ការគំរាមដឹកនាំធ្វើកូដកម្មរបស់លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង ក្នុងរបបខ្មែរក្រហមប្រឆាំងនឹងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ រហូតមកដល់ពេលនេះនៅពុះកញ្ជ្រោលខ្លាំងឡើងគួរឲ្យបារម្ភ។
ដោយ សេក បណ្ឌិត
2013-06-05
RFA
ស្ថានការណ៍នេះកើតឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសព្រមានមេដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ ឲ្យសុំទោសប្រជាពលរដ្ឋជាបន្ទាន់ ដោយលោកនាយករដ្ឋមន្ត្រីចោទថា លោក កឹម សុខា បានប្រើពាក្យដែលថា គ្មានការកាប់សម្លាប់នៅគុកទួលស្លែង។
អ្នកវិភាគបញ្ហាសង្គម និងមន្ត្រីឃ្លាំមើលការគោរពសិទ្ធិមនុស្ស កំពុងមានក្ដីកង្វល់ពីស្ថានការណ៍នេះ ថានឹងអាចបញ្ឆេះកំហឹងពលរដ្ឋដែលមាននិន្នាការផ្សេងៗ ឲ្យប្រឈមមុខដាក់គ្នាកាន់តែខ្លាំង និងធ្វើឲ្យស្ថានការណ៍នយោបាយមុនការបោះឆ្នោតឈានទៅរកភាពអាប់អួ។
ក្រុមនិស្សិតនិងអ្នកវិភាគបញ្ហាសង្គម បានហៅការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ដែលបើកចំហឲ្យមានបាតុកម្មប្រឆាំងមេដឹកនាំគណបក្សសង្គ្រោះជាតិនោះ ជាការធ្វើឲ្យមានភាពតានតឹងខាងនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ បើសិនស្ថានការណ៍នោះវិវឌ្ឍទៅរកការផ្ទុះនូវអំពើហិង្សា។
ទាក់ទងបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត មានប្រសាសន៍នៅថ្ងៃទី៤ មិថុនា ថា លោកមិនហ៊ានជំទាស់ទៅនឹងទស្សនៈរបស់នាយករដ្ឋមន្ត្រីទេ តែលោកក៏មិនគប្បីមានការលើកទឹកចិត្តឲ្យមានការធ្វើបាតុកម្មនោះដែរ។
លោកថា ពាក្យសម្ដីដែលចេញពីមេដឹកនាំប្រទេសជាចំណុចមួយរសើប ធ្វើឲ្យអ្នកគាំទ្រពីបក្សមួយទៅបក្សមួយឈ្លោះប្រកែកគ្នា ឬមើលមុខគ្នាមិនត្រង់ អាចបង្កឲ្យមានអំពើហិង្សារវាងគ្នានឹងគ្នា៖ «ឧទាហរណ៍ ឥឡូវបើសិនជា CPP គណបក្សប្រជាជន ធ្វើបាតុកម្មប្រឆាំងនឹងការនិយាយស្ដីរបស់លោក កឹម សុខា ដែលជាគណបក្សសង្គ្រោះជាតិនេះ ពេលនោះឯងគណបក្សសង្គ្រោះជាតិ នៅតាមបណ្ដាខេត្តរឹតតែព្រួយបារម្ភ។ អ៊ីចឹងតុល្យភាពរបស់បក្សកាន់អំណាច និងគណបក្សប្រឆាំង មើលទៅដូចជាមិនមែនជាការស្វែងរកការអភិវឌ្ឍ បែរជាយកចំណុចអស់ហ្នឹងមកជំទាស់គ្នា ហើយបើគំនិតប្រជាជនដែលខ្ញុំបានសាកសួរគេខ្លះដែរ គាត់ថា អ្នកនយោបាយមិនគួរលើកយកបញ្ហានេះមកធ្វើជាប្រជាភិថុតិទេ»។
លោកបន្តថា បទពិសោធន៍ស្រដៀងគ្នានេះដែរ បានបន្សល់ទុកជាភស្តុតាងកន្លងមករួចទៅហើយ កាលពីប្រមាណ ២០ឆ្នាំមុននេះ៖ «ឧទាហរណ៍សម័យខ្មែរយើងទើបតែបានសន្តិភាពនោះ លោក ខៀវ សំផន ត្រូវប្រជាជនធ្វើបាតុកម្មរហូតមានការវាយដំ រហូតមានគ្រោះថ្នាក់ក្បាល ហើយរត់ចេញពីប្រទេសដែរ។ ហើយមួយទៀត កន្លងមកមានការវាយស្ថានទូតថៃ ក៏ប្រសាសន៍នាយករដ្ឋមន្ត្រីបានលើកឡើងពីបញ្ហាបណ្ដុះឆន្ទៈស្នេហាជាតិនោះ អ៊ីចឹងពេលនោះមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ ជាដើម»។
ការផ្ទុះអំពើហិង្សាទៅលើលោក ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហម កើតឡើងកាលពីឆ្នាំ១៩៩១ ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅពេលលោកបានវិលចូលទីក្រុងភ្នំពេញ ជាលើកដំបូង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
ការផ្ទុះអំពើហិង្សាមួយទៀត គឺព្រឹត្តិការណ៍វាយ និងដុតស្ថានទូតថៃនៅទីក្រុងភ្នំពេញ កាលពីចុងខែ មករា ឆ្នាំ២០០៣ ក្រោយពី តារាភាពយន្តស្រីរបស់ថៃម្នាក់ ដែលគេនិយមហៅថា នាងផ្កាយព្រឹកនោះ បានអះអាងថា អង្គរវត្តជារបស់ថៃ។
និស្សិតមួយរូបនៅទីក្រុងភ្នំពេញ វ័យជាង ២០ឆ្នាំ ឈ្មោះ ហុក អធិ បានបង្ហាញទស្សនៈយល់ឃើញថា ការថ្លែងរបស់នាយករដ្ឋមន្ត្រីអាចធ្វើឲ្យពលរដ្ឋដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម មានកំហឹងចំពោះលោក កឹម សុខា ហើយបញ្ហាពុំមានចំណេញអ្វីទាល់តែសោះសម្រាប់ជាតិ ផ្ទុយទៅវិញ អាចធ្វើឲ្យមានអតុល្យភាពក្នុងការប្រកួតប្រជែងនៅពេលបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅពេលខាងមុខ។
និស្សិត ហុក អធិ៖ «ព្រោះថា បើកាលណាគាត់ធ្វើអ៊ីចឹង ប្រជាជនធ្វើបាតុកម្មខ្លាំងទៅ ធ្វើឲ្យបាត់គណបក្សដែលអាច វាហាក់បីដូចប្រទេសកុម្មុយនិស្តអ៊ីចឹង។ ប្រជាជនមានន័យថា គាត់មានកំហឹងនឹងលោក កឹម សុខា ដែលបាននិយាយថា គុកទួលស្លែងជាគុកសិប្បនិមិត្ត»។
តែទោះយ៉ាងណាក្តី លោក កឹម សុខា នៅតែប្រកាន់ជំហរថា លោកពុំបានថ្លែងពាក់ព័ន្ធនឹងរឿងនេះឡើយ។
អ្នកវិភាគឯករាជ្យនិងជាអ្នកសិក្សាស្រាវជ្រាវលើការអភិវឌ្ឍសង្គម លោក កែម ឡី មានការចាប់អារម្មណ៍លើបញ្ហានេះដែរថា ការថ្លែងរបស់លោក ហ៊ុន សែន ជាការផ្ដល់ការអនុញ្ញាតឲ្យមានការធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា កាន់តែរឹងមាំ ហើយបើបាតុកម្មកើតឡើងពាក់ព័ន្ធនឹងរឿងនេះមែននោះ គឺជាឆាកល្ខោននយោបាយមួយដែលជាចេតនារបស់អ្នកនយោបាយ៖ «បើសិនជាអ្នកនយោបាយចង់រៀបចំនឹងកើតមានឡើង ហើយយើងគួរតែប្រុងប្រយ័ត្នដែរ ដែលយកប្រជាជនស្លូតត្រង់ឲ្យទៅប្រឈមមុខដាក់គ្នាទៅវិញទៅមក ដែលមិនជាការល្អទេ»។
លោកបន្តថា ជាលទ្ធផលដែលចេញពីបញ្ហានេះ មានតែប្រជាពលរដ្ឋទេដែលជាអ្នកខាតបង់។ ជាងនេះទៅទៀត វានឹងជំរុញឲ្យពលរដ្ឋចងកំហឹងដាក់គ្នាទៅវិញទៅមក បង្កើតជាបក្សជាពួក ដើរខុសពីគន្លងប្រជាធិបតេយ្យ ដោយការរិះគន់គ្នានោះមិនដើម្បីស្ថាបនា បែរទៅជាការរិះគន់ដើម្បីផ្ដួលរំលំគ្នាទៅវិញ៖ «ហើយម្យ៉ាងវិញទៀត យើងបាននាំគ្នាបង្កើតនូវវប្បធម៌ដ៏អាក្រក់មួយ គឺវប្បធម៌ប៉ែងជើងគ្នា វប្បធម៌ផ្ដួលរំលំគ្នា អាហ្នឹងមិនល្អទេ»។
ស្របពេលគ្នានេះដែរ លោក ជុំ ម៉ី ម្ចាស់ផ្ដួចផ្ដើមធ្វើបាតុកម្មបាបដិសេធចំពោះមន្ទិលដែលថា លោកឋិតក្រោមឥទ្ធិពលនយោបាយ។
ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសនេះ អគ្គនាយកទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បញ្ជាក់ពីជំហរថា បើទោះជាមានបាតុកម្មប្រឆាំងលោក កឹម សុខា កើតមានមែនក្ដី ក៏គណបក្សនេះសូមធានាថា មិនបណ្ដោយឲ្យមានបាតុករ ឬបាតុកម្មណាមួយដែលចេញពីគណបក្សសង្គ្រោះជាតិក្នុងរូបភាពបាតុកម្មប្រឆាំងបាតុកម្មនោះទេ។
អ្នកស្រី មូរ សុខហួរ៖ «ហើយនេះជាការធានាដោយឈរលើគោលការណ៍ លទ្ធិប្រជាធិបតេយ្យ យើងជាខ្មែរត្រូវតែចេះស្ដាប់គ្នាទៅវិញទៅមក ហើយជៀសវាងនូវអ្វីដែលនាំឲ្យមានការប្រឈមមុខដាក់គ្នាជាដាច់ខាត។ ទស្សនៈបក្សសង្គ្រោះជាតិ គឺអត់បង្កើតឲ្យមានបាតុកម្មប្រឆាំងខ្មែរនឹងខ្មែរនោះទេ»។
គណបក្សនេះអំពាវនាវនិងបើកចំហឲ្យមានកិច្ចពិភាក្សាទល់មុខគ្នាទៅលើខ្លឹមសារពាក្យសម្ដីត្រង់ណាដែលនាំឲ្យមានការយល់ច្រឡំលើគ្នានោះ។ ការគំរាមធ្វើបាតុកម្មនេះ ស្របពេលដែលលោក កឹម សុខា កំពុងជាប់បេសកកម្មនៅក្រៅប្រទេស ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សនេះបញ្ជាក់ថា លោកនឹងវិលមកវិញនៅពេលដ៏ឆាប់ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
បទវិភាគ របស់ប្រជាពលរដ្ឋ មិនមែនលោកជាតិសរសេរទេ
****************************************************************
មិនដឹងថាជាចេតនា ឬ ជាអចេតនាឡើយ ប៉ុន្តែពាក្យសំដីរបស់លោក កឹម សុខា ដែលនិយាយប្រមាថទៅដល់ជនរងគ្រោះក្នុងគុកទួល ស្លែងកំពុងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរណាស់ធ្វើឲ្យ ប្រជាជនមានកំហឹងយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះពាក្យសំដីនេះបានបំផ្លាញចោលក្តីសុបិនរបស់ សម រង្ស៊ី រលត់រលាយបាត់ទៅហើយ។
តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ សម រង្ស៊ី បានបង្ហាញពចេញនូវនយោបាយ ធំណាស់។ ឆន្ទៈនយោបាយរបស់សម រង្ស៊ី ទោះជាត្រូវគាស់រលើងភ្នំ ឬ ក៏ប្រើស្នាចបាចមហាសមុទ្រ ឲ្យរីងស្ងួតក៏ត្រូវតែធ្វើដែរ។ ដោយសារតែមហិច្ឆតានេះសម រង្ស៊ីបានដើរតួជាអ្នកកកូរកកាយឲ្យរំជើប រំជួលផ្ទៃក្នុងគណបក្សហ្វ៊ុន ស៊ិនប៉ិច នឹងចេញមុខប្រឆាំងរាជរដ្ឋាភិបាលនាពេលនោះ ក្នុងពេលដែលខ្លួនឯងក៏ជាសមាជិករាជរដ្ឋាភិបាលមួយរូបដែរ។ សម រង្ស៊ី មានគោលដៅមួយច្បាស់លាស់។ គាត់ជាសមាជិកហ្វ៊ុន ស៊ិនប៉ិច និង ជាសមាជិករាជរដ្ឋាភិបាល កន្ទុយជាមួយហ្វ៊ុន ស៊ិនប៉ិច និង ជាមួយរាជរដ្ឋាភិបាលមិនមែនគាត់មិនដឹងថា គាត់នឹងត្រូវបណ្ដេញចេញពីបក្ស ចេញពីរាជ រដ្ឋាភិបាល និង ចេញពីសភានោះទេ ប៉ុន្តែជាយុទ្ធវិធីគាត់ត្រូវកកូរកកាយផ្ទៃក្នុងបក្សឲ្យល្អក់ដើម្បីរក ឲ្យឃើញអ្នកដែលមានទំនោរជាមួយគាត់មករួមដៃជាមួយគាត់ដើម្បីបង្កើត បក្សថ្មីមួយទៀតដែល មានខ្លួនគាត់ជាប្រធាន។
បំណងរបស់សម រង្ស៊ីបានសំរេចព្រោះហ្វ៊ុន ស៊ិនប៉ិចពេលនោះបានបែកបាក់ឯសម រង្ស៊ីបាន បង្កើតគណបក្សមួយគឺគណបក្សជាតិខ្មែរ ក្រោយមកជាគណបក្សសម រង្ស៊ី។ មហិច្ឆតារបស់សម រង្ស៊ីសំរេចបានពាក់កណ្ដាលហើយ ហេតុនេះគាត់ត្រូវបន្តមួយជំហានទៀតគឺការប្រកាសខ្លួនឯងជា បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សដែលខ្លួនឯងបង្កើតនោះ។ គេមើលឃើញច្បាស់ហើយថា សម រង្ស៊ីចង់បានអ្វីពិតប្រាកដ។ ជាការពិតណាស់នោះគឺតំណែងនាយករដ្ឋមន្ត្រី។ ដោយសាររៀង រាល់អាណត្តិគណបក្សរបស់សម រង្ស៊ីមិនបានទទួលជ័យជំនះធ្វើឲ្យគាត់ជ្រួលច្រាលក្នុងចិត្ត ចរន្តឈាមច្រាលឡើង។ ពីមួយអាណត្តិទៅមួយអាណត្តិសម រង្ស៊ីនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី ស្រមោល ជានាយករដ្ឋមន្ត្រីឧទាហរណ៍។ សំរាប់សម រង្ស៊ីមិនបញ្ហាទេជាបេក្ខជនក៏បាន ជាស្រមោលក៏បាន ជាឧទាហរណ៍ក៏បានឲ្យតែមានពាក្យថានាយករដ្ឋមន្ត្រីគឺគ្រប់គ្រាន់ហើយ។
ក្រោយពេលដែលលោកសម រង្ស៊ី និង កឹម សុខា រលាយចូលគ្នាបង្កើតជាគណបក្ស សង្គ្រោះជាតិ លោកសម រង្ស៊ីក៏ត្រូវបានគេតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត។ យើងសួរថា តើកឹម សុខាពេញចិត្តដែរឬទេ? កឹម សុខារត់ចេញពីអង្គការសិទ្ធិមនុស្សមកបង្កើតគណបក្សសិទ្ធិ មនុស្ស ក្នុងគោលបំណងធំបំផុតរបស់គាត់គឺឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីមួយដែរ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានតែងតាំងគាត់ធ្វើជាបេក្ខជនប្រធានរដ្ឋសភា។ នេះមិនមែនជាបំណង ប្រាថ្នាចង់បានរបស់កឹម សុខាទេ។ មហិច្ឆតានយោបាយរបស់កឹម សុខាមិនតូចជាងមហិច្ឆតា នយោបាយរបស់សម រង្ស៊ី ឡើយ។ ជាការពិតសម រង្ស៊ីជាទណ្ឌិតគ្មានសិទ្ធិបោះឆ្នោត និង គ្មានសិទ្ធិ ឈរឈ្មោះឲ្យគេបោះឆ្នោត ហេតុនេះមិនមានឈ្មោះជាបេក្ខជនតំណាងរាស្ត្រឡើយ ហើយមិនអាច ធ្វើជានាយករដ្ឋមន្ត្រីបានទេ។ ប៉ុន្តែកឹម សុខាមិនទុកចិត្តឡើយព្រោះគាត់ដេកស្រមៃថា បើសិនក្រុម សង្គ្រោះជាតិឈ្នះឆ្នោតមែន បក្ខពួកសម រង្ស៊ីអាចនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយអូសសម រង្ស៊ីឲ្យចូលស្រុក ពេលនោះទាំងកឹម សុខា និង ក្រុមគាត់គ្មានសេសសល់អ្វីទៀតឡើយ។ ផ្លូវមានតែ មួយគត់គឺបំផ្លាញចោលទាំងអស់គ្នា។ ឯងក៏អត់ អញក៏អត់។ ប៉ុន្តែតាមពិតទៅអ្នកទាំងពីរនេះទាំង កឹម សុខា ទាំងសម រង្ស៊ីសុទ្ធតែដេកយល់សប្តិដូចគ្នា។ សាច់មិនទាន់មកដល់ដៃផងឈ្លោះគ្នា ដណ្ដើមស៊ីបាត់ទៅហើយ។
ពាក្យប្រមាថមាក់ងាយមកលើជនរងគ្រោះនៅគុកទួល ស្លែងដែលលោកកឹម សុខា បាននិយាយគឺមានន័យស្មើនឹងការចាប់អង្រួនសម រង្ស៊ីឲ្យភ្ញាក់ពីដំណេកដាច់យល់សប្តិ យល់សូង ទាំងញ័រដើមទ្រូងកណ្ដាលអធ្រាត្រតែម្តង។ ប្រជាជនទូទាំងប្រទេសថ្កោលទោសទាំងកឹម សុខា ថ្កោលទោសទាំងគណបក្សសង្គ្រោះជាតិ។ តើពួកគេសង្ឃឹមទទួលបានការគាំទ្រពីអ្នកណាទៀត បើការបោះឆ្នោតនៅសល់តែរយៈពេលជាង១ខែទៀតប៉ុណ្ណោះ ស្រាប់តែលោកកឹម សុខាលើកយក គណបក្សទាំងមូលទៅបោះចោលក្នុងលូទឹកស្អុយបាត់ទៅហើយ។ លោកកឹម សុខា ពិតជាធ្វើ សំរេចបានជោគជ័យក្នុងការបំផ្លាញចោលក្តីសុបិនរបស់លោកសម រង្ស៊ីប្រាកដមែន!
បទវិភាគរបស់ប្រជាពលរដ្ឋ មិនមែនលោកជាតិសរសេរទេ
*******************************************************************
ខណ:ពេលដែលការបោះឆ្នោត នឹងត្រូវធ្វើ នៅរយ:ពេលជាងមួយខែទៀតនោះការវិវត្តន៍នយោបាយចុងក្រោយ របស់គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិនោះ ប្រៀបដូចជាការដាក់គ្រាប់បែកអត្តឃាតមួយ ដែលធ្វើអោយជះឥទ្ធិពល យ៉ាងអាក្រក់ ដល់អនាគតគណបក្សមួយនេះ។
អ្វីៗ វាត្រូវបានរុញច្រានអោយធ្លាក់ទឹក ដោយសារតែការនិយាយរបស់មេដឹកនាំប្រឆាំង។ មាត់អត់គម្រប គឺជាដើមចម នៃការធ្វើអត្តឃាតនយោបាយបែបនេះ។ អ្វីៗបានកើតឡើងដោយសារតែសេចក្តីថ្លែងការណ៍ជាសាធារណ: របស់លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បានចាត់ទុកថាគុកទួលស្លែងសប្បនិម្មិតដោយដុតកំហឹងជនរងគ្រោះ ក៏ដូចជាគ្រួសារ នៃជនរងគ្រោះ អោយធ្វើការប្រឆាំង ជាសាធារណ:ដោយទាមទារអោយលោកធ្វើការសុំទោស។
មនុស្សជាងមួយម៉ឺននាក់នឹងធ្វើបាតុកម្មប្រឆាំងលោក កឹម សុខាប្រធានស្តីទីគណបក្ស សង្គ្រោះជាតិនៅដើមខែមិថុនា បើសិនជាគាត់មិនចេញមកសុំទោសជាសាធារណៈនៅគុកទួលស្លែង ដើម្បីសុំខមាលទោសអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅគុកទួលស្លែង និងជនរងគ្រោះដែលនៅរស់មានជីវិតនោះទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក ជុំ ម៉ី ប្រធានសមាគមជនរងគ្រោះដោរបបកម្ពុជាប្រជាធិបតេយ្យ។
លោក ជុំ ម៉ី បានបន្តថា ក្នុងនាមជាសាក្សីរស់ម្នាក់ លោកមិនអាចនៅស្ងៀម ឲ្យអ្នកនយោបាយណាម្នាក់បញ្ចេញវោហារស័ព្ទជាសាធារណៈ មួលបង្កាច់ និងបំភ្លៃថា “គុកទួលស្លែងជាសិប្បនិមិត្ត” ហើយលោកពិតជាមិនអាចនៅស្ងៀមឲ្យអ្នកនយោបាយនោះ ប្រើភាសារបែបនេះ បំភ័ន្តប្រជាជនកម្ពុជា និងមនុស្សជាតិទូទាំងពិភពលោក បានជាដាច់ខាត។ លោកមានការឈឺចាប់ណាស់ គឺឈឺចាប់ម្តងទៀត និងឈឺចាប់ឥតឧបមា នៅពេលដែលលោក កឹម សុខា បាននិយាយជាសាធារណៈថា “គុកទួលស្លែង ជាសិប្បនិមិត្ត” ហើយរបបកម្ពុជាប្រជាធិបតេយ្យ គឺជា “ឆាកល្ខោនដែលយួនកុម្មុយនិស្តបានរៀបចំទុក”។
សំដីបែបនេះស្មើនឹងការមាក់ងាយមិនអាចប្រកែកបាន ចំពោះវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសអ្នកស្លាប់នៅក្នុងគុកទួលស្លែងនេះតែម្តង។ ម្យ៉ាងទៀត សំដីនេះជាការនិយាយសម្រាលទោសឲ្យមេឃាតក ប៉ុល ពត មេដឹកនាំកំពូលកម្ពុជាប្រជាធិបតេយ្យ ហើយក៏មានន័យថា ជាការប្រមាថជីវិតប្រជាជនកម្ពុជាដែលរស់រងទុក្ខវេទនា ក្នុងរបបអមនុស្សធម៌នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភ្លើងកំដៅមួយ កំពុងតែពុះកញ្ជ្រោលឡើង តែមិនមែនជាកំ ដៅរវាងអ្នកនយោបាយ និង អ្នកនយោបាយទេ។ វា ជាការឡើងកំដៅរបស់មហាជនជាមួយនិង លោក កឹមសុខា ប្រធានបក្សគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា គុកទួលស្លែង គឺជាគុកសប្បនិមិត្ត។ ជាមួយនឹងបាតុកម្មទូទាំងប្រទេសនោះទិដ្ឋភាពច្បាប់ក៏កំពុងតែដាក់សម្ពាធ ដល់លោកកឹមសុខាផងដែរ។
សេចក្តីស្នើច្បាប់ស្តីអំពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រឹដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា យកមកប្រជុំពិភាក្សានៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នៅមន្ទីររដ្ឋសភា។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្ម និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានបើកិច្ចប្រជុំពិភាក្សាទៅលើសេចក្តីស្នើច្បាប់ ស្តីអំពីការប្រឆាំងការមិនទទួលឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ ដែលក្រុមតំណាងរាស្ត្រមួយក្រុមបានស្នើឡើងទៅសម្តេចប្រធានរដ្ឋសភា។
អ្នកតំណាងរាស្ត្រចំនួន៤៦រូប ដែលបានស្នើសុំឲ្យសម្តេចប្រធានរដ្ឋសភា បើកសម័យប្រជុំវិសាមញ្ញស្របទៅតាមមាត្រា៨៣ នៃរដ្ឋធម្មនុញដើម្បីសុំគឺថា មាននាយករដ្ឋមន្ត្រី មានប្រធានរដ្ឋសភា និងតំណាងរាស្ត្រមួយភាគបី នៃចំនួនសភាទាំងអស់ គឺថាអាចស្នើសុំបើកសភាវិសាមញ្ញបាន ពីព្រោះសព្វថ្ងៃនេះសភា វិស្សមកាល។
ជាលទ្ធផលនៃកិច្ចប្រជុំដែលមានរយៈពេលជាង២ម៉ោង លោក ជាម យៀប បាននិយាយថា គណៈកម្មាធិការអចិន្ត្រៃយ៍ បានឯកភាព ទាំងស្រុង ដើម្បីដាក់សេចក្តីស្នើច្បាប់នេះនៅក្នុងសម័យប្រជុំវិសាមញ្ញនៅពេលខាងមុខនេះ។
លោក ជាម យៀប បានបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីអំពីការប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ មាន៥មាត្រា។
ចំពោះការដាក់ទោសដំបូងគ្រាន់តែផ្តន្ទាទោសអ្នកដែលមិនទទួលស្គាល់ដែលមិនទទួលស្គាល់ថា នៅកម្ពុជាមានរបបប្រល័យពូជសាសន៍ ពី៦ខែ ទៅ២ឆ្នាំ ហើយពិន័យផ្តន្ទាទោសពីមួយលានរៀលទៅ៤លានរៀល។ អ្នកដែលប្រព្រឹត្តបទល្មើសបន្តទៀត វាអាចមានចូលនៅក្នុង ព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពិ៥០លានរៀល រហូតទៅដល់៥០០លានរៀល។
ជាសរុបមក ទាំងមហាជន និងទាំងផ្លូវច្បាប់ កំពុងតែគាបសង្កាត់ដល់មេដឹកនាំគណបក្សប្រឆាំង ដោយសារតែពួកគេបាននិយាយអ្វី ដែលពួកគេមិនគួរនិយាយ។
លោក កឹម សុខា បានព្យាយាមបដិសេធចំពោះការចោទប្រកាន់មកលើរូបលោក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការពន្យល់របស់លោកមិនត្រូវបានគេទទួលយកឡើយដោយសារតែមានការថតសម្លេងរបស់លោក។
ការវិវត្តន៍នយោបាយចុងក្រោយមិនខុសពីអ្វីដែលបានកើតឡើងចំពោះលោក សមរង្ស៊ីឡើយ។ លោក សម រង្ស៊ី ពេលនេះមិនអាចចូលប្រទេស បាន ដោយសារតែការដកបង្គោលតម្រុយព្រំដែនចំណែក លោក កឹម សុខា ពេលនះប្រឈមនឹងការប្រឆាំងដោយសាធារណជន និងសម្ពាធផ្លូវច្បាប់ ដោយសារតែការមិនទទួលស្គាល់ អ្វីដែលកើតមាននៅក្នុងរបប ខ្មែរក្រហម។ តើអនាគតលោក កឹមសុខានឹងដូចគ្នាដូចរូបលោកសមរង្ស៊ីឬយ៉ាងណា?
បើសិនជាអ្វីៗពិតជាអាក្រក់សម្រាប់រូបលោកមែននោះ សំនួរដែលត្រូវចោទសួរនោះគឺថាហេតុអ្វីបានមេដឹកនាំ ប្រឆាំងចូលចិត្តនាំគ្នាធ្វើអ្វីៗល្ងង់ខ្លៅនាំដល់ការចាប់កំហុសម្ល៉េះ?៕
ពីមុន គេបាននិយាយថា លោកគឹមសុខាត្រលប់មកពីសហរដ្ឋអាមេរិនៅលើទី 4 ខែមិថុនានេះ។ ឥឡូវនេះ ពួកគេបាននិយាយថា លោកនឹងត្រលប់មកវិញបានឆាប់នេះ។ ថ្ងៃស្អែក ពួកគេនឹងនិយាយថារឿងផ្សេងទៀត។ ពួកគេតែងតែកុហកដូចនោះចាប់តាំងពីដើមមក។
ល្បែងគេលេង បើកាន់កូនអុកដើរហើយដកដៃចេញហើយមិនអាចសុំដើរកូនអុកផ្សេងបានទេ? សំដី
ដែលហូសមិនអាចជួសបានដែរ ប៉ុន្តែគេទុកផិលូវអោយសុំទោសនៅសំដី៏មហាខុសឆ្គង ម្តេចមិនទទួលយក ។អនាគតធ្វើនយោបាយមួយពេលនេះ ត្រូវតស៊ូប្រឆាំងផ្កាប់មុខអស់ំមួយជីវិត។
ស្របពេលគ្នានេះដែរ លោក ជុំ ម៉ី ម្ចាស់ផ្ដួចផ្ដើមធ្វើបាតុកម្មបាបដិសេធចំពោះមន្ទិលដែលថា លោកឋិត
ក្រោមឥទ្ធិពលនយោបាយ។
ទោះជាយ៉ាងណាក៏គេមើលឃើញធាបាតុកម្មនេះឋិតនៅក្រោមឥទ្ធិពលនយោបាយរួចទៅហើយ
ព្រោះវាត្រូវបានរៀបចំក្រោយពេលថ្លែងការរបស់លោកហ៊ុនសែនដែលជាអ្នកនយោបាយ។
អាតិរិច្ឆានកឹមសុខាវាមិនហ៊ានមកទេ វាខ្លាចក្បាលវាត្រូវដំទក់ដូចប្រហិត
មានបណ្តឹងរាប់លានបណ្តឹង ក៏កំពុងរង់ចាំអាតិរិច្ឆានកឹមសុខាដែរ
អ្ហែងគេចទៅណាមិនរួចទេអាពាលតិរិច្ឆាន កឹមសុខា កុំអាងអ្ហែងមានសញ្ជាតិអាមេរិក
អត់ផ្លូវរត់រួចទេអាវ៉ា អាមេរិកចាយលុយច្រើនណាស់សំរាប់កាត់ទោសពួកបនប្រល័យពូសាសន៏
ប៉ុលពត អាមេរិកអត់គាំទ្រអ្ហែងទេអាតិរិច្ឆាន