កម្មករ​​រោង​ចក្រ​​សា​​ប្រ៊ី​ណា ​ដង្ហែ​​ក្បួន​​ទាមទារ​​ឲ្យ​​ដោះ​លែង ​តំណាង​​សហជីព​

ក.សំណាង
Wednesday 05 June 2013
The Free Press Magazine

កម្មករម្នាក់បាន យកដុំថ្មចោល នគរបាល អំឡុងការប៉ះទង្គិចគ្នា កាលពីព្រឹកថ្ងៃទី ៣ មិថុនា

កម្មករម្នាក់បាន យកដុំថ្មចោល នគរបាល អំឡុងការប៉ះទង្គិចគ្នា កាលពីព្រឹកថ្ងៃទី ៣ មិថុនា

កម្មករ​រោងចក្រ​កាត់ដេរ សា​ប្រ៊ី​ណា (Sabrina) ប្រមាណ​ជាង​៣​ពាន់​នាក់ នា​ព្រឹក​ថ្ងៃ​ពុធ​ទី​៥ មិថុនា នេះ បាន​លើកគ្នា​ដង្ហែ​ក្បួន​ទៅកាន់​តុលាការខេត្ត កំពង់ស្ពឺ ទាមទារ​ឲ្យ​ដោះលែង​តំណាង​សហជីព​កម្មករ​ចំនូ​ន​៨​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​អំឡុង​ការប៉ះទង្គិច​ដ៏​ស្រួចស្រាវ​មួយ​កាលពី​ព្រឹក​ថ្ងៃទី ៣ មិថុនា ។​

ការ​ដង្ហែរ​ក្បួន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រធាន​សហជីព​កម្មករ​សេរី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ព្រមាន​កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា នឹង​មានការ​ដង្ហែ​ក្បួន​បាតុកម្ម​ធំ​មួយ ទាមទារ​ឲ្យ​ដោះលែង តំ​ណាង​​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ​។​

​គួរ​បញ្ជាក់ថា​អំឡុង​ការប៉ះទង្គិច​គ្នា​ដោយ ដុំថ្ម ដំបង និង ខែល រវាង​ក្រុម​សមត្ថកិច្ច​ប្រមាណ​៥​រយ​នាក់ និង កម្មករ​រាប់ពាន់នាក់​ដែល​ទាមទារ​ឲ្យ​តម្លើង​ប្រាក់ខែ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៣ មិថុនា មាន​តំណាង​សហ​ជី​ព​​​យ៉ាងហោចណាស់​៨​នាក់​ត្រូវបាន​ចាប់ខ្លួន​។ ក្នុងនោះ​មកពី​សហជីព​កម្មករ​សេរី នៃ ព្រះរាជាណាចក្រ​កម្ពុជា​៧​នាក់ និង មកពី​សហព័ន្ធ​សហជីព​កម្ពុជា​ដែល ដឹកនាំ ដោយ​លោក អាត់ ធន់ ១​នាក់ ៕

 

What Next?

Recent Articles

One Response to "កម្មករ​​រោង​ចក្រ​​សា​​ប្រ៊ី​ណា ​ដង្ហែ​​ក្បួន​​ទាមទារ​​ឲ្យ​​ដោះ​លែង ​តំណាង​​សហជីព​"

  1. Kobe says:

    បើពិបាកពេកគួតែបិទរោងចក្រ