អ្នក​បឹងកក់​និង​បុរីកីឡា​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី​មុន​បោះឆ្នោត

នៅ​ខណៈ​ដែល​គណបក្ស​កាន់​អំណាច​មមាញឹក​នឹង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ដោយ​មិន​ទាន់​បាន​គិតគូរ​រក​ដំណោះស្រាយ​ឲ្យ​ជន​រងគ្រោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ចិន ស៊ូកាគូ (Shukaku) នៅ​ឡើយ​នោះ អ្នក​បឹងកក់ បាន​លើក​គ្នា​មក​កាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ឲ្យ​បាន​មុន​ពេល​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ថ្មី ក្រោយ​ពេល​បោះឆ្នោត​ខាង​មុខ។

 

ដោយ ចេង ម៉េងជូ
2013-07-02
RFA

បឹងកក់​តវ៉ា ៦១០

ក្រុម​អ្នក​ភូមិ​បឹងកក់ ស្រែក​ទាមទារ​ឲ្យ​អភិបាល​ក្រុង​មក​ដោះស្រាយ​ជា​មួយ​ពួក​គាត់ នា​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Mom Sophon

ជន​រងគ្រោះ​ដីធ្លី​ដែល​រួម​មាន​អ្នក​ភូមិ​បឹងកក់ អតីត​អ្នក​ភូមិ​បឹងកក់ និង​អ្នក​ភូមិ​បុរីកីឡា សរុប​ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​កក្កដា នេះ បាន​ធ្វើ​បាតុកម្ម​បិទ​មហាវិថី​ព្រះមុនីវង្ស នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដោយ​ពួក​គេ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ជា​បន្ទាន់​ពី​រាជ​រដ្ឋាភិបាល ឲ្យ​បាន​មុន​ពេល​បោះឆ្នោត។ ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ គោរព​តាម​ពាក្យ​សន្យា​ដែល​ថា​នឹង​ផ្តល់​ដំណោះស្រាយ​សមរម្យ​ជូន​ពួក​គេ។

អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី និង​អ្នក​ភូមិ​បឹងកក់ ដទៃ​ទៀត មក​តវ៉ា​ឲ្យ​សាលា​រាជធានី​ចាត់​ចែង​ផ្តល់​ដំណោះស្រាយ​ឲ្យ​បាន​មុន​ពេល​មាន​រដ្ឋាភិបាល​ថ្មី៖ «ពួក​ខ្ញុំ​មក​ត្រូវ​ការ​យុត្តិ​ធម៌ ការ​ដោះស្រាយ​ជា​បន្ទាន់ មិន​ត្រូវ​ការ​ពន្យារ​ពេល និង​កុហក​បោកប្រាស់​ដូច​កាល​ជំនាន់​ឯកឧត្តម កែប ជុតិមា ទេ។ ឥឡូវ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ឃើញ​ថា​ឯកឧត្តម ប៉ា សុជាតិវង្ស មិន​ទាន់​ឃើញ​មាន​ឆន្ទៈ​ណា​មួយ​គោរព​តាម​អនុសាសន៍​ខ្លួន​ឯង ថា​នឹង​ប្ដេជ្ញា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អត់​ឃើញ​មាន​ទាំងអស់»

អតីត​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ស៊ា ណារ៉េត បាន​មាន​ប្រសាសន៍​ថា ថ្វី​បើ​អ្នកស្រី​ទទួល​បាន​សំណង​ចំពោះ​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​របស់​អ្នកស្រី​ហើយ​ក៏ដោយ ក៏​អ្នកស្រី​មិន​ទាន់​សុខ​ចិត្ត​នោះ​ឡើយ ព្រោះ​នោះ​គឺ​ជា​ការ​ទទួល​យក​ទាំង​បង្ខំ ហើយ​សព្វថ្ងៃ​អ្នកស្រី​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក៖ «ខ្ញុំ​ចង់​ឲ្យ​សាលា​ក្រុង​ដោះស្រាយ​ជម្រក​ឲ្យ​ខ្ញុំ ឲ្យ​ខ្ញុំ​មាន​ជម្រក​សមរម្យ​ដូច​គេ​ឯង ព្រោះ​គាត់​ឲ្យ​សំណង​ខ្ញុំ​នៅ​ពេល​ចាក​ចេញ​ទៅ​ហ្នឹង គឺ​សំណង​មិន​សមរម្យ​ទេ ខ្ញុំ​ទទួល​យក​ដោយ​ការ​បង្ខំ​ចិត្ត​ដោយ​ការ​គំរាម​កំហែង»

ចំណែក​អ្នក​ភូមិ​បុរីកីឡា វិញ ក៏​បាន​ចូលរួម​ជាមួយ​អ្នក​ភូមិ​បឹងកក់ ទទូច​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ពន្លឿន​នីតិវិធី​ដោះស្រាយ​ជូន​ពួក​គេ​ផង​ដែរ។

អ្នកស្រី ជុំ ង៉ាន់ តំណាង​អ្នក​ភូមិ​បុរីកីឡា បាន​ត្អូញត្អែរ​ថា ស្ថានភាព​រស់នៅ​របស់​ពួក​គាត់​កំពុង​មាន​ភាព​លំបាក​ខ្លាំង ដោយ​ត្រូវ​រស់នៅ​ក្រោម​តង់ និង​កម្តៅ​ក្តៅ​ហែង៖ «ឯកឧត្តម ប៉ា សុជាតិវង្ស ដែល​គាត់​ឡើង​ថ្មី​ហ្នឹង គាត់​បាន​សន្យា​ជាមួយ​ពួក​ខ្ញុំ ថា​នឹង​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​មុន​ពេល​បោះឆ្នោត ប៉ុន្តែ​មក​ដល់​ពេល​នេះ​ហើយ គាត់​មិន​ទាន់​បាន​ដោះស្រាយ។ ដូច្នេះ ពួក​ខ្ញុំ​មក​ទាមទារ​ឲ្យ​ដោះស្រាយ​មុន​ពេល​បោះឆ្នោត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ត្រឹម​រសៀល​ថ្ងៃ​ទី១ នេះ​បាន​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់​ប្រជុំ។

មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា រដ្ឋាភិបាល​គួរ​ណាស់​តែ​ព្យាយាម​ពន្លឿន​ការងារ​របស់​ខ្លួន​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ពួក​គេ ដើម្បី​បង្ហាញ​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ដីធ្លី​របស់​គណបក្ស​ខ្លួន៖ «សាលា​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រដ្ឋាភិបាល គួរ​តែ​ប្រញាប់​រួសរាន់​ដោះស្រាយ​បញ្ហា​ហ្នឹង​ឲ្យ​បាន​ចប់​មុន​ការ​បោះឆ្នោត។ នៅ​ពេល​ដែល​មាន​ការ​ឃោសនា​បោះឆ្នោត ហើយ​មាន​ការ​តវ៉ា អា​នេះ​គឺ​វា​ធ្វើ​ឲ្យ​មាន​ការ​ច្របូកច្របល់​ច្រើន ហើយ​វា​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ ក៏​ដូច​ជា​ការ​ឃោសនា​បោះឆ្នោត»

កាល​ពី​ថ្ងៃ​ទី២៩ ឧសភា កន្លង​ទៅ ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​បាតុកម្ម​ម្ដង​មក​ហើយ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​នោះ​អាជ្ញាធរ​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង បាញ់​ទឹក​សន្ធាប់​ទៅ​លើ​ពួក​គាត់ ដែល​បណ្ដាល​ឲ្យ​ស្ត្រី ៣​នាក់ សន្លប់​នៅ​នឹង​កន្លែង។

នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ មាន​ការ​ប្រទាញប្រទង់​គ្នា​រវាង​សមត្ថកិច្ច និង​បាតុករ ដែល​បាន​ធ្វើ​ឲ្យ​ស្ត្រី ២​នាក់​រង​របួស ក្នុង​នោះ​ស្ត្រី​ម្នាក់ គឺ​អ្នកស្រី ខែក ចាន់រស្មី អាយុ ៣៣​ឆ្នាំ ដែល​មាន​ផ្ទៃពោះ ២​ខែ​កន្លះ​ផង​នោះ​រលូត​កូន ហើយ​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ បូវ សោភា អាយុ ៣៦​ឆ្នាំ រង​របួស​ចំ​ពោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

4 Responses to "អ្នក​បឹងកក់​និង​បុរីកីឡា​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី​មុន​បោះឆ្នោត"

  1. Khmer Family says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  2. Khmer Family says:

    July 2, 2013 at 10:34 am សារព័ត៌មាន បរទេស ស្ទង់មតិគណបក្ស ប្រជាជន បន្ដឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី .ភ្នំពេញ៖ សារព័ត៌មាន បរទេសមួយចំនួន បានបង្កប់ការស្ទង់មតិ និងវិភាគរបស់ខ្លួន នៅក្នុងអត្ថបទ ដែលសរសេរ ចេញផ្សាយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បច្ចុប្បន្ន នៅប្រទេសកម្ពុជា និងមានបុរសខ្លាំង តេជោ សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នឹងបន្ដការឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី សម្រាប់ការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។

    យោងតាម ការចុះផ្សាយ របស់គេហទំព័រ Channel News Asia កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៣ អ្នកនិពន្ធ បានបង្កប់មួយឃ្លា ក្នុងអត្ថបទរបស់ខ្លួន ដែលមានចំណងជើងថា “សហរដ្ឋអាមេរិកបាន ជំរុញប្រទេសកម្ពុជាឱ្យ បោះបង់ចោល នូវការបិទផ្សាយវិទ្យុបរទេស ” ដែលក្នុងមួយឃ្លានោះ អ្នកនិពន្ធបានសរសេរថា “យុទ្ធនាការបោះ ឆ្នោតជាផ្លូវការ សម្រាប់ការបោះឆ្នោត ជាសកលក្នុងខែក្រោយនេះ ដែលគេរំពឹងថា នឹងត្រូវទទួលជ័យជំនះ ដោយ បុរសខ្លាំង លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានចាប់ផ្ដើម កាលពីថ្ងៃព្រហស្បតិ៍ហើយ ” ។

    ជាមួយគ្នានេះ សារព័ត៌មាន ស៊ិនហួរ ចុះ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ក្នុងអត្ថបទ របស់ខ្លួនមួយ ដែលមាន ចំណងជើងថា “ប្រទេសកម្ពុជា បានលើកបម្រាមលើការ ផ្សាយឡើងវិញរបស់វិទ្យុបរទេសដោយ វិទ្យុក្នុងស្រុក” អ្នកនិពន្ធបានសរសេរឃ្លាមួយថា “បណ្ដាអ្នកសង្កេតការណ៍នយោ បាយ បានព្យាករណ៍ថា គណបក្សរបស់ លោក ហ៊ុន សែន នឹងទទួលជ័យជំនះភ្លូក ទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលខាង មុខ ”។

    ដោយឡែកសម្រាប់កាសែតSouth China Post ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៣ តាមរយៈអត្ថបទ មួយរបស់ខ្លួន អ្នកនិពន្ធក៏បានបញ្ជាក់ឃ្លាមួយ នៅក្នុងអត្ថ បទនោះថា “នាយករដ្ឋមន្ដ្រី ហ៊ុន សែន មេដឹកនាំដែល កាន់អំណាចដ៏យូរមួយរូប ក្នុង ពិភពលោក ហើយគណបក្សប្រជាជនកម្ពុជា របស់គាត់ត្រូវបានគេរំពឹងថា នឹងឈ្នះ ការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដា ខាងមុខ នេះ ”។

    តាមរយៈការវិភាគ និងស្ទង់មតិរបស់ សារព័ត៌មានបរទេសខាងលើនេះ បានបង្ហាញឱ្យឃើញថា សម្រាប់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនោះ នៅតែជាគណបក្សដែលស័ក្ដិ សមបំផុត ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន និងអភិវឌ្ឍន៍ខណៈដែលបក្សប្រឆាំង ដែលគ្មាន គោលនយោបាយច្បាស់លាស់ ធ្លាក់ប្រជាប្រិយភាពបន្ដិចម្ដងៗ ៕

  3. Kobe says:

    ខ្ញុំពិតជាចាញ់មែនហើយ!

    តាមខ្ញុំនៅចាំ លោកអភិបាលចាស់ ថា​វាជារឿងនយោបាយ ។ អភិបាលថ្មីថាដោះស្រាយឲ្យបាន

    តាមគំនិតផ្ទល់របស់ខ្ញុំគិតដូចគាត់ ពិយជាអាចដោះបាន តែតាមពិតមិនអាចងាយស្រួលនមែន ពិត

    ជារឿងនយោបាយមែន ។

    តែអ្នលតវាទាំងនោះមានឆន្ទះក្នុងការដោះស្រាយទេ? មើមិនមានចូរធ្វើបាតុកម្មបន្តទៀត?

    បើមានឆន្ទះចូរដាក់បញ្ហាលើតុដោះស្រាយ ! បើធ្វើដូចនេះបាន មិនលើសពីបី(៣)ខែទេ រាល់

    បញ្ហាត្រូវបានបញ្ចប់ ។

    ហេតុអ្វីខ្ញុំហ៊ាននិយាយដូចនេះ? ពីព្រោះយើងអាចមើលលើបរិបទសង្គមសព្វថ្ងៃ នោះយើងនិង

    អាចគិតឃើញថា រដ្ឋាភិបាលពិតជាដោះស្រាយជូន ។ តើហេតុអ្វីយើងទាំងអស់គ្នាមិនអាច

    យកនយោបាយឈ្នះ ឈ្នះ មកអនុវត្ត សំរាប់អ្នកបឹងកក់ បុរីកីឡា ។ល។

    ជាសរុបមក ចូរយើងម្នាក់ៗ ត្រូវចេះរកភាពវៃឆ្លាតមកប្រើ កុំធ្វើអ្វីទាំងប់ងល់ គ្មានបរទេសណា

    ស្រលាញ់ខ្មែរ ជាងខ្មែរស្រលាញ់ខ្មែរ ហើយក៍គ្មានអង្គការណាស្រលាញ់អ្នកបឹងកក់ ជាងអ្នកបឹង

    កក់ទេ?

    សូមទទួលនូវការគោរពរាប់អាន អំពីខ្ញុំ ។

  4. ប្រាកដ says:

    ពួកអា ម៉ួតួឌុប វាធ្វើអោយប្រជាជនដឹងកាន់តែច្រើន នួវរឿងអយុត្តិធម៏សង្គម យកដីគេ យកផ្ទះគេ សំលាប់ ពិសិត ពិលិកា ទាំងអស់នេះធ្វើអោយអាខ្វាកកាន់តែចូលគៀកទៅទីអវសានហើយ​អា ។