ប្រជាពលរដ្ឋព្រួយបារម្ភពីការផ្តល់ប័ណ្ណព័ត៌មានបោះឆ្នោតផ្ដើមដោយមន្ត្រីពាក់ព័ន្ធ ឬមន្ត្រីក្រោមឱវាទគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាមិនបានទូលំទូលាយ និងមិនបានដល់ដៃពួកគាត់។
ដោយ ដែន អយុធ្យា និង រដ្ឋា វិសាល
2013-06-04
RFA
ប៉ុន្តែ ការព្រួយបារម្ភនេះ ត្រូវបានមន្ត្រី គ.ជ.ប បញ្ជាក់ថា បើពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ ហើយមិនទាន់ទទួលបានប័ណ្ណព័ត៌មានបោះឆ្នោត ពួកគាត់អាចទៅសួរនាំរកប័ណ្ណព័ត៌មាននេះនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន។
ប្រជាពលរដ្ឋរស់នៅតាមរាជធានីខេត្តមួយចំនួន ព្រួយបារម្ភរកមិនឃើញទីតាំង ឬការិយាល័យបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ខែកក្កដា ខាងមុខទេ ដោយសារមិនទទួលបានព័ត៌មានជុំវិញការបោះឆ្នោតនេះ។
ស្ត្រីម្នាក់រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ ស្ថិតក្នុងចំណោមពលរដ្ឋច្រើនទៀត បានឲ្យដឹងនៅថ្ងៃច័ន្ទ ទី៣ ខែមិថុនា ថា មន្ត្រីទទួលបន្ទុកចែកប័ណ្ណព័ត៌មានបោះឆ្នោតមិនបានផ្តល់ប័ណ្ណព័ត៌មានបោះឆ្នោតដល់រូបគាត់ទេ។ ដូច្នេះ រូបគាត់ព្រួយបារម្ភខ្លាចរកឈ្មោះ ឬការិយាល័យបោះឆ្នោតមិនឃើញនៅថ្ងៃបោះឆ្នោត៖ «ហើយមីងខ្ញុំក៏អត់ឃើញដែរ ឃើញតែគ្រួសារគាត់ដែរ។ ព្រួយបារម្ភពីការអត់បានឈ្មោះបោះឆ្នោតនឹងគេ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ដែរ ខ្ញុំចង់បោះឆ្នោត។ ខ្ញុំមានសិទ្ធិបោះឆ្នោតរើសអ្នកដែលខ្ញុំស្រឡាញ់។ ខ្ញុំមិនដឹងគិតម៉េចទេ? បោះឆ្នោតឃុំ-សង្កាត់ក៏មានឈ្មោះដែរ តែឆ្ងល់ដល់ការបោះឆ្នោតលើកនេះ ដឹងម៉េចបានជាអត់មាន»។
ពលរដ្ឋផ្សេងទៀត បានឲ្យដឹងដែរថា គ្រួសាររបស់គាត់ដែលមានសមាជិកចំនួន ៤នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ គឺមានតែសមាជិកម្នាក់ទេទទួលបានប័ណ្ណព័ត៌មានបោះឆ្នោតពីមន្ត្រីផ្តល់ប័ណ្ណព័ត៌មាននេះ។ ម្ចាស់ឆ្នោតរូបនេះ ព្រួយបារម្ភរកឈ្មោះ ឬការិយាល័យបោះឆ្នោតមិនឃើញនៅថ្ងៃបោះឆ្នោតសភា ខែកក្កដា។
ទោះយ៉ាងណា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា សម្រាប់ពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ ហើយមិនទាន់ទទួលបានប័ណ្ណព័ត៌មានបោះឆ្នោត ពួកគាត់អាចទៅសួររកប័ណ្ណនេះនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន។ លោកទទួលស្គាល់ថា ការចែកប័ណ្ណព័ត៌មានបោះឆ្នោតដល់អ្នកបោះឆ្នោត មិនទាន់បានទូលំទូលាយទេ ព្រោះទើបចាប់ផ្ដើមចែកនាដើមខែមិថុនា នេះ។
លោកបានអំពាវនាវដល់សង្គមស៊ីវិល ឬអ្នកពាក់ព័ន្ធចូលរួមក្នុងយុទ្ធនាការនេះ៖ «វាមិនទាន់បានគ្រប់គ្នាទេ គ្រាន់តែយើងចែកទៅតាមភូមិ។ យើងឲ្យ១ក្រុមហ្នឹងមានគណៈកម្មការឃុំរៀបចំការបោះឆ្នោត មានតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេភូមិ ហើយបើមានអង្គការក្រៅរដ្ឋាភិបាលអញ្ជើញគាត់ឲ្យចូលរួមជាមួយ ហើយគណបក្សនយោបាយអាចចូលរួមសង្កេតក្នុងការចែកនេះ។ ហើយរបៀបចែក គឺអញ្ជើញប្រជាពលរដ្ឋមកជុំគ្នា ហើយចែកជូនគាត់។ ហើយក្នុងករណីដែលផ្ញើ គឺដល់គ្រួសារមកតំណាងបានផ្ញើ។ ហើយបើសិនជាគាត់អត់បានមកយកទេ ប័ណ្ណដែលនៅសល់ហ្នឹង យើងត្រូវយកទៅដាក់នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដែលប្រជាពលរដ្ឋអាចទៅយកបានគ្រប់ពេល»។
កាលបរិច្ឆេទនៃការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។
ទាក់ទិនបញ្ហានេះ លោក ទេព នីថា បញ្ជាក់ថា ពលរដ្ឋមានសិទ្ធិបោះឆ្នោតអាចទូរស័ព្ទសួរនាំព័ត៌មានបោះឆ្នោតនេះតាមរយៈទូរស័ព្ទលេខពិសេស ហៅមិនគិតថ្លៃមកកាន់ស្ថាប័ន គ.ជ.ប ហើយបុគ្គលិក គ.ជ.ប នឹងផ្តល់ព័ត៌មានជូនតាមតម្រូវការ៖ «បងប្អូនប្រជាពលរដ្ឋក្នុងដំណាក់កាលនេះ បើសិនចង់ដឹងព័ត៌មានពីការបោះឆ្នោត ហើយបើមានប្រើប្រាស់ទូរស័ព្ទដៃ សូមចុចទូរស័ព្ទដៃទៅលេខ១២៨៥ ដែលក្នុងនោះនឹងមានសារជាសំឡឹងជម្រាបជូនព័ត៌មានទាំងអស់ដែលទាក់ទងនឹងការបោះឆ្នោត»។
យ៉ាងណាក៏ដោយ លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា និកហ្វិច (NICFEC)។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ត្រូវចំណាយពេលទៅសួរនាំរកប័ណ្ណព័ត៌មានបោះឆ្នោតនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតរបស់ខ្លួនឲ្យបានទាំងអស់គ្នា ព្រោះថា ប័ណ្ណព័ត៌មាននេះមានសារៈសំខាន់សម្រាប់ចង្អុលបង្ហាញពីទីតាំងនៃការិយាល័យបោះឆ្នោត ដែលពលរដ្ឋត្រូវទៅបោះឆ្នោតនាខែកក្កដា ខាងមុខ៖ «ប្រជាពលរដ្ឋត្រូវតែសួរឲ្យបានច្បាស់នៅពេលដែលតំណាងមន្ត្រី គ.ជ.ប ថ្នាក់ឃុំ-សង្កាត់ក្តី ដែលលោកបានប្រកាសហើយថា បើសិនអត់ឃើញទេ ត្រូវទៅសួរនាំរកប័ណ្ណហ្នឹង។ អ៊ីចឹង ប្រជាពលរដ្ឋត្រូវតែចំណាយពេលវេលាទៅសួរនាំរកប័ណ្ណនោះ ដើម្បីឲ្យប្រាកដថា តើមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតដែរឬអត់?»។
កាលបរិច្ឆេទនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបឋមនៅការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ រីឯពេលវេលាឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា។ ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងនៅការិយាល័យបោះឆ្នោត និងនៅគណៈកម្មការឃុំសង្កាត់ ធ្វើនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣។ ការិយាល័យបោះឆ្នោតសរុបនៅទូទាំងប្រទេសមានចំនួន ១ម៉ឺន ៩ពាន់ ៩ការិយាល័យបោះឆ្នោត។
បក្សសង្គ្រោះជាតិខេត្តរតនគិរីសុំឲ្យត្រួតពិនិត្យនីតិវិធីចែកប័ណ្ណព័ត៌មានបោះឆ្នោត
ដោយឡែកនៅខេត្តរតនគិរី មន្ត្រីគណបក្សសង្គ្រោះជាតិ សម្ដែងក្តីបារម្ភថា ប្រជាពលរដ្ឋមួយចំនួននឹងមិនបានទទួលប័ណ្ណព័ត៌មាននេះទេ ប្រសិនគណៈកម្មការរៀបចំការបោះឆ្នោតខេត្តមិនបានចាត់ចែងត្រួតពិនិត្យនីតិវិធីនៃការរៀបចំសមាសភាពក្រុមការងារអព្យាក្រឹត្យចែកប័ណ្ណព័ត៌មានជូនប្រជាពលរដ្ឋ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក រដ្ឋា វិសាល ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
គជប ធ្វើយ៉ាងណាអោយមានភាពទូលំទូលាយនឹងឲ្យប្រជាពលរដ្ឋស្គាល់នូវតម្លៃនៃការបោះឆ្នោត………..
គជប ធ្វើខ្លួនឱយសមជាអ្នកអព្យាក្រឹត្យផង …………. !!!!!
មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
*************************************************************
សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!
cheath, សំដីឥតប្រយោជន៍ គឺអ្នកឯងមិនមែនជាអ្នកនយោបាយទេ គឺជាទាសករនយោបាយ នឹងជាមនុស្សអប្បល័ក្ខ្ខណ៍បំផុត !!!