ជំងឺ​ផ្តាសាយ​បក្សី សម្លាប់​ក្មេង​ស្រី ទី៩

Wednesday, 03 July 2013
Justine Drennan
ភ្នំពេញ ប៉ុស្តិ៍

 

130703_04

ការ​ធ្វើ​អាជីវ​កម្ម​​សត្វមាន់​ ចូល​​មក​កាន់ទី​​​ផ្សារក្នុង​រាជ​ធានី​ភ្នំពេញ​​​។ រូបថត ហេង ជីវ័ន​

ភ្នំពេញៈ មន្រ្តី​ក្រសួង​សុខាភិបាល​កាល​ពី​ម្សិលមិញ​បាន​ប្រកាស​អំពី​ករណី ស្លាប់​ទី៩ បណ្តាល​ពី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​នេះ​ដែល​នេះ​ជា​ករណី​ដំបូង បន្ទាប់​ពី​ករណី​ស្លាប់​នៃ​ជំងឺ​ផ្តាសាយ​បក្សី H5N1 ចាប់​តាំង​ពី​ការ​កើត​មាន​ករណី​ស្លាប់​នេះ​ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ។

ជន​រងគ្រោះ​ថ្មី​បំផុត​នេះ គឺ​មាន​កុមារ​អាយុ​៦​ឆ្នាំ មក​ពី​ស្រុក​បន្ទាយ​មាស​ខេត្ត​កំពត ដែល​បាន​នាំ​មក​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣ ហើយ​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​នៅ​យប់​នោះ​តែ​ម្តង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​នេះ​ពី​ដំបូង​មាន​ជំងឺ​គ្រុន និង​ឈឺ​ក្បាល​ចាប់​តាំង​ពី​ថ្ងៃ​ទី២៤​ខែ​មិថុនា ហើយ​ឪពុក​ម្តាយ​បាន​នាំ​ទៅ​គ្លីនិក​ឯកជន​មួយ នៅ​ពីរ​ថ្ងៃ​ក្រោយ​មក​នៅ​ពេល​ស្ថានភាព​ជំងឺ​របស់​នាង​វិវត្ត​រហូត​ដល់​មាន​ការ​ក្អក និង​ពិបាក​ដង្ហើម​នៅ​មុន​ពេល​គ្រួសារ​បញ្ចូន​មក​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ទៀត​ថា​៖«ថ្មីៗ​នេះ​មាន​ករណី​ស្លាប់​សត្វ​មាន់​ទា នៅ​ក្នុង​ភូមិ​ហើយ​ក្មេង​ស្រី​នេះ​ទំនង​ជា​បាន​ប៉ះ​ពាល់​ទៅ​លើ​សត្វ​មាន់​ទា​ដែល ឈឺ​ងាប់​ទាំង​នោះ នៅ​មុន​ពេល​នាង​ធ្លាក់​ខ្លួន​ឈឺ»។

ក្មេង​ស្រី​នេះ​គឺជា​ជន​ទី១៣ គិត​មក​ដល់​ដើម​ខែ​កក្កដា ក្នុង​ឆ្នាំ​នេះ​ដែល​ត្រូវ​បាន​អះអាង​ថា បាន​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ហើយ​ករណី​នេះ មាន​តែ​អ្នក​ជំងឺ​ចំនួន ៩នាក់​តែ​ប៉ុណ្ណោះ ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ​ឡើង​វិញ។

សេចក្តី​ថ្លែង​ការណ៍​ក៏​បាន​កត់​សម្គាល់​ដែរ​ថា ចំនួន​នៃ​ការ​កើត​មាន​ករណី​ជំងឺ​គ្រុន​ផ្តាសាយ​គិត​សរុប​ក្នុង​ឆ្នាំ​នេះ​បាន​កើន​ឡើង​ដល់​១១​ករណី ក្នុង​ខែ​ឧសភា និង ១២ ករណី ក្នុង​ខែ​មិថុនា ខណៈ​ដែល​មន្ទីរ​ពិសោធ​បាន​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​សំណាក​គំរូ​ដែល​បាន​យក​មក​ពិនិត្យ​កាល​ពី​ខែ​មករា​ហើយ​បាន​រក​ឃើញ​មាន​មេរោគ​វិជ្ជមាន ចំពោះ​ប្រភេទ​ផ្តាសាយ​ដទៃ​ទៀត។

ក្នុង​សេចក្តី​ថ្លែង​ការណ៍ នោះ​ដែរ​បញ្ជាក់​ថា មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឡើង​វិញ ដើម្បី​រក​មេរោគ​ផ្តាសាយ​បក្សី​គឺ​មាន​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​មនុស្ស​ចាស់​វ័យ​៥៨​ឆ្នាំ​ម្នាក់​មក​ពី​រាជធានី​ភ្នំពេញ​ដែល​បាន​ឆ្លង​ទាំង​ជំងឺ​ផ្តាសាយ​បក្សី និង​វីរុស​ផ្តាសាយ​ដទៃ​ទៀត​ប៉ុន្តែ បាន​ជា​សះស្បើយ​វិញ៕ PS

 

What Next?

Recent Articles

3 Responses to "ជំងឺ​ផ្តាសាយ​បក្សី សម្លាប់​ក្មេង​ស្រី ទី៩"

  1. Khmer Family says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  2. Khmer Family says:

    យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
    ………………………………………………………………………………………………………………………………….

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!

  3. Khmer Family says:

    នៅពេលនេះ យើងអាចវាយតំលៃបានថា ក្នុងគណបក្សសង្រ្គោះជាតិ ពោរពេញទៅដោយធនធានឧក្រិដ្ឋជន ជនក្រៅសង្គម ជនសង្គមងងឺត ជនបាតសង្គម ជនដែលរត់គេចចេញពីសំណាញ់ច្បាប់ មកជ្រកកោន ក្រោមស្លាកគណបក្សនយោបាយ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គណបក្សសង្រ្គោះតែងតែចេញមកការពារពួកនោះជានិច្ច​ហើយស្រែកថា ជារឿងនយោបាយ!!!!