កម្ពុជា​ព្រមាន​បរទេស​កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា

ថ្ងៃ ចន្ទ 10 មិថុនា 2013
ដោយ ស៊ុន មេសា
RFI

 

រដ្ឋសភាជាតិកម្ពុជានៅថ្ងៃ៩ មិថុនានេះ បានព្រមាន​បរទេស​កុំ​លូកដៃចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុងរបស់កម្ពុជា ។ នេះជា​ការប្រកាស​របស់​លោក ឈាង វុន ប្រធាន​គណៈកម្មាការ​កិច្ចការ​បរទេស របស់​រដ្ឋសភា នៅក្នុង សន្និសីទ​កាសែត នៅក្នុង​រដ្ឋសភា។ គួរ​បញ្ជាក់​ថា លោក​ ឈាង វុន​ប្រកាស​យ៉ាង​ដូច្នេះ បន្ទាប់ពី​សេចក្តីប្រកាស​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ដែល​លើក​ឡើង​ថា ការបញ្ឈប់​បេក្ខភាព​បក្ស​ប្រឆាំង នៅពេល​នេះ គឺ ផ្ទុយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ឈាង វុន ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា (©Siv Channa)

សេចក្តី​រាយការណ៍របស់​ស៊ុន មេសា

(02:08)

រដ្ឋសភា​ជាតិកម្ពុជា​ នៅព្រឹក​ថ្ងៃទី10 មិថុនា​នេះ បាន​ព្រមាន​បរទេស​មិន​ឱ្យលូក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ ការព្រមាន​ធ្វើឡើង ក្រោយ​ពេល​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ចេញ​សេចក្តីថ្លែងការណ៍​របស់ខ្លួន​ថា សហរដ្ឋអាមរិក​មានក្តី​ព្រួយបារម្ភ​ពី​ការបាត់បង់​សមាជិកភាព​របស់​បក្ស​ប្រឆាំង នៅក្នុង​សភាជាតិ ដែល​អាមេរិក​អះអាង​ថា ប្រាស​ចាក​ពី​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ។
 
លោក ឈាង វុន ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា​បាន​ថ្លែង ក្នុង​សន្និសីទ​កាសែត​របស់ខ្លួន​ក្នុង​សភា​ថា ការបញ្ចប់​សុពលភាព​បេក្ខភាព​របស់​គណបក្ស​ប្រឆាំង ២៩រូប​មក​ពី​គណបក្ស​សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស និង គណបក្ស​នរោត្តម រណរិទ្ធិ គឺ​អនុលោម​តាមច្បាប់​នៃ​រដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈ រួម​ទាំងបទ​បញ្ជាផ្ទៃ​ក្នុង​របស់​រដ្ឋសភា។
 
លោក​បានអះអាង​ថា សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក គឺ​មិនបាន​ពិនិត្យ​មើល​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់កម្ពុជា​ដែល​ជា​ច្បាប់​កំពូល​នោះទេ។ លោក សង្កត់ធ្ងន់​ថា កម្ពុជា​មិនអាច​ធ្វើតាម​ការបញ្ជា​របស់​អាមេរិក និង​បំពេញចិត្ត​អាមេរិក​បានឡើយ ព្រោះ​នេះ​ជាចរិត​អាណានិគម។
 
ការបញ្ឈប់​បេក្ខភាព​សមាជិក​ទាំង​២៩រូបនោះ ត្រូវ​បាន​លោក​ឈាង វុន​បញ្ជាក់​ថា ចាប់ផ្តើម​ពី​ខែមិថុនា​នេះតទៅ ហើយ​សមាជិក​ទាំងនោះ មិនត្រូវ​បាន​ទទួល​ប្រាក់បៀវត្ស​ពី​រដ្ឋសភា​ជាតិ​បន្តទៀត​ឡើយ។
 
ទាក់ទង​នឹង​ការបញ្ឈប់​បេក្ខភាព និង​បង្កក​បា្រក់បៀវត្ស​របស់​សមាជិក​គណបក្ស​ប្រឆាំង លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បញ្ឈប់​បេក្ខភាព​ពី​សមាជិក​សភា​ដែរ​នោះ បាន​បញ្ជាក់​ថា គ្មាន​មាត្រា​ណាមួយ​នៃ​ច្បាប់ ចែង​ថា នឹង​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ ក្រោយ​ពេល​តំណាងរាស្ត្រ​ម្នាក់​ចាកចេញ​ពី​គណបក្ស​មួយ​ទៅកាន់​គណបក្ស​មួយផ្សេង​ទៀត ក្នុង​រយៈពេល​៦ខែ​នោះទេ។ លោក អះអាង​ថា ការដែល​សមាជិក​គណបក្ស​សម រង្ស៊ី និង​បក្ស សិទ្ធមនុស្ស ទៅចូលរួម​ក្នុង​បក្ស​សង្គ្រោះជាតិ​ថ្មី នៅថ្ងៃទី ៧ ខែមេសា គឺ មានរយៈពេល​តិច​ជាង ៦​ខែ​ដូច្នេះ សភា​មិនអាច​បង្កក​ប្រាក់ខែ​បានទេ។
 
សូមរំលឹក​ថា លោក​ឈាង វុន នៅព្រឹកមិញនេះ មិន​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន សំភាសន៍​លោក ស៊ុន ឆ័យ​ដែល​ចូលរួម​ស្តាប់​សន្នីសីទ កាសែត​របស់​លោក ឈាងវុន
នៅ​ក្នុង​សភា​ដែរ​ទេ ព្រោះ​បើ​តាម​លោក​ឈាង វុន លោក​សុន ឆ័យ មិនមែន​ជា​សមាជិក​សភា​ទៀត​នោះទេ។
 
ទន្ទឹម​នឹង​ការព្រមាន​របស់​រដ្ឋសភា​ជាតិ មិន​ឱ្យបរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជានោះក្រសួង​ការបរទេស​កម្ពុជា​ឯណោះវិញ ក៏បាន​ព្រមាន​មិន​ឱ្យ​ស្ថានទូត​បរទេស​ទាំងអស់ នៅ​ទីក្រុងភ្នំពេញ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះដែរ៕
 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

13 Responses to "កម្ពុជា​ព្រមាន​បរទេស​កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា"

  1. Anonymous says:

    អាឈាងវុនអើយល្មមៗទៅបានហើយបើហ្អែងយល់ថាហ្អែងជាខ្មែរដែរ តែបើមើលមុខនិងទង្វើ
    របស់ហ្អែងវិញ គឺយួនសុទ្ធនិងធ្វើអ្វីៗបំរើតែយួនដូចគ្នីគ្នាហ្អែងប៉ុន្មាននាក់ទៀតអញ្ចឹងមាន ឱមយិន
    ទៀង,ហោនាំហុង,ចមប្រសិទ,សុខអាន,សុខគងនិងនៅមានច្រើនទៀតសុទ្ធតែកំពូជយួនទាំងអស់
    កុំស្មានថាប្រាក់ខែដែលដំណាងរាស្ដ្របក្សប្រឆាំងទទួលបានរាល់ខែនោះ ជាលុយរបស់បក្សពួកហ្អែង
    គឺលុយបានមកពីជំនួយអន្តរជាតិនិងពន្វដារពីពលរដ្ឋខ្មែរ ហើយក៍កុំភ្លេចថាបើអត់មានបក្សប្រឆាំង
    ទេពួកហ្អែងហ្នឹងស្វាស្មោះ គ្មានអន្តរជាតិណាគេទទួលស្គាល់រដ្ឋាភិបាលហ្អែងទេ មុនថ្ងៃ២៣តុលា
    ១៩៩១ស្រុកខ្មែរនៅឯកកោគ្មានណាគេទទួលស្គាល់ទេ ហ្អែងកុំខ្លាំងពេក កុំភ្លេចថាផែនដីវិលមានយប់
    មានថ្ងៃណា ម្ដងយើងម្ដងគេ ពលរដ្ឋខ្មែរគេចាំមុខហ្អែងច្បាស់ណាស់អាអូន។

  2. khmer says:

    អាឈាងវុនអើយល្មមៗទៅបានហើយបើហ្អែងយល់ថាហ្អែងជាខ្មែរដែរ តែបើមើលមុខនិងទង្វើ
    របស់ហ្អែងវិញ គឺយួនសុទ្ធនិងធ្វើអ្វីៗបំរើតែយួនដូចគ្នីគ្នាហ្អែងប៉ុន្មាននាក់ទៀតអញ្ចឹងមាន ឱមយិន
    ទៀង,ហោនាំហុង,ចមប្រសិទ,សុខអាន,សុខគងនិងនៅមានច្រើនទៀតសុទ្ធតែកំពូជយួនទាំងអស់
    កុំស្មានថាប្រាក់ខែដែលដំណាងរាស្ដ្របក្សប្រឆាំងទទួលបានរាល់ខែនោះ ជាលុយរបស់បក្សពួកហ្អែង
    គឺលុយបានមកពីជំនួយអន្តរជាតិនិងពន្វដារពីពលរដ្ឋខ្មែរ ហើយក៍កុំភ្លេចថាបើអត់មានបក្សប្រឆាំង
    ទេពួកហ្អែងហ្នឹងស្វាស្មោះ គ្មានអន្តរជាតិណាគេទទួលស្គាល់រដ្ឋាភិបាលហ្អែងទេ មុនថ្ងៃ២៣តុលា
    ១៩៩១ស្រុកខ្មែរនៅឯកកោគ្មានណាគេទទួលស្គាល់ទេ ហ្អែងកុំខ្លាំងពេក កុំភ្លេចថាផែនដីវិលមានយប់
    មានថ្ងៃណា ម្ដងយើងម្ដងគេ ពលរដ្ឋខ្មែរគេចាំមុខហ្អែងច្បាស់ណាស់អាអូន។

  3. cheath says:

    ដោយ៖ លី ទួង
    មិនដឹងថាជាចេតនា ឬ ជាអចេតនាឡើយ ប៉ុន្តែពាក្យសំដីរបស់លោក កឹម សុខា ដែលនិយាយប្រមាថទៅដល់ជនរងគ្រោះក្នុងគុកទួល ស្លែងកំពុងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរណាស់ធ្វើឲ្យ ប្រជាជនមានកំហឹងយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះពាក្យសំដីនេះបានបំផ្លាញចោលក្តីសុបិនរបស់ សម រង្ស៊ី រលត់រលាយបាត់ទៅហើយ។

    តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ សម រង្ស៊ី បានបង្ហាញពចេញនូវនយោបាយ ធំណាស់។ ឆន្ទៈនយោបាយរបស់សម រង្ស៊ី ទោះជាត្រូវគាស់រលើងភ្នំ ឬ ក៏ប្រើស្នាចបាចមហាសមុទ្រ ឲ្យរីងស្ងួតក៏ត្រូវតែធ្វើដែរ។ ដោយសារតែមហិច្ឆតានេះសម រង្ស៊ីបានដើរតួជាអ្នកកកូរកកាយឲ្យរំជើប រំជួលផ្ទៃក្នុងគណបក្សហ្វ៊ុន ស៊ិនប៉ិច នឹងចេញមុខប្រឆាំងរាជរដ្ឋាភិបាលនាពេលនោះ ក្នុងពេលដែលខ្លួនឯងក៏ជាសមាជិករាជរដ្ឋាភិបាលមួយរូបដែរ។ សម រង្ស៊ី មានគោលដៅមួយច្បាស់លាស់។ គាត់ជាសមាជិកហ្វ៊ុន ស៊ិនប៉ិច និង ជាសមាជិករាជរដ្ឋាភិបាល កន្ទុយជាមួយហ្វ៊ុន ស៊ិនប៉ិច និង ជាមួយរាជរដ្ឋាភិបាលមិនមែនគាត់មិនដឹងថា គាត់នឹងត្រូវបណ្ដេញចេញពីបក្ស ចេញពីរាជ រដ្ឋាភិបាល និង ចេញពីសភានោះទេ ប៉ុន្តែជាយុទ្ធវិធីគាត់ត្រូវកកូរកកាយផ្ទៃក្នុងបក្សឲ្យល្អក់ដើម្បីរក ឲ្យឃើញអ្នកដែលមានទំនោរជាមួយគាត់មករួមដៃជាមួយគាត់ដើម្បីបង្កើត បក្សថ្មីមួយទៀតដែល មានខ្លួនគាត់ជាប្រធាន។

    បំណងរបស់សម រង្ស៊ីបានសំរេចព្រោះហ្វ៊ុន ស៊ិនប៉ិចពេលនោះបានបែកបាក់ឯសម រង្ស៊ីបាន បង្កើតគណបក្សមួយគឺគណបក្សជាតិខ្មែរ ក្រោយមកជាគណបក្សសម រង្ស៊ី។ មហិច្ឆតារបស់សម រង្ស៊ីសំរេចបានពាក់កណ្ដាលហើយ ហេតុនេះគាត់ត្រូវបន្តមួយជំហានទៀតគឺការប្រកាសខ្លួនឯងជា បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សដែលខ្លួនឯងបង្កើតនោះ។ គេមើលឃើញច្បាស់ហើយថា សម រង្ស៊ីចង់បានអ្វីពិតប្រាកដ។ ជាការពិតណាស់នោះគឺតំណែងនាយករដ្ឋមន្ត្រី។ ដោយសាររៀង រាល់អាណត្តិគណបក្សរបស់សម រង្ស៊ីមិនបានទទួលជ័យជំនះធ្វើឲ្យគាត់ជ្រួលច្រាលក្នុងចិត្ត ចរន្តឈាមច្រាលឡើង។ ពីមួយអាណត្តិទៅមួយអាណត្តិសម រង្ស៊ីនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី ស្រមោល ជានាយករដ្ឋមន្ត្រីឧទាហរណ៍។ សំរាប់សម រង្ស៊ីមិនបញ្ហាទេជាបេក្ខជនក៏បាន ជាស្រមោលក៏បាន ជាឧទាហរណ៍ក៏បានឲ្យតែមានពាក្យថានាយករដ្ឋមន្ត្រីគឺគ្រប់គ្រាន់ហើយ។

    ក្រោយពេលដែលលោកសម រង្ស៊ី និង កឹម សុខា រលាយចូលគ្នាបង្កើតជាគណបក្ស សង្គ្រោះជាតិ លោកសម រង្ស៊ីក៏ត្រូវបានគេតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត។ យើងសួរថា តើកឹម សុខាពេញចិត្តដែរឬទេ? កឹម សុខារត់ចេញពីអង្គការសិទ្ធិមនុស្សមកបង្កើតគណបក្សសិទ្ធិ មនុស្ស ក្នុងគោលបំណងធំបំផុតរបស់គាត់គឺឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីមួយដែរ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានតែងតាំងគាត់ធ្វើជាបេក្ខជនប្រធានរដ្ឋសភា។ នេះមិនមែនជាបំណង ប្រាថ្នាចង់បានរបស់កឹម សុខាទេ។ មហិច្ឆតានយោបាយរបស់កឹម សុខាមិនតូចជាងមហិច្ឆតា នយោបាយរបស់សម រង្ស៊ី ឡើយ។ ជាការពិតសម រង្ស៊ីជាទណ្ឌិតគ្មានសិទ្ធិបោះឆ្នោត និង គ្មានសិទ្ធិ ឈរឈ្មោះឲ្យគេបោះឆ្នោត ហេតុនេះមិនមានឈ្មោះជាបេក្ខជនតំណាងរាស្ត្រឡើយ ហើយមិនអាច ធ្វើជានាយករដ្ឋមន្ត្រីបានទេ។ ប៉ុន្តែកឹម សុខាមិនទុកចិត្តឡើយព្រោះគាត់ដេកស្រមៃថា បើសិនក្រុម សង្គ្រោះជាតិឈ្នះឆ្នោតមែន បក្ខពួកសម រង្ស៊ីអាចនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយអូសសម រង្ស៊ីឲ្យចូលស្រុក ពេលនោះទាំងកឹម សុខា និង ក្រុមគាត់គ្មានសេសសល់អ្វីទៀតឡើយ។ ផ្លូវមានតែ មួយគត់គឺបំផ្លាញចោលទាំងអស់គ្នា។ ឯងក៏អត់ អញក៏អត់។ ប៉ុន្តែតាមពិតទៅអ្នកទាំងពីរនេះទាំង កឹម សុខា ទាំងសម រង្ស៊ីសុទ្ធតែដេកយល់សប្តិដូចគ្នា។ សាច់មិនទាន់មកដល់ដៃផងឈ្លោះគ្នា ដណ្ដើមស៊ីបាត់ទៅហើយ។

    ពាក្យប្រមាថមាក់ងាយមកលើជនរងគ្រោះនៅគុកទួល ស្លែងដែលលោកកឹម សុខា បាននិយាយគឺមានន័យស្មើនឹងការចាប់អង្រួនសម រង្ស៊ីឲ្យភ្ញាក់ពីដំណេកដាច់យល់សប្តិ យល់សូង ទាំងញ័រដើមទ្រូងកណ្ដាលអធ្រាត្រតែម្តង។ ប្រជាជនទូទាំងប្រទេសថ្កោលទោសទាំងកឹម សុខា ថ្កោលទោសទាំងគណបក្សសង្គ្រោះជាតិ។ តើពួកគេសង្ឃឹមទទួលបានការគាំទ្រពីអ្នកណាទៀត បើការបោះឆ្នោតនៅសល់តែរយៈពេលជាង១ខែទៀតប៉ុណ្ណោះ ស្រាប់តែលោកកឹម សុខាលើកយក គណបក្សទាំងមូលទៅបោះចោលក្នុងលូទឹកស្អុយបាត់ទៅហើយ។ លោកកឹម សុខា ពិតជាធ្វើ សំរេចបានជោគជ័យក្នុងការបំផ្លាញចោលក្តីសុបិនរបស់លោកសម រង្ស៊ីប្រាកដមែន!

  4. បរាជ័យ ពួកចក្រពិត្ត អាមេរិកាំងវាទទីនិយម​និង បរិវារ។ ជ័យោ ! បក្សកុំ​មុយនីស កម្ពុជា។​ ជ័យោ ! គណះបក្ស ប្រជាជន ដ៏មហិមា !

    ។ ឆាប់ឡើង ​ស្ថានទូត អាមេរិក នៅ ខាងលិច ឈៀង ខាងត្បូង វត្តភ្នំ ​ទៅ ទៅ បណ្តេញ ពួកហ្នឹង អោយ​ចេញផុត ពី ស្រុក​ខ្មែរ ដ៏ អស្ចារ្យ នេះ ទៅ !

  5. តេជះ says:

    Chet + CPP + JML + Chheng Vun = Big Brother in CCP (ជើងកាងស្រុកខ្មែរ)

  6. Anonymous says:

    យ៉ឺស ពួកចក្រពិត្ត អាមេរិកាំងវាទទីនិយម​និង បរិវារ អត់រាង នែក អាពួកបតុករម្សិលម្ង៉ៃ មិនទាន់ទៅណនាទេ ហៅម៉ោស្អែកក៏បានដែរ កុំជោរ ជាមួយអាជោរ

  7. មេទ័ព-បាញ់ទា says:

    ឈាង វុន ព្រុសថា៖ ‹‹ច្បាប់ចែងអ៊ីចឹង›› (?)
    ១- ឈាង វុន ថាច្បាប់ សរសេរអញ្ចឹង–អ្នករាល់គ្នាដឹង កម្លាំងនៃច្បាប់
    មិនមែនបក្សអញ ត្រូវតែបង្រ្កាប–បណ្តេញចងចាប់ ច្បាប់អញអញ្ចឹង!
    ២- ថ្ងៃនេះ (៦-១០-១៣) សុន ឆ័យ ជួបថ្ងៃអភ័ព្វ–ឈៀង វុនអាងច្បាប់ ដេញរត់កំប្រឹង
    សុន ឆ័យ តវ៉ា វុនច្រឡោតខឹង–ច្បាប់គេអញ្ចឹង មិនដឹងទេឬ?
    ៣- អំណាចផ្តាច់ការ កាន់តែសាហាវ–ខ្មែរក្នុងខ្មែរក្រៅ សូមជួយដឹងឮ
    ច្បាប់បនឈៀង វុន ជាន់ខ្មែរឱ្យឈឺ–ខ្មែរត្រូវតែរើ បើខ្មែរស្នេហ៍ជាតិ ។
    ៤- ច្បាប់បនឈាង វុន រើសករណី–ជាច្បាប់ចោរព្រៃ បំរើយួនវៀត
    ជាច្បាប់តែងដោយ បនជនក្បត់ជាតិ–យើងខ្មែរស្គាល់ស្នៀត មារយាទចចក ។
    ៥- ឈាង វុនព្រុសថា ច្បាប់ចែងអញ្ចឹង–ខ្មែរក្រោកភ្លាមវឹង ឈប់ស្ពឹកសកញ៉ក
    សាមគ្គីធ្លុងមួយ មុនពេលយើងខក–ច្បាប់ឆ្កែចចក ត្រូវដកបោះចោល ។
    ៦- ឈាង វុនព្រុសថា ច្បាប់ចែងអញ្ចឹង–យើងខ្មែរស្តាប់ដឹង ថាវាកម្រោល
    ក្រុមខ្លួនទោសធ្ងន់ វុនមិនដែលថ្កោល–ចឹងមិនកម្រោល ពេកទេ ឈៀង វុន?
    ៧- យុវជនស្រីប្រុស អស់ទាំងខេមរា–សូមបើកនេត្រា មេត្តាគយគន់
    នេះហើយទង្វើ នៃកញ្ជះយួន–ក្រោកភ្លាមបើកក្បួន សង្រ្គោះជាតិអ្នក!

  8. pa cheang von says:

    A nis vea lop sate heay. pi mun vea hau pnong ey lau vea deng son chhay. A nis manus prey te teu. A tere chhan! kong mea thngay eng neung os lak.

  9. KS says:

    មើលមាត់ ឈាង វុន ដូចក្តិតមាន់អញ្ចឹង ដូច្នេះហើយបានជាគេថា សភាតំណាងរាស្ត្រខ្មែរ
    ជាសភាគូទមាន់ គ្មានអ្វីក្រៅពីខ្ជិបអូចៗតាមសភាវគតិប៉ុណ្ណោះឯង។

  10. ដំនឹងថ្វីៗៗៗ ស្វានៅវត្តភ្នំដែលអាCheath អ្នកមើលថែរទាំ ទាំងប៉ុន្មាន ដែល​វា កើតបាន កូន មកសុទ្ធ

    តែឈ្មោលមកនោះ ត្រូវ អាCheath សំលាប់ជិតអស់ហើយ ។ ឥឡូវនេះហ្វូង ស្វាឈ្មោល ដែល

    រត់គេចខ្លួនរួចនៅមានជីវិតទាំង ប៉ុន្មានបាន ប្រកាស ប្រមូលផ្តុំគ្នា ធ្វើមហា បាតុកម្ម

    ដើម្បីទាមទារ នាំខ្លួនអាCheathអោយទៅរដ្ធសភាឆ្កែកាត់ទោស ដោយ ដំពងក្តវាចោល ។

    នេះជាប្រភពព៏តមានដែល យើងបានពីស្ថានីយ៏ទូរទស្សន៏ ស៊ី អិន ស៊ី បាយ័ន្ត អប្សរា ទទក នឹង

    បណ្តាញព៏តមាន កោះសន្តិភាព និង ដើមអំពិល ។

  11. Khmer Family says:

    ១ កំសាក ៣
    ២ នរណាជាជនកំសាក?
    ៣ តើគណបក្សណាកំសាក?
    ៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន
    …………………………………………………………………………………………………………………………..
    ១ .កំសាក ៣ គឺ ​៖
    ១. លោក សម រង្ស៊ី ៖​ ហ៊ានប្រព្រឹត្តិ ហ៊ានធ្វើ ហ៊ានធ្វើសកម្មភាព ហ៊ានដើរបោកប្រាស់ ភូតភរ កុហក មតិជាតិ អន្តរជាតិ តែមិនហ៊ានទទួលខុសត្រូវនូវទង្វើ និងសកម្មភាពរបស់ខ្លួន ដល់ពេលមានបញ្ហាកើតឡើង មិនហ៊ានប្រឈមនឹងការពិត មិនហ៊ានដើរចូលគុក ទីបំផុតសំរេចចិត្តបិទសាប៊ូគូថ រត់ចោលស្រុកទៅសម្ងំសុខតែឯងនៅឯបរទេស ទុកចោលកូនចៅ អោយរស់នៅគ្មានមេ គ្មានបា ប្រសេចប្រសាច នេះគេហៅថា កំសាកទី ១។
    ២. លោក កឹម សុខា ៖ មាត់ត្រីកំភ្លាញ មាត់អត់គំរប អាងតែអណ្តាតអត់ឆ្អឹង ប្រឹងរលាស់ គ្មានគិតមុខគិតក្រោយ ដោយបានប្រកាសថា ពុំមានរបបខ្មែរក្រហម ហើយថា​ គុកទួលស្លែង ជាកន្លែងឆាក ឬ សិប្បនិម្មិត ដែលបង្កើតឡើងដោយ​វៀតណាម ដល់មានបញ្ហាដោយសារសំដី បែរជារលាស់ខ្លួនមិនទទួលខុសត្រូវសំដីខ្លួនឯង មិនហ៊ានសុំទោស ហើយចោទគេចោទឯងថា គេកាត់តសំដីសំលេងរបស់ខ្លួន នៅពេលដែលមតិជាតិ និងអន្តរជាតិគិតឃើញថា វាមិនអាចទៅរួចនោះទេ ទោះបីក្រុមហ៊ុន ហូលីវូតក៏ដោយ ហើយនៅតែ ចចេស រឹងរូស នេះគេហៅថា កំសាកទី ២ ។
    ៣. លោក គង់ គាំ ៖ នៅក្នុងការប្រកាសផ្សព្វផ្សាយជាសាធារណ៖ លោក គង់ គាំ បានប្រកាសថា ពុំមានរដ្ឋប្រហារទំលាក់ សម្តេចឳ នរោត្តម្ត ស៊ី ហនុ ១៨ មិនា ១៩៧០ ទេ លោកបានប្រកាសទៀតថា ការដែលលោក លន់ នុល ធ្វើរដ្ឋប្រហារ គឺជាការរៀបចំ និងចាត់ចែងឡើងរបស់សម្តេច នរោត្តម ស៊ី ហនុតែប៉ុណ្ណោះ សួរថា ការដែល ព្រះអង្គសម្តេចឳ នៅមានព្រះជន្ម គង់នៅ នៅឡើយ ម្តេចក៏លោក គង់ គាំ មិននិយាយ? ហេតុអ្វីចាំដល់ពេលព្រះអង្គ សោយទីវង្គត ទើបតែនិយាយ ហើយហេតុអ្វីទើបតែនិយាយនៅពេលនេះ? តើមានគោលបំណងអ្វី? នេះគេហៅថា កំសាកទី ៣ ។
    ……………………………………………………………………………………………………………………………
    ២ .អ្នកកំសាក៖
    ១ សម រង្ស៊ី
    ២ កឹម សុខា
    ៣ គង់ គាំ
    ………………………………………………………………………………………………………………………….
    ៣ .គណបក្ស កំសាក៖ គឺ គណបក្ស សង្រ្គោះជាតិ
    …………………………………………………………………………………………………………………………….
    ៤ មុខក្រាស់ គ្មានកេរ្តិខ្មាស់ គ្មានការខ្មាស់អៀន ៖ តំណាងរាស្រ្តបក្សប្រឆាំង ទោះបីអស់សុពលភាពជាអ្នកតំណាងរាស្រ្តហើយក្តី ត្រូវគេដកតួនាទីចេញ ឬ បណ្តេញចេញ ហើយទោះបីជាបានដឹងខ្លួនឯងថា លែងជា អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងទំណាងរាស្រ្ត គណបក្ស​សិទ្ធិមនុស្ស ដោយបាន លាលែង និងទៅចូលរួមជាមួយគណបក្ស សង្រ្គោះជាតិ ដោយមានការចុះបញ្ជីរ និងទទួលស្គាល់ ពី គជប រួចហើយក៏ដោយ ក៏អ្នកតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះ នៅតែមុខក្រាស់ ចង់ចូលទៅប្រជុំនៅសភា និងទាមទារប្រាក់ខែទៀត ដឹងហើយថា កន្លែងសភា គឺសំរាប់តែ សមាជិកសភា របស់គណបក្សណា ដែលមានអសន៖នៅក្នុងសភាតែប៉ុណ្ណោះ សំរាប់សភាអាណត្តិទី៤នេះ គឺមានតែ គណបក្ស ប្រជាជនកម្ពុជា គណបក្ស ហ៊្វុន ស៊ីនប៉ិច គណបក្ស សិទ្ធិមនុស្ស គណបក្សនរោត្តម នរាណរិទ្ធ. គឺពុំមានអសន៖គណបក្សសង្រ្គោះជាតិស្អីគេនោះនៅក្នុងសភាឡើយ ហេតុនេះហើយបានជាត្រូវគេបណ្តេញចេញពីបរិវេណរដ្ឋសភា ដូច ឆ្កែ ដូចឆ្មា សំណាងហើយដែលលោក ឈាង វុនទុកមុខទុកមាត់អោយ ដេញចេញ​ធម្មតា ប្រសិន​ជាហៅសមត្ថកិច្ច អោយមកចាប់វាយខ្នោះបោះដាក់លើឡាន មិនដឹងធ្វើពងក្តអីផង ព្រោះមិនដឹងមនុស្សមកពីណា ? ចោរ ឬភេវរករ? ពីព្រោះកន្លែងរដ្ឋសភា មិនមែនចេះតែចេញចូលស្រេចតែចិត្តឯណា!!!!!!!!! នេះគេហៅថា គណបក្សសង្រ្គោះជាតិ មុខក្រាស់ គ្មានកេរ្តិខ្មាស់ ក្មានការខ្មាស់អៀន‌‌‌‌!!!!!!!!

  12. Chea Sim says:

    កាលមុនខ្ញុំគឹតថាតំណាងរាស្ត្រទាំងអស់គឺធ្វើការបំរើឲ្យប្រជាពលរដ្ឋខ្មែរ ប៉ុន្តែដល់មកឥឡូវខ្ញុំយល់និងដឹងបានយ៉ាងច្បាស់់ ពួកគាត់ពុករលួយ

    ភ្ជួរស្រែលើខ្នងប្រជាជន យកលុយប្រទេសជាតិ ធ្វើច្បាប់ គៀបសង្កត់ប្រជារាស្ត្រ ធ្វើច្បាប់បំផ្លាញធនធានធម្មជាតិ ជាងនេះទៅទៀត ធ្វើច្បាប់

    បំរើតែបក្សពួករបស់ខ្លួន បំរើតែផលប្រយោជន៍គ្រួសាររបស់ខ្លួននិងបក្សពួករបស់ខ្លួន

    ប្រឆាំងបក្សប្រឆាំងពួកដើម្បីអំណាច និងត្រួតត្រាប្រជារាស្ត្រ ចែកគ្រួសារនិងបក្សពូករបស់ខ្លួន ដោយមិនគិតពីផលប្រយោជន៍ប្រទេសជាតិបន្តិច

    ណាសោះ។ សូមឲ្យលោកទេវតារក្សាព្រះបរមរាជវាំង និងទេវតាដ៏ពូកែស័ក្តសិទ្ធិនៅព្រះអង្គដង្កើរ នៅវត្តភ្នំ នៅគ្រប់ទីវត្តអារាម និងវត្ថុស័ក្តិសិទ្ធគ្រប់

    ទីកន្លែងជួយធ្វើជាសាក្សីនិងធ្វើឲ្យបរាជ័យរាល់អ្នកដែលបានផឹកទឹកសម្បត់នៅក្នុងប្រាសាទទេវាវិន្និច្ឆ័យមុនពេលចូលកាន់តំណែង​ថាមិនមានឧត្ដ

    គតិក្បត់ប្រជាជន មិនពុករលួយ មិនព្រងើយកន្តើយនូវសំណូមពរជនក្រីក្រ មិនបក្សពួកនិយម មិនធ្វើឲ្យប្រជារាស្រ្តមានការឈឺចាប់ មិនផ្សំគំនិត

    បំផ្លិចបំផ្លាញធនធានធម្មជាតិដែលមានក្នុងទឹកដីខ្មែរទឹកដីសុវណ្ណភូមិ មិនស៊ីសំណូក មិនគំរាមប្រជាជន ដូចនេះបើពួកទាំងនេះធ្វើក្បត់និងពាក្យ

    សម្បត់ទាំងអស់នេះ សូមទេវតាដ៏មានមហិទ្ធិរិទ្ធពូកែស័ក្តិសិទ្ធគ្រប់ទីកន្លែងត្រូវធ្វើឲ្យអ្នកទាំងនោះទទួលបរាជ័យនិងវិនាសសាបសូន្យចេញពីលើ

    ភពផែនដីនេះកុំបីអាក់ខានហោង!៕

    ខ្ញុំសុំគាំទ្រនូវមតិខាងក្រោម ដែលខ្ញុំបានធ្វើការសង្កេតនិងតាមដានស្ថានភាពនៅស្រុកខ្មែរ​

    =================== ===== === ===== ========== ====\\

    គួរឲ្យអស់សំណើចណាស់ ក្រុមអ្នករដ្ឋសភាឆ្គួតលីលា នាំគ្នាតាក់តែងច្បាប់ឆ្គួត បង្ខំសិទ្ធិយល់

    ដឹងរបស់គេឲ្យមានជំនឿតាមខ្លួន តាមប្រទេសដែលប្រជាជនខ្លួនកាន់តែដុនដាបទៅៗ។

    It’s very funny for the group of stupid and crazy national representatives make the crazy law
    to punish someone not believe the Khmer Rouge Crime!
    Everybody in the world has rights to live, has rights to speak, to talk, to think, to believe what
    he / she wants to believe, has rights to eat, has rights to sleep, has rights to love, has rights
    to hate if he / she wants etc. But this crazy law is making the world laughs and laughs
    because it’s strange and seemed to close the rights of the people in the world for their
    believing. They use the national budget to make the crazy law!!! It’s very corruption!!!
    ចាំបាច់ទៅរកឯណាទៀត របបដឹកនាំសព្វថ្ងៃនេះហើយជារបបប៉ុលពតនោះ
    ផ្តាចការ សម្លាប់ប្រជារាស្ត្រស្លូតត្រង់ តូចទាប បក្សពួកនិយម បង្ហិនបង្ហោចធនធានធម្មជាតិ ។ល។
    Very good Z idea, We support you and skyline idea. It’s time we have to save our people
    and our country!
    Look at the group of national assembly, they use the national budget to make the crazy law
    that aims to close the rights of every people.
    Then the political party should have strong position! Don’t be afraid of their propaganda.
    We are Cambodian people strongly support you both, Kim Sokha and Samraingsy.
    This time even you have got mistake a little bit in public speech but we still support you both.
    Because we want to change the recent leader as soon as possible. Because this leader has
    caused a lot of problems such as destroying of forest, fisheries, wild animals, mines,
    and brings our people poor and poorer, not reducing the poverty, caused a lot of violence!
    very partism! nepotism! powerism! very corruption! allow illegal immigration, injustice in the
    society, lobby and motivate adults to do in wrong ways, gamblings, alcoholics, robbery,
    snippers, traffic accidents, law on his mouth, education field all students and pupils are not
    known the country history, then he does’t love own nation. The recent leader dares not face
    to the real factors, afraid of questions! Now his party group and relatives are the bosses of
    companies in Cambodia, managing them to be leaders of country, agencies and provinces.
    The we are Cambodian people all should understand well how to change by going to vote
    for only one party first. I think the next party will be easy to change the person to be the
    prime minister in case his leading is not good for the country, because he will not have any
    bodyguard units / platoons like this one. Then we altogether should vote for the new one,
    the new leader.
    ចរឹកអ្នកតាក់តែងច្បាប់ល្ងង់ខ្លៅ
    មើល ន ពួកអ្នកធ្វើច្បាប់ល្ងឹតល្ងង់ទាំងមេនិងកូនតែម្ដង! ល្ងង់មហាសែនល្ងង់
    គ្រាន់តែរឿងបុគ្គលម្នាក់ស្រឡាញ់អំណាច នាំគ្នាយកថវិការជាតិ ញើស
    ឈាមប្រជាជាតិទៅតាក់តែងច្បាប់ឆ្គួតលីលាតែម្ដង!
    ល្ងង់អីចឹងតើបានវារលាយរលត់ធនធានស្រុកខ្មែរអស់គ្មានសល់!
    ច្បាប់នេះគឺបំបិទសិទ្ធិសេរីភាពមនុស្សទូទៅមិនឲ្យបញ្ចេញទស្សនៈ
    មិនឲ្យនិយាយអាក្រក់ពីជនជាតិខ្មែរ
    មិនឲ្យថាអត់មានខ្មែរក្រហម មិនឲ្យថាប្រទេសកម្ពុជានេះអត់មានមេខ្មែរក្រហមដឹកនាំសព្វថ្ងៃនេះ។
    ឯណាទៅសិទ្ធិរបស់ប្រជាពលរដ្ឋ??? ឯណាទៅសិទ្ធិក្នុងការនិយាយ??? សិទ្ធិរស់ដោយសេរី???
    មានតែនៅលើបបូរមាត់មេដឹកនាំតែម្នាក់ប៉ុណ្ណោះ!
    ជនបរទេស អ្នកវិនិយោគ អ្នកទេសចរណ៍ ប្រាកដជាខ្លាចភ័យលែងហ៊ានមកស្រុកខ្មែរហើយ
    ព្រោះតែគ្មានសិទ្ធិនិយាយនិងការបញ្ចេញមតិយោបល!
    ពីរបីដងហើយដើម្បីតម្រូវចិត្តមេដឹកនាំប្រទេសនេះ ពួកអ្នកធ្វើច្បាប់ក្នុងរដ្ឋសភាប្រញ៉ាប់ហុតញើស
    ឈាមប្រជារាស្រ្តតាក់តែងច្បាប់ឆ្គួតៗភ្លាមដូចជាច្បាប់ឯកពន្ធភាព (ច្បាប់ប្រពន្ធពីរ)
    (កាលមុនបើតាមដឹងគឺកុងជាមួយសម្ដេចក្រុមព្រះ) ឥឡូវកុងជាមួយលោកកឹមសុខា
    ឲ្យអ្នកល្ងង់ទាំងនោះបូមលុយប្រជាជាតិទៅធ្វើច្បាប់បិទសិទ្ធិគេភ្លាម។
    សូមបងប្អូនដែលជាអ្នកស្នេហាជាតិមេត្តាគិតនិងស្វែងយល់ឲ្យបានច្បាស់រួចហើយយើងនាំគ្នាទៅ
    បោះឆ្នោតជ្រើសរើសយកអ្នកដឹកនាំថ្មីឲ្យខាងតែបានសិន
    ព្រោះថាអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃច្រើនឆ្នាំមកហើយ
    ប្រទេសជាតិពុំមានការរីកចំរើនត្រង់ណាបន្តិចទេស្ទើគ្រប់វិស័យ
    ដូចជបរិស្ថានធនធានធម្មជាតិព្រៃឈើ ជម្រកសត្វ
    ទឺកដី ត្រី ជីវៈចម្រុះ បឹងទន្លេសាប ទន្លេមេគង្គ ដែនសមុទ្រ រ៉ែគ្រប់ប្រភេទ ដែលជាមុខព្រួញ
    សេដ្ឋកិច្ចរបស់ប្រទេសជាតិរាល់ជំនាន់
    ប៉ុន្តែបែរជាត្រូវបានវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំប្រទេសសព្វថ្ងៃ។
    វិស័យអប់រំ មានតែបរិមាណ បុគ្គលឹកអប់រំពុំមានទឹកចិត្តផ្តល់ពុទ្ធិដល់សិស្ស
    គឹតតែជំរឹតទាប្រាក់ពីសិស្សតាមរយៈរូបភាពផ្សេងៗ
    ដូចជាចម្លងឯកសាលក់ឲ្យសិស្ស គ្រូអត់មានគុណភាព មិនចេះពន្យល់សិស្ស
    គ្រូចាត់តាំងតាមបក្សពួក ។ ដើម្បីបានការសិក្សាឲ្យបាន
    គ្រប់ថ្នាក់សិស្សត្រូវតែបង់លុយចាប់តាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យនិងសាកលវិទ្យា
    ល័យ។ តើឯណាទៅថាអ្នកដឹកនាំប្រទេសឆ្លាតហើយខ្លាំងនោះ???
    គ្រួសារក្រីក្រចាំបាច់ត្រូវតែបញ្ឈប់ការសឹក្សារបស់កូនចៅទៅជួយរកស៊ីដើម្បីរស់ ធ្វើខ្ញុំគេ
    ឬលក់ខ្លួនឲ្យគេ ។
    ទោះជាសិស្សខំរៀនយ៉ាងណាបើមិនមករៀនគួរជាមួយគ្រូ សិស្សនេះត្រូវតែប្រឡងមិនជាប់។
    ថ្នាក់គ្រប់គ្រងសាលា បើមិនចូលបក្សប្រជាជនទេ សាលារៀនរដ្ឋនោះពិតជាក្រីក្របាក់បែក
    ហើយគ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរទាំងអស់។(នេះបរិបទអប់រំក្នុងសម័យសម្ដេចតេជោ)
    វិស័យសាសនា គ្រប់វត្តអារាម គឺត្រូវតែមានបក្សពួក ព្រសង្ឈប្រកាន់បក្សពួក
    វត្តណាដែលមិនចូលបក្សប្រជាជន វត្តនោះ
    គឺគ្មានបានការរីកចំរើនអីទេ គឺថ្នាក់ដឹកនាំមិនរវីរវល់អើពើសោះឡើយ ព្រោះអាជ្ញាធររបស់បក្ស។
    តើឯណាទៅពាក្យថាសាសនារបស់រដ្ឋនោះ???
    វិស័យសុខាភិបាល គ្រប់មន្ទីពេទ្យនិងមណ្ឌលសុខភាព អ្នកជំងឺចាំបាច់ត្រូវតែបង់លុយ
    បើអត់លុយគឺងាប់ គ្រូពេទ្យនិយាយថា
    ពួកគេខំរៀនអស់លុយច្រើនមកហើយ អីចឹងគេត្រូវប្រមូលលុយនិងវិញ
    គេមិនខ្វល់អ្នកជម្ងឺណាក្រឬអត់អីទេ។ ក្នុងមន្ទីពេទ្យ
    បើអ្នកជម្ងឺណាមានលុយគឺគេយកចិត្តទុកដាក់ព្យាបាលថែទាំ
    បើអ្នកជម្ងឺអត់លុយគឺគេទុកចោលឲ្យទៅតាមយក្សថាកម្ម។ មិន
    បាច់ថាតាមជនបទឡើយ មើលចុះតែក្នុងទីក្រុងហ្នឹងឃើញស្រាប់ហើយ៕ មើល ន
    អ្នកជម្ងឺយំស្រែកថ្ងូរឲ្យរហ៊ឹសក្នុងពេទ្យធំ
    ពេទ្យកាលម៉ែត។ បើអ្នកជម្ងឺសង្រ្គោះបន្ទាន់ដឹកមកដល់ភ្លាមចាំបាច់ត្រូវចរចាររឿងលុយសិន ។
    បើអត់លុយទេ ដាក់សេរូមឲ្យ
    មួយប្លោកហើយរុញទៅបន្ទប់ដែលគ្មានការព្យាបាលដិតដល់និងខ្វះថ្នាំព្យាបាល។
    វិស័យគមនាគមន៍ ខ្ចីលុយគេមកសាងសង់ផ្លូវតែដដែលៗ ផ្លូវគ្មានគុណភាពអីត្រង់ណាបន្តិចទេ។
    មន្ត្រីក្រសួងគមនាគមន៍
    បាននិយាយថា បើចាក់ផ្លូវស្ដើងបានស៊ីក្រាស់ តែបើចាក់ក្រាស់បានស៊ីស្ដើង។
    អ្នកកំប្លែងជើងចាស់គាត់ថាមិនខុសទេ ផ្លូវដែលធ្វើ
    ជាប់ជាងគេគឺកម្ពុជានេះហើយ គឺធ្វើដដែលៗជាប់រាល់ថ្ងៃ។
    វិស័យចរាចរ សន្តិសុខនិងសណ្តាប់ធ្នាប់ មើលចុះតាមទីប្រជុំជន ក្នុងទីក្រុង
    អ្នកមានលុយមានខ្នងបង្អែកដាក់លក់អីវែអីវ៉ាន់
    នៅលើផ្លូវថ្មើរជើងគ្រប់ទីកន្លែង រាំងស្ទះបិទផ្លូវចរាចរធ្វើដំណើរ។ ប៉ូលិសដេញចាប់
    និងពួនស្ទាក់ចាប់សិស្សសាលា ឬអ្នក
    ដែលជនបទអត់ពាក់មួកនិងមានកញ្ចក់ដោយមិនខ្វល់ពីរឿងបង្ករឲ្យមានការប៉ះពារដល់អ្នកធ្វើដំ
    ណើរដ៏ទៃទៀតឡើយ។
    ថ្នាំញៀន ចោរឆក់ ចោរលួច ចោរប្លន់ ចោរចាប់ជំរឹត ប្រជាជននិយាថា
    ប៉ូលិសនិងចោរគឺចេញមកពីប្រភពតែមួយ ប៉ូលិសចិញ្ចឹមចោរចោរចិញ្ចឹមប៉ូលិស។
    វិស័យសង្គមកិច្ចនិងការងារៈ​ តើក្រសួងផែនការធ្វើការអី?
    រដ្ឋគ្មានគំរោងនិងផែនការបង្កើនការងារនិងគុណភាពស្ថាបន័សម្រាប់ប្រជាជន
    របស់ខ្លួន ផ្ទុយទៅវិញរដ្ឋមានតែធ្វើវិនិយោគឲ្យគេធ្វើម្ចាស់វិញដឹកនាំវិញ
    និងលក់ធនធានធម្មជាតិនិងខ្ចីលុយពីគេថែមទៀតតែប៉ុណ្ណោះ។
    ជាងសាមសិបឆ្នាំមកហើយប្រទេសនៅតែដុនដាបប្រជាពលរដ្ឋរឹតតែក្រទៅៗ
    ប្រឹងរកស៊ីបានត្រឹមតែមួយច្រកៗ មានពេលខ្លះដាច់។
    អ្នកដឹកនាំឃ្លានអំណាចប្រើវិធីសាស្ត្រដឹកនាំតាមរបៀបរបបខ្មែរក្រហម។ មើលចុះ
    អ្នកដឹកនាំគ្រប់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចាប់តាំងពី
    ភូមិដល់ខេត្ត គឺអ្នកល្ងង់ មេភូមិចេះត្រឹមអានអក្សរកើត មេឃុំចេះត្រឹមចេះសរសេរ
    ខ្លះមិនទាំងចេះស៊ីញ៉េផង ចៅហ្វាយស្រុកចេះត្រឹមធ្វើ
    នយោបាយឲ្យបក្ស ចៅហ្វាយខេត្តបក្សពួកចេះត្រឹមមានប្រវត្តតស៊ូបំរើបក្ស។
    ពួកនេះងាយណាស់សម្រាប់ដឹកនាំ ព្រោះពួកមិនចេះ ងាយ
    ស្រួលក្នុងការបញ្ជា និងបញ្ជោរ ព្រោះតែគេស្រឡាញ់អំណាច។ តួយ៉ាងដូចជាបញ្ជាឲ្យធ្វើប៉ាតុកម្ម
    ប្រឆាំលោកកឹមសុខា ធ្វើច្បាប់បំបិទសិទ្ធិក្នុងការនិយាយស្តីជាដើម។
    ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន
    ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់
    វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា
    ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ
    បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ
    ខ្លាំងបានតែក្បាលមេក្រូទេ មិនហ៊ានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។
    សព្វថ្ងៃនេះបក្សពួក និងសាច់ញាតិធ្វើជាម្ចាស់ក្រុមហុន និងប្រធានស្ថាបន័គ្រប់ទីកន្លែង ពួកគេមិន
    ខ្វល់ពីសុខទុក្ខរបស់ប្រជាជនឡើយ មិនខ្វល់ពីបាត់បង់ធនធានក្នុងស្រុកឡើយ! ពួកគេធ្វើយ៉ាង
    ណាឲ្យតែបក្សពួកគេមានបាននិងរស់ស្រួលគ្រប់គ្នាប៉ុណ្ណោះ!
    សូមជួយរំលែកប្រាប់តៗគ្នាផងថាប្រជាជនខ្មែរយើងចាំបាច់ត្រូវតែបោះឆ្នោតរើស
    ដូរយកអ្នកដឹកនាំថ្មីឲ្យបានសិនទោះជាអ្នកណាក៏ដោយចុះ។
    ដោយយល់ថាបើអ្នកក្រោយជាប់ឆ្នោតហើយៗ មានចំណុច
    ខ្សោយក្នុងការដឹកនាំប្រទេសនោះ យើងប្រាកដជាអាចដូរអ្នកថ្មីទៀតបានយ៉ាងងាយ
    ព្រោះអ្នកក្រោយនេះនឹងពុំមានក្រុម ឬកងអង្គរក្សរញ៉េរញ៉ៃដូចជាអ្នកដឹកនាំសព្វថ្ងៃនេះទេ។
    ដូចនេះចូរយើងនាំគ្នាបោះឆ្នោតរើសយកមនុស្សថ្មីមួយសិន។ បើសិនយើងនៅស្រពិចស្រពិល
    បោះឲ្យច្រើនគណៈបក្សថ្មី នោះគឺពិតជាចាញ់គណៈបក្សប្រជាជនទៀតជាពុំខាន។ ដូចនេះ សូម
    យើងតំរង់ទៅគណៈបក្សណាដែលថ្មីសិនទៅ ឬក៏គណៈបក្សប្រឆាំងសិនក៏បានដែរព្រោះគាត់
    មានកៅអីខ្លះហើយនៅក្នុងរដ្ឋសភា។
    យើងឈប់ស្រពិចស្រពិលតទៅទៀតដើម្បី ប្រទេសជាតិរបស់យើង ប្រជាជនយើង បងប្អូនយើង
    សាច់ញាតិយើង ព្រះមហាក្សត្រយើង!!!

  13. Khmer Family says:

    អតីតស្រីស្នេហ៍ លោក កឹម សុខា ប្តឹងទាមទារប្រាក់ សំណង ១ម៉ឺនដុល្លារ សម្រាប់ចិញ្ចឹមជីវិត
    .

    លោក កឹម សុខា និងអ្នកស្រី កែវ សុវណ្ណារី ថតរូបនៅអង្គរវត្ត ខេត្តសៀមរាប

    ភ្នំពេញ៖ អតីតស្រីស្នេហ៍របស់លោក កឹម សុខា បានដាក់ ពាក្យបណ្តឹងទៅកាន់ក្រសួងកិច្ចការនារី និងសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងទាមទារប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត និងព្យាបាលជំងឺ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភាពទីទាល់ក្រ និងសុំសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១ម៉ឺនដុលា្លរពីលោក កឹម សុខា។

    យោងតាមពាក្យបណ្តឹងរបស់ អ្នកស្រី កែវ សុវណ្ណារី អាយុ ៤០ឆ្នាំ មានស្រុកកំណើត នៅសង្កាត់លេខ៣ រាជធានី ភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងថា អ្នកស្រី និងលោក កឹម សុខា បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៩៩ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។ ក្នុងអំឡុង ពេលរស់នៅជាមួយគ្នា អ្នកស្រីបានមានផ្ទៃពោះជាមួយគ្នា ប៉ុន្តែបានរយៈពេលបីខែ ដោយសារតែមានជំងឺបេះដូង ត្រូវវះកាត់ ទើបកូននោះត្រូវបានរលូត។

    ក្នុងពាក្យបណ្តឹងអ្នកស្រី បានបន្តថា នៅពេលដែលអ្នកស្រីដឹងថា មិនអាចមានកូនបានទៀតពួកគាត់ទាំងពីរ ក៏ឯក ភាពគ្នាសុំកូនគេមកចិញ្ចឹមចំនួន២នាក់។ «ក្រោយពីបានយកកូនគេមកចិញ្ចឹម លោក កឹម សុខា បានកាត់បន្ថយ ប្រាក់ឧបត្ថម្ភមកឲ្យនាងខ្ញុំ និងកូនទាំងពីរ ហើយនៅពេលដែលនាងខ្ញុំមានបញ្ហាសុខភាពមិនអាចបំពេញតម្រូវការ ផ្លូវភេទរបស់គាត់ គាត់ក៏ទៅរកសេវាផ្លូវភេទនៅឯខាងក្រៅ ធ្វើឲ្យនាងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង រហូតពេលខ្លះ គាត់បានយកស្រីមករួមភេទនៅក្នុងផ្ទះជាច្រើនលើកច្រើនសារទៀតផង»។

    លោកស្រីបញ្ជាក់ថា ដោយសារតែលោក កឹម សុខា ធ្វើបាបផ្លូវចិត្តមកលើរូបអ្នកស្រី, អ្នកស្រី ក៏សម្រេចចិត្តទៅបួសជាដូនជីបានរយៈពេល១ខែ នៅវត្តក្តោង ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដោយសារតែជំងឺអ្នកស្រីមិនទាន់ជាសះស្បើយ លោក កឹម សុខា បាននាំអ្នកស្រីត្រឡប់មករស់នៅភ្នំពេញវិញ ដោយបានសន្យាថា ឈប់ធ្វើបាប និងផ្តល់ប្រាក់ ដើម្បីព្យាបាលជំងឺ ប៉ុន្តែប្រាក់នោះ បានតិចតួចប៉ុណ្ណោះ មិនអាចយកមកព្យាបាលជំងឺបានឡើយ។

    ក្នុងពាក្យបណ្តឹងអ្នកស្រីបានរៀបរាប់ទៀតថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ លោក កឹម សុខា បានមកជួបអ្នក ស្រីនៅផ្ទះសំណាក់ ហើយប្រាប់មិនឲ្យអ្នកស្រីទាក់ទងផ្ទាល់ជាមួយគាត់ ព្រោះជិតបោះឆ្នោត បើចង់ទាក់ទងសូម ទាក់ទងតាមរយៈអង្គរក្សរបស់គាត់។ ប៉ុន្តែពេលទាក់ទងទៅអង្គរក្សរបស់គាត់ អង្គរក្សនោះបានជេរប្រមាថប្រើពាក្យ ដំដីមិនសមរម្យ ព្រមទាំងបាននិយាយថា «ឯកឧត្តមគ្មានលុយទេ ហើយចង់ធ្វើអីធ្វើទៅ ចង់ចុះកាសែតក៏បានដែរ» ហើយសួររកផ្ទះរបស់អ្នកស្រីនៅកន្លែងណា។

    អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ឲ្យដឹងនៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ថា «ខ្ញុំ មិនបានដឹងរឿងនេះទេ ហើយពេលនេះសំបូររឿងមូលបង្កាច់លោក កឹម សុ ខា ថា នៅខេត្តព្រៃវែងនិយាយរឿងគុកទួលស្លែង ហើយនៅពេលដែលរឿងនេះមិនច្បាស់លាស់ ក៏ចេញរឿងមួយ ទៀត ហើយក៏ត្រូវបានគេបណ្តេញចេញពីសមាជិករដ្ឋសភា នៃគណបក្សប្រឆាំង និងបានទាមទារយកស្លាកលេខ រថយន្តរដ្ឋសភាវិញជាដើម វាមានរឿងចម្លែកៗច្រើនដែរស្រុកយើង»។

    សូមបញ្ជាក់ថា លោក កឹម សុខា គឺជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕

    កូនចិញ្ចឹមទាំងពីរ របស់អ្នកស្រី កែវ សុវណ្ណារី

    អ្នកស្រី កែវ សុវណ្ណារី (រូបខាងស្តាំ) និងម្តាយ ព្រមទាំងកូនចិញ្ចឹម
    ……………………………………………………………………………………………………………………………….មិនអីទេ លោក កឹម សុខាអ៊ើយ! ព្រោះអីទើបតែប្រមូលលុយបានពី បុណ្យផ្កាព្រះអាទិត្យលិច (អូច្រឡំ បុណ្យផ្កាព្រះអាទិត្យរះ) នៅឯនាយសមុទ្រថ្មីៗស៊ឺៗផង កុំថាឡើយ​ស្រីស្នហ៏មួយនិងកូន២ នៅមានស្រីស្នហ៏ និងកូនៗជាច្រើនទៀត! កុំព្រួយ! បង់ហើយ លែងចោល យកថែមទៀត!