ថ្ងៃទី 7 មិថុនា 2013
ដោយ: មុនីរាជ
CEN
ភ្នំពេញ:
លោក កឹម សុខា បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមទាំងមន្រ្តីជាន់ខ្ពស់ របស់គណបក្ស សង្រ្គោះជាតិ មួយចំនួនទៀត នៅវេលាម៉ោង ជិត៦ល្ងាច ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣។ លោក កឹម សុខា មិនបានផ្តល់ បទសម្ភាសន៍អ្វី ដល់អ្នក សារព័ត៌មានទេ។

ក្នុងការធ្វើដំណើរមកដល់នេះ គេឃើញមានអង្គរក្សជាច្រើន ខុសប្លែកពីធម្មតា បានដើរអមលោក កឹម សុខា យ៉ាងប្រញាប់ នាំលោកចូលក្នុងរថយន្ត ចេញពីព្រលានយន្តហោះ។
គេក៏ឃើញមានអ្នកគាំទ្រលោក កឹម សុខា ប្រមាណជា ៣០០ នាក់ ឈរអមសងខាង ផ្លូវ និងបានទះដៃអបអរសាទរ ចំពោះវត្តមានលោក កឹម សុខា ដែលបានវិលមកកាន់ប្រទេសវិញ។
សូមបញ្ជាក់ផងដែរថា លោក កឹម សុខា កាលពីថ្ងៃទី៦មិថុនាម្សិលមិញ បានប្រជុំជាមួយលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សប្រឆាំងជាច្រើននាក់ផ្សេងទៀត នៅប្រទេសសឹង្ហបូរី។
ការវិលត្រឡប់របស់លោកកឹមសុខា នៅល្ងាចថ្ងៃសុក្រ ទី៧ ខែមិថុនានេះ គឺធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋសភា បានអនុម័តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ជាច្បាប់ថ្មី ដើម្បីដាក់ទោសលើជនទាំងឡាយណា ដែលមិនទទួលស្គាល់ថា មានការកាប់សម្លាប់មនុស្ស ក្នុងរបបខ្មែរក្រហម ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ។

សេចក្តីស្នើច្បាប់នោះ បានធ្វើឡើង តាមសេចក្តីអំពាវនាវរបស់សម្តេចហ៊ុនសែន ក្រោយពីមានការផ្សព្វផ្សាយនូវសំឡេងរបស់លោកកឹមសុខា ដែលថា ទួលស្លែង ជាគុកសិប្បនិម្មិត្ត។ ប៉ុន្តែលោក កឹម សុខា លើកឡើងខ្សែអាត់សំឡេងនោះ ត្រូវបានគេកាត់ត។
វត្តមានរបស់លោក កឹម សុខា នៅក្នុងប្រទេសនាល្ងាចនេះ ក៏កើតឡើងតែ២ថ្ងៃប៉ុណ្ណោះ មុនពេលលោក ជុំ ម៉ី ដឹកនាំក្បួនបាតុកម្ម ដោយមានសមាជិកសភាគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតាមមូលដ្ឋានប្រមាណ ១ម៉ឺននាក់ គ្រោងនឹងជួបជុំធ្វើបាតុកម្ម ប្រឆាំងលោកកឹមសុខា លើសំណុំរឿងគុកទួលស្លែង នាព្រឹកថ្ងៃអាទិត្យ ទី៩មិថុនា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ។
លោក ជុំ ម៉ី ក៏គ្រោងនឹងដឹកនាំមនុស្សប្រមាណ ៥០០ នាក់ ដើរហែក្បួនពីទីលានប្រជាធិបតេយ្យ ទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីប្រឆាំងលោក កឹម សុខា។
លោក ជុំ ម៉ី កាលពីថ្ងៃទី៦មិថុនា ឆ្នាំ២០១៣ ក៏បានចេញលិខិតអំពាវនាវឲ្យមហាជនចូលរួមបាតុកម្មជាមួយលោក នៅថ្ងៃអាទិត្យ ដោយលោក ប្រកាសជំហរថា បាតុកម្មនោះ ប្រឆាំងតែលោក កឹមសុខា ម្នាក់គត់។ រីឯកូនប្រពន្ធ និងអ្នកគាំទ្រលោក កឹម សុខា គឺបាតុកម្ម មិនប៉ះពាល់អ្វីឡើយ។ ក្រុមជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ទាមទារឲ្យលោក កឹម សុខា សុំទោសចំពោះពាក្យសម្តីរបស់លោក៕




លោក ជុំ ម៉ី កាលពីមុនប្រកាសថានឹងដឹកនាំប្រជាពលរដ្ឋប្រមាណជាពីម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងនឹង
លោក កឹម សុខា ឥឡូវនេះមកនៅសល់តែ ជាងំមួយម៉ឺននាក់។លោក ជុំ ម៉ី គួរតែអញ្ជើញសម្តេចម៍ទាំង
ប្តីប្រពន្ធ តំណាងរស្ត្រគណបក្សប្រជាជននិងអ្នកធំៗរបស៉គណបក្សនេះចូលរួមផង ដោះម្បីឱ្យបាតុកម្ម
នេះវាមានភាព មហាអស្ចារ្យ ព្រោះអ្នកទាំងនោះឯងជាអ្នកជួយឧបត្ថមការធ្វើបាតុកម្មនេះទាំងរឿង
ច្បាប់អនុញ្ញាត ទាំងរឿងកែនប្រជាពលរដ្ឋ ទាំងសុវត្ថិភាព ជាពិសេសរឿងថវិកាដែលគេបានជូនលោក
ជុំ ម៉ី ខ្លួនឯងផង។
មូលេហតុដែលសុខាមានអង្គរក្សជាច្រើនខុសធម្មតា ពីព្រោះតែគាត់មានខ្លួន។ មើលទៅមុខរបស់គាត់ ដូចជាមានការភ័យខ្លាច មិនធម្មតា ហើយសើចក៏មិនធម្មតាដែរ គេហៅថា សើចសៀម។
មិនស្មើនិងមួយចុង ក្រចករបស់ស្តេចតេជោផង ! គ្រាន់តែចំនាយសំរាប់អង្ករក្សរបស់គាត់ មួយខែច្រើនជាងចំណូលប្រជាពលរដ្ធ ១០ ម៉ឺនគ្រួសារផង ។
ហេតុអ្វីបានជាគាត់ភ័យខ្លាច? ពីព្រោះលោកជុំម៉ី? លោកហ៊ុនសែន? ទេ ព្រោះប្រជាជនខ្មែរដែលស្រឡាញ់យុត្តិធម៌នោះ។
I think Kim Sokha will soon have problem when he return to Cambodia.
មូលហេតុដែលត្រូវមានអង្គរក្សច្រើនព្រោះគេត្រូវការពារមនុស្សដែលគិតប្រយោជន៍ជាតិ ប៉ុណ្ណឹងច្រើនអីអាក្រុមបំផ្លាញជាតិខ្ញុំយួនខ្លះមានដល់រាប់ពាន់ឯណោះ ហេតុអីក៏មានច្រើនម៉េះព្រោះមនុស្សអាក្រក់ពិតជាមានសត្រូវច្រើនហើយខ្លាច សូម្បីចូលបង្គន់ក៏ត្រូវមានគេជូនដែរ
The problem will be come soon. But it’s different way and let’s see it.
តើគាតអាចទិញពួកតារាមកធ្វើជាអង្គរក្សបានទេ ដូចលោកអុំ សែន មាន ពូ ក្រឹមជាអង្គរក្ស ជាដើម?
គាត់អាចទិញតារាទាំងនោះបាន ប្រសិនជាគាត់មានអំណាច ព្រោះតារាទាំងនោះហុតទឹកសំឡឹងកាកទេ
Good show but bad taste!
សម្តីរបស់ជនក្បត់ជាតិ អាជា បាននិយាយ
លោក នួន ជា ដែលពាក់វ៉ែនតាខ្មៅសម្រាន្តលើគ្រែក្នុងបន្ទប់ខាងក្រោមបន្ទប់បើកសវនាការ ដោយសារមានបញ្ហាសុខភាព បានប្រាប់សវនាការនៅពេលដែលលោកកំពុងសម្រាន្តលើគ្រែនោះថា ប៉ុល ពត និងថ្នាក់ដឹកនាំកំពូលៗរបស់ខ្មែរក្រហម បានសម្រេចជម្លៀសប្រជាជនចេញពីភ្នំពេញ ដោយផ្អែកលើកត្តាបីសំខាន់ គឺខ្លាចអាមេរិក ទម្លាក់គ្រាប់បែក ខ្លាចវៀតណាម ឆ្លៀតឱកាសចូលឈ្លានពាន និងដាក់អាណានិគមលើកម្ពុជា និងខ្លាចអ្នកភ្នំពេញដាច់ពោះស្លាប់ដោយខ្វះស្បៀង។
សូម្បីតែអាពតក៏ខ្លាចយួនដែរហើយវាក៏ស្អប់យួនណាស់ដែរ ព្រោះវាដឹងថាយួនចង់ឈ្លានពានយកទឹដីខ្មែរ ដូច្នេះកាលដែលយួនជួយរំដោះខ្មែរច្បាស់ណាស់គឺមានគំនិតបិទបាំងពីកលល្បិចរបស់ខ្លួន សម្លាប់ក្រោមរូបភាពជួយ! តើអ្នកដែលដឹងគុណយួន មានចាមអារម្មណ៏សម្តីអា នួន ជា ទេ? រឺក៏អ្នកខ្លះបានលក់ក្បាលអោយ យួន ហើយ
I support the lasw passed to condemn those deny no POl Pot crimes, but I also support law condemn those wo tbreaten Khmer with civil war he he lose election, ban those who had joined with Pol Pot from political career. Condemn those who try to sabotage UN Khmer rouge court.
OK ?
នេះជាស្មារតីការពារខ្លូនរបស់គេ ចាំបាច់វិភាគច្រើនម្លេះ!!!
នេះជាស្មារតីការពារខ្លូនរបស់គេ ចាំបាច់វិភាគច្រើនម្លេះ!!!
ឡា ឡា ឡា ឡា ឡា មកហើយតើ! ហា ហា ហា ថ្ងៃស្អែកនេះ កូនបាតុកម្មគ្រប់ទីកន្លែងទូទាំងប្រទេស មិនក្រោម ៥០០.០០០ នាក់ទេ នឹងស្វាគមន៏ កឹម សុខា យកល្អថែមអង្គរក្សអោយបានច្រើនជាងនេះបន្ថែមទៀត ក្រែងលោសមត្ថកិច្ចគាត់ទប់ទល់មិនជាប់
ខ្ញុំគិតថា ទោះបីជាលោកគិមសុខាបាននិយាយមែនក៏លោកគ្មានទោសដែរពីព្រោះ ច្បាប់នោះបង្កើតក្រោយការនិយាយ។
កសិករមកពីខេត្តកណ្តាល រាប់ពាន់នាក់ បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឧកញា ឌី ប៉ូ មកចែកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវការសប្បាយរីករាយ ព្រមទាំងសន្យាគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!!!! ទេវតាពិតជាមានភ្នែកមែន! ទេវតាពិតជាចុះមកជួយមែន!
ជិតបោះឆ្នោតហើយទើបធ្វើឯងចិត្តល្អដកហូតដីពិក្រុមហ៊ុនអោយប្រជាជនសប្បាយចិត្ត ពីយូរមកម៉េចមិនធ្វើចឹងដែរទៅ ចាំដល់ពេលជាប់ឆ្នោតហើយប្រាកដជារឹបអូសដី ប្រជាជនទៀតហើយមើល៏ទៅ ល្អបានតែពេលមុនបោះឆ្នោត ហាសហាស!! ទង្វើររបៀបនេះមានប៉ុន្មានអាណត្តិគេមិនដឹង មានតែអា K.Family ទេដែលគ្រួសារវាបានសុខទៅហើយ ដូច្នេះវាមិនខ្វល់ពីអ្នករងគ្រោះឡើយ វានិយាយតែពីអ្នកបានសុខស្រាប់ វានិយាយតែរឿងល្អ រឿងអាក្រក់វាធ្វើមិនដឹង
យី! អា Khmer Family ដូចជាសប្យាយចិត្តខ្លាំងម្ល៉េះ ? សើចសិនទៅអាអូន អនាគតយើងមើលមិនឃើញឡើយ ប្រយត្ន័បាត់កៅអីវើយ!
K.Family ជិតឆ្កួតហើយ,កុំប្រកាន់មនុស្សបែបនេះអី
Laws is good to protect Cambodian’s interests. To out-law khmer rouge, the denial of khmer rouge crimes, Banned top former khmer rouge from top position in Cambodian’s state institutions, these is all good to prevents atrocity regime to take power in Cambodia again.
@Khmer Family ទេវតាមានភ្នែកតែម្ខាងទេ ម្ខាងទៀតគេខ្វេះបាត់ហើយព្រោះវាក្បាលខូច។ ហេតុអ្វីអ្នកខំអ្វីម្លេះ? ដឹងអ្នកខំនេះដើម្បីបំផ្លាញជាតិខ្មែរទេ?
I support you Sok Sal
អាក្មេងល្ងង់របស់បងអ៊ើយ!អញធ្លាប់និយាយអាក្រក់ពីមន្រ្តីរាជរដ្ឋាភិបាលដែលធ្វើអាក្រក់ដែរតើ!អាក្មេងល្ងង់ឯងទើបតែចេញមកពិណា បានជាមិនដែលស្គាល់និងអានសំណេររបស់បង?
Very good Z idea, We support you and skyline idea. It’s time we have to save our people and our country!
Look at the group of national assembly, they use the national budget to make the crazy law that aims to close the rights of every people.
Then the political party should have strong position! Don’t be afraid of their propaganda.
We are Cambodian people strongly support you both, Kim Sokha and Samraingsy. This time
even you have got mistake a little bit in public speech but we still support you both.
Because we want to change the recent leader as soon as possible. Because this leader has
caused a lot of problems such as destroying of forest, fisheries, wild animals, mines,
and brings our people poor and poorer, not reducing the poverty, caused a lot of violence!
very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
snippers, traffic accidents, law on his mouth, education field all students and pupils are not
known the country history, then he does’t love own nation. The recent leader dares not face
to the real factors, afraid of questions! Now his party group and relatives are the bosses of
companies in Cambodia, managing them to be leaders of country, agencies and provinces.
The we are Cambodian people all should understand well how to change by going to vote
for only one party first. I think the next party will be easy to change the person to be the
prime minister in case his leading is not good for the country, because he will not have any
bodyguard units / platoons like this one. Then we altogether should vote for the new one,
the new leader.
មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់ គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង! ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេស
កម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី??? មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើសឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាម
ដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ) (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា ឲ្យអ្នកល្ងង់ទាំងនោះ
បូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
តើពេលណាទៅទើបប្រទេសតូចមួយនេះមានអ្នកដឹកនាំល្អ???
ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស ដូរ
យកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!
I do not trust him. He has a big ambition of becoming the PM of Cambodia but lacks of ability and intelligence!!!
លោក Sok Sal ខាងលើនិយាយត្រូវ ខ្ញុំក៍យល់ដូចលោកដែរ បើសិនជាលោកគិមសុខាបាននិយាយមែនក៍មិនអចមានទោសដែរ ព្រោះអាច្បាប់
បីឡុបបីឡនេះវាកើតក្រោយ ហើយសូមចូលរួមស្វាគមន័នូវការវិលត្រឡប់មកវិញរបស់លោកដែរដើម្បីប្រឈមនិងការពិត តែបើលោកគេចមិនចូល
ស្រុកដូចដែលគេបានឡើងនោះ មានន័យថាលោកមានកំហុស ហើយបើលោកមិនបាននិយាយអ្វីដែលពួកគេបានចោទលោកទេនោះ លោកគួរតែ
ប្រកាន់ជំហររបស់លោកថាមិនសុំទោស ព្រោះបើលោកសុំទោសមានន័យថាលោកបាននិយាយមែននិងទទួលកំហុសរបស់ខ្លួន។
រឿងអង្គរក្សលោកគិមសុខាមួយដំបស្វានេះខ្ញុំយល់ថាមិនអាចការពារនូវសុវត្តភាពជូនលោកបានឡើយបើសិនជាមានបំណងអាក្រក់ណាមួយ
មកលើលោក គឺសំរាប់តែរារាំងមិនឲ្យក្រុមអ្នកសារព៌រមាននិងអ្នកដែលចង់ចូលជិតនិងរំខានលោកតែប៉ុណ្ណោះ ហើយក៍មិនបានយកលុយជាតិ
មួយរៀលមកចំណាយលើអង្គរក្សនេះដែរ វាផ្ទុយគ្នាស្រឡះដូចមេឃនិងដីជាមួយហ៊ុនសែនដែលបំផ្លាញលុយជាតិរាប់លានដុល្លាទៅលើ
អង្គរក្ស៥ទៅ៦ពាន់នាក់ឯណោះ យើងដឹងហើយថាហេតុដូចម្ដេចបានជាមានអង្គរក្សច្រើនដល់រាប់ពានាក់?មកពីខ្លាចស្លាប់ ហើយចុះហេតុអីក៍
ខ្លាចស្លាប់ជាងអ្នកដ៍ទៃម្លេះ?មកពីមានគេស្អប់ច្រើន ។
youn familyសូមប្រាប់ជុំមីថាបើមានបញ្ហាអ្វី
នោះ លោកត្រូវទទួលខុសត្រូវទាំងស្រុងហើយ
គ្មានហ សឬនណារម្នាក់ចេញមុខជួយលោកឡើយ។
ជយោ មហាបាតុកម្មស៊ីឈ្នួល
មើលតែអង្គរក្សរបស់លោកក៍សាមញ្ញដែរសុទ្ធតែម៉ូតូអាសង់និងម៉តូអាគុបជ្រុងខុសពីអង្គរក្ស
របស់សម្តេចដេកជោរឆ្ងាយណាស់ម៉ូតូសុទ្ធតែអាទំនើបលើពិភពលោកបញ្ជារម៉ាសុីនដោយ
តេឡេ ណ្ណោះមិនមែនបញ្ជារដោយធាក់និងជើងដូចអង្គរក្សរបស់លោកគឹមសុខានោះទេ។
សង្ស័យ តែ យកល្បិច ឈឺសាច់ មកប្រើនៅពេលនោះទេមើលទៅ ដើម្បី កែខៃ នៅ ភាព អាម៉ាស់របស់
ខ្លួន ទេ មើលទៅ ។
សូមបងប្អូនអ្នកចូលរួម ធ្វើបាតុករទាំង អស់ មេត្តាប្រុង ប្រយ័ត្នផង ពីព្រោះវា អាច នឹងកើតឡើង
ក៏ថាបាន ដែរ។
បើវាគ្មិនអ្នកណា ដែលបាន អានហើយ សូម មេត្តា ជួយ ផ្សព្វផ្សាយ បន្តគ្នា ផង ចុះ ទុកគ្រាន់ បង្កាទុក ក្រែង វា នឹងមាន ហេតុការណ៏ហ្នឺងកើត ឡើង មែន ។
ប្រយ័ត្នល្បិចព្រួញ មួយបាញ់បាន សត្វពីរ
ទីមួយ គឺ គេ បាញ់ ទៅ លើគណះបក្សប្រឆាំង
ទីពីរ គឺ គេ បាន កែខៃ ខ្លួនគេ ដើម្បី បំភាន់ ភ្នែក ជាតិ និង អន្តរជាតិ ថា គេ ជាអ្នកគោរព
ប្រជាធិបតេយ្យ ពឹតប្រាកដ ក្នុង ន័យ ជានុយ ស្ទួច អោយ គេទាំងអស់គ្នា ជឿជាក់និង គាំ ទ្រ គេក្នុង
ពេលបោះឆ្នោត ។
តែ អ្នកដែលត្រូវរងគ្រោះពឹតប្រាកដ គឺ ក្រុម បាតុករ ទាំង អស់នោះ ទេ បើ សិន គេប្រើ ល្បិចនេះ មែន ។