទិត្យរះ វាត្រូវនិងលេខរៀងទី៧ តំណាងអោយថ្ងៃទាំង៧ មានចន្ទ័ អង្គារ៍ ពុធ ព្រហស្បត៍ិ សុក្រ សៅរ៍ អាទិត្យ ពិតជាល្អមែន គឺមិនមានថ្ងៃលើសពី ៧ នេះទេ ។

  15. ផ្លា់ស់ប្តូរ គឺជាអ្វីដែលប្រជាជនកម្ពុជាត្រូវការ។ ដូច្នេះ ចូរប្រជាជនទាំំងអស់គ្នាផ្លាស់ប្តូរទាំងអស់គ្នា ព្រោះវាអាចនឹងនៅសល់ពេលតិចណាស់ដើម្បីសង្គ្រោះជាតិ របស់យើង។ មានតែគណៈបក្សលេខរៀងទី៧ទេ អាចសង្គ្រោះយើងទាំងអស់គ្នាបាន។

  16. ដឹង says:

    តាមពុទ្ធនាយមានវាល៣និងអន្លុង៤ នេះជាអណត្តិទី៥្របហែលគ្មានអណត្តិទី៥េទដឹង?

  17. cheath says:

    រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ដ្រីគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្ស វាយប្រហារគ្នា នៅពីក្រោយខ្នងហើយ ដែលគេសង្ស័យថា គណបក្សទាំងពីរ ដែលរួមគ្នាទៅជាគណបក្សសាងគ្រោះជាតិស្អីវានោះអាចនឹងរលាយរលត់បែកបាក់ ចានឆ្នាំងរត់ប្រាសទីទៃ ក្រោយយការបោះឆ្នោតជាតិនាថ្ងៃទី២៨ខែកក្កដា ២០១៣ខាងមុខនេះជាមិនខាន ។
    ប្រភពដែលស្និទ្ធនឹងជំនួយការសមាជិកសភា ដែលមានឥទ្ធិពលជាមួយសម រង្ស៊ី ម្នាក់ បាននិយាយថា មន្ដ្រីដែលស្និទ្ធជាមួយអេង ឆៃអ៊ាង និងគួយ ប៊ុនរឿន កំពុងតែជេរប្រទិចផ្តាសារ កឹម សុខា ថាកឹម សុខា និងមន្ត្រីទាំងអស់របស់កឹមសុខា ជាអ្នកនយោបាយគ្មានសីលធម៏ ច្រឡោងខាម ល្ងង់ខ្លៅ ដេកយល់សប្តិចង់ចាប់ផ្កាយលើមេឃ។
    ចំណែកមន្ដ្រីគណបក្សសិទ្ធិមនុស្សវិញ ក៏មានការវាយប្រហារទៅលើគណបក្ស សម រង្ស៊ី ដោយ មិនចេញមុខដែរ ដោយ មិនចំហថា យឹម សុវណ្ណបានតែខាងអួត .សុនឆៃ បានខាងអែបអបយឹមសុវណ្ណ ពិសេស សុនឆៃ ជាភ្នាក់ងារផ្ទៃក្នុងសម្តេចហ៊ុនសែន។ រីឯអេង ឆៃអ៊ាង .គួយ ប៊ុនរឿន គង់ គាំ . ជា ប៉ូច ជាមនុស្សអសម្ថភាព ភ្លីភ្លើ និងគ្មានប្រជា ប្រិយភាព ដូចជាមន្ដ្រីគណបក្សសិទ្ធិមនុស្សទេ ។ មន្ត្រីរូបនោះបាននិយាយទៀតថា . ពួកអាប៉ុន្មាននាក់នេះគ្មានចេះស្អីទេ ជេរគេដដែលៗ មិនចេះបោកប្រាស់ប្រជារាស្ដ្រអោយបានក្ដៅៗ និងថា ពួកនេះនិងវិនាសព្រោះវា ក្បត់ ពាក្យសម្បថនៅចំពោះមុខព្រះអង្គដងកើនិងក្បត់ចំពោះការផឹកទឹកសម្បថនៅ វត្ដបទមវត្ដ ? (អត់ដឹងគេមិនបង្ហើបប្រាប់ថាស្បថរឿងស្អី) ។
    សម្រាប់ការប្រខាំគ្នាបែបនេះ អាចវាយតម្លៃបានថា បក្សសាងគ្រោះជាតិអត់មានអាយុវែងទេ ។ ព័ត៌មានបន្ថែមនិងជូននៅពេលក្រោយ
    ព្រោះទម្រាំបានព័ត៌មានល្អបែបនេះ ប៉ាវអ្នកផ្តល់ដំណឹងផឹកអស់លុយមិនតិចទេ ។
    ព្រោះថាអ្នកផឹកចូលចិត្តនិយាយត្រង់ ។

  18. ស្ដេចទៅយកអំនាចវាមិនអីទេតែអ្វីដែលគ្រោះថ្នាក់បំផុតសំរាប់ខ្មែរនៅពេលនេះគឺមានកូនកសិករទៅធ្វើជាស្ដេចចក្ររបស់ខ្មែរទៅវិញ៕

  19. fg says:

    sghjjkkll

  20. fg says:

    លេខ​4​ អាក្រក់បំផុត

  21. o00o says:

    Stop! Stop! 7 million of immigration from VN.

    Jayvorman V7 is here!

    Look out for number 7 on the ballot! CNRP is randomly selected as number 7 on the ballot among 8 parties competing!Lucky 7!!!

    នោះជាការពិត! មានតែ 5 លាននៃការរស់នៅប្រទេសវៀតណាមនៅក្នុងប្រទេសកម្ពុជាក្នុងពេលឥឡូវនេះ។ មួយរយៈពេលជាច្រើននៃគណបក្សប្រជាជនវៀតណាមនឹងបង្កើនចំនួនប្រជាជន 7 លាននាក់។ ចំនួនប្រជាជនខ្មែរគឺរីកលូតលាស់យឺតដោយសារតែក្រទៅ។ យើងគួរតែបោះឆ្នោតឱ្យកឹមដើម្បីជួយសង្គ្រោះប្រទេសកម្ពុជាពីប្រទេសវៀតណាមដែលត្រូវបានលេបប្រទេសកម្ពុជា។ ភ្ញាក់ឡើង! ក្រោកឡើង!
    សូមអរគុណ

  22. Cheat/JML says:

    Buddhist monk patriarchs should not be allowed to get involve in politic…

  23. *** says:

    We’re all Cambodian people need who to be Prime ministers in the parties need DEBATE for necessary, because we all want to to know who is success for running country for develop……………………………….Need ” Prime Minister ” DEBATE ” please !!!!!!!!!!!!!!!!!!!!

  24. ខ្មែរមហានគរ says:

    ស្តេចសង្ឃបង់វិន័យ​ សត្វត្រៃភពបង់ព្រះរណី យាយជីស៊ីផ្ទីបន្លា អាចារ្យពុលក្តួច៕
    នេះហើយសម័យព្រះរាជាណាចក្រំមហាឡប់ រាជស្តេចពាលនិងបាតផ្សារ!!!