លោក ហ៊ុន សែន៖ លេខ​រៀង​ទី​៤​លើ​សន្លឹក​ឆ្នោត​ជា​សញ្ញា​ឈ្នះ​ឆ្នោត

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​លំដាប់​លេខ​រៀង​ទី៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​សន្លឹក​ឆ្នោត​ថា ជា​សញ្ញា​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ បន្ត​ទៀត។ ប៉ុន្តែ សម្រាប់​គណបក្ស​ប្រឆាំង​ដែល​មាន​លេខ​រៀង​ទី៧ លើ​សន្លឹក​ឆ្នោត​វិញ និយាយ​ថា លេខ​រៀង​ទី៧ ទៅ​វិញ​ទេ​ដែល​មាន​អត្ថន័យ​ល្អ និង​ជា​សញ្ញា​ឈ្នះ​ការ​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ។

 

ដោយ ដែន អយុធ្យា
2013-05-24
RFA


ស្តាប់សំឡេង ថតសំឡេង

១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ RFA/Sok Serey

សម្រាប់​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ​វិញ ថ្លែង​ថា វា​មិន​សំខាន់​ទៅ​លើ​អត្ថន័យ​លេខ​រៀង​ទេ ប៉ុន្តែ​បើ​លេខ​រៀង​ល្អ​នាំ​ឲ្យ​ម្ចាស់​ឆ្នោត​ងាយ​ចំណាំ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​លេខ​៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា ថា​ជា​លេខ​ល្អ បើ​ទោះ​បី​ជា​មាន​ការ​បង្អាប់​ថា លេខ​៤ តាម​ក្បួន​ចិន វៀតណាម ថា​ជា​លេខ​អាក្រក់​ក្តី។

ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា និង​សមិទ្ធផល​នានា​នៅ​វត្ត​ព្រះ​មហោសថ សុវណ្ណ​គិរី បឹង​ដែង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ព្រឹក​ថ្ងៃ​សុក្រ ទី២៤ ខែ​ឧសភា លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា លេខ​រៀង​ទី៤ នៅ​លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​នាំ​ឲ្យ​បក្ស​នេះ​ឈ្នះ​ឆ្នោត​ទៀត ដូច​គ្នា​ការ​បោះឆ្នោត​អាណត្តិ​ទី៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជ័យ​ជម្នះ​ដល់ ៩០​កៅអី លើស​ពី ២ ភាគ ៣ ក្នុង​ចំណោម​កៅអី ១២៣​នៃ​រដ្ឋសភា។

លោក ហ៊ុន សែន បាន​និយាយ​ចំអក​ថា មិន​ប្រាកដ​ថា​លេខ​រៀង​ទី១ លើ​សន្លឹក​ឆ្នោត​ជា​លេខ​ល្អ និង​ឈ្នះ​ឆ្នោត​នោះ​ទេ។ ជួន​កាល បក្ស​ខ្លះ​នៅ​លេខ​រៀង​ទី១ រក​សន្លឹក​ឆ្នោត​មិន​បាន ១​កៅអី​ផង​ទេ។ លោក ហ៊ុន សែន បញ្ជាក់​ថា លេខ​៤ តំណាង​ឲ្យ​វិស័យ​ពុទ្ធចក្រ ដែល​មាន ៥​ចំណុច មាន​ដូចជា៖ «ទី១ ពុទ្ធពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ។ ទី២ ទិស​ទាំង​៤ ដែល​តំណាង​ឲ្យ​ទិស​ខាង​កើត ខាង​លិច ខាង​ជើង និង​ទិស​ខាង​ត្បូង គ្រប​ដណ្ដប់​ផែនដី​ទាំងអស់​ហើយ។ ទី៣ ជា​ធាតុ​ទាំង​៤ ដែល​មាន​ធាតុ​ទឹក ដី ភ្លើង និង​ធាតុ​ខ្យល់ តំណាង​ទាំងអស់​ហើយ មិន​ថា​មនុស្ស សត្វ មិន​ថា​រាស្ត្រ មិន​ថា​ក្សត្រ​ក៏​ដក​ដង្ហើម ក៏​ដើរ​លើ​ដី ក៏​ត្រូវ​ការ​ទឹក ភ្លើង និង​ខ្យល់។ ទី៤ តំណាង​ឲ្យ​ព្រហ្ម​វិហារ​ធម៌​ទាំង​៤ រួម​មាន ករុណា មេត្តា មុទិតា និង​ឧបេក្ខា និង​ទី៥ គឺ​ព្រះ​ព្រហ្ម តំណាង​ឲ្យ​ព្រះ​ព្រហ្ម ដែល​មាន​មុខ​៤។ អ៊ីចឹង​ទេ ជា​រៀង​រាល់​ឆ្នាំ គេ​មក​ប្ដូរ​ទេវតា ទេវតា​ថ្មី​មក​ដល់ ព្រះ​ព្រហ្ម គឺ​នៅ​ចាំ​នៅ​ហ្នឹង។ ផ្លាស់​តែ​កូន​ទេ ហ្នឹង​ខ្ញុំ​ករុណា​ខ្ញុំ​លើក​ដោយ​យ័រៗ​ខាង​ផ្នែក​ពុទ្ធចក្រ​ទៅ​ចុះ»

បន្ថែម​លើ​នេះ លោក ហ៊ុន សែន បាន​ដឺដង​មិន​ចេញ​ឈ្មោះ តែ​ទំនង​ជា​ដៀមដាម​ឲ្យ​គណបក្ស​ប្រឆាំង​ដែល​បក្ស​នេះ​ត្រៀម​បកស្រាយ​ចំពោះ​អត្ថន័យ​លេខ​រៀង​ទី៤ លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ យ៉ាង​ណា​ក៏ដោយ ប្រមុខ​ដឹក​នាំ​បញ្ជាក់​ថា លេខ​រៀង​ទី៤ លើ​សន្លឹក​ឆ្នោត​នាំ​ឲ្យ​ពលរដ្ឋ​ងាយ​ចំណាំ ព្រោះ​មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា។

យ៉ាង​នេះ​ក្តី សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស មាន​មោទនភាព​ថា លេខ​រៀង​ទី៧ របស់​បក្ស​ខ្លួន​ទៅ​វិញ​ទេ​ដែល​មាន​ហុងស៊ុយ​ល្អ និង​ជា​សញ្ញា​ឈ្នះ​ឆ្នោត។

លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា លំដាប់​លេខ​រៀង​ទី៧ នៅ​លើ​សន្លឹក​ឆ្នោត បង្ហាញ​ពី​ភាព​អស្ចារ្យ​មួយ​ចំនួន ដោយសារ​តែ​សមាជ​គណបក្ស​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទី៧ ហើយ​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ព្រះអាទិត្យ​បំភ្លឺ​ពិភពលោក និង​កម្ពុជា ផង​នោះ មាន ៧​ថ្ងៃ។ ជា​ពិសេស គោល​នយោបាយ​អាទិភាព ៧​ចំណុច​របស់​គណបក្ស រួម​មាន មនុស្ស​ចាស់ ពី​អាយុ ៦៥​ឆ្នាំ​ទទួល​បាន​ប្រាក់ ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ កម្មករ​ទទួល​បាន​ប្រាក់​ខែ​ទាប​បំផុត ៦០​ម៉ឺន​រៀល។ មន្ត្រី​រាជការ​បាន ១​លាន​រៀល។ កសិករ​ទទួល​បាន​ការ​ធានា​តម្លៃ​កសិផល ឬ​តម្លៃ​ស្រូវ​ទាប​បំផុត ១​ពាន់​រៀល ក្នុង ១​គីឡូក្រាម។ ពលរដ្ឋ​ក្រីក្រ​ទទួល​សេវា​ព្យាបាល​ជំងឺ​មិន​គិត​ប្រាក់។ យុវជន​មាន​ឱកាស​ដូច​គ្នា​ក្នុង​ការ​អប់រំ និង​ការងារ និង​បញ្ចុះ​តម្លៃ​ប្រេង ជី​កសិកម្ម អគ្គិសនី និង​បញ្ចុះ​អត្រា​ការ​ប្រាក់​ជាដើម។

លោក កឹម សុខា បញ្ជាក់​បន្ថែម​ពី​អត្ថន័យ​លេខ​រៀង​ទី៧ លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «គណបក្ស​សង្គ្រោះ​ជាតិ ចាប់​បាន​លេខ​រៀង​ទី៧ នេះ ជា​ប្រផ្នូល​មួយ​ល្អ​ណាស់​សម្រាប់​ខ្មែរ​យើង។ វា​មាន​ន័យ​ថា ព្រលឹង​នៃ​ព្រះមហាក្សត្រ និង​មេ​ដឹកនាំ​ខ្មែរ ឬ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ បាន​មក​សណ្ឋិត​នៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ គឺ​មិន​ឲ្យ​ទឹកដី​ខ្មែរ​បាត់​ជា​ដាច់​ខាត។ មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លេខ​រៀង​ទី៧ ឈ្នះ គឺ​ព្រលឹង​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ហ្នឹង ចូល​មក​សណ្ឋិត ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​គង់វង្ស កុំ​ឲ្យ​បរទេស​ឈ្លាន​ពាន​បាន ឲ្យ​ប្រជាពលរដ្ឋ​យើង​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​រីក​ចម្រើន​ទៅ​មុខ​បាន។ នេះ​ហើយ​ជា​ជោគជ័យ​នៃ​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​លេខ​រៀង​ទី៧»

ទាក់ទិន​បញ្ហា​នេះ សម្ដេច​សង្ឃ​ព្រះ​អភិសិរី​សុគន្ធា មហាសង្ឃរាជ​រាជាធិបតី បួ គ្រី សម្ដេច​ព្រះ​មហាសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ មាន​ថេរ​ដីកា​ថា លំដាប់​លេខ​រៀង​គណបក្ស​លើ​សន្លឹក​ឆ្នោត​នេះ បើ​ចាប់​បាន​លេខ​រៀង​ល្អ នាំ​ឲ្យ​ម្ចាស់​ឆ្នោត​ងាយ​ចំណាំ និង​បោះឆ្នោត​ជូន ប៉ុន្តែ​មិន​មែន​លេខ​ល្អ​សុទ្ធ​តែ​ទទួល​ជ័យ​ជម្នះ​ទេ៖ «ហ្នឹង​វា​បូក​ផ្សំ​ជាមួយ​គ្នា​ទាំងអស់។ ជំនឿ​ខ្មែរ​យើងៗ​ចេះ​តែ​មាន​ហើយ គឺ​ផ្សំ​ទាំង​ជំនឿ និង​គោល​នយោបាយ​របស់​គណបក្ស»

ចំណែក​លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​ផ្តល់​វិភាគ​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​បាន​លេខ​រៀង​ទី៤ លើ​សន្លឹក​ឆ្នោត បាន​ផ្តល់​ផល​ចំណេញ​ច្រើន​សម្រាប់​គណបក្ស​នេះ ព្រោះ​ថា​អាណត្តិ​បោះឆ្នោត​លើក​មុន ក្រុម​ការងារ​គណបក្ស​ប្រជាជន បាន​ដើរ​ពន្យល់​ពី​វិធី​គូស​សន្លឹក​ឆ្នោត​ដល់​ម្ចាស់​ឆ្នោត ពិសេស​ចាស់ៗ អ្នក​អត់​ចេះ​អក្សរ ឲ្យ​គូស​លើ​លេខ​រៀង​ទី៤ បាន​ចងចាំ ដូច្នេះ​បើ​បាន​លេខ​ដដែល គេ​មិន​ពិបាក​ដើរ​ពន្យល់​ច្រើន​ទៀត​ទេ។ ប៉ុន្តែ​លោក​ថា សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ មាន​លេខ​រៀង​ទី៧ លើ​សន្លឹក​ឆ្នោត បើ​បកស្រាយ​អត្ថន័យ គឺ​មាន​ខ្លឹមសារ​ល្អ ប៉ុន្តែ​មិន​បង្ក​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​ឆ្នោត​ទេ។

លោក កែម ឡី៖ «ដល់​ពេល​គាត់​ទៅ​បង្រៀន​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​គូស​សន្លឹក​ឆ្នោត​ម្តង​ទៀត​នោះ ខ្ញុំ​គិត​ថា បាន​ទទួល​ផល​ចំណេញ​ច្រើន នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​បាន​លេខ​ដដែល​អ៊ីចឹង​ទៅ។ ក៏ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាប់​បាន​លេខ​៧ តាម​ទ្រឹស្ដី​វា​ល្អ​ហើយ ក៏ប៉ុន្តែ​ពិបាក​ឲ្យ​ប្រជាពលរដ្ឋ​ចំណាំ គឺ​លេខ​ហ្នឹង​លេខ​នៅ​ក្រោយ។ តែ​បើ​សិន​ជា​អ្នក​មាន​ចំណេះ​ដឹង អ្នក​មាន​ការ​អប់រំ​ខ្ពស់ អ្នក​ដែល​មាន​ព័ត៌មាន​គ្រប់គ្រាន់ វា​មិន​អី​ទេ នៅ​ពេល​ដែល​គាត់​ស្រឡាញ់​នរណា គាត់​រក​ទាល់​តែ​ឃើញ»

ការ​បោះឆ្នោត​នេះ លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ ពិសេស​សមាជិក​របស់​ខ្លួន ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់ ដោយ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ពេល​បោះឆ្នោត​ទេ គឺ​អាច​ត្រឹម​តែ​រិះគន់​ទិតៀន​តាម​ពាក្យ​សម្ដី។ ការ​អំពាវនាវ​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​បាន​រិះគន់​លោក ហ៊ុន សែន ថា អាណត្តិ​បោះឆ្នោត​កន្លង​មក មាន​តែ​សមាជិក ឬ​ក្រុម​យុវជន​របស់​បក្ស​ប្រជាជន ទេ ដែល​ដើរ​ធ្វើ​សកម្មភាព​អុកឡុក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទៅ​លើ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រឆាំង។

ការ​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Related Articles

87 Responses to "លោក ហ៊ុន សែន៖ លេខ​រៀង​ទី​៤​លើ​សន្លឹក​ឆ្នោត​ជា​សញ្ញា​ឈ្នះ​ឆ្នោត"

  1. មិនមែនទេដឹង…ចេសទេ..លេខរៀងទីបួន ប្រាប់ថាកាន់បានត្រឹមតែបួនអាណត្តិហ្នឹងទេ!
    បើខុសពីបួនអាណត្តិហ្នឹងច្បាស់ជាយ៉ាប់ខ្លួនឯងហើយវ៉ើយ…!
    ហាស ហាស ហាស…

  2. Strey Khmer says:

    Whatever, Hun Sen and Kem Sokha must have in the debate (on TV or radio) so that the public can judge who is the better candidate.
    If people votes for mumber # 7 ;it means that our country would change.
    The change such as pass a law limiting the Prim Minister to two tearms or a
    maximum of ten years only.
    So that everyone would have an opprtunity; to become the primier to run for our country in a future.

  3. kadongchi says:

    លេខបួនលេខជើងក្តាមឈូសក៏ល្អដែរ!!!

  4. លេខរៀងទី ៤ នេះ គឺគ្រប់ល្មមនិងចំនួនមនុស្ស៤នាក់ ដែលសំរាប់សែងក្តារម្ឈូសនៃភាពបរាជ័យ របស់មេអា cheath

    យកទៅដុតចោល ។

    ហើយអ្នកទាំង៤នោះរួមមាន អា cheath អា CPP អា JML និង អា Khmer Family

  5. ប្រជាជន says:

    វាមុខតែឈ្នះហើយ។រាស្ត្រមួយចំនួនត្រូវលោកនិងបក្សពួកបោកបាន។ឯរាស្ដ្រមួយចំនួនដែលឆ្អែតនឹងលោកឯងគាត់ថាបោះឲ្យអ្នកណាក៏ជាប់តែ
    ហ៊ុន​​ សែន​ ចឹងអញខ្ជិលបោះណាស់ ។មិនតែប៉ុណ្ណោះមានពួកយួនដ៏ច្រើន
    ក៏អាចបោះឆ្នោតបានដែរ។
    មូលហេតុនេះហើយដែលគណបក្សលោកឯងនឹងឈ្នះឆ្នោត​ ហើយវា
    នឹងអាចឈ្នះនៅអណត្តិក្រោយទៀតផង​ បើទោះជាបក្សលោកឯងចាប់បានលេខទីប៉ុន្មានក៏ដោយ។

  6. ពួកបញ្ញាវ័នចាញ់បោក ​CPP says:

    We have to choose 7 because Number 7 (七, Pinyin: qī) symbolizes “togetherness”. It is a lucky number for relationships. It is also recognized as the luckiest number in the West, and is one of the rare numbers that is great in both Chinese and many Western cultures. It is a lucky number in Chinese culture, because it sounds alike to the Chinese word 起 (Pinyin: qǐ) meaning arise, and also 气 (Pinyin: qì) meaning life essence.

    We do not choose 4 due to Number 4 (四; accounting 肆; pinyin sì) is considered an unlucky number in Chinese because it is nearly homophonous to the word “death” (死 pinyin sǐ). Due to that, many numbered product lines skip the “4”: e.g., Nokia cell phones (there is no series beginning with a 4).

  7. Love ​CPP & Vote CNRP says:

    7 isn’t just a lucky number. It’s also spiritual, intelligent, analytical, focused, introspective, studious, intuitive, knowledgeable, contemplative, serious, persevering, refined, gracious and displays much inner wisdom.

  8. love Cambodia says:

    Number 4 of Hun Sen mean the day of die Hun Sen will coming soon.

  9. cheath says:

    ហាស! ហាស អាបាញ់ទា ហៅអា(ក្មេងវត្តត្រឡែងកែង(លង្វែក)
    ថ្ងៃ ២៨កក្កដា​ ២០១៣ ភ្លេង ខ្លងខែកទារព្រលឹង ច្បាស់ជាមកអូក-ក ពួកអាតិរិច្ឆានបក្សប្រឆាំងសាងគ្រោះជាតិដែលកែភូតភរ បោកប្រាស់ របស់អ្ហែងយកទៅកប់ក្នុងថ្លាងអាចម៏ហើយអាវ៉ា

  10. សិស្សធនញ្ជ័យ says:

    ប្រជាជននឹងតបស្នងវិញចំពោះអ្នកដឹកនាំ ដែលបានជួយកែប្រែស្ថានភាពភូមិឃុំរបស់គាត់ មានផ្លូវ មានប្រឡាយទឹក ភូមិឃុំមានសុវត្ថភាព ។ ប៉ុន្តែមន្រ្តី មជ្ឈឹមៗ កំពូលៗ សូមមានទឹកចិត្តជួយជាតិ នាំគ្នាប្រឹងប្រែងរកវិធីកាត់បន្ថយភាពក្រីក្រ គួរបន្ថយខាងប្រមូលចូលផ្ទះគិតតែឡានវិឡា?

  11. វាមិនអាចម៍ទេអាអើយ ! បើសិនពួកអាហែ្អងវាបាត់កៅអីទើបបានត្រូវ !

  12. ចំណែកលេខ ៧ វិញ គឺជាលេខដែលល្អនិងមានអន្តន័យច្រើនជាងគេបំផុតសំរាប់ខ្មែរ ដូចជាៈ

    – ស្របជាមួយហ្នឹងគោលនយោបាយទាំង៧ចំនុចតែម្តង

    – ជាខ្នាតល្អបំផុតសំរាប់សំណង់ស្ថាបត្យកម្មខ្មែរ ( ពហុកីឡាដ្ឋានជាតិ, សាលមយោស្របចតុមុខ

    សុទ្ធតែប្រើខ្នាត៧ជាខ្នាតគុណម្តាយ)

    – ព្រះបាទជ័យវរន្ម័ទី៧ ជាមហាវីរក្សត្រដ៏អង់អាចក្លាហាន

    – ម្យ៉ាងជំនឿរខ្មែរគេថា លេខសេសសំរាប់មនុស្ស រឺឯលេខគូរគេប្រើសំរាប់ខ្មោច ដូចជាជណ្តើរផ្ទះគេយកសេស ឯ

    ជណ្តើរចេតីយ៍គេយកគូរ

    – ឯ ប្តីប្រពន្ធវិញ អាយុខុសគ្នា៧ឆ្នាំគឺល្អបំផុត រកសុីមានបាន ចំរើនរុងរឿងប្រកបដោយសុភមង្គល

    – សំរាប់បៀរអូលីយិតវិញ លេខ៧នេះបើមេមិនផ្ទុះទេពិបាកសុីណាស់ ហើយភាគច្រើនត្រូវមេសងទឹកទៀតផង ។

    បើបងប្អូនណារកឃើញអត្តន័យល្អៗផ្សេងពីនេះ សូមជួយបន្ថែមផង ។

  13. cheath says:

    វាគ្មានដឹងង៉ុងស្អីទេអ្ហែងហ្នឹងនោះ អាបាញ់ទា ហៅអាក្មេងវត្តត្រឡែងកែង
    ស្អីលេខ ៧ អ្ហែងហ្នឹងល្អ ? អាលេខ៧ ហើយហ្នឹងលេខ ៣ ពួកអឺរ៉ុបខ្លាចញ័រខ្លួន ។ វាជាលេខភ្លេងខ្លងខែក ក្នុងពេលដែលយមរាជមកអូសក្បាលយកទៅកាត់ទោសសោះហ្នឹងណាស
    អ្ហែង មើលអោយច្បាស់ទំនាយវាទាយអញ្ចឹង សម្រាប់ថ្ងៃទី ២៨ ខែ កក្កដា ២០១៣ ចាប៉ពីព្រឹកព្រាងអរុណរះ ដល់វេលាព្រះអាទិត្យលិច ៖
    ***********************************************************
    លេខរៀងគណបក្សនយោបាយ ដែលទទួលបាន
    សម្រាប់ការបោះឆ្នោត ២៨កក្កដា២០១៣
    *********************************************************

    ទំនាយបូរាណបានចារទុក – ចាប់លេខផ្សងនឹកជោគជតា
    ឡើងចុះខ្ពស់ទាបក្នុងពេលា- ថ្ងៃឈមជែងគ្នាយកសំណាង ។
    ២៨កក្កដាគឺជាថ្ងៃ – ប្រជែងជោគជ័យតាមកំណត់
    ចាប់ផ្សងលេខគាប់ទេវតាកត់ – ស្តាប់កុំរន្ធត់តាមទំនាយ ។
    លេខ១ទាយថាទន់ខ្សោយណាស់- ចង់ប្រឹងយកឈ្នះមិនងាយទេ
    ព្រោះកម្លាំងទ្រស្តួចស្តើងទ្វេរ-តែបើធ្វើល្អបានផលខ្លះ ។
    លេខ២ ជាលេខមិនសូវគាប់ – ខ្ញុំទាយមិនស្អប់ច្បាស់ទើបថា
    កម្មនៅចងជាប់រឹតអង្គា -តែមានលេខជាជួយទ្រទ្រង់ ។
    លេខជាប្រៀបបានឪពុកម្តាយ-ជួយថ្នមរូបកាយអោយផូរផង់
    ច្នេះត្រូវស្គាល់គុណកុំលះបង់-ពេលខ្លួនឈរត្រង់តម្រង់ចិត្ត ។
    ផ្ចង់កាយវាចារតាំងសម្មាធិ – ផ្តាច់ចោលកិលេសល្មើសលោភលន់
    នោះថ្ងៃក្រោយល្អថ្លាត្រចង់ – ក្នុងវង់គ្រប់គ្រងលេខផ្តល់ជោគ ។
    លេខ៣ប្រាប់ច្បាស់លេខអ្នកតា- ពួកអឺរ៉ុបរអារខ្លាចគ្រប់គ្នា
    ពេលជួបលេខនេះកោរពានា-ក្រម៉ាវន្ទារព្រះទើបសុខ ។
    លេខ៤ច្បាប់ក្បួនលោកបានចែង – លេខល្អក្រៃលែងល្បីនាមា
    ជាលេខអវតាឋានសួគ៌ា- ចារក្នុងគម្ពីរពិភទ្ទកប្ប ។
    លេខ៥ផ្តាំទុកមិនទាន់ល្អ – ប្រាប់ដោយយ៉ៗនូវអត្ថន័យ
    ប៉ងជោគឆ្ងាយណាស់កុំប៉ងអី- តិថីលេខជោគនៅលើសូន្យ ។
    លេខ៦លេខព្រួយខ្លាចរឿងក្រ – ជាលេខមិនល្អត្រដរខ្យល់
    ឈប់ក្រតែមាត់កាយសោតសល់- នៅយល់តែក្រត្រដររស់ ។
    លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតដូចលេខ៣
    ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
    ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
    អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
    លេខ៨គួរសមរណ្តំគ្នា -និងលេខ២ដែរតែកុំភ្លេច
    ច្បាប់ប្រុសធ្លាប់ប្រាប់ចាំអោយស្រេច – បុណ្យឡើងរំលេចព្រោះប្រណិប័ត ៕

  14. ខ្ញុំសូមគាំទ្រមតិ ជាគំនិត នៃលោក ក្មេងវត្តត្រឡែងកែង(លង្វែក)។ ក្នុងការបកស្រាយ របស់

    លោកនេះ មានការពិត គឺ ស្វាមីភរិយា នៃខ្ញុំ   មានអាយុខុសគ្នា៧ ឆ្នាំ គេហៅថា បង៧ ប្អូន៧

    តែឥឡូវនេះ ពេលវេលានៃវាសនាខ្ញុំ មិនទាន់ដល់ម៉ោង។ ពុំមាននរណា ស្គាល់ខ្ញុំក្រៅពីសេចក្តី

    យល់ដឹង របស់លោកប្រធាន សម រង្ស៊ី និងលោកជំទាវឡើយ។

  15. Thanakha Siyakhon says:

    មានតែព្រះបាទជយ័វរហ្មន័ទី៧ដែលជាមេដឹឆ្នើមនិងមានទសពិទ្ធរាជធម៍យ៉ាងពិតៗព្រះអង្គគិតពី
    ប្រជារាស្ត្រនិងទឹកដីក្នុងរាជកាលរបស់ព្រះអង្គមានភាពរីកចម្រើនលើគ្រប់វិសយ័ព្រះអង្គបានដឹកនាំប្រទេសមួ្យដោយព្រះបញ្ញាញាណយ៉ាងក្លាវក្លាប្រទេសកម្ពុជាមានភាពល្បីរុន្ទឺនិងជាមហាអំណាច
    ផងដែរក្នុងសមយ័កាលរបស់ព្រះអង្គ៕
    តែក្រោយពីសមយ័កាលនោះមកប្រទេសកម្ពុជាបានធ្លាក់ចុះបន្តិចម្តងៗរហូតមកដល់សព្វថ្ងៃ។​ដោយសាតែមេដឹកនាំក្រោយៗមានភាពលោភលននិងល្មោភកាមតណ្ហាព្រមទាំងល្ងង់ខ្លៅគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន ព្រោះតែចង់បានអំណាចហ៊ានសម្លាប់សាច់ញាតិរបស់ខ្លួនដើម្បីបាន​​ អំណាចព្រោះតែឈ្លក់វង្វេងនិងស្រីហ៊ានលះបង់ទឹកដីដើម្បីភាពស្រេកឃ្លានតាមតណ្ហារបសខ្លួន
    ប្រលយ័ពូជសាសន៏ខ្លួនឯងព្រោះតែចាញ់បោកនយោបាយតបស់ជាតិសាសន៏គេដោយសារតែភាពល្ងង់ខ្លៅ៕ មេដឹកនាំរបស់ប្រទេសមួយព្រោះតែគិតពីសុខទុក្ខប្រជារាស្រ្តនិងទឹកដីហ៊ានលះបង់ជីវិត​ព្រោះតែប្លន់យកបានទឹកដីកម្ពុជាជិតពាក់កណ្តាលរួចក៏សម្លាប់ខ្លួនបំបាត់ផស្តតាង។
    ចុះមេដឹករបស់ប្រទេសកម្ពុជាសព្វថ្ងៃតើមានអ្នកណាហ៊ានបូជាជីវិតដើម្បីបូរណ៏ភាពទឹកដីរបស់ខ្លួនហើយឬនៅ?

  16. អគុណច្រើនចំពោះលោក មើលឃើញ ហើយសង្ឃឹមថាក្តីប្រាថ្នារបស់លោកនិងមកដល់ដូចបំណង ។

  17. អាល្ងឺ cheath ! បើអាហ្អែងមិនដឹងទេកុំមកធ្វើចេះ អញមិនដែលលឺ ថាពួកអឺរ៉ុបណាវាប្រកាន់លេខ៧ និង ៣នោះទេ វា

    គ្រាន់តែជាទស្សនៈលាមកដែលចេញពីខួរក្បាលអាចម៍ប្រកបដោយភាពល្ងង់ខ្លៅរបស់ហ្អែងតែប៉ុណ្ណោះ !

    បើថាថ្ងៃសុក្រទី១៣ ទើបវាជាពិត ព្រោះវាជាថ្ងៃដែលព្រះយ៉េស៊ូ សោយទីវង្គតលើឈើឆ្កាង យ៉ាងមិចខ្មាស់គេអត់ តើ

    មានពាក្យអីផ្សេង មកតតាំងជាមួយអញទៀតអត់ អាម៉ក cheath ហាស ហាស ឡាៗឡាប៊ុំបៃយេ ឡាៗឡាប៊ុំបៃយេ !

  18. ឈ្មោះតារាបាត់ទាត់ល្បីដែលពាក់លេខ៧ គឺ

    – Davide Backham , Figo , Raul , ribery , nakata ext

  19. 18 Mars says:

    ប៉ោកអើយគ្រូប៉ោកថោកម៉ាពូជ គ្មានគូរប្រដូចពូជប៉ោកបាន
    បើសិនស្មើភាពប៉ោកកុំស្មាន ច្បាស់ជាព្រាត់ប្រាណយូរហើយប៉ោក

  20. cheath says:

    ស្មើភាពរឿងស្អីស្រដីមក – កុំថាដូចឆ្ងោកអត់បានការ
    ភ្នែកឆ្ងោកឃើញក្តិតតែគឹតថា- ក្លោងទ្វារវិហារវិមានសួគ៏ ៕
    ( ជាគតិ = តើក្តិតមួយណាជាក្តិតអាចម៏ មួយណាជាក្តិតនោម និយាយអោយច្បាស់ )

  21. Strey Khmer says:

    In the Western, they scare only number 13, especially on Friday13, they said that it is the bad luck numbers. However, number #7; such as Supper Power Ball lottery, last week in the U.S. it was up to 700 million dolars. It means that if you can get those 7 number rights, you’re the winner of the 700 million dollars. So number 7 is the good luck number of the Western believe in their majority.

  22. ខ្ញុំមិនសូវយល់ says:

    អាចម៏អីពួកអាអ្ហែងគ្មានអាណាមួយល្អទេបើពួកអ្ហែងសុទ្ធតែល្អគួរតែរួមគ្នាធ្នើអ្វីដែលល្អដលប្រទេសជាតិនិងប្រជាជនឃើញល្អថាល្អទៅឃើញអាក្រក់ថាអាក្រក់ទៅឃើញខុសថាខុសទៅឃើញត្រូវថាត្រូវទៅ​ មិនមែនខាំតែគ្នាដើម្បីប្រយោជន៏ផ្ទាល់ខ្លួននិងបក្សពួកនិយមនោះទេពួកអាអ្ហែងខ្លាំងបានតែចំពោះ គ្នាឯងដែលមានជាតិសាសន៏ដូចគ្នាទេ។ពួកអាអ្ហែងបោកយកតែសន្លឹកឆ្លោតទេពួកអាអាចម៏ ប្រទេសមួយនេះនិងទៅយ៉ាងណានាពេលអនាគត់បើពួកឯងចេះតែខាំគ្នាឯងយកតែត្រូវរៀងខ្លួនចឹង អញមើលឃើញច្បាស់ណាស់ទឺកដីរបស់ប្រទេសនេះមានចោជិតខាងឈាមត្រជាក់កុំតែលួច ប្រជជនខ្មែមួយចំនួនរស់នៅលើទឹកដីរបស់ខ្លួនឯងតែក្រោមការគ្រប់គ្រង់របសយួន ដោយសារតែពួកអ្ហែងចេះតែខាំគ្នាចឹង ពួកអ្ហែងមានដឹងអត់? អញ់ឈឺចាប់ណាស់អញក៏ជាជនជាតិខ្មែរដែរ ពួកឯងមិនចេះសាមគ្គីគ្នាដូចពួកយួនសោះវាសាមគ្គីគ្នាលួចទឹកដីខ្មែរនិងពង្រីកប្រទេសវាដឹងអត់? ពួកអាល្ងង់!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  23. Anonymous says:

    # 4 is death number man, you just said with what you want. The really no one think like you PM. You are become crazy man.
    You should talk in TV with opposition , don’ t only talk a lone like silly man.

  24. Srey Khmer says:

    Oh! my pussy got swollen and rotten!!!

  25. Ah Chlonh says:

    7 represent a rusty ax! Bad number!

  26. I love number 4:
    The four buddhist principles;
    The four brahmanist principles!!!

  27. Pheap says:

    ខ្ញុំគិតថាសម្រាប់បក្សប្រជាជនតាមរយះសម្មិទ្ធិផលរបស់ខ្លួនទាំងល្អទាំងអាក្រក់គឺល្មមនឹងជាប់ឆ្នោត មួយអាណត្តិទៀតបានហើយ។ ជាពិសេសនោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោតបើទោះបីជា បក្ស ប្រជាជនមិនបាច់ឃោសនានិងហាមាត់អួតសសើរខ្លួនសូម្បីតែមួយមាត់ក៍ប្រជាជនបោះឆ្នោតឲ្យយបក្ស ប្រជាជនភ្លូកទឹកភ្លូដីដែរនៅអាណត្តិនេះនោះ។ ដូច្នេះបើសិនជាបក្សប្រជាជនអាចធ្វើបាននោះគឺមិន បាច់ចេញទៅឃោសនានាំតែអស់ថវិកានោះទេនៅអាណត្តិនេះនោះទុកឲ្យបក្សដ៍ទៃគេឃោសនាចុះ។

  28. Strey Khmer says:

    CPP&HUN SEN have been using Srey Khmer’s name to represent in bad language to look down to all our the Srey Khmer in the Cambodia.
    So all of Srey Khmer, you must not votes for number 4
    4- is the number of kick you out from homes to take over your land.
    4- is unfair justice and corruptted government.
    4- is loan money from China for their own greed and let you, children pay for it debt.
    4- is brough you to be the slavery of Viets and China.
    4- is destroyed your Rainforests.

    4- is abused the Human Rights.
    So all the Srey must not votes for number 4 which is the one who was not faithful to your country.

  29. Strey Khmer says:

    Finally, 4 – 4=00.00 or 00+00= 0000

  30. ជិតដល់ថ្ងៃពល់ក្តួចមកដល់ នំាគ្នាពល់មុនពេល ក្រាន់តែលេខរាងសោះហ្នឹង!ហាសៗៗៗៗៗ.

  31. ក្មេងអាយុ80ឆ្នាំ says:

    សុទ្ធតែពួកឡប់ៗ ហេស !! ហេស !!

  32. No anymore for number 4 says:

    ឃើញលេខ​៤​នេះ​ម្តងទៀត សែន​ខ្ពើមៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ ពីព្រោះពួកខ្ញុំជានិស្សិតបាន​គូសលេខ​៤នេះ​ កាលពីឆ្នាំ​២០០៨​ ធ្វើឲ្យពួកខ្ញុំក្រលំបាកទាំងក្រុមគ្រួសារ​ ​​ដោយគ្មានការងារធ្វើ​ពេលរៀនចប់ គ្មានលុយព្យាបាលជំងឺ គ្មានលុយរៀបការប្តីប្រពន្ឋ​ ទិញផ្ទះនៅ និងសង្គមពុករលួយ​ ស្ថាប័នរដ្ឋគ្រួសារនិយម។ នេះហើយមកពី​បោះឲ្យលេខ៤​ ធ្វើឲ្យចង្រៃតពូជ។

  33. Mao says:

    អត់សំខាន់ទេលេខរៀង

  34. Mao says:

    តើរឿងសំខាត់ គឺជាអ្វីដែរបងប្អូន?

  35. Mao says:

    វិធីសាស្រ្ត ក្នុងការបត់ក្រដាសឆ្នោត

  36. លោកម្ខាស់មិនទាន់ដល់ពេលបោះផងឈ្នះទៀតហើយទានណើយ!!

  37. serey roth says:

    លេខ៤គឺជាលេខក្ដាមមឈួសសំរាប់CCP នេះបញ្ចាក់ថាជិតដល់ថ្ងៃអាវសានហើយក្នុងរបបផ្ដាច់ការ។

  38. ????? says:

    លេខរៀងទី 4 បានន័យថា សមាជិកបក្សប្រជាជនទាំងអស់ ឈប់ដើរជើង 2 មកដើរជើង4 ដូចសត្វឆ្កែ វិញ ។

  39. ក្នុង ទ្រឹស្តី នៃ គម្ពី សាសនា ហិណ្ឌ និង ព្រះ ពុទ្ធ ចំនួនលេខ គូរ គឺ ជា ចំនួន ដែល គេ ចាត់ ទុក លេខ ពុំ ល្អ នោះ ឡើយ ចំនួន សេស គឺ ជា ចំនួន លេខ ដែល ប្រសើរ ជាង ចំនួនគូរ ។ ចូរ យើង ក្រលេខ មើល កំពូល ប្រាំ នៃ ប្រាសាទ អង្គរ វត្ត និង ការ ឆ្លាក់ រូប នាគ លំអរ នៅ ជុំវិញ បរិវេណ ប្រាសាទ ឬ ទី អារាមសក្ការះ បូជា របស់ អ្នក គោរព សាសនា ខាងនេះ គឺ គេមិនដែល ធ្វើ ចំនួន គួរ នោះទេ ។សូម្បី តែ អ្នកប្រាជ្ញទូទាំង សកលលោក ដែល រៀបចំឡើង នូវ ប្រតិទិន សំរាប់ មនុស្ស ទូទៅ នោះ លើលោក ប្រើប្រាស់ ក៏ គេ ធ្វើ ការ គណនា តាម ចំនួន សេស នេះ ដែរ ចំនែក ចំនួនគូរ គឺ ជាចំនួន ដែលនៅសល់ក្រោយ ពី​ គេបាន គណនាតាមប្រព័ន្ធ របស់គេ រួចមកហើយ​នោះទេ ។

    ប៉ុន្តែ ទោះ ជាយ៉ាងណា ក៏ដោយ ចំនួន គូរ ឬ ក៏សេស វា នឹង នាំ លទ្ធផល ល្អ នោះ គឺ មនុស្ស ជា អ្នក ធ្វើ ដែល ជា កត្តា ចម្បង ចំនែក​ការ ជំនឿ គឺ ជា​ កត្តា បន្ទាប់​បន្សំ ​តែ ប៉ុណ្ណោះ ដូចគេ និយាយ ថា អាគមផ្សំ អាយុ ។

    និយាយ រួម ការបោះឆ្នោត ដែលនឹង ប្រព្រឹត្ត ទៅ នៅ ពេល ខាងមុខនេះ បើសិនប្រព្រឹត្ត ទៅ ដោយ មាន ភាព យុត្តិធ៏ម និង តម្លាភាព នោះ បើជា គណះបក្ស ប្រឆាំង បានលេខ រៀង អ្វី ក៏ដោយ ក៏ គណះបក្សប្រជាជន មិនអាច ឈ្នះ បាន ដែរ ។ អាស្រ័យ ហេតុនេះ សូមគណះបក្ស ប្រឆាំង ត្រៀម ខ្លួន អនុវត្តន៏ គោល គារណ៏ ដែល ខ្លួន មាន អោយ បាន ខ្ជាប់ខ្ជួន នោះទៅ បាន ហើយ ។

    ពីព្រោះ អ្វី ដែល គណះបក្សប្រជាជន កំពុង ខ្វល់ខ្វាយនោះ គឺ ការ ធ្វើ ពហិការ ឬ ការ បដិសេដ្ធ

    មិនទទួល ស្គាល់ លទ្ធផល នៃ ការ បោះឆ្នោត របស់គណះបក្ស​ប្រឆាំង​ ដែល ជា ហេតុ បង្ក

    ការរាំង ស្ទះ ក្នុង ការឡើង កាន់អំនាច របស់ គណះបក្សនេះ តែ ប៉ុណ្ណោះ ដោយហេតុថា ខាង

    គណះបក្សប្រជាជន គេ ប្រមើល មើលដឹង ថា គណះបក្ស ប្រឆាំង នឹង កើន សំលេង បាន ច្រើន

    បើទោះ​ ជា វា មិន អាច លើ គណះបក្ស ប្រជាជន វា ក៏អាច ប្រហាក់ ប្រហែល ឬ ប្រដុំ ប្រសង ជា

    មួយ គណះបក្ស នេះ ដែរ ដែល ជាមូលហេតុព្រួយបារម្ភ ដ៏ធំ បំផុត ចំពោះគណះប្រជាជន នៅ ពេលនេះ ។ យើងក៏ដឹង ហើយ ថា ការ ធ្វើជា រដ្ធាភិបាល ចាំ ផ្ទះ តើ វា មាន ន័យ អ្វី ទៅ?​ពី ព្រោះ គ្រប់កិច្ចការទាំង អស់ ដែល នឹង ត្រូវ ដំនើរការបន្តទៀត គឺ វា ត្រូវ ស្ទះទាំងអស់ ដោយ សារ គ្មាន រដ្ធាភិបាល ស្រប ច្បាប់ នោះ អែង ។ ដូច្នេះ អំនាច របស់​គណះបក្ស ប្រជាជន វានឹង លែង មាន តំលៃ ទៀត ហើយ​នៅ ពេលនោះ ។

  40. Mao says:

    តាមសំដីលោក កែមឡី – គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាប់​បាន​លេខ​៧ តាម​ទ្រឹស្ដី​វា​ល្អ​ហើយ ក៏ប៉ុន្តែ​ពិបាក​ឲ្យ​ប្រជាពលរដ្ឋ​ចំណាំ គឺ​លេខ​ហ្នឹង​លេខ​នៅ​ក្រោយ- ឯកភាពសម្តីរបស់លោក ប៉ុន្តែសូមបន្ថែមបន្តីច ខ្មុំបានទទួលបទពិសោធន័មួយ ខណះពេលដែលបោះឆ្នោតឃុំ សង្កាត់ ប្រភេទក្រដាស់ឆ្នោត ត្រូវបានគេបទជាបីគន្លាក់ ហើយគណបក្សដែលខ្មុំចូលចិត្តវានៅគន្លាក់ទីបីទៀត​ ពេលនោះខ្ញុំពន្លាក្រដាសឆ្នោតនោះបានត្រឹមតែពីរគន្លាក់ ពេលនោះខ្ញុំគិតថាប្រហែល​ជាអត់មានគណបក្ស​ មួយនឹងចូលរួមទេមើលទៅ ខ្មុំក័បោះអោយអ្នកផ្សេង។​ ពេលដែលខ្មុំបានមកដល់ ផ្ទះ សួរមិត្តភក្តិ ដែលនៅក្បែរ គេថាគណបក្សនឹងមានឈរឈ្មោះដែរ ពេលនោះឈឺចិត្តមែនទែន ដែលបានលឺដូច្នេះ ខ្មុំបានបន្ទោសខ្លួនឯងថាមិនគួរណាចាញ់បោកគេសោះ ។​

  41. Chourn says:

    លេខអ្វីក៍ដោយវាមិនប្រាកដថាល្អនោះទេ គឺអាកប្បកិរិយានិងអំពើដែលមនុស្សនោះប្រព្រឹត្តទើប បញ្ជាក់ថាអ្នកនោះជាមនុស្សល្អឬក៍អាក្រក់។ វាមិនទៀងហើយក៍វាមិនខុសនូវអ្វីដែលអស់លោក បានញ្ចេញមតិខាងលើថាលេខ៤ជាលេខ……..និងលេខ៧ជាលេខល្អជាងលេខ៤នោះ។ បើចង់ ដឹងថាបក្សណាល្អនិងបក្សណាអាក្រក់យកល្អគឺត្រូវកែរសម្រួលគជប ស្មើរភាពប្រពន្ធ័ផ្សព្វផ្សាយ ជាពិសេសការបោះឆ្នោតដោយត្រឹមត្រូវនិងយុត្តិធម៌ពេលនោះហើយដែលប្រជាជនអាចកាត់សេច ក្តីឲ្យយលេខទាំងពីខាងលើថាលេខមួយណាល្អជាងលេខមួយណា។

  42. RITHY KOMAR says:

    លេខ ៧គឺជាលេខដែលល្អនិងមានអន្តន័យច្រើនជាងគេបំផុតសំរាប់ខ្មែរ ជាថ្ងៃដែល អាសែន បានរំដោះពីរបរបព៉ុលពត ជាថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០១៣!!!!! មកពេលនេះគណបក្ស​សង្គ្រោះ​ជាតិ គេថា លេខល្អសម្រាប់បក្សគេ ទៅវិញ ហាហា!!!! យ៉ាងម៉េចក្រែងបក្សប្រឆាំង នាំគ្នាប្រឆាំងនិងថ្ងៃ ៧មករា ១៩៧៩ ដល់មក្សរបស់ខ្លួនចាប់លេខបានលេខ៧ បែរជានាំគ្នាគាំទ្រ ទាំងទទឹងទិសទីវិញ?????? ឈប់ច្រៀងបទស្នេហារជាតិទៀតហើយឬ បែជានាំគ្នាច្រៀង រកសំលេង ដើម្បី បុណ្យសក្តី!!!!! ពួកក្រុមនិស្សិត តែមួយជាមួយ អតីតនិសិ្សតដែលបានចេញមុខ ប្រឆាំងនិងយួននៅក្នុងស្រុក ដ៎ខ្លាំង តាម ទីសារធារណះ កន្លងមក គឺ សុត ឌីណា????….????

  43. Anonymous says:

    អាចម៍ក្រៀមឆ្កែលែងហិតហើយ ក៏CPP អាចច្នៃឲ្យរីកស្អុយ ទុកគ្រាន់ ដើរលាបបក្សប្រឆាំងដែរ ។

  44. Mao says:

    Rithy Komar cracy

  45. Chourn says:

    ពិបាកនិស្តាប់ណាស់ម្ខាងៗសុទ្ធតែទាមទាយកត្រូវខ្លះថាថ្ងៃ៧មករា១៩៧៩ជាថ្ងៃរំដោះក្លែងក្លាយជាថ្ងៃ ដែលយួនចូលទន្ទ្រានស្រុកខ្មែរដើម្បីដឹកជញ្ជូនទ្រព្យសម្បត្តិខ្មែរទៅស្រុកយួនហើយលេខ៧របស់បក្ស សង្គ្រោះជាតិពេលនេះទើបជាលេខរំដោះពិតប្រាកដមានន័យថារំដោះប្រទេសជាតិចេញពីការរឹបអូស
    ដីធ្លីពីរាស្ត្រ រំដោះធនធានធម្មជាតិពីការកាប់បំផ្លាញរបស់ឈ្មួញ​ រំដោះប្រទេសជាតិ​ចេញពីអំពើរពុក​រលួយរាប់ទសវត្ស…..។ តើមតិលើកឡើងទាំងនេះមួយណាត្រូវមួយណាខុស?

  46. ឳសថ says:

    សម្តេចមានប្រសាសន៏ត្រឹមត្រូវមានលេខល្អ ហើយមានស្នាដៃសមិទ្ធិផលជាច្រើនជាកាដូជូនដល់
    ប្រជាជនរស់នៅបានសុខសាន្ត

  47. អាសូរខ្មែរ says:

    ធ្វើយ៉ាងណាក៏គណបក្សប្រជាជនឈ្នះដែរ ព្រោះគ្រប់បណ្តាប្រព័ន្ធផ្សព្វផ្សាយមានតែគណបក្សប្រជាជនទាំងអស់ លើសពីនេះមានជនជាតិយូនស្ទើស្មើពាក់កណ្តាលនៃប្រជាជនខ្មែរទៅហើយនោះ ទោះបោះ១០០ឆ្នាំទៀតក៏មិនឈ្នះគណបក្សប្រជាជនដែរ

  48. មេទ័ព-បាញ់ទា says:

    សូមជូនបទ ‹‹៤យ៉ាន››!
    លេខ ‹‹៤›› របស់សម្តាចម៍គឺ ‹‹៤យ៉ាន›› ។ បើសម្តាចម៍ជាប់ឆ្នោតទៀត ស្រុកខ្មែរ៤យ៉ាន…
    បានយួន ។ ពេលថ្មីៗនេះ យើងឮតែសម្តាចម៍ប្រកាសឱ្យបរទេស…ជាពិសេសសហរដ្ឋ
    អាមេរិក ជួយតាមចាប់ក្រុម ចលនាប្រដាប់អាវុធដែលមានទីតាំងនៅប្រទេសថៃ ដែលដឹងថាមានមែនឬមិនមានផង។ តែសម្តាចម៍មិន
    ដែលអំពាវនាវរកជំនួយអន្តរជាតិឱ្យជួយខ្លួនពីរឿងយួនយកដីខ្មែរ យួនចូលកាន់តែច្រើន ដែល
    សម្តាចម៍អសមត្ថភាព ទប់មិនឈ្នះ ។ សម្តាចម៍មិនដែលអំពាវនាវរកជំនួយអង្គការពិភពលោកឱ្យួជួយ
    រឿងការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញសម្បត្តិធម្មជាតិ…នេះជារឿងសំខាន់ណាស់ដែលត្រូវតែ
    រកជំនួយ ប្រសិនជាសម្តាចម៍ជាអ្នកដឹកនាំដែលមានមនសិការជាតិ ។ ផ្ទុយទៅវិញ សម្តាចម៍មិនត្រឹម
    តែមិនប្រកាសរកជំនយទេ តែបែរជាមិនត្រូវការជំនួយអន្តរជាតិទេ ។ មិនត្រឹមតែមិនត្រូវការម្នាក់
    ឯង តែបែរជាបញ្ឆេះក្រុមនិស្សិតនិងក្រុមម៉ូតូឌុបឱ្យស្រែកជេរ ដៀលត្មះអ្នកតំណាងសិទ្ធិមនុស្សទៀត
    ផង ។ សម្តាចម៍មហាអាជោរbandit មិនដែលខ្វល់ពីការបាត់បង់ពីការបាត់បង់ទឹកដីខ្មែរ តែភ័យដេក
    មិនលក់តែអារឿងបាត់បង់អំណាច…ហេតុអី,សម្តាចម៍ដឹងទេ? ហេតុថាសម្តាចម៍ជាជនកំសាក
    អសមត្ថភាពក្នុងការប្រកួតប្រជែងយកអំណាចក្នុងលក្ខណៈជាអ្នកចិត្តកីឡា…ជាអ្នកស្រលាញ់
    លទ្ធិប្រជាធិបតេយ្យសេរីភាពនិងយុត្តីធម៌ ។ កុំភ្លេចគិតផងថាសម្តាចម៍‹‹ជាជនឱកាសនិយម›› ទេ
    កាលដែលបានអំណាច។ វាជាអំណាចដែលលក់ខ្លួនធ្វើជាអាយ៉ងយួន…វាមិនមែនជាអំណាច
    ដែលមានតាមការបោះឆ្នោតប្រជាមតិឡើយ…អាហ្នឹងឯងដែលសម្តាចម៍ភ័យខ្លាចបាត់បង់ ព្រោះ
    ថាចាប់តាំងពីយួនជួយលើកបន្តុបដាក់លើអំណាច ដែលមិនមែនជាឆន្ទៈរបស់ពលរដ្ឋខ្មែរចង់បានមក…
    សម្តាចម៍បានធ្វើការពង្រឹងអំណាចតាមរយៈការកាប់សម្លាប់ខ្មែរអស់រាប់ពាន រាប់ម៉ឺននាក់ទៀត
    ទើបបានឈរជើងជាប់មកដល់សព្វថ្ងៃ …សម្តាចម៍ដឹងខ្លួនថាសម្តាចម៍មានទោសឧក្រិដ្ខកម្រិតធ្ងន់
    ទើបសម្តាចភ័យតែពីរឿងបាត់អំណាច ។ សម្តាចម៍គិតថា បាត់ទឹកដី បាត់ចុះ តែបាត់អំណាច
    សម្តាចម៍can’t affrdto lose it. ការដែលសម្តាចម៍ស្រែកបង្អើល ធ្វើជាភ្លៀងផ្គរពីរឿងចលនា
    ប្រដាប់អាវុធ គឺវាបញ្ជាក់ថាសម្តាចម៍ចូលចិត្តការបង្ហូរឈាម កាប់សម្លាប់ជាបន្ត ដូចដែលសម្តាច៍
    ធ្លាប់ធ្វើកាលនៅជាកងឈ្លប និងបានធ្វើនៅក្នុងផែនការក-៥ …នៅក្នុងរដ្ឋប្រហារ៥-៦កក្កដា
    ១៩៩៧ និងជាបន្តបន្ទាប់ …សម្តាចម៍បានក្លាយជាបិសាចស្រេកឈាមស្រស់ …សម្តាចម៍មាន
    សមត្ថភាពនិងជំនាញខាងហ្នឹង។ យើងខ្មែរដែលនៅស្រលាញ់ទឹកដី យល់ឃើញថា ប្រសិនបើ
    មានចលនាប្រដា់អាវុធដូចដែលសម្តាចម៍បានលើកឡើងមែននោះ វាជាចលនាអ្នកស្នេហាជាតិ
    ព្រោះពួកគេបានមើលឃើញថាសម្តាចម៍បានបំផ្លាញជាតិរបស់គេខ្លាំងពេកហើយ ។ តែយងមិន
    ជឿថាថៃឱ្យពួកនោះបង្កចលនាស្អី ដូចសម្តាចម៍ផ្អើល នៅក្នុងទឹកដីរបស់គេទេ លើកលែងតែ
    ថាគេមិនចង់មានមិត្រជិតខាងដែលកោងជម្លើយនិងជានផ្តាច់ការ ល្មោភអំណាច! …ដែលគេ
    ខ្ពើមនឹងចាប់ចាប់រលាក់ដៃនាពេលជួបគ្នានៅក្នុងអង្គប្រជុំធំៗអ្វីមួយ ។ សារុបសេចក្តីដោយ
    យោងទៅតាមកាយវិការភ័យឆោឡោនិងការគ្មរាមបំភ័យរបស់សម្តាចន៍…បើពលរដ្ឋខ្មែរនៅ
    តែបោះឆ្នោតឱ្យសម្តាចម៍មហាអាជោរbandit ឈ្នះទៀត…ស្រុកខ្មែរ៤យ៉ាន…ដូចសម្តាចម៍
    ថាមិនខុសទេ! …

  49. Real Khmerologist says:

    Ah Cheat is undeniably out numbered by the oppositions.

  50. Former Hia lola says:

    Every party feels proud about his winning by the lucky number. If his party will lose the election, then how stupid he will look.

  51. Everybody must forward!

  52. I am here with you…
    Hah hah hah….

  53. K says:

    កាលពីអាណត្តមុន បានលេខរៀងទី៤ ហើយក៏មានការបកស្រាយជាផ្លូវការពីខាង
    ក្រុមបក្សប្រឆាំងដូចបណ្តាមតិខាងលើដែរ។ ចុងក្រោយពិតជាលេខគ្មានហុងស៊ុយមែន ធ្វើឲ្យ
    គណបក្សប្រជាជនបានកៅអីត្រឹមតែ ៩០ នៅក្នុងសភាតំណាងរាស្រ្ត។ ជាង២ភាគ៣
    .
    ដល់ឥឡូវចាប់បានលេខរៀងទី៤ទៀត! ហេងស៊យគណបក្សប្រជាជនគ្មានហុងស៊ុយដូចពាក្យ
    គេថាខាងលើ ហើយទទួលបានជាង ៩០ អាសនៈក្នុងសភាតំណាងរាស្រ្តអាណត្តិថ្មីទៅ?
    .
    បើអីចឹងមែន លេខ៤ គឺពិតជាលេខមឈូសមែនហើយ គ្រាន់តែមិនមែនជាលេខមរណៈ
    សម្រាប់បក្សប្រជាជន តែបែរជាសម្រាប់បក្សដទៃទៅវិញ។

  54. Real Khmerologist says:

    It is always unfair and injustice in the race since everything is under the tight control of the ruling party including public media system, national budget to be spent for running the campaign, plus NEC officials are primarily chosen by the incumbent government. The conspiracy of cheating and fraudulent are common among the nations under the leadership of despotism, even if there is intervention from the international community. How ever, from the very beginning, the Cambodian electoral law has been created and implimented by the ruling party as an instrument to be used for the benefit in the ballot casting process. More than a million voter’s names are missing from the voting lists that raised the question of controversy within the rival parties and urgently need to be clarified by NEC. So far, any complaint related to irregularities in this government controlled election has never been resolved nor getting attention…

  55. អើ! មុខតែបានឡើងលើស ៩០ អាសនៈហើយទៅ…
    វាដូចជាមិនសម ដែល K និយាយបញ្ច្រាស់ខ្យល់ នែ៎ក្លិនយើងហ្នឹងស្អុយភាយហើយ
    …អោយភ្ញាក់ដឹងផ៎ង!

  56. ខ្មែរ says:

    ឃើញលេខ​៤​នេះ​ម្តងទៀត សែន​ខ្ពើមៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ ពីព្រោះពួកខ្ញុំជានិស្សិតបាន​គូសលេខ​៤នេះ​ កាលពីឆ្នាំ​២០០៨​ ធ្វើឲ្យពួកខ្ញុំក្រលំបាកទាំងក្រុមគ្រួសារ​ ​​ដោយគ្មានការងារធ្វើ​ពេលរៀនចប់ គ្មានលុយព្យាបាលជំងឺ គ្មានលុយរៀបការប្តីប្រពន្ឋ​ ទិញផ្ទះនៅ និងសង្គមពុករលួយ​ ស្ថាប័នរដ្ឋគ្រួសារនិយម។ នេះហើយមកពី​បោះឲ្យលេខ៤​ ធ្វើឲ្យចង្រៃតពូជ។

  57. នែអា K បៃ ហ្អែងនិយាយត្រូវ លេខ៤ពិតជាលេខមឈូសមែនហើយ (ពួកអ្នកសំលាប់)

    ព្រោះពួកអាចោរម្រ៉ាយកញ្ចះយួនដាច់ថ្លៃអស់ហ្នឹង វាមិនចេះអាណិតស្រឡាញ់ខ្មែរដូចគ្នាទេ

    សូម្បីតែសង្ឃក៏វាសំលាប់ដែរអោយតែប្រឆាំងហ្នឹងវា ពិតជាពូជឆ្កែទាសករក្បត់ជាតិ ផស់គេមែន

    ជយោ សំអាចម៍សែនជោរ ស៊ូបាត់ដី មិនអោយបាត់អំណាចទេ !

  58. នែវើយ អាសំឡាញ់ Cheat តុយ តើអាសំគេសឯងទៅណាហើយ រឺអាសង្កូវក្បាលទំពែកឯងវាបាក់មុខកាលពីម្សិលមិញ

    ខ្លាំងពេក បានជាមិនហ៊ានអើតក្បាលម៉ោដូចច្នេះ ហាស ?

  59. Poor country says:

    លេខ ៤ គឺយុតិ្តសាស្រ្តឈ្នះ ឈ្នះ​ ក្នុងការបោះឆ្នោតរបស់បក្ស CPP
    ១​ ប្រើប្រាស់សមិទ្ធិផលជាតិ
    ២ គំរាម សំឡុត ដោយផ្ទាល់និងប្រយោល
    ៣ ទិញ
    ៤ ប្រើប្រាស់ឲអស់នូវសក្តានុពលរបស់ គជប

  60. លេខរៀងទី៤ ក៏លេខទៅ តែកុំឲដូចពួកវៀតណាម បញ្ចេញសំនៀង និយាយប៉ៃឡាំ ថា

    លេត៤ មាន៤ យ៉ាន គឺបានយួន។ អូយ ! ហ្សូយ ចយដឹតអើយ !។

  61. ខ្សុច says:

    បើសិនជាចាប់បានលេខ ៧ មុខជាអួតពី ៧ មករា ខ្ទ័រខ្ទារជាមិនខាន !

  62. លោក-មើលឃើញចេះយួន ពាក្យតឡកបានល្អ ជាភាសាសង្សក្រិតយួន លោកចេះយួហើយឬ?ហាស!!!!!!!!!!ហាហាហាពិតជាត្រឹមត្រូវខ្ញុំជឿរ.

  63. ណាស់ហើយ-ខ្សុច អើយតាមទាន់កុំជាន់កែងអី វាតាប៉ុណ្នឹងហើយ!

  64. សំនៀងពាក្យនិយាយថា ៤ យ៉ាន  ជាទស្សន:យល់ស្របជាមួយលោក មេទ័ព-បាញ់ទា។

    ខ្ញុំសូមអរគុណដល់លោក មេទ័ព-បាញ់ទា វិញផងដែរ។ នេះជាសីលធម៌ដ៏ប្រពៃអំពីការ

    គោរពសិទ្ធិគ្នា – ពីខ្ញុំ។

  65. Khmer Family says:

    អី​ អាក្មេងវត្តត្រឡែងកែង អា​ អា ម៉េចហា៏ អោយដឹងបងដឹងប្អូនផង អញមិនមែនជាអ្នក នយោបាយ ហើយក៏មិនមែនជាអ្នកបំរើនយោបាយដែរ ហ្អែងចាំអោយច្បាស់! អ្នកធ្វើនយោបាយ តែធ្វើខុសយ៉ាងច្រើនជាប់គុក ឯអ្នកបំរើនយោបាយ បើធ្វើខុស ងាប់! អញជាជនសេរី អញបញ្ចេញមតិទៅតាមការពិតទេតើ! ក្រែងរបបសព្វថ្ងៃជារបបប្រកាន់ប្រជាធិប្បតេយ្យសេរីពហុបក្ស?

    ……………………………………………………………………………………………………………………………….រួចចុះព្រះសព្វ សម្តេចឪ សែងគ្នាប៉ុន្មាននាក់ហា៏?

  66. អាទិទេពតុលាការ says:

    Wonderful fighting by words! It’s very good to use words for own ideas! Good reign!

  67. ចុះអញមានដែរថាខ្លួនឯង ជាសកម្មជនអ្នកនយោបាយពីកាលណា ! គ្រាន់ជាជនធម្មតា ដែលមិនចូលចិត្តអំពើជិះជាន់

    របស់យួនមកលើខ្មែរតើ !

  68. សូមលោក Khmer Family មេត្តាមើល សំណេរខាងលើម្តងទៀតផង មិនមែនមឈូសសពមនុស្សទេ គឺ

    មឈូសនៃភាពបរាជ័យទេតើ វាគ្រាន់តែជាការទាយទុកលេងៗ នៃការបរាជយ័បែបទស្សនៈនយោបាយតែប៉ុណ្ណោះ

    បើលោកមានអាយុលើសពី២៨ ក៏សូមអាធ្យាស្រយ័ផងទៅចុះ តែទោះយ៉ាងក៏លោកមានសីលធម៌ក្នុងការនិយាយជាង

    អាជាតិដែរ ។

  69. Cheat/JML says:

    Number 4 means they will kick Ah Cheat’s ass 4 times if they ( CPP ) lose election…

  70. Cheat/JML says:

    Multi-parties liberal democracy my ass, it is 99% communist style government.

  71. Cheat/JML says:

    Who is older and who is younger? A crook like Ah Cheat deserve to have no respect from the other.

  72. Cheat/JML says:

    That is right, Ah Cheat’s dead body will positively require 4 people to carry.

  73. CPP says:

    លេខរៀងទី៧ ! លេខរៀងបរាជ័យ ! លេខរៀង ចាញ់ !

  74. CPP says:

    លេខរៀងទី៤ របស់គណបក្សប្រជាជនកម្ពុជា លើសន្លឹកឆ្នោតជាសញ្ញា ឈ្នះការបោះឆ្នោត
    អាណត្តិទី៥ បន្តទៀត។

  75. Anonymous says:

    Crazy Mr. CPP, your family will get more poor when CPP lead country.

  76. Poor Man says:

    Bon tor chan kbal heang 5 years teat mean very

  77. Cheathថែមតុយ says:

    អាលេខរៀងទីប៉ុន្មានវាមិនសំិខាន់ទេ  វាសំខាន់ត្រង់ថា អាលេខ៤នឹងហើយពី

    អណត្តិមុន អស់ព្រៃ អស់ទឹក អស់ដី ប្រជាក្រក្រី អត់ផ្ទះសំបែង ប្រជារងគ្រោះ

    ្នកុងចិត្តចំបែង មើលមកខ្លួនឯងដូចជាសត្វធាតុ។

  78. ដល់ករ!! says:

    លោកហ៊ុន សែន អើយ លោកដឹងទេ កូនចៅរបស់លោកជាឧកញ៉ាំលោក ទាំងប្រុសទាំងស្រី ល្អតែជាមួយលោកទេ តែពួកវាដើរធ្វើបាបប្រជាជនណាស់៕​ លោកសប្បាយចិត្តទេ? លោក ដឹងអត់ មីជំទាវ ស៊ុយ សុផាន វាដើរ វាតទីយកដីគេនៅជុំវិញផ្ទះវាសូម្បីតែដីចំណីផ្លូវ ១ម៉ែត្រ ឬ២ម៉ែត្រ ក៏វាដណ្តើមប្រជាពលរដ្ឋដែរ តែការពិតដីនោះជាដីជាប់ផ្ទះប្រជាពលរដ្ឋសោះ តើវាកើតមកយកដីនោះមកតាមឬ?
    CPP អើយជួយមើលប្រជាពលរដ្ឋស្លូតត្រង់នៅម្តុំជិតផ្ទះ ស៊ុយ សុផាន់ ត្រូវបានរងការគម្រាមកំហែងណាស់។ ប្រជាពលរដ្ឋទៅប្តឹងខណ្ឌ ឬក្រុងក៏គ្មាននណាហ៊ានដោះស្រាយឱ្យដែរ ព្រោះមី សុផាន់យកលុយទៅបិទមាត់ហើយ ម៉េចហ៊ានដោះស្រាយឱ្យប្រជាជន។
    បើលោកមិនជឿលោកអោយមនុស្សជំនិតលោកមកស៊ើបមកនៅបឹងសាឡាង អ្នកណាក៏ល្បីដែរ៕៕៕៕៕

    ខ្ញុំក៏ជាអ្នកបានបោះឆ្នោតឱ្យCPP ដែរ តែបើកូនចៅលោកធ្វើចឹង អណត្តិនេះមិនដឹងធ្វើម៉េចទេ។ តើប្រិយមិត្តទាំងអស់គិត ឬយល់យ៉ាងណាដែរ?

  79. អ្នកបញ្ចេញមតិប្រឆាំងរកភាពត្រឹមត្រូវ ត្រៀមខ្លួនទទួលលាភ!
    អ្នកការពារបក្សកាន់អំនាច ត្រៀមចាំទទួល! …‍អ្វី? គឺ…គឺ…គឺ…អាចម៍ប៉ិចំកណ្តាលមុខ!

  80. នាយ ឡេវ says:

    អាចៀត កូន មីសំផឹកអស់សាច់ អាហែងថោក ដូច មេបក្សហែងអញ្ចឹង ពូកហែងនេះ
    ថោកទាំង៊ពួជ ពូកអានរកស៊ីស៊ួត។

  81. neth hort says:

    ***ដ៏មហាសែនចោលម្សៀតមែន និសិត្ស ឆ្កួតអើយ រឿង
    ជាតិ ទឹកដី ស្ទើតែបាត់បង់ទៅហើយ ហេតុអ្វី បានជាមិន
    នាំគ្នាគិត បែជានាំគ្នាធ្វើជាសត្វ ឆ្កែ បែខាំ អ្នកមកជួយ
    ទៅវិញ ថោកមែន អាកំពូជន៏ ខ្មែរ អស់ហ្នឹង បន្តិចទៀត
    មិនយូរ ពួកអា ខ្មែរ អស់ហ្នឹង វានិងបាត់បង់អ្វីៗទាំងអស់
    បាត់បង់ទឹកដី បាត់បង់ជាតិសាសន៏ ពួកវា និងក្លាយជាជន
    ជាតិភាគតិចរបស់ យួន នៅលើ ទឹកដីកំណើត របស់វានៅ
    ពេលឆាប់ៗ ខាងមុខនេះហើយ…….
    ***ខ្មែរ អើយចូរអ្នកកុំភ្លេចថា យួន ៤,៣លាននាក់ កំពុង
    រសនៅយ៉ាងអនាធិបតេយ្យ ពាសពេញផ្ទៃ ប្រទេស……
    ***សព្វថ្ងៃ យួន និងកំពុងចូលមករសនៅក្នុង ប្រទេស
    កម្ពុជា យើងជាបន្តបន្ទាប់ និង អាចកើនឡើងដល់ ៦លាន
    នាក់ នៅចុងឆ្នាំ ២០១៤……………………………………

  82. Cheat/JML says:

    Ah Cheat is still Ah Cheat, it doesn’t matter how many different names he has been using. His other elusive names including Khmer Family, Ah Chlonh, CPP, Fake Srey Khmer, Mission Impossible, Former Hia lola, JML plus as many as he wants to add up to his disgusting comments…

  83. cheath says:

    ខ្សុច
    says:
    May 26, 2013 at 9:57 am បើសិនជាចាប់បានលេខ ៧ មុខជាអួតពី ៧ មករា ខ្ទ័រខ្ទារជាមិនខាន !

    ********************************************************************************************************************
    អាភ្លើ ! លេខដែលចាប់បាន គេទាយ តាមវេលាថ្ងៃគោចរ ជោគលាភ២៨កក្កដា ២០១៣ អាល្ងង់ !
    អ្ហែង ! ដែលដឹងថាផ្កាយនៅលើមេឃមានឈ្មោះថាផ្កាយចោរទេ ?
    អ្ហែង ! ដែលស្តាប់រឿងដំណាលស្តីពីផ្កាយចោរទេ ? វាទាក់ទងនិងម៉ោងគោចរជោគលាភតាមថ្ងៃ
    ហ្នឹងឯង អាភ្លើ !
    ទោះចោរក៏វា រកគ្រូទស្សន័ទាយ រើសពេល ចេញលួច ចេញប្លន់ដែរ អ្ហែងដឹងអត់រឿងដែលទាក់ទង
    និងឈ្មោះផ្កាយចោរហ្នឹងណា

  84. Pingpong says:

    តើលេខរៀងទី៤ វាយ៉ាងណាដែរ?

    ១. លេខរៀងទី​៤ ដល់ទៅពីរដង ឬលេខជាន់ គឺជាលេខគ្រោះចង្រៃ ត្រូវតែស្រោចទឹកចេញ និងធ្វើបុណ្យអោយបាន ៧វត្ត
    ២. មនុស្សនិងទេវតា មានតែជើងពីរទេ ដូច្នេះមានតែវត្ថុនិងសត្វទើបមានជើង៤ បើមនុស្សមានជើង៤​ គេហៅអសុរា
    ៣. ភាសាចិន លេខ៤ អានថា ស៊ី ឬ សម្លេងនេះអាចមានន័យថា ងាប់ រួមទាំងលេខ៤ជាន់ទៀតអាចនាំអោយងាប់បាន
    ៤. លេខ ៧​ ជាលេខល្អតំណាងអោយឋានសួគ៌ ទាំង៧ជាន់ ជាឋានរបស់ទេវតា ដែលជាអ្នកកំចាត់មារ ។ ដូច្នេះ លេខ៧បានទៅគណៈបក្សសង្រ្គោះជាតិ គឺកាន់តែបញ្ជាក់ច្បាស់ថា ព្រះពុទ្ធបានអោយពរទាំង៥ ប្រការដល់គណៈបក្សសង្រ្គោះជាតិ ដើម្បីកំចាត់មារ។

  85. cheath says:

    អាចម៏ ! ចុះអាតម្លង់ ៧សណ្តាន យ៉ាងម៉ចដែរ ?
    ភ្លើៗ វាអត់ Logic សោះអ្ហា៎ ។ អានេះល្ងង់សព្វជាតិ និយាយអោយតែរួចពីមាត់
    វាអញ្ចេះទេ ! អាភ្លើ
    *********************************************************************************************
    សូមស្តាប់ ហោរាជាតិទាយ ពីលេខរៀងគណបក្សនយោបាយ
    សម្រាប់ការបោះឆ្នោត ២៨កក្កដា២០១៣
    *********************************************************

    ទំនាយបូរាណបានចារទុក – ចាប់លេខផ្សងនឹកជោគជតា
    ឡើងចុះខ្ពស់ទាបក្នុងពេលា- ថ្ងៃឈមជែងគ្នាយកសំណាង ។
    ២៨កក្កដាគឺជាថ្ងៃ – ប្រជែងជោគជ័យតាមកំណត់
    ចាប់ផ្សងលេខគាប់ទេវតាកត់ – ស្តាប់កុំរន្ធត់តាមទំនាយ ។
    លេខ១ទាយថាទន់ខ្សោយណាស់- ចង់ប្រឹងយកឈ្នះមិនងាយទេ
    ព្រោះកម្លាំងទ្រស្តួចស្តើងទ្វេរ-តែបើធ្វើល្អបានផលខ្លះ ។
    លេខ២ ជាលេខមិនសូវគាប់ – ខ្ញុំទាយមិនស្អប់ច្បាស់ទើបថា
    កម្មនៅចងជាប់រឹតអង្គា -តែមានលេខជាជួយទ្រទ្រង់ ។
    លេខជាប្រៀបបានឪពុកម្តាយ-ជួយថ្នមរូបកាយអោយផូរផង់
    ច្នេះត្រូវស្គាល់គុណកុំលះបង់-ពេលខ្លួនឈរត្រង់តម្រង់ចិត្ត ។
    ផ្ចង់កាយវាចារតាំងសម្មាធិ – ផ្តាច់ចោលកិលេសល្មើសលោភលន់
    នោះថ្ងៃក្រោយល្អថ្លាត្រចង់ – ក្នុងវង់គ្រប់គ្រងលេខផ្តល់ជោគ ។
    លេខ៣ប្រាប់ច្បាស់លេខអ្នកតា- ពួកអឺរ៉ុបរអារខ្លាចគ្រប់គ្នា
    ពេលជួបលេខនេះកោរពានា-ក្រម៉ាវន្ទារព្រះទើបសុខ ។
    លេខ៤ច្បាប់ក្បួនលោកបានចែង – លេខល្អក្រៃលែងល្បីនាមា
    ជាលេខអវតាឋានសួគ៌ា- ចារក្នុងគម្ពីរពិភទ្ទកប្ប ។
    លេខ៥ផ្តាំទុកមិនទាន់ល្អ – ប្រាប់ដោយយ៉ៗនូវអត្ថន័យ
    ប៉ងជោគឆ្ងាយណាស់កុំប៉ងអី- តិថីលេខជោគនៅលើសូន្យ ។
    លេខ៦លេខព្រួយខ្លាចរឿងក្រ – ជាលេខមិនល្អត្រដរខ្យល់
    ឈប់ក្រតែមាត់កាយសោតសល់- នៅយល់តែក្រត្រដររស់ ។
    លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតដូចលេខ៣
    ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
    ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
    អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
    លេខ៨គួរសមរណ្តំគ្នា -និងលេខ២ដែរតែកុំភ្លេច
    ច្បាប់ប្រុសធ្លាប់ប្រាប់ចាំអោយស្រេច – បុណ្យឡើងរំលេចព្រោះប្រណិប័ត ៕

    អាភ្លើ ! លេខដែលចាប់បាន គេទាយ តាមវេលាថ្ងៃគោចរ ជោគលាភ២៨កក្កដា ២០១៣ អាល្ងង់ !
    អ្ហែង ! ដែលដឹងថាផ្កាយនៅលើមេឃមានឈ្មោះថាផ្កាយចោរទេ ?
    អ្ហែង ! ដែលស្តាប់រឿងដំណាលស្តីពីផ្កាយចោរទេ ? វាទាក់ទងនិងម៉ោងគោចរជោគលាភតាមថ្ងៃ
    ហ្នឹងឯង អាភ្លើ !
    ទោះចោរក៏វា រកគ្រូទស្សន័ទាយ រើសពេល ចេញលួច ចេញប្លន់ដែរ អ្ហែងដឹងអត់រឿងដែលទាក់ទង
    និងឈ្មោះផ្កាយចោរហ្នឹងណា

  86. Khmer Family says:

    មានអ្នកខ្លះនិយាយមករកតែប្រើអំពើហឹង្សា មនុស្សបែបនេះ បើនៅក្នុងគ្រួសារ គ្រួសារនោះប្រាកដជាអភព្វ័ គ្មានសុភមង្គល គ្មានសេចក្តីសុខទេ តែបើធ្វើជាអ្នកដឹកនាំសង្គមវិញ ប្រាកដជាមានការបែកបាក់គ្នា រកទីបញ្ចប់គ្មាន ប្រទេសជាតិមានមនុស្សបែបនេះប្រាកដជាអណោចអធម័ណាស់