ក្បួន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា បាន​ទៅ​ដល់​ទីស្នាក់ការ​ធំ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ

ថ្ងៃទី 9 មិថុនា 2013
ដោយ: មុនីរាជ
CEN

 

ភ្នំពេញ: ​រហូតដល់​ម៉ោង ៩ និង ៣០ ព្រឹក ថ្ងៃ​អាទិត្យ​នេះ ក្បួន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី អតីត​អ្នកទោស​នៅ​គុក​ទួលស្លែង បាន​ទៅ​ដល់​ទីស្នាក់ការ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។ ក្បួន​បាតុកម្ម បាន​ចេញដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ ដោយ​ជិះ​ម៉ូតូ ឡាន​កាំ​មី​ញ៉ូង​អត់​ដំបូល ចេញ​ពី​មុខ​រ៉ា​រទេះភ្លើង ដើម្បី​ឆ្ពោះទៅ​កាន់​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​។​

​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ផ្លូវ​ត្រឡោកបែក បាន​បិទទ្វារ​។ តែ​មាន​មន្ត្រី​គណបក្ស រង់ចាំ​ទទួល​ញត្តិ​របស់​ក្រុមបាតុករ របស់លោក ជុំ ម៉ី​។​

​សូម​រម្លឹកថា ក្បួន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា បាន​ចាប់ផ្តើម​តាំងពី​ព្រឹក​ព្រលឹម ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ជិត​វត្តភ្នំ​។ មហាជន​រាប់ពាន់នាក់ បាន​ដើរ និង​ជិះឡាន​កា​មី​ញ៉ុង​ទាំងឡានៗ អម​ដោយ​បដា ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​ទីកន្លែង​ធ្វើ​បាតុកម្ម ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្បួន​បាតុកម្ម ដែល​កើតឡើង​នៅ​ទូទាំង​ប្រទេស នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៩​មិថុនា ឆ្នាំ​២០១៣ មាន​អ្នកចូលរួម​ច្រើន មិន​ធ្លាប់​មាន​។ ក្នុងនោះ ក៏​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​វិទ្យុ និង​ទូរទស្សន៍​ក្នុងស្រុក ជាពិសេស​ទូរទស្សន៍​បាយន្ត ដោយ​មាន​ទាំង​ការសម្ភាសន៍​ក្មេងៗ​អ្នកចូលរួម​បាតុកម្ម​ផងដែរ​។​

​នៅតាម​ដងផ្លូវ មុខ​វត្ត និង​សាលារៀន នៅ​ភ្នំពេញ ព្រមទាំង​ទីប្រជុំជន​តាម​បណ្តា​ខេត្ត​នានា ក៏​មាន​បាតុកម្ម​លើក​បដា​ប្រឆាំង​លោក កឹម សុខា ប្រមុខ​បក្សប្រឆាំង នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ផងដែរ​។​

​បាតុកម្ម​ទាំងនោះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង លើកឡើងថា ចាត់ចែង រៀបចំឡើង​ដោយ​គណបក្សកាន់អំណាច​។ ក៏ប៉ុន្តែ​មេដឹកនាំ​គណបក្សកាន់អំណាច នៅតាម​មូលដ្ឋាន បាន​បដិសេធ ហើយ​ថា បាតុកម្ម​នោះ កើតឡើង​ដោយសារតែ​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម បង្ហាញ​ឆន្ទៈ​ផ្ទាល់ខ្លួន​របស់​គេ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ លោក កឹម សុខា បាន​ប្រកាស​យ៉ាង​ម៉ឹងម៉ាត់​ហើយ​ថា លោក​មិន​សុំ​ទោស​ទេ ពីព្រោះ​លោក​មិន​បាន​និយាយ​ដូច​ការលើក​ឡើង​ឡើយ​។​

​ប្រឈមមុខ​នឹង​ភាព​តានតឹង​នេះ ក្រសួងមហាផ្ទៃ បាន​ចាត់​ប៉ូលិស​រាប់សិប​នាក់ ដាក់ពង្រាយ​ការពារ​ជាពិសេស ដល់​សន្តិសុខ​របស់​លោក កឹម សុខា​។ ប៉ូលិស​ត្រូវបាន​គេ​ដាក់ពង្រាយ​នៅផ្ទះ​របស់​លោក កឹម សុខា និង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​ផ្លូវ​ត្រឡោកបែក ខាងជើង​ស្ពាន​អាកាស ៧ មករា ក្នុង​រាជធានី​ភ្នំពេញ​៕​

 

What Next?

Recent Articles

13 Responses to "ក្បួន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា បាន​ទៅ​ដល់​ទីស្នាក់ការ​ធំ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ"

  1. ​ក្បួន​បាតុកម្ម ដែល​កើតឡើង​នៅ​ទូទាំង​ប្រទេស នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៩​មិថុនា ឆ្នាំ​២០១៣ មាន​អ្នកចូលរួម​ច្រើន មិន​ធ្លាប់​មាន​។ ក្នុងនោះ ក៏​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​វិទ្យុ និង​ទូរទស្សន៍​ក្នុងស្រុក ជាពិសេស​ទូរទស្សន៍​បាយន្ត ដោយ​មាន​ទាំង​ការសម្ភាសន៍​ក្មេងៗ​អ្នកចូលរួម​បាតុកម្ម​ផងដែរ​។

    ឥឡូវនេះ មាន ហើយតើ ហើយ គួរ អោយចង់​សើច ទៀតផង ។ សូមអគុណ ស៊ី ភី ភី ដែល បាន

    រៀបចំ​រឿង ល្ខោន នេះ ដោយ អធិកអធម ។

  2. lolo says:

    លោកគឹម​សុខា​! មិនលាក់​ដូចជា Sadam Husen

  3. buone says:

    FUCKING ARE HUN SOUY

  4. តេជោយ៉ត says:

    ជយោ

  5. ពិបាកណាស់ នៅ ពេល គណះបក្សប្រឆាំង ធ្វើ យុទ្ធនាការឃោសនា ម្តងៗ ត្រូវ ទទួលរង ការ អុកឡុក ឆាឆៅ គំរាម ស្ទើរគ្រប់ ទីកន្លែង ។ តែឥឡូវ

    នេះលែងពិបាកទៀតហើយ ពីព្រោះ ស៊ី ភី ភី បាន ជួយ​ឃោសនា អោយ យើង បាន ច្រើន​ណាស់ មើល

    ចុះ ក្បួនហែរ គគ្រឹកគគ្រេង ទូទាំង ប្រទេស យ៉ាងនេះ ចាប់ ពី ពេលនេះ តទៅ ប្រជាពលរដ្ធ នៅ ទូទាំង

    ប្រទេស មិនថានៅ ទីណា ឬ កន្លែង ណា នោះ ទេ គឺ ពួកគាត់បាន ស្គាល់ច្បាស់និងឮ ច្បាស់ នៅ

    ឈ្មោះ គណះបក្ស សង្ក្រោះ ជាតិ ពួកគាត់​និង សួរ ដោយ​ខ្លួន អែង ថា តើ គណះបក្ស មួយនេះ ចេញ

    មកពីប្រភពណា ហើយ ជា អ្នកណា? សូមកុំភ្លេច ថា ក្តីប្រាថ្នា របស់ប្រជាពលរដ្ធ ស្ទើរ គ្រប់រូប គឺ ចង់

    មានការ ផ្លាស់ប្តូរ មេដឹកនាំ ពួកគាត់ ពឹតជា មិនត្រូវ ការ មេដឹកនាំ​ដដែលៗ ហើយ

    ផ្តាច់ការបក្សពួកគ្រួសារ និយម នោះ ទៀត ឡើយ ។ កាលពីមុន ប្រជាពលរដ្ធ ជាពិសេស អ្នក រស់ នៅ

    ក្រៅ ពី ទីក្រុង ពុំសូវ បាន ស្គាល់ និង ឮ ​ឈ្មោះ គណះបក្ស ប្រឆាំង ច្បាស់លាស់នោះឡើយ ពីព្រោះ

    ពួកគាត់ បានត្រិមតែ គេណែនាំ អោយ ស្គាល់ តែ គណះបក្ស ប្រជាជន មួយប៉ុណ្ណោះ ដោយ អាជ្ញាធរ

    ដែនដី ប្រចាំ តំបន់ដែល ពួកគាត់រស់នៅ ។

    ហើយ​សំរាប់ ថ្ងៃនេះ គឺ ជាថ្ងៃ​ដែល​កញ្ជ្រោងចាស់ ភ្នែក ទោល ត្រូវ បិទទ្វា សំងំឈឺ ចិត្ត មិនតិចទេ​

    ពីព្រោះ វា ជា តំរិះជិះក៏អែង​​​បូករួម និង​ជាការប្រមាថ មើលស្រាលចំពោះគណះបក្សប្រឆាំង ។

  6. CPP says:

    មាត់អត់គំរប! មាត់ត្រីកំភ្លាញ! អណ្តាតអត់ឆ្អឹងប្រឹងរលាស់! មើលកុំរពិសមាត់ពេកមើល កុំងាប់ដោយសារមាត់ដូចត្រីកំភ្លាញ

  7. អ្នកដែលត្រូវ ចងក​ខ្លួនអែង​នោះ គួរ តែ ជា លោក ហ៊ុន សែន វិញ នោះទេ ។

    ខ្ញុំ ហ៊ាន​ភ្នាល់ជាមួយ អស់លោក ? បើខ្ញុំ ស្មានមិនខុសទេ លោក ហ៊ុន​​ សែន​ពេលនេះ កំពុង តែ ធាក់ តុ

    ធាក់កៅ​អី ដោយក្តី ឈឺចិត្ត​មិនតិចទេ ។ អស់លោក ត្រូវដឹង​ថា បន្ទាប់ពី អំពាវនាវ និងរៀបចំអោយ

    គេចូលរួមធ្វើបាតុកម្ម នោះ មក គាត់ មានអារម្មណ៏ ដឹង​ខ្លួនថា វាខុសជ្រុល ហួស ទៅហើយ ប៉ុន្តែ

    បើសិន​ជា ការអុក​របស់ គាត់ មួយក្តារ នេះ អាច មានផ្លូវនេះ ប្រហែល​គាត់​និង សង្គ្រប់ គ្មានបង្អង់ដៃ​

    នោះទេ ។ អស់ លោក បាន ឮ ច្បាស់ និង ត្រចៀក រួច ហើយ នៅ សារាចរណ៏ណែនាំ ដោយ បន្ទាន់

    មួយ ដែល ចេញ ពីក្រសួង មហាផ្ទៃ ដើម្បី​ទប់ស្កាត់ បន្ថយ​នៅចំនួន អ្នកចូលរួម

    ដោយការរៀបចំរបស់ពួកគាត់ ។ អស់លោក​សាកគិតទៅមើល បើតាមអំនាច​របស់គាត់ និង អ្វីដែល

    គាត់ អាច សង្ក្រប់ យក​ផលចំនេញ​បាន ពី​គណះបក្ស ប្រឆាំង ស្មាន ថា មហាបាតុកម្ម ស្អីគេនេះ

    ធ្វើឡើង ដោយ របៀប រាក់កំផែល​របៀបនេះ ឬ?។

    តែ ដើម្បីលាងនិង ដក ខ្លួន អោយ ជ្រះ ចេញ ពី ការ អាម៉ាស់ មុខ ខ្លួន អែង ទើប គាត់ បាន បញ្ជា

    អោយ ក្រសួង​​មហា ផ្ទៃ រៀប ចំ ចេញ នៅ បទបញ្ជា ដ៏តឹង រឹង​មួយ សំរាប់ បង្ការ​ក្រែង លោ ល្បែង របស់

    គាត់ នេះ កាន់ តែ ជាប់ផុងឬ លង់ខ្លួនទៅ ៗ​ដោយ ដក មិនរួច ។ ដូចសំដី របស់ គាត់ បាននិយាយ ថា

    ត្រី កំភ្លាញ ស្លាប់ដោយ សារមាត់ ក្នុងន័យ ព្រមាន គណះបក្ស ប្រឆាំង ដើម្បីអោយ គណះបក្សនេះ

    បញ្ឈប់ ការប្រើប្រាស់លេខ​៤ ក្នុងន័យ បន្តុះ បង្អាប់ គណះបក្ស របស់គាត់ តែ តាមពិត គឺ គាត់ បញ្ឈឺ

    ចិត្តខ្លួនរបស់គាត់ ទៅ វិញ ទេ ដែល​បាន ដើរ ចូល ក្នុង ក្រឡាអុក របស់ គណះបក្ស ប្រឆាំង​ដោយ

    ខ្លួនអែង​ ។

    ប៉ុន្តែ យ៉ាងណា ក៏ ល្បែង​មួយនេះ បាន ធ្វើ អោយ គាត់ ឈឺ ចិត្ត មិនតិចដែរ ពីព្រោះ ចង់ មិនចង់គាត់

    បាន លោត ចូល អន្ទាក់របស់ គណះបក្ស ប្រឆាំង ដោយ ខ្លួនអែង រួចទៅ ហើយ ។

    .

  8. ក្មេងល្ងង់របស់បង says:

    មាត់អត់គំរប! មាត់ត្រីកំភ្លាញ! អណ្តាតអត់ឆ្អឹងប្រឹងរលាស់! មើលកុំរពិសមាត់យកការពិតមកនិយាយលេងពេកមើល កុំងាប់ដោយសារមាត់ដូចយករឿងពិតមកនិយាយ!!

  9. ក្មេងល្ងង់របស់បង says:

    ជយោ! ជយោ! អ្នកចូលប្រហែលបានម្នាក់5ដុល្លា អាណា មិនព្រមចូលរួមឈប់អោយធ្វើការនិងដេញចេញ ហាសហា! បងហ្អើយចេះតែទៅតាមគេទៅ ក្រែងបានសណុកខ្លួន មិនស្រួលបានលុយចាយទៀត មិនមានអ្វីប្លែក នោះទេបងនយោបាយស្រុកខ្មែរ តែដល់ពេលបោះឆ្នោតត្រូវចាំថាកុំធ្វើតាមគេត្រូវមានឆន្ទះខ្លួនឯង
    បោះអោយអ្នកដឹកនាំដែលគិតពីសុខទុក្ខប្រជារាស្រ្ត និង ស្មោះចំពោះជាំតិ

  10. 18 Mars says:

    ក្នុងរូបភាពបង្ហាញឲ្យឃើញរូបកូនក្មេងទើបនឹងញាស់ក្រោយឆ្នាំ១៩៧៩ផងមកកាន់បដាថាជាជនរងគ្រោះក្នុងរបបខ្មែរក្រហមដែរ បើបានជាធ្វើគួររៀប​ឲ្យវាទំនងម៉ាតិចបាន​ទេល្បង​ម៉ី(ម៉ីឯង​ទំនង​ជា​កម្មាភិបាលរបស់ខ្មែរក្រហមហើយបានជាមកជាប់គុកទួលស្លែង….មែនទេល្បង) ខំធ្វើបុណ្យបន្តិច​ទៅកុំឲ្យជាតិក្រោយជាប់គុកទៀតណាល្បងម៉ី

  11. 18 Mars says:

    គួរឲ្យស្តាយបំផុតចំពោះក្រុមគ្រួសារនិងញាតិសន្តានរបស់ជនរងគ្រោះក្នុងរបបវាលពិឃាតដែលមិន យល់ពីពាក្យសិប្បនិម្មិត ហើយនាំគ្នាចូលរួមការពារអំណាចឲ្យពួកឧក្រិដ្ឋជន។ មិនគួរសោះ​ដើម្បី​អំណាចគេនាំគ្នាយកពលរដ្ឋមកធ្វើជាឈ្នាន់ បន្លប់បំភ័ន្តបង្វែរឲ្យអ្នករងគ្រោះគោរពឧក្រិដ្ឋជនជាអ្នក​មានគុណ។ ឱវាសនាខ្មែរអើយ ឱប្រជាពលរដ្ឋខ្មែរទាំងឡាយអើយ បើតែរបៀបនេះអ្នកនឹងមិនបាន ស្គាល់ឧក្រិដ្ឋជននិងអ្នក(ប្រទេស)ដែលនៅពីក្រោយក្រុមឧក្រិដ្ឋជនជារៀងរហូត………..

  12. Pingpong says:

    ១. សកម្មភាពនិងរូបភាពនៃបាតុកម្មនេះបង្ហាញអោយឃើញថា ការចូលរួមសកម្មភាពនានាជាមួយគណៈបក្សប្រជាជន គឺគ្រាន់តែនាមៗប៉ុណ្ណោះ!! ទោះបីបាតុកម្មនេះមានការចូលរួមពីខេត្តក្រុង ដោយមានប្រជាជនចូលរួមប្រមាណរយនាក់ ប៉ុន្តែមានភាពមោះមុតមិនស្មើនឹងស្រ្តីបឹងកក់​៤ទៅ៥នាក់ធ្វើបាតុកម្មផង!!
    ២. គណៈបក្សសង្គ្រោះជាតិត្រូវដឹងថា ខ្លួនបានក្លាយជាដៃគូរប្រដាល់ទម្ងន់ធ្ងន់ជាមួយគណៈបក្សប្រជាជនហើយ!! ដូច្នេះ បើគណៈបក្សប្រជាជនដាល់ថ្ពាល់ខាងឆ្វេង ខ្លួនត្រូវប្រញាប់ប្រញាល់ដាល់ថ្ពាល់គណៈបក្សប្រជាជនខាងស្តាប់ភ្លាម មិនត្រូវគេច រកកន្លែងសន្លប់ នោះទេ!!
    ៣. គណៈបក្សសង្គ្រោះជាតិត្រូវចាំថា ប្រជារាស្រ្តរងចាំមើលភាពប៉ិនប្រសប់របស់អ្នក បើអ្នកដាល់ត្រូវគណៈបក្សប្រជាជនវិញ ច្រើនដៃផ្ទួនៗ នោះអ្នកនឹងទទួលបានការគាំទ្រ!!
    ៤. គណៈបក្សសង្គ្រោះជាតិត្រូវបង្កើនការរិះគន់ ជាជាងបកស្រាយអ្វីដែលលោកហ៊ុនសែនលើកឡើង នាំអោយលោកហ៊ុន សែនបង្វែររឿងបាន!!