ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ​ក្រោយ​បណ្ដេញ​ចេញ

ប្រជាពលរដ្ឋ​ចំនួន ៨៣​គ្រួសារ ក្នុង​ចំណោម ១០៧​គ្រួសារ នៅ​ក្នុង​សហគមន៍​ស្ពានឆេះ ក្រុម​ទី១ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​អាជ្ញាធរ​ខេត្ត​រុះរើ​លំនៅឋាន និង​បណ្ដេញ​ចេញ​តាំង​ពី​ខែ​មេសា ឆ្នាំ​២០០៧ បច្ចុប្បន្ន​ពួក​គាត់​បាន​តាំង​ទីលំនៅ​ថ្មី​ដោយ​ខ្លួន​ឯង​នៅ​តាម​ដង​ផ្លូវ ឆ្ពោះ​ទៅ​ឆ្នេរ​អូរត្រេះ មាន​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​លំនៅឋាន​ចាស់។

 

ដោយ ខែ សុណង
2013-06-05
RFA


ស្តាប់សំឡេង ថតសំឡេង

ពលរដ្ឋ​បណ្ដេញ​ចេញ ព្រះសីហនុ ៦១០

៣០-ឧសភា-២០១៣៖ ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ស្ពានឆេះ ក្រុម​ទី១ ភូមិ​៦ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​អាជ្ញាធរ​ខេត្ត​រុះរើ​លំនៅឋាន និង​បណ្ដេញ​ចេញ​តាំង​ពី​ខែ​មេសា ឆ្នាំ​២០០៧ បច្ចុប្បន្ន​ពួក​គាត់​បាន​តាំង​ទីលំនៅ​ថ្មី​នៅ​តាម​ដង​ផ្លូវ ស្ថិត​ក្នុង​សហគមន៍​ស្ពានឆេះ ដដែល មាន​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​លំនៅឋាន​ចាស់។ RFA/Khe Sonorng

 

តើ​ពលរដ្ឋ​ទាំង​នោះ​កំពុង​តែ​រស់នៅ​ក្នុង​ស្ថានភាព​យ៉ាង​ណា​ខ្លះ? ហើយ​ទីលំនៅ​ថ្មី​ដែល​ពួក​គាត់​កំពុង​រស់នៅ​នោះ បាន​ផ្ដល់​ភាព​សុខសាន្ត​អ្វី​ខ្លះ​ដល់​អ្នក​ភូមិ?

«សំឡេង​ក្មេង​ងូត​ទឹក​នៅ​មាត់​អណ្ដូង»

ក្មេង​តូចៗ​២-៣​នាក់ បាន​នាំ​គ្នា​ងូត​ទឹក​យ៉ាង​សប្បាយ​រីករាយ​នៅ​ក្បែរ​អណ្ដូង​យោង​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ដែល​ទី​នោះ​គេ​ហៅ​ថា សហគមន៍​ស្ពាន​ឆេះ។

«សំឡេង​ក្មេង​ងូត​ទឹក​នៅ​មាត់​អណ្ដូង»

សំណើច​ដែល​ចេញ​ពី​មាត់​ក្មេងៗ​ក្បែរ​អណ្ដូង​នោះ បាន​ផ្ដល់​ឲ្យ​អ្នក​ម្ដាយ​របស់​ពួក​គេ​គ្មាន​អារម្មណ៍​នឹងន​ឡើយ ដោយ​ហេតុ​ថា អណ្ដូង​នោះ​នៅ​ជាប់​នឹង​ដង​ផ្លូវ​ដែល​មាន​រថយន្ត​ឆ្លង​កាត់​ជា​ញឹកញាប់។

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ឈន ស៊្រាង ដែល​កំពុង​អង្គុយ​ដាំ​បាយ​នៅ​ខាង​មុខ​ផ្ទះ​របស់​គាត់ បាន​ថ្លែង​ដោយ​កង្វល់​ថា ពួក​គាត់​បារម្ភ​ចំពោះ​ក្មេង​តូចៗ​ដែល​គ្មាន​ទីធ្លា​រត់​លេង ដោយសារ​តែ​ផ្ទះ​របស់​ពួក​គាត់​នៅ​ជាប់​នឹង​ដង​ផ្លូវ​ពេក។

កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ​២០០៧ កន្លង​ទៅ ប្រជាពលរដ្ឋ​ចំនួន ១០៧​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​រឹបអូស​ដី​ធ្លី​សរុប ១៦​ហិកតារ ដែល​មាន​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់ ដោយ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ និង​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​ពួក​គាត់។ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​នោះ ពលរដ្ឋ​ចំនួន ១៣​នាក់ បាន​រង​ការ​ចាប់​ខ្លួន​ដាក់​គុក ដោយសារ​តែ​ការ​ប្រឆាំង​តវ៉ា។

បុរស​ឈ្មោះ យៀង រ៉េន ដែល​បាន​ជាប់​ពន្ធនាគារ​ជិត ១​ឆ្នាំ​ក្នុង​រឿង​ទំនាស់​ដីធ្លី​នេះ បាន​រំលឹក​ព្រឹត្តិការណ៍​បណ្ដេញ​ពលរដ្ឋ​ចេញ។

ចាប់​តាំង​ពី​ការ​ចាក​ចេញ​ពី​ទីតាំង​ចាស់​មក អ្នក​ភូមិ​បាន​នាំ​គ្នា​បោះ​តង់​នៅ​ទីតាំង​ថ្មី​ប្រមាណ ៥០​ម៉ែត្រ មិន​ឆ្ងាយ​ពី​ទីតាំង​ចាស់​ប៉ុន្មាន​ឡើយ ដើម្បី​រស់នៅ​បណ្ដោះ​អាសន្ន រង់ចាំ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត។ អ្នក​ភូមិ​កំពុង​រស់នៅ​ក្នុង​ខ្ទម​ប្រក់​ស្បូវ​តូចៗ​មុខ​ក្រោយ​គ្នា​ជា​ជួរ ខាង​មុខ​ដី​ឡូ​របស់​ឯកជន​ដែល​គេ​ទិញ​ទុក​ចោល ដោយ​ព័ទ្ធ​របង​ថ្ម​យ៉ាង​រឹងមាំ នៅ​តាម​ដង​ផ្លូវ​ម្ខាង​ឆ្ពោះ​ទៅ​ឆ្នេរ​អូរត្រេះ។ ទីតាំង​ថ្មី​នោះ គ្មាន​សាលា​រៀន គ្មាន​អគ្គិសនី​ប្រើប្រាស់ ខ្វះ​ទឹក​ស្អាត និង​គ្មាន​បង្គន់​អនាម័យ​ឡើយ។ អណ្ដូង​ទឹក​មាន​តែ ១​ប៉ុណ្ណោះ គឺ​ជា​អណ្ដូង​យោង​មាន​កម្ពស់​ប្រមាណ​កន្លះ​ម៉ែត្រ​ពី​ដី ហើយ​គ្មាន​គម្រប​ទេ។

-ពលរដ្ឋ​រស់នៅ​ទីតាំង​ថ្មី​ខាង​មុខ​ដី​កម្មសិទ្ធិ​ឯកជន​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បណ្ដេញ​ចេញ។

-ពលរដ្ឋ​រស់នៅ​ទីតាំង​ថ្មី​ខាង​មុខ​ដី​កម្មសិទ្ធិ​ឯកជន​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បណ្ដេញ​ចេញ។

-លោកស្រី ស៊ុត ឌីន ជា​ស្ត្រី​មេម៉ាយ​មាន​កូន ៥​នាក់ ប្រកប​របរ​ត្បាញ​កន្ទេល​លក់។

-ស្ត្រី​ចំណាស់​កំពុង​ដង​ទឹក​អណ្ដូង​យក​ទៅ​ប្រើប្រាស់។

-កុមារ​ពីរ​នាក់​កំពុង​ដង​ទឹក​អណ្ដូង​ងូត។

-ទឹក​ដែល​ពលរដ្ឋ​ដង​ពី​អណ្ដូង​យក​មក​រក្សា​ទុក​ប្រើប្រាស់។

-យុវតី​ងូត​ទឹក​ឲ្យ​កុមារ​ក្បែរ​អណ្ដូង។

-លោកស្រី ឈន ស៊្រាង ជា​ស្ត្រី​មេម៉ាយ មាន​កូន ៤​នាក់ កំពុង​ដាំ​បាយ​ចំហុយ​ផ្អក​ជា​អាហារ។

១០-ពលរដ្ឋ​បញ្ចូល​គោ​ក្របី​ដាក់​ក្នុង​ទ្រុង។

១១-អតីត​ដី​ប្រជាពលរដ្ឋ​រស់នៅ ដែល​អាជ្ញាធរ​បណ្ដេញ​ចេញ​ត្រូវ​គេ​ធ្វើ​របង​ថ្ម​ព័ទ្ធ​ជុំវិញ។

 

ថ្ងៃ​រៀង​ជ្រេ​បន្តិច​ទៅ​ហើយ យុវតី​វ័យ ១៤​ឆ្នាំ ឈ្មោះ ចាន់ ចាន្នី មាន​សម្បុរ​ខ្មៅ​ស្រអែម បាន​នាំ​ក្មួយ​ស្រី​តូច​របស់​នាង​មក​ងូត​ទឹក​ក្បែរ​អណ្ដូង​នោះ។ នាង​ឲ្យ​ដឹង​ថា មុន​ប្រើប្រាស់​សម្រាប់​ដាំ​ស្ល ពួក​គេ​ត្រូវ​ដង​ទឹក​នេះ​ទៅ​រក្សា​ទុក​មួយ​ថ្ងៃ​មុន។ ពួក​គេ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ មាន​តែ​អណ្ដូង​មួយ​នេះ​ប៉ុណ្ណោះ​ដែល​នៅ​ជិត​ផ្ទះ​ជាង​គេ។

ចំណែក​ឯ​ការ​សិក្សា​រៀន​សូត្រ​វិញ យុវតី​ដដែល​បាន​ថ្លែង​ថា ក្មេងៗ​ក្នុង​សហគមន៍​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​បាន​ជួយ​ទំនុក​បម្រុង​ឲ្យ​រៀន​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ស៊ុត ឌីម វ័យ ៥៥​ឆ្នាំ បាន​ត្អូញ​ថា ពលរដ្ឋ​មក​រស់នៅ​ក្នុង​សហគមន៍​នេះ​តាំង​ពី​ឆ្នាំ​២០០៧ មក មាន​ជីវភាព​កាន់​តែ​ក្រីក្រ​ទៅៗ។

ស្ត្រី​ដដែល បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​អនុវត្ត​តាម​ការ​សន្យា​ជាមួយ​ពលរដ្ឋ ដែល​ថា​ផ្ដល់​ទី​ជម្រក​ស្រប​ច្បាប់​ឲ្យ​ពួក​គាត់ បន្ទាប់​ពី​បណ្ដេញ​អ្នក​ភូមិ​ចេញ​មក​នោះ។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស៊ុន សុខន បាន​ឆ្លើយ​តប​ថា អាជ្ញាធរ​ខេត្ត​មាន​ផែន​ការ​រៀបចំ​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ពួក​គាត់​នៅ​ក្នុង​សង្កាត់​ទំនប់រលក ស្រុក​ស្ទឹងហាវ ដែល​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ចំនួន ២០​គុណ​នឹង ៣០​ម៉ែត្រ។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា នឹង​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​ពេល​ណា​នោះ​ទេ។

ថ្វី​ត្បិត​តែ​ទីតាំង​ដែល​ពួក​គាត់​រស់នៅ​នោះ ពុំ​មែន​ជា​ទីតាំង​ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​ក៏​ដោយ ប៉ុន្តែ​អ្នក​ភូមិ​បាន​អះអាង​ថា ពួក​គាត់​បាន​បន្ត​ប្រើ​ឯកសារ​ច្បាប់​នានា​នៅ​ទីតាំង​ចាស់ ដើម្បី​សម្គាល់​អត្តសញ្ញាណ​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​រៀង​រាល់​អាណត្តិ។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​មតិ​ថា ការ​រស់នៅ​ទីតាំង​ថ្មី​របស់​ពលរដ្ឋ​ទាំង​នោះ ដោយសារ​តែ​គ្មាន​ជម្រើស ហើយ​ការ​រង់ចាំ​តាម​ការ​សន្យា​របស់​អាជ្ញាធរ​ខេត្ត ក៏​លែង​មាន​ប្រសិទ្ធភាព​ទៀត​ដែរ។ អ្នកស្រី​បន្ត​ថា មាន​តែ​ការ​ជួប​ជាមួយ​បេក្ខភាព​តំណាង​រាស្ត្រ​ថ្មី​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ ដើម្បី​សិក្សា​ពី​ឆន្ទៈ និង​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​គណបក្ស​តែ​ប៉ុណ្ណោះ ដើម្បី​ពិចារណា​មុន​ការ​បោះឆ្នោត​ជាតិ​ជិត​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

2 Responses to "ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុ​ក្រោយ​បណ្ដេញ​ចេញ"

  1. cheath says:

    វិភាគ ៖ មិនពេញចិត្ដ ការដឹកនាំ ឬគ្មាន សង្ឃឹម បានអង្គុយក្នុងសភា
    ដោយ ៖ នាយខ្វែក

    ភ្នំពេញ ៖ សាម ស៊ុនឌឿន សមា ជិកជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ និង ជាបេក្ខភាពឈរឈ្មោះ តំណាងរាស្ដ្រមណ្ឌល ភ្នំពេញលេខរៀងទី៨ បានប្រកាសលាឈប់ ពីបេក្ខភាពយ៉ាងប្រញាប់ប្រញាល់ និងគួរឱ្យ ភ្ញាក់ផ្អើល ខណៈការបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ ។
    សាម ស៊ុនឌឿន បានលើកឡើង ថា ការមិនពេញចិត្ដចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិគឺជា មូលហេតុនៃការលាឈប់នេះ ។ ចំណែក យឹម សុវណ្ណ ដែលជាមនុស្សសំខាន់ មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្និទ្ធិ នឹង សម រង្ស៊ី ហើយជាបេក្ខ ជនតំណាងរាស្ដ្រ មណ្ឌលភ្នំពេញលេខរៀង ទី២ បានធ្វើការអះអាងថា មូលហេតុដែល សាម ស៊ុនឌឿន លាឈប់ដោយសារ តែគាត់មិនមានមធ្យោបាយដើម្បីបង់ប្រាក់ សម្រាប់ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ តែប៉ុណ្ណោះ ។
    បើគេស្ដាប់សំដី សាម ស៊ុនឌឿន និងសំដី យឹម សុវណ្ណ គឺហាក់ដូចជា ផ្ទុយគ្នាមេឃ និងដី ។ តើរវាងការអះអាង របស់សាម ស៊ុនឌឿន និងការបក ស្រាយរបស់ យឹម សុវណ្ណ មួយណា មានភាពឡូស៊ិកជាង ?
    សាម ស៊ុនឌឿន បានលើកឡើង ថា មូលហេតុដែលគាត់លាឈប់ពីបេក្ខភាព តំណាងរាស្ដ្រ គឺដោយសារតែគាត់មិនពេញ ចិត្ដ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស នេះ ដែលទើបនឹងបង្កើតឡើងបានមកពីការ ច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សប្រឆាំងសិទ្ធិមនុស្ស។ តែការដឹកនាំរបៀបណារបស់មេដឹកនាំដែល នាំឱ្យលោកមិនពេញចិត្ដនោះ មិនត្រូវបាន សាមស៊ុនឌឿនធ្វើការបកស្រាយ និងលាតត្រដាង ជាសាធារណៈនោះឡើយ ។ ប៉ុន្ដែ សម្រាប់ ក្រុមអ្នកវិភាគនយោបាយ ក៏ដូចជាអ្នកធ្លាប់ ដឹងប្រវត្ដិរបស់គណបក្សប្រឆាំង និងសមាជិកនៃគណបក្សនេះច្បាស់ បានអះអាងថា គ្រាន់តែគេឃើញលោក សាម ស៊ុនឌឿន ដាក់លិខិតលាឈប់ពីបេក្ខភាពភ្លាម គេយល់ បាត់ទៅហើយពីមូលហេតុពិតប្រាកដនោះ។
    តាមក្បួនហុងស៊ុយចិន លេខ ៨ គឺជា លេខល្អ ព្រោះនាំមកនូវភ័ព្វសំណាង អញ្ចឹង ហើយទើបនៅស្រុកចិនគេចូលចិត្ដប្រើលេខ ៨ ដូចជាលេខទូរស័ព្ទមានលេខ ៨ ស្លាក លេខរថយន្ដមានលេខ៨ ហើយសូម្បីតែនៅ ស្រុកខ្មែរយើងអ្នកមានសែស្រឡាយចិន ឬ អ្នកមានជំនឿតាមហុងស៊ុយចិន ក៏ចូលចិត្ដ ប្រើលេខ៨ដែរ។ ប៉ុន្ដែ សម្រាប់ សាម ស៊ុនឌឿន វិញ លោកដឹងយ៉ាងច្បាស់ហើយ ថា លេខ៨ មិនមែនជាលេខនាំទ្រព្យសំណាង និងនាំកិត្ដិយសឱ្យនោះទេ សូម្បីតែ ក្ដីសង្ឃឹមប៉ុនក្រចកដៃក៏គ្មានសង្ឃឹម ដែរ ។ ដូចអ្វីដែល យឹម សុវណ្ណ អះ អាងគឺមិនខុសនោះទេ តាមពិត សាម ស៊ុនឌឿន មិនមែនក្រដល់ថ្នាក់រកលុយបង់ ថ្លៃឃោសនាបោះឆ្នោតជូនបក្ស មិនបាននោះ ទេ ព្រោះសាមស៊ុនឌឿនធ្លាប់ធ្វើធំតាំងពីសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ ហើយក៏ធ្លាប់ធ្វើជាតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី រួចមកហើយដែរ ។ ប៉ុន្ដែដោយ សារតែត្រូវបានដាក់ឱ្យឈរ លេខរៀងទី៨ មណ្ឌលភ្នំពេញ ដែលកៅអី សភាមាន១២អាសនៈ គ្មានសង្ឃឹមថា បាន ជាប់អង្គុយក្នុងសភានោះ ទើបសាមស៊ុនឌឿនមិន ចំណាយលុយសម្រាប់ធ្វើការឃោសនាអត់ ប្រយោជន៍ រួចហើយសុខចិត្ដលាឈប់វិញ ល្អជាង ។
    បើគេចាំមិនភ្លេចទេ កាលពីបោះឆ្នោត អាណត្ដិទី៤ ឆ្នាំ ២០០៨ សម្រាប់មណ្ឌលភ្នំ ពេញ ដែលមាន ១២ អាសនៈ គឺគណបក្ស ប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ២០២.៣១១សន្លឹក ស្មើនឹង៧អាសនៈខណៈ គណបក្សសម រង្ស៊ី ទទួលបានសន្លឹកឆ្នោត ១៧៣.៤៥០សម្លេង ស្មើ ៥អាសនៈ ហើយ គណបក្សសិទ្ធិមនុស្សទទួលបានសន្លឹកឆ្នោត ត្រឹមតែ២៨.៨៦១សម្លេងប៉ុណ្ណោះ មិនទទួល បានអាសនៈនោះ។ហើយការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ កន្លងទៅ នៅភ្នំពេញគណបក្សប្រជាជន ទទួលបានសន្លឹកឆ្នោត៣៤៨.៣៦១ សម្លេង បើធៀបទៅនឹងការបោះឆ្នោតសកលឆ្នាំ ២០០៨គឺកើនសម្លេងរហូតដល់១០២.៥៦២ សន្លឹក នៅពេលដែលគណបក្សសម រង្ស៊ី ទទួលបានត្រឹមតែ ១៦៧.៣២៨ សន្លឹក បាត់ អស់៦១២២សន្លឹក ហើយគណបក្សសិទ្ធិ មនុស្សទទួលបានត្រឹម តែ ២៦.០២៤សន្លឹក បាត់អស់ ២៨៣៧ សន្លឹក ។ ដូច្នេះបើគេធ្វើ លេខបូករវាងសន្លឹកឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០០៨ គឺមានត្រឹមតែ ២០២.៣១១ សន្លឹក គឺនៅចាញ់គណបក្សប្រជាជនកម្ពុជា ៤៣. ៤៨៨ សន្លឹក ។
    ចំណែកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០១២ កន្លងទៅ បើគណបក្ស ទាំង ២ បូកបញ្ចូល គ្នាទៅគឺនៅចាញ់គណបក្សប្រជាជនកម្ពុជា រហូតទៅដល់ ១៥៥. ០០៩សន្លឹកឯណោះ ។ ដូច្នេះ សាម ស៊ុនឌឿន បានដឹងខ្លួនឯង យ៉ាងច្បាស់ហើយ ទោះបីមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិនៅរក្សាសម្លេងឆ្នោត ដែលបានមកពីការបូកបញ្ចូលគ្នាដដែល គឺ ៥ អាសនៈក៏ដោយ ក៏លោកនៅតែគ្មាន វាសនាបានអង្គុយក្នុងសភានោះទេ ព្រោះ លោកឈរនៅលេខរៀងដល់ទៅទី៨ គឺនៅ ខ្វះ៣អាសនៈទៀត នេះគេនៅមិនទាន់គិត ផងនោះទេថា តើគណបក្សបានមកពីការបូក បញ្ចូលគ្នានេះ នៅរក្សាអាសនៈ ៥ ដដែល ដែរឬអត់ ? ខណៈដែលកាលពីបោះឆ្នោត ឆ្នាំ២០០៨ គណបក្សហ្វ៊ុនស៊ិនប៉ិចចែកជាពីរ មួយហ្វ៊ុនស៊ិនប៉ិចមួយទៀតគណបក្សនរោត្ដម រណឫទ្ធិ ធ្វើឱ្យបែកសម្លេងឆ្នោតបាត់អាសនៈ ទាំងស្រុង តែឥឡូវនេះគណបក្សទាំងពីរ រួមគ្នាវិញ ក៏អាចដណ្ដើមអាសនៈពីគណបក្ស សម រង្ស៊ី មួយមកវិញក៏អាចថាបាន ។
    ក្ដីសង្ឃឹម សម្រាប់អ្នកដែលឈរឈ្មោះនៅ លេខរៀងក្រោមពេក ឬក៏ចុងប៉ូចសម្រាប់ គណបក្សប្រឆាំងគឺបានត្រឹមតែចាយលុយ ឃោសនាឥតប្រយោជន៍គ្មានសង្ឃឹមបាន អង្គុយក្នុងសភាឡើយ ទោះជាគណបក្ស នេះមាននយោបាយដូរតំណាងរាស្ដ្រពាក់ កណ្ដាលអាណត្ដិ ដូចគណបក្សសម រង្ស៊ី ពីមុនក៏នៅតែគ្មានសង្ឃឹមដូចគ្នា ។ ដូច្នេះ សរុបសេចក្ដីមក ការសម្រេចលាឈប់ឈរ ឈ្មោះជាបេក្ខភាពរបស់លោក សាម ស៊ុន ឌឿន មិនមែនជាការនឹកឃើញ ឬក៏ជាការ ខ្វះលុយបង់ថ្លៃឃោសនានោះឡើយ គឺជា ការគិតគូរច្បាស់លាស់មួយ ដោយមិនសុខ ចិត្ដចំណាយលុយឥតប្រយោជន៍ ហើយគួប ផ្សំខឹងសម្បារទៅនឹងការរៀបចំដឹកនាំរបស់មេៗផងនោះ ដូច ជា កឹម សុខា យក កូនស្រីបង្កើតដែល នៅវ័យក្មេងមកដាក់ នៅក្នុងក្បាលម៉ាស៊ីន បក្សការដាក់បេក្ខ ភាពលេខរៀងឱ្យនៅក្រោមសមាជិកមួយ ចំនួន ដែលលោកយល់ថា គ្មានសមត្ថភាព និងមានប្រវត្ដិរូបបក្ស តិចតួចជាងរូបលោក ដូចអ្នកស្រី លី ស្រីវីណា ជាដើម ក៏ជាដើម ចមនាំឱ្យលោកលាឈប់ពីបេក្ខភាព ហើយ អាចនឹងឈានដល់ការដើរចេញពីគណបក្ស នេះទៀតផង ។
    គេរង់ចាំមើលថា តើបន្ទាប់ពី សាម ស៊ុនឌឿន ទៅ នឹងមានបេក្ខភាពណា ខ្លះទៀត នឹងលាឈប់ពីបេក្ខភាពតំណាង រាស្ដ្ររបស់គណបក្សប្រឆាំងមួយនេះ ៕

  2. 7 vs CPP4 fighter says:

    ហ្អា​!!! ចាក់ហើយដកដៃចាកើហើយដកដៃ ចាក់ច្រើនឈ្នះច្រើនចាក់តិចឈ្នះតិច ហាសហា!!!!
    លេខ7និងលេខ4ហាមលេងខូចវើយ អាណាលេងខូចលេងប្រើល្បិចអោយរន្ទះបាញ់ងាប់តៃហោង!!!
    មានពូម្នាក់គាត់បា្រប់ខ្ញុំថា គាត់នឹងបញ្ចាំគោបញ្ចាំក្របីបញ្ចាំទ្រព្យសម្បត្តិដីស្រែទាំងអស់យកលុយចាក់លេខ7 គាត់មានសង្ឃឹមថាលេខ7ប្រាកដជាឈ្នះគាត់នឹងមានលាភសំណាងធំ នឹងបានលុយយកទ្រព្យបញ្ចាំមកវីញ នៅថ្ងៃទី28ខែកក្កដាខាងមុខនេះ
    ចំណែកពូម្នាក់ទៀតគាត់ក៏បានប្រាប់ខ្ញុំដែថា គាត់ស្រលាញ់លេខ4 គាត់ចង់ចាក់លេខ4 តែគាត់មិនសូវច្បាស់ក្នុងចិត្ត គាត់មិនមានរំពឹងថាលេខ4ឈ្នះនោះទេ ខ្លាចតែហិនហោចអស់ដីស្រែចំការព្រៃព្រឹក្សាអស់ទ្រព្យសម្បត្តិកេរ្តិ៏អាករសល់តែខោខ្លីទេ!! គាត់បានប្រាប់ខ្ញុំទៀតថា តែទោះជាយ៉ាងណាគាត់ត្រូវតែសាកម៉ាក្តាទៀតនៅទឹកទី5ហ្នឹងគាត់មានសង្ឃឹមតិចណាស់
    បើចាញ់ប្រាកដជាវីវិរហើយអាន់។