ជីវិត​តស៊ូ​ការពារ​ដី​របស់​ស្ត្រី​ក្នុង​គ្រួសារ​មួយ​នៅ​ខេត្ត​ព្រះវិហារ

ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​មួយ​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ រវាង​ពលរដ្ឋ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ នៅ​តែ​មិន​អាច​បញ្ចប់​បាន បើ​ទោះ​បី​ជា​ពលរដ្ឋ​បាន​នាំគ្នា​ទៅ​តវ៉ា​ជាច្រើន​លើក​ច្រើន​សារ សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ដោយ។

 

ដោយ សុ ជីវី
2013-06-07
RFA


ស្តាប់សំឡេង ថតសំឡេង

ស្ត្រី​ពិការ​តវ៉ា​ដីធ្លី ៦១០

ស្ត្រី​ពិការ ឃីម ខុន មក​ពី​ភូមិ​ស្រអែម​ខាង​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ចូលរួម​តវ៉ា​នៅ​ខាង​មុខ​វត្ត​បទុមវតី សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​បញ្ហា​ដីធ្លី កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៣។ RFA/Sochivy

 

ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី គ្រួសារ​មួយ​ត្រូវ​បាត់​បង់​អស់​ភាព​ជួប​ជុំ ភាព​រីករាយ ដែល​ជា​សុភមង្គល​ស្ទើរ​ទាំង​ស្រុង។ ចំណែក​ស្ត្រី​ជា​ម្ដាយ​ក្នុង​គ្រួសារ​នេះ ក៏​ត្រូវ​ពិការ​ដោយសារ​តែ​ការ​ទាមទារ​យុត្តិធម៌ និង​ដី​ធ្លី​នោះ​ទៀត។

ក្នុង​វ័យ ៤២​ឆ្នាំ ស្ត្រី ឃីម ខុន ស្ថិត​ក្នុង​ពិការ​ភាព បាន​លើក​ដៃ​សំពះ​អង្វរ​អំពាវនាវ​រក​យុត្តិធម៌​សម្រាប់​ជីវិត​លោកស្រី និង​ក្រុម​គ្រួសារ​ដែល​បាន​តស៊ូ​ស្ទើរ​លះ​បង់​ជីវិត ដើម្បី​ការពារ​ផ្ទះ និង​ដីធ្លី។ សម្រែក​អំពាវនាវ​របស់​ស្ត្រី​ពិការ ឃឹម ខុន បាន​បន្លឺ​ឡើង​ពី​ទីតាំង​ជួប​ប្រជុំ​របស់​អ្នក​ភូមិ នៅ​ក្រោម​ដើម​ពោធិ៍​ខាង​មុខ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្ថិត​នៅ​ក្បែរ​វិមាន​ឯករាជ្យ។

បច្ចុប្បន្ន ឃីម ខុន រស់នៅ​ក្នុង​ភូមិ​ស្រអែម​ខាង​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ លោកស្រី​ជា​ម្ដាយ​របស់​កូន ៥​នាក់។ លោកស្រី​រំលឹក​ទាំង​ទឹក​ភ្នែក​ថា កូនៗ​ចំនួន ៤​នាក់ បាន​សម្រេច​ចាក​ចោល​ផ្ទះ​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ទឹក​ដី​ថៃ នៅ​ក្រោយ​ពេល​ដែល​ពួក​គេ​ត្រូវ​វាយ​ធ្វើ​បាប​ជា​ញឹកញយ ដោយសារ​តែ​ស៊ូ​ទ្រាំ​រស់នៅ​លើ​ដី ផ្ទះ​សម្បែង​ក្នុង​តំបន់​ដី​សម្បទាន​សង្គម​កិច្ច ដែល​គ្រប់គ្រង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ។ បច្ចុប្បន្ន ប្ដី​លោកស្រី​ក៏​មាន​ជំងឺ​មិន​អាច​ប្រកប​ការងារ​ដូច​ធម្មតា​បាន​ឡើយ។

ស្ត្រី ឃីម ខុន រំលឹក​ទាំង​ទឹក​ភ្នែក​ថា កូន​ស្រី​របស់​គាត់​ក៏​មាន​ស្មារតី​មិន​ប្រក្រតី បន្ទាប់​ពី​ត្រូវ​អង្គរក្ស​លោក ប៉ែន លឹម ប្រធាន​អង្គការ​ស្រាវជ្រាវ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ ចាប់​រំលោភ​ទាំង​នាង​ទើប​មាន​អាយុ ១៣​ឆ្នាំ។

ដើម្បី​ការពារ​ដី ផ្ទះ និង​ស្វែង​រក​យុត្តិធម៌​អោយ​កូន​ស្រី ឃីម ខុន ត្រូវ​គេ​វាយ​ធ្វើ​បាប​រហូត​ធ្លាក់​ខ្លួន​ពិការ។

លោកស្រី ឃីម ខុន បន្ត​ថា គ្រួសារ​របស់​លោកស្រី​ក៏​ដូច​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្សេង​ទៀត បាន​នាំ​គ្នា​ទៅ​ទិញ​ដី​ទំហំ ៦០​ម៉ែត្រ​គុណ​នឹង ១០០​ម៉ែត្រ ក្នុង​តម្លៃ ៦.០០០​ដុល្លារ ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ ដែល​អះអាង​ថា ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០០៦។ លោកស្រី​សង្ឃឹម​ថា ទិញ​ដី​នៅ​ទី​នោះ​នឹង​មាន​ទី​ស្នាក់​អាស្រ័យ និង​មាន​ដី​ចម្ការ​សម្រាប់​ចិញ្ចឹម​ជីវិត និង​គ្រួសារ។ ប៉ុន្តែ អ្វីៗ​បាន​ប្រែប្រួល​អស់​ដ្បិត​ទី​នោះ​បាន​ធ្វើ​អោយ​គ្រួសារ​លោកស្រី​ជួប​ហេតុការណ៍​អាក្រក់​ក្នុង​ជីវិត​ទៅ​វិញ។

មិន​ខុស​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ផ្សេង​ទៀត​ឡើយ លោកស្រី ឃីម ខុន បាន​ចោទ​ប្រកាន់​លោក ប៉ែន លឹម ប្រធាន​អង្គការ​ស្រាវជ្រាវ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ ថា​បាន​ធ្វើ​ទុក្ខបុកម្នេញ ដើម្បី​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ភូមិ និង​ដី​ចម្ការ​ដែល​បាន​ទិញ​ពី​អង្គការ​នេះ។ លោក ប៉ែន លឹម ត្រូវ​គេ​ដឹង​ថា បាន​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ទំហំ ៥៧៧​ហិកតារ ពី​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៧ ហើយ​ពលរដ្ឋ​អះអាង​ថា ជម្លោះ​ដី​ធ្លី​នៅ​ទី​នោះ​កើត​ឡើង​ដោយសារ​ការ​ទន្ទ្រាន​យក​ដី​អ្នក​ភូមិ​ចាស់ និង​ការ​លក់​ដី​បន្ត​បន្ទាប់​អោយ​ម្ចាស់​ផ្សេងៗ​គ្នា​លើ​ដី​តែ​មួយ។

ស្ត្រី​ពិការ​តវ៉ា​ដីធ្លី ៦១០
ស្ត្រី​ពិការ ឃីម ខុន មក​ពី​ភូមិ​ស្រអែម​ខាង​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ចូលរួម​តវ៉ា​នៅ​ខាង​មុខ​វត្ត​បទុមវតី សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​បញ្ហា​ដីធ្លី កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៣។ RFA/Sochivy

សម្រាប់​ជីវិត​ស្ត្រី ឃីម ខុន នាង​ធ្លាប់​ជា​ក្មេង​កំព្រា​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ក្នុង​ក្រុង​ព្រះសីហនុ។ នាង​មិន​ធ្លាប់​ស្គាល់​ភាព​កក់​ក្ដៅ​ក្នុង​គ្រួសារ​ម្ដង​ណា​ឡើយ។ ពេល​ពេញ​វ័យ ឃីម ខុន បាន​រៀប​ការ​នឹង​បុរស​វ័យ​ចំណាស់​ម្នាក់ និង​បាន​ចាក​ចេញ​ពី​មណ្ឌល​កុមារ​កំព្រា។ នារី​អភ័ព្វ ឃីម ខុន បាន​ជួប​ការ​លំបាក​ម្ដង​ទៀត នៅ​ពេល​នាង​មាន​កូន​ទី៥ គឺ​ពេល​នោះ​ប្ដី​បាន​ស្លាប់​ចោល។ នាង​បាន​តស៊ូ​ចិញ្ចឹម​កូន និង​បាន​រៀប​ការ​ម្ដង​ទៀត។ ក្រោយ​ពេល​រៀប​ការ គ្រួសារ​នេះ​បាន​ប្រមែប្រមូល​ប្រាក់​កាស ទៅ​ទិញ​ដី​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត ក្នុង​ខេត្ត​ព្រះវិហារ ជា​ទី​ដែល​ជីវិត​នាង​កាន់​តែ​ធ្លាក់​ដុនដាប។

បើ​ទោះ​ជា​មាន​ការ​លំបាក​យ៉ាង​ណា លោកស្រី​សុំ​អោយ​តែ​មាន​ដំណោះស្រាយ ដើម្បី​អោយ​គ្រួសារ​លោកស្រី​បាន​រស់​ជួប​ជុំ​កូន​ប្រុស​ស្រី និង​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ទៅ​តាម​ធនធាន​ដែល​គាត់​មាន។

លោក ស ឈុនលឹម ហៅ ប៉ែន លឹម ជា​អតីត​ទីប្រឹក្សា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ធ្លាប់​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្ដន្ទាទោស​កាល​ពី​ចុង​ឆ្នាំ​២០១២ ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី។

យ៉ាង​ណា​ក៏ដោយ សំណុំ​រឿង​ដីធ្លី​នេះ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​រហូត​មក​ដល់​ពេល​នេះ។ ចំណែក​គ្រួសារ​លោកស្រី ឃីម ខុន ដែល​កំពុង​រស់​នៅ​ពោរពេញ​ដោយ​ទុក្ខសោក នៅ​តែ​ដង្ហោយ​ហៅ​យុត្តិធម៌។ លោកស្រី ឃីម ខុន នៅ​តែ​ដាក់​ក្ដី​រំពឹង​ចុង​ក្រោយ​របស់​លោកស្រី​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ដែល​លោកស្រី​ចាត់​ទុក​ថា​មាន​ឥទ្ធិពល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

9 Responses to "ជីវិត​តស៊ូ​ការពារ​ដី​របស់​ស្ត្រី​ក្នុង​គ្រួសារ​មួយ​នៅ​ខេត្ត​ព្រះវិហារ"

  1. ក្មេងល្ងង់របស់បង says:

    សម្តីរបស់ជនក្បត់ជាតិ អាជា បាននិយាយ
    លោក នួន ជា ដែល​ពាក់​វ៉ែនតា​ខ្មៅ​សម្រាន្ត​លើ​គ្រែ​ក្នុង​បន្ទប់​ខាង​ក្រោម​បន្ទប់​បើក​សវនាការ ដោយសារ​មាន​បញ្ហា​សុខភាព បាន​ប្រាប់​សវនាការ​នៅ​ពេល​ដែល​លោក​កំពុង​សម្រាន្ត​លើ​គ្រែ​នោះ​ថា ប៉ុល ពត និង​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ខ្មែរ​ក្រហម បាន​សម្រេច​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ ដោយ​ផ្អែក​លើ​កត្តា​បី​សំខាន់ គឺ​ខ្លាច​អាមេរិក ទម្លាក់​គ្រាប់​បែក ខ្លាចវៀតណាម ឆ្លៀតឱកាសចូលឈ្លានពាន និងដាក់អាណានិគមលើកម្ពុជា ​និង​ខ្លាច​អ្នក​ភ្នំពេញ​ដាច់​ពោះ​ស្លាប់​ដោយ​ខ្វះ​ស្បៀង។
    សូម្បីតែអាពតក៏ខ្លាចយួនដែរហើយវាក៏ស្អប់យួនណាស់ដែរ ព្រោះវាដឹងថាយួនចង់ឈ្លានពានយកទឹដីខ្មែរ ដូច្នេះកាលដែលយួនជួយរំដោះខ្មែរច្បាស់ណាស់គឺមានគំនិតបិទបាំងពីកលល្បិចរបស់ខ្លួន សម្លាប់ក្រោមរូបភាពជួយ! តើអ្នកដែលដឹងគុណយួន មានចាមអារម្មណ៏សម្តីអា នួន ជា ទេ? រឺក៏អ្នកខ្លះបានលក់ក្បាលអោយ យួន ហើយ

  2. សំឡាញ់! says:

    ត្រង់ណា ក៏ឮថាដីសម្បទានសេដ្ឋកិច្ចដែរ តែរាស្រ្តនៅតែក្រីក្រដដែល មន្រ្តីរាជការតូចតាចនៅតែក្រីក្រ
    ដដែល មិនដឹងជាយកលុយនោះទៅឯណាអស់? សម្បត្តិធម្មជាតិទាំងឡាយវិនាសហិនហោចរលាយអស់គ្មានលស់អ្វីឡើយ តើទៅមុខទៀតប្រជាជន
    សង្ឃឹមអ្វីទៀត ?
    1-បន្តិចទៀតវាសនាប្រជាជនទាំងអស់មិនខុសពីរូបភាពខាងលើឡើយ
    2-រូបភាពនេះនឹងតាមលងយើងរហូត គ្រាន់តែមុន នឹងក្រោយប៉ុណ្ណោះ
    3-ខ្ញុំនិយាយនេះគឺចង់រឭកឲ្យជនរួមជាតិទាំងអស់កុំយករួចខ្លួនតែម្នាក់ឯងពេក ត្រូវចេះជួយគ្នាឡើង
    នៅមិនទាន់ហួសពេល ។

  3. Khmer Family says:

    កសិករមកពីខេត្តកណ្តាល រាប់ពាន់នាក់ បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឧកញា ឌី ប៉ូ មកចែកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវការសប្បាយរីករាយ ព្រមទាំងសន្យាគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!!!! ទេវតាពិតជាមានភ្នែកមែន! ទេវតាពិតជាចុះមកជួយមែន!

  4. Khmer Family says:

    ឡា ឡា ឡា ឡា ឡា មកហើយតើ! ហា ហា ហា ថ្ងៃស្អែកនេះ កូនបាតុកម្មគ្រប់ទីកន្លែងទូទាំងប្រទេស មិនក្រោម ៥០០.០០០ នាក់ទេ នឹងស្វាគមន៏ កឹម សុខា យកល្អថែមអង្គរក្សអោយបានច្រើនជាងនេះបន្ថែមទៀត ក្រែងលោសមត្ថកិច្ចគាត់ទប់ទល់មិនជាប់

  5. ក្មេងល្ងង់របស់បង says:

    ជិតបោះឆ្នោតហើយទើបធ្វើឯងចិត្តល្អដកហូតដីពិក្រុមហ៊ុនអោយប្រជាជនសប្បាយចិត្ត ពីយូរមកម៉េចមិនធ្វើចឹងដែរទៅ ចាំដល់ពេលជាប់ឆ្នោតហើយប្រាកដជារឹបអូសដី ប្រជាជនទៀតហើយមើល៏ទៅ ល្អបានតែពេលមុនបោះឆ្នោត ហាសហាស!! ទង្វើររបៀបនេះមានប៉ុន្មានអាណត្តិគេមិនដឹង មានតែអា K.Family ទេដែលគ្រួសារវាបានសុខទៅហើយ ដូច្នេះវាមិនខ្វល់ពីអ្នករងគ្រោះឡើយ វានិយាយតែពីអ្នកបានសុខស្រាប់ វានិយាយតែរឿងល្អ រឿងអាក្រក់វាធ្វើមិនដឹង

  6. សំឡាញ់! says:

    ដីសម្បទានសេដ្ឋកិច្ច របស់លោកឧកញ៉ា ឌី ប៉ូ ខ្មែរគ្នាឯងចេះដកហូតបាន មកចែករាស្រ្ត ។​ ចុះដី
    សម្បទានសេដ្ឋកិច្ចដែលប្រគល់ឲ្យយួនពោរពេញដោយភាពចំរូងចំរាស នឹងការកាប់បំផ្លាញព្រៃឈើ
    តើសង្ឃឹមថាហ៊ានដកចែករាស្រ្តទេ ????

  7. Khmer Family says:

    អាក្មេងល្ងង់​របស់បងអ៊ើយ!អញធ្លាប់និយាយអាក្រក់ពីមន្រ្តីរាជរដ្ឋាភិបាលដែលធ្វើអាក្រក់ដែរតើ!អាក្មេងល្ងង់ឯងទើបតែចេញមកពិណា បានជាមិនដែលស្គាល់និងអានសំណេររបស់បង?

  8. Victory! says:

    Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
    Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
    Then the political party should have strong position! Don’t be afraid of their propaganda.
    We are Cambodian people strongly support you both, Kim Sokha and Samraingsy. This time
    even you have got mistake a little bit in public speech but we still support you both.
    Because we want to change the recent leader as soon as possible. Because this leader has
    caused a lot of problems such as destroying of forest, fisheries, wild animals, mines,
    and brings our people poor and poorer, not reducing the poverty, caused a lot of violence!
    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
    snippers, traffic accidents, law on his mouth, education field all students and pupils are not
    known the country history, then he does’t love own nation. The recent leader dares not face
    to the real factors, afraid of questions! Now his party group and relatives are the bosses of
    companies in Cambodia, managing them to be leaders of country, agencies and provinces.
    The we are Cambodian people all should understand well how to change by going to vote
    for only one party first. I think the next party will be easy to change the person to be the
    prime minister in case his leading is not good for the country, because he will not have any
    bodyguard units / platoons like this one. Then we altogether should vote for the new one,
    the new leader.
    មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
    ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
    ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស
    កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
    ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី??? មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
    ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
    ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម
    ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ
    បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
    តើពេលណាទៅទើបប្រទេសតូចមួយនេះមានអ្នកដឹកនាំល្អ???
    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
    ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស ដូរ
    យកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!

  9. ក្មេងវត្ត says:

    នេះជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្ដ្រខ្មែរដែលប្រជាពលរដ្ឋខ្មែរស្ទើទូរទាំងប្រទេសត្រូវរងគ្រោះនិងការបាត់បង់ដីធ្លីដែលប្លន់រឹបអូសពីសំណាក់មន្ត្រីអ្នកមានអំណាចសព្វថ្ងៃ ហើយក៍ជាលើកទីមួយ
    ដែរដែលពលរដ្ឋខ្មែររាប់លាននាក់ធ្លាក់ខ្លួនក្រធ្វើចំណាកស្រុកទៅស៊ីឈ្នួលបរទេសជិតខាងនិងមួយចំនួនទៀតក្លាយជាទាសកររបស់បរទេសនៅលើទឹកដីរបស់ខ្លួន ដូច្នេះសូមបងប្អូនរួមជាតិរួមឈាមរួបរួមគ្នាឡើងបោះឆ្នោតទម្លាក់ពួកផ្ដាច់ការគ្រួរសារនិយមនិងបក្សពួកនិយមឲ្យធ្លាក់ពីអណាចនៅថ្ងៃ២៨កក្កដាខាងមុខនេះឲ្យខាងតែបាន បើមិនដូច្នោះទេ ខ្មែរនឹងត្រូវ
    បន្តយំបង្ហូរទឹកភ្នែកតកូនតចៅជាច្រើនជំនាន់ទៅមុខទៀត។