គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជំនួយទឹកខ្មៅលុបលាងមិនជ្រះចំនួន ៤ម៉ឺនដបពីប្រទេសឥណ្ឌា សម្រាប់ប្រើប្រាស់ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅខែកក្កដា ខាងមុខ។
ដោយ ដែន អយុធ្យា
2013-06-19
RFA
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្តី មានប្រសាសន៍ក្នុងពិធីផ្តល់ជំនួយទឹកខ្មៅនេះនាទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ថា ជំនួយទឹកខ្មៅចំនួន ៤ម៉ឺនដបពីប្រទេសឥណ្ឌា មានតម្លៃសរុបជាង ៨,៧សែនដុល្លារសហរដ្ឋអាមេរិក (៨៧៧.៨៧៤)។ តម្លៃនេះបូកសរុបទាំងការដឹកជញ្ជូន និងការធានារ៉ាប់រង។
លោក អ៊ឹម សួស្តី ឲ្យដឹងបន្តថា ទឹកខ្មៅ១ដបមានចំណុះ ៧០សេសេ (CC) ហើយបានដឹកមកដល់ឃ្លាំង គ.ជ.ប កាលពីសប្តាហ៍មុន។ លោកបន្តថា ទឹកខ្មៅលុបលាងមិនជ្រះ គឺជាសម្ភារៈសំខាន់មួយក្នុងចំណោមសម្ភារៈសំខាន់ៗទាំង ៥មុខ ដែលមិនអាចខ្វះបាន មានដូចជា សន្លឹកឆ្នោត ត្រាសម្ងាត់ បញ្ជីបោះឆ្នោត ហិបឆ្នោត និងទឹកខ្មៅលុបលាងមិនជ្រះ។
លោក អ៊ឹម សួស្ដី៖ «ទឹកខ្មៅលុបលាងមិនជ្រះគឺជានិមិត្តសញ្ញាសត្យានុម័តមួយដែលបង្ហាញអំពីសុចរិតភាព និងតម្លាភាពនៅក្នុងដំណើរការបោះឆ្នោត តាមរយៈការជួយឲ្យមន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធដែលតាមឃ្លាំមើលដំណើរការបោះឆ្នោត នៅតាមស្ថានីយបោះឆ្នោតនីមួយៗបានដឹងថា អ្នកបោះឆ្នោតនោះពិតជាបានបោះឆ្នោតរួចហើយ ហើយថែមទាំងជួយបង្ការទប់ស្កាត់មិនឲ្យមានការបោះឆ្នោតលើសពីមួយដង»។
ពិធីប្រគល់និងទទួលទឹកខ្មៅលុបលាងមិនជ្រះនាទីស្ដីការ គ.ជ.ប មានលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប និងលោក ឌឺណេស ប៉ាតណែក (Dinesk K. Patnaik) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
កាលពីឆ្នាំ២០០៣ ប្រទេសឥណ្ឌា ធ្លាប់បានផ្ដល់ទឹកខ្មៅលុបលាងមិនជ្រះដល់ស្ថាប័ន គ.ជ.ប ចំនួន ២,៦ម៉ឺនដប ដោយក្នុង ១ដបមានចំណុះ ៨០សេសេ និងមានតម្លៃសរុបជិត ២សែនដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រើប្រាស់ឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៣។
ទាក់ទិនបញ្ហានេះ សម្រាប់គណបក្សប្រឆាំងហាក់មិនសូវចាប់អារម្មណ៍ចំពោះទឹកខ្មៅលុបលាងមិនជ្រះសម្រាប់បម្រើដល់ការបោះឆ្នោតសភានីតិកាលទី៥ ដែលប្រទេសឥណ្ឌា ផ្ដល់ជូននេះទេ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា សព្វថ្ងៃនេះមានប្រជាពលរដ្ឋរាប់លាននាក់បាត់ឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត និងមានពលរដ្ឋខ្លះមិនទទួលបានប័ណ្ណព័ត៌មានបោះឆ្នោត៖ «អ្វីដែលសំខាន់ខ្ញុំចង់ផ្ដោតអារម្មណ៍ទៅលើប្រជាពលរដ្ឋប្រហែលជាង ១លាននាក់ ដែលមិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយនឹងការចែកប័ណ្ណព័ត៌មានបោះឆ្នោតឲ្យបានគ្រប់ៗគ្នា កុំឲ្យមានការរើសអើង។ រឿងអ្វីផ្សេងៗទៀតជារឿងបន្ទាប់បន្សំ ប៉ុន្តែអ្វីដែលសំខាន់ គឺប្រជាពលរដ្ឋមិនទាន់ទទួលបានប័ណ្ណព័ត៌មាន ហើយឮសូរព័ត៌មានមួយចំនួនប្រធានភូមិ និងក្រុមការងារចុះចែកប័ណ្ណព័ត៌មានហ្នឹងមានការរើសអើងចំពោះអ្នកបោះឆ្នោត។ គ.ជ.ប ត្រូវតែចាត់វិធានការតាមដានរឿងហ្នឹងឲ្យមែនទែន ជំរុញធ្វើម៉េចដើម្បីចែកប័ណ្ណព័ត៌មានហ្នឹងឲ្យបានដល់អ្នកបោះឆ្នោតទូទាំងប្រទេស»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ មានការិយាល័យបោះឆ្នោតចំនួន ១.៩០៩ការិយាល័យ ហើយថា ក្នុង១ការិយាល័យបោះឆ្នោតត្រូវប្រើប្រាស់ទឹកខ្មៅលុបលាងមិនជ្រះចំនួន ២ដប។ លោកបន្តថា ក្នុងចំណោមទឹកខ្មៅទាំង ៤ម៉ឺនដប ទឹកខ្មៅមួយចំនួនត្រូវទុកបម្រុងនៅ គ.ជ.ប និងនៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ឬ គធ/ខប។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៨ បានចុះបញ្ជីចូលរួមប្រកួតប្រជែង។ រីឯយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតនេះ មានរយៈពេល ៣០ថ្ងៃ នឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ សម្រាប់បម្រើឲ្យការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ មានជាង ៩,៦លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ថ្នាក់ដឹកនាំបស្ចិមប្រទេសទទួលស្គាល់សម្តេច ហ៊ុន សែន ជាបុរសខ្លាំងប្រចាំសតវត្ស២១
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានថ្នាក់ដឹកនាំនៃបណ្តាប្រទេសនៅបស្ចឹមប្រទេស ជាពិសេសថ្នាក់ដឹកនាំសហរដ្ឋអាមេរិកបានកត់ត្រានៅក្នុងក្រាំងប្រវត្តិសាស្ត្រថា សម្តេចតេជោ ហ៊ុន សែន ជាបុរសខ្លាំងដ៏អស្ចារ្យប្រចាំសតវត្ស២១ ដែលពិបាកនឹងមានថ្នាក់ដឹកនាំរូបណាមួយធ្វើដូចសម្តេចណាស់ ។
មានសមិទ្ធផលជាច្រើន ទាំងកិច្ចការនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ គឺសម្តេចតេជោបានប្រើប្រាស់ខ្សែជីវិតលើសពីពាក់កណ្តាលជីវិតទៅទៀត ពីជីវិត កសិករ, ក្មេងវត្ត មកជាមេដឹកនាំកំពូលដ៏អស្ចារ្យ ដោយលះបង់គ្រប់បែបយ៉ាង ដើម្បីស្រាយចំណងវិបត្តិសង្គមជាតិ ប្រទេសជាតិ ឱ្យមកមានតម្លាភាពជ្រះថ្លា ដូចជាការប្រើប្រាស់នយោបាយនាំសន្តិភាពពេញផ្ទៃប្រទេសទាំងមូល, លុបបំបាត់របបខ្មែរក្រហម និងប្រយុទ្ធការពារមិនឱ្យរបបខ្មែរក្រហមវិលចូលសង្គមជាតិវិញ ព្រមទាំងនយោបាយឈ្នះ=ឈ្នះជាដើម។
មានខ្សែអាត់សំឡេងស្តីអំពីការទទួលស្គាល់សម្តេចតេជោ ហ៊ុន សែន ជាបុរសខ្លាំង៕
ជឿអាមេរិកមិនជឿរទៅជឿរអាឥណ្ឌាលក់មុង។ យកទឹកថ្នាំពីអាមេរិកបានយួនវាមិនអាចលាងជ្រះ
ហើយអាបន្លំបោះឆ្នោតម្តងទៀតបាន ទៅជឿទឹកថ្នាំឥណ្ឌាគ្រាន់តែយួនដាក់ក្រោមគូថវាផោមដាក់
ក៍រលប់បាត់ដែរ។