រដ្ឋាភិបាល​កម្ពុជា​​ឲ្យ​សមត្ថកិច្ច​​តាម​ចាប់​ខ្លួន​អ្នក​ធ្វើ​ឯកសារ​ស្ទង់​មតិ​ក្លែង​បន្លំ

Wednesday, 17 July 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

 

IMG_4851

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើសន្និសីទ​ស្តី​អំពី​បញ្ហា​នេះ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ រូបថត ហុង មិនា

ភ្នំពេញៈ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំង​អស់ ស្វែង​រក​មុខ​សញ្ញា និង​តាម​ចាប់​ខ្លួន​​​ អ្នក​ធ្វើ​ឯកសារ​ក្លែង​បន្លំនិង​អ្នក​ប្រើ​ប្រាស់​ឯកសារ​ក្លែង​បន្លំ​របស់​វិទ្យាស្ថាន​សាធារណៈ​រដ្ឋ​អន្តរជាតិ (IRI) ស្តីពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ប៉ាន់​ស្មាន អំពី​ការ​ទទួល​បាន​អសនៈ​តាម​រាជធានី និង​ខេត្ត​នីមួយៗ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់។

អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល បាន​អំពាវនាវ ដល់​ជន​ណា​ក៏​ដោយ ជា​អ្នក​រួម​គំនិត​ពាក់​ព័ន្ធ​ក្នុង​ការ​ផលិត​ឯកសារ​ក្លែង​ក្លាយ​នេះ ចេញ​មក​សារភាព រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​រង្វាន់​ជូន។

កាលពីពេលថ្មីៗ​នេះ មាន​ឯកសារ​ដែល​ត្រូវ​បាន​ចែក​ផ្សាយ និង​ឃោសនា​នូវ​ឯកសារ​ក្លែង​ក្លាយ ស្តី​អំពី លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ប៉ាន់​ស្មាន អំពី​ការ​ទទួល​បាន​អសនៈ​តាម​រាជធានី និង​ខេត្ត​នីមួយៗ​ដោយ​បាន​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​នឹង​ទទួល​បាន​អសនៈ ៦៤ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​នឹង​ទទួល​បាន​អសនៈ​ចំនួន ៥៩។

ប៉ុន្តែ លោកស្រី Jessica Keegan​ ប្រធាន​វិទ្យាស្ថាន​សាធារណៈ​រដ្ឋ​អន្តរជាតិ (IRI) បាន​ធ្វើ​បដិសេធ​ជា​ផ្លូវ​ការ​តាម​រយៈ​សារ​អេឡិច​ត្រូនិច​ ផ្ញើរ​ទៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ថា ឯកសារ​ទាំង​នោះ គឺជា​ឯកសា​រក្លែង​បន្លំ និង​មិន​មែន​ជា​ឯកសារ​របស់​វិទ្យាស្ថាន​សាធារណៈ​រដ្ឋ​អន្តរជាតិ (IRI)​នោះ​ទេ។

រាជរដ្ឋាភិបាល​​បានចេញ​សេចក្តី​ថ្លែង​ការណ៍មួយ​​នៅ​ថ្ងៃ​ពុធ​នេះ បាន​ចាត់​ទុក​ទង្វើ​នេះ​ជា​ទង្វើ​ដ៏​ថោក​ទាប​បំផុត​របស់​ក្រុម​ទុច្ចរិត ដែល​បាន​និង​កំពុង​បំផ្លាញ​នូវ​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ដែល​ត្រូវ​មាន​ភាព​សេរី តម្លាភាព និង​ជា​ពិសេស​ត្រឹម​ត្រូវ និង​យុត្តិធម៌។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា ល្បិច​ទុច្ចរិត និង​ថោក​ទាប​នេះ​ដែល​ជា​ការ​បោក​បញ្ជោត​មតិ​សាធារណៈ បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថេរភាព​សង្គម បង្ក​ឡើង​នូវ​ភាព​អសន្តិសុខ ប៉ះ​ពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ហើយ​ប្រការ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​នូវ​ចលាចល​សង្គម​ផង​ដែរ។

 

What Next?

Recent Articles

13 Responses to "រដ្ឋាភិបាល​កម្ពុជា​​ឲ្យ​សមត្ថកិច្ច​​តាម​ចាប់​ខ្លួន​អ្នក​ធ្វើ​ឯកសារ​ស្ទង់​មតិ​ក្លែង​បន្លំ"

  1. k says:

    RIEN AVOIR AVEC AVEC LA SECURITE NATIONAL, ECONOMIQUE,OU FINANCE, PEU PROBLE INFLUENCER DE VOTE VERS PARTY OPPOSITION, LE GOUVERNEMENT SANS CERVEL GONFLER LES RISQUES MAIS CE N EST PAS ACEPTABLE DE SORTIR DE TEL FAUT SONDAGE.

  2. គួរតែដឹងហើយថាអ្នកណាអ្នកធ្វើអាកែវ រ៉េមី

    មិនចាំបាច់ធ្វើជាស្វាស៊ីបាយហើយយកមកលាបមាត់ពពែនោះ ។ ពីព្រោះដំនាក់កាលពេលនេះ

    វាគឺជាយុទ្ធសាស្រ្តទីពីរបក្សរបស់ហ្អែងហ្នឹង ។

  3. Chourn says:

    ខ្ញុំគិតថាវាមិនមានបញ្ហាធំដុំរហូតដល់ចាត់ការដូចរឿករណីធ្វើភេរវកម្មនោះទេ។ រឿងបញ្ហាស្ទង់មតិ បោះឆ្នោតនោះគ្រាន់តែជាឯកសារនៃកាវិភាគហើយវាមិនមែនជាឯកសារយកជាផ្លូវការនោះទេ។ ចម្លើយផ្លូវការនៃចំនួនអាសនៈរបស់បក្សនិមួយៗនិងទទួលបានគឺនៅក្រោយការបោះឆ្នោតមិនមែន​ ជាឯកសារនៃកាទស្សន៍ទាយរបស់វិទ្យាស្ថាន អាយអរអាយ​ នោះទេ។ ដូច្នេះចូលកុំច្រឡោតតូងតាំង គ្រាន់តែឯកសារនៃការទស្សន៍ទាយអាសនៈនោះអី។ រឿងដែលយើងទាំងអសគ្នាត្រូវធ្វើនៅពេលនេះ គឺអាជ្ញាធរត្រូវតែតាមឃ្លាំមើលពីសកម្មភាពឃោសនារបស់បក្សនិមួយៗកុំឲ្យប៉ះទង្គិចគ្នាអាចប្រើជា អំពើហឹង្សា ហើយត្រូវតែពង្រឹងវិន័យដល់បុគ្គលិកនៃគជបដើម្បីឲ្យកាបោះឆ្នោតមានភាពសុក្រិត្យ យុត្តិ ធម៌ សេរី និងស្មើរភាពគ្នា។ រឿងទាំងអស់នេះហើយជារឿងដែលអាជ្ញាធរត្រូវតែចាត់ការនោះមិនមែន ជារឿងគ្រាន់តែឯការសារស្ទង់មតិសោះធ្វើដូចជារឿធំណាស់អញ្ចឹង។ សូមមេត្តាបន្តរនៅការអត់ធ្មត់ ឲ្យបានជាអតិបរិមាបន្តរទៀតប្រសិនបើរឿងនោះមិនមែនជារឿងធំដុំទេនោះ។

  4. បើសិនគេថា គណះបក្សប្រជាជន បាន លើសគណះបក្សសង្គ្រោះជាតិមើល គឺបាត់មាត់ឈឹង ។

  5. a says:

    ពិតប្រាកដណាស់ បើ អាលេខ៤ វាឈ្នះឆ្នោត ពូជយួនវា

    កាន់តែចូលកើនឡើងពេញស្រុក ខ្មែរ ថែមទៀតពុំខាន

    https://www.youtube.com/watch?v=-3JlcVIGl2k

    លេខ ៤ នាំយួនចូលស្រុកជា រឿងពិត

  6. Arun Reah says:

    កាលពីពេលថ្មីៗ​នេះ មាន​ឯកសារ​ដែល​ត្រូវ​បាន​ចែក​ផ្សាយ និង​ឃោសនា​នូវ​ឯកសារ​ក្លែង​ក្លាយ ស្តី​អំពី លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ប៉ាន់​ស្មាន អំពី​ការ​ទទួល​បាន​អសនៈ​តាម​រាជធានី និង​ខេត្ត​នីមួយៗ​ដោយ​បាន​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​នឹង​ទទួល​បាន​អសនៈ ៦៤ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​នឹង​ទទួល​បាន​អសនៈ​ចំនួន ៥៩។

    I think it seems reasonable with this survey!! CPP is scared stiff now!! Change will happen soon!!

  7. KHMER SY KHMER says:

    CPP WILL HAVE 200 CHAIRS AND KEO RAMY TO BE KHMER PM AFTER H S DIE IN YEAR 2020.
    RESULT FROM THANN NO ROURK [TNR]

  8. Tor says:

    បក្សស្រីយួនលើកជើងវាកំពុងឆ្លេឆ្លាដូចមាន់រកពងហើយ។វាមិនខ្លាចនឹងធ្វើអ្វីដើម្បីឈ្នះនៅទេ។

  9. Anonymous says:

    Ha ha ha CPP worried about result,
    That is not big matter, it just the idea of someone, they have right to say.
    If they say CPP win, he will be not complain.
    That is silly.

  10. Anonymous says:

    KEO Remy you are just a dog of CPP, people in PP they hate you very much.
    You are human or animal?

  11. i says:

    je suis sure a 100 pour 100 c est cpp qui fait ca et il va attraper membre de cnrp on va voir ces tricheurs qu est ce qu ils sortent encore,

  12. Real Khmerologist says:

    Hun Sen is really scared of this unrealistic memorandum…

  13. Real Khmerologist says:

    The end of a long time ruler is coming soon… The new generations consisted of large number of young well educated people, will no longer tolerate the living condition under atrocity and inhumanity led by the dictators.