ប្រជាពលរដ្ឋនិងសកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ ប្រមាណជាង ២០០នាក់ មកពីខេត្តចំនួន ១១ នៅថ្ងៃទី៩ កក្កដា ឆ្នាំ២០១៣ បានប្រមូលផ្ដុំគ្នានៅលើសួនច្បារ៧មករា ក្បែរសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីសុំឲ្យតុលាការផ្ដល់យុត្តិធម៌ និងដោះលែងលោក គុជ វេង ដែលពួកគាត់ចាត់ទុកថា ជាតំណាងដ៏សំខាន់ក្នុងការការពារព្រៃឈើនិងធនធានធម្មជាតិសម្រាប់សហគមន៍ពួកគាត់។
ដោយ ជិន ជេដ្ឋា
2013-07-09
RFA
ប្រជាពលរដ្ឋនិងសកម្មជនការពារព្រៃឈើជាច្រើនសហគមន៍ មានការរំជើបរំជួល និងព្រួយបារម្ភពីជោគវាសនារបស់លោក គុជ វេង បន្ទាប់ពីលោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ ក្រោមបទចោទឆបោក ប្ដឹងដោយអ្នកស្រី អ៊ុំ ធារី។
ប្រជាពលរដ្ឋម្នាក់មកពីខេត្តកោះកុង អ្នកស្រី ផាវ ញ៉ឺង មានប្រសាសន៍ថា សហគមន៍សុំឲ្យតុលាការមុននឹងវិនិច្ឆ័យទៅលើរឿងក្ដីណាមួយត្រូវមានភស្តុតាងច្បាស់លាស់ដើម្បីដាក់បន្ទុក៖ «គឺយើងមានភស្ដុតាង និងមានសាក្សីដោះបន្ទុក បែរជាតុលាការមិនទាន់ធ្វើការពិចារណាទេ ដូច្នេះខ្ញុំមកនេះគឺសុំតុលាការខេត្ដពោធិ៍សាត់នេះទាំងមូល សុំលោកមេត្តាអន្តរាគមន៍ និងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរំលោភបំពាន់ពីសំណាក់បុគ្គលដែលអ្នកមាន ឬបុគ្គលមានអំណាចមួយចំនួន»។
តំណាងសហគមន៍ម្នាក់ទៀតឈ្មោះ ភឿង គឹមហួយ មកពីខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា នៅពេលដែលលោក គុជ វេង មិនត្រូវបានតុលាការរកយុត្តិធម៌ និងដោះលែងឲ្យគាត់មានសេរីភាពវិញនោះ គឺមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើក្រុមគ្រួសាររបស់គាត់ និងសហគមន៍នៅទូទាំងប្រទេស៖ «អាចគំរាមដល់សហគមន៍នានាដែលការពារដីធ្លី ព្រៃឈើ ធ្វើឲ្យគាត់មានអារម្ភថា អ្នកការពារព្រៃអត់មានអ្នកគាំទ្រ អ៊ីចឹងបើនរណាធ្វើការការពារដី ព្រៃឈើ គឺទទួលរងនូវការចោទប្រកាន់ បើមិនចោទពីបទឆបោកទេ គឺពីបទញុះញង់ ឬបទបរិហារកេរ្តិ៍»។
សាក្សីម្នាក់ក្នុងចំណោមសាក្សីចំនួន ៧នាក់ គឺលោក សុទ្ធ កុសល បានបញ្ជាក់ថា ការប្ដឹងចោទប្រកាន់លោក គុជ វេង នេះ គឺផ្ទុយស្រឡះពីការពិត ពីព្រោះ នៅថ្ងៃទី១៤ និង ១៥ ដែលជាថ្ងៃគេចោទប្រកាន់នោះ គឺលោក គុជ វេង នៅជួបប្រជុំជាមួយសមាជិកសហគមន៍រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១០ ទើបបែកគ្នា៖ «ហើយគាត់មកនេះមិនមែនមកក្នុងនាមបាតុកម្មអ្វីទេ គាត់មកក្នុងនាមគាំទ្រសហគមន៍ដូចគ្នា ព្រោះការចោទប្រកាន់គាត់នេះជារឿងបំភាន់ រឿងដីធ្លី បែរទៅជារឿងឆបោក»។
លោកបន្តថា ការចាប់ខ្លួនរបស់លោក គុជ វេង អាចពាក់ព័ន្ធទៅនឹងសកម្មភាពរបស់លោកជួយឈឺឆ្អាលប្រជាពលរដ្ឋចំនួន ១១គ្រួសារ នៅភូមិក្រឡាញ់ ស្រុកក្រគរ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនភាពភីម៉ិច។
ទោះជាយ៉ាងណាចៅក្រមជំនុំជម្រះរឿងក្ដីនេះ មិនអាចធ្វើការអត្ថាធិប្បាយបានទេនៅល្ងាចថ្ងៃទី៩ កក្កដា ដោយបញ្ជាក់ថា លោកកំពុងតែជាប់រវល់។
ទាក់ទងនឹងបញ្ហានេះ ដើមបណ្ដឹងក្នុងរឿងនេះ អ្នកស្រី អ៊ុំ ធារី បញ្ជាក់ថា លោក គុជ វេង ពិតជាបានយកលុយរបស់គាត់ពិតមែន ហើយអ្នកស្រីមានភស្ដុតាង និងសាក្សីជាច្រើននាក់បានដឹងលឺ ក៏ប៉ុន្តែអ្នកស្រីមិនអាចបញ្ជាក់ថា ភស្ដុតាងទាំងនោះជាអ្វី ហើយមានអ្នកណាខ្លះនោះទេ៖ «ខ្ញុំអត់មានអ្នកណានៅពីក្រោយនៅពីមុខអី ខ្ញុំអត់ដឹងទេ ខ្ញុំនិយាយតែរឿងលុយទេ ដល់រឿងទាក់ទងអ៊ីចឹងខ្ញុំអត់ដឹងទេ»។
នៅព្រឹកថ្ងៃទី១០ កក្កដា ក្រុមប្រជាពលរដ្ឋ និងតំណាងសហគមន៍ទាំង ១១ គឺសហគមន៍មកពីខេត្តព្រះសីហនុ កោះកុង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្ដមានជ័យ និងខេត្តព្រះវិហារ នឹងរង់ចាំស្ដាប់សវនាការរបស់លោក គុជ វេង នៅសាលាដំបូងខេត្តពោធិ៍សាត់។
សង្គមស៊ីវិលបញ្ជាក់ថា លោក គុជ វេង គឺជាសកម្មជនការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិយ៉ាងសកម្មប្រចាំនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ កន្លងមកលោកធ្លាប់រងនូវពាក្យបណ្ដឹងជាច្រើនពាក់ព័ន្ធទៅនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភាពភីម៉ិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

បុរសម្នាក់ជួតក្បាលកន្សែងដែលមានពាក្យស្លោកយើងត្រូវការយុត្តិធម៌។

សកម្មជនកំពុងដួសបាយសម្រាប់សមាជិកសហគមន៍ និងប្រជាពលរដ្ឋហូប។

ប្រជាពលរដ្ឋ និងតំណាងបំបែកគ្នាក្រោយជួបលោកអភិបាលក្រុងពោធិ៍សាត់។

ប្រជាពលរដ្ឋ និងតំណាងបំបែកគ្នាក្រោយជួបលោកអភិបាលក្រុងពោធិ៍សាត់។

បង្គន់អនាម័យរបស់ប្រជាពលរដ្ឋនៅតាមដងស្ទឹងពោធិ៍សាត់។

ប្រជាពលរដ្ឋ និងតំណាងសហគមន៍ដាំស្លសម្រាប់អាហារថ្ងៃត្រង់។
អត្ថបទដែលទាក់ទង
- អង្គការ៣១ប្រកាសគាំទ្របក្សណាលើកស្ទួយសិទ្ធិសេរីភាពទទួលព័ត៌មាន
- បក្សសង្គ្រោះជាតិគ្រោងប្ដឹងមេភូមិបក្សប្រជាជនខេត្តមណ្ឌលគិរី
- អង្គការសិទ្ធិមនុស្សថ្កោលទោសការប្រើហិង្សាមកលើអ្នកតវ៉ា
- សង្គមស៊ីវិលរួមគ្នាទាមទារយុត្តិធម៌ជូនអ្នកការពារសិទ្ធិមនុស្ស
- ក្រុមឃ្លាំមើល៖ សេរីភាពទទួលបានព័ត៌មានបន្តធ្លាក់ចុះ
- មន្ត្រីសង្គមស៊ីវិល៖ លោក ឈូក បណ្ឌិត កំពុងលាក់ខ្លួននៅខេត្តមណ្ឌលគិរី
- ករណីជួញដូរមនុស្សនិងការរំលោភសិទ្ធិពលករកើនឡើង
- សង្គមស៊ីវិលនឹងរៀបចំវេទិកាស្ដីពីវិធានការដោះស្រាយបញ្ហាស្ត្រីនិងកុមារ
- តើមេភូមិអាចធ្វើសកម្មភាពនយោបាយដែរឬទេ?
ចំរៀងនៃការវិលត្រឡប់មកវិញ របស់លោក សម រង្ស៊ី ជាចំរៀង ដដែលៗ ដែលយើងធ្លាប់ឮជាយូរណាស់មកហើយ ប៉ុន្តែធាតុពិតវាគ្រាន់តែជាចំរៀងលួងលោម កុំអោយម្ចាស់ស្រីបាក់ទឺកចិត្តប៉ុណ្ណោះ ឬ គេហៅថា ផោមដើម្បីអោយឆ្កែអរ បងត្រឡប់មកវិញ បងត្រឡប់មកវិញ បងត្រឡប់មកវិញ គឹត្រឡប់ពីប្រទេសបារាំង មក ហ្វីលីពីន ហើយត្រឡប់ពី ហ្វីលីពីន មកប្រទេសបារាំងវិញ
………………………………………………………………………………………
.បើ សម រង្ស៊ី វិលត្រឡប់មកខ្មែរពេលណា ពេលនោះ កឹម សុខា នឹងក្លាយជា ក្អាត់ក្នុងក្អម!
…………………………………………………………………………………………………………………………
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះនឹងក្លាយជាអន្លូងសំពងលោក កឹម សុខា អោយហារមាត់ជង្រ្គង់ និយាយលែងចេញ
……………………………………………………………………………………………………………………………
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះផែនការធ្វើបក្សប្រហារក្នុងគណបក្សសង្រ្គោះជាតិ របស់លោក កឹម សុខា ត្រូវបរាជ័យទាំងស្រុង
………………………………………………………………………………………………………………………………
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះលោក កឹម សុខា នឹងក្លាយជា ឆ្កែរដំបៅក្បាលមិនខាន
……………………………………………………………………………………………………………………………….
បើលោក សម រង្ស៊ី មកដល់ខ្មែរពេលណា នោះទ្វារគុកព្រៃសរនឹងបើកទ្វារស្វាគមន៏រង់ចាំជាស្រេច! ពេលនោះ លោក សម រង្ស៊ី នឹងត្រូវបានប្រសិទ្ធនាមថា ជា អ៊ុង សានស៊ូជី កម្ពុជា ។ អ៊ុង សានស៊ូជី ភូមាជាប់ឃុំក្នុងផ្ទះ តែ អ៊ុងសានស៊ូជីកម្ពុជាត្រូវជាប់ឃុំក្នុងគុកដូចអ្នកទោសផ្សេងៗទៀតស្មើភាពគ្នា ណ្ហើយទ្រាំទៅ! តែជាងដប់ឆ្នាំតើ! ជាងពីរអាណត្តិហ្នឹង! បាយស៊ីស្រាប់ អាចម៏គេសែង ទៅណាមកណាមានគេយាមការពារ ចេញពីគុកមកវិញ នឹងក្លាយជា ណែលសុនម៉ង់ដឺឡាទី២ ហើយអាចទទួលបានពានរង្វាន់ទៀត! គួរតែប្តូរហើយ ដើម្បីកិត្តិយស ដើម្បីគណបក្ស !!!!!!!
Khmer Family Your Family
says:
July 9, 2013 at 4:43 pm ពុទ្ធសាសនា បានមានឱវាតថា បោះឆ្នោតជូនគណបក្សប្រជាជន ជួបនូវពុទ្ធពរ ៤ប្រការ គឹ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីខាន!!!
បោះឆ្នោតអោយ CPP គឹបោះឆ្នោតអោយខ្លួនឯង គ្រួសារអ្នក និងប្រទេសជាតិទាំងមូលព្រមទាំងអ្នករស់នៅឯក្រៅប្រទេស ! បោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា គឹដើម្បីនាំមកនូវសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឌ្យន៏ ចេតនានៃការចង់ប្តូររបប គឹជាសញ្ញានៃការវិលទៅរកអតីតកាល(សង្រ្គាម) ដូចយើងមានឧទាហរណ៏នៃការប្តូររបបកន្លងមកជាគំរូស្រាប់! តើយើងចង់វិលទៅរកអតីតកាលវិញទេ នៅពេលដែលប្រជាជន និងប្រទេសជាតិ ព្រមទាំងបងប្អូនដែលរស់នៅឯក្រៅប្រទេស កំពុងតែរស់ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ដ្យន៏ប្រកបដោយលទ្ធិប្រជាធិប្បតេយ្យ សេរីពហុបក្ស ខ្ញុំយល់ថា អ្នកពិតជាមិនល្ងង់ទេ! ហេតុនេះ ជំរើសមានតែ១ទេ គឹបោះឆ្នោតអោយគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!! ទេវតា ដែលបានជួយសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៏សាហាវយង់ឃ្នង ៣ឆ្នាំ ៨ខែ២០ថ្ងៃ ប៉ុលពត អៀងសារី ខៀវ សំផន នាថ្ងៃ៧មករា១៩៧៩នេះ។បច្ចុប្បន្ននេះ អន្តរជាតិកំពុងតែកាត់ទោសពួកវា។
Khmer Family
says:
July 8, 2013 at 3:33 pm ធ្លាយបូសទៀតហើយ ធ្លាយបូសទៀតហើយ បន្ទាប់ពីធ្លាយមុខបូសអ្នកបឹងកក់ ឥឡូវនេះ មុខបូស អ្នកបូរីកីឡា និងសហគមន៏៣៤៧ បានធ្លាយមុខទៀតហើយ ក្រោមការព្យាបាលវះកាត់ យកដុំមហារីកចេញ ពីសំណាក់លោក វេជ្ជបណ្ឌិតយ៉ាងចំណានៗ គឹលោក ហ៊ុន ម៉ាណែត បុត្រច្បង សម្តេច ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានជំនឿជឿជាក់មកលើអាជ្ញាធរនិងគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា សង្ឃឹមថា នឹងធ្លាយមុខបូសនៅកន្លែងដ៏ទៃទៀតទូទាំងប្រទេសកម្ពុជា ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជន មិនទុកអោយប្រជាជនអត់ផ្ទះ អត់ដី សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតនោះទេ សូមកុំជឿលង់តាមការញោះញង់ អុជអាល របស់គណបក្សប្រឆាំង និងសង្គមស៊ីវិលអោយសោះ បងប្អូនពលរដ្ឋត្រូវចងចាំថា បើមានបញ្ហាដីធ្លីពាក់ពន្ធ័ជាមួយបក្សប្រឆាំងនិងសង្គមស៊ីវិលនោះគឹមិនអាចនឹងដោះស្រាយចេញទេ
Khmer Family Your Family
says:
July 9, 2013 at 5:38 pm ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ! ហាស ហាស ហាស ហាស ហាស ហាស
……………………………………………………………………………………………………………………………….
គណបក្សសង្រ្គោះជាតិ បានប្រមែប្រមូលពលរដ្ឋដែលគាំទ្រខ្លួនមានចំនួនតិចតួចពីបណ្តាខេត្តជាច្រើន ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពុងធំ ខេត្តព្រះវិហ៊ារ និងខេត្តសៀមរាប អោយមកដេកចាំ៣យប់៣ថ្ងៃនៅខេត្តសៀមរាប ប្រមូលផ្តុំគ្នា ផ្គុំគ្នា ដើម្បីដង្ហែរឃោសនាគណបក្ស អោយមើលទៅឃើញភាពគគ្រឹកគគ្រេង អឹកអធឹក ក្នុងគោលបំណងបំភន្ត័ភ្នែកជាតិ និងអន្តរជាតិ មើលឃើញថា គណបក្សគេមានការគាំទ្រច្រើនណាស់ ហើយថតទុកជាភស្តុតាង ក្រោយពេលបោះឆ្នោតរួច គេនឹងឡាំប៉ាថា គេមានអ្នកគាំទ្រច្រើនណាស់ហេតុអ្វីក៏ចាញ់ឆ្នោត ហើយស្រែកថា ការបោះឆ្នោតនេះមិនត្រឹមត្រូវ មិនយុត្តិធម័ មានការលួចបន្លំសន្លឹកឆ្នោតជាមិនខាន ហាស ហាស ហាស ហាស ហាស ហាស ហាស ល្បិចតាស៊ីក្លូ! ល្បិចតាស៊ីក្លូ ! ល្បិចតាស៊ីក្លូ! គួរអោយអស់សំណើចមែន!!!!!!
វាគ្មានអ្វីចំឡែកនោះទេ ចំពោះការគំរាមកាត់ផ្តាច់ជំនួយពីសហរដ្ឋអាមេរិចនោះ! ពីព្រោះពួកគេបានដឹងយ៉ាងច្បាស់ថា សហសេវ៉ឹក ឬ កូនជឹង របស់ពួកគេ ប្រាកដជាចាញ់ឆ្នោតយ៉ាងភ្លូកទឺកភ្លូកដីពិតប្រាកដ ហេតុនេះ កុំអោយបាក់មុខខ្លាំងពេក ក៏ប្រកាសអោយហើយទៅ! ប៉ុន្តែកុំភ្លេចថា ពីឆ្នាំ ១៩៧៩ មកដល់ ឆ្នាំ ២០០៣ អាមេរិច មិនត្រឹមតែមិនផ្តល់ជំនួយមកកម្ពុជាទេ ថែមទាំងអំពាវនាវ អោយសហគមន៏អន្តរជាតិកុំផ្តល់ជំនួយ និងហ៊ុំពទ្ធ័សេដ្ខកិច្ចកម្ពុជាទៀត តែយើងនៅតែរស់បាន!!!!!!!