សហជីពកម្មករនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងភ្នំពេញ កំពុងមានការខ្វែងគំនិតគ្នាជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុន អេស.ស៊ី.អេ និង ស៊ី.អេ.អិម.អេស (SCA និង CAMS) នៅក្នុងលក្ខខណ្ឌការងារមួយចំនួន ដូចជាការដំឡើងកាំប្រាក់ជូនកម្មករ និងការទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករដែលគេបានបញ្ឈប់ពីការងារទៅហើយ បានត្រឡប់ចូលមកធ្វើការងារវិញជាដើម។
ដោយ ហង្ស សាវយុត
2013-05-24
RFA
ការទាមទាររបស់សហជីពកម្មករនេះ នៅតែមិនទទួលបានជោគជ័យទេ បើទោះបីជាគេបានដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលហើយក៏ដោយ ក៏ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចេញសេចក្តីបង្គាប់បដិសេធចោលការទាមទារទាំងនោះ។
តើក្រុមកម្មករនៅមានវិធីណាផ្សេងទៀត ដើម្បីបន្តការទាមទាររបស់ពួកគេដែរឬទេ?
សហជីពកម្មករនៃក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយថា ពួកគេនឹងធ្វើកូដកម្មអហិង្សា ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីទាមទារឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិទាំងពីរកន្លែង បានផ្តល់លក្ខខណ្ឌការងារឱ្យបានប្រសើរ។ កូដកម្មអហិង្សាដែលក្រុមកម្មករមានគម្រោងធ្វើនោះ នឹងបន្តរហូតដល់មានដំណោះស្រាយទៅតាមការចង់បានរបស់ពួកគេ។
ប្រភពពីសហជីពកម្មករនៅក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប បានឱ្យដឹងថា ក្រុមកម្មករប្រមាណជាង ១៤០នាក់ នឹងប្រមូលផ្ដុំគ្នាធ្វើកូដកម្មទៅតាមកាលបរិច្ឆេទដែលពួកគេបានជូនដំណឹងនោះ។
ប្រធានសហជីពកម្មករព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប គឺលោក រ៉ន រ៉ាវ៉ាន់។ លោកបានមានប្រសាសន៍ថា ការធ្វើកូដកម្មអហិង្សានោះ គឺក្នុងគោលបំណងទាមទារឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ទទួលយកបញ្ហាចំនួន ១៥ចំណុច ដូចជាបើកប្រាក់ខែ និងប្រាក់ថ្លៃបាយផ្សេងកុំឱ្យលាយឡំគ្នា ដើម្បីកុំឱ្យពន្ធលើប្រាក់បៀវត្សកើនឡើង ទាមទារឱ្យក្រុមហ៊ុនប្រើប្រាស់សៀវភៅបទបញ្ជាផ្ទៃក្នុងដែលបានចុះបញ្ជីការត្រឹមត្រូវ និងទាមទារឱ្យក្រុមហ៊ុនទទួលស្គាល់បុគ្គលិកទាំងអស់ដែលបម្រើការ ទោះបីជាជួលមកពីខាងក្រៅក៏ដោយ គឺត្រូវគ្របដណ្ដប់នៅក្រោមអនុសញ្ញារួមជាដើម។
លោក រ៉ន រ៉ាវ៉ាន់ បានបញ្ជាក់ថា គម្រោងធ្វើកូដកម្មនេះ គឺបន្ទាប់ពីក្រុមហ៊ុន និងអ្នកអនុវត្តន៍ច្បាប់មិនបានយកចិត្តទុកដាក់ទៅលើការទាមទាររបស់សហជីពកម្មករ៖ «ទាត់ចោលនូវការទាមទាររបស់សហជីពទាំងអស់ហ្នឹង រហូតដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក៏គាត់បដិសេធទាំងអស់ដែរ។ គ្មានចំណុចណាមួយដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលគាត់ឱ្យឈ្នះទេ ហើយវាមានភាពអយុត្តិធម៌បំផុត ដែលយើងមានឯកសារគ្រប់គ្រាន់ មានកិច្ចព្រមព្រៀងគ្នាជាមួយសហជីព និងក្រុមហ៊ុនរួចហើយ ស្ដីពីកាំប្រាក់ដែលយើងចែងកាំប្រាក់ហ្នឹង វាភ្ជាប់នឹងតួនាទីនៅត្រង់ហ្នឹងតែម្ដង គឺបុគ្គលិកឈរនៅតួនាទីណា ត្រូវស៊ីកាំប្រាក់ហ្នឹង។ ដល់ពេលឥឡូវ អត់ទេ គឺគេកែ គេធ្វើទៅតាមអំពើចិត្តរបស់គេ»។
ចំណែកលោក ធិន សំណាង អគ្គលេខាធិការសហជីពកម្មករព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប បានមានប្រសាសន៍ថា នៅក្នុងកន្លែងធ្វើការសព្វថ្ងៃ វាមានការលំបាក ដោយសារតែក្រុមហ៊ុនបានផ្លាស់ប្ដូរកាំប្រាក់ ដែលធ្វើឱ្យកម្មករមានតួនាទីស្មើគ្នា តែប្រាក់ខែមិនដូចគ្នា បណ្ដាលឱ្យកើតមានភាពរកាំរកូសផ្លូវចិត្ត និងមើលមុខគ្នាមិនចំ៖ «ដូចខ្ញុំជាតួនាទី Marshaller Headset ៣៦១ដុល្លារប្រាក់ខែគោល។ ពេលដែលគាត់ជ្រើសរើសMarshaller Headset មកខាងក្រោយទៀត ដែលមានអតីតភាពនៅក្នុង Marshaller ស្រាប់គាត់ឱ្យស៊ីប្រាក់ខែទាបជាង ដល់ទៅ ៥០-៦០ដុល្លារ។ អីចឹងហើយមានបុគ្គលិកមួយចំនួនដែលគាត់ឡើងមក ប្រាក់ខែមិនទៀងទាត់ហ្នឹង។ គាត់ប្ដឹងមកសហជីព ដើម្បីស្វែងរកតម្លាភាពឱ្យគាត់»។
ទោះយ៉ាងណា អ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ អេស.ស៊ី.អេ និង ស៊ី.អេ.អិម.អេស ទាំងនៅភ្នំពេញ និងសៀមរាប មិនធ្វើអធិប្បាយណាមួយជុំវិញការទាមទាររបស់សហជីពកម្មករនោះទេ។
នាយកផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ លោក ខែក នរិនដា បានមានប្រសាសន៍ថា លោកមិនអាចផ្ដល់បទសម្ភាសន៍ជុំវិញបញ្ហាទាំងនេះ ដោយសន្ទនាតាមរយៈទូរស័ព្ទបានទេ គឺលោកសូមឱ្យផ្ញើសំណួរជាលាយលក្ខណ៍អក្សរតាមរយៈសារអេឡិចត្រូនិកមករូបលោក ទើបលោកនឹងឆ្លើយតបវិញ។
ចំណែកនាយកប្រតិបត្តិប្រចាំព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប លោក សន សារុំ ក៏បានសុំមិនធ្វើការអធិប្បាយដែរ ដោយសារតែលោកមិនទាន់បានឃើញសេចក្តីជូនដំណឹងរបស់ក្រុមសហជីពកម្មករ អំពីគម្រោងធ្វើកូដកម្មនោះនៅឡើយ៖ «ខ្ញុំមិនអាចអធិប្បាយអ្វីបានទេ បញ្ហាហ្នឹង ពីព្រោះបញ្ហាអស់ហ្នឹង វាឡើងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលអីៗ គេសម្រេច គេអីអស់ហើយ អត់មានស្អីពាក់ព័ន្ធផងហ្នឹង»។
ក្រុមសហជីពកម្មករទទួលស្គាល់ថា គេពិតជាបានដាក់ពាក្យប្ដឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីឱ្យជួយរកយុត្តិធម៌ក្នុងផ្លូវច្បាប់មែន។
ក៏ប៉ុន្តែ កាលពីអំឡុងខែមេសា កន្លងទៅ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចេញសេចក្តីសម្រេចមួយ ដោយបដិសេធចោលការទាមទាររបស់កម្មករទាំង ១៥ចំណុចនោះ។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តសៀមរាប លោក ច័ន្ទ សុខុមចិត្តា បានចាត់ទុកគម្រោងធ្វើកូដកម្មនោះថា ជាការមិនទទួលស្គាល់អំណាចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ពីព្រោះតែការទាមទាររបស់កម្មករ ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្ដាលរកយុត្តិធម៌ និងដោះស្រាយតាមផ្លូវច្បាប់រួចហើយ។ មន្ត្រីដដែលបានមានប្រសាសន៍ថា មិនមានអ្វីដែលសុក្រឹតក្នុងការសម្រេចសេចក្តីរឿងទំនាស់ការងារជាងក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះទេ៖ «ការប្រមូលផ្ដុំ មិនដឹងគាត់ធ្វើយ៉ាងម៉េច ខ្ញុំវាមិនទាន់ដឹង វាមិនទាន់កើត។ មិនដឹងគាត់ទាមទារអ្វីផង និយាយឱ្យមែនទែនទៅ ខ្ញុំមើលក្នុងខ្លឹមសារ លិខិតហ្នឹងដែរ។ បើសិនជាគេដាក់ពាក្យបណ្ដឹងមក ខ្ញុំយកសាច់រឿងពាក្យបណ្ដឹងគេហ្នឹង ធ្វើតាមនីតិវិធី ប៉ុន្តែនេះគេគ្រាន់តែជូនដំណឹងវិធានការយ៉ាងម៉េចៗ ចាំមើលខាងព្រលានភ្នំពេញ ជាមួយព្រលានសៀមរាប ពិភាក្សាប្រជុំគ្នាយ៉ាងម៉េច? ព្រោះគេជូនដំណឹងទៅព្រលាន ហើយគេចម្លងជូនមកជំនាញយើង»។
ទោះយ៉ាងណា សហជីពកម្មករព្រលានយន្តហោះ ខេត្តសៀមរាប បានឱ្យដឹងថា គេបានចេញលិខិតជាលាយលក្ខណ៍អក្សរជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះហើយ។ សហជីពកម្មករ បានពន្យល់ថា តាមផ្លូវច្បាប់ នៅពេលណាសហជីពបានចេញលិខិតជំទាស់មិនទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះ គឺសហជីពមានជម្រើស២ ទី១ គឺបន្តតវ៉ាតាមផ្លូវច្បាប់ និងទី២ គឺមានសិទ្ធិធ្វើកូដកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

បោះឆ្នោតឲ្យ CPP គឺសង្គ្រោះខ្មែរទាំងអស់គ្នា។ លេខរៀងទី៤ ! លេខរៀងទី៤! លេខរៀងទី៤ !!! សង្គ្រោះទាំងប្រជាជន សង្រ្គោះទាំងស្មារតី សង្រ្គោះជីវភាព សង្រ្គោះវប្បធម៌ខ្មែរ សង្រ្គោះទំនិញខ្មែរ សង្រ្គោះសម្បតិ្តខ្មែរ សង្រ្គោះលុយជាតិ សង្រ្គោះសិល្បៈខ្មែរ សង្រ្គោះទឹកដីខ្មែរ…សង្រ្គោះសរុប!
អ្នកឯង កាន់តែ ភិតភ័យ មែនទែន ហើយ។ គេស្គាល់ ក្រយ៉ៅ អ្នកឯង អស់ហើយ។
កាលពីពីអណត្តិមុនៗ ក៏នយាយថាគេភ័យ ។
យើងក៏សូមចូលរួមថ្កោលទោសលោក កឹម សុខា ដែលបានប្រមាថជីវិតជនរងគ្រោះក្នុងគុកទួលស្លែង យើងក៏មានប៉ារបស់យើងដែលខ្មែរក្រហមបានសំលាប់នៅទីនោះដែរ បើមិនសុំទោសទេ យើងនឹងដឹកនាំធ្វើកូនបាតុកម្មដែលមានអ្នកចូលរួមចំនួន ១០០.០០០នាក់ ទាមទារអោយលោក កឹម សុខា ទៅសុំទោសជនរងគ្រោះនៅគុកទួលស្លែងជាបន្ទាន់!
……………………………………………………………………………………………………………………………….សូមកុំចោទថា ជាបញ្ហានយោបាយអោយសោះ! សូមកុំយល់ច្រឡំ! វាមិនពាក់ពន័្ធនឹងនយោបាយនោះទេ គឺវាពាក់ពន័្ធនឹងកតិ្តយសក្រុមគ្រួសារជនរងគ្រោះ ដែលមានញាតិសណ្តានត្រូវបានខ្មែរក្រហមយកមកធ្វើទារុណកម្ម និងសំលាប់ចោលយ៉ាងសាហាវព្រៃផ្សៃប៉ុណ្ណោះ មិនត្រឹមតែប្រមាថជីវិតជនរងគ្រោះទេ តែថែមទាំងប្រមាថដល់អង្គការសហប្រជាជាតិដែលបានចំណាយថវិការអស់រាប់រយលានដុល្លាសំរាប់គុកទួលស្លែងនេះទៀតផង
គេសង្កេតឃើញមានចលនាចង់រំលំរបបរាជានិយមទៅជារបបសាធារណៈរដ្ឋ តាមរយៈសកម្មភាពចូលរួមវេទិការសាធារណៈរបស់លោក សុន ឆ័យ ជាមួយលោក ម៉ម សូណង់ដូរ និងលោក សួនសេរីរដ្ឋា នៅសហរដ្ឋអាមេរិច ជាមូយនឹងការប្រើប្រាស់ទង់ជាតិសាធារណៈរដ្ឋ ដែលមិនមែនជាទង់ជាតិផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយ ការប្រមាថ អតីតព្រះមហាក្សត្រ អង្គសម្តេចឪ គឹមានន័យស្មើនឹងរដ្ឋប្រហារដើម្បីផ្លាស់ប្តូររបបរាជានិយមហើយ