ថ្ងៃ ពុធ 05 មិថុនា 2013
ដោយ http://www.khmer.rfi.fr/auteur/3618
RFI
នៅថ្ងៃទី៥ មិថុនានេះ ដែលជាទិវាបរិស្ថានពិភពលោក មានអង្គការ-សមាគមកម្ពុជាយ៉ាងតិច ចំនួន៥ និងសកម្មជនដែលស្រឡាញ់បរិស្ថាន ប្រមាណជិត ៣០០នាក់ បានជួបជុំគ្នានៅមុខរដ្ឋសភា ដើម្បីប្រារព្ធទិវាបរិស្ថានពិភពលោកលើកទី៤១ ក្រោមប្រធានបទ “ព្រៃឈើយើង បរិស្ថានយើង”។ គោលបំណងនៃការប្រារព្ធទិវាបរិស្ថានរបស់អង្គការ និងសមាគមកម្ពុជា នៅថ្ងៃនេះ គឺដើម្បីស្នើឲ្យរដ្ឋាភិបាលចាត់វិធានការការពារបរិស្ថា ននិងត្រួតពិនិត្យទៅលើក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចដែលកំពុងប្រតិបត្តិការ នៅកម្ពុជា ហើយកំពុងតែកាប់បំផ្លាញព្រៃឈើយ៉ាងច្រើនក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច ឬសម្បទានរ៉ែនោះ។
ក្រុមសកម្មជនស្រឡាញ់បរិស្ថានធ្វើការទាមទារនៅមុខរដ្ឋសភា (©Kim Yuthana)
តាំងពីម៉ោង៧ កន្លះព្រឹក នៅថ្ងៃពុធនេះ ក្រុមសកម្មជនស្រឡាញ់បរិស្ថានប្រហែល ៣០០នាក់ ដែលមកពីអង្គការសង្គមស៊ីវិល និងសមាគមចំនួន៥ បានមកប្រមូលផ្តុំគ្នា នៅមុខព្រះបរមរាជវាំង ក្នុងគោលបំណងដើរដង្ហែរក្បួននាំញត្តិឆ្ពោះមកកាន់មន្ទីររដ្ឋសភាជាតិ ប៉ុន្តែការជួបជុំនេះត្រូវបានរារំាងដោយក្រុមសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ក្រោមហេតុផលថា ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់មុខព្រះបរមរាជវាំង។
ទោះយ៉ាងណា ក្រុមអ្នកបរិស្ថានទាំងអស់នោះ បានព្យាយាមប្រមូលផ្តុំគ្នា នៅមុខមន្ទីររដ្ឋសភាវិញ នៅពេលបន្ទាប់ ដោយមិនមានការប៉ះទង្គិចជាមួយនឹងក្រុមសមត្ថកិច្ចនោះឡើយ ដើម្បីដាក់ញត្តិជូនសមាជិក សភា ក្នុងគោលបំណងជំរុញរដ្ឋាភិបាលជួយការពារបរិស្ថានព្រៃឈើ នៅកម្ពុជា។ នេះបើយោងតាមលោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរៀបចំការដឹកនាំពិធីជាមួយនឹងអង្គការមួយចំនួនទៀតនោះ។
យោងតាមញតិដែលសកម្មជនបរិស្ថាន ដាក់ជូនរដ្ឋសភា បានសរសេរឲ្យដឹងថា ការជួបជុំរបស់សកម្មជនបរិស្ថាន ដែលភាគច្រើនជាយុវជន គឺដើម្បីបង្ហាញពីសេចក្តីព្រួយបារម្ភរបស់ខ្លួន ចំពោះវិនាសកម្មព្រៃឈើដែលកំពុងកើតមានទ្បើង នៅប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកំពុង តែធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ញត្តិដដែល ក៏បានទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការការពារបរិស្ថាន និងត្រួតពិនិត្យទៅលើក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចដែលកំពុងប្រតិបត្តិការណ៍ នៅកម្ពុជា ហើយក៏បានជំរុញផងដែរ ឲ្យរដ្ឋាភិបាលបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ ចំពោះក្រុមហ៊ុនណាដែលមិនមានការវាយតម្លៃផលប៉ះពាល់បរិស្ថានឲ្យបានត្រឹមត្រូវ និងមិនបានគោរពច្បាប់របស់ប្រទេសកម្ពុជា។
របាយការណ៍នៃសមាគមអាដហុក ផ្សាយក្នុងខែកុម្ភៈ ឆ្នាំ២០១៣នេះ បានបង្ហាញថា ដីសម្បទានជាង ៣០កន្លែង ដែលមានទំហំជាង ២០៨ ៨០៥ហិកតាត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនឯកជន។
ប៉ុន្តែលោកចាន់ សារុន រដ្ឋមន្រ្តីកសិកម្ម និងរុក្ខាប្រមាញ់ ដែលបានថ្លែងនៅក្នុងរដ្ឋសភា កាលពីខែឧសភា កន្លងទៅនេះ ក្នុងពេលពិភាក្សាច្បាប់ស្តីពីសហគមន៍កសិកម្មបានអះអាងថា គិតមកត្រឹមពេលនេះមានក្រុមហ៊ុន៦៣ ហើយដែលត្រូវបានដកហូតដីសម្បទានសេដ្ឋកិច្ច។ហើយរដ្ឋាភិបាលបានសម្រេចផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនចាប់តាំងពីខែឧសភាឆ្នាំ២០១២មកម្ល៉េះ៕




យី!គ្នីគ្នាមួយដំបរស្វាសោះចង់មកបញ្ឈប់យើងផង?កុំដេកយល់សប្តិ៍អីអាវ៉ា
ឈប់បានលុះត្រាតែ….លុះត្រាតែ…….មានបញ្ជាពីមេ ។មេយើងជានរណា
មិនបាច់យើងនិយាយទេ រៀនស្វែងយល់ខ្លះផងទៅនៅជិតនឹងឯង។
វិភាគ ៖ មិនពេញចិត្ដ ការដឹកនាំ ឬគ្មាន សង្ឃឹម បានអង្គុយក្នុងសភា
ដោយ ៖ នាយខ្វែក
ភ្នំពេញ ៖ សាម ស៊ុនឌឿន សមា ជិកជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ និង ជាបេក្ខភាពឈរឈ្មោះ តំណាងរាស្ដ្រមណ្ឌល ភ្នំពេញលេខរៀងទី៨ បានប្រកាសលាឈប់ ពីបេក្ខភាពយ៉ាងប្រញាប់ប្រញាល់ និងគួរឱ្យ ភ្ញាក់ផ្អើល ខណៈការបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ ។
សាម ស៊ុនឌឿន បានលើកឡើង ថា ការមិនពេញចិត្ដចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិគឺជា មូលហេតុនៃការលាឈប់នេះ ។ ចំណែក យឹម សុវណ្ណ ដែលជាមនុស្សសំខាន់ មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្និទ្ធិ នឹង សម រង្ស៊ី ហើយជាបេក្ខ ជនតំណាងរាស្ដ្រ មណ្ឌលភ្នំពេញលេខរៀង ទី២ បានធ្វើការអះអាងថា មូលហេតុដែល សាម ស៊ុនឌឿន លាឈប់ដោយសារ តែគាត់មិនមានមធ្យោបាយដើម្បីបង់ប្រាក់ សម្រាប់ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ តែប៉ុណ្ណោះ ។
បើគេស្ដាប់សំដី សាម ស៊ុនឌឿន និងសំដី យឹម សុវណ្ណ គឺហាក់ដូចជា ផ្ទុយគ្នាមេឃ និងដី ។ តើរវាងការអះអាង របស់សាម ស៊ុនឌឿន និងការបក ស្រាយរបស់ យឹម សុវណ្ណ មួយណា មានភាពឡូស៊ិកជាង ?
សាម ស៊ុនឌឿន បានលើកឡើង ថា មូលហេតុដែលគាត់លាឈប់ពីបេក្ខភាព តំណាងរាស្ដ្រ គឺដោយសារតែគាត់មិនពេញ ចិត្ដ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស នេះ ដែលទើបនឹងបង្កើតឡើងបានមកពីការ ច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សប្រឆាំងសិទ្ធិមនុស្ស។ តែការដឹកនាំរបៀបណារបស់មេដឹកនាំដែល នាំឱ្យលោកមិនពេញចិត្ដនោះ មិនត្រូវបាន សាមស៊ុនឌឿនធ្វើការបកស្រាយ និងលាតត្រដាង ជាសាធារណៈនោះឡើយ ។ ប៉ុន្ដែ សម្រាប់ ក្រុមអ្នកវិភាគនយោបាយ ក៏ដូចជាអ្នកធ្លាប់ ដឹងប្រវត្ដិរបស់គណបក្សប្រឆាំង និងសមាជិកនៃគណបក្សនេះច្បាស់ បានអះអាងថា គ្រាន់តែគេឃើញលោក សាម ស៊ុនឌឿន ដាក់លិខិតលាឈប់ពីបេក្ខភាពភ្លាម គេយល់ បាត់ទៅហើយពីមូលហេតុពិតប្រាកដនោះ។
តាមក្បួនហុងស៊ុយចិន លេខ ៨ គឺជា លេខល្អ ព្រោះនាំមកនូវភ័ព្វសំណាង អញ្ចឹង ហើយទើបនៅស្រុកចិនគេចូលចិត្ដប្រើលេខ ៨ ដូចជាលេខទូរស័ព្ទមានលេខ ៨ ស្លាក លេខរថយន្ដមានលេខ៨ ហើយសូម្បីតែនៅ ស្រុកខ្មែរយើងអ្នកមានសែស្រឡាយចិន ឬ អ្នកមានជំនឿតាមហុងស៊ុយចិន ក៏ចូលចិត្ដ ប្រើលេខ៨ដែរ។ ប៉ុន្ដែ សម្រាប់ សាម ស៊ុនឌឿន វិញ លោកដឹងយ៉ាងច្បាស់ហើយ ថា លេខ៨ មិនមែនជាលេខនាំទ្រព្យសំណាង និងនាំកិត្ដិយសឱ្យនោះទេ សូម្បីតែ ក្ដីសង្ឃឹមប៉ុនក្រចកដៃក៏គ្មានសង្ឃឹម ដែរ ។ ដូចអ្វីដែល យឹម សុវណ្ណ អះ អាងគឺមិនខុសនោះទេ តាមពិត សាម ស៊ុនឌឿន មិនមែនក្រដល់ថ្នាក់រកលុយបង់ ថ្លៃឃោសនាបោះឆ្នោតជូនបក្ស មិនបាននោះ ទេ ព្រោះសាមស៊ុនឌឿនធ្លាប់ធ្វើធំតាំងពីសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ ហើយក៏ធ្លាប់ធ្វើជាតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី រួចមកហើយដែរ ។ ប៉ុន្ដែដោយ សារតែត្រូវបានដាក់ឱ្យឈរ លេខរៀងទី៨ មណ្ឌលភ្នំពេញ ដែលកៅអី សភាមាន១២អាសនៈ គ្មានសង្ឃឹមថា បាន ជាប់អង្គុយក្នុងសភានោះ ទើបសាមស៊ុនឌឿនមិន ចំណាយលុយសម្រាប់ធ្វើការឃោសនាអត់ ប្រយោជន៍ រួចហើយសុខចិត្ដលាឈប់វិញ ល្អជាង ។
បើគេចាំមិនភ្លេចទេ កាលពីបោះឆ្នោត អាណត្ដិទី៤ ឆ្នាំ ២០០៨ សម្រាប់មណ្ឌលភ្នំ ពេញ ដែលមាន ១២ អាសនៈ គឺគណបក្ស ប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ២០២.៣១១សន្លឹក ស្មើនឹង៧អាសនៈខណៈ គណបក្សសម រង្ស៊ី ទទួលបានសន្លឹកឆ្នោត ១៧៣.៤៥០សម្លេង ស្មើ ៥អាសនៈ ហើយ គណបក្សសិទ្ធិមនុស្សទទួលបានសន្លឹកឆ្នោត ត្រឹមតែ២៨.៨៦១សម្លេងប៉ុណ្ណោះ មិនទទួល បានអាសនៈនោះ។ហើយការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ កន្លងទៅ នៅភ្នំពេញគណបក្សប្រជាជន ទទួលបានសន្លឹកឆ្នោត៣៤៨.៣៦១ សម្លេង បើធៀបទៅនឹងការបោះឆ្នោតសកលឆ្នាំ ២០០៨គឺកើនសម្លេងរហូតដល់១០២.៥៦២ សន្លឹក នៅពេលដែលគណបក្សសម រង្ស៊ី ទទួលបានត្រឹមតែ ១៦៧.៣២៨ សន្លឹក បាត់ អស់៦១២២សន្លឹក ហើយគណបក្សសិទ្ធិ មនុស្សទទួលបានត្រឹម តែ ២៦.០២៤សន្លឹក បាត់អស់ ២៨៣៧ សន្លឹក ។ ដូច្នេះបើគេធ្វើ លេខបូករវាងសន្លឹកឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០០៨ គឺមានត្រឹមតែ ២០២.៣១១ សន្លឹក គឺនៅចាញ់គណបក្សប្រជាជនកម្ពុជា ៤៣. ៤៨៨ សន្លឹក ។
ចំណែកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០១២ កន្លងទៅ បើគណបក្ស ទាំង ២ បូកបញ្ចូល គ្នាទៅគឺនៅចាញ់គណបក្សប្រជាជនកម្ពុជា រហូតទៅដល់ ១៥៥. ០០៩សន្លឹកឯណោះ ។ ដូច្នេះ សាម ស៊ុនឌឿន បានដឹងខ្លួនឯង យ៉ាងច្បាស់ហើយ ទោះបីមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិនៅរក្សាសម្លេងឆ្នោត ដែលបានមកពីការបូកបញ្ចូលគ្នាដដែល គឺ ៥ អាសនៈក៏ដោយ ក៏លោកនៅតែគ្មាន វាសនាបានអង្គុយក្នុងសភានោះទេ ព្រោះ លោកឈរនៅលេខរៀងដល់ទៅទី៨ គឺនៅ ខ្វះ៣អាសនៈទៀត នេះគេនៅមិនទាន់គិត ផងនោះទេថា តើគណបក្សបានមកពីការបូក បញ្ចូលគ្នានេះ នៅរក្សាអាសនៈ ៥ ដដែល ដែរឬអត់ ? ខណៈដែលកាលពីបោះឆ្នោត ឆ្នាំ២០០៨ គណបក្សហ្វ៊ុនស៊ិនប៉ិចចែកជាពីរ មួយហ្វ៊ុនស៊ិនប៉ិចមួយទៀតគណបក្សនរោត្ដម រណឫទ្ធិ ធ្វើឱ្យបែកសម្លេងឆ្នោតបាត់អាសនៈ ទាំងស្រុង តែឥឡូវនេះគណបក្សទាំងពីរ រួមគ្នាវិញ ក៏អាចដណ្ដើមអាសនៈពីគណបក្ស សម រង្ស៊ី មួយមកវិញក៏អាចថាបាន ។
ក្ដីសង្ឃឹម សម្រាប់អ្នកដែលឈរឈ្មោះនៅ លេខរៀងក្រោមពេក ឬក៏ចុងប៉ូចសម្រាប់ គណបក្សប្រឆាំងគឺបានត្រឹមតែចាយលុយ ឃោសនាឥតប្រយោជន៍គ្មានសង្ឃឹមបាន អង្គុយក្នុងសភាឡើយ ទោះជាគណបក្ស នេះមាននយោបាយដូរតំណាងរាស្ដ្រពាក់ កណ្ដាលអាណត្ដិ ដូចគណបក្សសម រង្ស៊ី ពីមុនក៏នៅតែគ្មានសង្ឃឹមដូចគ្នា ។ ដូច្នេះ សរុបសេចក្ដីមក ការសម្រេចលាឈប់ឈរ ឈ្មោះជាបេក្ខភាពរបស់លោក សាម ស៊ុន ឌឿន មិនមែនជាការនឹកឃើញ ឬក៏ជាការ ខ្វះលុយបង់ថ្លៃឃោសនានោះឡើយ គឺជា ការគិតគូរច្បាស់លាស់មួយ ដោយមិនសុខ ចិត្ដចំណាយលុយឥតប្រយោជន៍ ហើយគួប ផ្សំខឹងសម្បារទៅនឹងការរៀបចំដឹកនាំរបស់មេៗផងនោះ ដូច ជា កឹម សុខា យក កូនស្រីបង្កើតដែល នៅវ័យក្មេងមកដាក់ នៅក្នុងក្បាលម៉ាស៊ីន បក្សការដាក់បេក្ខ ភាពលេខរៀងឱ្យនៅក្រោមសមាជិកមួយ ចំនួន ដែលលោកយល់ថា គ្មានសមត្ថភាព និងមានប្រវត្ដិរូបបក្ស តិចតួចជាងរូបលោក ដូចអ្នកស្រី លី ស្រីវីណា ជាដើម ក៏ជាដើម ចមនាំឱ្យលោកលាឈប់ពីបេក្ខភាព ហើយ អាចនឹងឈានដល់ការដើរចេញពីគណបក្ស នេះទៀតផង ។
គេរង់ចាំមើលថា តើបន្ទាប់ពី សាម ស៊ុនឌឿន ទៅ នឹងមានបេក្ខភាពណា ខ្លះទៀត នឹងលាឈប់ពីបេក្ខភាពតំណាង រាស្ដ្ររបស់គណបក្សប្រឆាំងមួយនេះ ៕
«បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន (គណៈបក្សប្រជាជន) យកអំណាចមកធ្វើបាបរាស្រ្តខ្មែរយើង ដូចសព្វថ្ងៃ នោះលោកអ្នកកំពុងតែកសាងបាបកម្មចំពោះខ្លួនឯងនិងគ្រួសារខ្លួនឯងសម្រាប់ជាតិនេះ និងជាតិមុខហើយ»សូមផ្ញើសារនេះដល់ខ្មែរគ្រប់រូបផង
-នេះពិតជាយុវជនមានមនសិកាជាតិមែន គួរឱ្យសរសើរ។
បានស៊ីបានចុកខ្លាំងហើយមើលទៅបានជាប្រឹងខ្លាំងណាស់ សង្ស័យតែយួនផងមើលទៅ។ ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់ វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
ហ្អា!!! ចាក់ហើយដកដៃចាកើហើយដកដៃ ចាក់ច្រើនឈ្នះច្រើនចាក់តិចឈ្នះតិច ហាសហា!!!!
លេខ7និងលេខ4ហាមលេងខូចវើយ អាណាលេងខូចលេងប្រើល្បិចអោយរន្ទះបាញ់ងាប់តៃហោង!!!
មានពូម្នាក់គាត់បា្រប់ខ្ញុំថា គាត់នឹងបញ្ចាំគោបញ្ចាំក្របីបញ្ចាំទ្រព្យសម្បត្តិដីស្រែទាំងអស់យកលុយចាក់លេខ7 គាត់មានសង្ឃឹមថាលេខ7ប្រាកដជាឈ្នះគាត់នឹងមានលាភសំណាងធំ នឹងបានលុយយកទ្រព្យបញ្ចាំមកវីញ នៅថ្ងៃទី28ខែកក្កដាខាងមុខនេះ
ចំណែកពូម្នាក់ទៀតគាត់ក៏បានប្រាប់ខ្ញុំដែថា គាត់ស្រលាញ់លេខ4 គាត់ចង់ចាក់លេខ4 តែគាត់មិនសូវច្បាស់ក្នុងចិត្ត គាត់មិនមានរំពឹងថាលេខ4ឈ្នះនោះទេ ខ្លាចតែហិនហោចអស់ដីស្រែចំការព្រៃព្រឹក្សាអស់ទ្រព្យសម្បត្តិកេរ្តិ៏អាករសល់តែខោខ្លីទេ!! គាត់បានប្រាប់ខ្ញុំទៀតថា តែទោះជាយ៉ាងណាគាត់ត្រូវតែសាកម៉ាក្តាទៀតនៅទឹកទី5ហ្នឹងគាត់មានសង្ឃឹមតិចណាស់
បើចាញ់ប្រាកដជាវីវិរហើយអាន់។
បញ្ហាដីធ្លី បញ្ហាព្រៃឈើ បញ្ហាបរិស្ថាន បញ្ហាក្រីក្រ ។ល។ ទាំងនេះបានកើតឡើង
ក្នុងដំណាក់កាលរបស់គណបក្សប្រជាជនទាំងស្រុង នឹងមានកើតឡើងតទៅទៀត
ប្រសិនបើពលរដ្ឋយើងនៅតែបោះឆ្នោតគាំទ្រគណបក្សមួយនេះដដែល តែបើចង់
ផ្លាស់ប្ដូរអនាគតប្រទេសជាតិមុននឹងរងការបំផ្លិចបំផ្លាញជាងនេះគួរតែផ្លាស់ប្ដូរ
គ្ណបក្សណាមួយឲ្យមកត្រួតត្រាប្រទេសជាតិម្ដងទៅ ឯគណបក្សំណាមួយនោះស្រេច
ទៅលើអស់លោកទេ។
ពី១ថ្ងៃទៅ១ថ្ងៃប្រជារាស្ត្រចាប់ផ្តើមភ្ញាក់រលឹករាប់ចាប់
១-បងប្អូនកម្មករ និង កម្មការិនី
២-និស្សិត
៣-កសិករ
បាននិងកំពុងប្រកៀកស្មាគ្នាយ៉ាងពេញទំហឹងដើម្បីប្រទេសជាតិ ចាប់មើលបើមានការប៉ះប៉ោជាទ្រង់ទ្រាយធំតើមានហ៊ុន សែនប៉ុន្មាននាក់មនកទប់ទល់ស្ថានការណ៌
នេះ។តាមចរិកអំបូរខ្មែរតាដល់ករលីពូថៅទៅកាប់រយះក្បាលឥលូវហ្នឹង