រូប​​ចម្លាក់​ខ្មែរ​សតវត្សរ៍​ទី​១០​នឹង​ត្រូវ​បញ្ជូន​មក​វិញ​ថ្ងៃ​ស្អែក

Monday, 10 June 2013
JUSTINE DRENNAN
ភ្នំពេញ ប៉ុស្តិ៍

រូប​​ចម្លាក់​ខ្មែរ​សតវត្សរ៍​ទី​១០ ​ចំនួន ​២​ដែលត្រូវ​បាន​លួច​ចេញ​ពី​តំបន់​ប្រាសាទ​កោះ​កេរ ខេត្ត​ព្រះ​វិហារ។

រូប​​ចម្លាក់​ខ្មែរ​សតវត្សរ៍​ទី​១០ ​ចំនួន ​២​ដែលត្រូវ​បាន​លួច​ចេញ​ពី​តំបន់​ប្រាសាទ​កោះ​កេរ ខេត្ត​ព្រះ​វិហារ។

លោក ឯក​ ថា អ្នក​នាំ​ពាក្យ​​អង្គ​ភាព​​ព័ត៌​មាន និង​ប្រតិ​កម្ម​​រហ័ស​​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី បាន​និយាយ​ថា​​ រូប​​ចម្លាក់​ខ្មែរ​សតវត្សរ៍​ទី​១០ ​ចំនួន ​២ ​ដែល​សារៈ​មន្ទីរ​សិល្បៈ Metropolitan នៅ​បុរី​ញូវយ៉ក បាន​យល់​ព្រម​ប្រគល់​ឲ្យ​មក​វិញ នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។

កាល​ពី​ខែ​មុន​ សារៈ​មន្ទីរ​នេះ បាន​សម្រេច​ចិត្ត​ប្រគល់​​រូប​ចម្លាក់​ដែល​​ដែល​មាន​ទំហំ​ប៉ុន​ខ្លួន​មនុស្ស​ឲ្យ​មក​ខ្មែរ​​វិញ បន្ទាប់​ពី​រក​ឃើញ​ភស្តុ​តាង​គ្រប់​គ្រាន់​ថា វា​ត្រូវ​បាន​គេ​លច​ពី​បរិវេណ​ប្រាសាទ​កោះ​កែ ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។

លោក ​បាន​បញ្ជាក់​ថា​៖«​​បន្ទាប់​ពី​បាត់​ពី​​ពី​មាតុ​ភូមិ​របស់​យើង​ជាង​៣០​ឆ្នាំ​មក​ នៅ​ទី​បញ្ចប់​វា នឹង​ត្រឡប់​​មក​ស្រុក​វិញ​»​។

លោក បាន​បញ្ជាក់​ថា រូប​​ចម្លាក់​ទាំងនេះ នឹង​មក​ដល់​ទាន់​ពេល​​ដាក់​បង្ហាញ​​នៅ​វិមាន​សន្តិ​ភាព​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​អំឡុង​​កិច្ច​​ប្រជុំ​គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​របស់​អង្គកា​រ​យូណេស្តូ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​១៧ ខែ​កក្កដា​។

លោក ឯក ថា បាន​មាន​ប្រសាសន៍​បន្ត​ថា បន្ទាប់​ពី​កិច្ច​ប្រជុំ​ ​ដែល​កម្ពុជា​ជា​​ប្រធាន​​នៃ​គណៈ​​កម្មា​ធិការ​របស់​អង្គការ​សហ​ប្រជា​ជាតិ​លើក​ដំបូង​នៅ​កម្ពុជា ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​​សិល្បៈ នឹង​សម្រេច​លើ​ទី​តាំង​អចិន្រ្តៃយ៍​របស់​រូប​ចម្លាក់​ទាំង​ពីរ​នេះ​៕ NR

What Next?

Recent Articles