កម្ពុជាប្រារព្ធខួបលើកទី ៥ ឆ្នាំនៃការបញ្ជូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិភណ្ឌពិភពលោក

ថ្ងៃទី 6 កក្កដា 2013, ម៉ោង 12:03:PM
ដោយ: កូឡាប
CEN

 

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ​ត្រៀម នឹង​រៀប​ចំការ​ប្រារព្ធ​ពិធី ខួប​លើក​ទី​៥​ឆ្នាំ នៃ​កា​រប​ញ្ជូ​ល​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ បេ​តិ​ភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៧ ខែកក្កដា​ស្អែក​នេះ យ៉ាង អ​ធឹ​ក​អធម​បំផុត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ មហា​ព្រឹ​ត្ត​ការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋ​មន្ត្រ​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន ព្រមទាំង​បណ្តា អង្គទូត​នានា​ប្រចាំ ប្រទេស​កម្ពុជា និង​មាន​មហាជន​ចូលរួម​ជាង ១ ម៉ឺន​នាក់​។​



នេះ​ជាម​ហា​ព្រឹ​ត្ត​ការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់បំផុត ដើម្បី​លើកកម្ពស់​ឆន្ទៈ​ស្នេហា​ជាតិ​មាតុភូមិ ដូច្នេះ​ត្រូវ​រៀបចំ​ឲ្យ​បានល្អ​និង​អ​ធឹ​ក​អធម ព្រោះ​វា​ជា​មោទនភាព​ជាតិ ដែល​ប្រាសាទព្រះវិហារ​បាន​ចូល​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ពិភពលោក​។​

​ពិធី​នេះ​ធ្វើ​ដើម្បី​បណ្តុះ​គំនិត​យុវជន​ឲ្យ​ស្នេហា​ជាតិ សាមគ្គី​ជាតិ និង​បានដឹង​ពី​ប្រវត្តិ​នៃ​ការដាក់​ប​ញ្ជូ​ល​ប្រាសាទព្រះវិហារ​ទៅក្នុង​សម្បត្តិ​បេ​តិ​ភណ្ឌ​ពិភពលោក​។ ក្នុង​កម្មវិធី​នោះ​ក៏បាន​អបអរសាទរ​ផងដែរ ពី​លទ្ធផល​ដ៏​ត្រចះត្រចង់​នៃ​កិច្ចប្រជុំ​លើក​ទី​៣៧ នៃ​គណៈកម្មាធិការ​បេ​តិ​ភណ្ឌ​ពិភពលោក ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​អស់​រយៈពេល​ជាង ១០ ថ្ងៃ​កន្លងមកនេះ​។​

​ការដាក់​ប​ញ្ជូ​ល​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ពិភពលោក គឺជា​គំនិត​ផ្តួចផ្តើម​ដោយផ្ទាល់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ឆ្នាំ​២០០១ ហើយ​ត្រូវបានធ្វើ​ផែនការ​សកម្មភាព និង​តស៊ូ យ៉ាង​ស្វិតស្វាញ​ជាមួយ​ភាគី​ថៃ​ជាច្រើនលើក​ច្រើនសារ ទើប​ប្រាសាទព្រះវិហារ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨​។​

​តាម​ការគ្រោងទុក​កម្ម​វិធី​នោះ នឹង​ផ្សាយ​ផ្ទាល់​ពី​ស្ថានីយ៍ទូរទស្សន៍​ផងដែរ ចាប់ពី​ម៉ោង ៤​រសៀល​តទៅ ក្នុងនោះ​មានការ​ប្រគុំ​តន្ត្រី បង្ហាញ​ទស្សនីយភាព​បុរាណ សម័យ និង​ការបាញ់​កាំជ្រួច​អបអរសាទរ​រយៈពេល​២៥​នាទី​។ ក្រៅពីនោះ​ក៏មាន​ផ្ទាំងទស្សនីយភាព​កំសាន្ត​សប្បាយរីករាយ​តាមរយៈ​រឿង​កំប្លែង​ខ្លី ពី​ក្រុម​នាយ​ក្រឹម និង​នាយ​កុយ​ផងដែរ​។​

​សូមបញ្ជាក់ថា ប្រទេស​ថៃ បាន​ព្យាយាម​បង្កជម្លោះ និង​រារាំង​កម្ពុជា ក្នុងការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ទីបំផុត មួយ​សប្តាហ៍ ក្រោយពី​ការចុះបញ្ជី​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨, កងទ័ព​ថៃ បាន​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​ព្រំដែន​ប្រាសាទព្រះវិហារ ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ថៃ ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

​ការប្រឈមមុខ​ដោយ​អាវុធ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ បានអូសបន្លាយ​ចាប់តាំងពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ មកទល់ពេលនេះ​។ កងទ័ព​ទាំងពីរ ក៏បាន​ផ្ទុះអាវុធ​ដាក់គ្នា​ជាច្រើន​ដង ដែល​រហូតដល់​កងទ័ព​ថៃ បាន​បាញ់ប្រហារ​លើ​ប្រាសាទព្រះវិហារ និង​ភូមិ ផ្សារ​របស់​ពលរដ្ឋ​កម្ពុជា នៅ​ជណ្តើរ​ឡើង​ប្រាសាទព្រះវិហារ​ថែមទៀត ៕

 

What Next?

Recent Articles

10 Responses to "កម្ពុជាប្រារព្ធខួបលើកទី ៥ ឆ្នាំនៃការបញ្ជូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិភណ្ឌពិភពលោក"

  1. គេបានបំភ្លេចបាត់ទៅហើយ ឆ្នាំ ១៩៦២​​​​និងឆ្នាំ១៩៩២(​​​ កាលតំបន់អង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិមរតកពិភពលោកហើយត្រូវបានទទួលស្គាល់ដោយអង្ក

    ការ​យូនីស្កូ​ដោយស្នាដៃស្តេចសីហនុ) ។

    ដូច្នេះសូមស្តេចដែលបានសោយទីវង្គតឆ្នាំមុន នឹង

    ហិន ស្ទើរ ខ្ទេច ( ហ្វ៊ុន ស៊ិនប៉ិច) បានយាង និងកំពុងតែទៅ នរកដោយស្ងប់ចិត្តទៅចុះ​​​។

  2. Khmer Family says:

    លោក កឹម សុខុន ប្អូនប្រុសលោក កឹម សុខានិងលោក គឹង វណ្ណះ ជួបសំណេះ សំណាល ជាមួយសមាជិកបក្ស ឃុំចុងអំពិល
    .ព្រៃវេង ៖ លោកកឹម សុខុន និង លោកគឹង វណ្ណះ ប្រធានក្រុមការងារ ចុះជួយឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវេង រួមជាមួយសមាជិក សមាជិកា ក្រុមការងារ និងមន្ត្រីគណបក្សស្រុក ឃុំ បានចុះជួបសំណេះ សំណាល ជាមួយសមាជិក គណបក្សនៅទូទាំងឃុំ ចំនួនជាង១០០០នាក់ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣នេះ ។

    ថ្លែងនៅក្នុង ឱកាសនោះលោកគឹង វណ្ណះ បានធ្វើការអំពាវនាវឲ្យសមាជិក សមាជិកាទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៨ ខែកក្កដា ខាង មុខនេះឲ្យ បានគ្រប់ៗគ្នាហើយ បោះឲ្យគណ បក្សប្រជាជនកម្ពុជា ចំលេខរៀងទី៤ឲ្យបានគ្រប់ៗគ្នា។ ក្នុងនោះលោកក៏នាំយកការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ គណបក្ស គឺសម្ដេចទាំង៣ រួមមានសម្ដេចជា ស៊ីម សម្ដេចហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន រួមទាំងលោក នេត សាវឿន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកកញ្ច្រៀចផងដែរ។

    ដោយឡែកលោកកឹម សុខុន ក៏បានលើកយកពី នយោបាយបោកប្រាស់ របស់គណបក្សប្រឆាំង មកជំរាប ជូនប្រជាពលរដ្ឋឲ្យ បានដឹងផងដែរ ។ ដូច្នេះប្រជាពលរដ្ឋ មិនត្រូវចាញ់បោកគណបក្ស ប្រឆាំងនោះទេ ហើយ នាំគ្នាបោះឆ្នោតឲ្យគណបក្ស ប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា គឺលេខរៀងទី៤ ៕

  3. Khmer Family says:

    សម រង្ស៊ី លុបចោលផែនការ ចូល កម្ពុជា ហើយឈរជើង នៅហ្វីលីពីន ពេល បោះឆ្នោត
    .ភ្នំពេញ ៖ លោក សម រង្ស៊ី ដែល បច្ចុប្បន្ន កំពុងនិរទេសខ្លួន បានលុបចោល ផែនការចូលមកប្រទេសកម្ពុជា នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ហើយលោកនឹងឈរជើង ក្នុងប្រទេសហ្វីលី ពីន នៅពេលដែលកម្ពុជារៀបចំការបោះ ឆ្នោតនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។

    យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីជាន់ ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា ការលុបចោលផែនការចូល មកប្រទេសកម្ពុជា របស់មេដឹកនាំបក្ស ប្រឆាំងរូបនេះ បានធ្វើឡើងក្រោយពីមេ ដឹកនាំសំខាន់ៗ នៃគណបក្សមួយនេះបាន ជួបពិភាក្សាគ្នា ។ បើតាមមន្ដ្រីដដែលនេះ លួចបង្ហើបថា មេដឹកនាំសំខាន់ៗក្នុងគណ បក្សសង្គ្រោះជាតិ បាន និងកំពុងរង្គោះរង្គើ ផ្ទៃក្នុង ព្រោះតែសមាជិក សមាជិកា ជា ច្រើននាក់ បាន និងកំពុងចាកចេញ ហើយ មករស់នៅជាមួយ គណបក្សប្រជាជនកម្ពុជា ៕

  4. Khmer Family says:

    ទីបំផុត មុខបូស របស់អ្នកភូមិបឹងកក់បានធ្លាយមុខហើយ ដោយសារការព្យាបាលវះកាត់យកដុំមហារីកចេញយ៉ាងប៉ិនប្រសព្វ ពីសំណាក់លោក វេជ្ជបណ្ឌិត ហ៊ុន ម៉ាណែត បុត្រច្បង របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ សង្ឃឹមថា មុខបូស របស់អ្នកបូរីកីឡា នឹងធ្លាយ ឆាប់ៗនាពេលខាងមុខនេះ ជាមិនខាន ក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកវេជ្ជបណ្ឌិតទាំងពីរនាក់ខាងលើ ពេលនោះ ពួកសង្គមស៊ីវិល និងពួកគណបក្សប្រឆាំង ហារមាត់ជង្រ្គង់ និយាយលែងចេញ អស់ការងារធ្វើ!!!!! ជាពិសេសវិទ្យុសំបុកឃ្មុំ នឹងត្រូវបិទទ្វារឆាប់ៗខាងមុខនេះ ដូចការអះអាងរបស់ប្រធានវិទ្យុសំបុកឃ្មុំពិតប្រាកដមែន! សូមបងប្អូនពលរដ្ឋទាំងអស់ជឿជាក់មកលើអាជ្ញាធរ និងគណបក្សប្រជាជន!!!

  5. Khmer Family says:

    នៅពេលនេះ យើងអាចវាយតំលៃបានថា ក្នុងគណបក្សសង្រ្គោះជាតិ ពោរពេញទៅដោយធនធានឧក្រិដ្ឋជន ជនក្រៅសង្គម ជនសង្គមងងឺត ជនបាតសង្គម ជនដែលរត់គេចចេញពីសំណាញ់ច្បាប់ មកជ្រកកោន ក្រោមស្លាកគណបក្សនយោបាយ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ គណបក្សសង្រ្គោះតែងតែចេញមកការពារពួកនោះជានិច្ច​ហើយស្រែកថា ជារឿងនយោបាយ!!!!

    Khmer Family
    says:
    July 4, 2013 at 2:45 pm យើងទើបតែបានទទួលដំណឺងថា គណបក្សប្រឆាំង សង្គមស៊ីវិល និងជនបរទេស មួយចំនួន បានចំណាយថវិការយ់ាងច្រើន ដើម្បីជួលមនុស្សមួយក្រុមអោយដើរអុកឡុក ក្នុងរដូវបោះឆ្នោតនេះ ដូចជា ការធ្វើបាតុកម្ម កូដកម្ម ឬការតវ៉ាផ្សេងៗ តាមបណ្តារោងចក្រនានា ក៏ដូចជា អ្នកបូរីកីឡា អ្នកបឹងកក់ ជាដើម ។ល។ ដៅយធ្វើយ៉ាងណា អោយមានជា សំលេងស្រែកតវ៉ា ទ្រហ៊ោយំ និងអោយមានរូបភាពអាជ្ញាធរបង្រ្កាបមកលើពលរដ្ឋ ដើម្បីពួកគេផ្តិតយកសំលេងនិងរូបភាពទាំងនោះ ទៅចាក់ផ្សាយតាមវិទ្យុបរទេសនិងវិទ្យុFM ការសែត សារពត៏មាន ព្រមទាំងបង្ហោះតាមអ៊ីនធើណេតជាដើម។ល។ គោលបំណងរបស់ពួកគេ គឹធ្វើយ៉ាងណា អោយមានភាពអាប់អួរ ក្នុងយុទ្ធនាការបោះឆ្នោតនេះ ដើម្បីបំភន្ត័ភ្នែកជាតិនិងអន្តរជាតិតែប៉ុណ្ណោះ ទោះបីជាបានដឹងថា អាជ្ញាធរបាននិងកំពុងដោះស្រាយក្តី ( អ្នកដឺងហើយថា ករណី អ្នកបូរីកីឡា និងអ្នកបេងកក់ ត្រូវការពេលវេលា និងធ្វើតាមនីតិវិធី មិនអាចដោះស្រាយបានភ្លាមៗនោះទេ)​ពីព្រោះពួកគេបានដឹងខ្លួនជាមុនហើយថា ពួកគេប្រាកដជាចាញ់ឆ្នោតយ៉ាងពិតប្រាកដ!
    ………………………………………………………………………………………………………………………………….

    នេះគេហៅថា ល្បែង រុញទូកបណ្តោយទឺក រុញស៊ីក្លូបញ្ចូលឡាន ឬ ដុតអោយខ្លោច រោជអោយឆៅ!!!

    Khmer Family
    says:
    July 4, 2013 at 2:46 pm បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

  6. Khmer Family says:

    អ៊ើយ អាសំលាប់យួន! អញមិនដែលគិតថា អញបាក់មុខ ព្រោះតែអារឿងបញ្ចេញមតិនោះទេ! ហើយការបញ្ចេញមតិរបស់អញ ក៏គ្មានអាណាអោយអញមួយរៀលដែរ ហើយចំណែកបុណ្យសក្ត័កាន់តែគ្មានទៅទៀត តែអញបញ្ចេញមតិទៅតាមឆន្ទៈរបស់អញ! អាហ្អែងមានសិទ្ធបញ្ចេញមតិស្រលាញ់និងគាំទ្រអ្នកដែលអាហ្អែងស្រលាញ់ពេញចិត្ត! តែអញក៏មានសិទ្ធបញ្ចេញមតិស្រលាញ់និងគាំទ្រអ្នកដែលអញស្រលាញ់និងពេញចិត្តដែរវើយ! មនុស្សវាមានចិត្តខុសៗគ្នា កឹម​ សុខា និង កឹម សុខុន បងប្អូនបង្កើតនឹងគ្នា នៅមានចិត្តខុសគ្នា ខាំគ្នាដូចឆ្កែឆ្មា ចុះទំរាំអាហ្អែងនិងអញ???????? និយាយត្រង់ៗចុះ ពាក្យប្រឆាំង ពាក្យរិៈគន់ ឬពាក្យកែលំអរ ល្អៗ អាហ្អែងមិនចេះប្រើទេឬអាឆ្កែឆ្កួត!!!!!!!!!!!!

  7. Strey Khmer says:

    Wrong subject Ta Pher Family

  8. Khmer Family says:

    សារព័ត៌មានទាំង កាសែត វិទ្យុ និងទូរទស្សន៍ ល្បីរបស់អន្តរជាតិ ជាច្រើនបានវាយតម្លៃថា គណបក្ស ប្រជាជនកម្ពុជា របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តឈ្នះ សម្រាប់ការបោះឆ្នោត តំណាងរាស្រ្តនីតិកាលទី៥ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។ នេះជាការលើកឡើង របស់លោក អ៊ឹម ឈុនលឹម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ក្នុងឱកាស ដែលលោក ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា ជិត ៣០០០នាក់ នៅស្រុកព្រែកប្រសប់ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣។

    លោកបានបញ្ជាក់ថា មាន កាសែត វិទ្យុ និងទូរទស្សន៍ ចំនួន៨ ក្នុងនេះ វិទ្យុរបស់កាណាដា Canadian broadcasting cooperation ឲ្យដឹងថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំ ២៨ឆ្នាំ ហើយ ហើយគេមើលឃើញ ច្បាស់ លាស់ណាស់ថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នឹងបន្តដឹងនាំទៅមុខទៀត។

    លោកបន្តថា ដោយឡែក សារព័តមាន រ៉ូយទ័រ គេដាក់ថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នឹងឈ្នះ ការបោះ ឆ្នោត នៅថ្ងៃទី ២៨ ខែ កក្តដា ឆ្នាំ២០១៣ នេះ។ និងទូរទស្សន៍ Chanel news asia បានឲ្យវាយតម្លៃថា គណបក្ស ប្រជាជន កម្ពុជារបស់បុរសខ្លាំង លោក ហ៊ុន សែន និងបន្តឈ្នះ ផ្លូកទឹកផ្លូកដី សម្រាប់ ថ្ងៃ ២៨ ខែកក្ដដា ឆ្នាំ២០១៣នេះ និងសារព័ត៌មាន ជាច្រើន ក៏បានវាយ តម្លៃប្រហាក់ប្រហែលគ្នាដែរ ក្នុងនោះក៏មានសារព័តមាន ហ្វុក ញូវ, សៅ ឆាយណា ម៉ូនឹងផុស របស់ ប្រទេសចិន, ស៊ឹន ហ៊ូ របសប្រទេសចិន , ហ្វី ស្យុគណាល របស់ប្រទេសបារាំង, អាលស្យេរ៉ា របស់ប្រទេសកាតា បានវាយតម្លៃ ថា គណបក្ស ប្រជាជនកម្ពុជារបស់បុរសខ្លាំង លោក ហ៊ុន សែន និងបន្តឈ្នះ ភ្លូកទឹកភ្លូកដី សម្រាប់ ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ ២០១៣៕

  9. Khmer Family says:

    ខ្ញុំមិនយល់សោះ! ថាហេតុអ្វីបានជាលោក អ្នកលេង ចង់អោយ ស៊ីភីភី ស្លាប់ម៉្លេះ? មួយម៉ាត់ណាក៏ចង់អោយស៊ីភីភីស្លាប់ដែរ ហេតុអ្វីចិត្តថ្លើមលោកខ្មៅយ៉ាងនេះ? តើចិត្តថ្លើមលោកធ្វើពីអ្វី? ហើយលោកជាជនជាតិពូជសាសន៏អ្វី? ចំណែកខ្ញុំទោះជាខ្ញុំគាំទ្រគណបក្សប្រជាជន តែខ្ញុំក៏មិនដែលចាត់ទុកគណបក្សប្រឆាំងជាគូរសត្រូវ ឬក៏ចង់អោយនណារម្នាក់ស្លាប់ដែរ ! ព្រោះអ្នកប្រឆាំងឬអ្នកមិនប្រឆាំងគឹសុទ្ធតែជាខ្មែរ អ្នកណាចាញ់ឆ្នោត ឬក៏ឈ្នះឆ្នោតក៏ដោយ ក៏សុទ្ធតែជាខ្មែរ យើងអាចញញឹមដាក់គ្នា ផឹកកាហ្វេជាមួយគ្នា ញ៉ាំគុយទាវជាមួយគ្នា ញ៉ាំបាយជាមួយគ្នា ឬជល់សំប៉ាញជាមួយគ្នាបានដែរតើ! គ្រាន់តែយើងមានទស្សនៈផ្ទុយគ្នា និងដើរផ្លូវផ្សេងគ្នាតែប៉ុណ្ណោះ ហេតុអ្វីក៏យើងធ្វើមិនបាន? ក្រែងលោកអួតថា លោកជាអ្នកនិយមសេរី ស្រលាញ់ប្រជាធិប្បតេយ្យ?ហេតុអ្វីលោកមិនធ្វើដូចប្រទេសលោកខាងលិច ដែលនិយមលទ្ធិប្រជាធិប្បតេយ្យ​ សេរីទៅ?

  10. Khmer Family says:

    អ្នកភូមិបឹងកក់ ដាក់ញតិនៅតាម ស្ថានទូតប្រឆាំង អ្នកស្រី ទេព វណ្ណី
    .ភ្នំពេញ៖ ស្ថានទូតអាមេរិក ទទួលយកញតិ អ្នកភូមិបឹងកក់ ប្រឆាំងអ្នកស្រី ទេព វណ្ណី នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៣ ។

    ក្រុមអ្នកភូមិបឹងកក់ មានគម្រោងធ្វើដំណើរបន្តទៀត ទៅស្ថានទូតអូស្ត្រាលី ដើម្បីដាក់ញតិដូចគ្នាដែរ ដើម្បីប្រឆាំងនឹង ដំណាងរបស់ខ្លួន គឺអ្នកស្រី ទេព វណ្ណី ។
    ……………………………………………………………………………………………………………………………….

    .ក្រុមអ្នកភូមិបឹងកក់ ផ្ញើញត្តិជូនរដ្ឋមន្រ្តី ការបរទេសអាមេរិក បង្ហាញពីសារជាតិពិត របស់ ទេព វណ្ណនី (មានវីដេអូ)
    .- អ្នកភូមិបឹងកក់ គំរាមឈររង់ចាំ រហូតមន្រ្តីទូតអាមេរិក ព្រមទទួលញត្តិរបស់ខ្លួន

    – អ្នកភូមិបឹងកក់ ចោទមន្រ្តីទូតអាមេរិកថា មានការរើសអើង ខុសពីគ្រាមុន

    ភ្នំពេញ៖ ក្រុមអ្នកភូមិបឹងកក់ប្រមាណជា ៥០នាក់ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៣ បាននាំដង្ហែញត្តិ ថ្មីមួយទៀត ដាក់ជូនស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ញត្តិថ្មីនេះ គឺក្រុមអ្នកភូមិបឹងកក់ផ្ញើទៅកាន់រដ្ឋមន្រ្តីការ បរទេសអាមេរិក លោក ចន ឃែរី លោកស្រី ហ៊ីលឡារី គ្លីនតុន និងសហគមន៍បរទេសមួយចំនួនទៀត ដើម្បីបក ស្រាយ និងបង្ហាញពីសារជាតិពិត របស់អ្នកស្រី ទេព វណ្ណនី។

    ការដង្ហែញត្តិដាក់ជូនស្ថានទូតអាមេរិកនាព្រឹកនេះ ដឹកនាំដោយអតីតសកម្មជនដីធ្លីនៅភូមិបឹងកក់ គឹអ្នកស្រី ថុល ស្រីពៅ លោក ឌួង សុគា និងអ្នកស្រី ហេង មុំ។

    អ្នកស្រី ថុល ស្រីពៅ បានថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងដង្ហែញត្តិនោះថា ការដាក់ញត្តិថ្មីនេះ គឹពួកគាត់ផ្ញើទៅកាន់ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃែរី និងមន្រ្តីអង្គការអន្តរជាតិ បំណងបញ្ជាក់ទៅកាន់មន្រ្តីទាំងអស់នោះថា លោកស្រី ទេព វណ្ណនី មិនមែនជាសកម្មភាពជនដីធ្លី ធ្វើការដើម្បីប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ នោះទេ ធាតុពិត ស្រីរូបនេះ ធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។

    ឆ្លើយតបទៅនិងសំណួររបស់ក្រុមអ្នកសារព័ត៌មាន តំណាងអ្នកភូមិបឹងកក់ បានបញ្ជាក់ជាថ្មីថា សកម្មភាពរបស់ គាត់ មិនមែនជារឿងនយោបាយ ឬមានអាជ្ញាធរនៅពីក្រោយខ្នងនោះទេ តែវាជារឿងពួកគាត់ជាមួយអ្នកស្រី ទេព វណ្ណនី។ មិនមែនដូចការលើកឡើងមួយចំនួន ដែលលើកឡើងដោយគ្មានការពិតនោះទេ។

    ក្រុមអ្នកភូមិបឹងក៏បានផ្ញើសារតាមបណ្តាញព័ត៌មានទៅកាន់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃែរី ក៏ដូចអតី តរដ្ឋមន្រ្តីការបរទេស លោស្រី ហ៊ីលឡារី គ្លីនតុន ក៏ដូចជាសហគមន៍អន្តរជាតិមួយចំនួនទៀត ឈប់បន្តជឿលើ សកម្មភាពរបស់អ្នកស្រី ទេព វណ្ណនី។

    ក្រុមអ្នកភូមិបឹងកក់បន្តថា អ្នកស្រី ទេព វណ្ណនី មិនមែនជាជនរងគ្រោះនោះទេ ជនរងគ្រោះក្នុងរឿងដីធ្លីពិតប្រាកដ គឺជាពួកគាត់ឯណោះវិញទេ។

    រហូតដល់ម៉ោង ៩ និង១២ព្រឹកថ្ងៃដដែលនេះ មិនទាន់មានមន្រ្តីស្ថានទូតអាមេរិកណាម្នាក់ចេញមកទទួលញត្តិនៅ ឡើយទេ។ ឆ្លើយតបការមិនចេញមកទទួលញត្តិនេះ ក្រុមអ្នកភូមិបឹងកក់ បានថ្លែងគំរាមទៅមន្រ្តីស្ថានទូតអាមេរិក នឹងឈររង់ចាំរហូត។

    តែទោះជាយ៉ាងណា ក្រោយមានការតវ៉ាខ្លាំង មន្រ្តីស្ថានទូតម្នាក់ បានចេញមកទទួលញត្តិពីអ្នកភូមិបឹងកក់ហើយ នៅម៉ោងជាង ៩ថ្ងៃដដែលនេះ។

    ក្រុមអ្នកភូមិបឹងកក់ ក៏បានថ្លែងការកត់សម្គាល់របស់ខ្លួនផងដែរ សកម្មភាពរបស់មន្រ្តីស្ថានទូតអាមេរិកពេលនេះ មានភាពខុសគ្នាកាលពីពេលមុន ដោយលើកនៅពេលគាត់ដង្ហែញត្តិទាមទារដោះស្រាយ មិនដែលមានភាពយឺត យ៉ាងដូចពេលនេះឡើយ។

    បន្ទាប់ពីដាក់ញត្តិជូនស្ថានទូតអាមេរិករួចហើយនោះ ក្រុមអ្នកភូមិបឹងកក់ បានបន្តយកញត្តិទៅដាក់នៅស្ថានទូតអូ ស្រ្តាលី ថៃ ជប៉ុន និងអាឡឺម៉ង់ ផងដែរ។

    សូមបញ្ជាក់ថា កាលពីសប្តាហ៍មុនក្រុមអ្នកភូមិបឹង ដែលទើបផ្តាច់ខ្លួនចេញនេះ បានដង្ហែញត្តិម្តងរួចមកហើយដាក់ នៅស្ថានទូតអាមេរិក ក៏ដូចជាសហគមន៍អឺរ៉ុប និងស្ថានទូតនានានៅកម្ពុជា ដើម្បីបង្ហាញពួកបរទេស ក៏ដូចជាម្ចាស់ ជំនួយបញ្ឈប់ការផ្តល់ជំនួយដល់អ្នកស្រី ទេព វណ្ណនី ព្រោះជំនួយនោះមិនបានដល់ជនរងគ្រោះពិតប្រាកដនោះ ទេ៕

    .