អន្តរជាតិ​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​លោកស្រី យ៉ោម បុប្ផា

អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​អំពាវនាវ​អោយ​បណ្ដា​ប្រទេស​ជា​ម្ចាស់​ជំនួយ អន្តរាគមន៍​អោយ​ដោះលែង​លោកស្រី យ៉ោម បុប្ផា ដែល​អង្គការ​នេះ​ចាត់​ទុក​ថា ជា​អ្នក​ទោស​មនសិការ ឬ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដូច​ការ​ចោទ​ប្រកាន់។

 

ដោយ សុ ជីវី
2013-06-04
RFA


ស្តាប់សំឡេង ថតសំឡេង

បឹងកក់ កុមារ​អន្តរជាតិ ៦១០

ក្រុម​កុមារ​មក​ពី​សហគមន៍​ចំនួន​៨ ក្នុង​រាជធានី​ភ្នំពេញ យក​ថ្ងៃ​អបអរ​ទិវា​កុមារ​អន្តរជាតិ អំពាវនាវ​អោយ​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ស្នើ​អោយ​ដោះលែង​សកម្មជន​ដីធ្លី​លោកស្រី យ៉ោម បុប្ផា នៅ​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០១៣។ RFA/Sochivy

អង្គការ​លើក​លែង​ទោស​អន្តរជាតិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ រួម​មាន​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​ប្រទេស​ជា​សមាជិក​អាស៊ាន ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី យ៉ោម បុប្ផា។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា បាន​អោយ​ដឹង​ថា ការ​ចោទ​ប្រកាន់​ចាប់​លោកស្រី យ៉ោម បុប្ផា ដាក់​គុក គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​តស៊ូ​របស់​លោកស្រី ដើម្បី​ទាមទារ​ដោះលែង​សកម្មជន​បឹងកក់ និង​បុរីកីឡា ចំនួន ១៥​នាក់​ពី​ពន្ធនាគារ។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ អ្នកស្រី អ៊ីសាប៊ែល អារ៉ាដុន (Isabelle Arradon) មាន​ប្រសាសន៍​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​នោះ​ថា លោកស្រី យ៉ោម បុប្ផា ស្ថិត​ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​ត្រូវ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​រយៈពេល ១​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោកស្រី​បន្ត​ថា រឿង​ក្ដី​នេះ​ជា​ឧទាហរណ៍​មួយ​ទៀត​ដែល​បង្ហាញ​ថា តុលាការ​ត្រូវ​គេ​ប្រើប្រាស់​ដើម្បី​គំរាម​កំហែង​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស៖ «យើង​សង្ឃឹម​ថា ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា និង​អ្នក​ពាក់ព័ន្ធ​ហ្នឹង ហើយ​ចូលរួម​ជាមួយ​យើង​ក្នុង​ការ​គាំទ្រ​សកម្មភាព​អ្នក​សហគមន៍​បឹងកក់ ដែល​ទាមទារ​ដោះលែង​លោកស្រី យ៉ោម បុប្ផា»

គិត​ត្រឹម​ថ្ងៃ​ទី៤ ខែ​មិថុនា លោកស្រី យ៉ោម បុប្ផា បាន​ជាប់​ពន្ធនាគារ​ចំនួន ២៧៤​ថ្ងៃ​ហើយ បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​អោយ​មាន​ទោស ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦០​លាន​រៀល​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​បុរស ២​នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ធ្វើ​ឡើង ២​ថ្ងៃ​មុន​ពេល​សាលា​ឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​ទាស់​របស់​លោកស្រី យ៉ោម បុប្ផា នៅ​ថ្ងៃ​ពុធ ទី៥ ខែ​មិថុនា។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​ការ​គណៈរដ្ឋមន្ត្រី និង​អង្គភាព​ប្រតិកម្ម​រហ័ស​បាន​ទេ នៅ​រសៀល​ថ្ងៃ​អង្គារ ទី៤ ខែ​មិថុនា។

កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ណា​មួយ​ថា​ការ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នៅ​តំបន់​បឹងកក់ ជា​ការ​កើត​ចេញ​ពី​រឿង​តវ៉ា​រឿង​ដី​ធ្លី​នោះ លោក​ថា​ជា​រឿង​មិន​យុត្តិធម៌​សម្រាប់​រាជ​រដ្ឋាភិបាល៖ «ប៉ិន​សំណុំ​រឿង​ខ្លះ វា​ទៅ​ជា​សំណុំ​រឿង​អយុត្តិធម៌​មក​ចំពោះ​រដ្ឋាភិបាល ស្រី​បឹងកក់ ម្នាក់​នេះ​វ៉ៃ​គេ​សោះ​ហ្នឹង ត្រូវ​បាន​គេ​ដាក់​ថា​សកម្មជន​ដីធ្លី​នៅ​បឹងកក់។ ឥឡូវ​វា​ប៉ះ​ទង្គិច​រវាង​ឮ​ថា​ឃើញ​សារព័ត៌មាន​ចុះ​ផ្សាយ​ប៉ះ​ទង្គិច​រវាង​ក្រុម​ម្ខាង ទាមទារ​ដោះ​ស្រី​ហ្នឹង និង​ក្រុម​ម្ខាង​ទៀត​ទាមទារ​ឲ្យ​កាត់​ទោស​ស្រី​ហ្នឹង។ ក្រុម​ម្ខាង​ហ្នឹង គឺ​ក្រុម​ម៉ូតូ​ឌុប វ៉ៃ​គេ​ជាប់​ទោស​ព្រហ្មទណ្ឌ វា​ក្លាយ​ទៅ​ជា​សកម្មជន​ដីធ្លី វា​ទៅ​ជា​អ៊ីចេះ​ទៅ​រួច»

នៅ​ក្នុង​ការ​ទាមទារ​ដើម្បី​ដោះ​លែង​លោកស្រី យ៉ោម បុប្ផា ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​អ្នក​បឹងកក់ បុរីកីឡា និង​ថ្មគោល ជា​ដើម បាន​ធ្វើ​យុទ្ធនាការ​ស្ទើរ​រៀង​រាល់​ថ្ងៃ ដោយ​ដាក់​សំណើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ស្រុក និង​ស្ថានទូត​បណ្ដា​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់ៗ​ផង។

នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ដែល​សាលា​ឧទ្ធរណ៍​បើក​សវនាការ​សំណុំ​រឿង​ក្ដី​នេះ តំណាង​សហគមន៍​មាន​បញ្ហា​ដីធ្លី​ចំនួន​២០ គ្រោង​នឹង​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍ ដើម្បី​ស្នើ​អោយ​មាន​ការ​កាត់​ក្ដី​យុត្តិធម៌​សម្រាប់​លោកស្រី យ៉ោម បុប្ផា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

7 Responses to "អន្តរជាតិ​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​លោកស្រី យ៉ោម បុប្ផា"

  1. Srey Khmer says:

    It was the plot Hun Sen, he set up to jail her as while she is always in his way.
    He signed give those land for 99yrs while people living on it.
    So he use his skilled at trick to conquer his enemy smootly
    by sent them to jail without find the solution for them.

  2. cheath says:

    កាប់ ចាក់ សម្លាប់គេហើយ នៅជាអ្នកទោសមនសិការទៀត ? នេះបានហៅពួកអាសិទ្ធិមនុស្ស
    ការពារចោរ ការពារឧក្រិដ្ឋជន អត់ខុសមែន

  3. cheath says:

    លិខិតមិត្តអ្នកអាន ៖ ដំបៅចាស់ រើឡើងវិញ !
    *បញ្ជាក់៖មិនមែនលោកជាតិសរសេរទេ គ្រាន់តែជួយកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
    ក្នុងនាមជាជនរួមជាតិ ខ្ញុំបាទ សូមចូលរួម បញ្ចេញមតិ ដែលខ្ញុំបាទ បានយល់ឃើញ នៅក្នុងបរិបទ សង្គមប្រជាធិបតេយ្យ តាមរយៈការព្យាយាម ចងក្រងនិពន្ធអត្ថបទ ទស្សនវិភាគនេះ ដោយមានការឈ្វេងយល់រក ការពិត យ៉ាងសុក្រិតអំពីព្រឹត្ដិការណ៍សង្គម ( ដំបៅចាស់រើឡើងវិញ) ដែលជាទស្សនទានមួយ សម្រាប់បងប្អូនជន រួមជាតិ ក្រេបយកធ្វើជាមូលដ្ឋាន ក្នុងការសម្រេចចិត្ដបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នៅក្នុងគណបក្សណា មួយ ដែលខ្លួនពេញចិត្ដសម្រាប់ អាណត្ដិទី ៥ នេះ ។
    ពិតណាស់ បងប្អូនជនរួមជាតិទាំងអស់ ដែលមានសំណាង កើតនៅលើដែនដីដែលជាទឹកដី អច្ឆរិយៈ និងចាស់ទុំ មួយនៅក្នុងតំបន់អាស៊ី ។ បងប្អូនបានដឹងច្បាស់ហើយ អំពីប្រវត្ដិសាស្ដ្រដ៏ជូរចត់របស់យើង ដែលឆ្លងកាត់នូវ ជម្លោះទាស់ទែងរវាងគ្នានឹងគ្នា តាំងពីសម័យបុរាណកាល ហើយបន្ដអូសបន្លាយរុំារៃ ស្ទើរគ្រប់ជំនាន់ ។ម្យ៉ាងទៀត បានធ្វើឱ្យបាត់បង់ទឹកដីមហានគររបស់យើង ស្ទើរតែអស់ទៅហើយ ។
    កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត របបរាជានិយម ត្រូវបានផុតរលត់ កើតមានសង្គ្រាមកាប់ សម្លាប់រង្គាល រវាង ជាតិសាសន៍ខ្លួនឯង ។ ប៉ុន្ដែបច្ចុប្បន្ននេះ ខ្មែរយើងទើបតែទទួលបាននូវសេចក្ដីសុខសប្បាយ ហើយចាប់ផ្ដើមប្រឹង ប្រែងអភិវឌ្ឍប្រទេសឡើងវិញ ដើម្បីឱ្យស្មើមុខស្មើមាត់ នៅលើឆាកអន្ដរជាតិ ដែលជាគន្លងឆ្ពោះ ទៅរកភាពរីក ចម្រើន ដូចជាខ្មែរសម័យអង្គរ តាមរយៈការជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជុំ ពីព្រះមហាក្សត្រជាមួយនឹងការ ដឹកនាំ នៃរាជរដ្ឋាភិបាល របស់សម្ដេចតេជោ សែន នាពេលបច្ចុប្បន្ន ។ ផ្ទុយទៅវិញដំបៅចាស់ដែលបានបន្សល់ទុកពី អតីតកាលរបស់យើង បានចាប់ផ្ដើមរើឡើងវិញទៀតហើយ…! ។ គោលនយោបាយ ខ្មែរសាធារណរដ្ឋ ដឹកនាំ ដោយ លោក លន់ នល់ រួមនឹងបក្ខពួកជាច្រើន ក្នុងនោះមានទាំងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ គាំទ្រដោយសហ រដ្ឋអាមេរិក បានយកគ្រាប់បែករាប់រយតោន មកទម្លាក់លើក្បាល ប្រជាជនកម្ពុជាយើង ក្នុងរដ្ឋប្រហារទម្លាក់សម្ដេច ព្រះ នរោត្ដម សីហនុ ហើយលុបបំបាត់ របបរាជានិយម ។ របបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយលោក ប៉ុល ពត បានកាប់សម្លាប់ខ្មែរខ្លួនឯងស្លាប់រង្គាល រាប់លាននាក់ ហើយដាក់នូវគោលនយោបាយ គឺអ្វីៗទាំងអស់គ្មានកម្ម សិទ្ធិផ្ទាល់ខ្លួនឡើយ រួមទាំងទ្រព្យសម្បត្ដិបងប្អូន កូនចៅ ឪពុក-ម្ដាយ និងជីវិតខ្លួនឯង គឺសុទ្ធតែជារបស់អង្គការ ទាំងអស់ ដែលអង្គការ គ្រាន់តែសម្រេចឱ្យអ្នកណារស់ទើបអ្នកនោះរស់ ឱ្យអ្នកណាស្លាប់ អ្នកនោះនឹងស្លាប់ គ្មាន សិទ្ធិតវ៉ា គ្មានការវិនិច្ឆ័យអ្វី ដោយគ្រាន់តែអនុវត្ដនូវពាក្យស្លោករបស់ពួកគេមួយឃ្លាថា “ទុកក៏មិនចំណេញ ដក ចេញក៏មិនខាត” ។ នយោបាយទាំងពីរនេះ គឺចាត់ទុក ជាគោលនយោបាយ ដែលមានមនោគមន៍វិជ្ជា បិសាចចូល សណ្ឋិត (លទ្ធិបិសាច) វាឃោរឃៅបំផុត ដែលពួកយើងជំនាន់ក្រោយ មិនត្រូវយកគំរូតាមនោះឡើយ ព្រោះវាជា ដំបៅមួយគ្រោះ ថ្នាក់បំផុត នៅក្នុងសង្គមខ្មែរ ពីអតីតកាលក៏ដូចជាបច្ចុប្បន្ន ។
    ឥឡូវនេះ ស្រមោលអតីតកាល នៃមនោគមន៍វិជ្ជាបិសាច សណ្ឋិតក្នុងរបបទាំងពីរនេះ បានសម្ងំក្នុងខួរក្បាលនៃ មនុស្សមួយចំនួន ស្ថិតក្នុងគណបក្សប្រឆាំងទាំងពីរសមរង្សី-កឹមសុខារួចស្រេចទៅហើយ ក្នុងប្រទេសរបស់យើង ដែលជាបក្សតាំងខ្លួន ជាបិតាប្រជាធិបតេយ្យ ហើយដំបៅនេះ វាកំពុងតែរីកធំធាត់យ៉ាងឆាប់រហ័ស នឹងជ្រាលជ្រៅបំផុត ចូលទៅក្នុង បណ្ដាញគោលនយោបាយ របស់ពួកគេក្នុងខណៈដែលបក្សប្រឆាំងទាំងពីរនេះ បានរួមបញ្ចូលគ្នា ហើយបង្កើតជា បក្សមួយហៅថា “ បក្សសង្គ្រោះជាតិ” ។
    ពាក្យថា សង្គ្រោះជាតិ បើស្ដាប់មួយភ្លែត ដោយពុំចាប់អារម្មណ៍យើងគិតថា វាល្អសម្រាប់ជនរួមជាតិ គ្រប់គ្នា ព្រោះ វាអាចជួយសង្គ្រោះយើងទាំងអស់គ្នា ។ ប៉ុន្ដែបើលើកវាយកមកគិតបន្ដិចនោះ នឹងមានការភ័យខ្លាចរន្ធត់យ៉ាងខ្លាំង ដោយហេតុថា វាបង្កប់ទៅដោយភាពពិសពុលបំផុតទៅវិញព្រោះថា ប្រទេសជាតិរបស់យើងកំពុងតែសុខសប្បាយ រីកចម្រើន ឥតឈប់ឈរនោះ បែរជាក្រុមអ្នកទាំងនេះ ធ្វើនយោបាយសង្គ្រោះជាតិ សង្គ្រោះអ្នកណា សង្គ្រោះស្អីវា? ដែលការពិតវាជាគោលនយោបាយជាន់ ដានចាស់ នៃស្រមោលអតីតកាល ដែលកាលនោះ សម័យសង្គមរាស្ដ្រនិយម កំពុងរីកចម្រើនលេចធ្លោជាងគេ នៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បែរជាលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ហើយបង្កើតរដ្ឋាភិបាល ថ្មី ឈ្មោះថា “ស្រោចស្រង់ជាតិ” ហើយផ្លាស់ប្ដូររបបរាជានិយម ទៅជារបបសាធារណរដ្ឋ ធ្វើឱ្យប្រទេសទាំងមូលដែល ទើបតែបានសុខសាន្ដ ធ្លាក់ចូលទៅក្នុងសង្គ្រាម កាប់សម្លាប់ខ្មែរខ្លួនឯង ។
    បើទោះបីជា អ្នកនយោបាយមួយក្រុមនេះ ដែលលាយឡំ ជាមួយនឹងមនុស្សវង្វេងសញ្ជាតិ (សញ្ជាតិពីរ) កន្លងមក ខិតខំបិទបាំងធាតុពិត នៃជីវិតនយោបាយពិសពុលក្រោមស្លាក អ្នកប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ក៏មិនអាច លាក់បាំងធាតុពិត របស់ខ្លួនក្រោមក្រសែភ្នែក បងប្អូនជនរួមជាតិទាំងឡាយ ដែលបានឃើញ បានដឹង បានឮ ហើយស្អប់ខ្ពើមពីទង្វើរបស់ពួកទាំងនេះ ។ ជាក់ស្ដែង កន្លងមកថ្មីៗនេះ ដែលកាន់តែបង្ហាញឱ្យឃើញច្បាស់ ថែម ទៀត នោះគឺ ខណៈដែល កឹម សុខា មានតួនាទីជាប្រធានស្ដីទី បក្សសង្គ្រោះជាតិ ធ្វើសេចក្ដីថ្លែងការណ៍ គាំទ្ររបបប៉ុលពត ដោយអះអាងមានន័យថា លោកមិនចង គំនុំរបបប៉ុលពត បើទោះបីជារបបនេះ សម្លាប់ឪពុក លោកក៏ដោយ និងគុកទួលស្លែង ជាឆាកសិប្បនិម្មិត ដោយវៀតណាម ជាអ្នកបង្កើត… ជាដើម ។
    ទង្វើនេះ វាកាន់តែបង្ហាញពីភាពឃោរឃៅ ជាងមេដឹកនាំខ្មែរក្រហមមួយចំនួនទៅទៀត ដែលធ្លាប់ កាប់សម្លាប់ ប្រជាជនដូចជា លោក នួន ជា និងលោក ខៀវ សំផន ដែលអ្នកទាំងពីរ ចេញមុខសារភាព សុំទោស ព្រមទទួល ខុសត្រូវ នូវទង្វើរបស់ខ្លួនមុខតុលាការកូនកាត់ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៣ កន្លងមក ។ ដោយឡែក គង់ គាំ មានតួនាទីជាប្រធានគណបក្ស សម រង្ស៊ី បាននិយាយគាំទ្ររបប លន់ នល់ មានន័យថា សម្ដេច ព្រះនរោត្ដម សីហនុ ជាអ្នកបញ្ជាឱ្យលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ ព្រះអង្គដោយសារមានយួន នៅក្នុង ស្រុកទៅវិញ ក្នុងខណៈដែលព្រះអង្គរួម និងប្រជាជនទូទាំងប្រទេស ក្លាយជាអ្នករងគ្រោះ ដោយសាររបបនេះ រួច ស្រេចទៅហើយ ។ នៅក្នុងបណ្ដាញរបស់ពួកគេ ដែលមាន សុន ឆ័យ មានតួនាទី ជាប្រធានក្រុមតំណាង រាស្ដ្ររបស់គណបក្ស សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ដែលជាប់ពិរុទ្ធ ពីបទបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋា ភិបាល ក្នុងទឹកដីខេត្ដក្រចេះកន្លងមក ទៅចូលរួមបញ្ចេញមតិជាមួយនឹងលោក សួន សិរីរដ្ឋា ដែលប្រជាជនកម្ពុជា ចាត់ ទុកជាមនុស្សក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង ទៅគាំទ្រផ្ដល់ កម្លាំងចិត្ដពួកក្រុម សៀមអាវលឿងស្រែកឃ្លាន សង្គ្រាម តែងតែមានមហិច្ឆិតាចិញ្ចឹមចិត្ដ ចង់ដណ្ដើមយកទឹកដីរបស់យើងពីជំនាន់មួយទៅ ជំនាន់មួយ ។
    ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កន្លងមកនេះ ពួកសៀមអាវលឿងដឹកនាំ ដោយអាប់ភីស៊ីត បាន បង្កើតសង្គ្រាមជាមួយកម្ពុជា ក្នុងគោលបំណងលេបត្របាក់ទឹកដី និងប្រាង្គប្រាសាទរបស់យើងមួយចំនួន នៅតាម បន្ទាត់ព្រំដែន ដូចជា ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទ តាក្របី… ។ ក្នុងពេលដែលកងយោធពល ខេមរភូមិន្ទរបស់យើងជាប់ដៃ ទប់ទល់ការពារបូរណភាពជាមួយនឹងសង្គ្រាមឈ្លានពានទិសខាងលិច លោក សម រង្ស៊ី បង្កើតបញ្ហានៅទិសខាងកើត ដោយដកបង្គោលព្រំដែន រវាងកម្ពុជា វៀតណាម ក្នុងគោលបំណង បង្កឱ្យមាន អរិភាពរវាងប្រទេសទាំងពីរ ។ ចេតនានេះគឺលោក សម រង្ស៊ី ចង់កាត់បន្ថយកម្លាំង យោធាដែល កំពុងប្រយុទ្ធទប់ទល់នៅទិសខាងលិច ដើម្បីងាយស្រួល ឱ្យសៀមចូលឈ្លានពានកាន់កាប់ទឹកដីរបស់យើង ដែលអាចឱ្យក្រុមនេះ មានឱកាសបង្កចលាចល នយោបាយវឹកវរ នៅក្នុងប្រទេស ។ អ្នកនយោបាយបែបនេះ តើបានបង្ហាញពីមនុស្ស មានឆន្ទៈការពារប្រជាជន ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីដែរ ឬទេ? ។ មិនតែប៉ុណ្ណោះពួកក្រុម សួន សិរីរដ្ឋា ដែល តាំងខ្លួនឯង ជាអ្នកបន្ដវេន ស្នងរូបរបបសាធារណរដ្ឋ បានរៀបចំគម្រោងបង្កើត កងកម្លាំងប្រដាប់អាវុធនៅក្នុងទឹក ដី សៀមដោយមានការគាំទ្រ ពីសៀមអាវលឿង ដើម្បីប្រកាសសង្គ្រាមប្រឆាំងរដ្ឋាភិបាលដែល គ្រប់គ្រងដោយ គណបក្សប្រជាជនកម្ពុជា មានសម្ដេចទាំងបីជាប្រធាន ដែលកន្លងមក គណបក្សនេះបានប្រឹងប្រែងយកជីវិតធ្វើជា ដើមទុន ដើម្បីរំដោះប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ។
    ម្យ៉ាងវិញទៀតគណបក្សនេះ (គណបក្សប្រជាជន) មានគោលនយោបាយច្បាស់លាស់ ក្នុងការការពារបូរណភាព ទឹកដី ការពារជាតិ ការពារសាសនា ការពារព្រះមហាក្សត្រ និងការការពារ ប្រជាជន តាមរយៈគោលនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោ សែន ។ មិនតែប៉ុណ្ណោះខិតខំរលាស់ខ្លួន ចេញពីសង្គ្រាម តាមរយៈការបង្រួបបង្រួម ជាតិ ហើយព្យាយាមប្រឹងប្រែង អភិវឌ្ឍប្រទេសឱ្យរួចផុតពីបន្ទាត់នៃភាពក្រីក្រ ។
    នេះគឺជាគោលនយោបាយ ដែលមានមនោគមន៍វិជ្ជា ទេវតាចូលសណ្ឋិត (លទ្ធិទេវតា) ដែលស្ថិតក្នុងសភាវៈល្អ ចុះ ជួយជនរួមជាតិយើង តាមរយៈធ្វើផ្លូវ ធ្វើស្ពាន ធ្វើប្រឡាយទឹក ធ្វើវត្ដអារាម ធ្វើមន្ទីរពេទ្យ ធ្វើសាលារៀន រកការងារ ឱ្យប្រជាជនធ្វើដឹងសុខដឹងទុក្ខ ប្រជាជនធ្វើឱ្យប្រជាជនសុខសាន្ដមានជីវភាពកាន់តែប្រសើរ ។ទាំងនេះបានបង្ហាញ ឱ្យឃើញកាន់តែច្បាស់ណាស់ថា រវាងរបបដែលមានមនោគមន៍វិជ្ជាទេវតាសណ្ឋិត (លទ្ធិទេវតា) តំណាងឱ្យសភាវៈ ល្អ និងរបប ដែលមានមនោគមន៍វិជ្ជាបិសាច ចូលសណ្ឋិត (លទ្ធិបិសាច) តំណាងឱ្យសភាវៈអាក្រក់ នោះវាផ្ទុយ ស្រឡះពីគ្នាដូចទឹក និងប្រេង ព្រោះលទ្ធិបិសាចគេមិនដែលបានកសាងអ្វីទេ ដើរជេរប្រមាថ បោកបញ្ឆោតប្រជា ជន ដើរអំពាវនាវឱ្យបរទេសផ្ដាច់ជំនួយជាដើម… ។ ម្យ៉ាងវិញទៀត គេចង់ឱ្យមានសង្គ្រាមកាប់សម្លាប់ខ្មែរគ្នាឯង ឡើងវិញ ដើម្បីឱ្យលទ្ធិទេវតាដែលជាសភាវៈល្អ ដួលរលំនោះ ពួកគេនឹងមានឱកាសបំបាត់នូវរបបរាជានិយម ដូច ពីសម័យសាធារណរដ្ឋ ដែលក្រុមរបស់ពួកគេធ្លាប់បានធ្វើកន្លងមក ។
    សម្រាប់បច្ចុប្បន្ន បើទោះបីជាពួកនេះ ក្រុមនេះមិនទាន់ប្រមូលផ្ដុំ ចេញជារូបរាងធំដុំក៏ដោយ ប៉ុន្ដែទង្វើរបស់ពួកគេ មិន ត្រូវមើលស្រាលបានឡើយ ដូចពាក្យចាស់លោកថា “អាតូចមិនឈ្នះអាធំ ប៉ុន្ដែអាតូចវាផ្ដុំ អាធំដួលគ្រាំង” ។ ការរីករាលដាលនៃស្លាកស្នាមដំបៅចាស់ ដែលបានចារទុកក្នុងប្រវត្ដិសាស្ដ្រនេះ ប្រសិនបើពុំមានថ្នាំព្យាបាល ទាន់ ពេលវេលាទេ ដំបៅនេះនឹងរីករាលដាលកាន់តែធំឡើងៗ ពាសពេញប្រទេសជាក់ជាមិនខាន ។ ដូច្នេះយើងជាជនរួមជាតិ ជាទំពាំងស្នងឫស្សីត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីព្យាបាលជំងឺដំបៅនៅក្នុងសង្គម ដ៏កាចសាហាវនេះមិន ឱ្យរើឡើងវិញបានឡើយ ។ តាមរយៈការបោះឆ្នោតជ្រើសរើស តំណាងរាស្ដ្រអាណត្ដិទី៥ នេះ ឱ្យទៅគណបក្ស ប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើន និងមិនធ្លាក់ចូលទៅក្នុងសង្គ្រាមឡើងវិញ ហើយការពាររបបរាជានិយម ដែលកន្លងមក សម្ដេចតេជោ សែន ធ្លាប់សន្យានៅចំពោះមុខព្រះភក្ដ្រព្រះបរមសព ព្រះបរមរតនកោដ្ឋ រួចមកហើយ ។ នេះអាច ចាត់ទុកថា ជាថ្នាំព្យាបាលយ៉ាងស័ក្ដិសិទ្ធបំផុត សម្រាប់សម្លាប់ ជំងឺ ដែលធ្លាប់បានរុករានទន្ទ្រាន ក្នុងរាងកាយសង្គមរបស់យើងពីអតីតកាល មិនឱ្យកើតមានបន្ដ មកបច្ចុប្បន្ននេះបាន ឡើយ ៕

  4. cheath says:

    មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
    *************************************************************
    សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
    គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
    កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
    បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!

  5. Kobe says:

    តាមការវិភាគរបស់ខ្ញុំលោក គឹម សុខា ទីបំផុតនៅតែត្រូវទៅសុំទោស!

    បញ្ហាផ្ទៃក្នុងបក្ស ក៍កើតមានជៀសមិនរួច គ្រាន់តែតិច ឬច្រើន

  6. បើអស់លោក ចង់ ដឹង ច្បាស់ សូម មក សួរ តុលាការ អំពីបញ្ហា ដាក់ គុគ អ្នក ស្រី បុប្ផា កុំចេះតែ ស្រែក ពី ប្រទេសអាមេរិក សហគមន៏ អ៊ីរុប ប្រទេសផ្តល់ ជំនួយ គេមុននឹង ធ្វើអ្វី គេសួតុលាការ គេមិនចេះ តែជឿអ្នក ផ្សេងទេ ។ តុលាការ អត់ ខុស ទេ មកពី មានអ្នក ប្តឹង បញ្ជូន សំនំរឿង អោយតុលាការ កាត់ក្តី ទើបតុលាការ កាត់ក្តី បើម៉ូតូឌុប ជាអ្នករង គ្រោះ ប្តឹង ដោយមានភស្តុតាង តើ តុលាការ ដោះលេងដូចម្តេច បើចង់ អោយ តុលាការ ដោះលេង សូម ទៅ សំរួលជាមួយ អ្នករង គ្រោះ ដែល ជាអ្នកប្តឹង បើតុលាការ ដោះលេង អ្នកប្តឹង គេ ប្តឹង តុលាការវិញ អោយ តុលាការ ធ្វើម្តេច ។

    ស្អប់ ណាស់ ធ្វើមិនហ៊ានទទួលខុសត្រូវ ចោទគេចោទឯង ។

  7. ប្រជាជន says:

    និយាយធ្វើដូចមែនទែនចឹង។តាមពិតវាមិនមែនជាតុលាការទេ តែជាដុល្លាការ។វាមិនមែនជាកន្លែងរកយុត្តិធម៌ទេ តែជាឧបករណ៍របស់អ្នកមាន និងអ្នកមានអំណាចតែប៉ុណ្ណោះ។