គង់ សុឋានរិទ្ធ
03 កក្កដា 2013
វីអូអេខ្មែរ
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពេលធ្វើសន្និសីទព័ត៌មាន។
ភ្នំពេញ — បុរសប្រាំមួយនាក់ ដែលក្នុងនោះពីរនាក់គឺជាសកម្មជននៃគណបក្សសង្គ្រោះជាតិ ត្រូវចាប់ខ្លួនជាបន្តបន្ទាប់ដោយអាជ្ញាធរខេត្តកំពតនិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងពន្ធនាគារ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីមន្ត្រីគណបក្សជំទាស់និងមន្ត្រីសង្គមស៊ីវិលនៅថ្ងៃពុធនេះ។
តាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកំពតឲ្យដឹងថា លោកហុង វីរ៉ាវុធ អាយុ២៥ ឆ្នាំ ត្រូវចាប់ខ្លួនពីខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ក្រោមការចោទប្រកាន់ថា បានគំរាមថ្នាក់ដឹកនាំរដ្ឋាភិបាលតាមទូរស័ព្ទ។
ដោយឡែកសកម្មជនម្នាក់ទៀតគឺលោកស៊ូ តន អាយុ៥៣ ឆ្នាំ ជាម្ចាស់សិប្បកម្មជ្រៀកឈើនៅក្នុងស្រុកឈូក ខេត្តកំពត ត្រូវចាប់ខ្លួនកាលពីថ្ងៃ២៩ ខែមិថុនា ដោយសារបានបើកសិប្បកម្មដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ដោយឡែកនៅមុននោះមួយថ្ងៃ បុរសបួននាក់ផ្សេងទៀត ដែលមិនទាន់មានភាពជាក់លាក់ថាជាសមាជិករបស់គណបក្សសង្គ្រោះជាតិនៅឡើយនោះ ត្រូវចាប់ខ្លួននៅពេលកំពុងដឹកឈើក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។ បុរសទាំងបួននាក់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានយកស្លាកគណបក្សសង្គ្រោះជាតិជាផ្ទាំងក្រដាសតូចៗបិទនៅពីលើឈើដែលពួកគេកំពុងដឹកលើរទេះ ក្រោយពីសកម្មជនគណបក្សជំទាស់បានចែកខិតបណ្ណឃោសនាដល់ពួកគេ។
លោកយន់ ផល្លី អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ ប្រចាំខេត្តកំពត បញ្ជាក់ថា តាមរយៈការស៊ើបអង្កេតជំហានដំបូង មូលហេតុនៃការចាប់ខ្លួនគឺដោយសារតែបុគ្គលទាំងនោះជាប់ពាក់ព័ន្ធជាមួយគណបក្សជំទាស់។
លោកនិយាយថា៖ «ឆ្លងកាត់តាមការស្រាវជ្រាវរបស់យើងខ្ញុំឃើញថា ដោយសារតែប្រជាពលរដ្ឋហ្នឹងបានយកស្លាកគណបក្សសង្គ្រោះជាតិទៅបិទ ធ្វើឲ្យមានការចាប់អារម្មណ៍ពីគណបក្សផ្សេង ម្ល៉ោះហើយធ្វើឲ្យគេចាប់តែម្តងទៅ។ តែប្រជាពលរដ្ឋទូទៅដែលមិនមានបិទ (ស្លាកសញ្ញា)ទេ គាត់ដឹកឈើធម្មតា»។
ការចាប់ខ្លួនសកម្មជននយោបាយបក្សជំទាស់ទាំងនេះធ្វើឡើងស្របពេលដែលគណបក្សនយោបាយចំនួនប្រាំបីកំពុងតែធ្វើការឃោសនាស្វែងរកសម្លេងឆ្នោតបានរយៈពេលមួយសប្តាហ៍។
លោកជា ប៉ូច ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តខេត្តកំពត ចាត់ទុកថា ការចាប់ខ្លួនសកម្មជនរបស់ខ្លួនគឺជារឿងនយោបាយ។
លោកនិយាយថា៖ «រឿងនេះជារឿងនយោបាយ ដោយសារលោកដែលគេចាប់ខ្លួនថ្ងៃទី២៥នោះ ជាសកម្មជនសកម្ម។ ហើយគាត់ជួយខ្ញុំ ជួយខេត្តកំពតហ្នឹងនៅក្នុងស្រុកអង្គរជ័យ។ គាត់ជួយក្នុងនាមស្ម័គ្រចិត្ត»។
ទោះជាយ៉ាងណា លោកខូយ ឃុនហួរ អភិបាលខេត្តកំពត បានច្រានចោលការចោទប្រកាន់នេះដោយលោកបានលើកហេតុផលថា បុរសដែលត្រូវចាប់ខ្លួនជាប់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់។
លោកនិយាយថា៖ «មិនមែនជាបទល្មើសនយោបាយ ឬបទល្មើសដែលយើងធ្វើអ្វីមួយគ្រាន់តែស៊ើបសួរទេ។ ករណីទាំងអស់នេះជាបទល្មើសជាក់ស្តែង ហើយមានភស្តុតាងជាក់ស្តែង។ ខ្ញុំគិតថា យើងដោះស្រាយគ្នាតាមផ្លូវច្បាប់ទៅ កុំចោទគ្នាទៅវិញទៅមកអញ្ចឹង មិនកើតទេ»។
យ៉ាងណាក៏ដោយ លោកអភិបាលខេត្តមិនបានបញ្ជាក់ពីការចាប់ខ្លួនយុវជនហុង វីរ៉ាវុធពីបទគំរាមសម្លាប់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលតាមទូរស័ព្ទនោះទេ។
លោកជា ប៉ូច ពីគណបក្សសង្គ្រោះជាតិ និងលោកយន់ ផល្លី មន្ត្រីរបស់អង្គការលីកាដូ បានអះអាងថា យុវជនរូបនេះមិនបានទូរស័ព្ទទៅកាន់មន្ត្រីរដ្ឋាភិបាលនោះដោយខ្លួនឯងនោះទេ គឺមិត្តភក្ត្ររបស់គាត់ជាអ្នកខ្ចីទូរស័ព្ទប្រើនៅក្នុងពេលនោះ។
លោកឧត្តមសេនីយ៍ត្រីថ្លាង ភិរិន ស្នងការនគរបាលខេត្តកំពតបដិសេធថា គ្មានការចាប់ខ្លួនសកម្មជននយោបាយបក្សជំទាស់នោះទេ។
ដោយឡែកលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មានប្រសាសន៍ថា លោកបានទទួលដំណឹងពីការចាប់ខ្លួនបុរសចំនួនបួននាក់ក្នុងចំណោមបុរសទាំងប្រាំមួយនាក់នោះ។ ក៏ប៉ុន្តែការចាប់ខ្លួននេះមិនពាក់ព័ន្ធនឹងបរិបថនៃការឃោសនាបោះឆ្នោតដែលស្ថិតក្រោមសមត្ថកិច្ចរបស់គ.ជ.ប. នោះទេ។
ជាមួយគ្នានេះ លោកយន់ ផល្លី អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ គូសបញ្ជាក់ថា អង្គការរបស់លោកបានរកមេធាវីជូនជនដែលត្រូវចាប់ខ្លួនប្រាំនាក់ក្នុងចំណោមជនទាំងប្រាំមួយរូប៕




សេចក្តីអំពាវនាវ
****************************
បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ
សមិទ្ធិផលទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា បានបម្រើជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ជាពិសេស ការរក បាននូវសុខសន្តិភាព ការឯកភាពទឹកដី ១០០ ភាគរយ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយស្តារបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើងមកវិញ រាល់ការអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា គឺកើតឡើង ដោយសារនយោ បាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងបានទាក់ទាញ នូវអ្នកវិនិយោគ បរទេស និងក្នុងស្រុក មកបណ្តាក់ទុនរកស៊ីនៅស្រុកយើង បង្កើនការងារសម្រាប់កូនចៅយើងបានជាច្រើនកន្លែង។
បងប្អូនទាំងអស់បច្ចុប្បន្ននេះ មានជីវភាពធូរធារច្រើនជាងពេលមុន បងប្អូន សង់បានផ្ទះថ្មីធំៗច្រើន ប្រដេញម៉ូតគ្នាស្ទើរគ្រប់ភូមិ ។ តាមភូមិមានអគ្គិសនី ប្រើប្រាស់ មានប្រព័ន្ធប្រឡាយតូច ធំ ខ្វាត់ខ្វែង ធ្វើស្រែលែងមានរដូវ ។ បងប្អូនមានរថយន្ត ម៉ូតូគ្រប់ម៉ាក្សប្រើគ្រប់ផ្ទះ មានកុំព្យូទ័រ មានអាយផេត អាយហ្វូន ទូរស័ព្ទគ្រប់ម៉ូត ខ្លះ ខ្លះ ២ទៅ៣គ្រឿង ហើយការប្រកបរបរកសិកម្មទៀតសោត មានគ្រឿង យន្តកសិកម្មទំនើបៗតាមគ្រួសារ។ ក្រៅ ពីការធ្វើស្រែបងប្អូនបានដាំដុះ ដំណាំ ចិញ្ចឹមសត្វ ប្រកបរបរសិប្បកម្មផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពឲ្យរីកចម្រើន រុងរឿង មិនរង់រង់ចាំ លុយ តាមការសន្យាខ្យល់របស់គណបក្សសង្គ្រោះជាតិឡើយ ។
សម្រាប់វិស័យឧស្សាហកម្ម ប្រទេសយើង មានរោងចក្រ សហគ្រាស ច្រើនស្អេកស្កះ តាមរយះ
នយោបាយទាក់ទាញវិនិយោគគិនក្នុងស្រុកក្នុងនិងក្រៅប្រទេសមកបណ្តាក់ទុនរកស៊ី ផ្តល់ការងារធ្វើ
ជូនកូនចៅរបស់បងប្អូន មានការងារធ្វើរាប់សែននាក់ ទាញយកកម្រៃពលកម្ម ទៅជួយបំពេញសេចក្តី
ត្រូវការក្នុងគ្រួសារ ធ្វើអោយជីវភាពរស់នៅរបស់បងប្អូនតាមគ្រួសារនិមួយៗ មានការអភិវឌ្ឍឈានឡើង
ជាលំដាប់ ។
ពិតណាស់កម្មវិធីនយោបាយ របស់គណបក្សប្រជាជន សម្រាប់ដឹកនាំប្រទេស បានគ្របដណ្តប់ លើគ្រប់វិស័យ ផ្ទុយពីគណបក្សប្រឆាំង មានតែក្រដាសប៉ុនបាតដៃមូរបារីជក់ ១ កន្ទុយមិនគ្រប់ផង។ ដូច្នេះសម្រាប់ថ្ងៃបោះឆ្នោតខាងមុខ សូមសមាជិក សមាជិកា គណបក្ស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្ត បម្រើបងប្អូនទៀត ៕
១. ឈ្នះឈ្នះឈ្នះបានតែលើប្រជាជនក្រីក្រតោកយ៉ាក និងប្រជាជានគ្មានបក្សគ្មានពួកតែប៉ុណ្នោះ!
២. សមិទ្ធិផលទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា បានបម្រើជូនបងប្អូន
ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេសគឺបានមកពីការលក់ព្រៃ លក់រ៉ែ វិនិយោកដីរាប់
80-90 ឆ្នាំ និងខ្ចីប្រាក់ ពីបរទេស។
កោតតែថាកើត អាមោឃអើយអាមោឃ!!! បោកប្រាស់បានតែអ្នកល្ងង់និងអ្នកចុងកាត់
មាត់ញកតែប៉ុណ្ណោះ តូយ៉ាងដូចពួកអាអែបអបឯងអស់នេះដែលមិនមានមនៈសិការ
ស្រឡាញ់មាតុ ភូមិរបស់ខ្លួន ពិសេសគឺជាតិរបស់ខ្លួន។ ភាសានេះ សង្ស័យអាអន្ទិតជុំកុសល និង
អាសាត្យារាក់ ស្អីគេនោះទេដឹង ព្រោះឮតាមវិទ្យុតាមបណ្តាខេត្តឆ្ងាយៗ គឺមានតែប៉ុស្តិបាយ័ននិង
មួយគត់ ហើយបងប្អូនប្រជាពលរដ្ឋនៅតាមជនបទនោះ គេខ្ពើម ហើយគេជ្រេញនិងការខិតខំ
អួតខ្លួនតែបក្សពួកល្អធ្វើល្អ។ កសាងវត្តសាលារៀនតាមរយៈបក្សពួកលុយពុករលួយ សួរថាបាន
បុណ្យដែរឬអត់??? ប្រជាជនគេដឹងពេកណាស់ ថាតើបានថវិការអស់និងមកពីណា???? គឺលក់
ទ្រព្យសម្បត្តិជាតិតែប៉ុណ្ណោះ។ ចុះអាអំពើរអាក្រក់ដែលបក្សពួកខ្លួនបានប្រព្រិត្តម្តេចក៏មិនបង្ហាញ
និងផ្សព្វផ្សាយឲ្យឃើញឲ្យឮផងបើចិត្តសឿង???? សួរថាប៉ុន្មានឆ្នាំហើយក្រោយពីរបបអាខ្មែរក្រ
ហមមក ប្រទេសជាតិគ្មានការរីកចំរើនសោះ មានតែការចុះថយខ្ទិចខ្ទាំជាលំដាប់! មែនហើយ
វារីកចំរើនតែបក្សពួកក្រុមគ្រួសារពួកឯងមួយក្ដាប់តូចដែលរស់នៅក្នុងទីក្រុងលិចទឹកស្ទះលូ
ផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ និង ចែកគ្នាពុករលួយតែប៉ុណ្ណោះ។
៣. ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងបានទាក់ទាញ
នូវអ្នកវិនិយោគ បរទេស និងក្នុងស្រុក មកបណ្តាក់ទុនរកស៊ីនៅស្រុកយើង
បង្កើនការងារសម្រាប់កូនចៅយើងបានជាច្រើនកន្លែង។
ពិនិត្យមើលចុះ! កុំបានជំនួយបរទេសម្លេះប្រជាជនខ្មែរដាច់ពោះងាប់ពីយូយាមកហើយ។
សន្តិភាពស្អី? ធ្វើសង្រ្គាមជាមួយពីណា??? ហារឡើងគឺគំនិតចង់តែធ្វើសង្រ្គាម!!! ហារឡើង
មានគំនិតចង់គំរាមប្រជាជនតែម្តង! កោតតែមិនចេះខ្មាស់គេ អាអើយអា!!! ពួកឯងនេះល្ងង់
ណាស់!!! អីចឹងតើបានជាប្រទេសខ្មែរងើបមុខមិនរួច ក្រហើយជំពាក់លុយគេទៀត!!! ខ្មែរម្ចាស់
ស្រុកម្ចាស់ធនធានបែរជាទៅធ្វើខ្ញុំគេទៀត!។ តើនិងឬរបៀបអភិវឌ្ឍន៍របស់បក្សអ្នកឯង???
កាលពីជំនាន់សង្គមរាស្រ្តនិយមក្រោមការដឹកនាំរបស់ព្រះករុណាសម្ដេចឪ លោកគ្មានជំពាក់
បំណុលអ្នកណា ហើយធនធានសម្បត្តិធម្មជាតិគ្មានរបេះបន្តិចណាសោះឡើយ ហើយប្រទេស
មានការរីកចំរើនជឿនលឿនជាងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវទៅទៀត។
ចុះហេតុអីក៏អ្នកដឹកនាំនេះបែទៅជាបំផ្លាញខ្ទិចបំផ្លាញខ្ទីហើយជំពាក់បំណុលគេទៀត????
បើបក្សពួកឯងមិនបង្ករហេតុនោះគឺសន្តិភាពហើយ។ តែផ្ទុយទៅវិញមនុស្សមានខ្លួនតែងតែទៅ
ណាវារសើបគូត អីចឹងទាល់តែបង្កើតក្រុមអង្គរក្សនិងអ្នកការពារឲ្យបានច្រើនបន្តិច។ បើល្ងង់ទេ
យើងសូមប្រាប់ថានេះជាសូចនាករណ៍ (indicator) ប្រាប់ថាគ្មានសន្តិភាពទេ។ បើប្រទេសមាន
សន្តិភាព គេទៅណាមកណាមិនចាំបាច់មានអង្គរក្សនិងក្រុមការពារមករញ៉េរញ៉ៃអីចឹងទេ។
តែខំប្រឹងនិយាយកើតថាសន្តិភាព។ មានចោរ មានថ្នាំញៀន មានល្បែង មានចាប់ជំរិត
មានអយុត្តិធម៌ មានបងតូចបងធំ មានក្រុមខ្លាហោះចាំស៊ីប្រជាជនឆៅៗ មានក្រុមដើរបង្ខូចគេ
មានពុករលួយនៅគ្រប់ស្ថាបន័តាំងពីថ្នាក់មូលដ្ឋានរហូតថ្នាក់មន្ទីក្រសួងនិងខុទ្ទកាល័យ។
វាត្រឹមត្រូវហើយដែលថាមានអ្នកវិនិយោគមករកស៊ីស្រុកខ្មែរ ព្រោះពួកវាដឹងថា ប្រទេសដែល
មានអំពើពុករលួយគឺពួកវាងាយនិងរកស៊ី ទោះជាពួកវាធ្វើខុសនិងគោលការប្រប៉ិណ្ណាឲ្យតែលុយ
បិតមាត់ទៅជាការស្រេច ចង់វាបង្ហិនបង្ហោចអីក៏បានដែរ។ អ្នកដែលគេចាក់ខ្សែត្រូវ ប្រថុយនៅរក
ស៊ី រីឯអ្នកចាក់ខ្សែមិនត្រូវ ពួកគេវេចបង្វិចត្រឡប់ទៅវិញ។ មើលតែអាគារ៤២ជាន់ដឹងហើយ៕
មើលតែប្រជាពលរដ្ឋធ្វើចំណាកស្រុកដឹងហើយ សុខចិត្តទៅធ្វើខ្ញុំគេនៅបរទេស។ ឯផ្ទះវីឡាដែល
បងប្អូនខ្លះមានបានគឺពួកគាត់លក់គោក្របី ដីស្រែដីចំការនិងដីលំនៅដ្ឋានផ្ទាលខ្លួនមិនមែនបាន
មកពីរដ្ឋឡើយ រីឯអ្នកខ្លះបានមកពីអំពើមិនប្រកបដោយធម៌ គឺពុករលួយកេញ្ញប្រវ័ញ រំលោភ
បំពាន ។ល។
រលួយនិងចុះថយលើគ្រប់វិស័យ ដូចបងប្អូនដឹងឃើញឮស្រាប់ហើយមិនបាច់និយាយទៀតទេ
ទុកឲ្យបងប្ងូនពិចារណាខ្លួនឯងចុះ កុំឲ្យជឿការភូតភរពួកបំផ្លាញជាតិទៀត តាចាស់ហើយចៅ
ជួយប្រទេសរបស់យើងគឺជួយខ្លួនយើងនិងប្រជាជនខ្មែរយើងណាចៅៗៗៗ។
Hey! A Cheath, why you a easy to swindle as a 5 years old kid mes.
ចាប់ផ្តើមលេងអាក្បួនខូចគេទៀត ហើយ
យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
………………………………………………………………………………………………………………………………….
នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!
បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។
នៅពេលនេះ យើងអាចវាយតំលៃបានថា ក្នុងគណបក្សសង្រ្គោះជាតិ ពោរពេញទៅដោយធនធានឧក្រិដ្ឋជន ជនក្រៅសង្គម ជនសង្គមងងឺត មកជ្រកកោន ក្រោមស្លាកគណបក្សនយោបាយ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គណបក្សសង្រ្គោះតែងតែចេញមកការពារពួកនោះជានិច្ចហើយស្រែកថា ជារឿងនយោបាយ!!!!
ដឹកឈើជារៀងខុសច្បាប់ហើយ សមាជិកបក្សណាក៍ត្រូវចាប់ដែរ
ជម្លោះផ្ទៃក្នុង អ្នកភូមិបឹងកក់ ទេព វណ្ណនី ជាមនុស្សពុករលួយ ផ្ដាច់ការ និង ប្រកាន់បក្ខពួក (មានសំឡេង)
.ភ្នំពេញ ៖ ប្រជាពលរដ្ឋ នៅប្លុកបឹងកក់ ដែលធ្វើការតវ៉ា រឿងជម្លោះដីធ្លីអស់រយៈ ពេលជាច្រើនឆ្នាំមកនោះ ឥឡូវ មេដឹកនាំ សំខាន់ៗ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ ទាំង ៧ភូមិ បានចាប់ផ្ដើមបែកបាក់ផ្ទៃក្នុង ដោយសារតែ ប្រជាពលរដ្ឋម្ខាង បានដើរ ចេញ ប្រឆាំងនឹងឈ្មោះ ទេព វណ្ណនី ដែល ចាត់ទុកខ្លួនឯង ជាតំណាងប្រជាពលរដ្ឋនៅ ប្លុកបឹងកក់ នៅពេលបើកការតវ៉ាម្ដងៗ ហើយស្ដ្រីរូបនេះ គឺជាមនុស្សម្នាក់ដែលសហ គមន៍អន្ដរជាតិគាំទ្រ ព្រមទាំង បានផ្ដល់ពាន រង្វាន់ពាក់ព័ន្ធនឹងសកម្មជនដីធ្លីទៀតផង ។ ប៉ុន្ដែ ចាប់ពីពេលនេះតទៅឈ្មោះ ទេព វណ្ណនី ត្រូវបាន តំណាងប្រជាពលរដ្ឋក្នុងក្រុម តែមួយ និងប្រជាពលរដ្ឋមួយចំនួនទៀតនៅ ប្លុកបឹងកក់ ចេញមកទម្លាយការពិត និង លែងទទួលស្គាល់ស្ដ្រីរូបនេះជាតំណាងរបស់ គេទៀតហើយ ព្រោះតែជាមនុស្សពុករលួយ ផ្ដាច់ការ និងប្រកាន់បក្ខ ពួកនិយម ពោល នៅពេលដែលរូបគេ បានទទួលលុយ និង ជំនួយពីអន្ដរជាតិ ព្រមទាំងស្ថាប័នផ្សេងនោះ បាន យក ទៅដាក់ហោប៉ៅខ្លួនឯង សម្រាប់ បងប្អូន ប្ដីសី របស់ខ្លួនតែប៉ុណ្ណោះរហូតដល់ ដូរស៊េរីរថយន្ដ និងទិញត្រាក់ ទ័រ ដាក់នៅចំការរបស់ខ្លួនទៀតផង ។
ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋដែល បានដើរចេញ និងប្រកាសលែងគាំទ្រឈ្មោះ ទេព វណ្ណនី ជាតំណាងអ្នក ភូមិបឹងកក់នោះ បានអំពាវនាវ ដល់សហគមន៍អន្ដរជាតិក៏ដូច ជាស្ថាប័ននានាបញ្ឈប់ផ្ដល់ជំនួយជាបន្ទាន់ ពីព្រោះ ជំនួយទាំងនេះ មិនបានមកដល់ប្រជា ពលរដ្ឋនៅក្នុងប្លុកបឹងកក់ ដែលតវ៉ារឿងដីធ្លី នាពេលកន្លងមកនោះឡើយ ហើយពួកគេ នឹងប្រកាសចាត់វិធានការ បើសិនក្រុមរបស់ ទេព វណ្ណនី នៅតែបន្ដធ្វើសកម្មភាពដោយ តាំងខ្លួនឯង ជាតំណាងរបស់ប្រជាពលរដ្ឋ ទៀតនោះ ។
ការទម្លាយរឿងផ្ទៃក្នុង និងវែកមុខ ឈ្មោះ ទេព វណ្ណនី ដែលអះអាងខ្លួនថា ជា តំណាងអ្នកភូមិបឹងកក់ ពេលតវ៉ា រឿងដីធ្លី ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៣ នៅភោជ នីយដ្ឋាន សេវែន ប្រាយ ក្នុងខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ៧០ ដឹកនាំដោយអ្នក ស្រី ថុល ស្រីពៅ និងតំណាងប្រជាពលរដ្ឋ ៥នាក់ផ្សេងទៀត ក្នុងនោះ មានបុរសម្នាក់ ដែលមានពុកមាត់ស្រម៉ូម ហើយជាសកម្ម ជនដ៏សំខាន់មួយ នៅពេល ចូលរួមតវ៉ាកាល ពីពេលកន្លងទៅ ព្រមទាំងមានប្រជាពលរដ្ឋ នៅក្នុងភូមិបឹងកក់ ប្រមាណ ៥០នាក់ផ្សេង ទៀត ។
នៅក្នុងសន្និសីទកាសែតខាងលើនេះ តំ ណាងប្រជាពលរដ្ឋទាំងនេះ បានចាត់ទុកថា ឈ្មោះ ទេព វណ្ណនី លែងជា តំណាងរបស់ ពួកគាត់ទៀតហើយ ដោយសារតែបុគ្គលរូប នេះធ្វើអ្វីតែម្នាក់ឯង រួមជាមួយបក្ខពួករបស់ខ្លួន ហើយ រាល់ជំនួយ និងការផ្ដល់លុយកាក់ ពីសហគមន៍ និងស្ថាប័នអន្ដរជាតិ បុគ្គលរូបនេះ បានយកទៅដាក់ក្នុងហោប៉ៅ របស់ខ្លួន ដោយមិនគិតគូរពីសុខទុក្ខរបស់សមាជិក និងក្រុមខ្លួននោះឡើយ ។
តំណាងប្រជាពលរដ្ឋខាងលើ ដែលធ្លាប់ ជាប់ពន្ធនាគារជាមួយបុគ្គល ទេព វណ្ណនី សរុប ១៣ នាក់ កាលពីពេល កន្លងទៅនោះ បានលើកឡើងថា បុគ្គលរូបនេះបានបង្ខំឱ្យ ពួកគេបង្អត់អាហារ ដើម្បីបង្ហាញទៅកាន់ អន្ដរជាតិ ក្នុងគោលបំណងស្វែងរកជំនួយ បន្ថែម ប៉ុន្ដែ នៅពេលដែលរូបគាត់មិនធ្វើ តាម បុគ្គលរូបនេះបានប្រាប់ឱ្យអ្នក ផ្សេង មិននិយាយរក ហើយតែងតែអួតខ្លួនថា កុំ ភ័យឱ្យសោះ ជាប់គុក ៧ដងទៀត នឹងក្លាយជាលោកស្រី អ៊ុង សាន ស៊ូជី ទី២ ។
អ្នកស្រី ថុល ស្រីពៅ បាននិយាយឱ្យដឹង ដែរថា នៅពេលតវ៉ាកន្លងទៅបុគ្គល ទេព វណ្ណនី នេះ បានបង្ខំឱ្យរូបគាត់ចាក់សាំងដុត ខ្លួន នៅមុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ដ្រី ប៉ុន្ដែ រូបគាត់មិនធ្វើតាមនូវគំនិតឆ្កួតៗបែប នេះទេ ហើយការតវ៉ានាពេលកន្លងទៅនៅ មុខរដ្ឋសភា បុគ្គល ទេព វណ្ណនី នេះ ក៏បាន ចាប់បង្ខំឱ្យសកម្មជនបឹងកក់ ជាស្ដ្រីភេទ ស្រាតខោអាវចេញ ប៉ុន្ដែ ពួកគាត់មិនធ្វើ តាម ។
បើតាមតំណាងប្រជាពលរដ្ឋ ផ្ដាច់ខ្លួន ទាំងនេះបានបញ្ជាក់ថា អ្វីៗដែលបុគ្គល ទេព វណ្ណនី ធ្វើនាពេលកន្លងទៅ បញ្ហាធំបំផុត មិនមែនតវ៉ារឿងដីធ្លីឡើយ ពោលជារឿង នយោបាយ ហើយអ្វីដែលរូបគាត់ធ្វើខាងលើ នេះ គោលបំណងចង់បានទៅក្រៅប្រទេស ហើយតាំងខ្លួនជាអ្នកសកម្មជនដីធ្លីដ៏អស្ចារ្យ មួយរូបនៅប្រទេសកម្ពុជា ។
តំណាងប្រជាពលរដ្ឋខាងលើ បានទម្លាយ ទៀតថា ពេលតវ៉ាខ្លះពុំមានអ្នកចូលរួមច្រើន បុគ្គលរូបនេះបានជួលមនុស្សឱ្យចូលរួមតវ៉ា ហើយពេលតវ៉ានោះចង់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចវាយដើម្បីបានបង្ហាញរូបភាព នេះទៅកាន់ឆាកអន្ដរជាតិ ក្នុងគោលបំណង ទទួលបានជំនួយ ក៏ដូចជាលុយកាក់បន្ថែម យកមកផ្គត់ផ្គង់តែបក្ខពួករបស់ខ្លួន ។
ជាមួយនឹងការ ចេញមកប្រកាសផ្ដាច់ ខ្លួន និងលែងទទួលស្គាល់បុគ្គល ទេព វណ្ណនី នេះ ជាតំណាងរបស់ខ្លួនតទៅទៀតនោះ តំ ណាងប្រជាពលរដ្ឋទាំង ៦នាក់ បានបញ្ជាក់ យ៉ាងច្បាស់ថា ទាំងនេះមិនមែនជាការទិញដូរ ឬលក់ក្បាលឱ្យអាជ្ញាធរ និងសមត្ថកិច្ច នោះឡើយ ប៉ុន្ដែ ពួកគេមិនអាចនៅជាមួយបុគ្គល ទេព វណ្ណនី បន្ដទៀតបាន ៕
ចរឹកថោកទាបគឺនៅតែថោកទាបអីញ្ចឹង មិនចោលក្បួនបង្កើតក្រុមចោរហារយខ្លួនឯងហើយ
រួចហើយធ្វើជាចោតដាក់គេ។ ក្រុមគេបក្សគេ
គឺមិនប្រើចរឹកថោកទាបដូចក្រុមពួកអាបំផ្លាញជាតិឯង
អស់នេះទេ។ យើងជាអ្នកសង្កេតការណ៍ យើងមើលឃើញណាស់ បក្សណាល្អ បក្សណាអាក្រក់។
សារធាតុពួកឯងប្រជាជនខ្មែរដឹងណាស់។ បើម្លឺងៗ ប្រជាជនខ្មែរបើនៅតែល្ងង់ទៀតវាគឺជាបាប
កម្មរបស់ប្រទេសអ្នកនិងខ្លួនអ្នកហើយសូមអ្នកចាំទុកពាក្យខ្ញុំនេះ។ ច្រើនឆ្នាំមកហើយចាប់តាំង
ពីក្រោយថ្ងៃរំដោះរបបខ្មែរក្រហម ប្រជាជនខ្មែររស់មិនដែលបានសុខទេ ម្នាក់ៗដកតែដង្ហើមធំ
បើមិនជឿសូមលបសួរបងប្អូនកូនចៅនិងសាញាតិមើលទៅ។
អ្នកល្មោភអំណាចនេះ ចាប់តាំងពីមេភូមិដែលមិនចេះអក្សរ រហូតដល់ឃុំ ស្រុក ខេត្ត និងក្រុង។
តើអាចដាក់សំនួរបានទេ??? ហេតុអ្វីបានជាគេមិនប្រើអ្នកចេះ ឬមនុស្សជំនាន់ថ្មីជាមួយនិងការ
ចេះដឹងដ៏ច្រើន??? ព្រោះងាយស្រួលគំរាម បង្គាប់បញ្ជាពីលើទៅដល់ក្រោម។ បងប្អនមើលចុះ
អោយតែនាឡិការដៃមួយដែលមានតែមអ្នកមានអំណាច គឺពួកគាត់ពាក់បង្អួតនិងដើរគម្រាម
ប្រជាជនក្នុងភូមិបានតាមចិត្ត។ ដូចនេះសួរថាយើងមានសិទ្ធិសេរីភាពទេ???
ហេតុតែចង់ឈ្នះខំប្រើគ្រប់កលល្បិចថោក។ យើងបារម្ភណ៏ណាស់អ្នកដែលស៊ីឈ្នួលគេមកក្លែង
បន្លំធ្វើសកម្មភាពប្រឆាំងជាមួយប្រជាពលរដ្ឋដែលកំពុងមានទុក្ខ ទៅថ្ងៃក្រោយរឿងរ៉ាវពិតនឹង
ត្រូវចេញដោយខ្លួនឯង បើមិនដូច្នេះទេ ពួកអ្នកក្លែងបន្លំនេះនឹងត្រូវស្លាប់ដោយក្រុមអ្នកជូល
សម្លាប់បំបិទមាត់ ព្រោះតែខ្លាចអាម៉ាស់មុខ។ តាមសង្កេតមើលក្រុមនេះហ៊ានធ្វើអ្វីទាំងអស់
ធ្វើម៉េចឲ្យតែខ្លួនឈ្នះនិងមានអំណាចបន្តកាន់កាប់ទៀត។
សូមបងប្អូនចាំទុកហើយត្រូវឆ្លាតនិងប្រុងប្រយ័ត្នខ្ពស់ នេះគេហៅថាល្បិចកលរបស់តាស៊ីឃ្លូណា!
មានតែតាស៊ីឃ្លូមួយនេះទេដែលហ៊ានធ្វើចរឹកថោកទាបគ្រប់បែបយ៉ាងដើម្បីមហិច្ចតារបស់ខ្លួន។
ទស្សននាយឡឺកឺ៖ ក្រុមបក្សប្រឆាំង កំពុងរីករាយ នឹងព្យុះក្នុងក្អមរបស់ខ្លួន! .ភាពអំនួតក្អេងក្អាង គ្មានសីលធម៌ គឺចេញពីក្រុមមន្ត្រី បក្សប្រឆាំងមួយចំនួន មានទាំងយុវជន និងយុវចាស់ របស់ គណបក្ស ប្រឆាំង ដែលប្រជាជនមួយចំនួន បានប្រសិទ្ធនាមថា ជា«គណបក្សសាងគ្រោះឲ្យជាតិ» ជាងហៅថាបក្ស សង្គ្រោះជាតិនោះ។ អំនួត និងភាពក្អេងក្អាង បានបន្លឺឡើងកងរំពង នៅតាម ទីកន្លែងឃោសនា នានារបស់បក្ស សង្គ្រោះជាតិ និងតាមប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ប៉ុន្តែអ្វីដែលបានផ្សព្វផ្សាយនោះ គឺគ្រាន់តែ ជាព្យុះក្នុងក្អម របស់ក្រុមបក្សប្រឆាំង និងក្រុមជនមួយក្រុម ដែលមាននិន្នាការប្រឆាំង ផ្គាប់មុខតែប៉ុណ្ណោះ និងចិញ្ចឹម ចិត្តអនុវត្តនូវ គោលនយោបាយ «ទឹកឡើងត្រី ស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលពលរដ្ឋខ្មែរបានជួបប្រទះ ជាច្រើនលើករួចមកហើយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ឥឡូវនេះ ក្រុមប្រឆាំង កំពុងតែសប្បាយនឹងព្យុះក្នុងក្អមដែល កំពុងតែកើតមាន។
បើរំលឹកកាលពីបោះឆ្នោតសភាឆ្នាំ ២០០៨ មេបក្សសម រង្ស៊ី និងមេបក្ស កឹម សុខា សុទ្ធតែអះអាងថា បក្សរបស់ខ្លួន នឹងឈ្នះកៅអីនៅក្នុងសភា រហូតដល់៨០អាសនៈ ឯណោះ ដោយប្រមូលយក សំឡេងខាងនេះ សំឡេងខាងនោះ គ្មានអ្វីពិតប្រាកដ មកធ្វើប្រមាណ វិធីបែងចែកកៅអី។ តែវាមិនខ្មេះឡើយ ព្រោះអ្វីៗអាស្រ័យលើប្រជាពលរដ្ឋ ជាអ្នក កំណត់។ ឥឡូវនេះ រដូវកាលអំនួត និងបង្ហាញភាព ក្អេងក្អាង និងការប្រកាសពីជ័យជម្នះ ឧទាហរណ៍ ធ្វើជានាយក រដ្ឋមន្ត្រី ឧទាហរណ៍ មន្ត្រីរាជរដ្ឋាភិបាល ឧទាហរណ៍ សុទ្ធតែតំណែងធំ ជាការសន្យាខ្យល់ សម្រាប់សកម្មជនរបស់ខ្លួន បានមកដល់ទៀតហើយ។ ប៉ុន្តែធ្វើយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ ដែលដើរតាមនយោបាយ របស់បក្សប្រឆាំង កុំឈ្លោះប្រកែកគ្នា ឬ បែកបាក់គ្រួសារ ដោយសារតែការលក់ ទ្រព្យសម្បត្តិ ដើម្បីជួយបក្ស ដោយរំពឹងថានឹងទទួល បានតំណែង ខ្យល់នោះឱ្យសោះ។
នៅក្នុងទ្រឹស្តីរបស់អ្នកនយោបាយ គេនឹងមិនអាចនិយាយថា ធ្វើមិនបានឡើយ។ បើនិយាយថា ធ្វើមិនបាន នោះមិន មែន ជាអ្នក នយោបាយទេ។ ប៉ុន្តែទ្រឹស្តីនេះជារឿងមួយអ្វី ដែលសំខាន់ គឺត្រូវឆ្លុះបញ្ចាំងពីធាតុពិត និងការ វិវឌ្ឍនៃ សង្គមជាតិ ដែលនៅជុំវិញខ្លួនយើង។ អ្វីដែលប្រជាជន កំពុងតែមើលឃើញគឺ ភាពកម្សោយរបស់បក្សប្រឆាំង ដែល គ្មានអ្វីជាក្តីសង្ឃឹម ពិតរបស់ប្រជាជន ព្រោះបក្សប្រឆាំង បានត្រឹមតែ សន្យាខ្យល់ ភូតកុហក និងបញ្ជូនសារបោក ប្រាស់ ប្រជាពលរដ្ឋ។ ក្រៅពីនយោបាយលាបពណ៌ចិញ្ចឹម គំនិតគុំគួន បញ្ឆេះកំហឹងវណ្ណៈនៅក្នុងសង្គម ប្រកាន់ ពូជសាសន៍ គណបក្សប្រឆាំងនេះគ្មានអ្វីឡើយ។ បើឲ្យតែយ៉ាង នេះ តើអាចដឹកនាំប្រទេសឲ្យ មានការរីកចម្រើន យ៉ាងដូចម្តេចទៅ? ទំនុកចិត្តគឺជាបញ្ហា សំខាន់បំផុត។ កាលណាមិនមានការគាំទ្រ និងទំនុកចិត្តពីប្រជាជន គឺយើងមិន អាចធ្វើអ្វីបានឡើយ។
ប្រជាពលរដ្ឋមើលឃើញអំពីសីលធម៌របស់អ្នកដឹកនាំ។ ប្រឈមមុខនឹងការបញ្ឆេះកំហឹង ការគុំគួន ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន ព្រមទាំងសមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រ បានខាំមាត់សង្កត់ចិត្ត អត់ធ្មត់ចំពោះរាល់ ពាក្យ អសុរសទាំងឡាយដែលអ្នកនយោបាយក្រុមបក្សប្រឆាំង និងអ្នកដើរតាមនយោ បាយបក្សនេះ មួយចំនួន បានប្រើដូចជាចាត់ទុកអ្នកគាំទ្រគណបក្សប្រជាជនជា កញ្ជះយួន ឬអ្នកគ្មានខួរ ក្បាលមិនចេះគិត ឬក៏ជាជនក្បត់ ជាតិជាដើម។ តាមពិត ខ្មែរយើងមានភាសាច្រើនបែបច្រើនយ៉ាងណាស់ សម្រាប់និយាយទៅកាន់គ្នា ទៅវិញទៅមក ដោយមិនចាំបាច់ប្រើប្រាស់ភាសាគ្រោតគ្រាធ។ នេះគ្រាន់តែធ្វើ ជានាយករដ្ឋមន្ត្រីឧទាហរណ៍ មន្ត្រីឧទាហរណ៍ផង ចុះទម្រាំបើបានកាន់អំណាចវិញ តើវានឹងទៅជាយ៉ាង ណា?
ប៉ុន្តែក្រុមបក្សប្រឆាំង នឹងចាញ់ចំពោះពាក្យភូតភរកុហករបស់ខ្លួន នៅប៉ុន្មានម៉ោងក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៣ ព្រោះនៅពេលនោះ គេនឹងដឹងពិតថា តើនរណាអាច នឹងឈរជើង បានតទៅទៀត នៅក្នុងការ ដឹកនាំ រដ្ឋាភិបាលនេះ។ តាមពិតទៅ គណបក្សប្រជាជនមិនខ្លាំងទេ ប៉ុន្តែមកពី គណបក្ស ប្រឆាំងវា ខ្សោយពេក។ ខ្សោយដែលមិនអាចឲ្យប្រជាពលរដ្ឋទុកចិត្ត សម្រាប់ដឹកនាំខ្លួនបាន ព្រោះខ្លះជាទណ្ឌិត ខ្លះមុខញី និងខ្លះទៀតមាន សាហាយស្មន់លួចលាក់។ ថ្នាក់ដឹកនាំប្រទេសគឺពលរដ្ឋ ពិនិត្យតាំងពីចំណុច តិចតួចទាំងអស់នេះឡើង។ កោតតែ មន្ត្រីបក្សប្រឆាំង ប្រកាសថាខ្លួនមិនចាប់ អារម្មណ៍ ចំពោះបញ្ហា ទាំងនេះ តែធាតុពិត ម្នាក់ៗដែលមានរឿងជាប់នឹងខ្លួន ភ័យស្ទើស្លាប់ទៅហើយ ហើយសូមកុំភ្លេចថា ភូតច្រើន ច្រើនចាញ់អាត្មា៕
យ៉ាងម៉េចហើយ! ស្ងាត់មាត់ឈឺង បាត់ទៅណាអស់ហើយ! ដេញទាន់ជាន់កែង ដាក់ចំក្រអូមមាត់(KO) ហាមាត់ជង្រ្គង់ ទល់ផ្អក និយាយលែងចេញ!!!!!