បក្ស​សង្គ្រោះ​ជាតិ​ប្រតិកម្ម​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​៦​នាក់

ដោយ ហ៊ុំ ចំរើន
2013-07-03
RFA

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពត ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កំពត។ ហេតុការណ៍​នេះ​​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៣។ ទាក់ទង​នឹង​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​របស់​ខ្លួន​មួយ​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៣។

គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ ដែល​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៦​រូប នៅ​ខេត្ត​កំពត​នោះ។

អាជ្ញាធរ​បាន​ចោទ​ប្រកាន់​បុរស​ទាំង ៦​នាក់​ ចំនួន ៣​ករណី​ គឺ​ទី​១ ចោទ​ពី​បទ​គំរាម​សម្លាប់​មន្ត្រី​ថ្នាក់​ខ្ពស់ ទី​២ ចោទ​ពី​បទ​ប្រមូល​អនុផល​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ទី​៣ ចោទ​ពី​បទ​បង្កើត​អាជីវកម្ម​អារ​ឈើ​ខុស​ច្បាប់។

បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​កំពត គឺ​លោក ជា ប៉ូច មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៣ ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ហាក់​​រើសអើង​បក្ស​នយោបាយ ពោល​គឺ​ស្រប​ពេល​គណបក្ស​នេះ​កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង ​ខណៈ​ដំណើរ​ការ​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ខេត្ត​នេះ៖ «ខ្ញុំ​មាន​ប្រតិកម្ម។ ស្អែក​គណបក្ស​នឹង​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ដើម្បី​ថ្កោល​ទោស​អ្នក​ដែល​ចាប់​ហ្នឹង​ដោយ​បំពាន​ច្បាប់​បំពាន​អី​អ៊ីចឹង គឺ​គណបក្ស​សង្គ្រោះ​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​សាលា​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នេះ​នៅ​ឡើយ​ទេ។

មន្ត្រី​អង្គការ​លីកាដូ (Licadho) ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ លោក យន់ ផលី បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​ចាត់​ទុក​ជា​បញ្ហា​រើសអើង​ផ្នែក​នយោបាយ។ លោក​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ប៉ាយ​គណបក្ស​ទៅ​បិទ​នឹង​ដុំ​ឈើ​នៅ​លើ​រថយន្ត​នោះ៖ «យក​ផ្លាក​របស់​គណបក្ស​ហ្នឹង​មក​បិទ​នឹង​រទេះ បាន​ន័យ​ថា បិទ​នឹង​ឈើ​ដុល។ ចៃដន់​ទៅ​ជួប​ក្រុម​ការងារ​របស់​គណបក្ស CPP អ៊ីចឹង​ទៅ គេ​ឃើញ​គេ​បញ្ជា​ឲ្យ​ចាប់​តែម្ដង​ទៅ»

អាជ្ញាធរ​បាន​ចាប់​ខ្លួន​បុរស​ទាំង ៦​នាក់ ​ដោយ​ម្នាក់​បាន​ចាប់​ខ្លួន​នៅ​ស្រុក​ឈូក ខេត្ត​កំពត ហើយ​ម្នាក់​ទៀត ចាប់​ខ្លួន​នៅ​ភូមិ​ក្រៀល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ។ អាជ្ញាធរ​បញ្ជូន​បុរស​ទាំង ៦​នាក់​ ទៅ​ពន្ធនាគារ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



What Next?

Recent Articles

10 Responses to "បក្ស​សង្គ្រោះ​ជាតិ​ប្រតិកម្ម​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​៦​នាក់"

  1. កូនខ្មែរ ដីខ្មែរ មរតកខ្មែរ says:

    វាធ្វើតែអញ្ជឹង ពេលមានឡានដឹកក្រញូងចាប់បានមានផ្លាកសញ្ញាគណបក្សប្រជាជន

    គេដឹងរឿងនេះច្រើនយកឡេស ចាប់គេថាគេមានធ្វើទង្វើអាក្រក់នេះដែរ ។ នេះមិនមែនជាលើកទី១

    ទេដែលគណបក្សប្រជាជនកម្ពុជាតែងតែធ្វើបែបនេះ ឧ រំលោភដីនៅបឹងកក់

    ដល់មិនស្រួលទៅរកមនុស្សមកនិយាយពីនេះពីនោះដើម្បីបំភាន់ភ្នែកគែ ប៉ូលីសវាយបាតុករ

    ចោលថាប៉ូលីសហ្នឹងប្រហែលជាមិនមែនអ្នកដែលគំាទ្របក្សប្រជាជន វាធ្វើអោយចលាចល នេះ

    ជាសកម្មភាពដដែលៗ មិនទទួលស្គាល់កំហុសខ្លួនឯង

    ចង់បានអំណាចហ៊ានធ្វើៗអោយតែអញនិងគ្រួសារអញមានអំណាច

    ទោះក្មេងខាងក្រោយមិនស្គាល់ប្រភេទឈើប្រណិតឬ ប្រភេទត្រីមួយចំនួនក៍ដោយ ។

  2. The Political Party who really trusts you, will never leave you alone no matter how hard things get through better or worse. Pls take your time to think again and again, especially CPP

  3. Khmer Family says:

    យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
    ………………………………………………………………………………………………………………………………….

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!

  4. Khmer Family says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  5. Khmer Family says:

    នៅពេលនេះ យើងអាចវាយតំលៃបានថា ក្នុងគណបក្សសង្រ្គោះជាតិ ពោរពេញទៅដោយធនធានឧក្រិដ្ឋជន ជនក្រៅសង្គម ជនសង្គមងងឺត មកជ្រកកោន ក្រោមស្លាកគណបក្សនយោបាយ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គណបក្សសង្រ្គោះតែងតែចេញមកការពារពួកនោះជានិច្ច​ហើយស្រែកថា ជារឿងនយោបាយ!!!!

  6. Khmer Family says:

    ជម្លោះផ្ទៃក្នុង អ្នកភូមិបឹងកក់ ទេព វណ្ណនី ជាមនុស្សពុករលួយ ផ្ដាច់ការ និង ប្រកាន់បក្ខពួក (មានសំឡេង)
    .ភ្នំពេញ ៖ ប្រជាពលរដ្ឋ នៅប្លុកបឹងកក់ ដែលធ្វើការតវ៉ា រឿងជម្លោះដីធ្លីអស់រយៈ ពេលជាច្រើនឆ្នាំមកនោះ ឥឡូវ មេដឹកនាំ សំខាន់ៗ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ ទាំង ៧ភូមិ បានចាប់ផ្ដើមបែកបាក់ផ្ទៃក្នុង ដោយសារតែ ប្រជាពលរដ្ឋម្ខាង បានដើរ ចេញ ប្រឆាំងនឹងឈ្មោះ ទេព វណ្ណនី ដែល ចាត់ទុកខ្លួនឯង ជាតំណាងប្រជាពលរដ្ឋនៅ ប្លុកបឹងកក់ នៅពេលបើកការតវ៉ាម្ដងៗ ហើយស្ដ្រីរូបនេះ គឺជាមនុស្សម្នាក់ដែលសហ គមន៍អន្ដរជាតិគាំទ្រ ព្រមទាំង បានផ្ដល់ពាន រង្វាន់ពាក់ព័ន្ធនឹងសកម្មជនដីធ្លីទៀតផង ។ ប៉ុន្ដែ ចាប់ពីពេលនេះតទៅឈ្មោះ ទេព វណ្ណនី ត្រូវបាន តំណាងប្រជាពលរដ្ឋក្នុងក្រុម តែមួយ និងប្រជាពលរដ្ឋមួយចំនួនទៀតនៅ ប្លុកបឹងកក់ ចេញមកទម្លាយការពិត និង លែងទទួលស្គាល់ស្ដ្រីរូបនេះជាតំណាងរបស់ គេទៀតហើយ ព្រោះតែជាមនុស្សពុករលួយ ផ្ដាច់ការ និងប្រកាន់បក្ខ ពួកនិយម ពោល នៅពេលដែលរូបគេ បានទទួលលុយ និង ជំនួយពីអន្ដរជាតិ ព្រមទាំងស្ថាប័នផ្សេងនោះ បាន យក ទៅដាក់ហោប៉ៅខ្លួនឯង សម្រាប់ បងប្អូន ប្ដីសី របស់ខ្លួនតែប៉ុណ្ណោះរហូតដល់ ដូរស៊េរីរថយន្ដ និងទិញត្រាក់ ទ័រ ដាក់នៅចំការរបស់ខ្លួនទៀតផង ។

    ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋដែល បានដើរចេញ និងប្រកាសលែងគាំទ្រឈ្មោះ ទេព វណ្ណនី ជាតំណាងអ្នក ភូមិបឹងកក់នោះ បានអំពាវនាវ ដល់សហគមន៍អន្ដរជាតិក៏ដូច ជាស្ថាប័ននានាបញ្ឈប់ផ្ដល់ជំនួយជាបន្ទាន់ ពីព្រោះ ជំនួយទាំងនេះ មិនបានមកដល់ប្រជា ពលរដ្ឋនៅក្នុងប្លុកបឹងកក់ ដែលតវ៉ារឿងដីធ្លី នាពេលកន្លងមកនោះឡើយ ហើយពួកគេ នឹងប្រកាសចាត់វិធានការ បើសិនក្រុមរបស់ ទេព វណ្ណនី នៅតែបន្ដធ្វើសកម្មភាពដោយ តាំងខ្លួនឯង ជាតំណាងរបស់ប្រជាពលរដ្ឋ ទៀតនោះ ។

    ការទម្លាយរឿងផ្ទៃក្នុង និងវែកមុខ ឈ្មោះ ទេព វណ្ណនី ដែលអះអាងខ្លួនថា ជា តំណាងអ្នកភូមិបឹងកក់ ពេលតវ៉ា រឿងដីធ្លី ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៣ នៅភោជ នីយដ្ឋាន សេវែន ប្រាយ ក្នុងខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ៧០ ដឹកនាំដោយអ្នក ស្រី ថុល ស្រីពៅ និងតំណាងប្រជាពលរដ្ឋ ៥នាក់ផ្សេងទៀត ក្នុងនោះ មានបុរសម្នាក់ ដែលមានពុកមាត់ស្រម៉ូម ហើយជាសកម្ម ជនដ៏សំខាន់មួយ នៅពេល ចូលរួមតវ៉ាកាល ពីពេលកន្លងទៅ ព្រមទាំងមានប្រជាពលរដ្ឋ នៅក្នុងភូមិបឹងកក់ ប្រមាណ ៥០នាក់ផ្សេង ទៀត ។

    នៅក្នុងសន្និសីទកាសែតខាងលើនេះ តំ ណាងប្រជាពលរដ្ឋទាំងនេះ បានចាត់ទុកថា ឈ្មោះ ទេព វណ្ណនី លែងជា តំណាងរបស់ ពួកគាត់ទៀតហើយ ដោយសារតែបុគ្គលរូប នេះធ្វើអ្វីតែម្នាក់ឯង រួមជាមួយបក្ខពួករបស់ខ្លួន ហើយ រាល់ជំនួយ និងការផ្ដល់លុយកាក់ ពីសហគមន៍ និងស្ថាប័នអន្ដរជាតិ បុគ្គលរូបនេះ បានយកទៅដាក់ក្នុងហោប៉ៅ របស់ខ្លួន ដោយមិនគិតគូរពីសុខទុក្ខរបស់សមាជិក និងក្រុមខ្លួននោះឡើយ ។

    តំណាងប្រជាពលរដ្ឋខាងលើ ដែលធ្លាប់ ជាប់ពន្ធនាគារជាមួយបុគ្គល ទេព វណ្ណនី សរុប ១៣ នាក់ កាលពីពេល កន្លងទៅនោះ បានលើកឡើងថា បុគ្គលរូបនេះបានបង្ខំឱ្យ ពួកគេបង្អត់អាហារ ដើម្បីបង្ហាញទៅកាន់ អន្ដរជាតិ ក្នុងគោលបំណងស្វែងរកជំនួយ បន្ថែម ប៉ុន្ដែ នៅពេលដែលរូបគាត់មិនធ្វើ តាម បុគ្គលរូបនេះបានប្រាប់ឱ្យអ្នក ផ្សេង មិននិយាយរក ហើយតែងតែអួតខ្លួនថា កុំ ភ័យឱ្យសោះ ជាប់គុក ៧ដងទៀត នឹងក្លាយជាលោកស្រី អ៊ុង សាន ស៊ូជី ទី២ ។

    អ្នកស្រី ថុល ស្រីពៅ បាននិយាយឱ្យដឹង ដែរថា នៅពេលតវ៉ាកន្លងទៅបុគ្គល ទេព វណ្ណនី នេះ បានបង្ខំឱ្យរូបគាត់ចាក់សាំងដុត ខ្លួន នៅមុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ដ្រី ប៉ុន្ដែ រូបគាត់មិនធ្វើតាមនូវគំនិតឆ្កួតៗបែប នេះទេ ហើយការតវ៉ានាពេលកន្លងទៅនៅ មុខរដ្ឋសភា បុគ្គល ទេព វណ្ណនី នេះ ក៏បាន ចាប់បង្ខំឱ្យសកម្មជនបឹងកក់ ជាស្ដ្រីភេទ ស្រាតខោអាវចេញ ប៉ុន្ដែ ពួកគាត់មិនធ្វើ តាម ។

    បើតាមតំណាងប្រជាពលរដ្ឋ ផ្ដាច់ខ្លួន ទាំងនេះបានបញ្ជាក់ថា អ្វីៗដែលបុគ្គល ទេព វណ្ណនី ធ្វើនាពេលកន្លងទៅ បញ្ហាធំបំផុត មិនមែនតវ៉ារឿងដីធ្លីឡើយ ពោលជារឿង នយោបាយ ហើយអ្វីដែលរូបគាត់ធ្វើខាងលើ នេះ គោលបំណងចង់បានទៅក្រៅប្រទេស ហើយតាំងខ្លួនជាអ្នកសកម្មជនដីធ្លីដ៏អស្ចារ្យ មួយរូបនៅប្រទេសកម្ពុជា ។

    តំណាងប្រជាពលរដ្ឋខាងលើ បានទម្លាយ ទៀតថា ពេលតវ៉ាខ្លះពុំមានអ្នកចូលរួមច្រើន បុគ្គលរូបនេះបានជួលមនុស្សឱ្យចូលរួមតវ៉ា ហើយពេលតវ៉ានោះចង់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចវាយដើម្បីបានបង្ហាញរូបភាព នេះទៅកាន់ឆាកអន្ដរជាតិ ក្នុងគោលបំណង ទទួលបានជំនួយ ក៏ដូចជាលុយកាក់បន្ថែម យកមកផ្គត់ផ្គង់តែបក្ខពួករបស់ខ្លួន ។

    ជាមួយនឹងការ ចេញមកប្រកាសផ្ដាច់ ខ្លួន និងលែងទទួលស្គាល់បុគ្គល ទេព វណ្ណនី នេះ ជាតំណាងរបស់ខ្លួនតទៅទៀតនោះ តំ ណាងប្រជាពលរដ្ឋទាំង ៦នាក់ បានបញ្ជាក់ យ៉ាងច្បាស់ថា ទាំងនេះមិនមែនជាការទិញដូរ ឬលក់ក្បាលឱ្យអាជ្ញាធរ និងសមត្ថកិច្ច នោះឡើយ ប៉ុន្ដែ ពួកគេមិនអាចនៅជាមួយបុគ្គល ទេព វណ្ណនី បន្ដទៀតបាន ៕

  7. Khmer Family says:

    ទស្សននាយឡឺកឺ៖ ក្រុមបក្សប្រឆាំង កំពុងរីករាយ នឹងព្យុះក្នុងក្អមរបស់ខ្លួន! .ភាពអំនួតក្អេងក្អាង គ្មានសីលធម៌ គឺចេញពីក្រុមមន្ត្រី បក្សប្រឆាំងមួយចំនួន មានទាំងយុវជន និងយុវចាស់ របស់ គណបក្ស ប្រឆាំង ដែលប្រជាជនមួយចំនួន បានប្រសិទ្ធនាមថា ជា«គណបក្សសាងគ្រោះឲ្យជាតិ» ជាងហៅថាបក្ស សង្គ្រោះជាតិនោះ។ អំនួត និងភាពក្អេងក្អាង បានបន្លឺឡើងកងរំពង នៅតាម ទីកន្លែងឃោសនា នានារបស់បក្ស សង្គ្រោះជាតិ និងតាមប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ប៉ុន្តែអ្វីដែលបានផ្សព្វផ្សាយនោះ គឺគ្រាន់តែ ជាព្យុះក្នុងក្អម របស់ក្រុមបក្សប្រឆាំង និងក្រុមជនមួយក្រុម ដែលមាននិន្នាការប្រឆាំង ផ្គាប់មុខតែប៉ុណ្ណោះ និងចិញ្ចឹម ចិត្តអនុវត្តនូវ គោលនយោបាយ «ទឹកឡើងត្រី ស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលពលរដ្ឋខ្មែរបានជួបប្រទះ ជាច្រើនលើករួចមកហើយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ឥឡូវនេះ ក្រុមប្រឆាំង កំពុងតែសប្បាយនឹងព្យុះក្នុងក្អមដែល កំពុងតែកើតមាន។

    បើរំលឹកកាលពីបោះឆ្នោតសភាឆ្នាំ ២០០៨ មេបក្សសម រង្ស៊ី និងមេបក្ស កឹម សុខា សុទ្ធតែអះអាងថា បក្សរបស់ខ្លួន នឹងឈ្នះកៅអីនៅក្នុងសភា រហូតដល់៨០អាសនៈ ឯណោះ ដោយប្រមូលយក សំឡេងខាងនេះ សំឡេងខាងនោះ គ្មានអ្វីពិតប្រាកដ មកធ្វើប្រមាណ វិធីបែងចែកកៅអី។ តែវាមិនខ្មេះឡើយ ព្រោះអ្វីៗអាស្រ័យលើប្រជាពលរដ្ឋ ជាអ្នក កំណត់។ ឥឡូវនេះ រដូវកាលអំនួត និងបង្ហាញភាព ក្អេងក្អាង និងការប្រកាសពីជ័យជម្នះ ឧទាហរណ៍ ធ្វើជានាយក រដ្ឋមន្ត្រី ឧទាហរណ៍ មន្ត្រីរាជរដ្ឋាភិបាល ឧទាហរណ៍ សុទ្ធតែតំណែងធំ ជាការសន្យាខ្យល់ សម្រាប់សកម្មជនរបស់ខ្លួន បានមកដល់ទៀតហើយ។ ប៉ុន្តែធ្វើយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ ដែលដើរតាមនយោបាយ របស់បក្សប្រឆាំង កុំឈ្លោះប្រកែកគ្នា ឬ បែកបាក់គ្រួសារ ដោយសារតែការលក់ ទ្រព្យសម្បត្តិ ដើម្បីជួយបក្ស ដោយរំពឹងថានឹងទទួល បានតំណែង ខ្យល់នោះឱ្យសោះ។

    នៅក្នុងទ្រឹស្តីរបស់អ្នកនយោបាយ គេនឹងមិនអាចនិយាយថា ធ្វើមិនបានឡើយ។ បើនិយាយថា ធ្វើមិនបាន នោះមិន មែន ជាអ្នក នយោបាយទេ។ ប៉ុន្តែទ្រឹស្តីនេះជារឿងមួយអ្វី ដែលសំខាន់ គឺត្រូវឆ្លុះបញ្ចាំងពីធាតុពិត និងការ វិវឌ្ឍនៃ សង្គមជាតិ ដែលនៅជុំវិញខ្លួនយើង។ អ្វីដែលប្រជាជន កំពុងតែមើលឃើញគឺ ភាពកម្សោយរបស់បក្សប្រឆាំង ដែល គ្មានអ្វីជាក្តីសង្ឃឹម ពិតរបស់ប្រជាជន ព្រោះបក្សប្រឆាំង បានត្រឹមតែ សន្យាខ្យល់ ភូតកុហក និងបញ្ជូនសារបោក ប្រាស់ ប្រជាពលរដ្ឋ។ ក្រៅពីនយោបាយលាបពណ៌ចិញ្ចឹម គំនិតគុំគួន បញ្ឆេះកំហឹងវណ្ណៈនៅក្នុងសង្គម ប្រកាន់ ពូជសាសន៍ គណបក្សប្រឆាំងនេះគ្មានអ្វីឡើយ។ បើឲ្យតែយ៉ាង នេះ តើអាចដឹកនាំប្រទេសឲ្យ មានការរីកចម្រើន យ៉ាងដូចម្តេចទៅ? ទំនុកចិត្តគឺជាបញ្ហា សំខាន់បំផុត។ កាលណាមិនមានការគាំទ្រ និងទំនុកចិត្តពីប្រជាជន គឺយើងមិន អាចធ្វើអ្វីបានឡើយ។

    ប្រជាពលរដ្ឋមើលឃើញអំពីសីលធម៌របស់អ្នកដឹកនាំ។ ប្រឈមមុខនឹងការបញ្ឆេះកំហឹង ការគុំគួន ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន ព្រមទាំងសមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រ បានខាំមាត់សង្កត់ចិត្ត អត់ធ្មត់ចំពោះរាល់ ពាក្យ អសុរសទាំងឡាយដែលអ្នកនយោបាយក្រុមបក្សប្រឆាំង និងអ្នកដើរតាមនយោ បាយបក្សនេះ មួយចំនួន បានប្រើដូចជាចាត់ទុកអ្នកគាំទ្រគណបក្សប្រជាជនជា កញ្ជះយួន ឬអ្នកគ្មានខួរ ក្បាលមិនចេះគិត ឬក៏ជាជនក្បត់ ជាតិជាដើម។ តាមពិត ខ្មែរយើងមានភាសាច្រើនបែបច្រើនយ៉ាងណាស់ សម្រាប់និយាយទៅកាន់គ្នា ទៅវិញទៅមក ដោយមិនចាំបាច់ប្រើប្រាស់ភាសាគ្រោតគ្រាធ។ នេះគ្រាន់តែធ្វើ ជានាយករដ្ឋមន្ត្រីឧទាហរណ៍ មន្ត្រីឧទាហរណ៍ផង ចុះទម្រាំបើបានកាន់អំណាចវិញ តើវានឹងទៅជាយ៉ាង ណា?

    ប៉ុន្តែក្រុមបក្សប្រឆាំង នឹងចាញ់ចំពោះពាក្យភូតភរកុហករបស់ខ្លួន នៅប៉ុន្មានម៉ោងក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៣ ព្រោះនៅពេលនោះ គេនឹងដឹងពិតថា តើនរណាអាច នឹងឈរជើង បានតទៅទៀត នៅក្នុងការ ដឹកនាំ រដ្ឋាភិបាលនេះ។ តាមពិតទៅ គណបក្សប្រជាជនមិនខ្លាំងទេ ប៉ុន្តែមកពី គណបក្ស ប្រឆាំងវា ខ្សោយពេក។ ខ្សោយដែលមិនអាចឲ្យប្រជាពលរដ្ឋទុកចិត្ត សម្រាប់ដឹកនាំខ្លួនបាន ព្រោះខ្លះជាទណ្ឌិត ខ្លះមុខញី និងខ្លះទៀតមាន សាហាយស្មន់លួចលាក់។ ថ្នាក់ដឹកនាំប្រទេសគឺពលរដ្ឋ ពិនិត្យតាំងពីចំណុច តិចតួចទាំងអស់នេះឡើង។ កោតតែ មន្ត្រីបក្សប្រឆាំង ប្រកាសថាខ្លួនមិនចាប់ អារម្មណ៍ ចំពោះបញ្ហា ទាំងនេះ តែធាតុពិត ម្នាក់ៗដែលមានរឿងជាប់នឹងខ្លួន ភ័យស្ទើស្លាប់ទៅហើយ ហើយសូមកុំភ្លេចថា ភូតច្រើន ច្រើនចាញ់អាត្មា៕

  8. Khmer Family says:

    យ៉ាងម៉េចហើយ! ស្ងាត់មាត់ឈឺង បាត់ទៅណាអស់ហើយ! ដេញទាន់ជាន់កែង ដាក់ចំក្រអូមមាត់(KO) ហាមាត់ជង្រ្គង់ ទល់ផ្អក និយាយលែងចេញ!!!!!

  9. ។។ says:

    យើងគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល។តែសូមឲ្យរដ្ឋាភិបាលយកចិត្តទុក
    ដាក់បន្ថែមទៀតក្នុងការធ្វើអំពើល្អ និងមានប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ។
    សម្រាប់ពួកយើងដែលប្រឆាំងនឹងរដ្ឋាភិបាលដែរ ពួកយើងខិតខំធ្វើអំពើល្អ
    ឲ្យបានច្រើនជាងរដ្ឋាភិបាល។អ្វីដែលរដ្ឋាភិបាលធ្វើត្រឹមត្រូវ ពួកយើងគាំទ្រ។
    សរុបមកវិញ ពួកយើងគាំទ្ររាល់អំពើល្អនៅក្នុងសង្គម។អ្វីដែលមិនល្អ ប្រាស់
    ចាកហេតុ ផល និងបំផ្លាញដល់ការគិតពិចារណារបស់ប្រជាពលរដ្ឋប្រកប
    ដោយហេតុផល មិនថាបក្សកាន់អំណាច មិនថាបក្សសង្គ្រោះជាតិ មិនថាគ្រូ
    ធម្មាចារ្យ នោះឡើយ ពួកយើងតស៊ូប្រឆាំងរហូតដល់ដំណាក់កាលចុងក្រោយ។នេះហើយគឺបេះដូងរបស់សមាជិកLDPម្នាក់ៗ៕

  10. .. says:

    សមចូលរួមគាំទ្រលោកKhmer Familyដែលបានជួយទាត់ចំកញ្ចប់មាត់និងកណ្តាលក្រយ៉ៅពួកឣា
    ប្រឆាំងកាកសំណល់នៃបនរត់ចោលស្រុកទាំងនេះ!