អាជ្ញាធរ​ភ្នំពេញ​រារាំង​អ្នក​បឹងកក់​ធ្វើ​បាតុកម្ម

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​តំបន់​បឹងកក់ ប្រមាណ​ជាង ១០០​នាក់ នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​នា​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ដាក់​កម្លាំង​រារាំង ដោយ​បិទ​គ្រប់​ច្រក​ចេញ​ចូល​របស់​ភូមិ​បឹងកក់។ ពួក​គាត់​បាន​តវ៉ា​ចំពោះ​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ចិន ស៊ូកាគូ (Shukaku) អស់​ជាច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​មាន​ដំណោះស្រាយ។

 

ដោយ វិជ័យ អានន្ទ
2013-06-18
RFA


ស្តាប់សំឡេង ថតសំឡេង

អាជ្ញាធរ​រារាំង​អ្នក​បឹងកក់ ធ្វើ​បាតុកម្ម ៦១០

អាជ្ញាធរ​រាជធានី​ភ្នំពេញ រារាំង​អ្នក​ភូមិ​បឹងកក់ មិន​ឲ្យ​ចេញ​ធ្វើ​បាតុកម្ម កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៣។ RFA/Vichey Anandh

 

តំណាង​ពលរដ្ឋ​ភូមិ​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា ការ​ប្រមូល​ផ្ដុំ​នៃ​ពលរដ្ឋ​ថ្ងៃ​នេះ​មិន​មែន​មាន​ន័យ​ថា​អ្នក​ភូមិ​បឹងកក់ ចេញ​ធ្វើ​បាតុកម្ម​នោះ​ទេ ប៉ុន្តែ​ការ​ចេញ​ជួប​ជុំ​គ្នា​ថ្ងៃ​ទី១៧ ខែ​មិថុនា គឺ​ដើម្បី​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​អ្នក​ភូមិ​ឲ្យ​រដ្ឋាភិបាល​ដឹង។ អ្នកស្រី​មាន​ប្រសាសន៍​បន្ត​ថា ក្រៅ​ពី​ពលរដ្ឋ​សម្ដែង​ពី​ទុក្ខ​ព្រួយ ពលរដ្ឋ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា។

អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ទៀត​ថា ការ​ដែល​សាលា​ឧទ្ធរណ៍​កាត់​ទោស​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​ជាប់​គុក​ដោយ​ចោទ​គាត់​ថា​ជា​អ្នក​សមគំនិត​ក្នុង​ការ​វាយ​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឲ្យ​រង​របួស​នោះ មិន​មែន​ជា​រឿង​ពិត​ទេ។ ជាង​នេះ​ទៀត អ្នកស្រី ទេព វន្នី បញ្ជាក់​បន្ថែម​ថា ការ​ជួប​ជុំ​គ្នា​នេះ គឺ​គ្រោង​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​បំណង​ជូន​ដំណឹង​ពី​ទង្វើ​អាក្រក់​របស់​មន្ត្រី​ថ្នាក់​ក្រោម​របស់​រដ្ឋាភិបាល​ឲ្យ​រដ្ឋាភិបាល​ដឹង។

 

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក ឆេង សុភ័ស្ត មាន​ប្រសាសន៍​ថា ការ​តវ៉ា​ប្រឆាំង​ការ​បណ្ដេញ​ចេញ​នៃ​អ្នក​ភូមិ​បឹងកក់ ហាក់​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ ដូច្នេះ​ពួក​គាត់​ត្រូវ​ការ​គ្រូពេទ្យ​ដ៏​ចំណាន​ជួយ​ព្យាបាល​ពួក​គាត់។ លោក ឆេង សុភ័ស្ត បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​គួរ​រក​ដំណោះស្រាយ​ដ៏​សមរម្យ​ណា​មួយ ដើម្បី​បញ្ចប់​បញ្ហា​នេះ ពុំ​នោះ​ទេ ជំងឺ​នេះ​អាច​នឹង​រីក​រាល​ដាល​ធំ​ឡើងៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​រដ្ឋាភិបាល​លើ​ឆាក​អន្តរជាតិ។

អ្នក​ភូមិ​បឹងកក់ ធ្វើ​រូប​ទីងមោង​តំណាង​ឲ្យ​មន្ត្រី​ពុក​រលួយ បន្ទាប់​មក​ពួក​គាត់​បាន​យក​រូប​ទីងមោង​ទាំង​នោះ​យក​ទៅ​ដុត​លើ​ពំនូក​ខ្សាច់​ក្នុង​ភូមិ​បឹងកក់ ដែល​ស្ថិត​នៅ​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ ក្នុង​ពិធី​ដុត​រូប​ទីងមោង​នោះ ពលរដ្ឋ​បាច​អំបិល​ម្ទេស និង​បាច​លាជ​ដាក់​បណ្ដាសា​ពួក​មន្ត្រី​ពុក​រលួយ​មិន​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

2 Responses to "អាជ្ញាធរ​ភ្នំពេញ​រារាំង​អ្នក​បឹងកក់​ធ្វើ​បាតុកម្ម"

  1. khmers says:

    we have neutral body in our kingdom ” Cambodian Monarchy” . All those 10 million Cambodian should turn out to cast theirs vote in July 28th. Cambodian must vote freely for any political party their like, and the party that protects Khmer’s interests. Cambodian Election law punish those NEC official that cost any trouble for Khmer voters from access to their poll. the election law should be made more easy for Khmer voters to get access to their vote with out wast to much of their times for voting before any election day. Khmer voters from 18 yr old up should be access to vote more freely in their home town with out losing much of their times. their should be voting anywhere they wanted in their home province without spending times of travel to theirs polling station so they can cast their vote any station in their province.

  2. khmers says:

    Land issues, specially Boeung KORKERS. you know this current govt has no will to solves you land issues. it is your turn are coming up in 28 july. you should make more campaigns for election to call for more voters to help you vote for gvt that will solves you boeung kork land issues after this 28 july election. DONT WAST YOUR TIMES ANYMORE WITH THIS GOV’T COS THEY DONT SOLVES YOUR PROBLEMS. YOUR SHOULD WISH FOR NEW GOVT AFTER ELECTION TO SOLVES THIS ISSUES FOR YOU.