អេឡិចហ្សូរ៉ា មានស្រីបណ្តើរជាហូរហែ បន្ទាប់ពីបែកបាក់ស្នេហ៍

ថ្ងៃទី 4 កក្កដា 2013
ដោយ: ម្លិះ
CEN

 

ភ្នំពេញ: ​បន្ទាប់ពី​បែកបាក់​ស្នេហ៍​ពី​កញ្ញា គង់ ចាន់​រដ្ឋា បាន​មួយរយៈ​មក តារា​សម្តែង​ប្រុស អា​ឡិច ហ្សូ​រ៉ា ក៏បាន​បណ្តើរ​ស្រី​ស្នេហ៍​ថ្មី​ជា​ហូរហែ ។ ពេល​បែក​ភ្លាមៗ លោក​បាន​បណ្តើរ​សង្សារ​ថ្មីថ្មោង​របស់ខ្លួន ដែលជា​អ្នក​បង្ហាញ​ម៉ូត​ក្នុង​ក្រុម Cambodia Sun Super Model គឺ កញ្ញា សុ​ផន លីន​ដា ទៅ​ចូលក្នុង​កម្មវិធី​នោះដែរ ។​
​ក្រោយមក កាលពីពេល​ថ្មីៗ​នេះ អា​ឡិច ហ្សូ​រ៉ា ក៏មាន​បង្ហោះ​រូបភាព​សិច​ស៊ី ជាមួយ​កញ្ញា អ៊ុន អា​លីហ្សា ជាច្រើន​សន្លឹក នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​ទស្សនិកជន មានការ​ភ្ញាក់ផ្អើល និង​មានការ​ចូលចិត្ត​បញ្ចេញយោបល់​លើ​នោះ ។ រូប​ទាំងនោះ មាន​សភាព​ស្រើបស្រាល ដោយ​លោក​ហ្សូ​រ៉ា ដោះអាវ​ឱប​យ៉ាង​ស្និទ្ធស្នាល​ជាមួយ កញ្ញា អា​លីហ្សា ។ ហើយ​កញ្ញា អ៊ុន អា​លីហ្សា ក៏បាន​បញ្ចេញ​សាច់ និង​ដើមទ្រូង​សខ្ចី ណែន​ក្បំ មិន​សំចៃ​សាច់​ដែរ ។

​សូម​រំលឹកថា លោក​អេ​ឡិច ហ្សូ​រ៉ា គឺជា​សមាជិក​ក្រុម​បង្ហាញ​ម៉ូត Sun Super Model​។ ក្រៅពី​ការដើរ​ម៉ូត តារា​រូបនេះ ធ្លាប់​សម្ដែង​ខារ៉ាអូខេ ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ធ្លាប់​ក្ដាប់​តំណែង​ពិធីករ​មួយរយៈ​ពេល​ខ្លី នៅ​ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ ។ លោក​ទើប​ទទួលបាន​ឱកាស​ថត​រឿង​ដំបូង​របស់​អ្នកស្រី ពាន់ ភួង​បុប្ផា គឺ​រឿង “​អ្នកមានគុណ​” ដែល​បច្ចុប្បន្ន រឿងនេះ កំពុង​ចាក់​បញ្ចាំង​នៅ​លើក​កញ្ចក់​ទូរទស្សន៍ CTN ។ ថ្មីៗ​នេះ លោក​កំពុងតែ​សម្ងំ​ថត​រឿង​ថ្មី​មួយទៀត តែ​សូម​លាក់​សិន ព្រោះ​ម្ចាស់​ផលិតកម្ម មិន​អនុញ្ញាត​ឲ្យ​បញ្ចេញ​៕

What Next?

Recent Articles

One Response to "អេឡិចហ្សូរ៉ា មានស្រីបណ្តើរជាហូរហែ បន្ទាប់ពីបែកបាក់ស្នេហ៍"

  1. ~ says:

    Nonsense !