កម្មករ​រោងចក្រ​៣​បន្ត​កូដកម្ម​ទាមទារ​ប្ដូរ​លក្ខខណ្ឌ​ការងារ

កម្មករ​រោងចក្រ​ស្បែក​ជើង និង​កាត់​ដេរ​នៅ​ខេត្ត​ចំនួន​២ បន្ត​កូដកម្ម​សុំ​ប្ដូរ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន ខណៈ​ការ​ទាមទារ​របស់​ពួក​គេ​មិន​ទាន់​មាន​ការ​យល់​ព្រម​តាម​ការ​ចរចា​របស់​មន្ត្រី​ដោះស្រាយ​វិវាទ​ការងារ​ខេត្ត​នីមួយៗ ហើយ​កម្មករ​បាន​ធ្វើ​កូដកម្ម​ច្រើន​ថ្ងៃ​ដែរ។

 

ដោយ អ៊ុក សាវបូរី
2013-05-22
RFA


ស្តាប់សំឡេង ថតសំឡេង

កម្មករ​រោងចក្រ​កាត់​ដេរ និង​ស្បែក​ជើង​ចំនួន​៣ នៅ​ក្នុង​ខេត្ត​ចំនួន​២ គឺ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​តាកែវ បន្ត​ធ្វើ​កូដកម្ម​ចំនួន ២​សប្ដាហ៍​មក​ហើយ មិន​មាន​ដំណោះស្រាយ​ដល់​ថ្ងៃ​ទី២២ ខែ​ឧសភា ខណៈ​នៅ​រោងចក្រ​កាត់​ដេរ​មួយ​ឈ្មោះ ហុង សេន ថេកថាយ៍ (Hong Sen Textile) ថៅកែ​បាន​ព្រម​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​កម្មករ ហើយ​កម្មករ​ព្រម​ចូល​ធ្វើ​ការ​វិញ។

អនុប្រធាន​សហព័ន្ធ​សហជីព​ការងារ​ដើម្បី​កម្ពុជា អ្នកស្រី កែវ ដាវី ថ្លែង​នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ថា ថៅកែ​រោងចក្រ​កាត់​ដេរ ហុង សេន ថេកថាយ៍ យល់​ព្រម​ដោះស្រាយ​សំណើ​របស់​កម្មករ​គ្រប់​ចំណុច​ដែល​ទាមទារ មាន​ដូចជា សុំ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ ៨០​ដុល្លារ តាម​ការ​ប្រកាស​របស់​រាជ​រដ្ឋាភិបាល​សុំ​កុំ​ឲ្យ​បំបាត់​ប្រាក់​ថែម​ម៉ោង និង​សុំ​ឲ្យ​តំណាង​សហជីព​ទាំង ២​រូប គឺ​អ្នកស្រី ហ្វា ស៊ីម៉ាស និង​អ្នកស្រី កែវ ដាវី ដែល​រោងចក្រ​ព្យួរ​ការងារ​បាន​ចូល​ធ្វើ​ការ​វិញ​ជាដើម៖ «រោងចក្រ​ហ្នឹង ពេល​ណា​អាវ​ប្រញឹក គាត់​ដឹង​តែ​បង្ខំ​តែ​ម្តង ទោះ​បី​សុំ​ច្បាប់​ក៏​គាត់​អត់​ឲ្យ​ដែរ។ បាត់​លុយ​ម៉ោង អ្នក​ធ្វើ​ទើស​ភ្លឺ​អីចឹង ជួន​កាល​បាត់​ដល់ ៥៥​ម៉ោង ៧៥​ម៉ោង ក៏​មាន​ដែរ តែ​គេ​សង​លុយ​យើង​គ្រប់​ចំនួន​វិញ ហើយ​គេ​សន្យា​ជាមួយ​យើង​ថា​គេ​មិន​ឲ្យ​មាន​បញ្ហា​បែប​ហ្នឹង​កើត​ឡើង​ទៀត​ទេ»

នៅ​គ្រា​ដែល​កម្មករ​រោងចក្រ​កាត់​ដេរ ហុង សេន ថេកថាយ៍ ជាង ៧០០​នាក់ ចូល​ធ្វើ​ការ​ហើយ​នោះ នៅ​ក្នុង​ខេត្ត​តាកែវ នោះ​ដែរ កម្មករ​រោងចក្រ​ស្បែក​ជើង វីន មេកស៊ូ (Wing Mag Shoes) ជាង ៧០០​នាក់​ផ្សេង​ទៀត កំពុង​អង្គុយ​តវ៉ា​នៅ​មុខ​រោងចក្រ​តាម​ផ្លូវ​ជាតិ​លេខ​៣ រង់ចាំ​លទ្ធផល​ប្រជុំ​ការ​ដោះស្រាយ​សំណើ​ជាង ១០​ចំណុច ដែល​ពាក់ព័ន្ធ​ផល​ប្រយោជន៍​កម្មករ។

តំណាង​សហព័ន្ធ​សហជីព​ការងារ​ដើម្បី​កម្ពុជា លោក សាន ថាយ ថ្លែង​ថា សំណើ​របស់​កម្មករ ១៨​ចំណុច សហជីព​នេះ​កំពុង​ប្រជុំ​ជាមួយ​ថៅកែ​រោងចក្រ​ស្បែក​ជើង វីន មេកស៊ូ។ ការ​ប្រជុំ​កំពុង​ចរចា​មួយ​ចំណុច​ម្តង ដែល​មក​ដល់​ពេល​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។

នៅ​ឯ​ខេត្ត​កំពង់ស្ពឺ វិញ កម្មករ​ជាង ៤​ពាន់​នាក់ នៅ​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា (Sabrina) និង​កម្មករ​ផលិត​ស្បែក​ជើង​ជាង ៧០០​នាក់ នៅ​រោងចក្រ ប្រាយសិន (Bright Senfe) ដែល​ស្ថិត​ក្នុង​ឃុំ​ត្រពាំងគង ស្រុក​សំរោងទង កំពុង​បន្ត​កូដកម្ម​សុំ​ដំឡើង​ប្រាក់​ខែ ១៤​ដុល្លារ សុំ​ដាក់​កង្ហារ​បន្ថែម និង​សុំ​ទឹក​ស្អាត​សម្រាប់​កម្មករ​ផឹក​ជាដើម។

ប្រធាន​ការិយាល័យ​ដោះស្រាយ​វិវាទ​ការងារ ខេត្ត​កំពង់ស្ពឺ លោក ចឹក បូរិន ថ្លែង​ថា តាម​ការ​ចុះ​សម្រប​សម្រួល​ថ្ងៃ​ទី២២ ខែ​ឧសភា ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​ទាំង ២​ក្រុមហ៊ុន មាន​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា និង​រោងចក្រ​ស្បែក​ជើង ប្រាយសិន មិន​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់​ទេ គឺ​កម្មករ​បាន​ទាមទារ​ផល​ប្រយោជន៍​កម្មករ​តែ​ម្តង បើ​ទោះ​បី​ជា​ថៅកែ​ក្រុមហ៊ុន​ទាំង​២​នោះ​ខិតខំ​គោរព​ច្បាប់​ការងារ​កម្ពុជា ក៏ដោយ៖ «ឧទាហរណ៍ ក្រុមហ៊ុន សាប្រ៊ីណា គាត់​ឲ្យ​ប្រាក់​ខែ​គោល​រហូត​ដល់ ៩៥​ដុល្លារ ហើយ​កម្មករ​គាត់​ទារ​ថែម ១៤​ដុល្លារ​ទៀត រដ្ឋាភិបាល​កំណត់​តែ ៨០​ដុល្លារ​ទេ។ លុយ​បាយ​ថ្ងៃ​ត្រង់ រដ្ឋាភិបាល​អត់​មាន​ចែង​ទេ តែ​គាត់​ទារ ១​ដុល្លារ ហើយ​ក្រុមហ៊ុន​គាត់​ឲ្យ​ដល់ ១២​ដុល្លារ​ហើយ»

តំណាង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ សាប្រ៊ីណា លោក ស៊ុន វនី្ន ថ្លែង​ថា កម្មករ​នៅ​តែ​ទាមទារ​សុំ​ឲ្យ​ថៅកែ​ផ្តល់​ប្រាក់​បន្ថែម ១៤​ដុល្លារ ពី​លើ​ប្រាក់​ឈ្នួល​ដែល​កម្មករ​ទទួល​បាន​ប្រចាំ​ខែ៖ «ដោយសារ​តែ​មិន​មាន​ការ​ចរចា កម្មករ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ដដែល។ នៅ​ក្នុង​ការ​ដាក់​សំណើ​ទាមទារ​នោះ គឺ​ទាមទារ ៩​ចំណុច។ ចំណុច​ដែល​បងប្អូន​កម្មករ​គាត់​ទាមទារ​ក្តៅ​គគុក គឺ​ចំណុច ១៤​ដុល្លារ ប្រាក់​ខែ​គោល​បន្ថែម​ហ្នឹង​តែ​ម្តង»

ចំណែក​តំណាង​កម្មករ​នៅ​រោងចក្រ​ស្បែក​ជើង ប្រាយសិន លោក ជួប សារិន ថ្លែង​ថា កម្មករ​បាន​ទាមទារ​មិន​ឲ្យ​ថៅកែ​ដក​ប្រាក់​សុខភាព ៥​ដុល្លារ និង​សុំ​ដំឡើង​ប្រាក់​ថ្លៃ​បាយ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

3 Responses to "កម្មករ​រោងចក្រ​៣​បន្ត​កូដកម្ម​ទាមទារ​ប្ដូរ​លក្ខខណ្ឌ​ការងារ"

  1. Khmer Family says:

    ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!

    តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា

  2. Khmer Family says:

    សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!

  3. cheath says:

    រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ដ្រីគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្ស វាយប្រហារគ្នា នៅពីក្រោយខ្នងហើយ ដែលគេសង្ស័យថា គណបក្សទាំងពីរ ដែលរួមគ្នាទៅជាគណបក្សសាងគ្រោះជាតិស្អីវានោះអាចនឹងរលាយរលត់បែកបាក់ ចានឆ្នាំងរត់ប្រាសទីទៃ ក្រោយយការបោះឆ្នោតជាតិនាថ្ងៃទី២៨ខែកក្កដា ២០១៣ខាងមុខនេះជាមិនខាន ។
    ប្រភពដែលស្និទ្ធនឹងជំនួយការសមាជិកសភា ដែលមានឥទ្ធិពលជាមួយសម រង្ស៊ី ម្នាក់ បាននិយាយថា មន្ដ្រីដែលស្និទ្ធជាមួយអេង ឆៃអ៊ាង និងគួយ ប៊ុនរឿន កំពុងតែជេរប្រទិចផ្តាសារ កឹម សុខា ថាកឹម សុខា និងមន្ត្រីទាំងអស់របស់កឹមសុខា ជាអ្នកនយោបាយគ្មានសីលធម៏ ច្រឡោងខាម ល្ងង់ខ្លៅ ដេកយល់សប្តិចង់ចាប់ផ្កាយលើមេឃ។
    ចំណែកមន្ដ្រីគណបក្សសិទ្ធិមនុស្សវិញ ក៏មានការវាយប្រហារទៅលើគណបក្ស សម រង្ស៊ី ដោយ មិនចេញមុខដែរ ដោយ មិនចំហថា យឹម សុវណ្ណបានតែខាងអួត .សុនឆៃ បានខាងអែបអបយឹមសុវណ្ណ ពិសេស សុនឆៃ ជាភ្នាក់ងារផ្ទៃក្នុងសម្តេចហ៊ុនសែន។ រីឯអេង ឆៃអ៊ាង .គួយ ប៊ុនរឿន គង់ គាំ . ជា ប៉ូច ជាមនុស្សអសម្ថភាព ភ្លីភ្លើ និងគ្មានប្រជា ប្រិយភាព ដូចជាមន្ដ្រីគណបក្សសិទ្ធិមនុស្សទេ ។ មន្ត្រីរូបនោះបាននិយាយទៀតថា . ពួកអាប៉ុន្មាននាក់នេះគ្មានចេះស្អីទេ ជេរគេដដែលៗ មិនចេះបោកប្រាស់ប្រជារាស្ដ្រអោយបានក្ដៅៗ និងថា ពួកនេះនិងវិនាសព្រោះវា ក្បត់ ពាក្យសម្បថនៅចំពោះមុខព្រះអង្គដងកើនិងក្បត់ចំពោះការផឹកទឹកសម្បថនៅ វត្ដបទមវត្ដ ? (អត់ដឹងគេមិនបង្ហើបប្រាប់ថាស្បថរឿងស្អី) ។
    សម្រាប់ការប្រខាំគ្នាបែបនេះ អាចវាយតម្លៃបានថា បក្សសាងគ្រោះជាតិអត់មានអាយុវែងទេ ។ ព័ត៌មានបន្ថែមនិងជូននៅពេលក្រោយ
    ព្រោះទម្រាំបានព័ត៌មានល្អបែបនេះ ប៉ាវអ្នកផ្តល់ដំណឹងផឹកអស់លុយមិនតិចទេ ។
    ព្រោះថាអ្នកផឹកចូលចិត្តនិយាយត្រង់ ។