សមាជិក​បក្ស​ប្រឆាំង​៦​នាក់​ត្រូវ​ចាប់​ខ្លួន

Thursday, 04 July 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍

 

130704_02

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​របស់គណបក្ស​នយោបាយ​ នៅក្នុង​រាជធានីភ្នំពេញ។ រូបថត ម៉ៃ​ វី​រៈ

ភ្នំពេញៈ ការ​គិត​ថា​ជា​ហេតុផល​នយោបាយ​កំពុង​កើត​មាន​រវាង​គណបក្ស​ប្រជាជន កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ស្រុក​ឈូក និង​ស្រុក​អង្គរ​ជ័យ ក្នុង​ខេត្ត​កំពត។

លោក យន់ ផល្លី មន្រ្តី​តាម​ដាន​និង​អ្នក​ស្រាវជ្រាវ​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ​ប្រចាំ​ខេត្ត​កំពត បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក ហុង វីរ៉ាវុធ អាយុ​៤១ឆ្នាំ ត្រូវ​ចាប់​ខ្លួន​ក្នុង​ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៥ មិថុនា ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​តាម​ទូរស័ព្ទ​និង ប៉ង​ធ្វើ​ឃាត​ថ្នាក់​ដឹក​នាំ។

លោក យន់ ផល្លី ថ្លែង​ថា​៖«យោង​តាម​ដីកា​តុលាការ​យើង​ឃើញ​ថា លោក វីរ៉ាវុធ ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពត​នៅ​ថ្ងៃ​ទី២៧ មិថុនា និង​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​ធ្វើ​ឃាត​»។ តែ​ថា ទោះ​ជា​យ៉ាង​ណា​ការ​ស៊ើប​អង្កេត​បឋម​បាន​រក​ឃើញ​ថា លោក វីរ៉ាវុធ ពុំ​មាន​នៅ​ក្នុង​ទូរស័ព្ទ​គំរាម​នោះ​ទេ​ហើយ​គាត់​មិន​បាន​ដឹង​អំពី​ការ​សុន្ទនា​នោះ​ដែរ​ពី​ព្រោះ​គាត់​បាន​ឲ្យ​ទូរស័ព្ទ​នោះ​ទៅ​មិត្តភក្តិ​ខ្ចី»។

លោក ផល្លី ឲ្យ​ដឹង​បន្ត​ថា ប៊ូ ឧត្តម អាយុ ២៦ឆ្នាំ​,ញាណ ណាង អាយុ​២០ឆ្នាំ ,ទិត ថា អាយុ ៣៤​ឆ្នាំ​, សេង អឿន អាយុ​២៥​ឆ្នាំ​ត្រូវ​ចាប់​ខ្លួន​នៅ​ឃុំ​ភក្តី ខេត្ត​កំពង់ស្ពឺ ខណៈ​ពួក​គេ​ដឹក​ឈើ​មក​ពី​ឃុំ​តាកែន ក្នុង​ស្រុក​ឈូក ខេត្ត​កំពត។

លោក​បញ្ជាក់​ថា​៖ «ជន​ទាំង​បួន​នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពត​នៅ​ថ្ងៃ​ទី៣០​មិថុនា​ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ដឹក​ជញ្ជូន​ឈើ​និង​ផ្លែ​ឈើ​ព្រៃ​ខុស​ច្បាប់»។ «ពួកគេ​បាន​បិទ​សញ្ញា​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​នឹង​ឈើ​ទាំង​នោះ​ខណៈ​ជួប​នឹង​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មុន​ត្រូវ​គេ​រាយការណ៍ ហើយ​និង​ត្រូវ​ចាប់​ខ្លួន»។

បុរស​ម្នាក់​ទៀត អាយុ​៥១​ឆ្នាំ ឈ្មោះ ស៊ូ តាន ក៏​ត្រូវ​ចាប់​ខ្លួន​ផង​ដែរ កាល​ពី​ថ្ងៃ​ទី២៩ មិថុនា នៅ​ភូមិ​ត្រពាំង​អណ្តូង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្ត​កំពត និង​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៣​នេះ។

លោក យន់ ផល្លី បាន​បន្ត​ថា​៖ «បុរស​ម្នាក់​នេះ​ក៏​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​គាត់​បាន​ដាក់ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​នឹង​ផ្ទះ​គាត់​ហើយ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​ពី​បទ​ដឹក​ជញ្ជូន​ឈើ​និង​ផ្លែ​ឈើ​ព្រៃ​ខុស​ច្បាប់»។

លោក ជុំ សំបាន ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពត​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ពុធ។

លោក ជា ប៉ូច អតីត​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី និង​ជា​ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ ខេត្ត​កំពត​បាន​ថ្លែង​ថា លោក ស៊ូ តាន និង​លោក វីរ៉ាវុធ ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បុរស​បួន​នាក់​ទៀត​គឺ​ក៏​ជា​អ្នក​គាំទ្រ​គណបក្ស​នេះ​ដែរ។

លោក ជា ប៉ូច ថ្លែង​បន្ត​ថា​៖ «ខ្ញុំ​កំពុង​រក​មេធាវី​ម្នាក់​ធ្វើ​ជា​តំណាង​បុរស​ប្រាំ​នាក់​ហើយ​ខ្ញុំ​កំពុង​ស្វែង​រក​មេធាវី​ម្នាក់​ទៀត​ដើម្បី​តំណាង​លោក វីរ៉ាវុធ​»។ «ខ្ញុំ​គិត​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ភ្លាមៗ​មុន​យុទ្ធនាការ​បោះឆ្នោត​និង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ហេតុ​ដូច្នេះ វា​ពិត​ជា​ការ​គំរាម​កំហែង​នយោបាយ និង​ការ​បំភិត​បំភ័យ​ទាំង​ស្រុង​នៅ​ក្នុង​ស្រុក​ឈូក និង​ស្រុក​អង្គរ​ជ័យ ដែល​មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើន»។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​ស្រុក​ទាំង​ពីរ​នៅ​ឡើយ​ទេ។

លោក យឹម សុវណ្ណ បាន​ថ្លែង​បន្ត​ថា ៖ «ខ្ញុំ​គិត​ថា ការ​ចាប់​ខ្លួន​នេះ​គឺជា​ការ​បំភិត​បំភ័យ​ធ្ងន់​ធ្ងរ​ណាស់​ហើយ​ពួក​គេ​ប្រើ​គ្រប់​ទម្រង់​ដើម្បី​រំខាន​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា ការ​ចាក់​បាស់​រំខាន​ទាញ​ទម្លាក់​ឡូហ្គោ និង​ស្លាក​សញ្ញា​ផ្សេងៗ។ វា​គឺជា​យុទ្ធនាការ​ដែល​មាន​បរិយាកាស​ខ្មៅ​ងងឹត​គិត​មក​ដល់​ថ្ងៃ​នេះ»។

ទោះ​ជា​យ៉ាង​លោក​ខូយ ឃុនហួរ​អភិបាល​ខេត្ត​កំពត ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំង​៦​នាក់​នោះ មិន​មែន​ជា​ការ​បំភិត​បំភ័យ​ផ្នែក​នយោបាយ​ទេ។

លោក​អភិបាល​ថ្លែង​បន្ត​ថា​៖ «យើង​ចាប់​ខ្លួន​ពួក​គេ​និង​ឃុំ​ពួក​គេ​ទៅ​តាម​ច្បាប់​ពី​ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់​និង​ប៉ុន​ប៉ង​ធ្វើ​ឃាតកម្ម​ហើយ​ប្រភេទ​មនុស្ស​ទាំង​នេះ​បាន​យក​ឱកាស​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដើម្បី​ធ្វើ​អាជីវកម្ម ខុស​ច្បាប់ និង​ការ​គំរាម​កំហែង​។ យើង​មាន​ភ័ស្តុតាង​ផ្តល់​ជូន​តុលាការ​ហើយ​វា​អាស្រ័យ​ទៅ​លើ​តុលាការ​សម្រេច​។ យើង​ស្វាគមន៍​ប្រសិន​បើ​ពួក​គេ​[បក្ស​សង្គ្រោះ​ជាតិ​]​តែង​តាំង​មេធាវី»។

លោក ទេព នីថា អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​វា​លឿន​ពេក​ហើយ​ក្នុង​ការ​សន្និដ្ឋាន​អំពី​ការ​ចាប់​ខ្លួន​បុរស​ទាំង​នោះ​ថា ជា​ការ​បំភិត​បំភ័យ និង​មក​ពី​ហេតុ​ផល​នយោបាយ​នោះ។

លោក​បន្ត​ថា ៖ «ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​ការ​ចាប់​ខ្លួន​នោះ​ហើយ​ខ្ញុំ​កំពុង​តាម​ដាន​លើ​ករណី​នេះ​ដើម្បី​ស្វែង​រក​មូលហេតុ ប៉ុន្តែ យោង​តាម​ច្បាប់ បើ​ពួកគេ​ពាក់​ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​ពួក​គេ​នឹង​ត្រូវ​ចាប់​ខ្លួន។​ខ្ញុំ​គិត​ថា វា​លឿន​ពេក​ហើយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សន្និដ្ឋាន​ថា​ជា​ហេតុផល​នយោបាយ»៕ PS

 

What Next?

Recent Articles

13 Responses to "សមាជិក​បក្ស​ប្រឆាំង​៦​នាក់​ត្រូវ​ចាប់​ខ្លួន"

  1. Khmer Family says:

    នៅពេលនេះ យើងអាចវាយតំលៃបានថា ក្នុងគណបក្សសង្រ្គោះជាតិ ពោរពេញទៅដោយធនធានឧក្រិដ្ឋជន ជនក្រៅសង្គម ជនសង្គមងងឺត ជនបាតសង្គម ជនដែលរត់គេចចេញពីសំណាញ់ច្បាប់ មកជ្រកកោន ក្រោមស្លាកគណបក្សនយោបាយ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គណបក្សសង្រ្គោះតែងតែចេញមកការពារពួកនោះជានិច្ច​ហើយស្រែកថា ជារឿងនយោបាយ!!!!

  2. Khmer Family says:

    យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
    ………………………………………………………………………………………………………………………………….

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!

  3. cheath says:

    ហ៊ឺយ ! ពួកអាឆ្កែបក្សប្រឆាំងសាងគ្រោះជាតិតែប៉ុណ្ណឹងទេ កុំឆ្ងល់ ( NO ? )
    ទោះឆ្កែខាំគ្នា ឫុក៏ប្រពន្ធវាផឹត អោយក្តឹតទៅអ្នកដ៏ទៃសាប់ ក៏វាថា ជាហតុផលនយោបាយដែរ
    NO ! ?

  4. Khmer Family says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  5. Poor Man says:

    A dog family kom bin pros pek a ngob Cheat tuy kor jing dae anh thlong ning som dey bat psa bos pouk eng nas very.

  6. ជា ស៊ីម says:

    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯងលំបាក គ្រួសារក្រតោកយ៉ាក វេទនាធ្វើខ្ញុំគេ

    និងប្រទេសជាតិទាំងមូលរលារលត់​អស់ធនធានធម្មជាតិព្រៃដីបឹងបួរស្ទឹងភ្នំទន្លេរ៉ែគ្រប់ប្រភេទ

    បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសេចក្តីទុក្ខ អសន្តិសុខ អស្ថេរភាព

    និងការមិនអភិវឌ្ឌ្យន៏ ។
    ———————————————————————
    ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម)

    ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់!

    តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ

    ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព

    និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ!

    ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤

    សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា

    អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ

    សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

    ———————————————————————-

    សូមបងប្អូនមើលសម្តីពួកអាក្បត់ជាតិ សម្លាប់ជាតិ ពួកវាហារឡើងអាងធ្វើសង្គ្រាម!

    ព្រោះអីបងប្អូន? ព្រោះតែវាក្លាចធ្លាក់ពីតំណែង! ព្រោះក្លាចមិនបានបំផ្លាញព្រៃឈើតទៅទៀត។

    សម័យនេះហើយវាហ៊ាននៅប្រើពាក្សសង្គ្រាមមកបំភ័យយើងទៀត។ បើសង្គ្រាមកើតគឺចេញ

    តែពីពួកវាតែប៉ុណ្ណោះ ។ គួរឲ្យអស់សំណើចណាស់ ខិតខំប្រើកលល្បិចនិងវិធីសាស្ត្រគ្រប់បែប

    គ្រប់យ៉ាងរហូតគំរាមសង្គ្រាមទៀត អីក៏ថោកម្លេះ??? បងប្អូនសិក្សាមើលថាសព្វថ្ងៃនេះ អ្នកណា

    ជាអ្នកបង្កើតបញ្ហាគ្រប់ទីកន្លែង គឺពួកវានិងហើយជាអ្នកបង្ករបញ្ហានិងអសន្តិសុខ។ ប្រជាជនគ្នា

    ស្លូតណាស់ គ្នាគ្មានអាវុធទេ គ្នាក្ររកអង្ករច្រកឆ្នាំគ្មាន គ្នាសុំតែម៉ារស់ស្ទើមិនចង់បាន។

    ឯណាទៅហៅថាសុខសន្តិភាពនិងស្ថេរភាពនោះ???

    បើគេចង់សម្លាប់ឆ្កែគឺគេចោតថាឆ្កែនិងឆ្កួត។ ដូចនេះសូមបងប្អូនប្រុងប្រយត្ន័

    យើងធ្លាប់រស់ឆ្លងកាត់ច្រើនជំនាន់មកហើយ មានរឿងអីដែលយើងក្លាចការគំរាមកំហែងរបស់

    ពួកឯងត្រឹមតែថាគឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) យើងពិតជាមិនខ្លាចឡើយ

    ព្រោះយើងចង់ឃើញប្រទេសខ្មែរនេះមិនក្រ មិនជំពាក់បំណុលគេ មិនមានអសន្តិសុខសង្គម

    មិនបំផ្លាញព្រៃឈើ មិនអវិជ្ជា មិនពុករលួយ មិនអយុត្តិធម៌ មិនសួនតួ មិនបក្សពួកនិយម

    មិនថោកទាប មិនបាត់បង់សម្បតិធម្មជាតិ សិស្សានុសិស្សមានសិទ្ធិរៀនដោយមិនបង់លុយ

    តាំងពីក្រោមរហូតដល់លើ និងចេញមកធ្វើការមានក្រសួងមន្ទីត្រៀមទកឲ្យមានការងារធ្វើជា

    ជាស្រេច។ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឲ្យទៅបន្តអាហារូបកណ៍នៅបរទេសដោយមិន

    ចំណាយលុយគ្រួសារឬផ្ទាល់ខ្លួន។ ចង់ឃើញសិស្ត្រាចារ្យមានព្រហ្មវិហារធម៌ល្អ។ ចង់ឃើញ

    សិស្ត្រាចារ្យត្រូវបានរដ្ឋលើកទឹកចិត្តទាំងស្មាតីនិងសមត្ថភាពជាប្រចាំ។ ចង់ឃើញកូនខ្មែរមាន

    ក្រមសិលធម៌ល្អ ។ មិនចង់ឃើញប្រទេសមានក្មេងពាលទំនើងស្អីគេនេះទេ។ ចង់ឃើញអ្នកដឹក

    នាំំមូលដ្ឋានទាំងអស់មានស្មារតីជាកូនខ្មែរនិងជួយខ្មែរ មានក្រមសិលធម៌ល្អ។ល។

    ដូចនេះយើងមិនល្ងង់ទៅបោះឆ្នោតឲ្យលេខបួនចង្រៃនេះទៀតទេ។

    យើងក៏មានការសោកស្តាយណាស់ដែរដែលបានឃើញថា នៅមានបងប្អូនយើងមួយចំនួនដែល

    មិនបានឆ្លងកាត់ការលំបាក ឆ្លងកាត់ច្រើនជំនាន់ ឆ្លងកាត់ការឈើចាប់ ឆ្លងកាត់ការក្រខ្សត់

    ហើយទទួលពត៌មានបានតិចតួចទើបនៅតែមានការភន័ច្រឡំតទៀត។ សង្ឃឹមថាថ្ងៃណាមួយ

    ពួកគាត់និងភ្ញាក់ខ្លួនជាមិនខាន។

    =============================

    ១. សមិទ្ធិផលទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា បានបម្រើជូនបងប្អូន

    ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេសគឺបានមកពីការលក់ព្រៃ លក់រ៉ែ វិនិយោកដីរាប់

    80-90 ឆ្នាំ និងខ្ចីប្រាក់ ពីបរទេស។

    កោតតែថាកើត អាមោឃអើយអាមោឃ!!!​ បោកប្រាស់បានតែអ្នកល្ងង់និងអ្នកចុងកាត់

    មាត់ញកតែប៉ុណ្ណោះ តូយ៉ាងដូចពួកអាអែបអបឯងអស់នេះដែលមិនមានមនៈសិការ
    ស្រឡាញ់មាតុ ភូមិរបស់ខ្លួន ពិសេសគឺជាតិរបស់ខ្លួន។​ ភាសានេះ សង្ស័យអាអន្ទិតជុំកុសល និង
    អាសាត្យារាក់ ស្អីគេនោះទេដឹង ព្រោះឮតាមវិទ្យុតាមបណ្តាខេត្តឆ្ងាយៗ គឺមានតែប៉ុស្តិបាយ័ននិង
    មួយគត់ ហើយបងប្អូនប្រជាពលរដ្ឋនៅតាមជនបទនោះ គេខ្ពើម ហើយគេជ្រេញនិងការខិតខំ
    អួតខ្លួនតែបក្សពួកល្អធ្វើល្អ។ កសាងវត្តសាលារៀនតាមរយៈបក្សពួកលុយពុករលួយ សួរថាបាន
    បុណ្យដែរឬអត់??? ប្រជាជនគេដឹងពេកណាស់ ថាតើបានថវិការអស់និងមកពីណា???? គឺលក់
    ទ្រព្យសម្បត្តិជាតិតែប៉ុណ្ណោះ។ ចុះអាអំពើរអាក្រក់ដែលបក្សពួកខ្លួនបានប្រព្រិត្តម្តេចក៏មិនបង្ហាញ
    និងផ្សព្វផ្សាយឲ្យឃើញឲ្យឮផងបើចិត្តសឿង???? សួរថាប៉ុន្មានឆ្នាំហើយក្រោយពីរបបអាខ្មែរក្រ
    ហមមក ប្រទេសជាតិគ្មានការរីកចំរើនសោះ មានតែការចុះថយខ្ទិចខ្ទាំជាលំដាប់! មែនហើយ
    វារីកចំរើនតែបក្សពួកក្រុមគ្រួសារពួកឯងមួយក្ដាប់តូចដែលរស់នៅក្នុងទីក្រុងលិចទឹកស្ទះលូ
    ផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ និង ចែកគ្នាពុករលួយតែប៉ុណ្ណោះ។
    ៣. ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងបានទាក់ទាញ
    នូវអ្នកវិនិយោគ បរទេស និងក្នុងស្រុក មកបណ្តាក់ទុនរកស៊ីនៅស្រុកយើង
    បង្កើនការងារសម្រាប់កូនចៅយើងបានជាច្រើនកន្លែង។
    ពិនិត្យមើលចុះ! កុំបានជំនួយបរទេសម្លេះប្រជាជនខ្មែរដាច់ពោះងាប់ពីយូយាមកហើយ។
    សន្តិភាពស្អី? ធ្វើសង្រ្គាមជាមួយពីណា??? ហារឡើងគឺគំនិតចង់តែធ្វើសង្រ្គាម!!! ហារឡើង
    មានគំនិតចង់គំរាមប្រជាជនតែម្តង! កោតតែមិនចេះខ្មាស់គេ អាអើយអា!!! ពួកឯងនេះល្ងង់
    ណាស់!!! អីចឹងតើបានជាប្រទេសខ្មែរងើបមុខមិនរួច ក្រហើយជំពាក់លុយគេទៀត!!! ខ្មែរម្ចាស់
    ស្រុកម្ចាស់ធនធានបែរជាទៅធ្វើខ្ញុំគេទៀត!។ តើនិងឬរបៀបអភិវឌ្ឍន៍របស់បក្សអ្នកឯង???
    កាលពីជំនាន់សង្គមរាស្រ្តនិយមក្រោមការដឹកនាំរបស់ព្រះករុណាសម្ដេចឪ លោកគ្មានជំពាក់
    បំណុលអ្នកណា ហើយធនធានសម្បត្តិធម្មជាតិគ្មានរបេះបន្តិចណាសោះឡើយ ហើយប្រទេស
    មានការរីកចំរើនជឿនលឿនជាងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវទៅទៀត។
    ចុះហេតុអីក៏អ្នកដឹកនាំនេះបែទៅជាបំផ្លាញខ្ទិចបំផ្លាញខ្ទីហើយជំពាក់បំណុលគេទៀត????
    បើបក្សពួកឯងមិនបង្ករហេតុនោះគឺសន្តិភាពហើយ។ តែផ្ទុយទៅវិញមនុស្សមានខ្លួនតែងតែទៅ
    ណាវារសើបគូត អីចឹងទាល់តែបង្កើតក្រុមអង្គរក្សនិងអ្នកការពារឲ្យបានច្រើនបន្តិច។ បើល្ងង់ទេ
    យើងសូមប្រាប់ថានេះជាសូចនាករណ៍ (indicator) ប្រាប់ថាគ្មានសន្តិភាពទេ។ បើប្រទេសមាន
    សន្តិភាព គេទៅណាមកណាមិនចាំបាច់មានអង្គរក្សនិងក្រុមការពារមករញ៉េរញ៉ៃអីចឹងទេ។​
    តែខំប្រឹងនិយាយកើតថាសន្តិភាព។ មានចោរ​ មានថ្នាំញៀន មានល្បែង មានចាប់ជំរិត
    មានអយុត្តិធម៌ មានបងតូចបងធំ មានក្រុមខ្លាហោះចាំស៊ីប្រជាជនឆៅៗ មានក្រុមដើរបង្ខូចគេ
    មានពុករលួយនៅគ្រប់ស្ថាបន័តាំងពីថ្នាក់មូលដ្ឋានរហូតថ្នាក់មន្ទីក្រសួងនិងខុទ្ទកាល័យ។​
    វាត្រឹមត្រូវហើយដែលថាមានអ្នកវិនិយោគមករកស៊ីស្រុកខ្មែរ ព្រោះពួកវាដឹងថា ប្រទេសដែល
    មានអំពើពុករលួយគឺពួកវាងាយនិងរកស៊ី ទោះជាពួកវាធ្វើខុសនិងគោលការប្រប៉ិណ្ណាឲ្យតែលុយ
    បិតមាត់ទៅជាការស្រេច ចង់វាបង្ហិនបង្ហោចអីក៏បានដែរ។ អ្នកដែលគេចាក់ខ្សែត្រូវ ប្រថុយនៅរក
    ស៊ី រីឯអ្នកចាក់ខ្សែមិនត្រូវ ពួកគេវេចបង្វិចត្រឡប់ទៅវិញ។ មើលតែអាគារ៤២ជាន់ដឹងហើយ៕
    មើលតែប្រជាពលរដ្ឋធ្វើចំណាកស្រុកដឹងហើយ សុខចិត្តទៅធ្វើខ្ញុំគេនៅបរទេស។ ឯផ្ទះវីឡាដែល
    បងប្អូនខ្លះមានបានគឺពួកគាត់លក់គោក្របី ដីស្រែដីចំការនិងដីលំនៅដ្ឋានផ្ទាលខ្លួនមិនមែនបាន
    មកពីរដ្ឋឡើយ រីឯអ្នកខ្លះបានមកពីអំពើមិនប្រកបដោយធម៌ គឺពុករលួយកេញ្ញប្រវ័ញ រំលោភ
    បំពាន ។ល។
    រលួយនិងចុះថយលើគ្រប់វិស័យ ដូចបងប្អូនដឹងឃើញឮស្រាប់ហើយមិនបាច់និយាយទៀតទេ
    ទុកឲ្យបងប្ងូនពិចារណាខ្លួនឯងចុះ កុំឲ្យជឿការភូតភរពួកបំផ្លាញជាតិទៀត តាចាស់ហើយចៅ
    ជួយប្រទេសរបស់យើងគឺជួយខ្លួនយើងនិងប្រជាជនខ្មែរយើងណាចៅៗៗៗ។

  7. សូមបងប្អូនបក្សជំទាស់ទាំងអស់កុំទាន់លូកមាត់និយាយអីជាមួយពួកគេធ្វើអី!!!!

    ទុកអោយអស់ពួកបណ្ឌិតលូទឹកស្អុយទាំងអស់នោះគេប្រឹងស្រែក

    ចេចចាចដូចស្វាក្នុងនេះទៅចុះ ពីព្រោះពួកទាំងអស់នេះ ជិតដល់ថ្ងៃដែលមេពួកគេយក

    ទៅចោះក្បាលដាក់ក្រូចឆ្មារហុតខួរហើយ ។ ចាំមើលចុះបើខ្ញុំថាខុស ។

  8. cheath says:

    សេចក្តីអំពាវនាវ
    ****************************
    បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ
    សមិទ្ធិផលទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា បានបម្រើជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ជាពិសេស ការរក បាននូវសុខសន្តិភាព ការឯកភាពទឹកដី ១០០ ភាគរយ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយស្តារបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើងមកវិញ រាល់ការអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា គឺកើតឡើង ដោយសារនយោ បាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងបានទាក់ទាញ នូវអ្នកវិនិយោគ បរទេស និងក្នុងស្រុក មកបណ្តាក់ទុនរកស៊ីនៅស្រុកយើង បង្កើនការងារសម្រាប់កូនចៅយើងបានជាច្រើនកន្លែង។
    បងប្អូនទាំងអស់បច្ចុប្បន្ននេះ មានជីវភាពធូរធារច្រើនជាងពេលមុន បងប្អូន សង់បានផ្ទះថ្មីធំៗច្រើន ប្រដេញម៉ូតគ្នាស្ទើរគ្រប់ភូមិ ។ តាមភូមិមានអគ្គិសនី ទឹកស្អាតប្រើប្រាស់ មានប្រព័ន្ធប្រឡាយតូច ធំ ខ្វាត់ខ្វែង ធ្វើស្រែលែងមានរដូវ ។ បងប្អូនមានរថយន្ត ម៉ូតូគ្រប់ម៉ាក្សប្រើគ្រប់ផ្ទះ មានកុំព្យូទ័រ មាន អាយផេត អាយហ្វូន ទូរស័ព្ទគ្រប់ម៉ូត ខ្លះ ១ ខ្លះ ២ទៅ៣គ្រឿង មាន មាស ពេជ្រ ពាក់ ហើយការប្រកបរបរកសិកម្មទៀតសោត មានគ្រឿង យន្តកសិកម្មទំនើបៗតាមគ្រួសារ។ ក្រៅ ពីការធ្វើស្រែបងប្អូនបានដាំដុះ ដំណាំ ចិញ្ចឹមសត្វ ប្រកបរបរសិប្បកម្មផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពឲ្យរីកចម្រើន រុងរឿង មិនរង់ចាំ លុយ តាមការសន្យាខ្យល់របស់គណបក្សសង្គ្រោះជាតិឡើយ ។
    សម្រាប់វិស័យឧស្សាហកម្ម ប្រទេសយើង មានរោងចក្រ សហគ្រាស ច្រើនស្អេកស្កះ តាមរយះ
    នយោបាយទាក់ទាញវិនិយោគគិនក្នុងស្រុកក្នុងនិងក្រៅប្រទេសមកបណ្តាក់ទុនរកស៊ី ផ្តល់ការងារធ្វើ
    ជូនកូនចៅរបស់បងប្អូន មានការងារធ្វើរាប់សែននាក់ ទាញយកកម្រៃពលកម្ម ទៅជួយបំពេញសេចក្តី
    ត្រូវការក្នុងគ្រួសារ ធ្វើអោយជីវភាពរស់នៅរបស់បងប្អូនតាមគ្រួសារនិមួយៗ មានការអភិវឌ្ឍឈានឡើង
    ជាលំដាប់ ។
    ពិតណាស់កម្មវិធីនយោបាយ របស់គណបក្សប្រជាជន សម្រាប់ដឹកនាំប្រទេស បានគ្របដណ្តប់ លើគ្រប់វិស័យ ផ្ទុយពីគណបក្សប្រឆាំង មានតែក្រដាសប៉ុនបាតដៃមូរបារីជក់ ១ កន្ទុយមិនគ្រប់ផង។ ដូច្នេះសម្រាប់ថ្ងៃបោះឆ្នោតខាងមុខ សូមសមាជិក សមាជិកា គណបក្ស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្ត បម្រើបងប្អូនទៀត ៕

  9. ហាស ហា ហាស ហាស បន្តិចទៀត នឹងស្លាក់បំពង់ករធ្វើភ្នែកបញ្ឈរឡើងទៅលើ

    ហើយយកញញួរដំក្បាលខ្លួនអែង ឮ សូរ ផូងផាំង ៗ ហើយ ពួកស្វាផ្ងា មមីសដ៏កំសត់អើយ ។

  10. cheath says:

    បើបក្សអញឈ្នះឆ្នោត អ្ហែងចាំមើលទៅ…! ” “ពួកអាគណបក្សកាន់ អំណាច ក្បាលយួន ខ្លួនខ្មែរ”
    ( នេះជា បទយកការណ៏របស់នាយខ្វែក )
    ********************************************
    ដូរចញទៅ ! ដូរចែញទៅ ! “បក្សអញឈ្នះឆ្នោត អ្ហែងចាំមើលទៅ…! ” “ពួកអាគណបក្សកាន់ អំណាច ក្បាលយួន ខ្លួនខ្មែរ”។
    ខាងលើនេះ គឺជា ប្រយោគ ដែលគេស្ដាប់ឮចេញ ពីហ្វូងមនុស្ស ក្នុងក្បួនដង្ហែឃោសនា របស់គណបក្សសង្គ្រោះជាតិ នាប៉ុន្មានថ្ងៃនេះ មិនថានៅភ្នំពេញ និងនៅតាម បណ្ដាខេត្ដនានានោះទេ។
    តើប្រធានបទខាងលើ គឺជាការចាំបាច់ទៅឬ? សម្រាប់គណបក្សប្រឆាំងមួយនេះ លើកយកមកធ្វើការ ឃោសនារកសំឡេងឆ្នោតនោះ! ប្រធានបទ ល្អៗមានច្រើនគគោក ដូចជាបើគណបក្សខ្ញុំឈ្នះឆ្នោត ខ្ញុំនឹង ដឹកនាំប្រទេសឱ្យឈានទៅរកការរីកចម្រើនជាងសព្វថ្ងៃ ខ្ញុំនឹងធ្វើឱ្យមន្ដ្រីរាជការ គ្រូបង្រៀន និងកម្មករជាដើម មានប្រាក់ខែច្រើន ហេតុអ្វីក៏គណបក្សប្រឆាំង មិនលើកយកមកធ្វើជាប្រធានបទឃោសនា? ឬមួយ គណបក្សប្រឆាំង គិតថា ទាល់តែមានប្រធានបទ រើសអើងជាតិសាសន៍ ប្រធានបទប្រកាន់បក្ខពួក ប្រធានបទចងអាឃាតសងសឹក យកមកធ្វើការឃោសនា ទើបអាច ស្វែងរកសំឡេងឆ្នោតបានច្រើន។
    អាណាចក្រខ្មែរ តាំងពីសម័យរុងរឿង សម័យចក្រភពអង្គរ រហូតដល់រួញតូច និងប្រទេសរេចរឹល ដូចសព្វ ថ្ងៃនេះ គឺដោយសារអ្វី? វាមិនដោយសារ ជន្នានុជន ប្រុសស្រីមួយចំនួន ប្រកាន់យកជំហរ ប្រកាន់យកនយោបាយ ចងគំនុំសងសឹកទេឬអី! ការដណ្ដើមរាជ្យគ្នា បានធ្វើឱ្យទឹកដីចក្រភពខ្មែរ និងទ្រព្យសម្បត្ដិរួមតូច បាត់បង់ជាបន្ដបន្ទាប់ ដោយសារ ស្ដេច ដែលបាត់រាជ្យទៅពឹងប្រទេសជិតខាង ពេលច្បាំងឈ្នះ ចាប់ផ្ដើមសងសឹករំសាយគំនុំ ទីបំផុតស្លាប់ តែអ្នកចេះដឹង និងអ្នកខ្លាំងពូកែ នៅសល់តែពួកល្ងង់ខ្លៅ ពួកវ៉ៃអែបស៊ីអប ធ្វើឱ្យទឹកដីនិងទ្រព្យសម្បត្ដិ ចេះតែបាត់បង់ទៅៗ។
    លោក ស៊ឺង ង៉ុកថាញ់ មេចលនាខ្មែរសេរី លោក ប៊ុណ្ណ ចន្ទម៉ុល មេចលនាខ្មែរឥស្សរៈ មួយរូប នៅខេត្ដ បាត់ដំបង ដែលគេចាត់ទុកថា គឺជាអ្នកស្នេហា ជាតិ បង្កើតចលនាប្រឆាំងទៅនឹងការត្រួតត្រា របស់បារាំង ទីបំផុតលោក ស៊ឺង ង៉ុកថាញ់ ត្រូវបារាំងចាប់ដាក់គុក ដោយសារតែពួកអែបអប រាយការណ៍ លោក ប៊ុណ្ណ ចន្ទម៉ុល សុខចិត្ដបោះបង់ចោល ការដឹកនាំខ្មែរឥស្សរៈ ដែលឪពុកមាឈ្មោះ ប៉ុក គុណ ហៅតាត្រឡាច និងរូបគាត់ ខិតខំ បង្កើតឡើង រត់ទៅនៅទីក្រុងបាងកក បាត់ ដោយសារតែមានពួកចោរលួច ចោរប្លន់ និងជនបាតសង្គម ពួកមើលឃើញតែផលប្រយោជន៍ បុណ្យសក្ដិ (ដាបឈួន) វាយអែបស៊ីអប រត់ទៅជ្រកពួនក្នុងចលនាខ្មែរឥស្សរៈ ដើរលួច ប្លន់ ចាប់កូន ក្រមុំអ្នកស្រុក រំលោភ រួមទាំងគំនុំសងសឹក ទម្លាក់កំហុស ដាក់គ្នា ចាប់យកទៅសម្លាប់យ៉ាងឃោរឃៅ ក្រោមលេសចោទថា ជាគិញសម្ងាត់របស់បារាំងជាដើម ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិក្ដិនាមអ្នកស្នេហា ជាតិល្អ បរិសុទ្ធ ទីបំផុតស្លាប់តែខ្មែរស្លូតត្រង់។
    ការដឹកនាំប្រទេស ឈានទៅរករបបវាលពិឃាត របស់មេឃាតក ប៉ុល ពត ក៏ត្រូវបានក្រុមអ្នកវិភាគ មួយចំនួនចាត់ទុកថា ផ្ដើមចេញពីគំនុំសងសឹក របស់ ប៉ុល ពត ស្អប់ពួកនាម៉ឺន មន្ដ្រី ពួកសក្ដិភូមិផងដែរ ខណៈដែល ប៉ុល ពត នៅតូច ត្រូវបានម្ដាយមីង យកមករៀននៅភ្នំពេញ ក្នុងនាមជាកូន កសិករក្រីក្រ នៅទីជនបទ ប្រៀបដូចអ្នកស្រែចូលក្រុង គេថា ប៉ុល ពត ត្រូវបានកូននាម៉ឺន មន្ដ្រី ពួកកូនអ្នកមានស្ដុក ស្ដម្ភមើលងាយមើលថោក រហូតដល់មិនឱ្យលេងចូល មិនឱ្យដើរជាមួយ បានធ្វើឱ្យ ប៉ុល ពត មានគំនុំនៅ ក្នុងចិត្ដជារៀងរហូត ហើយមានគំនិតសងសឹក នៅពេលខ្លួនមាន អំណាច។ ទីបំផុតការសងសឹករបស់ ប៉ុល ពត បានសម្រេចមែន គឺក្រោយពីខ្លួនបានឡើងកាន់អំណាច នាម៉ឺន មន្ដ្រី ពួកអ្នកចេះដឹង អ្នកមានទ្រព្យ ដែលចាត់ទុកថា ជាពួកវណ្ណៈខ្ពស់ ពួកអភិជននោះ ត្រូវបាន ប៉ុល ពត បញ្ជាឱ្យយកទៅសម្លាប់ចោល និង រឹបអូសទ្រព្យសម្បត្ដិដាក់រួម ធ្វើឱ្យប្រទេស ជាតិក្រឡាប់ចាក់ ទទួលរងទុក្ខវេទនា រហូតដល់សព្វថ្ងៃ។ នេះហើយជាលទ្ធផលចងគំនុំ មានគំនិតសងសឹកគ្នា ទុកនៅក្នុងចិត្ដ មានគេអត់អញ ! មានអញ អត់គេ!។
    ឥឡូវជំហរនយោបាយ របស់គណបក្សប្រឆាំង និងសមាជិករបស់គេមួយចំនួន នៅក្នុងឱកាសឃោសនា ស្វែងរកសំឡេងឆ្នោត មានទាំងប្រកាសជា សាធារណៈ ក៏ដូចជាលាក់ទុកនៅក្នុងចិត្ដ គឺប្រកាន់យកគំនុំ សងសឹក។ ដូច្នេះប្រសិនបើរាស្ដ្រ ជាម្ចាស់ឆ្នោតជឿតាម ការឃោសនាបោះឆ្នោត ឱ្យ គណបក្សប្រឆាំង ឈ្នះ បានឡើងកាន់អំណាច តើប្រទេសជាតិនឹងក្រឡាប់ចាក់យ៉ាងណា បើមួយម៉ាត់ណា ក៏ពួកគេលាប ពណ៌ខ្មែរគ្នាឯង ឱ្យទៅជា ជាតិសាសន៍ដទៃ ក្របួចមាត់ចាំសងសឹក អ្នកកាន់អំណាច តាំងពីឥឡូវទៅហើយ នោះ។
    សូមក្រឡេកមើល ថាតើនៅក្នុងគណបក្សប្រឆាំង សព្វថ្ងៃនេះ មានអ្នកចេះដឹងប៉ុន្មាននាក់ មានអ្នកស្នេហា ជាតិពិតប្រាកដប៉ុន្មាននាក់ ហើយមានពួក វាយអែបស៊ីអប ចាំឆ្លៀតឱកាសទាញយកប្រយោជន៍ និងពួក ខិលខូច ដែលរត់ទៅពួនសម្ងំ ចាំទទួលផលប្រយោជន៍ ពេលពួកគេឈ្នះឆ្នោតប៉ុន្មាន នាក់?។ ចម្លើយមិនពិបាកឡើយ គឺអ្នកចេះដឹងពិតប្រាកដ អ្នកស្នេហាជាតិពិតប្រាកដ ច្បាស់ជាមានតិចជាងពួកអែបអប ពួកខិលខូចចាំ ទាញយក ប្រយោជន៍ ដែលគេហៅថា ពួកឱកាសនិយម ព្រោះគេដឹងថា មួយចំនួនធំដែលរត់ទៅជ្រកក្នុងបក្សប្រឆាំង គឺច្បាស់ជាមានពួកខិលខូច ពួកប្រព្រឹត្ដ ល្មើស ហើយថ្នាំងថ្នាក់ នឹងអាជ្ញាធរ រាជរដ្ឋាភិបាល ជាក់ជាមិនខាន។
    ទឡី្ហករណ៍ជាក់ស្ដែង នៅសម័យរដ្ឋកម្ពុជា មានមនុស្សមិនតិចនាក់ទេ ដែលនាយខ្វែកបានស្គាល់ និងដឹងថា បានប្រព្រឹត្ដបទ ល្មើសលួច ប្លន់ ឆបោក ចាប់រំលោភកូនក្រមុំគេ នៅក្នុងស្រុកភូមិ ពេលអាជ្ញាធរដេញចាប់ រត់បាត់ ស្រមោល។ ស្រាប់តែឆ្នាំ១៩៩២ ក្រោយចុះកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ប្រទេសជាតិ ធ្វើការបង្រួប បង្រួមគ្នា អ្នកតស៊ូនៅជាយដែន នាំគ្នាវិលចូលស្រុកវិញ ស្រាប់តែលេចមុខអ្នកទាំងអស់នោះមកវិញ ក្នុងនាមជាអ្នក ស្នេហាជាតិ អ្នកតស៊ូ នៅជាយដែន ពាក់ស័ក្ដិ ពាក់ផ្កាយ ដើរពេញភូមិ ដូចជាពួកគេមាន មោទនភាពណាស់ ក្នុងនាមជាអ្នកស្នេហាជាតិ តាមពិតអតីតកាលរត់ចោលស្រុកភូមិ ដោយសារតែលួច ប្លន់ ឆបោក និងចាប់រំលោភកូនក្រមុំគេសោះ។ អ្នកមិនដឹង មិនស្គាល់ ចេះតែទះដៃសាទរទៅ ឯអ្នកដឹង ស្គាល់ក្រយៅវិញ តែមុខគេមិនមើលផង ព្រោះសារជាតិរបស់មនុស្សម៉េច គឺអ៊ីចឹងហើយ មិនចោលគំនិត ខូចនោះទេ។ ដូច្នេះ តើរាស្ដ្រគួរនាំគ្នា បោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ដឱ្យអ្នកដែលមានគំនុំ រង់ចាំសងសឹកមកដឹកនាំប្រទេសដែរ ឬអត់?៕
    ********************************
    គ្រោះកាចលេខ ៧
    ********************************
    លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតធ្លាក់តិថី (តិថី=ផ្លូវ)
    ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
    ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
    អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
    ខ្ញុំសុំប្រាប់ច្បាស់-បងប្អូនក្មេងចាស់-សូមចាំកុំភ្លេច
    លេខ៧ចង្រៃ-ទំនាយទាយស្រេច-គ្រោះចងជានិច្ច
    ពេលពេញ២ខែ ។
    ពីមិថុនា-ដល់ដាច់កក្កដា-ជឿមិនល្អទេ
    លេខ៧និងនាំ-អោយរងទុក្ខទ្វេរ-ជឿកូនព្រាត់ម៉ែ
    ប្តីព្រាត់ប្រពន្ធ ។
    ទ្រព្យធនក្នុងផ្ទះ-ត្រូវរលាយអស់-ខ្លួនត្រូវនិរាស
    ប្រាសព្រាត់ខ្ចាត់ខ្ចាយ-ញាតិចាប់ផ្តើមឃ្លាត-ស៊ីរួមម្តងទៀត
    ដូចខ្មែរក្រហាម។
    បាត់អស់សាលា- បាត់អស់សាសនា- បាត់អស់ប្រាក់ចាយ
    បាត់អស់មាសពេជ្រ-ឡានក៏បាត់កាយ-ដីស្រែទាំងឡាយ
    ត្រូវគេរឹបអូស។
    សង្គ្រាមផ្តើមកើត-បាញ់កាប់ងាប់ព្រាត-ឈាមហូរក្រាលដី
    ព្រោះកើតប៉ុលពត- មានសារជាថ្មី-នៅលើទឹកដី
    កម្ពុជាយើងនេះ ។
    ព្រោះថាអ្នកស្លូតគ្រោះគ្រប់គ្រង- អ្នកមានខ្នាយស្មងគេមិនអោន
    អោយប៉ុលពតថ្មីចាប់សំពង-ក្តាប់អាវុធច្រូងចេញតស៊ូ ។
    នេះមកពីអ្វី-ស្តាប់ហើយត្រូវលៃ-បែងចែកត្រូវខុស
    ជឿលេខបីសាច-និងខ្លោចចង្រុស-ខ្ញុំប្រាប់មិនខុស
    មើលតាមការគួរ។
    ជនចិត្តបិសាចកម្លាចសង្គម–រៀងរាល់ប្រាំឆ្នាំ កៀកពេលបោះឆ្នោត
    បង្កើតភ្លៀងផ្គរ វាយពាងវាយប៉ោត–កម្លាចបញ្ឆោត ភូតភរបោកប្រាស់ ។
    ហ្នឹងហើយចរិតនៃពួកបិសាច–ស្រេកឃ្លានអំណាច រង្សី-សុខា
    ក្រយៅថោកពិត ចរឹតដូចស្វា–តិរិច្ឆានជាគ្នាខួរអន់ជាងឆ្កែ ។
    កូនខ្មែរត្រូវតែ ប្រើស្មារតី–ទើបបានទឹកដីយើងសុខសន្តិភាព
    កុំជឿពាក្យភរអាតិរិច្ឆានចោលម្សៀត–អាតិរិច្ឆានអស់ស្នៀតរង្សី-សុខា។
    ដើម្បីប្រទេសជាតិយើងអភិវឌ្ឍន៏–យើងត្រូវរួមពិតជាមួយរដ្ឋា
    ហ៊ុនសែនដឹកនាំអង់អាចភ្លឺថ្លា–ផ្តល់ជោគវាសនាជាតិខ្មែររុងរឿង ។
    បក្សសង្គ្រោះជាតិចាញ់ឆ្នោត ជាតិខ្មែរយើងសុខ–ទាំងសកលលោកអបអរសាទរ
    បក្សសង្គ្រោះជាតិឈ្នះឆ្នោតជាតិខ្មែរវឹកវរ–ដី-កេរ្តិ៏អាករវាប្រមូលអស់ ។
    នយោបាយពួកវាដូចខ្មែរក្រហម–មិនទាន់ឈ្នះផងប្រកាសសម្លាប់
    កាត់ទោសដាក់គុកតាមចងតាមចាប់–អ្នកដែលមិនត្រាប់ជឿតាមពួកវា។
    នេះហើយនយោបាយបក្សជនបីសាច–ឈ្មោះបក្សសង្គ្រោះជាតិដែលមានអារង្សី
    អាសុខាដឹកនាំជាតិនឹងខ្ទេចខ្ទីរ–ជាតិនិងប្រជារលាយសូន្យបង់ ។
    មេក្រមីនៃអយុត្តិធម៌–កើតមកពីណា -តើអ្នកដឹងទេ?
    វាបានកើតមកពីពួកអាមាយាទឆ្កែ–អារង្សី-សុខាពូជចោរជញ្ជក់ឈាម ។
    មេក្រមីនៃអយុត្តិធម៌–កើតពេញជំហរ ព្រួសឈាមបាចសាច
    កុហកបោកប្រាស់ស្តាប់គួរអោយខ្លាច-វាសាងក្តីខ្លាចញុះញង់អុចអាល។
    ពួកមេក្រមីអារង្សី-សុខា–អួតខ្លួនវាថ្កើង តែខ្វះក្តីល្អ
    ហ្នឹងឯង! មេរោគបំផ្លាញធ្ងន់ធ្ងរ–ដែលនាំនគរ ដល់ក្តីវិនាស។
    មេក្រមីពួកវាមេរោគអាក្រក់–ដូចពួកប៉ុលពតសម្លាប់ប្រជា
    ស្រែកប្រមូលគ្រប់ទាំងមិនទាន់វា–ឈ្នះឆ្នោតផងណាប៉ងសម្លាប់ខ្មែរ ។
    មេក្រមីពួកវាទារតែបំផ្លាញ–ទ្រព្យធនយើងមានវានឹងប្លន់យក
    អោយរស់ខ្ចាត់ព្រាត់ជាទាសករទៀត–ដូចកាលរបបខ្មែរក្រហមប្រល័យ ។
    មេក្រមីពួកវានិងអោយស៊ីរួម–ពេលឈឺកុំស៊ាំត្រូវយកប្រល័យ
    ទុកមិនចំណេញនៅនាំខាតស្អី–ងាប់ច្រើនស្រាលដីងាយវាគ្រប់គ្រង ។
    ក្រោកឡើងមូលមិត្រ កំចាត់មេរោគ–អាតិរិច្ឆានស្មោគគ្រោករង្សី-សុខា
    មានវាប្រជានឹងអស់សង្ខារ–ព្រោះវាស្រែកហើយថាសម្លាប់ទាំងអស់។
    អ្នកមិនជឿវាសុទ្ធតែជាយួន-បោះឆ្នោតអោយហ៊ុនសែនសុទ្ធតែជាខ្មាំង
    វាចងប្រយោគរាល់ថ្ងៃស្រែកច្បាំង -ទុកខ្មែរជាខ្មាំងព្រោះជឿហ៊ុនសែន ៕

    ***************************************************************************
    បក្សសង្គ្រោះជាតិនឹងចាញ់ឆ្នោតដាច់នៅអាណត្តិទី៥នេះ
    ***************************************************************************
    មេដឹកនាំគណបក្សប្រឆាំង មាន កឹម សុខា និងសម រង្ស៊ី តែងតែធ្វើសង្រ្គាមចិត្តសាស្រ្តនយោបាយស្តីពីកំនើននៃចំនួនអ្នកគាំទ្រគណបក្សរបស់ពួកខ្លួននៅ គ្រប់ទីកន្លែង និងអះអាងពីជ័យជំនះ នៃគណបក្សថ្មី គឺគណបក្សសង្រ្គោះជាតិ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តែតាមការព្យាករណ៍តាមបែបវិទ្យាសាស្ត្រមួយបង្ហាញថា គណបក្សប្រឆាំងនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរខុសពីអាណត្តិមុនៗ ។
    កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែដើរភូតរាស្ត្រនៅតាមបណ្តាវេទិកានានារបស់គណបក្សនេះ ដោយលើកឡើងថា អ្នកនៅបរទេសបានគាំទ្រគណបក្សនេះភ្លូកទឹកភ្លូកដី ហើយនៅពេលអាម្សៀរនេះមកពីបរទេស ដែលវាប្រាប់ខ្មែរនៅក្រៅប្រទេសថា ប្រជាពល រដ្ឋខ្មែរនៅក្នុងប្រទេស បានគាំទ្រគណបក្សសង្គ្រោះជាតិភ្លូកទឹកភ្លូកដី ។
    ជាក់ស្តែង នាថ្ងៃទី៩ ខែឧសភា ពេលដែលវាចុះទៅជួបអ្នកស្រុក នៅស្រុកកោះធំ គេឃើញមានប្រជាពលរដ្ឋចូលរួមស្តាប់លោកតែជាង១០០នាក់ប៉ុណ្ណោះ ។ ចំណែកកម្មវិធី របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយសម រង្ស៊ីនៅប្រទេសកាណាដា កាលពីថ្ងៃទី៤ ខែ ឧសភា គេឃើញមានអ្នកចូលររួមស្តាប់ត្រឹមតែពី៥០ ឬ៦០នាក់ប៉ុណ្ណោះ ។ ការពិត ការប្រមូលផ្តុំខ្លះនៅក្រៅប្រទេស ដោយសារតែប្រើឈ្មោះសមាគមផងទេ ទើបមានមនុស្សខ្ទង់ សិបនាក់ចូលរួមនោះ ។ នៅប្រទេសខ្លះអ្នកកាន់កាម៉េរាវីដេអូ មិនទាំងហ៊ានថតបង្ហាញអ្នកចូលរួមផង ព្រោះខ្លាចទស្សនិកជនឃើញចំនួនអ្នកចូលរួមតិចពេក តួយ៉ាងដូចជានៅប្រទេសហ្វាំងឡង់ កាលពីដើមឆ្នាំនេះ គឺនៅពេលដែល កឹម សុខា និងសម រង្ស៊ី បានចូលរួមនៅ ក្នុងការជួបពិភាក្សាជាមួយមនុស្សប្រមាណពី ១០ ទៅ២០នាក់ ។
    នៅថ្ងៃទី៩ ខែមេសាកន្លងទៅកឹម សុខា បាននិយាយទាំងស្អកកថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោត ដោយសារគោលនយោបាយ៧ចំណុចរបស់ខ្លួន ដែលរួមមានការផ្តល់ប្រាក់ខែ អោយចាស់ៗក្នុងម្នាក់ៗ៤ម៉ឺនរៀល ការតម្លើងប្រាក់ខែអោយកម្មករ ក្នុងម្នាក់ៗ១៥០ ដុល្លារ ការតម្លើងប្រាក់ខែអោយមន្ត្រីរាជការ ក្នុងម្នាក់ៗ ១លានរៀល ជាដើម ។ ល។ ដែលវានៅបានអះអាងថា ធម៌ទាំង៧ចំនុចរបស់គណបក្សសង្រ្គោះជាតិនឹងរំលាយចោលនូវគោលនយោបាយទាំងឡាយ របស់គណបក្សប្រជាជនកម្ពុជា ? (បង្កើតរបបខ្មែរក្រហមថ្មី ) ។
    គេនៅចាំបានថា នៅមុន និងក្នុងពេលយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតកាលពីឆ្នាំ ២០០៨ កឹម សុខា ដែលកាលណោះ វាជាប្រធានគណបក្សសិទ្ធិមនុស្សបានអះអាង នៅខេត្តបាត់ដំបងថា គណបក្សរបស់វា នឹងដណ្តើមយកអាសនៈសភាអោយបាន ៥០ អាសនៈ ។ ចំណែកឯសម រង្ស៊ីវិញ គឺចេះតែស្រែកថា ឈ្នះហើយៗ គ្រប់ៗរដូវបោះឆ្នោត តែលទ្ធផលការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ បានបង្ហាញថា គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣ អាសនៈ ឯគណបក្សសម រង្ស៊ី ទទួលបាន២៦អាសនៈ នៅរដ្ឋសភា ។
    ជាលទ្ធផលជាក់ស្តែង គេមើលឃើញថា មេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ ចេះតែក្បួនចិត្តសាស្ត្រតែមួយក្បួនគត់ គឺតម្លើងតម្លៃរបស់ខ្លួនអោយខ្ពស់កប់ពពក អោយមនុស្សទូទៅជឿថាពិតជាដូចគេអះអាងមែន ដើម្បីងាយនឹងច្រានចោលលទ្ធផលជាក់ស្តែង ដែលបង្ហាញការពិតនៃកម្លាំងគាំទ្ររបស់ពួកគេ ។
    ប្រសិនបើគេគណនាតាមបែបវិទ្យាសាស្ត្របន្តិច ដោយគ្រាន់តែយកលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI កាលពីឆ្នាំ២០១១ ដែលបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាទូទៅចំនួន៨២ភាគរយ យល់ថា ការដឹកនាំរបស់រដ្ឋាភិបាលត្រឹមត្រូវ នោះមានន័យថា អ្នកមិនពេញចិត្តមានមិនដល់២០ ភាគរយផង ឬថា១៨ភាគរយ ។ អ្នកដែលមិនពេញចិត្តនឹង រដ្ឋាភិបាល ក៏មិនប្រាកដថា ជាអ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ដែរ គឺមានអ្នកគាំទ្រគណបក្សប្រឆាំង អ្នកគាំទ្រចលនាផ្សេងៗ និងអ្នកដែលមិនគាំទ្រគណបក្ស ឬចលនានយោបាយណាមួយ ។ ហេតុដូចនេះ តើអ្នកគាំទ្រសម រង្ស៊ី នឹងកឹម សុខា មានប៉ុន្មានភាគរយ ក្នុងចំណោមអ្នកមិនពេញចិត្តទាំង១៨ ភាគរយនោះ? ចម្លើយគឺវារឹតតែតិចជាង១៨%ទៅទៀត ។ តើអោយគណបក្សសង្គ្រោះជាតិ ទៅឈ្នះឆ្នោតយ៉ាងម៉េចនឹងបាន?
    ការពិត គណបក្សសង្រ្គោះជាតិ ដែលធ្លាប់តែចោទគណបក្សប្រជាជនកម្ពុជាថាទិញសន្លឹកឆ្នោតតាមរយៈសារុង ក្រមា ប៊ីចេងនោះ ខ្លួនឯងកំពុងតែដើរទិញសន្លឹកឆ្នោតជឿពីពលរដ្ឋ ដោយសន្យាថានឹងផ្តល់ប្រាក់ខែ៤ម៉ឺនរៀលអោយមនុស្សចាស់ក្នុងម្នាក់ ១៥០ដុល្លារសំរាប់កម្មករម្នាក់ ១លានរៀលសំរាប់មន្ត្រីរាជការម្នាក់ៗ ។ ការកុហកនេះ ត្រូវបានគេគិតថា គណបក្សសង្រ្គោះជាតិកំពុងតែបោកបញ្ឆោត និងប្រមាថមើលងាយប្រជាពលរដ្ឋ ។ ការមើលស្រាលតម្លៃរបស់ពលរដ្ឋតាមរយៈនយោបាយភូតភរនេះ នឹងធ្វើអោយពួកគេបង់នូវតម្លៃមួយនៅទីបញ្ចប់ ដោយសារតែការសម្រេចចិត្តរបស់ពលរដ្ឋ ។
    យើងសាកគិតបន្តិចទៅមើល! តើប្រជាពលរដ្ឋភាគច្រើនជឿលើគណបក្សសង្រ្គោះជាតិ ដែលសន្យាហើយអត់អាចធ្វើបាន ឬមួយគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ។ល។ ហើយកំពុងតែធ្វើការតម្លើងបៀវត្សកម្មករនោះ?
    ហេតុអ្វីបានជាថា គណបក្សសង្រ្គោះជាតិមិនអាចធ្វើបានតាមការសន្យា? ព្រោះពួកមេដឹកនាំនៃគណបក្សនេះ សុទ្ធតែធ្លាប់សន្យាកាលពីការបោះឆ្នោត អាណត្តិមុនៗ ហើយមិនអាចធ្វើបាននៅក្រោយពេលបោះឆ្នោត ។ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០១២ កន្លងទៅនេះ គណបក្សសិទ្ធិ មនុស្សរបស់កឹម សុខា សន្យាថាផ្តល់គោ២ក្បាលអោយប្រជាពលរដ្ឋក្នុងមួយគ្រួសារ តែដល់បោះឆ្នោតហើយ បានតំណែងក្រុមប្រឹក្សាឃុំ ពួកគេ មិនបានទិញគោចែកប្រជាពលរដ្ឋដូចការសន្យាទេ ។
    នៅក្នុងការបោះឆ្នោតអាណត្តិមុនៗ ការតម្លើងប្រាក់ខែ និងការផ្តល់សេវាផ្សេងៗ ជាដើម សុទ្ធតែត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយរបស់ពួកគេ។ដល់បោះឆ្នោតរួច ប្រជាពលរដ្ឋ គ្រូបង្រៀន មន្រ្តីរាជការនៅតែដដែល ឯពួកអ្នកបានកៅអីតំណាងរាស្រ្ត នាំគ្នាស៊ីប្រាក់ខែម្នាក់ៗ ជិត២០០០ដុល្លារ ក្នុង មួយខែ ហើយកំណាញ់ និងមិនសូវចេះធ្វើបុណ្យទៀត ។ នៅពេលដែលពលរដ្ឋដេញដោលសួររកអ្វីដែលពួកគេសន្យា ពួកគាត់ឆ្លើយថា «មកពីពួកគាត់មិនឈ្នះឆ្នោតដាច់» ។ ហេតុនេះ គេមើលឃើញថា ពួកគាត់ចេះតែថា ឯការដោះសារក៏ងាយទៀត ។ រឿងបែបនេះ ពលរដ្ឋបានដឹង និងធ្លាប់ភ្លក្សរសជាតិជាច្រើនលើកមកហើយ ។ ពេលស្រុកទេស មានការធ្វើបុណ្យទានតាមវត្ត ឬអភិវឌ្ឍន៍ភូមិស្រុក ទោះជាលក្ខណៈសាធារណៈក្តី ឯកជនក្តី អ្នកស្រុកឃើញមុខតែមន្រ្តី និងថ្នាក់ដឹកនាំគណបក្សប្រជាជន ។ ជាទិដ្ឋភាពនយោបាយ ពួកគាត់ប្រាកដជាបាត់បងជំនឿលើមេដឹកនាំបក្សប្រឆាំង។
    សរុបសេចក្តីមក ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពវិទ្យាសាស្ត្រ គណបក្សសង្រ្គោះជាតិ នឹងមិនអាចទទួលបាននូវសម្លេងឆ្នោតលើសពី៧% ទេ នៅក្នងការបោះឆ្នោតអាណត្តិទី៥នេះ ៕
    ********************************

  11. Khmer Family says:

    ទស្សននាយឡឺកឺ៖ ក្រុមបក្សប្រឆាំង កំពុងរីករាយ នឹងព្យុះក្នុងក្អមរបស់ខ្លួន! .ភាពអំនួតក្អេងក្អាង គ្មានសីលធម៌ គឺចេញពីក្រុមមន្ត្រី បក្សប្រឆាំងមួយចំនួន មានទាំងយុវជន និងយុវចាស់ របស់ គណបក្ស ប្រឆាំង ដែលប្រជាជនមួយចំនួន បានប្រសិទ្ធនាមថា ជា«គណបក្សសាងគ្រោះឲ្យជាតិ» ជាងហៅថាបក្ស សង្គ្រោះជាតិនោះ។ អំនួត និងភាពក្អេងក្អាង បានបន្លឺឡើងកងរំពង នៅតាម ទីកន្លែងឃោសនា នានារបស់បក្ស សង្គ្រោះជាតិ និងតាមប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ប៉ុន្តែអ្វីដែលបានផ្សព្វផ្សាយនោះ គឺគ្រាន់តែ ជាព្យុះក្នុងក្អម របស់ក្រុមបក្សប្រឆាំង និងក្រុមជនមួយក្រុម ដែលមាននិន្នាការប្រឆាំង ផ្គាប់មុខតែប៉ុណ្ណោះ និងចិញ្ចឹម ចិត្តអនុវត្តនូវ គោលនយោបាយ «ទឹកឡើងត្រី ស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលពលរដ្ឋខ្មែរបានជួបប្រទះ ជាច្រើនលើករួចមកហើយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ឥឡូវនេះ ក្រុមប្រឆាំង កំពុងតែសប្បាយនឹងព្យុះក្នុងក្អមដែល កំពុងតែកើតមាន។

    បើរំលឹកកាលពីបោះឆ្នោតសភាឆ្នាំ ២០០៨ មេបក្សសម រង្ស៊ី និងមេបក្ស កឹម សុខា សុទ្ធតែអះអាងថា បក្សរបស់ខ្លួន នឹងឈ្នះកៅអីនៅក្នុងសភា រហូតដល់៨០អាសនៈ ឯណោះ ដោយប្រមូលយក សំឡេងខាងនេះ សំឡេងខាងនោះ គ្មានអ្វីពិតប្រាកដ មកធ្វើប្រមាណ វិធីបែងចែកកៅអី។ តែវាមិនខ្មេះឡើយ ព្រោះអ្វីៗអាស្រ័យលើប្រជាពលរដ្ឋ ជាអ្នក កំណត់។ ឥឡូវនេះ រដូវកាលអំនួត និងបង្ហាញភាព ក្អេងក្អាង និងការប្រកាសពីជ័យជម្នះ ឧទាហរណ៍ ធ្វើជានាយក រដ្ឋមន្ត្រី ឧទាហរណ៍ មន្ត្រីរាជរដ្ឋាភិបាល ឧទាហរណ៍ សុទ្ធតែតំណែងធំ ជាការសន្យាខ្យល់ សម្រាប់សកម្មជនរបស់ខ្លួន បានមកដល់ទៀតហើយ។ ប៉ុន្តែធ្វើយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ ដែលដើរតាមនយោបាយ របស់បក្សប្រឆាំង កុំឈ្លោះប្រកែកគ្នា ឬ បែកបាក់គ្រួសារ ដោយសារតែការលក់ ទ្រព្យសម្បត្តិ ដើម្បីជួយបក្ស ដោយរំពឹងថានឹងទទួល បានតំណែង ខ្យល់នោះឱ្យសោះ។

    នៅក្នុងទ្រឹស្តីរបស់អ្នកនយោបាយ គេនឹងមិនអាចនិយាយថា ធ្វើមិនបានឡើយ។ បើនិយាយថា ធ្វើមិនបាន នោះមិន មែន ជាអ្នក នយោបាយទេ។ ប៉ុន្តែទ្រឹស្តីនេះជារឿងមួយអ្វី ដែលសំខាន់ គឺត្រូវឆ្លុះបញ្ចាំងពីធាតុពិត និងការ វិវឌ្ឍនៃ សង្គមជាតិ ដែលនៅជុំវិញខ្លួនយើង។ អ្វីដែលប្រជាជន កំពុងតែមើលឃើញគឺ ភាពកម្សោយរបស់បក្សប្រឆាំង ដែល គ្មានអ្វីជាក្តីសង្ឃឹម ពិតរបស់ប្រជាជន ព្រោះបក្សប្រឆាំង បានត្រឹមតែ សន្យាខ្យល់ ភូតកុហក និងបញ្ជូនសារបោក ប្រាស់ ប្រជាពលរដ្ឋ។ ក្រៅពីនយោបាយលាបពណ៌ចិញ្ចឹម គំនិតគុំគួន បញ្ឆេះកំហឹងវណ្ណៈនៅក្នុងសង្គម ប្រកាន់ ពូជសាសន៍ គណបក្សប្រឆាំងនេះគ្មានអ្វីឡើយ។ បើឲ្យតែយ៉ាង នេះ តើអាចដឹកនាំប្រទេសឲ្យ មានការរីកចម្រើន យ៉ាងដូចម្តេចទៅ? ទំនុកចិត្តគឺជាបញ្ហា សំខាន់បំផុត។ កាលណាមិនមានការគាំទ្រ និងទំនុកចិត្តពីប្រជាជន គឺយើងមិន អាចធ្វើអ្វីបានឡើយ។

    ប្រជាពលរដ្ឋមើលឃើញអំពីសីលធម៌របស់អ្នកដឹកនាំ។ ប្រឈមមុខនឹងការបញ្ឆេះកំហឹង ការគុំគួន ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន ព្រមទាំងសមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រ បានខាំមាត់សង្កត់ចិត្ត អត់ធ្មត់ចំពោះរាល់ ពាក្យ អសុរសទាំងឡាយដែលអ្នកនយោបាយក្រុមបក្សប្រឆាំង និងអ្នកដើរតាមនយោ បាយបក្សនេះ មួយចំនួន បានប្រើដូចជាចាត់ទុកអ្នកគាំទ្រគណបក្សប្រជាជនជា កញ្ជះយួន ឬអ្នកគ្មានខួរ ក្បាលមិនចេះគិត ឬក៏ជាជនក្បត់ ជាតិជាដើម។ តាមពិត ខ្មែរយើងមានភាសាច្រើនបែបច្រើនយ៉ាងណាស់ សម្រាប់និយាយទៅកាន់គ្នា ទៅវិញទៅមក ដោយមិនចាំបាច់ប្រើប្រាស់ភាសាគ្រោតគ្រាធ។ នេះគ្រាន់តែធ្វើ ជានាយករដ្ឋមន្ត្រីឧទាហរណ៍ មន្ត្រីឧទាហរណ៍ផង ចុះទម្រាំបើបានកាន់អំណាចវិញ តើវានឹងទៅជាយ៉ាង ណា?

    ប៉ុន្តែក្រុមបក្សប្រឆាំង នឹងចាញ់ចំពោះពាក្យភូតភរកុហករបស់ខ្លួន នៅប៉ុន្មានម៉ោងក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៣ ព្រោះនៅពេលនោះ គេនឹងដឹងពិតថា តើនរណាអាច នឹងឈរជើង បានតទៅទៀត នៅក្នុងការ ដឹកនាំ រដ្ឋាភិបាលនេះ។ តាមពិតទៅ គណបក្សប្រជាជនមិនខ្លាំងទេ ប៉ុន្តែមកពី គណបក្ស ប្រឆាំងវា ខ្សោយពេក។ ខ្សោយដែលមិនអាចឲ្យប្រជាពលរដ្ឋទុកចិត្ត សម្រាប់ដឹកនាំខ្លួនបាន ព្រោះខ្លះជាទណ្ឌិត ខ្លះមុខញី និងខ្លះទៀតមាន សាហាយស្មន់លួចលាក់។ ថ្នាក់ដឹកនាំប្រទេសគឺពលរដ្ឋ ពិនិត្យតាំងពីចំណុច តិចតួចទាំងអស់នេះឡើង។ កោតតែ មន្ត្រីបក្សប្រឆាំង ប្រកាសថាខ្លួនមិនចាប់ អារម្មណ៍ ចំពោះបញ្ហា ទាំងនេះ តែធាតុពិត ម្នាក់ៗដែលមានរឿងជាប់នឹងខ្លួន ភ័យស្ទើស្លាប់ទៅហើយ ហើយសូមកុំភ្លេចថា ភូតច្រើន ច្រើនចាញ់អាត្មា៕

  12. Khmer Family says:

    យ៉ាងម៉េចហើយ! ស្ងាត់មាត់ឈឺង បាត់ទៅណាអស់ហើយ! ដេញទាន់ជាន់កែង ដាក់ចំក្រអូមមាត់(KO) ហាមាត់ជង្រ្គង់ ទល់ផ្អក និយាយលែងចេញ!!!!!

  13. Cheat យួន says:

    ពួកអានរកសុីសួតអស់ទាំងហ្នឹងវាបានតែខ្អាំងជាមួយខ្មែរគ្នាអែង តែចំពោះចៅហ្វាយវាទោះជាយកប្រពន្ធវានៅពីមុខវាក៍អត់ហ៊ានដែរ ង៉េស!!ៗបក់កន្ទុយ។។