ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារាយ រស់នៅជាប់តំបន់ព្រំដែនប្រទេសវៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ក្រុមហ៊ុនមួយឈ្មោះ ៧មករា ប៉ារីស (7 MAKARA PARIS) កំពុងកាប់រានព្រៃយកដីដាំកៅស៊ូ។
ដោយ រដ្ឋា វិសាល
2013-06-04
RFA
តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បញ្ជាក់ថា ក្រុមហ៊ុនបានចូលមកបោះទីតាំងដាក់កម្មករនៅក្បែរភូមិ ដោយមិនបានផ្តល់ដំណឹង ឬបង្ហាញលិខិតបទដ្ឋានពាក់ព័ន្ធច្បាប់អនុញ្ញាតឲ្យកាប់រានព្រៃនោះមកសហគមន៍បានឃើញឡើយ។
អ្នកភូមិ និងមន្ត្រីឃុំសេសាន ស្រុកអូរយ៉ាដាវ នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០១៣ សម្ដែងក្តីបារម្ភថា ព្រៃស្រោងដែលប្រជាពលរដ្ឋជនជាតិដើមរស់អាស្រ័យផលច្រើនជំនាន់មកហើយ កំពុងត្រូវគេកាប់រានយកដី។
ប្រធានសហគមន៍ភូមិភិ លោក សេវ អាង មានប្រសាសន៍បញ្ជាក់ថា ប្រមាណ ៣សប្ដាហ៍កន្លងទៅនេះ អ្នកភូមិបានឃើញមេការក្រុមហ៊ុនចូលមកបោះទីតាំងនៅចម្ងាយ ៣០០ម៉ែត្រពីភូមិ ហើយជួលកម្មករជាក្រុមៗកាប់រានព្រៃដោយមិនបានបង្ហាញឯកសារពាក់ព័ន្ធ ការអនុញ្ញាតឲ្យកាប់រានព្រៃនោះឡើយ។
លោកបន្តថា ព្រៃឈើនៅតំបន់នោះមួយផ្នែកធំ ជាព្រៃស្រោង និងពាក់កណ្ដាលស្រោង ហើយមួយផ្នែកទៀតជាដីចម្ការប្រជាពលរដ្ឋបានដាំដុះជាលក្ខណៈចម្ការវិលជុំ៖ «ឥឡូវ វាកាប់ព្រៃកាប់ហ្នឹង គេម៉ៅមួយហិកតារ ៩០ម៉ឺនរៀល។ សុទ្ធតែត្រង់ស៊ីន័រកាំបិត។ សំណូមពរសហគមន៍យើងទុកព្រៃបម្រុង ផ្លូវធ្វើម៉េចកុំឲ្យប៉ះពាល់ កុំឲ្យប៉ះចម្ការចាស់យើង»។
ដូចគ្នានេះដែរ ជំទប់ទី១ ឃុំសេសាន លោកស្រី រម៉ាស វឿន មានប្រសាសន៍បញ្ជាក់ថា តំណាងអាជ្ញាធរឃុំមិនបានទទួលដំណឹង ឬទទួលឯកសារពាក់ព័ន្ធអនុញ្ញាតឲ្យកាប់រានព្រៃនោះឡើយ។ លោកស្រីបន្តថា អ្នកភូមិកំពុងភ័យព្រួយខ្លាចក្រុមហ៊ុនកាប់រានអស់ព្រៃឈើ ដែលអ្នកភូមិថែរក្សា និងអាស្រ័យផលតាមលក្ខណៈជំនឿប្រពៃណី ហើយក្រុមហ៊ុននឹងកាប់រានយកដីចម្ការវិលជុំត្រៀមបម្រុងរបស់អ្នកភូមិបន្តទៀត៖ «មិនដឹងគិតយ៉ាងម៉េចទេ ព្រោះគេថាអ្នកធំមកហើយ ៧មករា ហើយសហគមន៍គេមិនព្រមទេ គេថាម៉េចអ្នកធ្វើការមិនគិតគូរឲ្យអ្នកភូមិផង មិនចាំបាច់បោះឆ្នោតឲ្យពីណាទេ ព្រោះដីយើងក៏អស់ គេនិយាយអ៊ីចឹង»។
អភិបាលស្រុកអូរយ៉ាដាវ លោក ដក ស មានប្រសាសន៍ថា លោកមិនបានដឹងពីអត្តសញ្ញាណក្រុមហ៊ុនចូលមកកាប់រានព្រៃនោះទេ ប៉ុន្តែលោកអះអាងថា ព្រៃដែលក្រុមហ៊ុនកំពុងកាប់រាននោះ ស្ថិតក្នុងតំបន់ដីរដ្ឋបាលរបស់ស្រុកអណ្ដូងមាស។
វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី៤ ខែមិថុនា មិនអាចស្វែងរកអត្តសញ្ញាណ និងទូរស័ព្ទទាក់ទងតំណាងក្រុមហ៊ុន សុំអធិប្បាយពីការចោទប្រកាន់របស់អ្នកភូមិបានទេ។
យ៉ាងនេះក្តី អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពនៅតំបន់នោះ គឺក្រុមហ៊ុន ៧មករា ប៉ារីស ហើយក្រុមហ៊ុន ៧មករា ប៉ារីស គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណដីសម្បទានរបស់អតីតក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលត្រូវបានបញ្ឈប់សកម្មភាព៖ «ដីហ្នឹងដីអណ្ដូងមាស ទេ អត់មានដីខាងអូរយ៉ាដាវ ប៉ុន្តែអ្នកភូមិភិ ហ្នឹង ធ្លាប់ទៅអាស្រ័យផលនៅហ្នឹង។ ដីសម្បទានលាតសន្ធឹងដល់ទីនោះ កាលពីនិស្សិតចុះវាស់វែង ខ្ញុំបានផ្សព្វផ្សាយទៅខាងមេស្រុកអូរយ៉ាដាវ ដែរ ឲ្យប្រជាពលរដ្ឋនៅខាងភូមិភិ ចុះទៅធ្វើសលាកបត្រធ្វើប័ណ្ណណា»។
យោងតាមឯកសារក្នុងគេហទំព័ររបស់ក្រសួងកសិកម្ម អតីតក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ទទួលបានដីសម្បទានជាង ៨ពាន់ហិកតារ នៅស្រុកអណ្ដូងមាស តាំងពីឆ្នាំ២០០៦ ដើម្បីដាំដំណាំកសិឧស្សាហកម្ម និងដំណាំផ្សេងទៀត។ នាយិកាក្រុមហ៊ុន គឺលោកស្រី សៀង ចាន់ហេង។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា លោកមិនប្រាកដថា តើក្រុមហ៊ុន ៧មករា ប៉ារីស ទទួលបានអាជ្ញាប័ណ្ណបន្តពីក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរូបភាពណាទេ ហេតុនេះលោកអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិស៊ើបអង្កេតករណីនេះ និងជួយទប់ស្កាត់កុំឲ្យមានការកាប់រានព្រៃស្រោង ក្នុងដីសម្បទានក្រុមហ៊ុន៖ «យើងឃើញថា មានភាពមិនប្រក្រតីច្រើនក្នុងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេង អភិវឌ្ឍន៍។ ឥឡូវ មានក្រុមហ៊ុនមួយទៀតមកជំនួសឲ្យក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ប្រជាពលរដ្ឋកំពុងប្រតិកម្ម»។
វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ក៏មិនអាចទាក់ទងសុំការបញ្ជាក់ពីមន្ត្រីជំនាញព្រៃឈើ ជុំវិញអត្តសញ្ញាណ និងសកម្មភាពសម្បទានរបស់ក្រុមហ៊ុន ៧មករា ប៉ារីស បាននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
*************************************************************
សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!