សាក្សី៖ ជនជាប់ចោទ ខៀវ សំផន ដឹង​ពី​ការ​ចាប់​មនុស្ស​នៅ​របប​ខ្មែរ​ក្រហម

សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា នេះ បាន​ធ្វើ​សវនាការ​ស្ដាប់​សាក្សី​អតីត​ជា​យុទ្ធនា រី​ខ្មែរ​ក្រហម​នៅ​ភូមិភាគ​បូព៌ា​មួយ​រូប ឈ្មោះ ឯក ហេន។

 

ដោយ ឡេង ម៉ាលី
2013-07-03
RFA

ខៀវសំផន

ខៀវ សំផន (រូប​ស្ដាំ) អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរក្រហម នៅ​ក្នុង​សវនាការ នាថ្ងៃ​ទី ២៣ មេសា ២០០៨។ Pool Photo/Vannara

សាក្សី ឯក ហេន ក្នុង​វ័យ ៥៦​ឆ្នាំ គឺ​ជា​សាក្សី​មួយ​រូប​ដែល​ស្នើសុំ​ឱ្យ​កោះ​ហៅ​មក​បំភ្លឺ​សាលាដំបូង​ដោយ​ភាគី​ពីរ គឺ​ទាំង​ភាគី​សហ​ព្រះរាជ​អាជ្ញា​ជា​ដើម​ចោទ​ផង និង​ភាគី​មេធាវី​ការពារ​ជន​ជាប់​ចោទ ដែល​ជា​ចុង​ចោទ​ផង។ សាក្សី​រូប​នេះ​ត្រូវ​បាន​គ្រប់​ភាគី​សួរដេញដោល​រក​ការ​ពាក់ព័ន្ធ​របស់​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន នៅ​ក្នុង​វិសាលភាព​នៃ​សំណុំ​រឿង​លេខ ០០២ វគ្គ ១។

សាក្សី ឯក ហេន ថ្លែង​ប្រាប់​អង្គ​ជំនុំជម្រះ​ថា ក្នុង​ពេល​គាត់​ធ្វើការ​នៅ​អង្គភាព​កាត់​ដេរ​រដ្ឋ កាល​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គាត់​បាន​រៀន​សូត្រ​ផ្នែក​នយោបាយ​ពី​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​នេះ ហើយ​នៅ​ពេល​នោះ​ដែរ មាន​មនុស្ស​នៅ​ក្នុង​អង្គភាព​របស់​គាត់​ត្រូវ​គេ​ហៅ​យក​ទៅ ហើយ​បាត់​ខ្លួន​រហូត។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​សហ​ព្រះរាជអាជ្ញា លោកស្រី ឯក ហេន បញ្ជាក់​ថា ជន​ជាប់​ចោទ ខៀវ សំផន បាន​ដឹង​អំពី​ការ​ចាប់​ខ្លួន​មនុស្ស​នៅ​ពេល​នោះ ជាពិសេស ការ​ចាប់​ខ្លួន​កម្មាភិបាល​ឈ្មោះ ប៉ង់ នៅ​មន្ទីរ​លេខ ៨៧០ របស់​គាត់៖ «គាត់​អត់​មាន​បាន​លើក​ថា​ថ្ងៃ​នេះៗ ផង… គាត់​បាន​លើក​ឡើង​ថា ចង្កឹះ​មួយ​អាច​កាច់​បាក់ តែ​ចង្កឹះ​មួយ​បាច់​មិន​អាច​កាច់​បាក់​ទេ។ យើង​ត្រូវ​សាមគ្គី​គ្នា មិន​អាច​បាក់​ទេ។ គាត់​លើក​ឡើង​អ៊ីចឹង​ដែរ»

ចំណុច​ត្រង់​នេះ មេធាវី​របស់​ជន​ជាប់​ចោទ ខៀវ សំផន បាន​ជំទាស់​ថា សហ​ព្រះរាជ​អាជ្ញា​សួរ​សំណួរ​ដឹក​មុខ​ចម្លើយ។

សវនាការ​ស្ដាប់​សាក្សី ឯក ហេន ត្រូវ​បាន​បញ្ចប់ ហើយ​សវនាការ​នឹង​ធ្វើ​បន្ត​នៅ​ថ្ងៃ​ទី ៤ កក្កដា​ទៀត ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នឹង​ស្ដាប់​សាក្សី​មួយ​រូប​ទៀត​ឈ្មោះ ស៊ុំ អាឡាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

7 Responses to "សាក្សី៖ ជនជាប់ចោទ ខៀវ សំផន ដឹង​ពី​ការ​ចាប់​មនុស្ស​នៅ​របប​ខ្មែរ​ក្រហម"

  1. Khmer Family says:

    យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
    ………………………………………………………………………………………………………………………………….

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!

  2. Khmer Family says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  3. Khmer Family says:

    ជម្លោះផ្ទៃក្នុង អ្នកភូមិបឹងកក់ ទេព វណ្ណនី ជាមនុស្សពុករលួយ ផ្ដាច់ការ និង ប្រកាន់បក្ខពួក (មានសំឡេង)
    .ភ្នំពេញ ៖ ប្រជាពលរដ្ឋ នៅប្លុកបឹងកក់ ដែលធ្វើការតវ៉ា រឿងជម្លោះដីធ្លីអស់រយៈ ពេលជាច្រើនឆ្នាំមកនោះ ឥឡូវ មេដឹកនាំ សំខាន់ៗ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ ទាំង ៧ភូមិ បានចាប់ផ្ដើមបែកបាក់ផ្ទៃក្នុង ដោយសារតែ ប្រជាពលរដ្ឋម្ខាង បានដើរ ចេញ ប្រឆាំងនឹងឈ្មោះ ទេព វណ្ណនី ដែល ចាត់ទុកខ្លួនឯង ជាតំណាងប្រជាពលរដ្ឋនៅ ប្លុកបឹងកក់ នៅពេលបើកការតវ៉ាម្ដងៗ ហើយស្ដ្រីរូបនេះ គឺជាមនុស្សម្នាក់ដែលសហ គមន៍អន្ដរជាតិគាំទ្រ ព្រមទាំង បានផ្ដល់ពាន រង្វាន់ពាក់ព័ន្ធនឹងសកម្មជនដីធ្លីទៀតផង ។ ប៉ុន្ដែ ចាប់ពីពេលនេះតទៅឈ្មោះ ទេព វណ្ណនី ត្រូវបាន តំណាងប្រជាពលរដ្ឋក្នុងក្រុម តែមួយ និងប្រជាពលរដ្ឋមួយចំនួនទៀតនៅ ប្លុកបឹងកក់ ចេញមកទម្លាយការពិត និង លែងទទួលស្គាល់ស្ដ្រីរូបនេះជាតំណាងរបស់ គេទៀតហើយ ព្រោះតែជាមនុស្សពុករលួយ ផ្ដាច់ការ និងប្រកាន់បក្ខ ពួកនិយម ពោល នៅពេលដែលរូបគេ បានទទួលលុយ និង ជំនួយពីអន្ដរជាតិ ព្រមទាំងស្ថាប័នផ្សេងនោះ បាន យក ទៅដាក់ហោប៉ៅខ្លួនឯង សម្រាប់ បងប្អូន ប្ដីសី របស់ខ្លួនតែប៉ុណ្ណោះរហូតដល់ ដូរស៊េរីរថយន្ដ និងទិញត្រាក់ ទ័រ ដាក់នៅចំការរបស់ខ្លួនទៀតផង ។

    ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋដែល បានដើរចេញ និងប្រកាសលែងគាំទ្រឈ្មោះ ទេព វណ្ណនី ជាតំណាងអ្នក ភូមិបឹងកក់នោះ បានអំពាវនាវ ដល់សហគមន៍អន្ដរជាតិក៏ដូច ជាស្ថាប័ននានាបញ្ឈប់ផ្ដល់ជំនួយជាបន្ទាន់ ពីព្រោះ ជំនួយទាំងនេះ មិនបានមកដល់ប្រជា ពលរដ្ឋនៅក្នុងប្លុកបឹងកក់ ដែលតវ៉ារឿងដីធ្លី នាពេលកន្លងមកនោះឡើយ ហើយពួកគេ នឹងប្រកាសចាត់វិធានការ បើសិនក្រុមរបស់ ទេព វណ្ណនី នៅតែបន្ដធ្វើសកម្មភាពដោយ តាំងខ្លួនឯង ជាតំណាងរបស់ប្រជាពលរដ្ឋ ទៀតនោះ ។

    ការទម្លាយរឿងផ្ទៃក្នុង និងវែកមុខ ឈ្មោះ ទេព វណ្ណនី ដែលអះអាងខ្លួនថា ជា តំណាងអ្នកភូមិបឹងកក់ ពេលតវ៉ា រឿងដីធ្លី ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៣ នៅភោជ នីយដ្ឋាន សេវែន ប្រាយ ក្នុងខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ៧០ ដឹកនាំដោយអ្នក ស្រី ថុល ស្រីពៅ និងតំណាងប្រជាពលរដ្ឋ ៥នាក់ផ្សេងទៀត ក្នុងនោះ មានបុរសម្នាក់ ដែលមានពុកមាត់ស្រម៉ូម ហើយជាសកម្ម ជនដ៏សំខាន់មួយ នៅពេល ចូលរួមតវ៉ាកាល ពីពេលកន្លងទៅ ព្រមទាំងមានប្រជាពលរដ្ឋ នៅក្នុងភូមិបឹងកក់ ប្រមាណ ៥០នាក់ផ្សេង ទៀត ។

    នៅក្នុងសន្និសីទកាសែតខាងលើនេះ តំ ណាងប្រជាពលរដ្ឋទាំងនេះ បានចាត់ទុកថា ឈ្មោះ ទេព វណ្ណនី លែងជា តំណាងរបស់ ពួកគាត់ទៀតហើយ ដោយសារតែបុគ្គលរូប នេះធ្វើអ្វីតែម្នាក់ឯង រួមជាមួយបក្ខពួករបស់ខ្លួន ហើយ រាល់ជំនួយ និងការផ្ដល់លុយកាក់ ពីសហគមន៍ និងស្ថាប័នអន្ដរជាតិ បុគ្គលរូបនេះ បានយកទៅដាក់ក្នុងហោប៉ៅ របស់ខ្លួន ដោយមិនគិតគូរពីសុខទុក្ខរបស់សមាជិក និងក្រុមខ្លួននោះឡើយ ។

    តំណាងប្រជាពលរដ្ឋខាងលើ ដែលធ្លាប់ ជាប់ពន្ធនាគារជាមួយបុគ្គល ទេព វណ្ណនី សរុប ១៣ នាក់ កាលពីពេល កន្លងទៅនោះ បានលើកឡើងថា បុគ្គលរូបនេះបានបង្ខំឱ្យ ពួកគេបង្អត់អាហារ ដើម្បីបង្ហាញទៅកាន់ អន្ដរជាតិ ក្នុងគោលបំណងស្វែងរកជំនួយ បន្ថែម ប៉ុន្ដែ នៅពេលដែលរូបគាត់មិនធ្វើ តាម បុគ្គលរូបនេះបានប្រាប់ឱ្យអ្នក ផ្សេង មិននិយាយរក ហើយតែងតែអួតខ្លួនថា កុំ ភ័យឱ្យសោះ ជាប់គុក ៧ដងទៀត នឹងក្លាយជាលោកស្រី អ៊ុង សាន ស៊ូជី ទី២ ។

    អ្នកស្រី ថុល ស្រីពៅ បាននិយាយឱ្យដឹង ដែរថា នៅពេលតវ៉ាកន្លងទៅបុគ្គល ទេព វណ្ណនី នេះ បានបង្ខំឱ្យរូបគាត់ចាក់សាំងដុត ខ្លួន នៅមុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ដ្រី ប៉ុន្ដែ រូបគាត់មិនធ្វើតាមនូវគំនិតឆ្កួតៗបែប នេះទេ ហើយការតវ៉ានាពេលកន្លងទៅនៅ មុខរដ្ឋសភា បុគ្គល ទេព វណ្ណនី នេះ ក៏បាន ចាប់បង្ខំឱ្យសកម្មជនបឹងកក់ ជាស្ដ្រីភេទ ស្រាតខោអាវចេញ ប៉ុន្ដែ ពួកគាត់មិនធ្វើ តាម ។

    បើតាមតំណាងប្រជាពលរដ្ឋ ផ្ដាច់ខ្លួន ទាំងនេះបានបញ្ជាក់ថា អ្វីៗដែលបុគ្គល ទេព វណ្ណនី ធ្វើនាពេលកន្លងទៅ បញ្ហាធំបំផុត មិនមែនតវ៉ារឿងដីធ្លីឡើយ ពោលជារឿង នយោបាយ ហើយអ្វីដែលរូបគាត់ធ្វើខាងលើ នេះ គោលបំណងចង់បានទៅក្រៅប្រទេស ហើយតាំងខ្លួនជាអ្នកសកម្មជនដីធ្លីដ៏អស្ចារ្យ មួយរូបនៅប្រទេសកម្ពុជា ។

    តំណាងប្រជាពលរដ្ឋខាងលើ បានទម្លាយ ទៀតថា ពេលតវ៉ាខ្លះពុំមានអ្នកចូលរួមច្រើន បុគ្គលរូបនេះបានជួលមនុស្សឱ្យចូលរួមតវ៉ា ហើយពេលតវ៉ានោះចង់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចវាយដើម្បីបានបង្ហាញរូបភាព នេះទៅកាន់ឆាកអន្ដរជាតិ ក្នុងគោលបំណង ទទួលបានជំនួយ ក៏ដូចជាលុយកាក់បន្ថែម យកមកផ្គត់ផ្គង់តែបក្ខពួករបស់ខ្លួន ។

    ជាមួយនឹងការ ចេញមកប្រកាសផ្ដាច់ ខ្លួន និងលែងទទួលស្គាល់បុគ្គល ទេព វណ្ណនី នេះ ជាតំណាងរបស់ខ្លួនតទៅទៀតនោះ តំ ណាងប្រជាពលរដ្ឋទាំង ៦នាក់ បានបញ្ជាក់ យ៉ាងច្បាស់ថា ទាំងនេះមិនមែនជាការទិញដូរ ឬលក់ក្បាលឱ្យអាជ្ញាធរ និងសមត្ថកិច្ច នោះឡើយ ប៉ុន្ដែ ពួកគេមិនអាចនៅជាមួយបុគ្គល ទេព វណ្ណនី បន្ដទៀតបាន ៕

  4. Khmer Family says:

    នៅពេលនេះ យើងអាចវាយតំលៃបានថា ក្នុងគណបក្សសង្រ្គោះជាតិ ពោរពេញទៅដោយធនធានឧក្រិដ្ឋជន ជនក្រៅសង្គម ជនសង្គមងងឺត ជនបាតសង្គម ជនដែលរត់គេចចេញពីសំណាញ់ច្បាប់ មកជ្រកកោន ក្រោមស្លាកគណបក្សនយោបាយ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គណបក្សសង្រ្គោះតែងតែចេញមកការពារពួកនោះជានិច្ច​ហើយស្រែកថា ជារឿងនយោបាយ!!!!

  5. ជា ស៊ីម says:

    ជនឧក្រិដ្ឋនិងជនបំផ្លាញជាតិ ជនបំបែកការសាម្គីជាតិខ្មែរ គឺចេញមកពីអាក្រុមពួកឯងនេះ។​
    បក្សគេដ៏ទៃៗទៀត គេមិនប្រើចរឹកថោកទាបដូចពួកឯងទេ។
    ប្រជាជនគេដឹងគេស្គាល់ណាស់ឥឡូវនេះ។
    ==============================
    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯងលំបាក គ្រួសារក្រតោកយ៉ាក វេទនាធ្វើខ្ញុំគេ
    និងប្រទេសជាតិទាំងមូលរលារលត់​អស់ធនធានធម្មជាតិព្រៃដីបឹងបួរស្ទឹងភ្នំទន្លេរ៉ែគ្រប់ប្រភេទ
    បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសេចក្តីទុក្ខ អសន្តិសុខ អស្ថេរភាព
    និងការមិនអភិវឌ្ឌ្យន៏ ។
    ———————————————————————
    ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម)
    ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់!
    តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ
    ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព
    និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ!
    ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤
    សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា
    អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ
    សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។
    ———————————————————————-
    សូមបងប្អូនមើលសម្តីពួកអាក្បត់ជាតិ សម្លាប់ជាតិ ពួកវាហារឡើងអាងធ្វើសង្គ្រាម!
    ព្រោះអីបងប្អូន? ព្រោះតែវាក្លាចធ្លាក់ពីតំណែង! ព្រោះក្លាចមិនបានបំផ្លាញព្រៃឈើតទៅទៀត។
    សម័យនេះហើយវាហ៊ាននៅប្រើពាក្សសង្គ្រាមមកបំភ័យយើងទៀត។ បើសង្គ្រាមកើតគឺចេញ
    តែពីពួកវាតែប៉ុណ្ណោះ ។ គួរឲ្យអស់សំណើចណាស់ ខិតខំប្រើកលល្បិចនិងវិធីសាស្ត្រគ្រប់បែប
    គ្រប់យ៉ាងរហូតគំរាមសង្គ្រាមទៀត អីក៏ថោកម្លេះ??? បងប្អូនសិក្សាមើលថាសព្វថ្ងៃនេះ អ្នកណា
    ជាអ្នកបង្កើតបញ្ហាគ្រប់ទីកន្លែង គឺពួកវានិងហើយជាអ្នកបង្ករបញ្ហានិងអសន្តិសុខ។ ប្រជាជនគ្នា
    ស្លូតណាស់ គ្នាគ្មានអាវុធទេ គ្នាក្ររកអង្ករច្រកឆ្នាំគ្មាន គ្នាសុំតែម៉ារស់ស្ទើមិនចង់បាន។
    ឯណាទៅហៅថាសុខសន្តិភាពនិងស្ថេរភាពនោះ???
    បើគេចង់សម្លាប់ឆ្កែគឺគេចោតថាឆ្កែនិងឆ្កួត។ ដូចនេះសូមបងប្អូនប្រុងប្រយត្ន័
    យើងធ្លាប់រស់ឆ្លងកាត់ច្រើនជំនាន់មកហើយ មានរឿងអីដែលយើងក្លាចការគំរាមកំហែងរបស់
    ពួកឯងត្រឹមតែថាគឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) យើងពិតជាមិនខ្លាចឡើយ
    ព្រោះយើងចង់ឃើញប្រទេសខ្មែរនេះមិនក្រ មិនជំពាក់បំណុលគេ មិនមានអសន្តិសុខសង្គម
    មិនបំផ្លាញព្រៃឈើ មិនអវិជ្ជា មិនពុករលួយ មិនអយុត្តិធម៌ មិនសួនតួ មិនបក្សពួកនិយម
    មិនថោកទាប មិនបាត់បង់សម្បតិធម្មជាតិ សិស្សានុសិស្សមានសិទ្ធិរៀនដោយមិនបង់លុយ
    តាំងពីក្រោមរហូតដល់លើ និងចេញមកធ្វើការមានក្រសួងមន្ទីត្រៀមទកឲ្យមានការងារធ្វើជា
    ជាស្រេច។ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឲ្យទៅបន្តអាហារូបកណ៍នៅបរទេសដោយមិន
    ចំណាយលុយគ្រួសារឬផ្ទាល់ខ្លួន។ ចង់ឃើញសិស្ត្រាចារ្យមានព្រហ្មវិហារធម៌ល្អ។ ចង់ឃើញ
    សិស្ត្រាចារ្យត្រូវបានរដ្ឋលើកទឹកចិត្តទាំងស្មាតីនិងសមត្ថភាពជាប្រចាំ។ ចង់ឃើញកូនខ្មែរមាន
    ក្រមសិលធម៌ល្អ ។ មិនចង់ឃើញប្រទេសមានក្មេងពាលទំនើងស្អីគេនេះទេ។ ចង់ឃើញអ្នកដឹក
    នាំំមូលដ្ឋានទាំងអស់មានស្មារតីជាកូនខ្មែរនិងជួយខ្មែរ មានក្រមសិលធម៌ល្អ។ល។
    ដូចនេះយើងមិនល្ងង់ទៅបោះឆ្នោតឲ្យលេខបួនចង្រៃនេះទៀតទេ។
    យើងក៏មានការសោកស្តាយណាស់ដែរដែលបានឃើញថា នៅមានបងប្អូនយើងមួយចំនួនដែល
    មិនបានឆ្លងកាត់ការលំបាក ឆ្លងកាត់ច្រើនជំនាន់ ឆ្លងកាត់ការឈើចាប់ ឆ្លងកាត់ការក្រខ្សត់
    ហើយទទួលពត៌មានបានតិចតួចទើបនៅតែមានការភន័ច្រឡំតទៀត។ សង្ឃឹមថាថ្ងៃណាមួយ
    ពួកគាត់និងភ្ញាក់ខ្លួនជាមិនខាន។
    =============================
    ១. សមិទ្ធិផលទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា បានបម្រើជូនបងប្អូន
    ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេសគឺបានមកពីការលក់ព្រៃ លក់រ៉ែ វិនិយោកដីរាប់
    80-90 ឆ្នាំ និងខ្ចីប្រាក់ ពីបរទេស។
    កោតតែថាកើត អាមោឃអើយអាមោឃ!!!​ បោកប្រាស់បានតែអ្នកល្ងង់និងអ្នកចុងកាត់
    មាត់ញកតែប៉ុណ្ណោះ តូយ៉ាងដូចពួកអាអែបអបឯងអស់នេះដែលមិនមានមនៈសិការ
    ស្រឡាញ់មាតុ ភូមិរបស់ខ្លួន ពិសេសគឺជាតិរបស់ខ្លួន។​ ភាសានេះ សង្ស័យអាអន្ទិតជុំកុសល និង
    អាសាត្យារាក់ ស្អីគេនោះទេដឹង ព្រោះឮតាមវិទ្យុតាមបណ្តាខេត្តឆ្ងាយៗ គឺមានតែប៉ុស្តិបាយ័ននិង
    មួយគត់ ហើយបងប្អូនប្រជាពលរដ្ឋនៅតាមជនបទនោះ គេខ្ពើម ហើយគេជ្រេញនិងការខិតខំ
    អួតខ្លួនតែបក្សពួកល្អធ្វើល្អ។ កសាងវត្តសាលារៀនតាមរយៈបក្សពួកលុយពុករលួយ សួរថាបាន
    បុណ្យដែរឬអត់??? ប្រជាជនគេដឹងពេកណាស់ ថាតើបានថវិការអស់និងមកពីណា???? គឺលក់
    ទ្រព្យសម្បត្តិជាតិតែប៉ុណ្ណោះ។ ចុះអាអំពើរអាក្រក់ដែលបក្សពួកខ្លួនបានប្រព្រិត្តម្តេចក៏មិនបង្ហាញ
    និងផ្សព្វផ្សាយឲ្យឃើញឲ្យឮផងបើចិត្តសឿង???? សួរថាប៉ុន្មានឆ្នាំហើយក្រោយពីរបបអាខ្មែរក្រ
    ហមមក ប្រទេសជាតិគ្មានការរីកចំរើនសោះ មានតែការចុះថយខ្ទិចខ្ទាំជាលំដាប់! មែនហើយ
    វារីកចំរើនតែបក្សពួកក្រុមគ្រួសារពួកឯងមួយក្ដាប់តូចដែលរស់នៅក្នុងទីក្រុងលិចទឹកស្ទះលូ
    ផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ និង ចែកគ្នាពុករលួយតែប៉ុណ្ណោះ។
    ៣. ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងបានទាក់ទាញ
    នូវអ្នកវិនិយោគ បរទេស និងក្នុងស្រុក មកបណ្តាក់ទុនរកស៊ីនៅស្រុកយើង
    បង្កើនការងារសម្រាប់កូនចៅយើងបានជាច្រើនកន្លែង។
    ពិនិត្យមើលចុះ! កុំបានជំនួយបរទេសម្លេះប្រជាជនខ្មែរដាច់ពោះងាប់ពីយូយាមកហើយ។
    សន្តិភាពស្អី? ធ្វើសង្រ្គាមជាមួយពីណា??? ហារឡើងគឺគំនិតចង់តែធ្វើសង្រ្គាម!!! ហារឡើង
    មានគំនិតចង់គំរាមប្រជាជនតែម្តង! កោតតែមិនចេះខ្មាស់គេ អាអើយអា!!! ពួកឯងនេះល្ងង់
    ណាស់!!! អីចឹងតើបានជាប្រទេសខ្មែរងើបមុខមិនរួច ក្រហើយជំពាក់លុយគេទៀត!!! ខ្មែរម្ចាស់
    ស្រុកម្ចាស់ធនធានបែរជាទៅធ្វើខ្ញុំគេទៀត!។ តើនិងឬរបៀបអភិវឌ្ឍន៍របស់បក្សអ្នកឯង???
    កាលពីជំនាន់សង្គមរាស្រ្តនិយមក្រោមការដឹកនាំរបស់ព្រះករុណាសម្ដេចឪ លោកគ្មានជំពាក់
    បំណុលអ្នកណា ហើយធនធានសម្បត្តិធម្មជាតិគ្មានរបេះបន្តិចណាសោះឡើយ ហើយប្រទេស
    មានការរីកចំរើនជឿនលឿនជាងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវទៅទៀត។
    ចុះហេតុអីក៏អ្នកដឹកនាំនេះបែទៅជាបំផ្លាញខ្ទិចបំផ្លាញខ្ទីហើយជំពាក់បំណុលគេទៀត????
    បើបក្សពួកឯងមិនបង្ករហេតុនោះគឺសន្តិភាពហើយ។ តែផ្ទុយទៅវិញមនុស្សមានខ្លួនតែងតែទៅ
    ណាវារសើបគូត អីចឹងទាល់តែបង្កើតក្រុមអង្គរក្សនិងអ្នកការពារឲ្យបានច្រើនបន្តិច។ បើល្ងង់ទេ
    យើងសូមប្រាប់ថានេះជាសូចនាករណ៍ (indicator) ប្រាប់ថាគ្មានសន្តិភាពទេ។ បើប្រទេសមាន
    សន្តិភាព គេទៅណាមកណាមិនចាំបាច់មានអង្គរក្សនិងក្រុមការពារមករញ៉េរញ៉ៃអីចឹងទេ។​
    តែខំប្រឹងនិយាយកើតថាសន្តិភាព។ មានចោរ​ មានថ្នាំញៀន មានល្បែង មានចាប់ជំរិត
    មានអយុត្តិធម៌ មានបងតូចបងធំ មានក្រុមខ្លាហោះចាំស៊ីប្រជាជនឆៅៗ មានក្រុមដើរបង្ខូចគេ
    មានពុករលួយនៅគ្រប់ស្ថាបន័តាំងពីថ្នាក់មូលដ្ឋានរហូតថ្នាក់មន្ទីក្រសួងនិងខុទ្ទកាល័យ។​
    វាត្រឹមត្រូវហើយដែលថាមានអ្នកវិនិយោគមករកស៊ីស្រុកខ្មែរ ព្រោះពួកវាដឹងថា ប្រទេសដែល
    មានអំពើពុករលួយគឺពួកវាងាយនិងរកស៊ី ទោះជាពួកវាធ្វើខុសនិងគោលការប្រប៉ិណ្ណាឲ្យតែលុយ
    បិតមាត់ទៅជាការស្រេច ចង់វាបង្ហិនបង្ហោចអីក៏បានដែរ។ អ្នកដែលគេចាក់ខ្សែត្រូវ ប្រថុយនៅរក
    ស៊ី រីឯអ្នកចាក់ខ្សែមិនត្រូវ ពួកគេវេចបង្វិចត្រឡប់ទៅវិញ។ មើលតែអាគារ៤២ជាន់ដឹងហើយ៕
    មើលតែប្រជាពលរដ្ឋធ្វើចំណាកស្រុកដឹងហើយ សុខចិត្តទៅធ្វើខ្ញុំគេនៅបរទេស។ ឯផ្ទះវីឡាដែល
    បងប្អូនខ្លះមានបានគឺពួកគាត់លក់គោក្របី ដីស្រែដីចំការនិងដីលំនៅដ្ឋានផ្ទាលខ្លួនមិនមែនបាន
    មកពីរដ្ឋឡើយ រីឯអ្នកខ្លះបានមកពីអំពើមិនប្រកបដោយធម៌ គឺពុករលួយកេញ្ញប្រវ័ញ រំលោភ
    បំពាន ។ល។
    រលួយនិងចុះថយលើគ្រប់វិស័យ ដូចបងប្អូនដឹងឃើញឮស្រាប់ហើយមិនបាច់និយាយទៀតទេ
    ទុកឲ្យបងប្ងូនពិចារណាខ្លួនឯងចុះ កុំឲ្យជឿការភូតភរពួកបំផ្លាញជាតិទៀត តាចាស់ហើយចៅ
    ជួយប្រទេសរបស់យើងគឺជួយខ្លួនយើងនិងប្រជាជនខ្មែរយើងណាចៅៗៗៗ។

  6. Khmer Family says:

    ទស្សននាយឡឺកឺ៖ ក្រុមបក្សប្រឆាំង កំពុងរីករាយ នឹងព្យុះក្នុងក្អមរបស់ខ្លួន! .ភាពអំនួតក្អេងក្អាង គ្មានសីលធម៌ គឺចេញពីក្រុមមន្ត្រី បក្សប្រឆាំងមួយចំនួន មានទាំងយុវជន និងយុវចាស់ របស់ គណបក្ស ប្រឆាំង ដែលប្រជាជនមួយចំនួន បានប្រសិទ្ធនាមថា ជា«គណបក្សសាងគ្រោះឲ្យជាតិ» ជាងហៅថាបក្ស សង្គ្រោះជាតិនោះ។ អំនួត និងភាពក្អេងក្អាង បានបន្លឺឡើងកងរំពង នៅតាម ទីកន្លែងឃោសនា នានារបស់បក្ស សង្គ្រោះជាតិ និងតាមប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ប៉ុន្តែអ្វីដែលបានផ្សព្វផ្សាយនោះ គឺគ្រាន់តែ ជាព្យុះក្នុងក្អម របស់ក្រុមបក្សប្រឆាំង និងក្រុមជនមួយក្រុម ដែលមាននិន្នាការប្រឆាំង ផ្គាប់មុខតែប៉ុណ្ណោះ និងចិញ្ចឹម ចិត្តអនុវត្តនូវ គោលនយោបាយ «ទឹកឡើងត្រី ស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលពលរដ្ឋខ្មែរបានជួបប្រទះ ជាច្រើនលើករួចមកហើយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ឥឡូវនេះ ក្រុមប្រឆាំង កំពុងតែសប្បាយនឹងព្យុះក្នុងក្អមដែល កំពុងតែកើតមាន។

    បើរំលឹកកាលពីបោះឆ្នោតសភាឆ្នាំ ២០០៨ មេបក្សសម រង្ស៊ី និងមេបក្ស កឹម សុខា សុទ្ធតែអះអាងថា បក្សរបស់ខ្លួន នឹងឈ្នះកៅអីនៅក្នុងសភា រហូតដល់៨០អាសនៈ ឯណោះ ដោយប្រមូលយក សំឡេងខាងនេះ សំឡេងខាងនោះ គ្មានអ្វីពិតប្រាកដ មកធ្វើប្រមាណ វិធីបែងចែកកៅអី។ តែវាមិនខ្មេះឡើយ ព្រោះអ្វីៗអាស្រ័យលើប្រជាពលរដ្ឋ ជាអ្នក កំណត់។ ឥឡូវនេះ រដូវកាលអំនួត និងបង្ហាញភាព ក្អេងក្អាង និងការប្រកាសពីជ័យជម្នះ ឧទាហរណ៍ ធ្វើជានាយក រដ្ឋមន្ត្រី ឧទាហរណ៍ មន្ត្រីរាជរដ្ឋាភិបាល ឧទាហរណ៍ សុទ្ធតែតំណែងធំ ជាការសន្យាខ្យល់ សម្រាប់សកម្មជនរបស់ខ្លួន បានមកដល់ទៀតហើយ។ ប៉ុន្តែធ្វើយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ ដែលដើរតាមនយោបាយ របស់បក្សប្រឆាំង កុំឈ្លោះប្រកែកគ្នា ឬ បែកបាក់គ្រួសារ ដោយសារតែការលក់ ទ្រព្យសម្បត្តិ ដើម្បីជួយបក្ស ដោយរំពឹងថានឹងទទួល បានតំណែង ខ្យល់នោះឱ្យសោះ។

    នៅក្នុងទ្រឹស្តីរបស់អ្នកនយោបាយ គេនឹងមិនអាចនិយាយថា ធ្វើមិនបានឡើយ។ បើនិយាយថា ធ្វើមិនបាន នោះមិន មែន ជាអ្នក នយោបាយទេ។ ប៉ុន្តែទ្រឹស្តីនេះជារឿងមួយអ្វី ដែលសំខាន់ គឺត្រូវឆ្លុះបញ្ចាំងពីធាតុពិត និងការ វិវឌ្ឍនៃ សង្គមជាតិ ដែលនៅជុំវិញខ្លួនយើង។ អ្វីដែលប្រជាជន កំពុងតែមើលឃើញគឺ ភាពកម្សោយរបស់បក្សប្រឆាំង ដែល គ្មានអ្វីជាក្តីសង្ឃឹម ពិតរបស់ប្រជាជន ព្រោះបក្សប្រឆាំង បានត្រឹមតែ សន្យាខ្យល់ ភូតកុហក និងបញ្ជូនសារបោក ប្រាស់ ប្រជាពលរដ្ឋ។ ក្រៅពីនយោបាយលាបពណ៌ចិញ្ចឹម គំនិតគុំគួន បញ្ឆេះកំហឹងវណ្ណៈនៅក្នុងសង្គម ប្រកាន់ ពូជសាសន៍ គណបក្សប្រឆាំងនេះគ្មានអ្វីឡើយ។ បើឲ្យតែយ៉ាង នេះ តើអាចដឹកនាំប្រទេសឲ្យ មានការរីកចម្រើន យ៉ាងដូចម្តេចទៅ? ទំនុកចិត្តគឺជាបញ្ហា សំខាន់បំផុត។ កាលណាមិនមានការគាំទ្រ និងទំនុកចិត្តពីប្រជាជន គឺយើងមិន អាចធ្វើអ្វីបានឡើយ។

    ប្រជាពលរដ្ឋមើលឃើញអំពីសីលធម៌របស់អ្នកដឹកនាំ។ ប្រឈមមុខនឹងការបញ្ឆេះកំហឹង ការគុំគួន ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន ព្រមទាំងសមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រ បានខាំមាត់សង្កត់ចិត្ត អត់ធ្មត់ចំពោះរាល់ ពាក្យ អសុរសទាំងឡាយដែលអ្នកនយោបាយក្រុមបក្សប្រឆាំង និងអ្នកដើរតាមនយោ បាយបក្សនេះ មួយចំនួន បានប្រើដូចជាចាត់ទុកអ្នកគាំទ្រគណបក្សប្រជាជនជា កញ្ជះយួន ឬអ្នកគ្មានខួរ ក្បាលមិនចេះគិត ឬក៏ជាជនក្បត់ ជាតិជាដើម។ តាមពិត ខ្មែរយើងមានភាសាច្រើនបែបច្រើនយ៉ាងណាស់ សម្រាប់និយាយទៅកាន់គ្នា ទៅវិញទៅមក ដោយមិនចាំបាច់ប្រើប្រាស់ភាសាគ្រោតគ្រាធ។ នេះគ្រាន់តែធ្វើ ជានាយករដ្ឋមន្ត្រីឧទាហរណ៍ មន្ត្រីឧទាហរណ៍ផង ចុះទម្រាំបើបានកាន់អំណាចវិញ តើវានឹងទៅជាយ៉ាង ណា?

    ប៉ុន្តែក្រុមបក្សប្រឆាំង នឹងចាញ់ចំពោះពាក្យភូតភរកុហករបស់ខ្លួន នៅប៉ុន្មានម៉ោងក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៣ ព្រោះនៅពេលនោះ គេនឹងដឹងពិតថា តើនរណាអាច នឹងឈរជើង បានតទៅទៀត នៅក្នុងការ ដឹកនាំ រដ្ឋាភិបាលនេះ។ តាមពិតទៅ គណបក្សប្រជាជនមិនខ្លាំងទេ ប៉ុន្តែមកពី គណបក្ស ប្រឆាំងវា ខ្សោយពេក។ ខ្សោយដែលមិនអាចឲ្យប្រជាពលរដ្ឋទុកចិត្ត សម្រាប់ដឹកនាំខ្លួនបាន ព្រោះខ្លះជាទណ្ឌិត ខ្លះមុខញី និងខ្លះទៀតមាន សាហាយស្មន់លួចលាក់។ ថ្នាក់ដឹកនាំប្រទេសគឺពលរដ្ឋ ពិនិត្យតាំងពីចំណុច តិចតួចទាំងអស់នេះឡើង។ កោតតែ មន្ត្រីបក្សប្រឆាំង ប្រកាសថាខ្លួនមិនចាប់ អារម្មណ៍ ចំពោះបញ្ហា ទាំងនេះ តែធាតុពិត ម្នាក់ៗដែលមានរឿងជាប់នឹងខ្លួន ភ័យស្ទើស្លាប់ទៅហើយ ហើយសូមកុំភ្លេចថា ភូតច្រើន ច្រើនចាញ់អាត្មា៕

  7. Khmer Family says:

    យ៉ាងម៉េចហើយ! ស្ងាត់មាត់ឈឺង បាត់ទៅណាអស់ហើយ! ដេញទាន់ជាន់កែង ដាក់ចំក្រអូមមាត់(KO) ហាមាត់ជង្រ្គង់ ទល់ផ្អក និយាយលែងចេញ!!!!!