ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ប្រៀបដូចជា រលក​ក្រោយ​ច្រាន រលក​មុន

ថ្ងៃទី 9 កក្កដា 2013
ដោយ: ម្លិះ
CEN

 

ភ្នំពេញ: តារាចម្រៀង​កំពូល​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ពី​ផលិតកម្ម​រស្មី​ហង្ស មាស និង​លោក ​ខេ​មរ សិរីមន្ដ មកពី​ផលិតកម្ម​សាន់​ដេ មានការ​គាំទ្រ​ច្រើន​និង​ខុសគ្នា​ដាច់​ពី​ទស្សនិកជន​នៅឯ​ពិធី​អបអរ​ខួប​លើក​ទី​៥​ប្រាសាទព្រះវិហារ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពីពេល​ថ្មីៗ​នេះ​នៅ​ស្តារ​អូឡាំពិក។

​លោក ព្រាប សុវត្ថិ តារាចម្រៀង​ល្បី​រន្ទឺ​ក្នុង​ទសវត្ស​៩០ របស់​ផលិតកម្ម​រស្មី​ហង្ស មាស ក៏បាន​ច្រៀង​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា “​ប្រាសាទព្រះវិហារ​” ។ ប៉ុន្តែ​គេ​សង្កេតឃើញថា សន្ទុះ​នៃ​ការគាំទ្រ​ហាក់​ពុំ​សូវ​មាន​អ្នកគាំទ្រ​ច្រើន​ដូច​លោក​ខេមរៈ សេរី​មន្ដ​នោះទេ ។​

​ដោយឡែក​តារាចម្រៀង ខេមរៈ សិរីមន្ដ បាន​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ តាមរយៈ​បទ​ចម្រៀង “​ព្រះវិហារ​សាក្សី​ស្នេហ៍​”​។ គ្រាន់តែ​ច្រៀង​ចប់​ភ្លាម ស្នូរ​ទះដៃ​យ៉ាង​កងរំពង​ពេញ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​មាន​អ្នកគាំទ្រ​ជាច្រើន បាន​រត់​ទៅសុំ​ថតរូប​ជាមួយ​លោក ខណៈ​មានការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​ផងដែរ ។​

ទោះបីជា ខេមរៈ សិរីមន្ដ មាន​សន្ទុះ​ជាង​បន្តិច​ក្ដី ក៏​គេ​នៅ​មិនទាន់​ដឹងថា លោក​អាចឈរជើង​បានយូរ​ដូច លោក​ព្រាប សុវត្ថិ ឬ​យ៉ាងណា​នោះទេ​។​

​បើតាម​អ្នកគាំទ្រ​មួយរូប​បាន​ឲ្យ​ដឹងថា ពួកគាត់​ទាំងពីរ​មាន​ប្រជាប្រិយភាព កេរ្តិ៍ឈ្មោះ​ល្បី​ខុសៗ​គ្នា សំឡេង​លោក ព្រាប សុវត្ថិ ភាគច្រើន​មនុស្ស​វ័យ​កណ្តាល​ឡើងទៅ ឯ​លោក​សិរីមន្ត ចាប់ពី​វ័យ​កណ្តាល​ចុះក្រោម​ដល់​យុវវ័យ​។

​អ្នក​ស្តាប់​រូបនេះ បន្តថា វា​មិន​អាស្រ័យទៅលើ​អ្នកចម្រៀង​ទាំងស្រុង​នោះទេ គឺ​អាស្រ័យ​លើ​ទំនុកភ្លេង អត្ថន័យ វា​មានន័យ​យ៉ាងណា​។​

​គួររំលឹកថា លោក​ ព្រាប សុវត្ថិ ដែល​ចូល​ច្រៀង​ដំបូង​ក្នុង​ឆ្នាំ​១៩៩១​។ លោក​បាន​ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស ក្នុងអំឡុង​ឆ្នាំ​១៩៩៧ បាន​ទាក់ទាញ​អ្នកគាំទ្រ​ភ្លូកទឹកភ្លូកដី តាមរយៈ​បទ “​ខ្សែជីវិត​” និង​”​ហែក​បេះដូង​”​។

​ចំពោះ​លោក​ ខេមរៈ សិរីមន្ដ ដែល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ក្រោយ​ឆ្នាំ​២០០០ ក៏បាន​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាង​សន្ធឹកសន្ធាប់​ផងដែរ តាមរយៈ​បទ “​ចង់បាន​ប្រពន្ធ​ខ្មែរ​” និង​បទ​ចម្រៀង​សម័យ​ជាច្រើន​ទៀត​៕​

 

What Next?

Recent Articles