តុលាការ​​សម្រេច​​ឃុំ​ខ្លួន​​អ្នក​​ធ្វើឱ្យ​​ផ្ទុះ​​អាវុធ​​ក្នុង​​ក្បួន​​ឃោសនា​​របស់​​បក្ស​​សង្គ្រោះជាតិ​

ថ្ងៃ អង្គារ 09 កក្កដា 2013
ដោយ ជា ប៊ុនធឿន
RFI

 

សាលាដំបូងរាជធានីភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ឧកញ៉ាម្នាក់ កាល​ពី​ព្រឹក​​ថ្ងៃ​អង្គារ​ព្រឹក​មិញ ដែល​​គេ​​សង្ស័យ​​ថា​ ជា​​អ្នក​បានបង្ក​ការ​​ផ្ទុះ​អាវុធ​ខុសច្បាប់​និង​បង្ក​​ឱ្យ​មាន​របួស​ស្នាម​ក្រុម​ឃោសនា​គណបក្ស​សង្គ្រោះជាតិ ហើយ​សម្រេច​ដោះលែង​បុរស​បីនាក់ទៀត​ដែល អាជ្ញាធរ​បាន​ឃាត់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​កើត​ហេតុ​កន្លងទៅ។

ព្រឹត្តការណ៍​​ថ្ងៃផ្ទុះអាវុធ​ពេលឃោស បោះឆ្នោត​របស់​គណបក្សសង្គ្រោះជាតិ ថ្ងៃទី​៥ កក្កដា ២០១៣ (Siv Channa/RFI)

សេចក្តីរាយកាណ៍របស់​ ជា​ ប៊ុនធឿន

(01:48)

លោក​ឧកញ៉ា ឃី គឹមលុន ដែល​សង្ស័យ​ថា បាន​បង្ក​ឱ្យ​មាន​របួសស្នាម និង​ផ្ទុះ​អាវុធ ក្នុង​ក្បួន​ឃោសនា​បោះឆ្នោត​មួយ​របស់​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ល្ងាច​​ថ្ងៃទី​៥ កក្កដា​កន្លង​ទៅ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បីធ្វើការ​ស៊ើប​អង្កេត​បន្ត។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីថ្ងៃទី៥​កក្កដា​កន្លង​ទៅ។ ក្រុម​ឃោសនា​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​​ដង្ហែ​តាមបណ្តោយ​ផ្លូវ ១៣៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ពេល​មក​ដល់​​មុខផ្ទះ​លោក​ឧកញ៉ាខាងលើ ការទាស់​សំដី​គ្នា​មួយ ក៏​បាន​កើត​​មាន​​ឡើង រវាង​អ្នក​គាំទ្រ​គណបក្សប្រជាជន និង​ក្រុមឃោសនារបស់​គណបក្ស​សង្គ្រោះជាតិ។ កម្ដៅ​​នៃ​​ទំនាស់​​ពាក្យ​សំដី​​ខាងលើ ក៏​បណ្ដាល​ឱ្យមាន​​ការ​គប់​​ដុំថ្មរ​​ដាក់​គ្នា​​និង​មាន​​ការ​​ផ្ទុះ​អាវុធ​​ឡើង។

នៅ​ក្នុង​ថ្ងៃ​កើត​ហេតុ​ដដែល​អជ្ញាធរ​មាន​សម្ថកិច្ច ក៏​បាន​ឃាត់​ខ្លួន​មនុស្ស​បួននាក់ ដែល​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាង​លើ។ ហើយ​រហូត​មក​ដល់​ព្រឹកមិញ​នេះ ទើបតុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន លោក​ឧកញ៉ា​ឃី គឹមលុន​ ដែល​គេ​ដឹង​ថាជា​មន្ត្រីអាវុធហត្ថ​មួយ​រូប​ដែរ​នោះ។ តែ​​មនុស្ស​បីនាក់​ទៀត​ត្រូវ​បាន​ដោះលែង។

លោក​ចាន់ សាវ៉េត មន្ត្រី​ស៊ើបអង្កេត​របស់​អង្គការ​អាដហុក បាន​ធ្វើ​ការ​អបអរសាទរចំពោះ​ការ​សម្រេច​អនុវត្តន​ច្បាប់​របស់​តុលាការ។ ថ្វីត្បិត​តែ​លោក​បាន​យល់​ថា​នីតិវិធី​ដែល​បាន​អនុវត្ត ហាក់​ដូច​ជា​យឺតយ៉ាវ​បន្តិច​ក៏​ដោយ។ លោក​បន្ថែមថា​នេះ​ជាព័ត៌មាន​ល្អ​មួយ​សម្រាប់​ប្រព័ន្ធយុត្តិធម៌ ដែល​វា​អាច​កាត់​បន្ថយ​ភាពភ័យខ្លាច​មួយ​ចំនួន​ដល់​ប្រជាជន​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត។

ក្នុង​ករណី​នេះ មន្ត្រីសិទ្ធិមនុស្ស​ខាងលើ មិន​បាន​ចាត់​ទុកថា​វា​ជា​ករណី​ពាក់ព័ន្ធ​នឹងរឿង​នយោបាយ​នោះទេ ដោយ​គ្រាន់​តែ​វា​ជា​ហេតុការណ៍​មួយ​ដែល​បាន​កើតឡើង ក្នុង​កំឡុង​ពេល​ដែល​គ្រប់​គណបក្សនយោបាយ កំពុង​តែ​ឃោសនា​រក​សំឡេង​ឆ្នោត​តែប៉ុណ្ណោះ។ ហើយ​លោក​យល់​ថា ការ​អនុវត្តន៍​ច្បាប់ខាងលើ នឹង​ធ្វើ​ឱ្យ​ជន​ខិលខូច​មួយចំនួន​ខ្លាច​រអា​នឹង​ប្រព្រឹត្ត​កំហុស​បន្តទៀត។

ចំពោះ​លោក​ យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ចង់ឱ្យ​អាជ្ញាធរ​អនុវត្ត ​ច្បាប់​​ដោយ​​ដាក់​ទោសជន​ដៃ​ដល់​ខាងលើ ដែល​លោក​អះអាង​ថា វា​ជា​ការ​វាយ​ប្រហារ​មក​លើក្បួន​របស់​គណបក្ស​សង្គ្រោះជាតិ៕

 

What Next?

Recent Articles

8 Responses to "តុលាការ​​សម្រេច​​ឃុំ​ខ្លួន​​អ្នក​​ធ្វើឱ្យ​​ផ្ទុះ​​អាវុធ​​ក្នុង​​ក្បួន​​ឃោសនា​​របស់​​បក្ស​​សង្គ្រោះជាតិ​"

  1. ~|~ says:

    By law people do sth. against country law have to put in jail.

    By law Khy kim lun has to stay in jail .

  2. កន្តួយម៉ែអាំអាចម៍កូនយួនយឹម សុវណ្ណ

  3. Mao says:

    យឹម​​សុវណ្ណ កូនយួនសុទ្ធ លើកមុនបានវែមន្រ្តីប៉េអឹម ខណៈពេលដែលរៀបចំបួជាសពព្រះមហាក្សត្យ ហើយមានការប្តឹងផ្តល់គ្នាទៅវិញទៅមក ។​ មុននឹងមុខកាង​ហ្មង

  4. ចំរៀងនៃការវិលត្រឡប់មកវិញ របស់លោក សម រង្ស៊ី ជាចំរៀង ដដែលៗ ដែលយើងធ្លាប់ឮជាយូរណាស់មកហើយ ប៉ុន្តែធាតុពិតវាគ្រាន់តែជាចំរៀងលួងលោម កុំអោយម្ចាស់ស្រីបាក់ទឺកចិត្តប៉ុណ្ណោះ ឬ គេហៅថា ផោមដើម្បីអោយឆ្កែអរ បងត្រឡប់មកវិញ បងត្រឡប់មកវិញ បងត្រឡប់មកវិញ គឹត្រឡប់ពីប្រទេសបារាំង មក ហ្វីលីពីន ហើយត្រឡប់ពី ហ្វីលីពីន មកប្រទេសបារាំងវិញ

    ………………………………………………………………………………………

    .បើ សម រង្ស៊ី វិលត្រឡប់មកខ្មែរពេលណា ពេលនោះ កឹម សុខា នឹងក្លាយជា ក្អាត់ក្នុងក្អម!
    …………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះនឹងក្លាយជាអន្លូងសំពងលោក កឹម សុខា អោយហារមាត់ជង្រ្គង់ និយាយលែងចេញ
    ……………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះផែនការធ្វើបក្សប្រហារក្នុងគណបក្សសង្រ្គោះជាតិ របស់លោក កឹម សុខា ត្រូវបរាជ័យទាំងស្រុង
    ………………………………………………………………………………………………………………………………
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះលោក កឹម សុខា នឹងក្លាយជា ឆ្កែរដំបៅក្បាលមិនខាន
    ……………………………………………………………………………………………………………………………….
    បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះទ្វារគុកព្រៃសរនឹងបើកទ្វារស្វាគមន៏រង់ចាំជាស្រេច! ពេលនោះ លោក សម រង្ស៊ី នឹងត្រូវបានប្រសិទ្ធនាមថា ជា អ៊ុង សានស៊ូជី កម្ពុជា ។ អ៊ុង សានស៊ូជី ភូមាជាប់ឃុំក្នុងផ្ទះ តែ អ៊ុងសានស៊ូជីកម្ពុជាត្រូវជាប់ឃុំក្នុងគុកដូចអ្នកទោសផ្សេងៗទៀតស្មើភាពគ្នា ណ្ហើយទ្រាំទៅ! តែជាងដប់ឆ្នាំតើ! ជាងពីរអាណត្តិហ្នឹង! បាយស៊ីស្រាប់ អាចម៏គេសែង ទៅណាមកណាមានគេយាមការពារ ចេញពីគុកមកវិញ នឹងក្លាយជា ណែលសុនម៉ង់ដឺឡាទី២ ហើយអាចទទួលបានពានរង្វាន់ទៀត! គួរតែប្តូរហើយ ដើម្បីកិត្តិយស ដើម្បីគណបក្ស !!!!!!!

    Khmer Family Your Family
    says:
    July 9, 2013 at 4:43 pm ពុទ្ធសាសនា បានមានឱវាតថា បោះឆ្នោតជូនគណបក្សប្រជាជន ជួបនូវ​ពុទ្ធពរ ៤ប្រការ គឹ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីខាន!!!
    បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។

    Khmer Family
    says:
    July 8, 2013 at 3:33 pm ធ្លាយបូសទៀតហើយ ធ្លាយបូសទៀតហើយ បន្ទាប់ពីធ្លាយមុខបូសអ្នកបឹងកក់ ឥឡូវនេះ មុខបូស អ្នកបូរីកីឡា និងសហគមន៏៣៤៧ បានធ្លាយមុខទៀតហើយ ក្រោមការព្យាបាលវះកាត់ យកដុំមហារីកចេញ ពីសំណាក់លោក វេជ្ជបណ្ឌិតយ៉ាងចំណានៗ គឹលោក ហ៊ុន ម៉ាណែត បុត្រច្បង សម្តេច ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​មានជំនឿជឿជាក់មកលើអាជ្ញាធរ​និងគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា សង្ឃឹមថា នឹងធ្លាយមុខបូសនៅកន្លែងដ៏ទៃទៀតទូទាំងប្រទេសកម្ពុជា ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជន មិនទុកអោយប្រជាជនអត់ផ្ទះ អត់ដី សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតនោះទេ សូមកុំជឿលង់តាមការញោះញង់ អុជអាល របស់គណបក្សប្រឆាំង និងសង្គមស៊ីវិលអោយសោះ បងប្អូនពលរដ្ឋត្រូវចងចាំថា បើមានបញ្ហាដីធ្លីពាក់ពន្ធ័ជាមួយបក្សប្រឆាំង​និងសង្គមស៊ីវិលនោះគឹមិនអាចនឹងដោះស្រាយចេញទេ

    Khmer Family Your Family
    says:
    July 9, 2013 at 5:38 pm ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ហាស ហាស ហាស ហាស ហាស ហាស
    ……………………………………………………………………………………………………………………………….
    គណបក្សសង្រ្គោះជាតិ បានប្រមែប្រមូលពលរដ្ឋដែលគាំទ្រខ្លួនមានចំនួនតិចតួចពីបណ្តាខេត្តជាច្រើន ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពុងធំ ខេត្តព្រះវិហ៊ារ និងខេត្តសៀមរាប អោយមកដេកចាំ៣យប់៣ថ្ងៃនៅខេត្តសៀមរាប ប្រមូលផ្តុំគ្នា ផ្គុំគ្នា ដើម្បីដង្ហែរឃោសនាគណបក្ស អោយមើលទៅឃើញភាពគគ្រឹកគគ្រេង អឹកអធឹក ក្នុងគោលបំណងបំភន្ត័ភ្នែកជាតិ និងអន្តរជាតិ មើលឃើញថា គណបក្សគេមានការគាំទ្រច្រើនណាស់ ហើយថតទុកជាភស្តុតាង ក្រោយពេលបោះឆ្នោតរួច គេនឹងឡាំប៉ាថា គេមានអ្នកគាំទ្រច្រើនណាស់ហេតុអ្វីក៏ចាញ់ឆ្នោត ហើយស្រែកថា ការបោះឆ្នោតនេះមិនត្រឹមត្រូវ មិនយុត្តិធម័ មានការលួចបន្លំសន្លឹកឆ្នោតជាមិនខាន ហាស ហាស ហាស ហាស ហាស ហាស ហាស ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ ! ល្បិចតាស៊ីក្លូ! គួរអោយអស់សំណើចមែន!!!!!!

  5. វាគ្មានអ្វីចំឡែកនោះទេ ចំពោះការគំរាមកាត់ផ្តាច់ជំនួយពីសហរដ្ឋអាមេរិចនោះ! ពីព្រោះពួកគេបានដឹងយ៉ាងច្បាស់ថា សហសេវ៉ឹក ឬ កូនជឹង របស់ពួកគេ ប្រាកដជាចាញ់ឆ្នោតយ៉ាងភ្លូកទឺកភ្លូកដីពិតប្រាកដ ហេតុនេះ កុំអោយបាក់មុខខ្លាំងពេក ក៏ប្រកាសអោយហើយទៅ! ប៉ុន្តែកុំភ្លេចថា ពីឆ្នាំ ១៩៧៩ មកដល់​ ឆ្នាំ ២០០៣ អាមេរិច មិនត្រឹមតែមិនផ្តល់ជំនួយមកកម្ពុជាទេ ថែមទាំងអំពាវនាវ អោយសហគមន៏អន្តរជាតិកុំផ្តល់ជំនួយ និងហ៊ុំពទ្ធ័សេដ្ខកិច្ចកម្ពុជាទៀត តែយើងនៅតែរស់បាន!!!!!!!

  6. សរ ខេង says:

    វាគ្មានអ្វីចំឡែកសម្រាប់តែពួកអាបំផ្លាញជាតិឯងមួយក្តាប់តូចនិង។ ពួកឯងអាងអីអាងមានលុយ
    មានវីឡាឡានដាក់មេប្រូចទៅដេកស៊ីនៅស្រុកគេ៕ ប្រជាពលរដ្ឋគ្រប់ខេត្តក្រលំបាកវេទនាហើយ
    ត្រូវពួកអាទ្មិលឥតសាសនាឯងគៀបសង្កត់ទៀត តើឲ្យពួកយើងជាខ្មែររស់ដល់ពេណា។
    =======================
    នេះជាតុលាការបក្សពួកអ្នកកាន់អំណាចនិងជីះជាន់ធ្វើបាបប្រជាពលរដ្ឋ។ តុលាការនេះមិនមែនជា
    តុលាការបំរើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋឡើយ។ សូមបងប្អូនមើចុះ សួរថាតើជនល្មើសដូចជា
    អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​បាន​ដក​កាំភ្លើង​បាញ់​កម្មករ ៣ នាក់​
    ឲ្យ​រង​របួស និង​ភរិយា​របស់​រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី លោក ស្វាយ ស៊ីថា ដែល​ជាប់​ពាក់​
    ព័ន្ធ​នឹង​ការ​ស្រោច​ទឹក​អាស៊ីត​លើ​កញ្ញា តាត ម៉ារីណា ឲ្យ​ពិការ​អស់​មួយ​ជីវិត​ ការសម្លាប់
    ពិសិទ្ធពាលិកា ការបាញ់ប្រហារកញ្ញាតូចស្រីនិច ។ល។ និង ។ល។ ហេតុអីបានជាមិនអនុវត្តចាប់
    ខ្លួនជនដៃដល់ទាំងនោះមកកាត់ទោសផង ជាពិសេសជនដែលចូលរួមបំផ្លាញធនធានព្រៃឈើ
    ទាំងយប់និងថ្ងៃ និងជនដែលដើរចង់អុលទឹកដីរបស់រដ្ឋរបស់ប្រទេសមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន
    ជា​មុន​សិនមុន​នឹង​ចាប់​ខ្លួន​លោក សម រង្ស៊ី។
    ដូចនេះយើងសូមផ្តាំទៅបងប្អូនខ្មែរដែលជាជនរួមជាតិទាំងអស់ត្រូវតែភ្ញាក់រលឹកនិងក្រោកឈរ
    ឡើងទាំងអស់គ្នា ទាំងគ្រប់ក្រសួងស្ថាបន័ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ចូលរួម
    ជួយប្រជាជាតិខ្មែរយើង ជួយប្រទេសយើង ជួយព្រះមហាក្សត្រយើងនៅថ្ងៃខាងមុខនេះកុំបីអាក់
    ខានឡើយ! ជ័យយោទឺកដីសុវណ្ណភូមិ!

  7. ren says:

    yim sovan kon vietnam my god some people hate vietnam by the way support Vietnam.nation Recue party have a leader vietnam.

  8. Anonymous says:

    send him to jail,