គណបក្ស​ប្រជាជន​ស្នើ​ច្បាប់​ដាក់​ទោស​អ្នក​មិន​ទទួលស្គាល់​ថា​មាន​ឧក្រិដ្ឋ​កម្ម​ក្នុង​របប​ខ្មែរ​ក្រហម

ម៉ែន គឹមសេង
05 មិថុនា 2013
វីអូអេខ្មែរ

វិមានរដ្ឋ​សភាខ្មែរ។

វ៉ាស៊ីនតោន — សមាជិក​នៃ​គណបក្ស​កាន់​អំណាច​បាន​ស្នើ​សុំ​ច្បាប់​មួយ​ដើម្បីដាក់​ទោស​ជន​ទាំងឡាយ​ណា​ដែលបដិសេធ​មិន​ទទួលស្គាល់​ថា​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យោង​តាម​សេចក្តី ព្រាង​ច្បាប់​ដែល​វីអូអេ​ខេមភាសា​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ​បញ្ចាក់​ថា​រាល់​ការ​មិន​ទទួលស្គាល់​ឬ​ការ​សម្រាល​ ការបដិសេធ​ឬ​ការ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម​ឬ​ការ​លើក​ដម្លើង​ឧក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​របប​ខ្មែរក្រហម​ត្រូវ​ផន្តាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ដល់​ទៅ​២ឆ្នាំ​និង​ពិន័យ​ជាប្រាក់​ពី​១លាន​រៀល​ដល់​បួន​លាន​រៀល​ហើយ​សម្រាប់​នីតិបុគ្គល​អាច​ពិន័យ​ពី​៥០.០០០.០០០​ដល់​៥០០.០០០.០០​រៀល។

របបខ្មែរក្រហម​បាន​កាន់​កាប់​ប្រទេស​កម្ពុជា​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩ ហើយ​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​១,៧​លាន​នាក់​ត្រូវ​បាន​សម្លាប់​និង​ស្លាប់​ដោយ​សារ​ការ​បង្អត់​អាហារ​និង​ធ្វើ​ពលកម្ម​ហួសកម្លាំង។​

សេចក្តីព្រាង​ច្បាប់​នេះ​ត្រូវ​បានដឹកនាំស្នើ​ឡើង​ដោយ​លោក​ជាម យៀប សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​និង​ចុះ ហត្ថលេខា​គាំទ្រ​ដោយ​សមាជិ​សភា​គណបក្ស​ប្រជាជន​៦នាក់​ផ្សេង​ទៀត។
លោក​ជាម យៀប បាន​បញ្ជាក់​ក្នុង​លិខិតថ្លែង​ហេតុ​ផ្ញើ​ជូន​ទៅ លោក​ហេង សំរិន​ប្រធាន​សភាជាតិ​ថា៖
«ការមិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខាងលើ​នេះ​គឺ​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុងសម័យ​នោះ​និង​ធ្វើ​ឱ្យ​មាន​ការឈឺចាប់​ដល់​គ្រួសារ​ជន​រងគ្រោះ​ដែល​នៅ រស់​រាន​មាន​ជីវិត​ដល់​សព្វថ្ងៃ»។

យ៉ាងណា​ក៏ដោយ​ច្បាប់​នេះ​ត្រូវ​បាន​គេ​គិត​ថា​ជា​ការ​ឆ្លើយ​តប​នឹង​អត្ថាធិប្បាយ​របស់​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់​ទង​នឹង​គុក​ទួលស្លែង​ដែល​ជា​អត្ថា​ធិប្បាយ​មួយ​ដែល​លោក​កឹម​សុខា​បដិសេធ​ថា​មិន​បាន​ថ្លែង​ឡើយ។ ជន​រងគ្រោះនៃ​គុក​ទួលស្លែង​ចោទ​ថា​លោក​កឹម សុខា​បាន​ប្រមាថ​ថា​គុក​នេះ​សិប្បនិមិ្មត​ហើយ​រៀបចំ​ដោយ​វៀតណាម​ដែល​ជាការ​ប្រមាថ​ដល់​ការឈឺចាប់​របស់​ពួកគេ។​

លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ថ្លែង​តាម​រយៈ​សារ​អ៊ីម៉េល​កាលពីថ្ងៃ​ច័ន្ទថា​គណបក្ស​លោក​នឹង​ស្នើ​ឱ្យ​បន្ថែម​ចំណុច​ដែល​នឹង​ដាក់​ទោស​ជន​ទាំង​ឡាយ​ណា​ដែល​រំលោភ​នឹង​មុខ​តំណែង​នយោបាយ​ដើម្បី​ចូល​ជ្រៀតជ្រែក​ក្នុង​នីតិវិធី​របស់​តុលាការ​ដោយចាត់​ទុក​ថា​ជា​ការ​រំខាន​ដល់​យុត្តិធម៌​និង​រារាំង​ដំណើរ​ការ​កាត់​ទោស​អតីត​មេខ្មែរ​ក្រហម​ដែល​ទទួ​លខុសត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នេះ៕

 

 

What Next?

Recent Articles

4 Responses to "គណបក្ស​ប្រជាជន​ស្នើ​ច្បាប់​ដាក់​ទោស​អ្នក​មិន​ទទួលស្គាល់​ថា​មាន​ឧក្រិដ្ឋ​កម្ម​ក្នុង​របប​ខ្មែរ​ក្រហម"

  1. *** says:

    គួរតែអនុវត្ដច្បាប់អន្តោប្រវេសន្ត៍យួនខុសច្បាប់ឲ្យបានហ្មត់ចត់ផង សម្តាចម៍ ហេង !!!

  2. Tor says:

    ជឿឬមិនជឿ វាជាសឹទ្ធរបស់គេ។ម៉េចចាំបាច់រុញគេអោយជៀ យ៉ា់ប់មែនច្បាប់ពួកទមិឡ

  3. Strey Khmer says:

    ” You can make a horse swim, you cannot make a horse drink.”
    Congress shall make no law prohibiting the free exercise of the
    killed field in Pol Pot and Hun Sen regime. It means that people
    can believe, or not believe, whatever they want about killed Field,
    without fear of punishment.

  4. cheath says:

    វិភាគ ៖ មិនពេញចិត្ដ ការដឹកនាំ ឬគ្មាន សង្ឃឹម បានអង្គុយក្នុងសភា
    ដោយ ៖ នាយខ្វែក

    ភ្នំពេញ ៖ សាម ស៊ុនឌឿន សមា ជិកជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ និង ជាបេក្ខភាពឈរឈ្មោះ តំណាងរាស្ដ្រមណ្ឌល ភ្នំពេញលេខរៀងទី៨ បានប្រកាសលាឈប់ ពីបេក្ខភាពយ៉ាងប្រញាប់ប្រញាល់ និងគួរឱ្យ ភ្ញាក់ផ្អើល ខណៈការបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ ។
    សាម ស៊ុនឌឿន បានលើកឡើង ថា ការមិនពេញចិត្ដចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិគឺជា មូលហេតុនៃការលាឈប់នេះ ។ ចំណែក យឹម សុវណ្ណ ដែលជាមនុស្សសំខាន់ មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្និទ្ធិ នឹង សម រង្ស៊ី ហើយជាបេក្ខ ជនតំណាងរាស្ដ្រ មណ្ឌលភ្នំពេញលេខរៀង ទី២ បានធ្វើការអះអាងថា មូលហេតុដែល សាម ស៊ុនឌឿន លាឈប់ដោយសារ តែគាត់មិនមានមធ្យោបាយដើម្បីបង់ប្រាក់ សម្រាប់ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ តែប៉ុណ្ណោះ ។
    បើគេស្ដាប់សំដី សាម ស៊ុនឌឿន និងសំដី យឹម សុវណ្ណ គឺហាក់ដូចជា ផ្ទុយគ្នាមេឃ និងដី ។ តើរវាងការអះអាង របស់សាម ស៊ុនឌឿន និងការបក ស្រាយរបស់ យឹម សុវណ្ណ មួយណា មានភាពឡូស៊ិកជាង ?
    សាម ស៊ុនឌឿន បានលើកឡើង ថា មូលហេតុដែលគាត់លាឈប់ពីបេក្ខភាព តំណាងរាស្ដ្រ គឺដោយសារតែគាត់មិនពេញ ចិត្ដ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស នេះ ដែលទើបនឹងបង្កើតឡើងបានមកពីការ ច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សប្រឆាំងសិទ្ធិមនុស្ស។ តែការដឹកនាំរបៀបណារបស់មេដឹកនាំដែល នាំឱ្យលោកមិនពេញចិត្ដនោះ មិនត្រូវបាន សាមស៊ុនឌឿនធ្វើការបកស្រាយ និងលាតត្រដាង ជាសាធារណៈនោះឡើយ ។ ប៉ុន្ដែ សម្រាប់ ក្រុមអ្នកវិភាគនយោបាយ ក៏ដូចជាអ្នកធ្លាប់ ដឹងប្រវត្ដិរបស់គណបក្សប្រឆាំង និងសមាជិកនៃគណបក្សនេះច្បាស់ បានអះអាងថា គ្រាន់តែគេឃើញលោក សាម ស៊ុនឌឿន ដាក់លិខិតលាឈប់ពីបេក្ខភាពភ្លាម គេយល់ បាត់ទៅហើយពីមូលហេតុពិតប្រាកដនោះ។
    តាមក្បួនហុងស៊ុយចិន លេខ ៨ គឺជា លេខល្អ ព្រោះនាំមកនូវភ័ព្វសំណាង អញ្ចឹង ហើយទើបនៅស្រុកចិនគេចូលចិត្ដប្រើលេខ ៨ ដូចជាលេខទូរស័ព្ទមានលេខ ៨ ស្លាក លេខរថយន្ដមានលេខ៨ ហើយសូម្បីតែនៅ ស្រុកខ្មែរយើងអ្នកមានសែស្រឡាយចិន ឬ អ្នកមានជំនឿតាមហុងស៊ុយចិន ក៏ចូលចិត្ដ ប្រើលេខ៨ដែរ។ ប៉ុន្ដែ សម្រាប់ សាម ស៊ុនឌឿន វិញ លោកដឹងយ៉ាងច្បាស់ហើយ ថា លេខ៨ មិនមែនជាលេខនាំទ្រព្យសំណាង និងនាំកិត្ដិយសឱ្យនោះទេ សូម្បីតែ ក្ដីសង្ឃឹមប៉ុនក្រចកដៃក៏គ្មានសង្ឃឹម ដែរ ។ ដូចអ្វីដែល យឹម សុវណ្ណ អះ អាងគឺមិនខុសនោះទេ តាមពិត សាម ស៊ុនឌឿន មិនមែនក្រដល់ថ្នាក់រកលុយបង់ ថ្លៃឃោសនាបោះឆ្នោតជូនបក្ស មិនបាននោះ ទេ ព្រោះសាមស៊ុនឌឿនធ្លាប់ធ្វើធំតាំងពីសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ ហើយក៏ធ្លាប់ធ្វើជាតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី រួចមកហើយដែរ ។ ប៉ុន្ដែដោយ សារតែត្រូវបានដាក់ឱ្យឈរ លេខរៀងទី៨ មណ្ឌលភ្នំពេញ ដែលកៅអី សភាមាន១២អាសនៈ គ្មានសង្ឃឹមថា បាន ជាប់អង្គុយក្នុងសភានោះ ទើបសាមស៊ុនឌឿនមិន ចំណាយលុយសម្រាប់ធ្វើការឃោសនាអត់ ប្រយោជន៍ រួចហើយសុខចិត្ដលាឈប់វិញ ល្អជាង ។
    បើគេចាំមិនភ្លេចទេ កាលពីបោះឆ្នោត អាណត្ដិទី៤ ឆ្នាំ ២០០៨ សម្រាប់មណ្ឌលភ្នំ ពេញ ដែលមាន ១២ អាសនៈ គឺគណបក្ស ប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ២០២.៣១១សន្លឹក ស្មើនឹង៧អាសនៈខណៈ គណបក្សសម រង្ស៊ី ទទួលបានសន្លឹកឆ្នោត ១៧៣.៤៥០សម្លេង ស្មើ ៥អាសនៈ ហើយ គណបក្សសិទ្ធិមនុស្សទទួលបានសន្លឹកឆ្នោត ត្រឹមតែ២៨.៨៦១សម្លេងប៉ុណ្ណោះ មិនទទួល បានអាសនៈនោះ។ហើយការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ កន្លងទៅ នៅភ្នំពេញគណបក្សប្រជាជន ទទួលបានសន្លឹកឆ្នោត៣៤៨.៣៦១ សម្លេង បើធៀបទៅនឹងការបោះឆ្នោតសកលឆ្នាំ ២០០៨គឺកើនសម្លេងរហូតដល់១០២.៥៦២ សន្លឹក នៅពេលដែលគណបក្សសម រង្ស៊ី ទទួលបានត្រឹមតែ ១៦៧.៣២៨ សន្លឹក បាត់ អស់៦១២២សន្លឹក ហើយគណបក្សសិទ្ធិ មនុស្សទទួលបានត្រឹម តែ ២៦.០២៤សន្លឹក បាត់អស់ ២៨៣៧ សន្លឹក ។ ដូច្នេះបើគេធ្វើ លេខបូករវាងសន្លឹកឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០០៨ គឺមានត្រឹមតែ ២០២.៣១១ សន្លឹក គឺនៅចាញ់គណបក្សប្រជាជនកម្ពុជា ៤៣. ៤៨៨ សន្លឹក ។
    ចំណែកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០១២ កន្លងទៅ បើគណបក្ស ទាំង ២ បូកបញ្ចូល គ្នាទៅគឺនៅចាញ់គណបក្សប្រជាជនកម្ពុជា រហូតទៅដល់ ១៥៥. ០០៩សន្លឹកឯណោះ ។ ដូច្នេះ សាម ស៊ុនឌឿន បានដឹងខ្លួនឯង យ៉ាងច្បាស់ហើយ ទោះបីមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិនៅរក្សាសម្លេងឆ្នោត ដែលបានមកពីការបូកបញ្ចូលគ្នាដដែល គឺ ៥ អាសនៈក៏ដោយ ក៏លោកនៅតែគ្មាន វាសនាបានអង្គុយក្នុងសភានោះទេ ព្រោះ លោកឈរនៅលេខរៀងដល់ទៅទី៨ គឺនៅ ខ្វះ៣អាសនៈទៀត នេះគេនៅមិនទាន់គិត ផងនោះទេថា តើគណបក្សបានមកពីការបូក បញ្ចូលគ្នានេះ នៅរក្សាអាសនៈ ៥ ដដែល ដែរឬអត់ ? ខណៈដែលកាលពីបោះឆ្នោត ឆ្នាំ២០០៨ គណបក្សហ្វ៊ុនស៊ិនប៉ិចចែកជាពីរ មួយហ្វ៊ុនស៊ិនប៉ិចមួយទៀតគណបក្សនរោត្ដម រណឫទ្ធិ ធ្វើឱ្យបែកសម្លេងឆ្នោតបាត់អាសនៈ ទាំងស្រុង តែឥឡូវនេះគណបក្សទាំងពីរ រួមគ្នាវិញ ក៏អាចដណ្ដើមអាសនៈពីគណបក្ស សម រង្ស៊ី មួយមកវិញក៏អាចថាបាន ។
    ក្ដីសង្ឃឹម សម្រាប់អ្នកដែលឈរឈ្មោះនៅ លេខរៀងក្រោមពេក ឬក៏ចុងប៉ូចសម្រាប់ គណបក្សប្រឆាំងគឺបានត្រឹមតែចាយលុយ ឃោសនាឥតប្រយោជន៍គ្មានសង្ឃឹមបាន អង្គុយក្នុងសភាឡើយ ទោះជាគណបក្ស នេះមាននយោបាយដូរតំណាងរាស្ដ្រពាក់ កណ្ដាលអាណត្ដិ ដូចគណបក្សសម រង្ស៊ី ពីមុនក៏នៅតែគ្មានសង្ឃឹមដូចគ្នា ។ ដូច្នេះ សរុបសេចក្ដីមក ការសម្រេចលាឈប់ឈរ ឈ្មោះជាបេក្ខភាពរបស់លោក សាម ស៊ុន ឌឿន មិនមែនជាការនឹកឃើញ ឬក៏ជាការ ខ្វះលុយបង់ថ្លៃឃោសនានោះឡើយ គឺជា ការគិតគូរច្បាស់លាស់មួយ ដោយមិនសុខ ចិត្ដចំណាយលុយឥតប្រយោជន៍ ហើយគួប ផ្សំខឹងសម្បារទៅនឹងការរៀបចំដឹកនាំរបស់មេៗផងនោះ ដូច ជា កឹម សុខា យក កូនស្រីបង្កើតដែល នៅវ័យក្មេងមកដាក់ នៅក្នុងក្បាលម៉ាស៊ីន បក្សការដាក់បេក្ខ ភាពលេខរៀងឱ្យនៅក្រោមសមាជិកមួយ ចំនួន ដែលលោកយល់ថា គ្មានសមត្ថភាព និងមានប្រវត្ដិរូបបក្ស តិចតួចជាងរូបលោក ដូចអ្នកស្រី លី ស្រីវីណា ជាដើម ក៏ជាដើម ចមនាំឱ្យលោកលាឈប់ពីបេក្ខភាព ហើយ អាចនឹងឈានដល់ការដើរចេញពីគណបក្ស នេះទៀតផង ។
    គេរង់ចាំមើលថា តើបន្ទាប់ពី សាម ស៊ុនឌឿន ទៅ នឹងមានបេក្ខភាពណា ខ្លះទៀត នឹងលាឈប់ពីបេក្ខភាពតំណាង រាស្ដ្ររបស់គណបក្សប្រឆាំងមួយនេះ ៕