គង់ សុឋានរិទ្ធ
04 មិថុនា 2013
វីអូអេខ្មែរ

រូបគំនូរដែលគូរដោយលោកវ៉ាន់ ណាត ដែលជាអតីតអ្នករស់រានមានជីវិតនៃមន្ទីរឃុំឃាំងទួលស្លែង និងជាសាក្សីដ៏សំខាន់មួយរូបនៃសាលាក្តីខ្មែរក្រហម ។ រូបគំនូរទាំងនេះ រៀបរាប់អំពីការធ្វើទារុណកម្មនៅក្នុងគុកទួលស្លែងក្នុងរបបខ្មែរក្រហម។
ភ្នំពេញ — ជនជាប់ចោទ នួន ជា អតីតប្រធានសភានិងជាមេមនោគមវិជ្ជានៃរបបកម្ពុជាប្រជាធិបតេយ្យបានប្រកាសនៅថ្ងៃអង្គារនេះថារបបដែលខ្លួនគ្រប់គ្រងនោះមិនមានគោលនយោបាយសម្រាប់កាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជានោះទេ បើទោះជារបបនោះបានបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាត្រូវសម្លាប់និងបានស្លាប់អស់ជិតពីរលាននាក់ក៏ដោយ។
នួន ជា អះអាងដូច្នេះក្នុងសវនាការតទល់រវាងជនជាប់ចោទនិងដើមបណ្តឹងរដ្ឋប្បវេណីដើម្បីតំណាងដើមបណ្តឹងរដ្ឋប្បវេណីសម្តែងនូវទុក្ខសោករបស់ពួកគេ។ ស្របពេលដែលខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមបានប្រកាសឲ្យមានការចងចាំនូវអំពើព្រៃផ្សៃនាពេលកន្លងមក។
«កម្ពុជាប្រជាធិបតេយ្យមិនមានគោលនយោបាយឯណាទៅសម្លាប់ប្រជាជនឯងនោះទេ។ ផ្ទុយទៅវិញមានតែគោលនយោបាយស្រោចស្រង់ អប់រំ កសាងឲ្យទៅជាប្រជាពលរដ្ឋល្អ ទាំងអស់គ្នា ជាអ្នកសេ្នហាជាតិ ស្នេហាប្រជាជន ស្នេហាក្រុមគ្រួសារទាំងអស់គ្នា»។
តំណាងដើមបណ្តឹងរដ្ឋប្បវេណីដែលជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកតំណាងពលរដ្ឋខ្មែរកម្ពុជាក្រោមនិងតំណាងឲ្យកុមារដែលត្រូវពួកខ្មែរក្រហមប្រើឲ្យធ្វើពលកម្មធ្ងន់ធ្ងរបានពិពណ៌នាអំពីទុក្ខសោក ការឈឺចាប់ ទារុណកម្មដែលពួកគេជួបប្រទះដោយផ្ទាល់និងការបាត់បង់សមាជិកគ្រួសារដោយការសម្លាប់ ការអត់ឃ្លាននិងការធ្វើទារុណកម្ម។
យ៉ាងណាក៏ដោយខៀវ សំផន អះអាងស្រដៀងគ្នាថាមិនមានបញ្ជាជាប្រព័ន្ធជាពិសេសឲ្យធ្វើទុក្ខបុកម្នេញលើជនរងគ្រោះជាកុមារនោះទេ។
ជាមួយគ្នានេះអតីតប្រមុខរដ្ឋខ្មែរក្រហមដែលបានប្រកាសក្នុងការកាត់ទោសមិនទទួលយកតួនាទីរបស់ខ្លួននៅពេលនោះចង់ឲ្យមានការចងចាំនូវអតីតកាលនៃការកាប់សម្លាប់។
«បើអាចត្រឡប់ថយក្រោយវិញបាន ខ្ញុំនឹងទាមទារឲ្យមានសិទ្ធិដឹងឮនូវព្រឹត្តិការណ៍ជាសោកនាដកម្មគ្រប់បែបយ៉ាងទាំងអស់ដែលមាននៅពេលនោះ»។
មានប្រជាពលរដ្ឋកម្ពុជាស្លាប់និងត្រូវបានសម្លាប់យ៉ាងតិច១,៧លាននាក់ក្រោមរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
មានតែជនជាប់ចោទដែលជាអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមតែពីរនាក់ប៉ុណ្ណោះកំពុងឈរក្នុងរង្វង់ក្រចកសេះ។
ប៉ុន្តែជនជាប់ចោទនួន ជា និងខៀវ សំផន ក្នុងអំឡុងសវនាការតទល់ជាមួយដើមបណ្តឹងរដ្ឋប្បវេណី សុទ្ធតែបានប្រកាសថាពួកខ្លួនមិនបានដឹងពីការកាប់សម្លាប់ជីវិតពលរដ្ឋខ្មែរនៅសម័យនោះទេ៕

នួន ជា ថាខ្មែរក្រហមគ្មាននយោបាយសម្លាប់មនុស្សទេ វាមិនដែរ ដល់ថ្នាក់ជាមេដឹកនាំប្រទេសក្នុង
សម័យនោះ តែបែរជានិយាយថាមិនដឹងអី ។ ចឹងមានតែជា មេដឹកនាំ ទីងមោង បានជានិយាយថា
មិនដឹងអី៕
បើប្រើវីធីដូចពួកវាធ្វើមកលើអ្នកស្លូតត្រង់ វានឹងដឹងបានភ្លាមមួយរំពេច…………………………អាមេឃាតករ…!!!អាតិរិច្ឆាន!!!
ចេះថាទៅកើតលោកម្ចាស់។នៅតាមតំបន់និងភូមិភាគទូទាំងប្រទេសមានរាប់
មិនអស់មន្ទីរសន្តិសុខនិងមន្ទ្ទីរសេរី។អ្នកដែលចាប់ចូលមន្ទ្ទីរសន្តិសុខភាគច្រើនអត់បានចេញមកវិញទេ ត្រូវបាត់ខ្លួនរហូតដល់ឥឡូវ។បើគ្មានគោលនយោបាយច្បាស់លាស់ ស្មានថា
បង្កើតមន្ទីរយ៉ាងច្រើនចឹងកើត??ជិតងាប់ហើយនៅតែអាក្រក់ទៀត។យមរាជ
អើយ យកទៅបំពងខ្លាញ់ទៅលោក។