ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​ពេល​ឆ្លង​ចូល​កាប់​ឈើ​​គ្រញូង

ទាហាន​ថៃ នៅ​តាម​ព្រំដែន​នៅ​តែ​បន្ត​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ ខុស​ច្បាប់ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខ្មែរ​តាម​រយៈ​ក្រសួង​ការ​បរទេស បាន​ប្រតិកម្ម​តាម​បែប​ការទូត​ជាច្រើន​លើក​ច្រើន​សា សូម​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​យ៉ាង​ណា​ក្តី។

 

ដោយ មណ្ឌល កែវ
2013-06-07
RFA


ស្តាប់សំឡេង ថតសំឡេង

នៅ​ឯ​ខេត្ត​ពោធិ៍សាត់ ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​គ្នា ៦​នាក់ ដែល​ស្វែង​រក​កាប់​ឈើ​គ្រញូង​ក្នុង​ព្រៃ​នៃ​ស្រុក​វាលវែង ជាប់​ព្រំដែន​ថៃ ហើយ​វង្វេង​ចូល​ទៅ​ក្នុង​ដី​ថៃ ដោយ​មិន​ដឹង​ខ្លួន ត្រូវ​ទាហាន​ថៃ បាញ់​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ។

បុរស​អ្នក​ភូមិ​ឈ្មោះ ដោក សុខ អាយុ ៣១​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់រាប ដែល​រួច​ពី​ការ​បាញ់​សម្លាប់​របស់​ទាហាន​ថៃ បាន​រៀបរាប់​អំពី​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ។ លោក​បាន​រំឭក​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៧ មិថុនា ថា កាល​ពី​យប់​ថ្ងៃ​ទី៥ មិថុនា កន្លង​ទៅ អ្នក​ភូមិ​ចំនួន ៦​នាក់ បាន​នាំគ្នា​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​ស្វែង​រក​កាប់​ឈើ​គ្រញូង​យក​មក​លក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

អ្នក​ភូមិ​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា គាត់​ធ្លាប់​បាន​ចូល​មក​រក​កាប់​ឈើ​គ្រញូង​ត្រង់​ចំណុច​អូរភ្លុកដំរី នេះ​ចំនួន ៣​ដង​ហើយ តែ​គាត់​ពុំ​បាន​ដឹង​ថា ចំណុច​នេះ​ស្ថិត​ក្នុង​ដី​ថៃ នោះ​ទេ។ គាត់​ថា ការ​ដែល​ពួក​គាត់​ចូល​ព្រៃ​កាប់​ក្រញូង​នៅ​ពេល​យប់ គឺ​ដើម្បី​គេច​ពី​ការ​យាម​ល្បាត​របស់​កម្លាំង​ការពារ​ព្រំដែន​ខ្មែរ៖ «ចេះ​តែ​ដើរ​រាវ​រក​មិន​ដឹង​ថា​ចូល​ទឹក​ដី​គេ​ទេ។ មុន​ដំបូង ខ្ញុំ​អត់​ដឹង​ទេ តែ​ដល់​ឮ​បាញ់​មួយ​គ្រាប់​ផូង ខ្ញុំ​នៅ​ខាង​ក្រោម​ជើង​ភ្នំ ឯ​បាញ់​គឺ​នៅ​ខាង​លើ។ ខ្ញុំ​សម្ងំ ប្រមាណ​មួយ​ម៉ោង​ក្រោយ​ទើប​វារ​ឡើង​ទៅ​លើ ក៏​ជួប​ជាមួយ​គ្នា​យើង​ដែល​ពួក​ទាហាន​ថៃ ដោះលែង ដើម្បី​ឲ្យ​សែង​ខ្មោច​អ្នក​ស្លាប់​មក​ដី​ខ្មែរ​វិញ ទើប​ខ្ញុំ​ដឹង​ថា​មាន​អ្នក​ត្រូវ​គ្រាប់»

មេ​ឃុំ​អន្លង់រាប គឺ​លោក អ៊ុំ សេង បាន​ឲ្យ​ដឹង​ថា បុរស​អ្នក​ភូមិ​ដែល​ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ បាញ់​ស្លាប់​នោះ ឈ្មោះ សាំង ស្រីយ៉ា អាយុ ៣១​ឆ្នាំ មាន​ប្រពន្ធ និង​កូន ៤​នាក់ និង​មាន​មុខ​របរ​ជា​អ្នក​ធ្វើ​ចម្ការ។ គ្រួសារ​ជន​រងគ្រោះ​រូប​នេះ​មាន​ជីវភាព​ក្រីក្រ ពុំ​ទាន់​មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​ទេ ពោល​គឺ​រស់នៅ​ជាមួយ​បង​ថ្លៃ​ឈ្មោះ ហ៊ន គឹមសួរ៖ «ពួក​អ្នក​ភូមិ​ទាំង​នោះ​លួច​ចូល​ទៅ​កាប់​ឈើ​នៅ​ស្រុក​គេ ខាង​ប៉ូលិស​យើង​អត់​បាន​ដឹង​ទេ។ ដល់​ទាហាន​ថៃ គេ​ចាប់​បាន​នៅ​ខាង​ឃុំ​ថ្មដា ៣​នាក់ និង​ខាង​អន្លង់រាប ៣​នាក់ គេ​ចង​ដល់​មាន​ម្នាក់​នោះ​ទម្លាក់​ឈើ​រត់ គេ​ក៏​បាញ់​ទៅ ត្រូវ​ចំ​ពី​ក្រោយ​ខ្នង​ត្រង់​កណ្ដៀត​ក្អម។ ថៃ វា​ក៏​លែង​ទាំងអស់​ឲ្យ​សែង​អ្នក​ត្រូវ​គ្រាប់​ទៅ​វិញ។ សែង​ដល់​ឃុំ​ថ្មដា វា​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ»

អធិការ​ប៉ូលិស​ស្រុក​វាលវែង លោក ធាង ឡេង បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ដឹង​ហេតុការណ៍​នេះ​ក្រោយ​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​វិល​ត្រឡប់​មក​ដល់​ភូមិ។ លោក​អធិការ​បន្ត​ថា ក្នុង​ចំណោម​អ្នក​ទៅ​កាប់​ឈើ​ក្រញូង​ទាំង ៦​នាក់​នេះ មាន​ម្នាក់​ជា​ទាហាន​ក្នុង​វរៈ​៥០៨ ចំណុះ​ផ្នែក​សឹក​រង​ខេត្ត​ម្នាក់។

លោក​ថា កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ អ្នក​ភូមិ​ម្នាក់​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ ក៏​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់​ដែរ៖ «កាល​ពី​ថ្ងៃ​ទី៥ វេលា​ម៉ោង ៩ និង​១០​នាទី​យប់ មាន​ករណី​ថៃ បាញ់​ប្រជាពលរដ្ឋ​យើង​ដែល​ទៅ​រក​កាប់​ឈើ​ក្រញូង​ត្រង់​ចំណុច​ទល់​មុខ​អូរភ្លុកដំរី ៦​នាក់ បណ្ដាល​ឲ្យ​របួស​ធ្ងន់​ម្នាក់ យក​មក​ដល់​ចំណុច​ដី​ក្រហម​៨០ ក៏​ស្លាប់។ អ្នក​ទាំង ៦​នេះ មាន​ម្នាក់​ជា​ទាហាន​នៅ​វរៈ​៥០៨»

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន បាន​ចាត់​ទុក​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​នៃ​ប្រទេស​ថៃ មិន​ស្រប​ច្បាប់​ពី​សំណាក់​ទាហាន​ឈុត​ខ្មៅ​ថៃ នេះ​ថា​ជា​អំពើ​អមនុស្សធម៌ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​មិន​សម​ជា​ទង្វើ​របស់​ទាហាន​នៃ​ប្រទេស​មួយ​ដែល​មាន​អារ្យធម៌​ដូច​ជា​ប្រទេស​ថៃ នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

9 Responses to "ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​ពេល​ឆ្លង​ចូល​កាប់​ឈើ​​គ្រញូង"

  1. ក្មេងល្ងង់របស់បង says:

    អាចោរ​សៀមឈាមថោក អាចោរប្លន់ទឹកខ្មែរ បាញ់ខ្មែរស្លាប់ក្នុងទឹកដីខ្មែរ ពួកអាចោរសៀមហ្អែងសូមអោយអាំលាយប្រទេសវា អោយជួបតែភាពហិនហោចឆាប់ឆាប់
    មានតែខ្មែរទេដែលមានចិត្តធម៏ទោះជនបរទេសណាចូលស្រុកខុសច្បាប់ក៏ដោយក៏មិនធ្វើអីគេដែ

  2. ក្មេងល្ងង់របស់បង says:

    សម្តីរបស់ជនក្បត់ជាតិ អាជា បានប្រាប់សវនាការខ្មែរក្រហម
    លោក នួន ជា ដែល​ពាក់​វ៉ែនតា​ខ្មៅ​សម្រាន្ត​លើ​គ្រែ​ក្នុង​បន្ទប់​ខាង​ក្រោម​បន្ទប់​បើក​សវនាការ ដោយសារ​មាន​បញ្ហា​សុខភាព បាន​ប្រាប់​សវនាការ​នៅ​ពេល​ដែល​លោក​កំពុង​សម្រាន្ត​លើ​គ្រែ​នោះ​ថា ប៉ុល ពត និង​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ខ្មែរ​ក្រហម បាន​សម្រេច​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ ដោយ​ផ្អែក​លើ​កត្តា​បី​សំខាន់ គឺ​ខ្លាច​អាមេរិក ទម្លាក់​គ្រាប់​បែក ខ្លាចវៀតណាម ឆ្លៀតឱកាសចូលឈ្លានពាន និងដាក់អាណានិគមលើកម្ពុជា ​និង​ខ្លាច​អ្នក​ភ្នំពេញ​ដាច់​ពោះ​ស្លាប់​ដោយ​ខ្វះ​ស្បៀង។
    សូម្បីតែអាពតក៏ខ្លាចយួនដែរហើយវាក៏ស្អប់យួនណាស់ដែរ ព្រោះវាដឹងថាយួនចង់ឈ្លានពានយកទឹដីខ្មែរ ដូច្នេះកាលដែលយួនជួយរំដោះខ្មែរច្បាស់ណាស់គឺមានគំនិតបិទបាំងពីកលល្បិចរបស់ខ្លួន សម្លាប់ក្រោមរូបភាពជួយ! តើអ្នកដែលដឹងគុណយួន មានចាមអារម្មណ៏សម្តីអា នួន ជា ទេ? រឺក៏អ្នកខ្លះបានលក់ក្បាលអោយ យួន ហើយ

  3. សំឡាញ់! says:

    ចង់ងាប់ឲ្យអស់ម៉ាប៉ាទេស ក៏រដ្ឋាភិបាលអាន់មិនស៊ឺក្បាលដែរ !

  4. Khmer Family says:

    កសិករមកពីខេត្តកណ្តាល រាប់ពាន់នាក់ បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឧកញា ឌី ប៉ូ មកចែកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវការសប្បាយរីករាយ ព្រមទាំងសន្យាគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!!!! ទេវតាពិតជាមានភ្នែកមែន! ទេវតាពិតជាចុះមកជួយមែន!

  5. Khmer Family says:

    ឡា ឡា ឡា ឡា ឡា មកហើយតើ! ហា ហា ហា ថ្ងៃស្អែកនេះ កូនបាតុកម្មគ្រប់ទីកន្លែងទូទាំងប្រទេស មិនក្រោម ៥០០.០០០ នាក់ទេ នឹងស្វាគមន៏ កឹម សុខា យកល្អថែមអង្គរក្សអោយបានច្រើនជាងនេះបន្ថែមទៀត ក្រែងលោសមត្ថកិច្ចគាត់ទប់ទល់មិនជាប់

  6. ក្មេងល្ងង់របស់បង says:

    ជិតបោះឆ្នោតហើយទើបធ្វើឯងចិត្តល្អដកហូតដីពិក្រុមហ៊ុនអោយប្រជាជនសប្បាយចិត្ត ពីយូរមកម៉េចមិនធ្វើចឹងដែរទៅ ចាំដល់ពេលជាប់ឆ្នោតហើយប្រាកដជារឹបអូសដី ប្រជាជនទៀតហើយមើល៏ទៅ ល្អបានតែពេលមុនបោះឆ្នោត ហាសហាស!! ទង្វើររបៀបនេះមានប៉ុន្មានអាណត្តិគេមិនដឹង មានតែអា K.Family ទេដែលគ្រួសារវាបានសុខទៅហើយ ដូច្នេះវាមិនខ្វល់ពីអ្នករងគ្រោះឡើយ វានិយាយតែពីអ្នកបានសុខស្រាប់ វានិយាយតែរឿងល្អ រឿងអាក្រក់វាធ្វើមិនដឹង

  7. Khmer Family says:

    អាក្មេងល្ងង់​របស់បងអ៊ើយ!អញធ្លាប់និយាយអាក្រក់ពីមន្រ្តីរាជរដ្ឋាភិបាលដែលធ្វើអាក្រក់ដែរតើ!អាក្មេងល្ងង់ឯងទើបតែចេញមកពិណា បានជាមិនដែលស្គាល់និងអានសំណេររបស់បង?

  8. Hun Sen says:

    Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
    Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
    Then the political party should have strong position! Don’t be afraid of their propaganda.
    We are Cambodian people strongly support you both, Kim Sokha and Samraingsy. This time
    even you have got mistake a little bit in public speech but we still support you both.
    Because we want to change the recent leader as soon as possible. Because this leader has
    caused a lot of problems such as destroying of forest, fisheries, wild animals, mines,
    and brings our people poor and poorer, not reducing the poverty, caused a lot of violence!
    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
    snippers, traffic accidents, law on his mouth, education field all students and pupils are not
    known the country history, then he does’t love own nation. The recent leader dares not face
    to the real factors, afraid of questions! Now his party group and relatives are the bosses of
    companies in Cambodia, managing them to be leaders of country, agencies and provinces.
    The we are Cambodian people all should understand well how to change by going to vote
    for only one party first. I think the next party will be easy to change the person to be the
    prime minister in case his leading is not good for the country, because he will not have any
    bodyguard units / platoons like this one. Then we altogether should vote for the new one,
    the new leader.
    មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
    ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
    ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស
    កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
    ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី??? មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
    ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
    ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម
    ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ
    បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
    តើពេលណាទៅទើបប្រទេសតូចមួយនេះមានអ្នកដឹកនាំល្អ???
    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
    ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស ដូរ
    យកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!

  9. ក្មេងវត្ត says:

    រដ្ឋាភិបាលខ្មែរអត់ឈឺក្បាល កុំថាឡើយខ្មែរដែលសៀមបាញ់សម្លាប់លើទឹកដីរបស់គេ សូម្បីតែខ្មែរ
    ដែលរស់លើទឹកដីខ្មែរដែលក្រុមហ៊ុនយួននិងចិនជាអ្នកធ្វើបាប,ប្លន់ដីរៀងរាល់ថ្ងៃក៍រដ្ឋាភិបាលមួយ
    នេះមិនដែលឈឺក្បាលដែរ,មានតែបញ្ជាឲ្យទាហ៊ាននិងប៉ូលិសវាយធ្វើបាបនិងបាញ់សម្លាប់ពលរដ្ឋឯងថែមទៀត។