Sunday, 09 June 2013
ដោយៈ ដើមអម្ពិល
ភ្នំពេញ៖ ញត្តិទទូឲ្យលោក កឹម សុខា អុជធូបសុំទោស វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋខ្មែរ ដែលស្លាប់បាត់បង់ជីវិត ក្នុង គុកទួលស្លែង បានដង្ហែដល់ទីស្នាក់ការគណបក្សសង្រ្គោះជាតិហើយ នាវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៣។
ក្បួនដង្ហែនេះ ត្រូវបានគេមើលឃើញថា មានការចូលរួមពីប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ ក៏ដូចជាអតីតអ្នកទោសទួលស្លែង រួមនិងយុវជនប្រមាណជា ៥០០នាក់ ក្រោមការយាមកាមរឹតបន្តឹងសន្តិ សុខយ៉ាងខ្លាំង ពីកងកម្លាំងសមត្ថកិច្ច ក្នុងរាជធានីភ្នំពេញ។
អត្ថន័យក្នុងញត្តិ ក៏ដូចជាបដាពាក្យស្លោក និងការស្រែកផ្ទាល់មាត់ ក្រុមបាតុករទាំងអស់ សុទ្ធទាមទារឲ្យលោក កឹម សុខា អុជធូបសុំទោសវិញ្ញណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម ជាពិសេសក្នុងគុកទួលស្លែង។ ក្រុមបាតុករ បាន ហៅថា ការអុជធូបសុំទោសនេះ មិនត្រឹមតែវិញ្ញាណក្ខន្ធពលរដ្ឋខ្មែរនោះទេ តែវាក៏ជាការសុំខមាទោស ដល់វិញ្ញាណ ឪពុករបស់លោក កឹម សុខា ផងដែរ ព្រោះឪពុកលោក គឺបានស្លាប់ក្នុងរបបនោះដូចគ្នា។
ប្រជាបាតុករ បានស្រែកផងដែរថា បើលោក កឹម សុខា និយាយបែបនេះ មិនត្រឹមតែប្រមាថវិញ្ញាណក្ខន្ធពលរដ្ឋខ្មែរនោះទេ តែវាក៏ជាការប្រមាធវិញ្ញាណក្ខន្ធឪពុកខ្លួនឯង រួមនិងសាច់សារលោហិតរបស់លោក កឹម សុខា ជាច្រើនផ្សេងទៀត៕






Memories of 1970s was come back.
ពិបាកណាស់ នៅ ពេល គណះបក្សប្រឆាំង ធ្វើ យុទ្ធនាការឃោសនា ម្តងៗ ។ តែឥឡូវ
នេះលែងពិបាកទៀតហើយ ពីព្រោះ ស៊ី ភី ភី បាន ជួយឃោសនា អោយ យើង បាន ច្រើនណាស់ មើល
ចុះ ក្បួនហែរ គគ្រឹកគគ្រេង ទូទាំង ប្រទេស យ៉ាងនេះ ។ ហើយ ថ្ងៃនេះ គឺ ជាថ្ងៃដែលកញ្ជ្រោងចាស់
ភ្នែក ទោល ត្រូវ បិទទ្វា សំងំឈឺ ចិត្ត មិនតិចទេ ។
ពិបាកណាស់ នៅ ពេល គណះបក្សប្រឆាំង ធ្វើ យុទ្ធនាការឃោសនា ម្តងៗ ត្រូវ ទទួលរង ការ អុកឡុក ឆាឆៅ គំរាម ស្ទើរគ្រប់ ទីកន្លែង ។ តែឥឡូវ
នេះលែងពិបាកទៀតហើយ ពីព្រោះ ស៊ី ភី ភី បាន ជួយឃោសនា អោយ យើង បាន ច្រើនណាស់ មើល
ចុះ ក្បួនហែរ គគ្រឹកគគ្រេង ទូទាំង ប្រទេស យ៉ាងនេះ ចាប់ ពី ពេលនេះ តទៅ ប្រជាពលរដ្ធ នៅ ទូទាំង
ប្រទេស មិនថានៅ ទីណា ឬ កន្លែង ណា នោះ ទេ គឺ ពួកគាត់បាន ស្គាល់ច្បាស់និងឮ ច្បាស់ នៅ
ឈ្មោះ គណះបក្ស សង្ក្រោះ ជាតិ ពួកគាត់និង សួរ ដោយខ្លួន អែង ថា តើ គណះបក្ស មួយនេះ ចេញ
មកពីប្រភពណា ហើយ ជា អ្នកណា? សូមកុំភ្លេច ថា ក្តីប្រាថ្នា របស់ប្រជាពលរដ្ធ ស្ទើរ គ្រប់រូប គឺ ចង់
មានការ ផ្លាស់ប្តូរ មេដឹកនាំ ពួកគាត់ ពឹតជា មិនត្រូវ ការ មេដឹកនាំដដែលៗ ហើយ
ផ្តាច់ការបក្សពួកគ្រួសារ និយម នោះ ទៀត ឡើយ ។ កាលពីមុន ប្រជាពលរដ្ធ ជាពិសេស អ្នក រស់ នៅ
ក្រៅ ពី ទីក្រុង ពុំសូវ បាន ស្គាល់ និង ឮ ឈ្មោះ គណះបក្ស ប្រឆាំង ច្បាស់លាស់នោះឡើយ ពីព្រោះ
ពួកគាត់ បានត្រិមតែ គេណែនាំ អោយ ស្គាល់ តែ គណះបក្ស ប្រជាជន មួយប៉ុណ្ណោះ ដោយ អាជ្ញាធរ
ដែនដី ប្រចាំ តំបន់ដែល ពួកគាត់រស់នៅ ។
ហើយសំរាប់ ថ្ងៃនេះ គឺ ជាថ្ងៃដែលកញ្ជ្រោងចាស់ ភ្នែក ទោល ត្រូវ បិទទ្វា សំងំឈឺ ចិត្ត មិនតិចទេ
ពីព្រោះ វា ជា តំរិះជិះក៏អែងបូករួម និងជាការប្រមាថ មើលស្រាលចំពោះគណះបក្សប្រឆាំង ។
តើលោកគឹមសុខាគិតរបៀបណា? លោកទុកមុខនៅទីណា?
មាត់អត់គំរប! មាត់ត្រីកំភ្លាញ! អណ្តាតអត់ឆ្អឹងប្រឹងរលាស់! មើលកុំរពិសមាត់ពេកមើល!! កុំងាប់ដោយសារមាត់ដូចត្រីកំភ្លាញ
ខ្ញុំបានធើតេសអ្នកចូលរួមបាតុកម្មម៉ាក្រុម សួរថាគេធើអី? គែឆ្លើយថាបាតុកម្មទម្លាក់ កឹមសុខា
ខ្ញុំសួរថាទម្លាក់យ៉ាងម៉េច ? គេថាឲ្យចុះចេញ ។ ឡប់សុទ្ធ
បើអ្នកឈរក្រោយៗគេ អត់ហ៊ានលើកបាដាទេ នេះបញ្ជាក់ច្បាស់ណាស់…..
មាត់អត់គំរប! មាត់ត្រីកំភ្លាញ! អណ្តាតអត់ឆ្អឹងប្រឹងរលាស់! មើលកុំរពិសមាត់ពេកមើល!! កុំយកការពិតមកនិយាយពេកមើល៏ បើងាប់មានអ្នកណាស្តាយល៏ ហេស!ហេស!
អ្នកដែលត្រូវ ចងកខ្លួនអែងនោះ គួរ តែ ជា លោក ហ៊ុន សែន វិញ នោះទេ ។
ខ្ញុំ ហ៊ានភ្នាល់ជាមួយ អស់លោក ? បើខ្ញុំ ស្មានមិនខុសទេ លោក ហ៊ុន សែនពេលនេះ កំពុង តែ ធាក់ តុ
ធាក់កៅអី ដោយក្តី ឈឺចិត្តមិនតិចទេ ។ អស់លោក ត្រូវដឹងថា បន្ទាប់ពី អំពាវនាវ និងរៀបចំអោយ
គេចូលរួមធ្វើបាតុកម្ម នោះ មក គាត់ មានអារម្មណ៏ ដឹងខ្លួនថា វាខុសជ្រុល ហួស ទៅហើយ ប៉ុន្តែ
បើសិនជា ការអុករបស់ គាត់ មួយក្តារ នេះ អាច មានផ្លូវនេះ ប្រហែលគាត់និង សង្គ្រប់ គ្មានបង្អង់ដៃ
នោះទេ ។ អស់ លោក បាន ឮ ច្បាស់ និង ត្រចៀក រួច ហើយ នៅ សារាចរណ៏ណែនាំ ដោយ បន្ទាន់
មួយ ដែល ចេញ ពីក្រសួង មហាផ្ទៃ ដើម្បីទប់ស្កាត់ បន្ថយនៅចំនួន អ្នកចូលរួម
ដោយការរៀបចំរបស់ពួកគាត់ ។ អស់លោកសាកគិតទៅមើល បើតាមអំនាចរបស់គាត់ និង អ្វីដែល
គាត់ អាច សង្ក្រប់ យកផលចំនេញបាន ពីគណះបក្ស ប្រឆាំង ស្មាន ថា មហាបាតុកម្ម ស្អីគេនេះ
ធ្វើឡើង ដោយ របៀប រាក់កំផែលរបៀបនេះ ឬ?។
តែ ដើម្បីលាងនិង ដក ខ្លួន អោយ ជ្រះ ចេញ ពី ការ អាម៉ាស់ មុខ ខ្លួន អែង ទើប គាត់ បាន បញ្ជា
អោយ ក្រសួងមហា ផ្ទៃ រៀប ចំ ចេញ នៅ បទបញ្ជា ដ៏តឹង រឹងមួយ សំរាប់ បង្ការក្រែង លោ ល្បែង របស់
គាត់ នេះ កាន់ តែ ជាប់ផុងឬ លង់ខ្លួនទៅ ៗដោយ ដក មិនរួច ។ ដូចសំដី របស់ គាត់ បាននិយាយ ថា
ត្រី កំភ្លាញ ស្លាប់ដោយ សារមាត់ ក្នុងន័យ ព្រមាន គណះបក្ស ប្រឆាំង ដើម្បីអោយ គណះបក្សនេះ
បញ្ឈប់ ការប្រើប្រាស់លេខ៤ ក្នុងន័យ បន្តុះ បង្អាប់ គណះបក្ស របស់គាត់ តែ តាមពិត គឺ គាត់ បញ្ឈឺ
ចិត្តខ្លួនរបស់គាត់ ទៅ វិញ ទេ ដែលបាន ដើរ ចូល ក្នុង ក្រឡាអុក របស់ គណះបក្ស ប្រឆាំងដោយ
ខ្លួនអែង ។
ប៉ុន្តែ យ៉ាងណា ក៏ ល្បែងមួយនេះ បាន ធ្វើ អោយ គាត់ ឈឺ ចិត្ត មិនតិចដែរ ពីព្រោះ ចង់ មិនចង់គាត់
បាន លោត ចូល អន្ទាក់របស់ គណះបក្ស ប្រឆាំង ដោយ ខ្លួនអែង រួចទៅ ហើយ ។
.
ជយោ! ជយោ! អ្នកចូលប្រហែលបានម្នាក់5ដុល្លា អាណា មិនព្រមចូលរួមឈប់អោយធ្វើការនិងដេញចេញ ហាសហា! បងហ្អើយចេះតែទៅតាមគេទៅ ក្រែងបានសណុកខ្លួន មិនស្រួលបានលុយចាយទៀត មិនមានអ្វីប្លែក នោះទេបងនយោបាយស្រុកខ្មែរ តែដល់ពេលបោះឆ្នោតត្រូវចាំថាកុំធ្វើតាមគេត្រូវមានឆន្ទះខ្លួនឯង
បោះអោយអ្នកដឹកនាំដែលគិតពីសុខទុក្ខប្រជារាស្រ្ត និង ស្មោះចំពោះជាំតិ
លោក អ្នកលេង បាតុកម្មមួយដង្ហើមចង្រឹតចប់ហើយ ដោយបន្សល់ការរអ៊ូព្រៀតពីប្រជាពលរដ្ឋ កងកំលាំង សិស្ស និស្សិត តែមិនហ៊ាននិយាយលឺទេ ខ្លាច…។ ការសុំទោសក៏គ្មាន កាអុចធូបពីតំណាងរបស់មនុស្សបក្ស សង្រោះជាតិក៏គ្មាន តើបន្ទាប់នាំគ្នាធ្វើអីទៀត CPP ? ចប់បា៉ដោយ ! ព្រឹកមិុញជួយផ្សាយយីហោអោយគណបក្ស សង្រោះជាតិ ពេញប្រទេស និងលឺដល់ពិភពលោកទៀត យ៉ាប់មែនខ្ញុំ ។
អស្ចារ្យមែនស្រុកខ្មែរ សុទ្ធតែថាមិនកាន់បក្សពួកមានតម្លាភាភនិងឯករាជ្យ តាមពិតចេះតែថា សម្តីអាចម៏ គ្រាន់តែឃើញផ្សាយតាមបុស្ត៏ទូរទស្សន៏ក៏ដឹងដែរ មិនបក្សពួកយ៉ាយម៉េច ឆ្ងល់ដែរ? បើបាតុកម្មរបស់អ្នកបឹងកក់អត់ឃើញមានផ្សាយអីម៉ាតិច ទាំងការបង្រ្កាបបាតុកម្មរបស់មន្រ្តីបូលិស
អួតថា បុស្តពត៏មាន CNC តាមពិតបុស្តបម្រើនយោបាយបុគ្គលសោះ បុស្តទូរទស្សន៏ទាំងអស់ក្នុងស្រុកខ្មែរសុទ្ធតែជ្រកក្រោមលុយដ៏ស្អុយ របស់រដ្ធាភិបាលសព្វថ្ងៃ
ពួកអាអ្នកកាសែតនិងពួកអាអ្នកយកពត៏អោយបុស្ត៏ទូរទស្សន៏មួយចំនួន វាមានវីជ្ជាជិវះច្បាស់លាស់ តែវាមិនតម្លាភាពនិងមិនអព្យាក្រិត្យមិនឯករាជ្យ ពួកវាមិនហ៊ានផ្សាយពិបញ្ហាអាក្រក់របសរដ្ធាភិបាលទេ ព្រោះខ្លាចគេដកក្បាលចេញហើយអតើការងារធ្វើអត់បាយងាប់ បើគ្មានអ្នកណាប្រកាន់បក្សពួកទេ និយាយទាំងល្អហើយក៏និយាយពីបញ្ហាអាក្រក់ដែរ មិនចាំបាច់ខ្លាចអាមានអំណាចណាមកជិះជាន់ទេ ព្រោះជាសិទ្ធរបស់យើងត្រូវតែអព្យាក្រឹត្យនិងឯករាជ្យ
ខ្ញុំនៅតែមិនអស់ចិត្តនឹងច្បាប់ថ្មីដែលបង្ខំឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម តែឧក្រិដ្ឋជនមិនបានចែងថាម៉េច ។ ឃាតកម្មឲ្យទទួលស្គាល់ តែមិនបាច់ស្គាល់ឃាតកទេ ច្បាប់នេះចូលបទយ៉ាប់ តិចលោយិតធ្នូដោយដាក់ផ្លែព្រួញមកក្រោយទៅ។ តែបើនៅក្នុងជួររដ្ឋាភិបាលគ្មានក្រុមខ្មែរក្រហមដែលជាឧក្រិដ្ឋជនមិនអីទេ តែនេះពេញតែម្តង…..បើឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មតើអាចសុំទទួលស្គាល់ឧក្រិដ្ឋជនបានទេបងៗ បណ្ឌិតច្បាប់?
បន្តមកទៀត លោក ហ៊ុន សែន នឹង និយាយ ដាក់ក្បាល មេក្រូ ថា ‘មហាបាតុកម្មនៅ ថ្ងៃ ទី ៩ មិថុនា
បាន ប្រព្រឹត្តដោយ រលូន នឹង គ្មានអំពើហឹង្សា គឺ ដោយ សាររាជរដ្ធាភិបាល និង ខ្ញុំ ព្រះករុណា ខ្ញុំ បាន
យកចិត្ត ទុកដាក់គឺតគូរនៅ បញ្ហាសន្តិសុខ និង សុវតិ្តភាព ហើយនិង បញ្ចៀសបាន នៅ
ការប្រើអំពើហឹង្សា ទាំងនេះបាន’
កញ្ចាស់ ជុំ ម៉ីយ អើយ ពេលនេះ ល្ខោន ដែល គេ អោយ កញ្ចាស់ អែង សំដែង វា បាន បញ្ចប់ហើយ ។
ហើយ តួរ សំដែង របស់តាកញ្ចាស់ អែង នៅ ពេលនេះ មិនបាន ធ្វើអោយ អ្នកដឹកនាំរឿង សប្បាយ
ចិត្តនោះទេ សូម តាកញ្ចាស់អែង ប្រយ័ត្ន ខ្លួនផង ចុះ ។ តាមពឹត តាកញ្ចាស់អែង សំដែង មិនបាន ខុស
អ្វីនោះទេ តែមូលហេតុ ដែលនាំអោយ អ្នកដឹកនាំរឿង សប្បាយ ចិត្តនៅ ពេលនេះ គឺ
ខ្លួនខុសដោយខ្លួនគេនោះទេ ដែល សរសេរ ប៉ារូលខុស ។ ដូច្នេះ គេ ច្បាស់ជា អោយ តាកញ្ចាស់ អែង ជួយ ចេញ ថ្លៃ ខាត បង់ អោយ គេ ហើយ ចាំមើលចុះ ។
.
ខ្ញុំសូមកោតសសើចំពោះប្រជាជនចេះរួមគ្នាធ្វើបាតុកម្មទៅលើលោកកឹមសុខាដូច្នេះ។
តែបងប្អនខ្មែទាំងអស់មិនខ្វលរឿងទឹកដីកោះត្រល់ដែលបាត់បងទៅលើប្រទេសវៀតណាមកាន់កាប់
ទៅវិញចំណែកលោកជំ មី ចេះឈឹចាប់ខ្លាំងណាស់ពីរឿងអតីតៈកាលតែប្រហែលមិនចេះឈឹចាប់
រឿងបច្ជុប្បនទេមើលទៅបើចេះឈឹចាប់មែនគាតដឹកនាំប្រជាពល់រដ្ដទៅធ្វើបាតុកម្មទាមទាកោះត្រល់
មកវិញហើយ។សូមបងប្អូនភាក់រលឹកឡើង។
ញុំនៅតែមិនអស់ចិត្តនឹងច្បាប់ថ្មីដែលបង្ខំឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម តែឧក្រិដ្ឋជនមិនបានចែងថាម៉េច ។ ឃាតកម្មឲ្យទទួលស្គាល់ តែមិនបាច់ស្គាល់ឃាតកទេ ច្បាប់នេះចូលបទយ៉ាប់ តិចលោយិតធ្នូដោយដាក់ផ្លែព្រួញមកក្រោយទៅ។ តែបើនៅក្នុងជួររដ្ឋាភិបាលគ្មានក្រុមខ្មែរក្រហមដែលជាឧក្រិដ្ឋជនមិនអីទេ តែនេះពេញតែម្តង…..បើឲ្យទទួលស្គាល់ឧក្រិដ្ឋកម្មតើអាចសុំទទួលស្គាល់ឧក្រិដ្ឋជនបានទេបងៗ បណ្ឌិតច្បាប់?
ក្នុងរូបភាពបង្ហាញឲ្យឃើញរូបកូនក្មេងទើនឹងញាស់ក្រោយឆ្នាំ១៩៧៩ផងមកកាន់បដាថាជាជនរងគ្រោះក្នុងរបបខ្មែរក្រហមដែរ បើបានជាធ្វើគួររៀបឲ្យវាទំនងម៉ាតិចបានទេល្បងម៉ី(ម៉ីឯងទំនងជាកម្មាភិបាលរបស់ខ្មែរក្រហមហើយបានជាមកជាប់គុកទួលស្លែង….មែនទេល្បង) ខំធ្វើបុណ្យបន្តិចទៅកុំឲ្យជាតិក្រោយជាប់គុកទៀតណាល្បងម៉ី
គួរឲ្យស្តាយបំផុតចំពោះក្រុមគ្រួសារនិងញាតិសន្តានរបស់ជនរងគ្រោះក្នុងរបបវាលពិឃាតដែលមិន យល់ពីពាក្យសិប្បនិម្មិត ហើយនាំគ្នាចូលរួមការពារអំណាចឲ្យពួកឧក្រិដ្ឋជន។ មិនគួរសោះដើម្បីអំណាចគេនាំគ្នាយកពលរដ្ឋមកធ្វើជាឈ្នាន់ បន្លប់បំភ័ន្តបង្វែរឲ្យអ្នករងគ្រោះគោរពឧក្រិដ្ឋជនជាអ្នកមានគុណ។ ឱវាសនាខ្មែរអើយ ឱប្រជាពលរដ្ឋខ្មែរទាំងឡាយអើយ បើតែរបៀបនេះអ្នកនឹងមិនបាន ស្គាល់ឧក្រិដ្ឋជននិងអ្នក(ប្រទេស)ដែលនៅពីក្រោយក្រុមឧក្រិដ្ឋជនជារៀងរហូត………..
ល្មមៗបាន លោកអ្អ្នកលេង គ្រួសារលោកអែងគ្មានអាណាងាប់ក្នុងរបបខ្មែរក្រហមទេទើប លោកអែងប្រើភាសារ របៀបក្មេងពាលខ្វះការអបរំចំពោះលោកអ៊ំ ជុំ ម៉ី បែបនេះ។ ពួកលោកអេងកំពុងតែឆ្កួតនិងការគាំទ្របក្សប្រឆាំងដោយគ្មានពិចារណាថាតើទំហំនៃការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណានៅជាសេសសាច់ញាតិជនរងគ្រោះជាង ២០,០០០ នាក់ដែលត្រូវរងទារុណកម្ម និងត្រូវបានសម្លាប់នៅគុកទួលស្លែង ។ តើ កឹម សុខា សក្ត័សមជាមេដឹកនាំប្រទេសដែរ ឬទេ? នៅពេលដែលខ្លួនប្រើភាសារបែបនេះហើយ ប៉ុន្តែខ្លួនបែជាមិនទទួលស្គាល់សំដីរបស់ខ្លួន។ ចុះប្រសិនបានកាន់អំណាចវិញ នៅពេលដែលខ្លួនធ្វើខុស កឹម សុខា ហ៊ានទទួលកំហុសដែរឬទេ? សូមអស់លោកប្រឆាំង កុំផ្គាប់មុខនិងការប្រឆាំងដោយខ្វះវិចារណញ្ញាណបែបនេះ!
ល្មមៗបាន លោកអ្អ្នកលេង គ្រួសារលោកអែងគ្មានអាណាងាប់ក្នុងរបបខ្មែរក្រហមទេទើប លោកអែងប្រើភាសារ របៀបក្មេងពាលខ្វះការអបរំចំពោះលោកអ៊ំ ជុំ ម៉ី បែបនេះ។ ពួកលោកអេងកំពុងតែឆ្កួតនិងការគាំទ្របក្សប្រឆាំងដោយគ្មានពិចារណាថាតើទំហំនៃការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណានៅពេលដែលសាច់ញាតិជនរងគ្រោះជាង ២០,០០០ នាក់ដែលត្រូវរងទារុណកម្ម និងត្រូវបានសម្លាប់នៅគុកទួលស្លែង ។ តើ កឹម សុខា សក្ត័សមជាមេដឹកនាំប្រទេសដែរ ឬទេ? នៅពេលដែលខ្លួនប្រើភាសារបែបនេះហើយ ប៉ុន្តែខ្លួនបែជាមិនទទួលស្គាល់សំដីរបស់ខ្លួន។ ចុះប្រសិនបានកាន់អំណាចវិញ នៅពេលដែលខ្លួនធ្វើខុស កឹម សុខា ហ៊ានទទួលកំហុសដែរឬទេ? សូមអស់លោកប្រឆាំង កុំផ្គាប់មុខនិងការប្រឆាំងដោយខ្វះវិចារណញ្ញាណបែបនេះ!