កម្លាំង​កម្មករ​កាត់ដេរ​ត្រូវ​បាន​មើល​ឃើញ​ថា​អាច​នឹង​ផ្លាស់​ប្តូរ​លទ្ធផល​ឆ្នោត​ជាតិ

ម៉ែន គឹមសេង
06 មិថុនា 2013
វីអូអេខ្មែរ

 

លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​


វ៉ាស៊ីនតោន – អ្នក​បោះឆ្នោត​វ័យ​ក្មេង​ ក្រុម​កម្មករ​និង​ពលករ​ចំណាក​ស្រុក​អាច​ជា​អ្នក​ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង​ដល់​លទ្ធផល​ឆ្នោត​នៅ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​ពួកគេ​និង​ការរារាំង​ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​បោះឆ្នោត​ស្មុគស្មាញ​អាច​នឹង​ធ្វើ​ឱ្យ​ពួកគេ​បាត់​បង់​ឱកាស​ក្នុង​ការ​ចូលរួម​ដ៏​សកម្មបាន។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ​អ៊ូ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​ម​នុស្ស​កម្ពុជា។​

លោក ​អ៊ូ​ វីរៈ ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពីថ្ងៃ​ច័ន្ទ​ថា​៖​
«កម្មករ​កាត់​ដេរ​ ជា​ជាក់​ស្តែង​គាត់​ជា​អ្នក​រស់​នៅ ប្រជុំ​ជន​ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ទៅ បោះឆ្នោត​គាត់​ទៅ បោះ​នៅ​តាម​បណ្តាញ ​ខេត្ត​មាន​លក្ខណៈ​ជា​ជនបទ​អញ្ចឹង​ការ​សម្រេច​ចិត្ត​របស់​គាត់​មាន​លក្ខណៈ​នឹង​ប៉ះពាល់​លទ្ធផល​នៅ តាម​ខេត្ត​គ្រប់​ខេត្ត​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ហើយ​ខ្ញុំ​មើល​ទៅ​ជារឿង​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែន​ទែន​។ បើ​សិន​ជា​អ្នក​មក​កាត់​ដេរ​គាត់​មាន​សិទ្ធិ​បោះ​ឆ្នោត​ការទាយ​របស់​ខ្ញុំ​គឺ​ថា​គណបក្ស​ប្រឆាំង​អាច​មាន​សំឡេង​គ្រាន់​បើ​»។​

លោក​ អ៊ូ​ វីរៈ​ បញ្ជាក់ថា​ការផ្លាស់​ប្តូរ​ខាង​ប្រជាសាស្រ្ត​និង​ការរីក​សាយ​នៃ​តំបន់​ទីក្រុង​អាច​នឹង​ឱ្យ​មនុស្ស​ជាច្រើន​ទទួល​បាន​ព័ត៌មាន​ល្អ​ជាងមុន​ហើយ​អាច​នឹង​មាន​ផល​ប៉ះពាល់​ធំជាង​មុន​ដល់​ការបោះឆ្នោត​ផងដែរ។​

កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​អ្នក​នយោបាយ​បាន​ទស្សទាយអំពី​ជោគ​ជ័យ​នៃ​គណបក្ស​របស់​គេ​រៀងៗ​ខ្លួននៅ​មុន​ពេល​យុទ្ធ​នាការ​បោះឆ្នោត​បាន​ចាប់​ផ្តើម​ទៅ​ទៀត។​ ពួកគេ​បាន​ផ្អែក​ការ​អះ​អាង​នេះ​លើ​ការស្ទង់​មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​របស់​អាមេរិកាំង។​

លោក​នាយ​ករដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​អះអាង​ថា​គណបក្ស​របស់​លោក​អាច​នឹង​ឈ្នះ​បាន​រហូត​ដល់​ជាង​៧០ភាគរយក្នុងចំណោម​អសនៈ​១២៣​នៅ​ក្នុង​សភាជាតិ។ ប៉ុន្តែ​បាន​ព្រមាន​ថា​សង្រ្គាម​អាច​នឹង​កើត​មាន​ឡើង​បាន​និង​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​របប​ខ្មែរ​ក្រហម​សារជាថ្មី​បើសិន​គណបក្ស​របស់លោក​ចាញ់​ឆ្នោត។​

ប៉ុន្តែ​លោក ​អ៊ូ វីរៈ ជឿ​ថា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាចមាន​ការ​ភ័យ​ខ្លាច​សង្គ្រាម​ជាង​គេ​ដោយ​សារ​តែ​ពួកគាត់​មាន​កម្មសិទ្ធិ​ដី ធ្លី​និង​ផ្ទះ​វីឡា​ធំៗ។​
«អស្ថិភាព​មួយ​ណា​នឹង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ពួកគាត់​ខ្លាំង​ជាង​គេ​ទាំង​អស់​ហើយ​អញ្ចឹង​ហើយ​ខ្ញុំ​មើល​ទៅ​ស្ថិរភាព​គឺ​ជា​ឆន្ទៈ​មួយ​ដែលគណបក្ស​ទាំង​សងខាង​ចង់​បាន។ អញ្ចឹង​ខ្ញុំ​អត់​រំពឹង​ថា​នឹង​មាន​សង្គ្រាម​ទេ​ទោះបី​ប្រើ​ប្រាស់​យុទ្ធសាស្រ្ត​គំរាម​កំហែង​ដើម្បី​បំភ័យ​ដើម្បី​បាន​សន្លឹកឆ្នោត​ក៏​ដោយ»៕​

 

 

What Next?

Recent Articles

15 Responses to "កម្លាំង​កម្មករ​កាត់ដេរ​ត្រូវ​បាន​មើល​ឃើញ​ថា​អាច​នឹង​ផ្លាស់​ប្តូរ​លទ្ធផល​ឆ្នោត​ជាតិ"

  1. កែវណាមា says:

    មើលមុខអ្នកដែលនិយាយ តាប៉ែ សុទ្ធ

  2. cheath says:

    វិភាគ ៖ មិនពេញចិត្ដ ការដឹកនាំ ឬគ្មាន សង្ឃឹម បានអង្គុយក្នុងសភា
    ដោយ ៖ នាយខ្វែក

    ភ្នំពេញ ៖ សាម ស៊ុនឌឿន សមា ជិកជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ និង ជាបេក្ខភាពឈរឈ្មោះ តំណាងរាស្ដ្រមណ្ឌល ភ្នំពេញលេខរៀងទី៨ បានប្រកាសលាឈប់ ពីបេក្ខភាពយ៉ាងប្រញាប់ប្រញាល់ និងគួរឱ្យ ភ្ញាក់ផ្អើល ខណៈការបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ ។
    សាម ស៊ុនឌឿន បានលើកឡើង ថា ការមិនពេញចិត្ដចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិគឺជា មូលហេតុនៃការលាឈប់នេះ ។ ចំណែក យឹម សុវណ្ណ ដែលជាមនុស្សសំខាន់ មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្និទ្ធិ នឹង សម រង្ស៊ី ហើយជាបេក្ខ ជនតំណាងរាស្ដ្រ មណ្ឌលភ្នំពេញលេខរៀង ទី២ បានធ្វើការអះអាងថា មូលហេតុដែល សាម ស៊ុនឌឿន លាឈប់ដោយសារ តែគាត់មិនមានមធ្យោបាយដើម្បីបង់ប្រាក់ សម្រាប់ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ តែប៉ុណ្ណោះ ។
    បើគេស្ដាប់សំដី សាម ស៊ុនឌឿន និងសំដី យឹម សុវណ្ណ គឺហាក់ដូចជា ផ្ទុយគ្នាមេឃ និងដី ។ តើរវាងការអះអាង របស់សាម ស៊ុនឌឿន និងការបក ស្រាយរបស់ យឹម សុវណ្ណ មួយណា មានភាពឡូស៊ិកជាង ?
    សាម ស៊ុនឌឿន បានលើកឡើង ថា មូលហេតុដែលគាត់លាឈប់ពីបេក្ខភាព តំណាងរាស្ដ្រ គឺដោយសារតែគាត់មិនពេញ ចិត្ដ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស នេះ ដែលទើបនឹងបង្កើតឡើងបានមកពីការ ច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សប្រឆាំងសិទ្ធិមនុស្ស។ តែការដឹកនាំរបៀបណារបស់មេដឹកនាំដែល នាំឱ្យលោកមិនពេញចិត្ដនោះ មិនត្រូវបាន សាមស៊ុនឌឿនធ្វើការបកស្រាយ និងលាតត្រដាង ជាសាធារណៈនោះឡើយ ។ ប៉ុន្ដែ សម្រាប់ ក្រុមអ្នកវិភាគនយោបាយ ក៏ដូចជាអ្នកធ្លាប់ ដឹងប្រវត្ដិរបស់គណបក្សប្រឆាំង និងសមាជិកនៃគណបក្សនេះច្បាស់ បានអះអាងថា គ្រាន់តែគេឃើញលោក សាម ស៊ុនឌឿន ដាក់លិខិតលាឈប់ពីបេក្ខភាពភ្លាម គេយល់ បាត់ទៅហើយពីមូលហេតុពិតប្រាកដនោះ។
    តាមក្បួនហុងស៊ុយចិន លេខ ៨ គឺជា លេខល្អ ព្រោះនាំមកនូវភ័ព្វសំណាង អញ្ចឹង ហើយទើបនៅស្រុកចិនគេចូលចិត្ដប្រើលេខ ៨ ដូចជាលេខទូរស័ព្ទមានលេខ ៨ ស្លាក លេខរថយន្ដមានលេខ៨ ហើយសូម្បីតែនៅ ស្រុកខ្មែរយើងអ្នកមានសែស្រឡាយចិន ឬ អ្នកមានជំនឿតាមហុងស៊ុយចិន ក៏ចូលចិត្ដ ប្រើលេខ៨ដែរ។ ប៉ុន្ដែ សម្រាប់ សាម ស៊ុនឌឿន វិញ លោកដឹងយ៉ាងច្បាស់ហើយ ថា លេខ៨ មិនមែនជាលេខនាំទ្រព្យសំណាង និងនាំកិត្ដិយសឱ្យនោះទេ សូម្បីតែ ក្ដីសង្ឃឹមប៉ុនក្រចកដៃក៏គ្មានសង្ឃឹម ដែរ ។ ដូចអ្វីដែល យឹម សុវណ្ណ អះ អាងគឺមិនខុសនោះទេ តាមពិត សាម ស៊ុនឌឿន មិនមែនក្រដល់ថ្នាក់រកលុយបង់ ថ្លៃឃោសនាបោះឆ្នោតជូនបក្ស មិនបាននោះ ទេ ព្រោះសាមស៊ុនឌឿនធ្លាប់ធ្វើធំតាំងពីសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ ហើយក៏ធ្លាប់ធ្វើជាតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី រួចមកហើយដែរ ។ ប៉ុន្ដែដោយ សារតែត្រូវបានដាក់ឱ្យឈរ លេខរៀងទី៨ មណ្ឌលភ្នំពេញ ដែលកៅអី សភាមាន១២អាសនៈ គ្មានសង្ឃឹមថា បាន ជាប់អង្គុយក្នុងសភានោះ ទើបសាមស៊ុនឌឿនមិន ចំណាយលុយសម្រាប់ធ្វើការឃោសនាអត់ ប្រយោជន៍ រួចហើយសុខចិត្ដលាឈប់វិញ ល្អជាង ។
    បើគេចាំមិនភ្លេចទេ កាលពីបោះឆ្នោត អាណត្ដិទី៤ ឆ្នាំ ២០០៨ សម្រាប់មណ្ឌលភ្នំ ពេញ ដែលមាន ១២ អាសនៈ គឺគណបក្ស ប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ២០២.៣១១សន្លឹក ស្មើនឹង៧អាសនៈខណៈ គណបក្សសម រង្ស៊ី ទទួលបានសន្លឹកឆ្នោត ១៧៣.៤៥០សម្លេង ស្មើ ៥អាសនៈ ហើយ គណបក្សសិទ្ធិមនុស្សទទួលបានសន្លឹកឆ្នោត ត្រឹមតែ២៨.៨៦១សម្លេងប៉ុណ្ណោះ មិនទទួល បានអាសនៈនោះ។ហើយការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ កន្លងទៅ នៅភ្នំពេញគណបក្សប្រជាជន ទទួលបានសន្លឹកឆ្នោត៣៤៨.៣៦១ សម្លេង បើធៀបទៅនឹងការបោះឆ្នោតសកលឆ្នាំ ២០០៨គឺកើនសម្លេងរហូតដល់១០២.៥៦២ សន្លឹក នៅពេលដែលគណបក្សសម រង្ស៊ី ទទួលបានត្រឹមតែ ១៦៧.៣២៨ សន្លឹក បាត់ អស់៦១២២សន្លឹក ហើយគណបក្សសិទ្ធិ មនុស្សទទួលបានត្រឹម តែ ២៦.០២៤សន្លឹក បាត់អស់ ២៨៣៧ សន្លឹក ។ ដូច្នេះបើគេធ្វើ លេខបូករវាងសន្លឹកឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០០៨ គឺមានត្រឹមតែ ២០២.៣១១ សន្លឹក គឺនៅចាញ់គណបក្សប្រជាជនកម្ពុជា ៤៣. ៤៨៨ សន្លឹក ។
    ចំណែកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០១២ កន្លងទៅ បើគណបក្ស ទាំង ២ បូកបញ្ចូល គ្នាទៅគឺនៅចាញ់គណបក្សប្រជាជនកម្ពុជា រហូតទៅដល់ ១៥៥. ០០៩សន្លឹកឯណោះ ។ ដូច្នេះ សាម ស៊ុនឌឿន បានដឹងខ្លួនឯង យ៉ាងច្បាស់ហើយ ទោះបីមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិនៅរក្សាសម្លេងឆ្នោត ដែលបានមកពីការបូកបញ្ចូលគ្នាដដែល គឺ ៥ អាសនៈក៏ដោយ ក៏លោកនៅតែគ្មាន វាសនាបានអង្គុយក្នុងសភានោះទេ ព្រោះ លោកឈរនៅលេខរៀងដល់ទៅទី៨ គឺនៅ ខ្វះ៣អាសនៈទៀត នេះគេនៅមិនទាន់គិត ផងនោះទេថា តើគណបក្សបានមកពីការបូក បញ្ចូលគ្នានេះ នៅរក្សាអាសនៈ ៥ ដដែល ដែរឬអត់ ? ខណៈដែលកាលពីបោះឆ្នោត ឆ្នាំ២០០៨ គណបក្សហ្វ៊ុនស៊ិនប៉ិចចែកជាពីរ មួយហ្វ៊ុនស៊ិនប៉ិចមួយទៀតគណបក្សនរោត្ដម រណឫទ្ធិ ធ្វើឱ្យបែកសម្លេងឆ្នោតបាត់អាសនៈ ទាំងស្រុង តែឥឡូវនេះគណបក្សទាំងពីរ រួមគ្នាវិញ ក៏អាចដណ្ដើមអាសនៈពីគណបក្ស សម រង្ស៊ី មួយមកវិញក៏អាចថាបាន ។
    ក្ដីសង្ឃឹម សម្រាប់អ្នកដែលឈរឈ្មោះនៅ លេខរៀងក្រោមពេក ឬក៏ចុងប៉ូចសម្រាប់ គណបក្សប្រឆាំងគឺបានត្រឹមតែចាយលុយ ឃោសនាឥតប្រយោជន៍គ្មានសង្ឃឹមបាន អង្គុយក្នុងសភាឡើយ ទោះជាគណបក្ស នេះមាននយោបាយដូរតំណាងរាស្ដ្រពាក់ កណ្ដាលអាណត្ដិ ដូចគណបក្សសម រង្ស៊ី ពីមុនក៏នៅតែគ្មានសង្ឃឹមដូចគ្នា ។ ដូច្នេះ សរុបសេចក្ដីមក ការសម្រេចលាឈប់ឈរ ឈ្មោះជាបេក្ខភាពរបស់លោក សាម ស៊ុន ឌឿន មិនមែនជាការនឹកឃើញ ឬក៏ជាការ ខ្វះលុយបង់ថ្លៃឃោសនានោះឡើយ គឺជា ការគិតគូរច្បាស់លាស់មួយ ដោយមិនសុខ ចិត្ដចំណាយលុយឥតប្រយោជន៍ ហើយគួប ផ្សំខឹងសម្បារទៅនឹងការរៀបចំដឹកនាំរបស់មេៗផងនោះ ដូច ជា កឹម សុខា យក កូនស្រីបង្កើតដែល នៅវ័យក្មេងមកដាក់ នៅក្នុងក្បាលម៉ាស៊ីន បក្សការដាក់បេក្ខ ភាពលេខរៀងឱ្យនៅក្រោមសមាជិកមួយ ចំនួន ដែលលោកយល់ថា គ្មានសមត្ថភាព និងមានប្រវត្ដិរូបបក្ស តិចតួចជាងរូបលោក ដូចអ្នកស្រី លី ស្រីវីណា ជាដើម ក៏ជាដើម ចមនាំឱ្យលោកលាឈប់ពីបេក្ខភាព ហើយ អាចនឹងឈានដល់ការដើរចេញពីគណបក្ស នេះទៀតផង ។
    គេរង់ចាំមើលថា តើបន្ទាប់ពី សាម ស៊ុនឌឿន ទៅ នឹងមានបេក្ខភាពណា ខ្លះទៀត នឹងលាឈប់ពីបេក្ខភាពតំណាង រាស្ដ្ររបស់គណបក្សប្រឆាំងមួយនេះ ៕

  3. cheath says:

    បទវិភាគ របស់ប្រជាពលរដ្ឋ មិនមែនលោកជាតិសរសេរទេ
    ****************************************************************
    មិនដឹងថាជាចេតនា ឬ ជាអចេតនាឡើយ ប៉ុន្តែពាក្យសំដីរបស់លោក កឹម សុខា ដែលនិយាយប្រមាថទៅដល់ជនរងគ្រោះក្នុងគុកទួល ស្លែងកំពុងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរណាស់ធ្វើឲ្យ ប្រជាជនមានកំហឹងយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះពាក្យសំដីនេះបានបំផ្លាញចោលក្តីសុបិនរបស់ សម រង្ស៊ី រលត់រលាយបាត់ទៅហើយ។
    តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ សម រង្ស៊ី បានបង្ហាញពចេញនូវនយោបាយ ធំណាស់។ ឆន្ទៈនយោបាយរបស់សម រង្ស៊ី ទោះជាត្រូវគាស់រលើងភ្នំ ឬ ក៏ប្រើស្នាចបាចមហាសមុទ្រ ឲ្យរីងស្ងួតក៏ត្រូវតែធ្វើដែរ។ ដោយសារតែមហិច្ឆតានេះសម រង្ស៊ីបានដើរតួជាអ្នកកកូរកកាយឲ្យរំជើប រំជួលផ្ទៃក្នុងគណបក្សហ្វ៊ុន ស៊ិនប៉ិច នឹងចេញមុខប្រឆាំងរាជរដ្ឋាភិបាលនាពេលនោះ ក្នុងពេលដែលខ្លួនឯងក៏ជាសមាជិករាជរដ្ឋាភិបាលមួយរូបដែរ។ សម រង្ស៊ី មានគោលដៅមួយច្បាស់លាស់។ គាត់ជាសមាជិកហ្វ៊ុន ស៊ិនប៉ិច និង ជាសមាជិករាជរដ្ឋាភិបាល កន្ទុយជាមួយហ្វ៊ុន ស៊ិនប៉ិច និង ជាមួយរាជរដ្ឋាភិបាលមិនមែនគាត់មិនដឹងថា គាត់នឹងត្រូវបណ្ដេញចេញពីបក្ស ចេញពីរាជ រដ្ឋាភិបាល និង ចេញពីសភានោះទេ ប៉ុន្តែជាយុទ្ធវិធីគាត់ត្រូវកកូរកកាយផ្ទៃក្នុងបក្សឲ្យល្អក់ដើម្បីរក ឲ្យឃើញអ្នកដែលមានទំនោរជាមួយគាត់មករួមដៃជាមួយគាត់ដើម្បីបង្កើត បក្សថ្មីមួយទៀតដែល មានខ្លួនគាត់ជាប្រធាន។
    បំណងរបស់សម រង្ស៊ីបានសំរេចព្រោះហ្វ៊ុន ស៊ិនប៉ិចពេលនោះបានបែកបាក់ឯសម រង្ស៊ីបាន បង្កើតគណបក្សមួយគឺគណបក្សជាតិខ្មែរ ក្រោយមកជាគណបក្សសម រង្ស៊ី។ មហិច្ឆតារបស់សម រង្ស៊ីសំរេចបានពាក់កណ្ដាលហើយ ហេតុនេះគាត់ត្រូវបន្តមួយជំហានទៀតគឺការប្រកាសខ្លួនឯងជា បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សដែលខ្លួនឯងបង្កើតនោះ។ គេមើលឃើញច្បាស់ហើយថា សម រង្ស៊ីចង់បានអ្វីពិតប្រាកដ។ ជាការពិតណាស់នោះគឺតំណែងនាយករដ្ឋមន្ត្រី។ ដោយសាររៀង រាល់អាណត្តិគណបក្សរបស់សម រង្ស៊ីមិនបានទទួលជ័យជំនះធ្វើឲ្យគាត់ជ្រួលច្រាលក្នុងចិត្ត ចរន្តឈាមច្រាលឡើង។ ពីមួយអាណត្តិទៅមួយអាណត្តិសម រង្ស៊ីនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី ស្រមោល ជានាយករដ្ឋមន្ត្រីឧទាហរណ៍។ សំរាប់សម រង្ស៊ីមិនបញ្ហាទេជាបេក្ខជនក៏បាន ជាស្រមោលក៏បាន ជាឧទាហរណ៍ក៏បានឲ្យតែមានពាក្យថានាយករដ្ឋមន្ត្រីគឺគ្រប់គ្រាន់ហើយ។
    ក្រោយពេលដែលលោកសម រង្ស៊ី និង កឹម សុខា រលាយចូលគ្នាបង្កើតជាគណបក្ស សង្គ្រោះជាតិ លោកសម រង្ស៊ីក៏ត្រូវបានគេតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត។ យើងសួរថា តើកឹម សុខាពេញចិត្តដែរឬទេ? កឹម សុខារត់ចេញពីអង្គការសិទ្ធិមនុស្សមកបង្កើតគណបក្សសិទ្ធិ មនុស្ស ក្នុងគោលបំណងធំបំផុតរបស់គាត់គឺឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីមួយដែរ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានតែងតាំងគាត់ធ្វើជាបេក្ខជនប្រធានរដ្ឋសភា។ នេះមិនមែនជាបំណង ប្រាថ្នាចង់បានរបស់កឹម សុខាទេ។ មហិច្ឆតានយោបាយរបស់កឹម សុខាមិនតូចជាងមហិច្ឆតា នយោបាយរបស់សម រង្ស៊ី ឡើយ។ ជាការពិតសម រង្ស៊ីជាទណ្ឌិតគ្មានសិទ្ធិបោះឆ្នោត និង គ្មានសិទ្ធិ ឈរឈ្មោះឲ្យគេបោះឆ្នោត ហេតុនេះមិនមានឈ្មោះជាបេក្ខជនតំណាងរាស្ត្រឡើយ ហើយមិនអាច ធ្វើជានាយករដ្ឋមន្ត្រីបានទេ។ ប៉ុន្តែកឹម សុខាមិនទុកចិត្តឡើយព្រោះគាត់ដេកស្រមៃថា បើសិនក្រុម សង្គ្រោះជាតិឈ្នះឆ្នោតមែន បក្ខពួកសម រង្ស៊ីអាចនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយអូសសម រង្ស៊ីឲ្យចូលស្រុក ពេលនោះទាំងកឹម សុខា និង ក្រុមគាត់គ្មានសេសសល់អ្វីទៀតឡើយ។ ផ្លូវមានតែ មួយគត់គឺបំផ្លាញចោលទាំងអស់គ្នា។ ឯងក៏អត់ អញក៏អត់។ ប៉ុន្តែតាមពិតទៅអ្នកទាំងពីរនេះទាំង កឹម សុខា ទាំងសម រង្ស៊ីសុទ្ធតែដេកយល់សប្តិដូចគ្នា។ សាច់មិនទាន់មកដល់ដៃផងឈ្លោះគ្នា ដណ្ដើមស៊ីបាត់ទៅហើយ។
    ពាក្យប្រមាថមាក់ងាយមកលើជនរងគ្រោះនៅគុកទួល ស្លែងដែលលោកកឹម សុខា បាននិយាយគឺមានន័យស្មើនឹងការចាប់អង្រួនសម រង្ស៊ីឲ្យភ្ញាក់ពីដំណេកដាច់យល់សប្តិ យល់សូង ទាំងញ័រដើមទ្រូងកណ្ដាលអធ្រាត្រតែម្តង។ ប្រជាជនទូទាំងប្រទេសថ្កោលទោសទាំងកឹម សុខា ថ្កោលទោសទាំងគណបក្សសង្គ្រោះជាតិ។ តើពួកគេសង្ឃឹមទទួលបានការគាំទ្រពីអ្នកណាទៀត បើការបោះឆ្នោតនៅសល់តែរយៈពេលជាង១ខែទៀតប៉ុណ្ណោះ ស្រាប់តែលោកកឹម សុខាលើកយក គណបក្សទាំងមូលទៅបោះចោលក្នុងលូទឹកស្អុយបាត់ទៅហើយ។ លោកកឹម សុខា ពិតជាធ្វើ សំរេចបានជោគជ័យក្នុងការបំផ្លាញចោលក្តីសុបិនរបស់លោកសម រង្ស៊ីប្រាកដមែន!
    **************************************************************************************************************************
    បទវិភាគរបស់ប្រជាពលរដ្ឋ មិនមែនលោកជាតិសរសេរទេ
    *******************************************************************
    ខណ:ពេលដែលការបោះឆ្នោត នឹងត្រូវធ្វើ នៅរយ:ពេលជាងមួយខែទៀតនោះការវិវត្តន៍នយោបាយចុងក្រោយ របស់គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិនោះ ប្រៀបដូចជាការដាក់គ្រាប់បែកអត្តឃាតមួយ ដែលធ្វើអោយជះឥទ្ធិពល យ៉ាងអាក្រក់ ដល់អនាគតគណបក្សមួយនេះ។
    អ្វីៗ វាត្រូវបានរុញច្រានអោយធ្លាក់ទឹក ដោយសារតែការនិយាយរបស់មេដឹកនាំប្រឆាំង។ មាត់អត់គម្រប គឺជាដើមចម នៃការធ្វើអត្តឃាតនយោបាយបែបនេះ។ អ្វីៗបានកើតឡើងដោយសារតែសេចក្តីថ្លែងការណ៍ជាសាធារណ: របស់លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ។
    លោក កឹម សុខា បានចាត់ទុកថាគុកទួលស្លែងសប្បនិម្មិតដោយដុតកំហឹងជនរងគ្រោះ ក៏ដូចជាគ្រួសារ នៃជនរងគ្រោះ អោយធ្វើការប្រឆាំង ជាសាធារណ:ដោយទាមទារអោយលោកធ្វើការសុំទោស។
    មនុស្សជាងមួយម៉ឺននាក់នឹងធ្វើបាតុកម្មប្រឆាំងលោក កឹម សុខាប្រធានស្តីទីគណបក្ស សង្គ្រោះជាតិនៅដើមខែមិថុនា បើសិនជាគាត់មិនចេញមកសុំទោសជាសាធារណៈនៅគុកទួលស្លែង ដើម្បីសុំខមាលទោសអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅគុកទួលស្លែង និងជនរងគ្រោះដែលនៅរស់មានជីវិតនោះទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក ជុំ ម៉ី ប្រធានសមាគមជនរងគ្រោះដោរបបកម្ពុជាប្រជាធិបតេយ្យ។
    លោក ជុំ ម៉ី បានបន្តថា ក្នុងនាមជាសាក្សីរស់ម្នាក់ លោកមិនអាចនៅស្ងៀម ឲ្យអ្នកនយោបាយណាម្នាក់បញ្ចេញវោហារស័ព្ទជាសាធារណៈ មួលបង្កាច់ និងបំភ្លៃថា “គុកទួលស្លែងជាសិប្បនិមិត្ត” ហើយលោកពិតជាមិនអាចនៅស្ងៀមឲ្យអ្នកនយោបាយនោះ ប្រើភាសារបែបនេះ បំភ័ន្តប្រជាជនកម្ពុជា និងមនុស្សជាតិទូទាំងពិភពលោក បានជាដាច់ខាត។ លោកមានការឈឺចាប់ណាស់ គឺឈឺចាប់ម្តងទៀត និងឈឺចាប់ឥតឧបមា នៅពេលដែលលោក កឹម សុខា បាននិយាយជាសាធារណៈថា “គុកទួលស្លែង ជាសិប្បនិមិត្ត” ហើយរបបកម្ពុជាប្រជាធិបតេយ្យ គឺជា “ឆាកល្ខោនដែលយួនកុម្មុយនិស្តបានរៀបចំទុក”។
    សំដីបែបនេះស្មើនឹងការមាក់ងាយមិនអាចប្រកែកបាន ចំពោះវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសអ្នកស្លាប់នៅក្នុងគុកទួលស្លែងនេះតែម្តង។ ម្យ៉ាងទៀត សំដីនេះជាការនិយាយសម្រាលទោសឲ្យមេឃាតក ប៉ុល ពត មេដឹកនាំកំពូលកម្ពុជាប្រជាធិបតេយ្យ ហើយក៏មានន័យថា ជាការប្រមាថជីវិតប្រជាជនកម្ពុជាដែលរស់រងទុក្ខវេទនា ក្នុងរបបអមនុស្សធម៌នេះ។
    សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភ្លើងកំដៅមួយ កំពុងតែពុះកញ្ជ្រោលឡើង តែមិនមែនជាកំ ដៅរវាងអ្នកនយោបាយ និង អ្នកនយោបាយទេ។ វា ជាការឡើងកំដៅរបស់មហាជនជាមួយនិង លោក កឹមសុខា ប្រធានបក្សគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា គុកទួលស្លែង គឺជាគុកសប្បនិមិត្ត។ ជាមួយនឹងបាតុកម្មទូទាំងប្រទេសនោះទិដ្ឋភាពច្បាប់ក៏កំពុងតែដាក់សម្ពាធ ដល់លោកកឹមសុខាផងដែរ។
    សេចក្តីស្នើច្បាប់ស្តីអំពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រឹដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា យកមកប្រជុំពិភាក្សានៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នៅមន្ទីររដ្ឋសភា។
    លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្ម និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានបើកិច្ចប្រជុំពិភាក្សាទៅលើសេចក្តីស្នើច្បាប់ ស្តីអំពីការប្រឆាំងការមិនទទួលឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ ដែលក្រុមតំណាងរាស្ត្រមួយក្រុមបានស្នើឡើងទៅសម្តេចប្រធានរដ្ឋសភា។
    អ្នកតំណាងរាស្ត្រចំនួន៤៦រូប ដែលបានស្នើសុំឲ្យសម្តេចប្រធានរដ្ឋសភា បើកសម័យប្រជុំវិសាមញ្ញស្របទៅតាមមាត្រា៨៣ នៃរដ្ឋធម្មនុញដើម្បីសុំគឺថា មាននាយករដ្ឋមន្ត្រី មានប្រធានរដ្ឋសភា និងតំណាងរាស្ត្រមួយភាគបី នៃចំនួនសភាទាំងអស់ គឺថាអាចស្នើសុំបើកសភាវិសាមញ្ញបាន ពីព្រោះសព្វថ្ងៃនេះសភា វិស្សមកាល។
    ជាលទ្ធផលនៃកិច្ចប្រជុំដែលមានរយៈពេលជាង២ម៉ោង លោក ជាម យៀប បាននិយាយថា គណៈកម្មាធិការអចិន្ត្រៃយ៍ បានឯកភាព ទាំងស្រុង ដើម្បីដាក់សេចក្តីស្នើច្បាប់នេះនៅក្នុងសម័យប្រជុំវិសាមញ្ញនៅពេលខាងមុខនេះ។
    លោក ជាម យៀប បានបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីអំពីការប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ មាន៥មាត្រា។
    ចំពោះការដាក់ទោសដំបូងគ្រាន់តែផ្តន្ទាទោសអ្នកដែលមិនទទួលស្គាល់ដែលមិនទទួលស្គាល់ថា នៅកម្ពុជាមានរបបប្រល័យពូជសាសន៍ ពី៦ខែ ទៅ២ឆ្នាំ ហើយពិន័យផ្តន្ទាទោសពីមួយលានរៀលទៅ៤លានរៀល។ អ្នកដែលប្រព្រឹត្តបទល្មើសបន្តទៀត វាអាចមានចូលនៅក្នុង ព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពិ៥០លានរៀល រហូតទៅដល់៥០០លានរៀល។
    ជាសរុបមក ទាំងមហាជន និងទាំងផ្លូវច្បាប់ កំពុងតែគាបសង្កាត់ដល់មេដឹកនាំគណបក្សប្រឆាំង ដោយសារតែពួកគេបាននិយាយអ្វី ដែលពួកគេមិនគួរនិយាយ។
    លោក កឹម សុខា បានព្យាយាមបដិសេធចំពោះការចោទប្រកាន់មកលើរូបលោក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការពន្យល់របស់លោកមិនត្រូវបានគេទទួលយកឡើយដោយសារតែមានការថតសម្លេងរបស់លោក។
    ការវិវត្តន៍នយោបាយចុងក្រោយមិនខុសពីអ្វីដែលបានកើតឡើងចំពោះលោក សមរង្ស៊ីឡើយ។ លោក សម រង្ស៊ី ពេលនេះមិនអាចចូលប្រទេស បាន ដោយសារតែការដកបង្គោលតម្រុយព្រំដែនចំណែក លោក កឹម សុខា ពេលនះប្រឈមនឹងការប្រឆាំងដោយសាធារណជន និងសម្ពាធផ្លូវច្បាប់ ដោយសារតែការមិនទទួលស្គាល់ អ្វីដែលកើតមាននៅក្នុងរបប ខ្មែរក្រហម។ តើអនាគតលោក កឹមសុខានឹងដូចគ្នាដូចរូបលោកសមរង្ស៊ីឬយ៉ាងណា?
    បើសិនជាអ្វីៗពិតជាអាក្រក់សម្រាប់រូបលោកមែននោះ សំនួរដែលត្រូវចោទសួរនោះគឺថាហេតុអ្វីបានមេដឹកនាំ ប្រឆាំងចូលចិត្តនាំគ្នាធ្វើអ្វីៗល្ងង់ខ្លៅនាំដល់ការចាប់កំហុសម្ល៉េះ?៕

  4. កែវណាមា says:

    CNRP សម រង្ស៊ី (ខ្លាចពងក្តជ្រុះ)
    កឹម សុខា (អោបពងក្តខ្លាចជ្រុះ)
    -សង្រ្កោះជាតិសប្បនិមិត្ត!

  5. តាប៉ែ ពុក ែហង !

  6. កូនខ្មែរ says:

    អញឃើញលោកគឹមសុខាចុះទៅពន្យល់ប្រជាពលរដ្ឋច្រើនណាស់វើយអំពីការមួលបង្កាច់គាត់

    ដែលថាគាត់បដិសេធថាមិនមានរបបប្រល័យពូជសាស្រ្តខ្មែរក្រហមនោះ

    ហើយប្រជាជនកំពុងយល់យ៉ាងច្បាស់ថាគេមួលបង្កាច់លោកគឹមសុខាមែន

    ព្រោះគឹមសុខាមិនមែនជាមនុស្សចេញពីខ្មែរក្រហមផងហេតុអ្វីដែលគាត់ត្រូវការពាខ្មែរក្រហមដូច

    លោកហ៊ុនសែនដែលកំពុងរារាំងដំណើរការសាលាក្តីខ្មែរក្រហម ដោយ

    ខ្លាចតុលាការនេះហៅពួកអ្នកពាក់ព័ន្ធជាមួយខ្មែរក្រហមមកកាត់ទោសនោះ?

  7. 7 vs CPP4 fighter says:

    ហ្អា​!!! ចាក់ហើយដកដៃចាកើហើយដកដៃ ចាក់ច្រើនឈ្នះច្រើនចាក់តិចឈ្នះតិច ហាសហា!!!!
    លេខ7និងលេខ4ហាមលេងខូចវើយ អាណាលេងខូចលេងប្រើល្បិចអោយរន្ទះបាញ់ងាប់តៃហោង!!!
    មានពូម្នាក់គាត់បា្រប់ខ្ញុំថា គាត់នឹងបញ្ចាំគោបញ្ចាំក្របីបញ្ចាំទ្រព្យសម្បត្តិដីស្រែទាំងអស់យកលុយចាក់លេខ7 គាត់មានសង្ឃឹមថាលេខ7ប្រាកដជាឈ្នះគាត់នឹងមានលាភសំណាងធំ នឹងបានលុយយកទ្រព្យបញ្ចាំមកវីញ នៅថ្ងៃទី28ខែកក្កដាខាងមុខនេះ
    ចំណែកពូម្នាក់ទៀតគាត់ក៏បានប្រាប់ខ្ញុំដែថា គាត់ស្រលាញ់លេខ4 គាត់ចង់ចាក់លេខ4 តែគាត់មិនសូវច្បាស់ក្នុងចិត្ត គាត់មិនមានរំពឹងថាលេខ4ឈ្នះនោះទេ ខ្លាចតែហិនហោចអស់ដីស្រែចំការព្រៃព្រឹក្សាអស់ទ្រព្យសម្បត្តិកេរ្តិ៏អាករសល់តែខោខ្លីទេ!! គាត់បានប្រាប់ខ្ញុំទៀតថា តែទោះជាយ៉ាងណាគាត់ត្រូវតែសាកម៉ាក្តាទៀតនៅទឹកទី5ហ្នឹងគាត់មានសង្ឃឹមតិចណាស់
    បើចាញ់ប្រាកដជាវីវិរហើយអាន់។

  8. skyline says:

    បានស៊ីបានចុកខ្លាំងហើយមើលទៅបានជាប្រឹងខ្លាំងណាស់ សង្ស័យតែយួនផងមើលទៅ។ ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់ វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។

  9. tokee says:

    Hey ,Hun Sen will do debate with Kem Sokha soon , he promised (Face to Face ) wow good game will starting soon

  10. លោកអូវីរៈ និយាយនេះ កាប៉ាន់ប្រមាណនេះ គឺ ខុស គឺ គឹត តែខ្លួនឯង មិនបាន សិក្សា អោយបាន គ្រប់ ជ្រុង ជ្រួយ ។ តែ បើលោក វីរៈ និយាយ បែប នយោបាយ លួងលោម ចិត្ត អ្នក ប្រឆាំង អាច ថាបាន ។ បានជាខ្ញុំថា និយា កាប៉ាន់ស្មាន ខុស ព្រោះ កម្មករ ទាំងអស់ មិនមែន សុទ្ធតែគាំទ្រ គណៈបក្ស ប្រឆាមងទាំងអស់ នោះ ទេ គាមាន ក្រុម គ្រួសារ គរ នូវ ស្រុក កំណើត របស់ គេ គេមាន ខ្សែស្រលាយ នៅស្រុក របស់ គេ ដូច្នេះ មិន អាច ចាត់ទុក ថា កម្មកអាច ផ្លាស់ ប្តូរ ការបោះឆ្នោតបាទេ ។ កម្មករ ដែល ចូល រួម ធ្វើបាតុកម្ម មិនមែន សុទ្ធ តែ សុខ ចិត្ត ធ្វើ ដោយ ទឹក ចិត្ត របស់ ខ្លួនទេ ហើយ មិន សុទ្ធ តែ គាំទ្រគណៈបក្សប្រឆាំងទាំងអស់ នោះដែរ ។ ភាគច្រើន នៃកម្មករ ធ្វើបាតុកម្ម គឺ ដោយ សារការ បង្ខំចិត្ត ដោយចង់បាន ប្រាក់ខែខ្ពស់ តែ អោយកម្មករ ខឹង និង រដ្ឋាភិបាល គឺ ពួកគាត់ អត់ ខឹង ទេ ម្យ៉ាងទៀត អ្នកដែល ដឹក នាំធ្វើបាតុកម្ម គាគច្រើន សុទ្ធ តែ គេជួល និង មនុស្ស ដដែលៗ មើលទៅ ច្រើន ឃើញ គ្រប់ ទីកន្លែង ។ អ្នកចំណាក់ ស្រុក ទៅ ធ្វើកម្មករ និង ធ្វើការ ក្រៅប្រទេស អ្នកទៅរៀន នៅក្រៅប្រទេស អ្នកដែល គាំទ្ររដ្ឋាភិបាល ត្រូវបានក្រុមគ្រួសារ គេស្នើអោយត្រឡប់មកបោះឆ្នោត វិញ ដោយក្រុមគ្រួសាគេចេញសាហ៊ុយ រឺ ជាទឹក ចឹត្ត របស់អ្នកទាំងនោះ មកលេងស្រុក កំណើត ជួបក្រុម គ្រួសារ ឪពុក ម្តាយ ព្រោះ ពេលបោះឆ្នោត ងាយស្រួល សុំច្បាប់ មកពីក្រៅដោយ សំអាង បកបោះឆ្នោត ។
    ដូ្ចច្នេះ សរុប មក កម្មករ អ្នកចំណាក់ ស្រុក មិនអាច ផ្លាស់ប្តូរ លទ្ធផលនៃការបោះឆ្នោត ទេ ។
    ខ្ញុំអះអាងនេះ ដោយ មានមូលដ្ឋាន ការសិក្សា ចាប់តាំំងពី ទឹកចិត្ត កម្មករ ទៅធ្វើការ នៅភ្នំពេញ នៅមូលដ្ឋាន សកម្មភាព កម្មករ ធ្វើបាតុកម្ម ការជំរឿន ឈ្មោះអ្នកបោះឆ្នោត ការចែកប័ណ្ឌពត៌មានអ្នកបោះឆ្នោត បងប្អូន សាច់ សាលោហិត កម្មករ និង អ្នកចមណាក់ស្រុក និង អ្នកចំណាក់ ស្រុក វិលមក ស្រុក រាល់ឆ្នាំ ។ អ្នក គាំទ្ររដ្ឋាភិបាល នៅ តែគាំទ្រ បើទោះជាទៅដល់ទីណា ក៏ដោយ ម្យ៉ាង ទៀត បង ប្អូន សាច់សាលើហិត ខ្សែ អ្នកគាំទ្រ រដ្ឋាភិបាល នៅតែ បោះអោយ រដ្ឋាភិបាល មិន ក្បត់ ដូច បក្ស ប្រឆាមងទេ ម្យ៉ាង ទៀត អ្នកចំណាក់ ស្រុក ដែល មិន មក បោះ ឆ្នោត ច្រើនតែ អ្នកគាំទ្រ គណៈបក្ស ប្រឆាំង ។
    ដូច្នេះ លទ្ធផល អ្នកគាំទ្រ រដ្ឋាភិបាល គឺ មិន ប្រែប្រួលទេ មានតែ កើន ឡើង ។
    ឯបក្ស ប្រឆាំងអាច និង ធ្លាក់ ចុះ ។

  11. A៣ says:

    អ្នកសង្កេតការណ៍​មួយចំនួន​ដែល​តាមដាន​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បានលើកឡើង​ថា​ដោយ​សំអាង​លើ​ល្បិចកល​របស់ គ​.​ជ​.​ឞ និង​សង្ឃឹមលើ​ជនអន្តោប្រវេសន៍​យួន​ជួយ​បោះឆ្នោត​គាំទ្រ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ទើប​លោក ហ៊ុន សែន ប្រកាស​ជា​សាធា​រណៈ​​ថា បើ​គណបក្ស​ប្រជាជន​ទទួលបាន​សំឡេងគាំទ្រ​តិចជាង ៥០​ភាគរយ ខ្លួន​នឹង​ចុះ​ចេញពី​អំណាច​។ ប៉ុន្តែ​ការសន្យា​របស់លោក ហ៊ុន សែន នាពេល​កន្លងមក​មិនដែល​ក្លាយជា​ការពិត​ម្តងណា​ឡើយ រាប់ទាំង​ការទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ ការបង្ក្រាប​ល្បែង​ស៊ីសង ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង និង​ការលុបបំបាត់​កុងត្រូលជជុះ​តាមផ្លូវ​ជាដើម​។ ប្រសិនបើ​លោក ហ៊ុន សែន ជា​អ្នកនយោបាយ​ដែលមាន​ចិត្តជា​កីឡាករ​ពិតប្រាកដ មិន​គួរប្រើ​យុទ្ធសាស្ត្រ​ក្នុងការ​រារាំង​លោក សម រង្ស៊ី មិនឱ្យ​ចូលរួម​បោះឆ្នោត និង​មិន​គួរប្រើ​វិធី​គំរាម​កំ​ហែង​​ទៅលើ​ក្រុម​មេដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​តទៅទៀត​ទេ​។​មានន័យថា​លោក ហ៊ុន សែន គួរ​បើកផ្លូវ​ឱ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព មានឱកាស​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ​ដូចគ្នា គឺ​នៅ​ពេល​នោះ​ហើយ​ដែល​លោក ហ៊ុន សែន អាច​ដឹង​យ៉ាងច្បាស់​អំពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​នៅ​ថ្ងៃទី​២៨ ខែកក្កដា​។

  12. o00o says:

    តាមច្បាប់ខ្មែរ លោកហ៊ុន-សែន នឹងលោក
    វ៉ា-គីមហុង ចាំបាច់ត្រូវប្តឹង GOOGLEអំពីបទបរិហារ
    កេរ្តិ៍ ផ្សប់ផ្សាយពត៌មានមិនពិត នឹងញុះញង់ឲ្យមាន
    ការរើសអើងពូជសាសន៍។
    ២- បើតាមច្បាប់ប្រទេសសេរី លោកទាំងពីរខាង
    លើធ្វើលិក្ខិតជាផ្លូវការសុំឲ្យGOOGLEកែរកំហុស
    របស់ខ្លួន នឹងសុំទោសរដ្ធាភិបាលខ្មែរ។
    ៣- បើមិនធ្វើដូចនេះទេ បានន័យថាលោកហ៊ុន-
    សែន នឹងលោកវ៉ា-គីមហុង យល់ស្របតាម
    GOOGLEថាខ្មែរបាត់ដីពិតប្រាកដ់ ឬថាលោកទាំង
    ពីរជាជនកំសាក។
    ស៊ី-អេងគ្រុយ
    10 minutes ago · Like

    Kea Neang I do understand your comment that Now we are negotiating to change lands!. If a Vietnam village is on our land, then Vietnam will give us back a piece of land of the same size. If a Cambodian village is on Vietnam land, then we have to cut a piece of land of the same size back to Vietnam. This is how the present government is doing with our neighboring countries!. That is why I told you let our leaders do their job!. I don’t think this will be happen. Why does Cambodia try to border demarcation with Vietnam any way? We have 5 to 6 million Vietnamese already inside Cambodia anyway, soon and a little time later 6 and 7 million people of Vietnamese live in Cambodia because Cambodia does not have immigration law against Vietnamese. Soon or later Vietnamese will take over Cambodia because of one Power Man that afraid of lost an election, then offer welcome immigration of Vietnamese moving to Cambodia because This Power Man knew that Vietnamese will Vote for him. Let me make long story to short. This is how Cambodia will be under the regime of Vietnam.កាត់ចំណាំដុំថ្ម
    2 minutes ago · Edited · Like

    Kea Neang ខ្ញុំធ្វើយល់ពីមតិយោបល់របស់អ្នកដែលឥឡូវនេះយើងកំពុងចរចារដើម្បីផ្លាស់ប្តូរដី។ ប្រសិនបើភូមិវៀតណាមគឺនៅលើដីរបស់យើងហើយបន្ទាប់មកវៀតណាមនឹងផ្តល់ឱ្យយើងត្រឡប់មកវិញដុំដីទំហំដូចគ្នា។ ប្រសិនបើភូមិប្រទេសកម្ពុជាគឺនៅលើដីវៀតណាមហើយបន្ទាប់មកយើងត្រូវតែកាត់បន្ថយការមួយដុំដីទំហំដូចគ្នាត្រឡប់ទៅប្រទេសវៀតណាម។ នេះគឺជារបៀបដែលរដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការជាមួយប្រទេសជិតខាងរបស់យើង! ។ នោះហើយជាមូលហេតុដែលខ្ញុំបានប្រាប់អ្នកអនុញ្ញាតឱ្យថ្នាក់ដឹកនាំរបស់យើងបានធ្វើការងាររបស់ពួកគេ។ ខ្ញុំមិនគិតថានេះត្រូវបាននឹងកើតឡើង។ ប្រទេសកម្ពុជាមិនព្យាយាមខ័ណ្ឌសីមាព្រំដែនជាមួយប្រទេសវៀតណាមវិធីណាមួយថាហេតុអ្វីបាន? យើងមាន 5 ទៅ 6 លាននាក់នៃប្រទេសវៀតណាមរួចទៅហើយនៅខាងក្នុងប្រទេសកម្ពុជាទោះយ៉ាងឆាប់និងពេលវេលាតិចតួចនៅពេលក្រោយ 6 និង 7 លាននាក់នៃជនជាតិវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាដោយសារតែកម្ពុជាមិនមានច្បាប់ប្រឆាំងនឹងអន្តោប្រវេសន៍វៀតណាម។ មិនយូរមិនឆាប់ឬក្រោយនៅប្រទេសវៀតណាមនឹងចំណាយច្រើនជាងប្រទេសកម្ពុជាដោយសារតែបុរសម្នាក់ថាមពលមួយដែលភ័យខ្លាចនៃការបាត់បង់ការបោះឆ្នោតមួយបន្ទាប់មកផ្តល់ជូននូវការស្វាគមន៍នៃការអន្តោប្រវេសន៍វៀតណាមបានផ្លាស់ប្តូរមកកាន់ប្រទេសកម្ពុជាដោយសារតែបុរសម្នាក់នេះមានថាមពលដឹងថាប្រទេសវៀតណាមនឹងបោះឆ្នោតសម្រាប់គាត់។ សូមអនុញ្ញាតិឱ្យខ្ញុំធ្វើឱ្យសាច់រឿងដ៏វែងដើម្បីខ្លី។ នេះជារបៀបដែលប្រទេសកម្ពុជានឹងត្រូវស្ថិតក្រោមរបបនៃប្រទេសវៀតណាម។

  13. cheath says:

    អា Kea Neang និយាយដូចឡប់សតិ
    អានេះចាស់វង្វេង ដល់ថ្នាក់ស៊ីអាចម៏ឯងហើយដឹងបាននិយាយត្រឡប់ត្រឡិន
    ដូច

  14. Cheat/JML says:

    Ah Cheat, do you mean Hun Neang ? when is he going to die ?

  15. Kobe says:

    អ៊ូរ វីរ:គាត់គ្រាន់តែជាមន្ត្រីជើង ១០ តែប៉ុណ្ណោះ បើសិនជាគាត់នៅជាប់ជាមួយប្រជាជនគឺពិតជាបាន

    យល់ហើយ ។ ខ្ញុំជាអ្នកចុះមូលដ្ឋានមួយរូប ចុះជាប់ជាមួយប្រជាជន ខ្ញុំមិនជឿថា លោក អ៊ូរ វីរ: យល់

    ពីគាត់បានច្រើនជាងខ្ញុំ ភាគច្រើន លោក អ៊ូរ វីរ: ច្រើនតែធ្វើសិក្ខាសាលា​លំដាប់ផ្កាយប្រាំ ។

    ជាសរុបមកសំរាប់បងប្អូនដែលបានចុះមូលដ្ឋានពិតជាគិតដូចខ្ញុំ (សូមបីតែសមាជិកឈឺ ក៍ក្រុម

    ការងារបានដឹង និងជួយជាសំភារ:​និងកំលាំចិត្តដែរ) បើលោក អ៊ូរ វីរ:ឬក្រុមរបស់លោកមិនទាន់

    បានយល់ច្បាស់ខ្ញុំអាចពន្លយ់ថែមទៀត ។